អង្គការ​អន្តរជាតិ៖ បក្ស​ប្រជាជន​បង្កើត​បរិយាកាស​បំភិត​បំភ័យ​​អ្នក​បោះ​ឆ្នោត

អង្គការ​អន្តរជាតិ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ បាន​រក​ឃើញ​ថា មាន​មន្ត្រី​ជាន់​ខ្ពស់​ដែល​គ្រប់​គ្រង​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​កម្ពុជា បាន​ចូល​រួម​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​ចុះ​តាម​មូលដ្ឋាន ដើម្បី​ជួប​ម្ចាស់​ឆ្នោត និង​បញ្ចុះ​បញ្ចូល​ឲ្យ​បោះឆ្នោត​សម្រាប់​ឲ្យ​លោក ហ៊ុន សែន បាន​បន្ត​តំណែង​ជា​នាយក​រដ្ឋមន្ត្រី។

 

ដោយ សុ ជីវី
2013-07-23
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ឃោសនា​បក្ស​ប្រជាជន ៦១០
ក្បួន​ហែ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ភាគ​ច្រើន​មាន​រថយន្ត​ទំនើបៗ និង​មួយ​ចំនួន​គ្មាន​ស្លាក​លេខ ក្នុង​យុទ្ធនាការ​ឃោសនា​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ​២០១៣។ RFA/Mom Sophon

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី សុ ជីវី ដូច​ត​ទៅ៖

 

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​បង្កើត​បរិយាកាស​បំភិត​បំភ័យ​ដល់​អ្នក​បោះ​ឆ្នោត ដោយ​ការ​ចូល​ជា​ចំហ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​របស់​មេបញ្ជាការ​កង​កម្លាំង​ប្រដាប់​អាវុធ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ យូមែន រ៉ៃស៍ វ៉ច្ឆ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា បាន​ឲ្យ​ដឹង​ថា មាន​មន្ត្រី​ជាន់​ខ្ពស់​ដែល​កាន់​ក្ដាប់​កម្លាំង​ប្រដាប់​អាវុធ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ស្វែង​រក​សំឡេង​ឆ្នោត​សម្រាប់​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​បាន​ចាប់​ផ្ដើម​តាំង​ពី​មុន​ពេល​ឃោសនា​បោះ​ឆ្នោត​ដែល​កំណត់​ដោយ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា នោះ​ទៅ​ទៀត ដ្បិត​អ្នក​ទាំង​នោះ​គឺ​ជា​ក្រុម​អ្នក​ចុះ​ពង្រឹង​ការ​គាំទ្រ​គណបក្ស​នេះ​នៅ​តាម​មូលដ្ឋាន​ខេត្ត​ក្រុង និង​ស្រុក មួយ​ចំនួន។

សកម្មភាព​នោះ​ក៏​ត្រូវ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ យូមែន រ៉ៃស៍ វ៉ច្ឆ ចាត់​ទុក​ថា ជា​រំលោភ​លើក​អត្ថន័យ​នៃ​កិច្ច​ព្រម​ព្រាង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​បញ្ជាក់​ថា ពួក​គេ​ត្រូវ​អព្យាក្រឹត និង​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស លោក ប្រែដ អាដាម (Brad Adams) លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវ​ស្ថិត​នៅ​អព្យាក្រឹត​ពី​គណបក្ស​នយោបាយ៖ «ជា​ការ​ពិត​នៅ​ពេល​ដែល​កម្លាំង​សន្តិសុខ​កម្ពុជា ធ្វើ​សកម្មភាព​ជាក់​ស្ដែង​ប្រៀប​បាន​នឹង​ស្លាប​​របស់​​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​មហន្តរាយ​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស។ អង្គការ​សហប្រជាជាតិ និង​ប្រទេស​សមាជិក​ជា​ពិសេស​ប្រទេស​ដែល​​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា គួរ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​ថា កម្លាំង​សន្តិសុខ​មាន​តួនាទី​មិន​លំអៀង ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មួ​ដែល​សេរី និង​យុត្តិធម៌។ នៅ​ពេល​ដែល​កម្លាំង​សន្តិសុខ​ចូល​រួម​ជាមួយ​បក្ស​នយោបាយ​ណា​មួយ​ក្នុង​ការ​បោះ​ឆ្នោត ជា​ការ​បំភិតបំភ័យ​ដល់​ទឹក​ចិត្ត​អ្នក​បោះ​ឆ្នោត ដែល​ផ្ទុយ​ទៅ​វិញ​ពួក​គេ​ត្រូវ​ទទួល​បាន​ការពារ​ដោយ​គ្មាន​ការ​គំរាមកំហែង»

យូមែន រ៉ៃស៍ វ៉ច្ឆ បាន​រក​ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​ដែល​បាន​ចុះ​ទៅ​រក​សំឡេង​ឆ្នោត​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា នោះ​មាន​ជាអាទិ៍ អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន បាន​ចុះ​ទៅ​ខេត្ត​ព្រះសីហនុ កាល​ថ្ងៃ​ទី​២៦ ខែ​ឧសភា។ អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ លោក គន់ គីម បាន​ចុះ​ទៅ​ខេត្ត​ឧត្តរមានជ័យ។ កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត ជា​នាយក​រង​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​អគ្គបញ្ជាការដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ ចុះ​ទៅ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា និង​លោក ហ៊ីង ប៊ុនហៀង អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​ចុះ​ទៅ​ជួប​ក្រុម​កម្មករ​នៅ​ក្នុង​ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា។

ក្រៅ​ពី​នេះ​ យូមែន រ៉ៃស៍ វ៉ច្ឆ ក៏​បាន​ភ្ជាប់​នូវ​របាយការណ៍​មួយ​ដែល​មាន​រាយ​នាម​មន្ត្រី​ជាន់​ខ្ពស់​នៃ​កង​នគរបាល​ដែល​មាន​តួនាទី​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ មិន​ខុស​គ្នា​ឡើយ​ មន្ត្រី​ជាន់​ខ្ពស់​ទាំង​នោះ​បាន​បញ្ចុះ​បញ្ចូល​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឲ្យ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធានា​ថា លោក ហ៊ុន សែន នៅ​តែ​បន្ត​ជា​នាយក​រដ្ឋមន្ត្រី​នៅ​កម្ពុជា។

សកម្មភាព​ទាំង​នេះ​ត្រូវ​ យូមែន រ៉ៃស៍ វ៉ច្ឆ ចាត់​ទុក​ថា ពុំ​បាន​ឆ្លើយ​តប​នឹង​ការ​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ដែល​ថា កង​កម្លាំង​ទាំង​អស់​ត្រូវ​ឋិត​នៅ​ឯករាជ្យ អព្យាក្រឹត ក្នុង​ការ​បោះ​ឆ្នោត៖ «អ្វី​ដែល​ធំ យើង​បក្ស​ក្នុង​រដ្ឋាភិបាល​ចង់​ឈ្នះ​ឆ្នោត​ហើយ ក៏​ប៉ុន្តែ គ្រប់​គ្រង​ប្រទេស​សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម​ត្រូវ​តែ​បាន​ធានា។ បរិយាកាស​នយោបាយ​អព្យាក្រឹត​មួយ​ត្រូវ​តែ​បាន​ធានា​សម្រាប់​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ដើម្បី​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​បាន​ដោយ​សេរី និង​យុត្តិធម៌ មាន​តម្លាភាព។ អ៊ីចឹង​សុំ​អាជ្ញាធរ​ថ្នាក់​ជាតិ​ថ្នាក់​ក្រោម​ជាតិ និង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ត្រូវ​ធ្វើ​ការ​ឲ្យ​បាន​ល្អ​ដើម្បី​បម្រើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត»

ក្រៅ​ពី​ចាត់​ទុក​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី​ថា ពុំ​មាន​ន័យ​ខ្លឹមសារ​អ្វី​ យូមែន រ៉ៃស៍ វ៉ច្ឆ បាន​ចាត់​ទុក​ការ​ចូល​រួម​ក្នុង​ការឃោសនា​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ថា អាច​បន្ថែម​ភាព​ភ័យខ្លាច​បន្ថែម​ទៀត​ចំពោះ​ស្ថានភាព​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ពេល​ដែល​ទាំង​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​នេះ​តែង​ព្រមាន​ជា​ញឹក​ញយ​ថា កម្ពុជា​អាច​នឹង​ក្រឡាប់​ចាក់ ឬ​មាន​សង្គ្រាម ប្រសិន​បើ​គណបក្ស​ប្រឆាំង​បាន​ឈ្នះ​ឆ្នោត។ ការ​ព្រមាន​នេះ​ហាក់​ចង់​រំលឹក​អ្នក​បោះ​ឆ្នោត​ពី​រឿង​ហេតុ​ដែល​ធ្លាប់​បាន​កើត​ឡើង​រួច​ហើយ ដូច​ជា​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ក្នុង​ឆ្នាំ​១៩៩៧ ការ​បង្ក្រាប​បង្ហូរ​ឈាម​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង​ក្នុង​ឆ្នាំ​១៩៩៨ ជា​ដើម។

សម្រង់​សម្ដី​របស់ លោក ភីល រ៉ូប៊ឺតសុន នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស

ដោយ យ៉ង ចាន់តារា

ទាក់ទង​នឹង​របាយការណ៍​នេះ​ដែរ លោក ភីល រ៉ូប៊ឺតសុន នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ប្រចាំ​តំបន់​អាស៊ី បាន​ថ្លែង​ថា វា​ជា​ប្រការ​មិន​គួរ​គប្បី ដែល​មាន​ការ​ជ្រៀត​ចូល​ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ នៅ​ក្នុង​សកម្មភាព​ឃោសនា ឬ​សំ​ខាន់​ជាង​នេះ គឺ​សកម្មភាព​នយោបាយ ដោយ​ហេតុ​ថា កម្លាំង​នេះ​គួរ​ស្ថិត​នៅ​ជា​អព្យាក្រឹត្យ មិន​មាន​និន្នាការ​ទៅ​រក​ក្រុម​ណា​មួយ។

សូម​ស្ដាប់​សម្រង់​សម្ដី​របស់ លោក ភីល រ៉ូប៊ឺតសុន ដូច​ត​ទៅ៖

 

សម្រង់​សម្ដី​របស់ លោក ភីល រ៉ូប៊ឺតសុន៖ «ប៉ូលិស និង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​កម្ពុជា មិន​គួរ​ចូលរួម​ជាមួយ​ភាគី​ណា​មួយ​នោះ​ទេ ទោះ​ជា​រដ្ឋាភិបាល ឬ​គណបក្ស​ប្រឆាំង​ក៏ដោយ។ ប៉ុន្តែ បើ​តាម​ការ​ពិត ពួក​គេ​កំពុង​តែ​ចូលរួម​ឃោសនា​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។ ហើយ​សារ​របស់​ពួក​គេ​ទៅ​កាន់​ប្រជាជន​នៅ​ជនបទ គឺ​ពេល​ដែល​ប្រជាជន​ឃើញ​អ្នក​មាន​តួនាទី​ជាន់​ខ្ពស់​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ឃោសនា​បោះឆ្នោត គេ​នឹង​អាច​គិត​ទៅ​ដល់​ជម្លោះ​ប្រដាប់​អាវុធ បើ​សិន​ជា​គេ​មិន​គាំទ្រ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬ​រដ្ឋាភិបាល។ វា​មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ និង​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ជា​មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​វា​នឹង​អាច​នាំ​ទៅ​រក​ការ​បោះឆ្នោត​ដែល​មិន​ស្មើ​ភាព​គ្នា។

អ្នក​ដឹង​ទេ នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​ព្រួយ​បារម្ភ ហើយ​វា​ក៏​នឹង​អាច​នាំ​ឱ្យ​មាន​ភាព​ភ័យ​ខ្លាច ពីព្រោះ​គណបក្ស​ប្រជាជន បាន​និយាយ​យ៉ាង​ច្បាស់​ថា បើ​ពួក​គេ​មិន​ឈ្នះ​ការ​បោះឆ្នោត​ទេ​នោះ គឺ​អាច​នឹង​មាន​សង្គ្រាម​កើត​ឡើង។ ប្រជាជន​ដឹង​ច្បាស់​ថា សង្គ្រាម​បង្ក​ឡើង​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ ហើយ​ការ​ពិត​នោះ គឺ​ថា មន្ត្រី​ធំៗ​មាន​តួនាទី​ដូច​ជា មេ​បញ្ជា​ការ​ជាន់​ខ្ពស់ លោក ប៉ុល សារឿន លោក គន់ គីម លោក កែ គឹមយ៉ាន កូន​ប្រុស លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ជាដើម កំពុង​តែ​ឃោសនា​ឱ្យ​រដ្ឋាភិបាល។

រដ្ឋាភិបាល​គួរ​តែ​បញ្ឈប់​ប្រការ​ដែល​ឱ្យ​មន្ត្រី​រដ្ឋ​ទៅ​ឃោសនា​ឱ្យ​គណបក្ស​ណា​មួយ ជា​ពិសេស គឺ​មន្ត្រី​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ។ យើង​ក៏​ត្រូវ​គិត​ដល់​តុល្យភាព​នៃ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​ន័យ​ថា គណបក្ស​នយោបាយ​នីមួយៗ​មាន​ភាព​ស្មើ​គ្នា​ក្នុង​ការ​ចែក​ចាយ​ព័ត៌មាន​តាម​ទូរទស្សន៍ ឬ​វិទ្យុ​ជា​ដើម។

សហរដ្ឋ​អាមេរិក បាន​ផ្តល់​ថវិកា​ប្រហែល ១,៧​លាន​ដុល្លារ ជា​រៀង​រាល់​ឆ្នាំ សម្រាប់​ការ​បំពាក់​បំប៉ន​ដល់​វិស័យ​យោធា​កម្ពុជា។ អ្វី​ដែល​យើង​គិត​ថា កាន់​តែ​មិន​សម​ប្រកប​ទៀត​នោះ គឺ​យើង​មិន​ឃើញ​មាន​បន្លាស់​ប្ដូរ​ចំពោះ​ការ​ពាក់ព័ន្ធ​ដ៏​មាន​ឥទ្ធិពល​របស់​កម្លាំង​ប្រដាប់​អាវុធ ដែល​កំពុង​ជ្រៀត​ចូល​ក្នុង​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា»

ប្រតិកម្ម​របស់​មន្ត្រី​យោធា​កម្ពុជា​ប្រឆាំង​របាយការណ៍​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ

ដោយ ម៉ម មុនីរតន៍

ភ្លាមៗ​ក្រោយ​ពី​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Right Watch) ចេញ​ផ្សាយ ដែល​រក​ឃើញ​ថា ទាំង​ប៉ូលិស ទាហាន និង​កង​យោធពល​ខេមរភូមិន្ទ បាន​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​លើសលប់​ចុះ​ឃោសនា​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ ចំណែក​មន្ត្រី​រដ្ឋាភិបាល​វិញ ចាត់​ទុក​ថា របាយការណ៍​នេះ គឺ​ផ្ទុយ​ពី​ការ​ពិត និង​តែង​បំភ្លៃ​សភាពការណ៍​របស់​កម្ពុជា។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ម៉ម មុនីរតន៍ ដូច​ត​ទៅ៖

 

មន្ត្រី​យោធា និង​មន្ត្រី​រដ្ឋាភិបាល​ចាំ​ផ្ទះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ប្រឆាំង​ការ​ចេញ​ផ្សាយ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ដោយ​ចាត់​ទុក​ថា នេះ​ជា​របៀប​យុទ្ធនាការ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​ពុំ​មែន​ជា​របៀប​នៃ​ទម្រង់​របាយការណ៍​នោះ​ឡើយ។

លោក ម៉ក ជីតូ ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​នៃ​ក្រសួង​មហាផ្ទៃ ហៅ​ការ​ចេញ​ផ្សាយ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ នេះ​ថា ធ្វើ​ឡើង​ដើម្បី​ឲ្យ​បាន​ឮ​សំឡេង និង​ផ្គាប់​ចិត្ត​ដល់​ម្ចាស់​ជំនួយ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​ពិត​ពលរដ្ឋ​គ្រប់​រូប​មាន​កាតព្វកិច្ច​បំពេញ​តួនាទី​ក្នុង​នាម​ជា​ម្ចាស់​ឆ្នោត ផ្អែក​តាម​គោលការណ៍​ច្បាប់។ ហើយ​ទាំង​មន្ត្រី​នគរបាល កង​រាជ​អាវុធហត្ថ កង​យោធពល​ខេមរភូមិន្ទ និង​ទាហាន ប៉ូលិស ជាដើម អាច​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​ខ្លួន​ពេញ​ចិត្ត​បាន​ថែម​ទៀត។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក ម៉ក ជីតូ អះអាង​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ពុំ​ដែល​ប្រើប្រាស់​តួនាទី ដើម្បី​ចុះ​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ​បក្ស​ប្រជាជន​កម្ពុជា ផ្ទុយ​ពី​បទ​បញ្ជា​នោះ​ទេ។ ក៏ប៉ុន្តែ ពេល​វេលា​ដែល​សេសសល់​នៅ​ចុង​សប្ដាហ៍ លោក​បញ្ជាក់​ថា គ្រប់​សមត្ថកិច្ច​អាច​ជ្រើស​រើស​បក្ស​នយោបាយ និង​ចូលរួម​សកម្មភាព​ឃោសនា​បាន​ដូច​ពលរដ្ឋ​ដែរ៖ «តាម​ពិត យើង​បាន​កំណត់​ច្បាស់​ណាស់​ច្បាប់​បោះឆ្នោត ក្នុង​ការងារ​សាធារណៈ យើង​អព្យាក្រឹត​ទាំងអស់​មិន​អ៊ីចឹង។ បាន​ន័យ​ថា អព្យាក្រឹត​ទាំង​មុខងារ បាន​ន័យ​ថា ធ្វើ​ការ​ធ្វើ​ងារ គឺ​ជា​មន្ត្រី​ហើយ។ ដល់​ថ្ងៃ​សម្រាក​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ អា​ហ្នឹង​វា​ទៅ​ជា​ប្រជាជន​ធម្មតា​ហើយ ចង់​ធ្វើ​អី​ធ្វើ​ទៅ មាន​ហាម​អី​ណា»

របាយការណ៍​កម្រាស់ ៩​ទំព័រ របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២២ កក្កដា រក​ឃើញ​ថា មន្ត្រី​សំខាន់ៗ​ក្នុង​ជួរ​ទាហាន និង​ប៉ូលិស ចាប់​ពី​ថ្នាក់​ឧបនាយក​រដ្ឋមន្ត្រី និង​ថ្នាក់​ឧត្ដម​សេនីយ៍ បាន​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ចុះ​ឃោសនា​រក​សំឡេង​ឆ្នោត​យ៉ាង​កងរំពង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រដូវ​កាល​ឃោសនា​បោះឆ្នោត​នេះ។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ បន្ត​ថា មន្ត្រី​ទាំង​នោះ​រួម​មាន លោក កែ គឹមយ៉ាន ឧបនាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក ប៉ុល សារឿន អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក​នាយ​ឧត្ដមសេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​នាយសេនាធិការ​ចម្រុះ​យោធភូមិភាគ​៥ លោក​នាយ​ឧត្ដមសេនីយ៍ មាស សុភា អគ្គ​មេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ព​ជើង​គោក នាយ​ឧត្ដមសេនីយ៍ លោក នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក នៃ​កង​យោធពល​ខេមរភូមិន្ទ លោក សៅ សុខា មេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជា​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ម៉ក ជីតូ នាយ​ឧត្ដមសេនីយ៍ លោក ហ៊ីង ប៊ុនហៀង អគ្គ​មេ​បញ្ជាការ​កង​អង្គរក្ស លោក ហ៊ុន សែន លោក ហ៊ុន ម៉ានិត នាយក​រង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​សំខាន់ៗ​ក្រោម​ឱវាទ​មួយ​ចំនួន​ទៀត ដែល​កំពុង​បម្រើ​ការ​នៅ​ក្នុង​មុខ​តំណែង​ជា​ប៉ូលិស ទាហាន និង​កងយោធពល​ខេមរភូមិន្ទ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នេះ នៅ​ថ្ងៃ​ទី២៣ កក្កដា។ ទន្ទឹង​នឹង​នេះ វរសេនីយ៍ឯក លោក ហ៊ុន ម៉ានិត កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ ដោយ​លោក​បញ្ជាក់​ថា មិន​ទម្លាប់​ផ្ដល់​ព័ត៌មាន​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ទេ៖ «ខ្ញុំ​ប្រាប់​ប៉ុន្មាន​ដង​ហើយ ថា​ខ្ញុំ​អត់​សម្ភាស​តាម​ទូរស័ព្ទ​ទេ។ ខ្ញុំ​អត់​ដឹង​ប្រាប់​ប៉ុន្មាន​ដង​ទេ​បង»

ចំណែក លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​វិញ ចាត់​ទុក​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នេះ​ថា ជា​យុទ្ធនាការ​ដើម្បី​បំពង​សំឡេង ពុំ​មែន​ជា​ទម្រង់​នៃ​របាយការណ៍​នោះ​ឡើយ៖ «របាយការណ៍​របស់ យូមែន រ៉ៃស៍ វ៉ច្ឆ គ្រាន់​តែ​ជា​ក្នុង​ស្ថានភាព ហើយ​និង​ក្នុង​វោហារសាស្ត្រ​នៃ​យុទ្ធនាការ​ឃោសនា​ទេ​តែ​ប៉ុណ្ណឹង​ទេ ក្នុង​រដូវ​ឃោសនា​បោះឆ្នោត​នេះ​ឯង។ រឿង​អ្វី​ដែល​យើង​យល់​ឃើញ​ថា កង​ប្រដាប់​អាវុធ​ដែល​លោក​ចុះ​ទៅ ចុះ​ទៅ​ឃោសនា អា​នេះ​ជា​សិទ្ធិ​សេរីភាព​របស់​លោក​តើ។ លោក​មិន​មែន​ស្លៀក​ពាក់​ឯកសណ្ឋាន​ធ្វើ​យុទ្ធនាការ​ឃោសនា​ទេ ព្រោះ​លោក​ចុះ​ទៅ​ដើម្បី​ជា​បុព្វហេតុ​នៃ​ការ​រស់រាន​មាន​ជីវិត​នៃ​រាជាណាចក្រ​កម្ពុជា។ កាល​យើង​មាន​ចម្បាំង​ជាមួយ​ខ្មែរ​ក្រហម យើង​ចម្បាំង​ជាមួយ​ថៃ យើង​ចម្បាំង​ជាមួយ​បរទេស​ដទៃ​ទៀត យូមែន រ៉ៃស៍ វ៉ច្ឆ មិន​ដែល​និយាយ​មួយ​មាត់​ទេ»

យ៉ាង​ណា​ក៏ដោយ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញីវយ៉ក (New York) សហរដ្ឋ​អាមេរិក ចាត់​ទុក​ថា ប្រទេស​កម្ពុជា នៅ​មាន​កិច្ចការ​ជាច្រើន​ត្រូវ​ធ្វើ​កំណែ​ទម្រង់​គោល​នយោបាយ​របស់​ខ្លួន​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

28 Responses to "អង្គការ​អន្តរជាតិ៖ បក្ស​ប្រជាជន​បង្កើត​បរិយាកាស​បំភិត​បំភ័យ​​អ្នក​បោះ​ឆ្នោត"

  1. Strey Khmer says:

    CPP&HUN SEN fellow workers have always breaking the law.
    They always conquer over the other party by the military force.
    They killed innocent people without judge’s decision.
    So we need helps from the United Nation or the troops of U.S
    to defend the rights of people in Cambodia.

  2. Kmeng Peal says:

    ម៉ក់ជីតូប្អូនម៉ក់ជីតុយបងម៉ក់ជីតួយ។

  3. Anonymous says:

    ឱ្យតែប្រជាជនខ្មែរមានចិត្តចង់ដូរមេដឹកនាំថ្មី ចេះស្រឡាញ់អនាគតខ្លួននិងកូនចៅខ្លួន
    កម្លាំងប្រជាជនខ្មែរអាចគាស់រំលើងពួកកាន់អំណាចឃោរឃៅព្រៃផ្សៃសព្វថ្ងៃនេះជាដាច់ខាត

  4. .*. says:

    ឱ្យតែប្រជាជនខ្មែរចេះស្រឡាញ់អនាគតខ្លួនមានចិត្តចង់ដូរមេដឹកនាំថ្មី
    កម្លាំប្រជាជនគាំទ្របក្សសង្រ្គោះច្រើន នោះគ្មានអ្វីមករារាំងបានឡើយ !

  5. Anonymous says:

    នេះបញ្ជាក់ឲ្យកាន់តែច្បាស់ហើយថាពួកអាខ្ញុំកញ្ជះយួនកំពុងតែមានការភ័យខ្លាចជាខ្លាំងបន្ឬាប់ពីបានឃើញសន្ទុះគាំទ្របក្សសង្គ្រោះជាតិពីមហាជនកើនឡើងជាលំដាប់ ជាពិសេសចំនួនមនុស្សដែល
    បានមកហែរហមលោកសមរង្ស៊ី ដែលធ្វើឲ្យពួកក្បត់ជាតិបំរើយួនអស់នេះកាន់តែភ័យឡើងៗរៀង
    រាល់ថ្ងៃ រហូតដល់ពេលនេះយើងសង្កេតឃើញថាពួកនេះបានបញ្ចេញសឹងថាអស់ក្បាច់ហើយរួម
    ទាំងអាក្បាច់ខុសច្បាប់ដែលជាទង្វើកំសាកថោកទាបគ្មានអ្វីប្រៀបបាន…បរាជ័យពួកអាយ៉ងខ្ញុំកញ្ជះ
    យួន…ជយោគណបក្សសង្គ្រោះជាតិ ៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧។

  6. ~|~ says:

    អាម៉ក់ពុសំអុយ ខំដាក់ឈ្មោះខ្លួនជីតូ ឲ្យមានសម្លេងដូចជប៉ុន ….. ឈ្មោះវាអាម៉ក់ពុសំអុយ ។

  7. Anonymous says:

    ឈ្មោះដែលអង្គការសិទ្ធមនុស្សបានលើកឡើងខាងលើនេះ សុទ្ធសឹងជាពួកព្រាយបីសាចដែលជាមេ
    ឃាតករបាតដៃប្រឡាក់ឈាម ដូចជា​ អាហីងប៊ុនហ៊ាង,អាប៉ុលសារឿន,អាសៅសុខាជាដើម។ល។

  8. .. says:

    គណបក្សសង្រ្គប់ជាតិ គ្មានគោលនយោបាយឣីក្រៅពី ច្រណែន ឈ្នានីស ចងគំនុំ លាបពណ៌
    ដៀលត្មិះ បញ្ឆេះកំហឹង សងសឹក ជេរប្រមាថ ទាំងឣស់នេះគឺជា បាវចនារបស់ពួក ដែលសេស
    សល់ពីធ្លាប់ សម្លាប់ខ្មែរស្ទើរផុតពូជ ឥឡូវចាប់ផ្តើមលៀនកន្ទុយចេញមកទៀតហើយ បើយើងសាក
    នឹកគិតបកទៅក្រោយវិញ កាលពីបនក្បត់ប្រល័យពូជសាសន៍ បានក្តាប់ឣំណាចគឺយើងធ្លាប់បានឮ
    ពាក្យសម្តីទាំងនេះ នៅរងំក្នុងឣារម្មណ៍នៅឡើយ។ បរាជ័យ ! ពួកបនក្បត់ប្រល័យជាតិឯង បំប្លែងថា
    យួន ! បរាជ័យ!បរាជ័យៗៗៗបនក្បត់ជាតិ !!!

  9. love Cambodia says:

    ឈ្មោះដែលអង្គការសិទ្ធមនុស្សបានលើកឡើងខាងលើនេះ សុទ្ធសឹងជាពួកព្រាយបីសាចដែលជាមេ
    ឃាតករបាតដៃប្រឡាក់ឈាម ដូចជា​ អាហីងប៊ុនហ៊ាង,អាប៉ុលសារឿន,អាសៅសុខាជាដើម។ល។

  10. អាឡានគ្មានផ្លាកលេខគឺឡានរដ្ឋ បើមិនដូច្នោះទេគឺឡានលមើសច្បាប់ហើយ ដែលមានច្រើនក្នុងជួរគណបក្សប្រជាជន

  11. Lingling says:

    អាពួកអាងអំណាចទាំងអស់ហ្នឹងហើយដែលបាតដៃវា​ប្រលាក់ឈាមអ្នកក្រមិនដឹងប៉ុន្មាននាក់ទេ​ហើយបែរជាបៀមឈាមព្រួសដាក់គេទៀត​ដល់ពេលគេនិយាយការពិតត្រឹមត្រូវមិនអាចប្រកែកបាន​​តាំងឯងរកលេសមួយលានហេតុផល​ពិតជាកំសាកមែន។

  12. អ្នកក្ររងគ្រោះ ព្រោះអំពើអយុត្តិធម៌ says:

    ខ្ញុំឆ្ងល់ អ្នកសរសេរមួយខាងលើ គាត់សរសេរថាៈ

    គណបក្សសង្រ្គប់ជាតិ គ្មានគោលនយោបាយឣីក្រៅពី ច្រណែន ឈ្នានីស ចងគំនុំ លាបពណ៌

    ដៀលត្មិះ បញ្ឆេះកំហឹង សងសឹក ជេរប្រមាថ ទាំងឣស់នេះគឺជា បាវចនារបស់ពួក ដែលសេស

    សល់ពីធ្លាប់ សម្លាប់ខ្មែរស្ទើរផុតពូជ ឥឡូវចាប់ផ្តើមលៀនកន្ទុយចេញមកទៀតហើយ បើយើងសាក

    នឹកគិតបកទៅក្រោយវិញ កាលពីបនក្បត់ប្រល័យពូជសាសន៍ បានក្តាប់ឣំណាចគឺយើងធ្លាប់បានឮ

    ពាក្យសម្តីទាំងនេះ នៅរងំក្នុងឣារម្មណ៍នៅឡើយ។ បរាជ័យ ! ពួកបនក្បត់ប្រល័យជាតិឯង

    បំប្លែងថាយួន ! បរាជ័យ!បរាជ័យៗៗៗបនក្បត់ជាតិ !!!

    ខ្ញុំឆ្ងល់ថាម្នាក់នេះជាក្មេងទើបតែកើតមកក្នុងសម័យក្រោយ​ថ្ងៃ ៧ មករា ឬកើតមុន ?

    បើកើតមុនហើយបែរជាគាត់សរសេរបែបនេះ គឺមានន័យថាគាត់ច្រឡំប្រវត្តិសាស្រ្ត

    ឬកំពុងជួយបន្លំប្រវត្តិសាសន៍ហើយ អីចឹងសូមខំប្រឹងសិក្សារៀនសូត្រ​

    បន្ថែមទៀទទៅនឹងដឹងថានរណា

    ជាអ្នកសេសសល់ពីបនក្បត់ប្រល័យពូជសាសន៍ខ្មែរ (ក្នុងសម័យប៉ុលពត) ហើយ។

    តែបើគាត់ជាក្មេងទើបតែកើតក្រោយ ថ្ងៃ ៧ មករា គឺគាត់មិនទាន់ដឹងអីទេកុំប្រកាន់គាត់

    ប៉ុន្តែក៏គួនាំគាត់ទៅសិក្សាបន្ថែមដើម្បីឲ្យដឹងថាតើនរណាជាអ្នកសេសសល់ពីបនប្រល័យពួជ

    សាសន៍នោះ។ តិចច្រឡាំថា លោកសមរង្សី និងលោកគឹមសុខាជាមនុស្ស​សេស​សល់

    ពីបនប្រឡ័យពូជសាសន័ទៅ? នោះពិតជាច្រឡំប្រវត្តិសាសន៍ធ្ងន់ធ្ងរមែនទេនហើយ។

    អ្នកដែលសេសសល់ពីបនប្រល័យពូជសាសន៍គឺជាពួកមេដឹកនាំប្រទេសកំពូលៗបច្ចុប្បន្ននេះ

    ហើយ មិនឃើញពួកគេខិតខំរារាំងដំណើរការជំនំជំរះក្តី ០០៣ និង​ ០០៤

    (ក្នុងសាលាក្តីកាត់ទោសពួកខ្មែរក្រហម) នេះទេឬ? ចំជាក្មានដឹងខ្យល់ ដឹងតែរហើយមែន។

  13. Strey Khmer says:

    We cannot teach an old hungry dog with the real life because it had sold its idea to the dictator already. Their job is to bit the innocent people very cruelly, even women
    it wanted to bit her with very nasty writing a month ago also . However, it doesn’t work while
    she was ignored about its useless.

  14. cheath says:

    បក្សប្រឆាំងសម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    **/*********************************
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែលសព្វថ្ងៃរួមគ្នាទៅជាបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យមានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង ពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិន សាច់ ការ និយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សឿត រកលេខដាក់គ្មាន។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតបក្សសង្គ្រោះជាតិទាំងនេះតែងតែយកស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួល
    រំលំរបបសាធារណះរដ្ឋខ្មែររបស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិសើចពេបជ្រាយ ថានេះបានហៅកំពូលល្ងង់ ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អី
    ប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
    ហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ។ ( សង្គ្រោះ , ស្រោចស្រង់ស្អីគេ ? )
    ក្នុងបរិបទនេះ បើមើលស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថាពិតជាមានខុសគ្នាដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លង មក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើនឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
    ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្ត្របន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពលបណ្តារហេដ្ឋារចនាសម្ព័ន្ធនានាពិសេសវិស័យកសិកម្មដែលមានតួនាទីស្នូល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។
    ពិតណាស់តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ ដោយ
    មានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
    ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ បងប្អូនទាំងអស់ជាម្ចាស់លើជោគវាសនា
    របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
    រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
    អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
    កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
    ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ តៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
    និយាយដោយមោទនៈ កម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដូចជាស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នដ៏ទៃទៀតដូចជាអាជ្ញាធរជាតិសវនកម្មនិង គណះកម្មារធិការជាតិរៀបចំការបោះឆ្នោតជាដើម។នៅកម្ពុជា មានសង្គមស៊ីវិលជាង៣ពាន់ កំពុងតែដំណើការការងារយ៉ាងសកម្ម
    និងរីកដុះដាលដូចផ្សិត រហូតមជ្ឈដ្ឋានអន្តរជាតិឲ្យតម្លៃថា ប្រទេសកម្ពុជាជាស្ថានសួគ៍
    លោកីយ៏នៃសង្គមស៊ីវិល ហើយដែលមានមួយចំនួនតូចប្រព្រឹត្តសកម្មភាពរបស់ខ្លួនពេញ
    ដោយភាពអាណាធិបតេយ្យអត់គោរពច្បាប់ទម្លាប់ពិសេសគឺពួកសង្គមស៊ីវិលដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំង ដ៏មហាចោលម្សៀតទៀតផង។ ពិតជាមាន
    ទិដ្ឋភាពដ៏សែនអៀនខ្មាស់ដែលបង្កឡើងដោយក្រុមប្រតិកិរិយាទាំងនេះច្រើន ណាស់ច្រើនគឺច្រើនរាប់មិនអស់ ដូចជាថានាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកពលរដ្ឋ និងប្រទេសខ្មែរទាំងមូលជាកម្មសិទ្ធិរបស់ ខ្លួន ,
    សម្តេចហ៊ុន សែនជា មនុស្សតែម្នាក់គត់ ក្នុងការដកហូតដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅឲ្យក្រុមហ៊ុនបរទេសធំៗពិសេសក្រុមហ៊ុនមកពីប្រទេសយួនដែលធ្វើឲ្យកម្ពុជាប្រឈមនឹងគ្រោះធំចំពោះនយោបាយលេបទឹកដីរបស់ យួនជាដើម។ល។ហើយដែលបើការឃោសនាញុះញង់អកុសលបែបនេះបើធ្វើឡើងនៅប្រទេសដែលពួកនេះតែងលើកសរសើរថាជាបិតាប្រជាធិបតេយ្យវិញនោះតាមរយះ សកម្មភាពល្មើសច្បាប់ដែលពួកអគតិទាំងនេះបានប្រពឹត្តនោះពួកនេះនិងជាប់គុកអត់ថ្ងៃចេញនោះទេ ៕

    ការលេងល្បែងប្រជាភិថុតិ មិនមែនជា រឿងសាមញ្ញពេកទេ ដឹង !
    ******************************************************

    ក្រុមអ្នកតាមដាន ស្ថានការណ៍ នយោបាយ នៅក្នុងប្រទេសកម្ពុជា បានវាយតម្លៃថា (បក្សសង្គ្រោះជាតិ) ដែលបង្កើតឡើង ដោយគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺជារឿងឥតន័យ ។ ដោយហេតុថាចលនានេះ មិនអាចទាក់ ទាញការ គាំទ្រតាមមហិច្ឆតា របស់ គណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានទេ ហើយគ្រាន់ តែជាការ សាកល្បង សម្រាប់ល្បែងនយោបាយ របស់គណបក្សទាំងពីរ តែប៉ុណ្ណោះ។
    សូមបញ្ជាក់ថាការរស្ទង់មតិ របស់វិទ្យាស្ថាន សាធាណរដ្ឋអន្តរជាតិ (IRI)នៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ថ្ងៃទី០៣ ខែមិថុនាឆ្នាំ ២០១២ បានបង្ហាញ ឲ្យឃើញថាប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់ ៨៧%គាំទ្រ ការដឹកនាំត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណា ចក្រកម្ពុជា រួចទៅហើយ ដូច្នេះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សសមរង្ស៊ីនិងគណបក្ស សិទ្ធិមនុស្សមិនមែនជារឿងងាយស្រួលទេ ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងធាតុពិត នៃគណ បក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួចទៅហើយហេតុនេះការលេងល្បែងប្រជាភិថុតិ មិនមែនជា រឿងសាមញ្ញពេកឡើយ។
    ប្រភពពីមន្ត្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានលួចបង្ហើបឲ្យដឹងថា ថ្វីបើ គណបក្សទាំងពីរ បង្កើតចេញជាបក្ស សង្គ្រោះជាតិយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ការទាក់ទាញ សំឡេងគាំទ្រពីប្រជាពលរដ្ឋ មិនមែនជារឿងធម្មតាទេ។ ម្យ៉ាងទៀត សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី គឺជាទណ្ឌិត បើទោះបីព្រះមហាក្សត្រលើកលែងទោសតាមសំណើររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនដែលប្រការខាងលើនេះ បានបង្ហាញ ច្បាស់ពីជំហររបស់គណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ នូវស្មារតីបង្រួប បង្រួមជាតិការផ្សះផ្សារជាតិការដោះស្រាយបញ្ហាផ្ទៃក្នុងជាតិដោយខ្លួនឯងនិងដើម្បីឱ្យការបោះឆ្នោយជ្រើសតាំងតំណាង រាស្ត្រ និតិកាលទី ៥ប្រព្រឹត្តទៅតាមគោលការណ៏លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដោយមានគ្រប់ភាគីពាក់ព័ន្ធចូលរួមក៏ពុំអាចចូលរួមបោះឆ្នោត ឆ្នាំ២០១៣ ខាងមុខបានដែរ។ មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានលួចខ្សឹបឱ្យដឹងទៀតថា ការរំលាយ បញ្ចូលគ្នា រវាងគណបក្សទាំងពីរ ជាបក្សសង្គ្រោះជាតិ គឺជាការសាកល្បងមួយ ដើម្បីពិនិត្យមើលសន្ទុះ គាំទ្រ ប៉ុន្តែពួគគេបាននិយាយដោយក្តីអស់សង្ឃឹមថា វាពិបាកសង្ឃឹមឈ្នះCPPណាស់ ព្រោះថវិកាគ្មាន ធនធានមនុស្សអន់ ភាគច្រើនអត់សមត្ថភាព មានអំពើពុករលួយ បក្សពួកនិយម ស៊ីរូងផ្ទៃក្នុង បណ្តាលអោយភ្ទៃក្នុងបក្ស មានការបែកបាក់ជាបន្តបន្ទាប់ ដែលមកដល់ពេលនេះជិតដល់ថ្ងៃបោះឆ្នោតហើយ ក៏នៅតែមានមន្ត្រីជាន់ខ្ពស់ មន្ត្រីថ្នាក់កណ្តាលច្រើនរយពាន់នាក់ជាបន្តបន្ទាប់ទៅសុំរួមរស់ជាមួយគនបក្សប្រជាជនកម្ពុជា។ ហេតុដូច្នេះហើយទើបអ្នកវិភាគនយោបាយបានអះអាងថា ទោះបីគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស រួមគ្នា ក៏ពុំមានជះឥទ្ធិពលអ្វី ដល់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះ ឆ្នោតជាតិ អាណត្ដិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ដែរ ។ ផ្ទុយទៅវិញនៅពេលដែល គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួមគ្នាបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ វាបានធ្វើឱ្យសំឡេងគាំទ្រ គណបក្សទាំងពីរនេះ ត្រូវបែកខ្ញែកកាន់តែខ្លាំង ។ មានន័យថា សកម្មជននិងអ្នក គាំទ្រគណបក្ស សមរង្ស៊ី ដែលមិនចូលចិត្ដគណបក្សសិទ្ធិមនុស្ស របស់ កឹម សុខា ត្រូវតែដើរចេញពីគណបក្សសមរង្ស៊ី ហើយសកម្មជននិងអ្នកគាំទ្រគណបក្ស សិទ្ធិមនុស្ស ដែលមិនពេញចិត្ដ គណបក្សសមរង្ស៊ី ក៏លែងគាំទ្រគណបក្សសិទ្ធិមនុស្សតទៅ ទៀតដែរ ។ ដូច្នេះអ្វីដែលក្រុមមេដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស យល់ថា ការរួមកម្លាំងគ្នា ធ្វើឱ្យមានការគាំទ្រច្រើន គឺមិនបានទទួលលទ្ធផលដូចការស្មានទុកឡើយ ព្រោះស្ថានការណ៍នយោបាយបច្ចុប្បន្ន ប្រជាពលរដ្ឋបានដឹង ការពិត ជុំវិញការដឹកនាំត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា រួចទៅហើយ ។
    សរុបសេចក្ដីមក បក្សសង្គ្រោះជាតិ ដែលគណបក្សសមរង្ស៊ី និងគណ បក្សសិទ្ធិមនុស្ស រួមគ្នាបង្កើតឡើង គឺជាចលនាគ្មានតម្លៃ ដែលប្រជាពលរដ្ឋ និងអ្នកប្រជា ធិបតេយ្យពិតប្រាកដ គេមិនចូលរួមគាំទ្រនោះទេ ។ បក្សសង្គ្រោះជាតិ ដែលគណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរួម គ្នាបង្កើត ឡើង គ្រាន់តែជាឆាកល្ខោន សម្ដែងឱ្យល្អ មើលប៉ុណ្ណោះ ក្នុងខណៈដែល ត្រូវការពេលវេលាជាច្រើន ឆ្នាំ ដើម្បីសម្រេច គោលដៅ ។ មានន័យថា បក្សសង្គ្រោះជាតិ គឺជាការ ផ្សងព្រេងរួមគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ក្នុងខណៈដែលសំឡេង គាំទ្រនៃ គណបក្សទាំងពីរ មិនអាចប្រៀបធៀបជាមួយសំឡេងគាំទ្រ របស់គណបក្សប្រជា ជនកម្ពុជាបាន ឡើយ ៕
    **************************************
    គណបក្សសង្គ្រោះជាតិ កំពុងសុបិន្តកណ្តាលថ្ងៃចែសទេដឹង !
    *************************************************
    ខណៈដែលការ បោះឆ្នោតជាតិ អាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កាន់តែខិតជិតមកដល់ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា។
    ពិតណាស់បើទោះបីមានគណបក្ស ចំនួន៨ ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនេះក៏ដោយ ប៉ុន្តែ អ្នកដែលទទួលជ័យជំនះពិតប្រាកដក្នុងការបោះឆ្នោតនេះគឺពិតជាគណបក្សប្រជាជន កម្ពុជា ។ មួយរយៈពេលចុងក្រោយនេះ ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ បានខិតខំប្រឹងប្រែងធ្វើប្រជាភិថុតិ សព្វបែបយ៉ាង ដើម្បីទាក់ ទាញ ការគាំទ្រពីប្រជាពលរដ្ឋ ឲ្យបោះឆ្នោតគាំទ្រខ្លួន។ ប៉ុន្តែប្រជាពលរដ្ឋបានដឹងយ៉ាងច្បាស់ អំពីសារជាតិរបស់ សម រង្ស៊ី និង កឹម សុខា រួចទៅហើយ ថាជាអ្នកនយោបាយ ឱកាសនិយមធ្វើអ្វីៗ ដើម្បីតែការស្រេកឃ្លានយ៉ាងខ្លាំងក្នុងការចង់បានអំណាច និងធ្វើអ្វីៗទាំងអស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
    ក្រុមអ្នកតាម ដាន ស្ថានការណ៍បោះឆ្នោត ក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ឃើញថា មេដឹកនាំនិងមន្រ្តីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ បានប្រើប្រាស់គោលនយោបាយ៧ចំណុច មកឃោសនាទាក់ទាញការគាំទ្រ ពីប្រជាពលរដ្ឋដោយអះអាងថា នៅ ពេលឈ្នះឆ្នោត នឹងអនុវត្តន៍គោលនយោបាយទាំង៧ចំណុច នោះឲ្យបានជោគជ័យ។ ប៉ុន្តែសម្រែកឃោសនា របស់ក្រុមមេដឹក នាំ គណបក្សប្រឆាំង មិនខុសពីពីសម្លេងត្រដោកចងកគោក្របី នោះទេ ចំណែកការពិតវិញ ពុំមានន័យខ្លឹមសារ អ្វីទាំងអស់វាគ្រាន់តែជាស្រមោលប៉ុណ្ណោះ។
    ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ប្រាកដជាជ្រើសរើស យកអ្នកធ្វើ មិនមែនជ្រើសរើសយកអ្នក ដែលចាំតែថា អ្នកដែលចាំរិះគន់គេអត់គោលដៅច្បាស់លាស់នោះទេ ។ នៅពេលចុះពីយន្តហោះ បានជាន់ ទឹកដីខ្មែរវិញ សមរង្ស៊ី ចាប់ដៃលោក កឹម សុខា ក្នុងន័យនយោបាយរបស់ខ្លួន ដើម្បី ជាការបញ្ជាក់បោកបញ្ឆោតថា សម្ព័ន្ធភាពផ្ទៃក្នុងគណបក្សប្រឆាំង មានភាពរឹងមាំពុំមានបញ្ហារង្គោះរង្គើ ដូចព័ត៌មាន ដែលបែកធ្លាយ ចេញមកខាង ក្រៅឡើយ ។ ក៏ប៉ុន្តែសម្ព័ន្ធភាព រវាងអ្នកនយោបាយទាំងពីរមានភាពរឹងមាំ ឬក៏ទន់ជ្រាយនោះគឺ មានតែខ្លួនឯងទេ ដែលជា អ្នកដឹងច្បាស់ជាងគេ ព្រោះអ្នកទាំងពី គឺជាអ្នកនយោបាយឱកាសនិយមដូចគ្នា។ ប្រភពពីផ្ទៃក្នុងគណបក្ស សង្គ្រោះជាតិ បាន បង្ហើបឲ្យដឹងថា សម្ព័ន្ធភាពរវាង កឹម សុខា និង សមរង្ស៊ី អាចដឹងច្បាស់ នៅក្រោយថ្ងៃបោះឆ្នោត ។ក្នុងនោះអ្វីដែលគួឲ្យអាណិត គឺ សមរង្ស៊ី ជាអ្នកនយោបាយ ចាញ់បោកកឹមសុខា ។
    ប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ នៅពេលនេះកំពុងត្រៀមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី។ កត្តាដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ ត្រៀមខ្លួនបោះឆ្នោត ជូនគណ បក្ស ប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆាប់ៗខាងមុខនេះ គឺដោយសារគណបក្សប្រជាជន មានស្នាដៃក្នុងការផ្តួលរំលំ របបខ្មែរក្រហមប៉ុលពត នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ និងរំលាយអង្គការចាត់តាំងខ្មែរ ក្រហមទាំងស្រុង កាលពីចុងឆ្នាំ១៩៩៨ ។ មានន័យថា គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោសែន ជាអ្នកបញ្ចប់សង្គ្រាមហើយនាំមកនូវសន្តិសុខ និងសន្តិភាព ពេញលេញ សម្រាប់ប្រទេសកម្ពុជា ព្រមទាំងកសាងប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ ការដែលប្រជាពលរដ្ឋខ្មែរ អាចរស់នៅដោយសុខសាន្ត និងមានជីវភាពធូរធារនៅពេលនេះ មិនអាចមើលរំលងកិច្ចខិតខំប្រឹងប្រែងសព្វបែបយ៉ាង របស់ គណបក្សប្រជាជនកម្ពុជាបានឡើយ។
    អ្នកវិភាគមួយចំនួនបានលើកឡើងថា ក្រុមមេដឹកនាំគណបក្ស ប្រឆាំងកំពុងតែ រំពឹងថា ល្បែងប្រជាភិថុតិ របស់ខ្លួនអាចទាក់ ទាញ ការគាំទ្រពីប្រជាពលករដ្ឋបានច្រើនហើយអាច ទទួលបានជោគជ័យ ក្នុងការបោះឆ្នោត ប៉ុន្តែ បើពិនិត្យទៅលើស្ថានភាពជាក់ស្តែង គឺក្តីសង្ឃឹម របស់ក្រុមមេដឹកនាំនៅគណបក្សប្រឆាំង គ្រាន់តែជាការយល់សប្តិ ទាំងកណ្តាលថ្ងៃចែសប៉ុណ្ណោះ ព្រោះប្រជាពលរដ្ឋដែលកំពុងរស់នៅសុខសាន្តពួកគាត់ មិនភ្លេចគុណអ្នកបញ្ចប់ សង្គ្រាមឡើយ។ ដូច្នេះគណបក្ស ប្រឆាំងកុំស្មានថា បងប្អូនប្រជាពលរដ្ឋ ចាក់ចោលCPPដែលជាអង្ករ ហើយស្រវាគណបក្សសង្គ្រោះជាតិដែលជាអង្កាម នោះ ព្រោះប្រជាពលរដ្ឋខ្មែរ មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការជ្រើសរើសមេដឹកនាំ៤អាណត្តិកន្លងរួចមកហើយ៕
    IRI ថា ប្រជាជនគាំទ្រCPPខ្លាំងណាស់
    បក្សដែលរលាយគឺបក្សសមរង្សី+បក្សសិទ្ធិមនុស្សរបស់អាយ៉ង
    គោ ១០០ កឹម សុខា ហៅបក្សសង្គ្រោះជាតិឯណោះទេ
    ***/**************************************
    ក្រុមអ្នកវិភាគស្ថានការណ៍ ក្នុងប្រទេសកម្ពុជា បានទទួលស្គាល់ថា ដោយសារសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណា ចក្រ កម្ពុជា មានប្រជា ប្រិយភាព ក្នុងការដឹកនាំប្រទេស ឱ្យមានការរីកចំរើន លើគ្រប់វិស័យ ទើបមានការគាំទ្រពី ប្រជាពលរដ្ឋ ទូទាំងប្រទេស ។ ជាក់ស្ដែងនៅ ក្នុងរបាយ ការណ៍ស្ទង់មតិ របស់ជនបរទេស(IRI )បានឱ្យដឹងថា ប្រជាប្រិយភាពរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងការដឹកនាំប្រទេស ជាតិមានការគាំទ្រពីប្រជាពលរដ្ឋ កើន ឡើងរហូតដល់៨៧ភាគរយ ។ ការរកឃើញបែបនេះ បានស្តែងចេញជាភស្ដុតាងបង្ហាញច្បាស់ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៣ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១២ដោយផ្តល់ជោគជ័យធំធេងដល់គណបក្សប្រជាជនកម្ពុជា និងជាសក្ខីកម្មបន្តសម្រាប់ការបោះឆ្នោតជាតិ អាណត្ដិទី៥ ខែកក្កដា ឆ្នាំ២០១៣ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន នូវការគាំទ្រ កាន់តែច្រើនថែមទៀត ។ ដូច្នេះសំរាប់គណបក្ស សង្គ្រោះជាតិ ដែលបង្កើតដោយ សមរង្សីនិងកឹមសុខា សំរាប់ការប្រគួត ប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាមិនអាចឈានទៅរួចសំរាប់គ្រប់គ្រងអំណាច តាមមហិច្ឆតាស្រេកឃ្លានអំណាចដែលខ្លួនចង់បាននោះទេ ស្របពេល ដែលផ្ទៃក្នុងគណបក្សសមរង្សីនិងបក្សសិទ្ធិមនុស្សកឹមសុខាកំពុង បន្ដបែកបាក់ប្រខាំគ្នាដូចឆ្កែដណ្តើមអំណាចត្រួតត្រាក្នុងបក្សសង្គ្រោះជាតិឥតឈប់ ឈរនោះ ។ តាមការស្ទង់មតិរបស់IRIបានអោយដឹងយ៉ាងច្បាស់ថា“ចម្លើយក្នុង ចំណោម អ្នក ផ្ដល់ សម្ភាសន៍ ៨១ភាគរយ នៃមនុស្ស ចំនួន២០០០នាក់ បានឆ្លើយថា រដ្ឋាភិបាល របស់សម្ដេច តេជោហ៊ុនសែន សព្វថ្ងៃ ដើរលើផ្លូវត្រូវ ។ ក្នុងនោះអ្នកដែល ត្រូវ បានសម្ភាសន៍ ហើយឆ្លើយថា បោះ ឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា មានចំនួន ៦៧ភាគរយ ។អ្នកដែលជឿលើការដឹកនាំរបស់សម្ដេចហ៊ុន សែន មាន ៨៧ភាគរយ អ្នកមិនជឿ មាន១៣ភាគរយ ។
    សំរាប់បក្សប្រឆាំងសមរង្សីនិងគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខា ដែលអួតខ្លួនថាជាអ្នកខ្លាំងណាស់ នោះ ការ ស្ទាបស្ទង់បានបញ្ជាក់ថា សម្លេងគាំទ្របក្សប្រឆាំង បានធ្លាក់ពី២១ ភាគរយ មកនៅត្រឹម១៣ភាគរយ” ។ តាមរយៈ លទ្ធផល នៃការស្ទង់មតិនោះ បានបង្ហាញថា ប្រជាប្រិយភាពរបស់គណបក្សប្រឆាំង កំពុងមានការថយចុះយ៉ាងខ្លាំង ព្រោះគណបក្សនេះពូកែតែខាងប្រូ ភរភូត កុហកបោកប្រាស់ ញុះញង់អុចអាល បង្ករបញ្ហារមិនចេះចប់ បំផ្លាញការរស់នៅប្រកបដោយសេចក្តីសុខសាន្តរបស់ប្រជាជនដោយ មិនដែលសូម្បីប៉ុនចុងក្រចកណានោះ ដើម្បីបម្រើ ផល ប្រយោជន៍ប្រជា ពលរដ្ឋ និងកសាងប្រទេសជាតិ ឱ្យមានការរីកចំរើនសោះឡើយ ។
    សម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ប្រសិនបើអ្នកគាំទ្រសម្ដេច ស្ថិតនៅក្រោម ៦០ភាគ រយ នោះសម្ដេចនឹងលាឈប់ពីនាយករដ្ឋមន្ដ្រី ព្រោះសម្ដេចបានដាក់គោលដៅថា បើប្រជា ពលរដ្ឋ លែងជឿ ស្ថិតនៅក្រោម៦០ភាគរយនោះ សម្ដេចនឹងចាកចេញ មិនតំណាងឱ្យគណ បក្ស ក្នុងតំណែង ជានាយករដ្ឋមន្ដ្រីទៀតទេ ។ ការប្ដេជ្ញាចិត្ដច្បាស់លាស់ របស់សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បែបនេះហើយ គឺជាមូលហេតុ ដែលធ្វើឱ្យគណបក្សប្រជាជន កម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ទទួលបាននូវការគាំទ្រ កាន់តែខ្លាំងពីមួយអាណត្ដិទៅមួយ អាណត្ដិ ដែលបើទោះបីជាក្រុមអ្នកនយោបាយប្រឆាំងបើកការវាយប្រហារក្នុងនយោបាយបោកប្រាស់ប្រជាជន លើគណបក្ស ប្រជាជន កម្ពុជានិងរាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋបានដឹងនូវការពិត រួចជាស្រេច ទៅហើយ រយៈពេលជិត ៤អាណត្ដិកន្លងទៅនេះ ។
    អ្នកសង្កេតការណ៍ឯករាជ្យ បាននិយាយថា តាមការស្ទង់មតិដូចខាងលើ កំពុងតែធ្វើឱ្យក្រុមអ្នកនយោបាយប្រឆាំង អស់សង្ឃឹម ក្នុងការប្រកួតប្រជែង ឈានទៅ គ្រប់គ្រង និងដឹកនាំរដ្ឋាភិបាល តាមរយៈការបោះឆ្នោតជាតិអាណត្ដិទី៥ ខែកក្កដា ឆ្នាំ២០១៣ខាង មុខ។ពួកគេបានសង្កត់ធ្ងន់ថា ទោះបីក្រុមអ្នកនយោបាយនៃគណបក្សប្រឆាំង មិនទទួលស្គាល់ថា ប្រជាពលរដ្ឋ ៨៧ ភាគរយ គាំទ្រការដឹកនាំត្រឹមត្រូវ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏ដោយ ក៏ការស្ទង់មតិរបស់ជនបរទេសIRI បានបង្ហាញ នូវការពិតរួចជាស្រេច ។ ពិតណាស់ លទ្ធផលនេះត្រូវបានបង្ហាញតាមរយះជោគជ័យយ៉ាងត្រជះត្រចង់នូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិទី៣ ថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០១២ កន្លងមក សម្រាប់ជាជំហានយ៉ាង សំខាន់មួយទៀតក្នុការនាំមកនូវជោគជ័យ ឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៣ ដែល
    ប្រជាពលរដ្ឋកម្ពុជា បានឃើញ ការពិតនូវការរីកចំរើន ដែលជាស្នាដៃរបស់ រាជរដ្ឋាភិបាល ដឹកនាំដោយនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលពួកគាត់ ហើយប្រើប្រាស់ សន្លឹកឆ្នោតកាត់ក្ដី យ៉ាងយុត្ដិធម៌ជាទីបំផុត ។
    សូមបញ្ជាក់ដែរថា មួយរយៈពេលចុងក្រោយនេះ ក្រុមអ្នកនយោបាយដ៏មហាចោលម្សៀត នៃគណបក្ស ប្រឆាំង បានបើកការវាយប្រហារយ៉ាងខ្លាំងមកលើ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ ។ ក៏ប៉ុន្ដែតាមពិនិត្យ ជាក់ស្ដែង កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកនយោបាយ នៃគណបក្សប្រឆាំង ពុំបាន ទទួលលទ្ធផលឡើយ តែបានថ្លាក់ខ្លួន យ៉ាងដុនដាបទៅ ៗ។ព្រោះថាតាមការស្ទង់មតិរបស់IRI បានរកឃើញថា អ្នកជឿជាក់លើការដឹកនាំ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន មាន ៨៧ភាគរយ ហើយអ្នកមិនជឿ មានត្រឹមតែ ១៣ភាគរយប៉ុណ្ណោHប៉ុន្តែក្នុងចំណោម១៣%នេះក៏មិនប្រាកដគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ដែរ ។វាមានហេតុផលច្រើនណាស់ដែលតួរលេខ១៣% នេះត្រូវបែកខ្ញែកលើច្រើនមូលហេតុទៀតនោះ ។ ដូច្នេះតួលេខ ៨៧ភាគរយ និង១៣ភាគរយ គឺខុសគ្នាឆ្ងាយណាស់ ហេតុ នេះ គណបក្សប្រឆាំង គ្មានឱកាសទទួលបានការគាំទ្រពីប្រជាពលរដ្ឋ សម្រាប់ការដឹកនាំ រាជ រដ្ឋាភិបាល នាពេលខាងមុខនោះទេ ។ ម្យ៉ាងទៀត ផ្ទៃក្នុងការគណបក្សសមរង្ស៊ី ក្តី បក្សសិទ្ធិមនុស្សកឹមសុខាក្តីកំពុងមាន ភាពចម្រូងចម្រាស ខាំគ្នាដូចឆ្កែ ដណ្តើមអំណាចក្នុងបក្ស ហើយមន្ដ្រីថ្នាក់ខ្ពស់ និងសកម្មជន ថ្នាក់មូលដ្ឋានរបស់បក្សប្រឆាំងជាច្រើនបានសម្រេចចិត្ដផ្ដាច់ខ្លួនចេញច្រើនឡើងជាបន្ដបន្ទាប់ស្ទើររៀង រាល់ថ្ងៃ មករួមរស់នៅជាមួយគណះបក្សប្រជាជនកម្ពុជា៕

    *****************************
    បក្សសាងគ្រោះជាតិនឹងចាញ់ឆ្នោតដាច់នៅអាណត្តិទី៥នេះ
    ***************************************************************************
    មេដឹកនាំគណបក្សប្រឆាំង មាន កឹម សុខា និងសម រង្ស៊ី តែងតែធ្វើសង្រ្គាមចិត្តសាស្រ្តនយោបាយស្តីពីកំនើននៃចំនួនអ្នកគាំទ្រគណបក្សរបស់ពួកខ្លួននៅគ្រប់ទីកន្លែង និងអះអាងពីជ័យជំនះ នៃគណបក្សថ្មី គឺគណបក្សសង្រ្គោះជាតិ នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ តែតាមការព្យាករណ៍តាមបែបវិទ្យាសាស្ត្រមួយបង្ហាញថា គណបក្សប្រឆាំងនឹងបរាជ័យយ៉ាងធ្ងន់ធ្ងរខុសពីអាណត្តិមុនៗ ។
    កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងតែដើរភូតរាស្ត្រនៅតាមបណ្តាវេទិកានានារបស់គណបក្សនេះ ដោយលើកឡើងថា អ្នកនៅបរទេសបានគាំទ្រគណបក្សនេះភ្លូកទឹកភ្លូកដី ហើយនៅពេលអាម្សៀរនេះមកពីបរទេស ដែលវាប្រាប់ខ្មែរនៅក្រៅប្រទេសថា ប្រជាពល រដ្ឋខ្មែរនៅក្នុងប្រទេស បានគាំទ្រគណបក្សសង្គ្រោះជាតិភ្លូកទឹកភ្លូកដី ។
    ជាក់ស្តែង នាថ្ងៃទី៩ ខែឧសភា ពេលដែលវាចុះទៅជួបអ្នកស្រុក នៅស្រុកកោះធំ គេឃើញមានប្រជាពលរដ្ឋចូលរួមស្តាប់លោកតែជាង១០០នាក់ប៉ុណ្ណោះ ។ ចំណែកកម្មវិធី របស់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយសម រង្ស៊ីនៅប្រទេសកាណាដា កាលពីថ្ងៃទី៤ ខែ ឧសភា គេឃើញមានអ្នកចូលររួមស្តាប់ត្រឹមតែពី៥០ ឬ៦០នាក់ប៉ុណ្ណោះ ។ ការពិត ការប្រមូលផ្តុំខ្លះនៅក្រៅប្រទេស ដោយសារតែប្រើឈ្មោះសមាគមផងទេ ទើបមានមនុស្សខ្ទង់ សិបនាក់ចូលរួមនោះ ។ នៅប្រទេសខ្លះអ្នកកាន់កាម៉េរាវីដេអូ មិនទាំងហ៊ានថតបង្ហាញអ្នកចូលរួមផង ព្រោះខ្លាចទស្សនិកជនឃើញចំនួនអ្នកចូលរួមតិចពេក តួយ៉ាងដូចជានៅប្រទេសហ្វាំងឡង់ កាលពីដើមឆ្នាំនេះ គឺនៅពេលដែល កឹម សុខា និងសម រង្ស៊ី បានចូលរួមនៅ ក្នុងការជួបពិភាក្សាជាមួយមនុស្សប្រមាណពី ១០ ទៅ២០នាក់ ។
    នៅថ្ងៃទី៩ ខែមេសាកន្លងទៅកឹម សុខា បាននិយាយទាំងស្អកកថា គណបក្សសង្គ្រោះជាតិ នឹងឈ្នះឆ្នោត ដោយសារគោលនយោបាយ៧ចំណុចរបស់ខ្លួន ដែលរួមមានការផ្តល់ប្រាក់ខែ អោយចាស់ៗក្នុងម្នាក់ៗ៤ម៉ឺនរៀល ការតម្លើងប្រាក់ខែអោយកម្មករ ក្នុងម្នាក់ៗ១៥០ ដុល្លារ ការតម្លើងប្រាក់ខែអោយមន្ត្រីរាជការ ក្នុងម្នាក់ៗ ១លានរៀល ជាដើម ។ ល។ ដែលវានៅបានអះអាងថា ធម៌ទាំង៧ចំនុចរបស់គណបក្សសង្រ្គោះជាតិនឹងរំលាយចោលនូវគោលនយោបាយទាំងឡាយ របស់គណបក្សប្រជាជនកម្ពុជា ? (បង្កើតរបបខ្មែរក្រហមថ្មី ) ។
    គេនៅចាំបានថា នៅមុន និងក្នុងពេលយុទ្ធនាការនៃការឃោសនារកសម្លេងឆ្នោតកាលពីឆ្នាំ ២០០៨ កឹម សុខា ដែលកាលណោះ វាជាប្រធានគណបក្សសិទ្ធិមនុស្សបានអះអាង នៅខេត្តបាត់ដំបងថា គណបក្សរបស់វា នឹងដណ្តើមយកអាសនៈសភាអោយបាន ៥០ អាសនៈ ។ ចំណែកឯសម រង្ស៊ីវិញ គឺចេះតែស្រែកថា ឈ្នះហើយៗ គ្រប់ៗរដូវបោះឆ្នោត តែលទ្ធផលការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៨ បានបង្ហាញថា គណបក្សសិទ្ធិមនុស្ស ទទួលបាន ៣ អាសនៈ ឯគណបក្សសម រង្ស៊ី ទទួលបាន២៦អាសនៈ នៅរដ្ឋសភា ។
    ជាលទ្ធផលជាក់ស្តែង គេមើលឃើញថា មេដឹកនាំបក្សប្រឆាំងទាំងពីររូបនេះ ចេះតែក្បួនចិត្តសាស្ត្រតែមួយក្បួនគត់ គឺតម្លើងតម្លៃរបស់ខ្លួនអោយខ្ពស់កប់ពពក អោយមនុស្សទូទៅជឿថាពិតជាដូចគេអះអាងមែន ដើម្បីងាយនឹងច្រានចោលលទ្ធផលជាក់ស្តែង ដែលបង្ហាញការពិតនៃកម្លាំងគាំទ្ររបស់ពួកគេ ។
    ប្រសិនបើគេគណនាតាមបែបវិទ្យាសាស្ត្របន្តិច ដោយគ្រាន់តែយកលទ្ធផលស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI កាលពីឆ្នាំ២០១១ ដែលបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាជាទូទៅចំនួន៨២ភាគរយ យល់ថា ការដឹកនាំរបស់រដ្ឋាភិបាលត្រឹមត្រូវ នោះមានន័យថា អ្នកមិនពេញចិត្តមានមិនដល់២០ ភាគរយផង ឬថា១៨ភាគរយ ។ អ្នកដែលមិនពេញចិត្តនឹង រដ្ឋាភិបាល ក៏មិនប្រាកដថា ជាអ្នកគាំទ្រគណបក្សប្រឆាំងទាំងអស់ដែរ គឺមានអ្នកគាំទ្រគណបក្សប្រឆាំង អ្នកគាំទ្រចលនាផ្សេងៗ និងអ្នកដែលមិនគាំទ្រគណបក្ស ឬចលនានយោបាយណាមួយ ។ ហេតុដូចនេះ តើអ្នកគាំទ្រសម រង្ស៊ី នឹងកឹម សុខា មានប៉ុន្មានភាគរយ ក្នុងចំណោមអ្នកមិនពេញចិត្តទាំង១៨ ភាគរយនោះ? ចម្លើយគឺវារឹតតែតិចជាង១៨%ទៅទៀត ។ តើអោយគណបក្សសង្គ្រោះជាតិ ទៅឈ្នះឆ្នោតយ៉ាងម៉េចនឹងបាន?
    ការពិត គណបក្សសង្រ្គោះជាតិ ដែលធ្លាប់តែចោទគណបក្សប្រជាជនកម្ពុជាថាទិញសន្លឹកឆ្នោតតាមរយៈសារុង ក្រមា ប៊ីចេងនោះ ខ្លួនឯងកំពុងតែដើរទិញសន្លឹកឆ្នោតជឿពីពលរដ្ឋ ដោយសន្យាថានឹងផ្តល់ប្រាក់ខែ៤ម៉ឺនរៀលអោយមនុស្សចាស់ក្នុងម្នាក់ ១៥០ដុល្លារសំរាប់កម្មករម្នាក់ ១លានរៀលសំរាប់មន្ត្រីរាជការម្នាក់ៗ ។ ការកុហកនេះ ត្រូវបានគេគិតថា គណបក្សសង្រ្គោះជាតិកំពុងតែបោកបញ្ឆោត និងប្រមាថមើលងាយប្រជាពលរដ្ឋ ។ ការមើលស្រាលតម្លៃរបស់ពលរដ្ឋតាមរយៈនយោបាយភូតភរនេះ នឹងធ្វើអោយពួកគេបង់នូវតម្លៃមួយនៅទីបញ្ចប់ ដោយសារតែការសម្រេចចិត្តរបស់ពលរដ្ឋ ។
    យើងសាកគិតបន្តិចទៅមើល! តើប្រជាពលរដ្ឋភាគច្រើនជឿលើគណបក្សសង្រ្គោះជាតិ ដែលសន្យាហើយអត់អាចធ្វើបាន ឬមួយគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលកំពុងតែអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ។ល។ ហើយកំពុងតែធ្វើការតម្លើងបៀវត្សកម្មករនោះ?
    ហេតុអ្វីបានជាថា គណបក្សសង្រ្គោះជាតិមិនអាចធ្វើបានតាមការសន្យា? ព្រោះពួកមេដឹកនាំនៃគណបក្សនេះ សុទ្ធតែធ្លាប់សន្យាកាលពីការបោះឆ្នោត អាណត្តិមុនៗ ហើយមិនអាចធ្វើបាននៅក្រោយពេលបោះឆ្នោត ។ កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ២០១២ កន្លងទៅនេះ គណបក្សសិទ្ធិ មនុស្សរបស់កឹម សុខា សន្យាថាផ្តល់គោ២ក្បាលអោយប្រជាពលរដ្ឋក្នុងមួយគ្រួសារ តែដល់បោះឆ្នោតហើយ បានតំណែងក្រុមប្រឹក្សាឃុំ ពួកគេ មិនបានទិញគោចែកប្រជាពលរដ្ឋដូចការសន្យាទេ ។
    នៅក្នុងការបោះឆ្នោតអាណត្តិមុនៗ ការតម្លើងប្រាក់ខែ និងការផ្តល់សេវាផ្សេងៗ ជាដើម សុទ្ធតែត្រូវបានដាក់បញ្ចូលក្នុងគោលនយោបាយរបស់ពួកគេ។ដល់បោះឆ្នោតរួច ប្រជាពលរដ្ឋ គ្រូបង្រៀន មន្រ្តីរាជការនៅតែដដែល ឯពួកអ្នកបានកៅអីតំណាងរាស្រ្ត នាំគ្នាស៊ីប្រាក់ខែម្នាក់ៗ ជិត២០០០ដុល្លារ ក្នុង មួយខែ ហើយកំណាញ់ និងមិនសូវចេះធ្វើបុណ្យទៀត ។ នៅពេលដែលពលរដ្ឋដេញដោលសួររកអ្វីដែលពួកគេសន្យា ពួកគាត់ឆ្លើយថា «មកពីពួកគាត់មិនឈ្នះឆ្នោតដាច់» ។ ហេតុនេះ គេមើលឃើញថា ពួកគាត់ចេះតែថា ឯការដោះសារក៏ងាយទៀត ។ រឿងបែបនេះ ពលរដ្ឋបានដឹង និងធ្លាប់ភ្លក្សរសជាតិជាច្រើនលើកមកហើយ ។ ពេលស្រុកទេស មានការធ្វើបុណ្យទានតាមវត្ត ឬអភិវឌ្ឍន៍ភូមិស្រុក ទោះជាលក្ខណៈសាធារណៈក្តី ឯកជនក្តី អ្នកស្រុកឃើញមុខតែមន្រ្តី និងថ្នាក់ដឹកនាំគណបក្សប្រជាជន ។ ជាទិដ្ឋភាពនយោបាយ ពួកគាត់ប្រាកដជាបាត់បងជំនឿលើមេដឹកនាំបក្សប្រឆាំង។
    សរុបសេចក្តីមក ទាំងទិដ្ឋភាពនយោបាយ ទាំងទិដ្ឋភាពវិទ្យាសាស្ត្រ គណបក្សសង្រ្គោះជាតិ នឹងមិនអាចទទួលបាននូវសម្លេងឆ្នោតលើសពី៧% ទេ នៅក្នងការបោះឆ្នោតអាណត្តិទី៥នេះ ៕

  15. Chourn says:

    ខ្ញុំកំពុងតែមានការបារម្មណ៍ដែលបានពត៌មានច្បាស់ការពីប្រជាពលរដ្ឋមកថាមានឈ្មោះអ្នកបោះ ឆ្នោតជាច្រើនត្រូបប្តូរមណ្ឌុលបោះឆ្នោតដែលពួកគាត់ទាំងនោះកំពុងតែវង្វេងនិងរកឈ្មោះមិនឃើញ ពួកគាត់បាននិយាយថា គាត់ទើបតែចូលរួមបោះឆ្នោតឃុំសង្កាត់ថ្មីៗនេះសោះតែពេលទៅពិនិត្យ ឈ្មោះស្រាប់តែមិនឃើញ ហើយខ្លះបានប្រាប់ថាបានរកឃើញឈ្មោះរបស់គេនៅឯមណ្ឌុលផ្សេង ទៅវិញ សូមេត្តារៀបចំឪកាសជូនពួកគាត់ដោយសម្រួលផងបើមិនដូច្នេះទេនិងមានការតវ៉ាក្រោយ​ ការបោះឆ្នោតហើយធ្វើឲ្យសង្គមធ្លាក់ចូលក្នុងវិប្បត្តរើលែងរួចទៀតហើយ។

  16. ខន្តី says:

    បាបកម្មពិតជាមានមែន!!!!!!!
    «បើអ្នកបោះឆ្នោតលេខ ៤ ឱ្យ ហ៊ុន សែន (គណៈបក្សប្រជាជន) ធ្វើបាបរាស្រ្តខ្មែរយើងដូចសព្វថ្ងៃ នោះអ្នកកំពុងតែកសាងអំពើបាបកម្មចំពោះខ្លួនអ្នកនិងគ្រួសារអ្នកសម្រាប់ជាតិនេះនិងជាតិមុខហើយ»
    «អនិច្ចាខ្មែរយើង យើងនេះអើយៗ ជាតិនឹងសូន្យហើយ កុំព្រងើយត្រូវក្រោបឡើង»
    មានតែគណៈបក្សសង្រ្គោះជាតិមួយគត់ធ្វើខ្មែរទាំងនគរជួបក្តីសុខ
    ៧៧៧៧៧៧៧

  17. អ្នកក្ររងគ្រោះ ព្រោះអំពើអយុត្តិធម៌
    says:
    July 24, 2013 at 11:31 am ខ្ញុំឆ្ងល់ អ្នកសរសេរមួយខាងលើ គាត់សរសេរថាៈ

    គណបក្សសង្រ្គប់ជាតិ គ្មានគោលនយោបាយឣីក្រៅពី ច្រណែន ឈ្នានីស ចងគំនុំ លាបពណ៌

    ដៀលត្មិះ បញ្ឆេះកំហឹង សងសឹក ជេរប្រមាថ ទាំងឣស់នេះគឺជា បាវចនារបស់ពួក ដែលសេស

    សល់ពីធ្លាប់ សម្លាប់ខ្មែរស្ទើរផុតពូជ ឥឡូវចាប់ផ្តើមលៀនកន្ទុយចេញមកទៀតហើយ បើយើងសាក

    នឹកគិតបកទៅក្រោយវិញ កាលពីបនក្បត់ប្រល័យពូជសាសន៍ បានក្តាប់ឣំណាចគឺយើងធ្លាប់បានឮ

    ពាក្យសម្តីទាំងនេះ នៅរងំក្នុងឣារម្មណ៍នៅឡើយ។ បរាជ័យ ! ពួកបនក្បត់ប្រល័យជាតិឯង

    បំប្លែងថាយួន ! បរាជ័យ!បរាជ័យៗៗៗបនក្បត់ជាតិ !!!

    ខ្ញុំឆ្ងល់ថាម្នាក់នេះជាក្មេងទើបតែកើតមកក្នុងសម័យក្រោយ​ថ្ងៃ ៧ មករា ឬកើតមុន ?

    បើកើតមុនហើយបែរជាគាត់សរសេរបែបនេះ គឺមានន័យថាគាត់ច្រឡំប្រវត្តិសាស្រ្ត

    ឬកំពុងជួយបន្លំប្រវត្តិសាសន៍ហើយ អីចឹងសូមខំប្រឹងសិក្សារៀនសូត្រ​

    បន្ថែមទៀតទៅនឹងដឹងថានរណា

    ជាអ្នកសេសសល់ពីបនក្បត់ប្រល័យពូជសាសន៍ខ្មែរ (ក្នុងសម័យប៉ុលពត) ហើយ។

    តែបើគាត់ជាក្មេងទើបតែកើតក្រោយ ថ្ងៃ ៧ មករា គឺគាត់មិនទាន់ដឹងអីទេកុំប្រកាន់គាត់

    ប៉ុន្តែក៏គួនាំគាត់ទៅសិក្សាបន្ថែមដើម្បីឲ្យដឹងថាតើនរណាជាអ្នកសេសសល់ពីបនប្រល័យពួជ

    សាសន៍នោះ។ តិចច្រឡាំថា លោកសមរង្សី និងលោកកឹមសុខាជាមនុស្ស​សេស​សល់

    ពីបនប្រឡ័យពូជសាសន័ទៅ? នោះពិតជាច្រឡំប្រវត្តិសាសន៍ធ្ងន់ធ្ងរមែនទេនហើយ។

    អ្នកដែលសេសសល់ពីបនប្រល័យពូជសាសន៍គឺជាពួកមេដឹកនាំប្រទេសកំពូលៗបច្ចុប្បន្ននេះ

    ហើយ មិនឃើញពួកគេខិតខំរារាំងដំណើរការជំនំជំរះក្តី ០០៣ និង​ ០០៤

    (ក្នុងសាលាក្តីកាត់ទោសពួកខ្មែរក្រហម) នេះទេឬ? ចំជាគ្មានដឹងខ្យល់ ដឹងតែរហើយមែន។

  18. JML says:

    ពួកអាអស់បាយស៊ីវាបានតែពីព្រុសអញ្ចឹងឯង និយាយអាក្រក់ពីគណបក្សកាន់អំណាចរហូតមិនដែល
    ឃើញវាសសើរម្តងណាឡើយ អាអាញ់ចុះជួយពលរដ្ឋខ្មែរច្រើនរាប់ពាន់នាក់វាមិននិយាយផងទៅ
    ពួកអាឆ្កែ

  19. JML
    says:
    July 24, 2013 at 4:17 pm ពួកអាអស់បាយស៊ីវាបានតែពីព្រុសអញ្ចឹងឯង និយាយអាក្រក់ពីគណបក្សកាន់អំណាចរហូតមិនដែល
    ឃើញវាសសើរម្តងណាឡើយ អាអាញ់ចុះជួយពលរដ្ឋខ្មែរច្រើនរាប់ពាន់នាក់វាមិននិយាយផងទៅ
    ពួកអាឆ្កែ

    ………………………………………………………………………………………………………………………………

    ក្រពុលហើយអី អាJML ម៉េចមួយខែមកនេះត្រូវគេជេរម្រាយហ្អែងយ៉ាងម៉េចខ្លះ អាងាប់មុខអើយ ។

    ហ្អែងបានជួយស្អីខ្លះដល់ប្រជាពលរដ្ធ ជួយបង្ខំអោយគាត់បោះឆ្នោតអោយគណះបក្សហ្អែង មែនទេ ជួយគំរាមគាត់អោយភ័យខ្លាចមិនហ៊ានចេញទៅបោះឆ្នោតមែន ?ជួយគំរាមថាបើគណះបក្សសង្គ្រោះជាតិឈ្នះពួកហ្អែងបញ្ចេញទ័ពដើម្បីធ្វើសង្គ្រាមមែនទេ?ជួយអោយសារុងអោយអង្ករ អោយលុយម្នាក់១០០០០រៀល ឬ ២០០០០រៀលហើយលុតជង្គង់អង្វររាស្រ្តអោយបោះឆ្នោតអោយគណះបក្សប្រជាជន មែនទេ?

    ជួយកាត់ប្រាកខែមន្រ្តីរាជការទាំងអស់ដើម្បីយកលុយអោយមេៗពួកហ្អែងចុះទៅទិញទឹកចិត្តរាស្រ្តមែនទេ ?

    អើ! អញយល់ស្រប នឹងគំនិតជួយរបស់ហ្អែងរបៀបនេះណាស់ ពួកហ្អែងបានជួយប្រើគំនិតថោកទាបច្រើនណាស់ ដោយព្រោះតែញៀនក្រាញនឹងអំនាចខ្លាច ។ ជួយហ្អែងមានច្រើនណាស់ មាន ទាំង​

    ជួយកាដុយ………………………………….ជួយម៉ារុយ…………………………….ជួយទាំងផុយ……………..

    ជួយទាំងប្រុយ …………………………….នេះហើយលេខ៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤

    ជួយណាស់ រួមទាំងជួយទាំងខ្មុយ ទៀតផង ហាស ហា ហាស ហា ហា ហាស ហា ។

  20. អ្នកលេង
    ក្រពុលហើយអី អាJML ម៉េចមួយខែមកនេះត្រូវគេជេរម្រាយហ្អែងយ៉ាងម៉េចខ្លះ អាងាប់មុខអើយ ។

    ហ្អែងបានជួយស្អីខ្លះដល់ប្រជាពលរដ្ធ ជួយបង្ខំអោយគាត់បោះឆ្នោតអោយគណះបក្សហ្អែង មែនទេ ជួយគំរាមគាត់អោយភ័យខ្លាចមិនហ៊ានចេញទៅបោះឆ្នោតមែន ?ជួយគំរាមថាបើគណះបក្សសង្គ្រោះជាតិឈ្នះពួកហ្អែងបញ្ចេញទ័ពដើម្បីធ្វើសង្គ្រាមមែនទេ?ជួយអោយសារុងអោយអង្ករ អោយលុយម្នាក់១០០០០រៀល ឬ ២០០០០រៀលហើយលុតជង្គង់អង្វររាស្រ្តអោយបោះឆ្នោតអោយគណះបក្សប្រជាជន មែនទេ?

    ជួយកាត់ប្រាកខែមន្រ្តីរាជការទាំងអស់ដើម្បីយកលុយអោយមេៗពួកហ្អែងចុះទៅទិញទឹកចិត្តរាស្រ្តមែនទេ ?

    អើ! អញយល់ស្រប នឹងគំនិតជួយរបស់ហ្អែងរបៀបនេះណាស់ ពួកហ្អែងបានជួយប្រើគំនិតថោកទាបច្រើនណាស់ ដោយព្រោះតែញៀនក្រាញនឹងអំនាចខ្លាច ។ ជួយហ្អែងមានច្រើនណាស់ មាន ទាំង​

    ជួយកាដុយ………………………………….ជួយម៉ារុយ…………………………….ជួយទាំងផុយ……………..

    ជួយទាំងប្រុយ …………………………….នេះហើយលេខ៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤

    ជួយណាស់ រួមទាំងជួយទាំងខ្មុយ ទៀតផង ហាស ហា ហាស ហា ហា ហាស ហា ។ ឆ្អែតចិត្តហ្នឹងពាក្យនេះណាស់ ឆ្អែតៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ។ហាសហហហហហហហហហហហហហហ

  21. JML says:

    អើយ ! អាឆ្កែអ្នកលេងពងក្តឪហែងអើយ អាញ់ជួយក៏អាឆ្កែហែងវាមើលមិនឃើញដែល ព្រោះហែងវា
    គ្មានខួរក្បាលទេអាអាចម៏ក្តាប់ អាខួរក្បាលឆ្កែដុះដង្កូវ ។
    គណបក្សប្រជាជន សូមធានាឲ្យមានស្ថេរភាពនយោបាយនិង ការរីកចំរើនទៅថ្ងៃមុខទៀតសំរាប់
    អាណាត្តិទី៥ នេះ ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់អាចជួយ
    រាស្ត្រខ្មែរបានពិតៗ មិនមែនចេះតែថាៗដូចអាឆ្កែ២ក្បាលនោះទេ ។ បើអាមួយនោះមកពីក្រៅស្រុក
    ព្រុសដូចអាចម៏ ដល់គេមិនឲ្យឈរឈ្មោះបោះឆ្នោតធ្វើមុខដូចឆ្កែធ្លាក់ទឹក ។

  22. buone says:

    អ្នកលេង
    says:
    July 24, 2013 at 4:34 pm JML
    says:
    July 24, 2013 at 4:17 pm ពួកអាអស់បាយស៊ីវាបានតែពីព្រុសអញ្ចឹងឯង និយាយអាក្រក់ពីគណបក្សកាន់អំណាចរហូតមិនដែល
    ឃើញវាសសើរម្តងណាឡើយ អាអាញ់ចុះជួយពលរដ្ឋខ្មែរច្រើនរាប់ពាន់នាក់វាមិននិយាយផងទៅ
    ពួកអាឆ្កែ

    ………………………………………………………………………………………………………………………………

    ក្រពុលហើយអី អាJML ម៉េចមួយខែមកនេះត្រូវគេជេរម្រាយហ្អែងយ៉ាងម៉េចខ្លះ អាងាប់មុខអើយ ។

    ហ្អែងបានជួយស្អីខ្លះដល់ប្រជាពលរដ្ធ ជួយបង្ខំអោយគាត់បោះឆ្នោតអោយគណះបក្សហ្អែង មែនទេ ជួយគំរាមគាត់អោយភ័យខ្លាចមិនហ៊ានចេញទៅបោះឆ្នោតមែន ?ជួយគំរាមថាបើគណះបក្សសង្គ្រោះជាតិឈ្នះពួកហ្អែងបញ្ចេញទ័ពដើម្បីធ្វើសង្គ្រាមមែនទេ?ជួយអោយសារុងអោយអង្ករ អោយលុយម្នាក់១០០០០រៀល ឬ ២០០០០រៀលហើយលុតជង្គង់អង្វររាស្រ្តអោយបោះឆ្នោតអោយគណះបក្សប្រជាជន មែនទេ?

    ជួយកាត់ប្រាកខែមន្រ្តីរាជការទាំងអស់ដើម្បីយកលុយអោយមេៗពួកហ្អែងចុះទៅទិញទឹកចិត្តរាស្រ្តមែនទេ ?

    អើ! អញយល់ស្រប នឹងគំនិតជួយរបស់ហ្អែងរបៀបនេះណាស់ ពួកហ្អែងបានជួយប្រើគំនិតថោកទាបច្រើនណាស់ ដោយព្រោះតែញៀនក្រាញនឹងអំនាចខ្លាច ។ ជួយហ្អែងមានច្រើនណាស់ មាន ទាំង​

    ជួយកាដុយ………………………………….ជួយម៉ារុយ…………………………….ជួយទាំងផុយ……………..

    ជួយទាំងប្រុយ …………………………….នេះហើយលេខ៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤៤

    ជួយណាស់ រួមទាំងជួយទាំងខ្មុយ ទៀតផង ហាស ហា ហាស ហា ហា ហាស ហា ។

  23. cheath says:

    មុខវាដូចឆ្កែឈ្លក់ទឹកបាយ JML !

  24. cheath
    says:
    July 24, 2013 at 6:55 pm មុខវាដូចឆ្កែឈ្លក់ទឹកបាយ អាJML !

    ហាស ហា ហាស ហាស ហា ហាស ហាស ហាស

    .

  25. cheath says:

    មហិច្ឆតាដាច់បង្ហៀរ
    *******************
    ព្រះបានសម្តែងថាយើងសំណាង–បុណ្យដែលយើងសាងឱ្យកើតជាមនុស្ស
    ឱ្យស្គាល់សខ្មៅ ឱ្យស្គាល់ត្រូវខុស–ឱ្យស្គាល់ទាបខ្ពស់ គុណ ទោស សុខ ទុក្ខ ។
    មនុស្សយើងកើតមកប្រាថ្នាចង់ល្អ–ទោះមានឬក្រ តស៊ូទៅមុខ
    ចង់មានសេរី ចង់បានក្តីសុខ–ចង់បានស្តម្ភស្តុក ស្រណុកចិត្តកាយ ។
    កើតមនុស្សហើយ មកកើតជាខ្មែរ–សំណាងពីបុព្វេបានផ្តល់អោយយើង
    ជួបមេថ្កើងល្អជាតិខ្មែររុងរឿង–ហ៊ុនសែនមេថ្កើងយុគសតវត្សរ៏ថ្មី។
    ស្រុកកើតសង្គ្រាមហ៊ុនសែនចេញមុខ–បញ្ចៀសនាំសុខជូនដល់ប្រជា
    ទាញចេញពីស្លាប់ខ្មែរគ្រប់ជន្មា–ដែលជួបប្រហារដោយសារប៉ុលពត ។
    ជាតិខ្មែរពេញសុខឥឡូវមានទម្មិល–ក្រុមអាតិរិច្ឆានពួកបក្សប្រឆាំង
    ហេតុឃ្លានអំណាចវាស្រែកឡូងឡាង– ភរភូតប្រូខ្លាំងច្បាំងនិងសន្តិភាព។
    មហិច្ឆតាដាច់បង្ហៀរអារង្សី-សុខា –អាខួរក្បាលឆ្កែតែអួតខួរមនុស្ស
    ពេលហានិយាយ ផុតថ្លៃខ្លួនហួស–ជាជនទុរយសរស់ធ្ងន់ផែនដី ។
    មហិច្ឆតា ដាច់បង្ហៀរអាឆ្កែទាំងពីរ-អាតិរិច្ឆានរង្សី-អាតិរិច្ឆានសុខា
    ពេលវាងាប់ទៅអាសោចឈ្មោះកេរ្តិ៏–ជាប់ឈ្មោះពូជឆ្កែ ជាប់តអម្បូរ ។
    ពួកបក្សប្រឆាំងពូជខ្មែរក្រហម—ខ្មែរសុខមិនព្រមវាប៉ងសម្លាប់
    អត់ឈ្នះឆ្នោតផងវាប៉ងតាមចាប់—យកទៅសម្លាប់អ្នកមិនជឿវា។
    វាថាសុទ្ធយួនអ្នកជឿហ៊ុនសែន—ទោះងាប់រាប់លានគ្មានបញ្ហាអី
    សម្លាប់អោយអស់កុំទុកធ្ងន់ដី—ទ្រព្យវាកេរ្តិ៏ដីធ្លាក់ដល់ដៃវា ។
    អគារសំណង់ដែលសង់ដេរដាស—មានស្ពានអាកាសសង់ខ្ពស់លលៃ
    វ៉ៃចោលអោយអស់កុំទុកស្នាដៃ—ចាំវាសាងថ្មីដោយដៃទើបល្អ។
    រីឯប្រឡាយទំនប់ស្រះទឹក—លុបចោលកុំនឹករបស់ពួកយួន
    ចាំប្រើជីកថ្មីមិនខ្វះកម្លាំង—អាខ្មែរពួកខ្មាំងខ្មែរអាយ៉ងយួន
    អារង្សី-សុខាវាថាសម្អាត—បោសអោយអស់ញាតិពួកអាយ៉ងយួន
    អាជឿហ៊ុនសែនត្រូវសម្លាប់ស្ទួន—ទោះតាឫុដូនត្រូវតែកម្ទេច ។
    ពួកអាបរទេសរកស៊ីស្រុកខ្មែរ—ទោះឪកុងសែក៏ត្រូវបណ្តេញ
    ប្រមូលទ្រព្យវាយកយើងចំណេញ—រោចក្រវាជ្រេញបង្កើតសហករណ៏។
    ប្រមូលមនុស្សប្រើមនុស្សទើបមានការងារ—អោយវាគ្រប់គ្នាទើបវាមិនជ្រេញ
    ស្រែកអត់ការធ្វើនាំអោយវាធុញ—ពាក្យពិតអត់លុញអាខាថាច្នេះ ។
    នេះខ្មែរក្រហមនាសម័យថ្មី—តាមពាក្យវាស្តីរង្សី-សុខា
    ខ្ញុំអត់បំផ្លើសចារតាមពាក្យវា—ពិតពាក្យវាថាសច្ចារច្នេះឯង ។
    ខ្យល់ផាត់ពីជើង – សូមផាត់បំប៉ើង – ពួកអារង្សី
    អាកឹមសុខា-ជនទមិឡ អប្រីយ៏– – ចិត្តឬស្យាក្រៃ – ដូចសត្វតិរច្ឆាន ។
    ខ្យល់ផាត់ពីត្បូង – សូមផាត់អាហ្វូង – ឆ្កែចចកស្វាន
    រង្សី-សុខា-វិនាសកុំរំខាន – ទើបភាពសុខសាន – បានដល់ប្រជា។
    ខ្យល់ផាត់ពីកើត – កុំនាំពួកស្លើត – មកឲ្យចងពា
    ជនខ្មែរស្លូតត្រង់ – ឲ្យរងវេទនា – ទ្រូងចុកគ្រាំគ្រា – ព្រោះវាភូត បោក។
    ខ្យល់ផាត់ពីលិច – សូមជួយពន្លិច – ពួកអាអប្រីយ៍
    រង្សី-សុខា – ឲ្យងាប់ក្សិនក្ស័យ– វានៅធ្ងន់ដី– បំផ្លាញសុខរាស្ត្រ។
    ខ្យល់ផាត់គ្រប់ទិស – ផាត់ឲ្យអាម្នឹះ – ចង្រៃរុលរុក
    រង្សី-សុខា– អារន្ទះបាញ់បុក – កុំឲ្យវាសុខ – អោយងាប់តៃហោង។

  26. .. says:

    តាមការវិភាគរបស់មហាជន ជិត៨០%បានកំពុងតែមានការព្រួយបារម្ភថា៖ បន្ទាប់ពីការបោះឆ្នោត
    នឹងត្រូវបានបញ្ចប់ ក្រុមសកម្មជននិងសមាជិកបក្សប្រឆាំង សង្រ្គោះជាតិ ទូទាំងប្រទេសនិងកើត
    មានឣំពើហឹង្សា ក្នុងគ្រួសារជៀសមិនផុត និងរងការបែកបាក់គ្រួសារ កើតមានឣំពើចោរកម្ម ឆក់
    ប្លន់នៅក្នុងផ្ទៃប្រទេស ។ បញ្ហាទាំងឣស់នេះគឺ វាផ្តើមចេញពីមនុស្សទាំងឣស់នោះ គេប្រមូលធនធាន
    ដើម្បីចាក់កៅឪមួយក្តារ ដែលពួកគេរំពឹងទុកនិងសង្ឃឹមថានឹងឈ្នះ តែដល់វាបែរជាចាញ់ តាំងមុខសេះ
    កេះបាយកកក៏គ្មាន មានតែកំហឹងទល់កំហល់ វល់ដូចឣាចម៍ចូលឈ្នាង។ តែបែរជាឣ្នកវិភាគបាននឹង
    កំពុងវិភាគផ្ទុយទៅនិង សកម្មជននិងសមាជិកថា មេបក្សទាំងពីរ ជាឣ្នកត្រូវឆ្នោតរង្វាន់ធំទៅវិញ! បើ
    ទោះបីជាពួកគេទាំងពីរ នឹងត្រូវចាញ់ឆ្នោតរាល់ឣាណត្តិក៏ដោយ តែរង្វាន់លួងចិត្តធ្វើឲ្យពួកគេមានលុយ
    មានឡាន មានវីឡាដ៏ទំនើប ម្យ៉ាងទៀតគឺស្រីស្នេហព្រោងព្រាត ទៀតផង។ នេះជាបទវិភាគត្រួសៗ
    របស់មហាជនទូទៅ ទាំងក្នុងនិងក្រៅប្រទេស ដែលឣាចក្លាយជាការពិតបាន។

  27. Neak Srer says:

    A DOG WRONG ANALYSIS

  28. .. says:

    ..

    ប្រពៃណី​ជា​​គុណធម៌​ជា​សុជីវធម៌​និង​ចរិយា​ធម៌​របស់​សមាជិក​បក្ស​ប្រជាជន​ត្រូវ​បាន​មតិ​មហាជន​កោតសរសើរ​ .

    ..

    M24-kភ្នំពេញ​ ៖ ​ប្រពៃណី​ជា​គុណធម៌​ជា​សុជីវធម៌​ជា​ចរិយា​ធម៌​របស់​សមាជិក​សមាជិកា ​និង​យុវជន​របស់​គណបក្ស​​​កម្ពុជា​ត្រូវ​បាន​មតិ​មហាជន​ជាតិ​និង​អន្តរជាតិ​កោតសរសើរ​ ដោយសារ​ពួកគាត់​បាន​មើល​ឃើញ​ផ្ទាល់​ភ្នែក​ ស្ដាប់ឮ​ផ្ទាល់​ត្រចៀក​ ជាពិសេស​សមាជិក​ម្នាក់ៗ​ដែល​បាន​ប្រកាន់​យក​តាំងពី​ថ្ងៃ​យុទ្ធនាការ​ដំបូង​រហូត​មក​ដល់​ពេល​ជិត​បញ្ចប់​នៃ​យុទ្ធនា​ការឃោសនា​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ទូទៅ​វាយ​តំលៃ​ថា​មាន​វិន័យ​មាន​សណ្ដាប់ធ្នាប់​មាន​សុជីវធម៌​ត្រឹមត្រូវ​ ពិតប្រាកដ​ល្អ​ ដែល​អាច​កំណត់​បាន​ថា​ជា​ទំពាំង​ស្នង​ឫស្សី​របស់​បក្ស​របស់​ប្រទេសជាតិ​ទៅ​ថ្ងៃ​ខាងមុខ​បាន ។ មិន​ដូច​សមាជិក​បក្ស​ផ្សេង ​និយាយ​ថា​សមាជិក​គណបក្ស​ប្រជាជន​ហែ​ដែរ​មាន​សមាជិក​ច្រើន​ដែរ​តែ​សុទ្ធតែ​គរ​ថ្លង់​ទាំងអស់។

    លោក​ សយ​ កុសល ​បាន​លើក​បែបនេះ​នៅក្នុង​ពិធី​ជួបជុំ​យុវជន​សមាជិក​គណបក្ស​ប្រជាជន ចំនួន​១០០០​នាក់ មុន​ចុះ​យុទ្ធនា​ការ​ឃោសនា​ដោយ​ថ្មើរជើង​ នៅ​ទូទាំង​សង្កាត់​ទួល​សង្កែ​កាលពី​ព្រឹក​ថ្ងៃទី២៤ ​ខែកក្កដា ​ឆ្នាំ​២០១៣​ នៅមុខ​ផ្សារ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ។

    នា​ឱកាស​នោះ​លោក​បាន​លើក​ឡើង​ទៀត​ថា សមាជិក​យើង​ គរ​មែន​ដោយសារតែ​យើង​អត់​ច្រឡឺម​ទេ អត់​ជេរ​ប្រទេច​គ្នា​នៅ​ទី​សាធារណៈ​ទេ យើង​ប្រកាន់យក​នូវ​វិន័យ​សេចក្ដីថ្លៃថ្នូរ​ចរិយា​ធម៌ សុជីវធម៌ ដែល​នោះ​ជា​ប្រពៃណី​របស់ កូន​ខ្មែរ ​ហើយ​ប្រពៃណី​នេះ យើង​​ត្រូវ​ប្រកាន់​យក​តទៅទៀត ព្រោះ​ជា​សេចក្តី​ថ្លៃថ្នូរ​សំរាប់​យើង​ទាំងអស់គ្នា។

    លោក​បាន​បន្ត​ទៀត​ថា ដូច្នេះ​នៅ​តាម​ទី​សាធារណៈ​ គឺ​យើង​បញ្ជូន​នូវ​សំដី​ល្អៗ គំនិត​ល្អៗ​ចិត្តល្អៗ​ទៅ​ពលរដ្ឋ​ ព្រោះ​ប្រជាពលរដ្ឋ​ គាត់​ចង់បាន​សេចក្តី​ល្អ​ទាំងអស់គ្នា អត់​ចង់បាន​នូវ​ការ​ជេរប្រទេច​ទេ។ លោក សយ កុសល បាន​មាន​មតិ​សំណេះសំណាល បន្ត​ទៀត​ថា ការ​ជេរ​ប្រទេច​តាម​ទី​សាធារណៈ​ ដូច្នេះ​ឲ្យ​គាត់​វិនិច្ឆ័យ​​ទៅ​ ថា​តើ​ស្រឡាញ់​ការ​ជេរ​ប្រទេច​ឬ​ស្រឡាញ់​ គុណធម៌ ស្រឡាញ់​សីលធម៌ ដែល​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​យុវជន​សង្កាត់​ទួល​សង្កែ យុវជន​ខណ្ឌឫស្សីកែវ ​ក៏ដូចជា​យុវជន​របស់​គណបក្ស​ប្រជាជន នៅ​ទូទាំង​ប្រទេស​ប្រកាន់​ភ្ជាប់​ តាំងពី​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​រហូត​មកដល់​ថ្ងៃនេះ​ ដែល​មាន​ រយៈពេល​ជិត​មួយ​ខែ​មក​ហើយ​នោះ ​ហើយ​ការ​ដែល​ ​រក្សា​​វិន័យ​បាន​ល្អ​បែបនេះ​ ​យើង​ទៅ​ទីណា​ក៏​គេ​កោតសរសើរ​ថា​ មាន​វិន័យ​ល្អ​ដែរ។ ដូច្នេះ សូម​ក្មួយៗ​ដើរទៅ​គ្រប់ទិសទី​ក្នុង​សង្កាត់​ទាំងមូល ​សំពះ​ជំរាបសួរ​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​សុភាពរាបសារ ទន់ភ្លន់​ដើម្បីឲ្យ​ពួកគាត់​បាន​យល់​អំពី​សារៈសំខាន់​នៃ​ការ​បោះឆ្នោត ហើយ​អំពាវនាវ​ឲ្យ​ពួកគាត់ ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៨ ខែកក្កដា​ខាងមុខនេះ​កុំបី​ខាន​ឡើយ៕