មួយថ្ងៃបន្ទាប់ពី លោក សម រង្ស៊ី ប្រកាសថានឹងមានមហាបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស ដើម្បីជំទាស់នឹងលទ្ធផលបោះឆ្នោត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតមួយទៅ លោក សម រង្ស៊ី ភ្លាមៗនៅថ្ងៃទី៣១ ខែកក្កដា ស្នើសុំឲ្យ លោក សម រង្ស៊ី អនុវត្តនៅលក្ខខណ្ឌពីរចំណុច ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
ដោយ ទេព សុរ៉ាវី
2013-07-31
RFA
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានផ្ញើលិខិតមួយទៅ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ស្នើសុំឲ្យ លោក សម រង្ស៊ី គោរពច្បាប់ជាធរមាន ពិសេសច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី។
ការស្នើសុំនេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះក្រោយពី លោក សម រង្ស៊ី ប្រកាសសាជាថ្មីនៅចំពោះមុខក្រុមអ្នកគាំទ្ររបស់លោកជាច្រើននាក់ កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ថា បក្សសង្គ្រោះជាតិ ឈ្នះឆ្នោត និងព្រមានធ្វើមហាបាតុកម្មទូទាំងប្រទេស ប្រសិនបើគណបក្សកាន់អំណាចមិនទទួលលទ្ធផលនេះ។
លោក ស ខេង ស្នើសុំឲ្យ លោក សម រង្ស៊ី ចាត់ចែងឲ្យបានស្របទៅតាមច្បាប់ជាធរមាន ពិសេសច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី។ ក្នុងករណីដែលមានការចាំបាច់បំផុតនោះ ការប្រមូលផ្តុំប្រជាពលរដ្ឋ គួរត្រូវបានរៀបចំឡើងនៅទីលានប្រជាធិបតេយ្យ និងសុំឲ្យ លោក សម រង្ស៊ី ផ្ញើឈ្មោះ និងអាសយដ្ឋានមន្ត្រីបង្គោល ដែលទទួលការងារសន្តិសុខ សណ្ដាប់ធ្នាប់ មកគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត សំដៅងាយស្រួលក្នុងការទំនាក់ទំនងសហការគ្នា ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ពេលមានការជួបជុំ ឬប្រមូលផ្តុំប្រជាពលរដ្ឋ។
លោក ស ខេង បញ្ជាក់ក្នុងលិខិតថា លក្ខខណ្ឌចាំបាច់ពីរនេះ គឺសំដៅធានាបាននូវនិរន្តរភាព ជីវភាពសង្គម សេចក្តីសុខក្សេមក្សាន្តរបស់ពលរដ្ឋ និងដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ជៀសវាងនូវការប្រទូសរ៉ាយ ឬអសន្តិសុខណាមួយនាំឲ្យមានហានិភ័យដល់ប្រទេសជាតិ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃទី៣១ ខែកក្កដា ថា ក្រសួងមហាផ្ទៃ ដែលមាននាទីរក្សាសន្តិសុខសង្គម ព្រួយបារម្ភចំពោះសម្ដី លោក សម រង្ស៊ី ដែលប្រកាសថានឹងមានមហាបាតុកម្មកើតឡើង។ លោកសង្ឃឹមថា លោក សម រង្ស៊ី នឹងយោគយល់ ព្រមទាំងសហការល្អជាមួយក្រសួងមហាផ្ទៃ ដើម្បីរក្សាសន្តិសុខសង្គម៖ «ក្រសួងមហាផ្ទៃ ដូចជាក្រសួងដែលគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈដូចប្រទេសយើង ដូច្នេះយើងក៏មានការចាប់អារម្មណ៍ដែរ ព្រោះថា បើមានបញ្ហាស្អីៗដូចខ្លឹមសារលិខិតបានបញ្ជាក់អ៊ីចឹង។ ធ្វើម៉េចឲ្យស្របតាមច្បាប់ទៅ សម្ដែងក្តីសង្ឃឹមមុតមាំយោគយល់បង្កលក្ខណៈសហការ ដើម្បីឲ្យគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតបំពេញបេសកកម្មជាប្រវត្តិសាស្ត្ររបស់ជាតិ បានប្រកបទៅដោយជោគជ័យ ដើម្បីជាឧត្តមប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ជាតិ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានទេ នៅថ្ងៃទី៣១ ខែកក្កដា។ ប៉ុន្តែ លោក កឹម សុខា អនុប្រធានគណបក្សនេះបញ្ជាក់ថា ការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស គឺជាជម្រើសចុងក្រោយប៉ុណ្ណោះ។
ស្របពេលគ្នានេះ ប្រជាពលរដ្ឋច្រើនរយនាក់ បានចេញសេចក្តីថ្លែងការណ៍រួមគ្នានៅថ្ងៃទី៣១ ខែកក្កដា ដោយយល់ឃើញថា ពេលនេះមិនមែនជាពេលដែលបក្សនីមួយៗត្រូវប្រកែកប្រណាំងយកឈ្នះ ឬចាញ់រៀងខ្លួននោះទេ ក៏ប៉ុន្តែ ជាពេលវេលាសំខាន់ដែលគណបក្សត្រូវជជែកពិភាក្សាគ្នាអំពីសុខសន្តិភាព ស្ថិរភាព សុវត្ថិភាពរបស់ពលរដ្ឋ។ ពលរដ្ឋទាំងនោះក៏បានស្នើសុំចំនួន ៧ចំណុច ដោយឲ្យ គ.ជ.ប ចេញសេចក្តីប្រកាសបន្ទាន់មិនអនុញ្ញាតឲ្យបុគ្គល ឬស្ថាប័នណាផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោត ឬចំនួនអាសនៈចាញ់ ឬឈ្នះ មុនពេលលទ្ធផលផ្លូវការត្រូវប្រកាស។ ស្នើសុំឲ្យកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច បញ្ចៀសឲ្យបាននូវរាល់អំពើហិង្សា ឬសង្គ្រាមបង្ហូរឈាម និងសុំឲ្យពលរដ្ឋទាំងអស់រក្សានូវគោលការណ៍អហិង្សា និងទុកពេលវេលាឲ្យថ្នាក់ដឹកនាំ និងស្ថាប័នដែលពាក់ព័ន្ធដោះស្រាយដោយសន្តិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ហ៊ុន សែន ស្វាគមន៍ការបង្កើតគណៈកម្មការស៊ើបអង្កេតរឿងបោះឆ្នោត
- ពលរដ្ឋបាត់សិទ្ធិបោះឆ្នោតដាក់ពាក្យបណ្ដឹងទៅបក្សសង្គ្រោះជាតិ
- បទវិភាគ៖ ភាពវឹកវរអាចកើតមានតែមិនអាចមានសង្គ្រាមស៊ីវិលទេ
- អ្នកវិភាគ៖ បដិវត្តន៍ព្យុះប្រជាធិបតេយ្យអាចផ្ទុះឡើងបើមានហិង្សាក្នុងបាតុកម្ម
- ស្ថាប័នមីក្រូហិរញ្ញវត្ថុមិនបារម្ភពីការដកប្រាក់ក្រោយបោះឆ្នោត
- កូនប្រុសលោក ហ៊ុន សែន មិនជាប់ឆ្នោតជាតំណាងរាស្ត្រ
- សម្ភាសលោក សម រង្ស៊ី និងលោក កឹម សុខា ពីផែនការដោះស្រាយវិបត្តិក្រោយបោះឆ្នោត
- សម្ភាសលោក សម រង្ស៊ី និងលោក កឹម សុខា ពីផែនការដោះស្រាយវិបត្តិក្រោយបោះឆ្នោត
- បក្សហ៊្វុនស៊ិនប៉ិចទាមទារបង្កើតគណៈកម្មការត្រួតពិនិត្យភាពមិនប្រក្រតី

Mistake they had made.
-Declared the factory before the ballots had done counting.
-CPP sent military to surround the voters in the city.
-Sam Rainsy warning for the contests before hand( so soon)
-NCE made people lost an opportunity votes for country.
So in order to sault this problem, they must working together and make the NCE to
response for the lost of the name of people, why? If NCE cannot do their job, they must
give them fire immediately, and let someone who has strong ability to do this duty to find
the solution for the illustration to the people in the whole world to understand about it.
បែបចង់ប្រាប់សមរង្សីថាបាតុកម្មបានតែមនុស្ស២០០នាក់ទេមើលទៅ បែបភ៏យខ្លាំង។
Sar Kheng needs to warn his own arm forces not to threat his own people. and the people marching should be air on televisions.
អាក្រសួងមហាផ្ទៃចោរឯងក៍ពូជឈាមថោកលួចបន្លំសន្លឹកឆ្នោតដែរ ពួកអាចោរចាញ់ឆ្នោត
ប្រើគំនិតថោកទាបបោះឆ្នោតម្នាក់ពីរបីដង ដឹកទាហានមកបន្លំបោះឆ្នោត លុបបំបាត់ឈ្មោះសមាជិក
បោះឆ្នោតបក្សដទៃៗគ្មានគោរពច្បាប់អីបន្តិច បែរជាស្រែកឱ្យគេគោរពច្បាប់អាចុយម្រ៉ាយអី?
នាយសំគមឃ្វាលក្របី ស្គាល់គ្នាទេវ៉ី?……….បានធ្វើធំភ្លេចគ្នាអ្នកក្រមែន…
ខ្ញុំគិតថាលោកសរខេងជាមនុស្សមិនអាក្រក់ដូចហ៊ុនសែនប៉ុន្មាននោះទេតែអាណិតគាត់ណាស់ ដែលស្ថិតនៅក្រោមសម្ពាធរបស់ហ៊ុនសែនប៉ុន្តែលោកនៅមានពេប្រសិនបើលោកចេះភ្ញាក់រលឹក ហើយអាចប្រមូលប៉ូលីសទៅពទ្ធ័ចាប់ហ៊ុនសែនបាន។ នោះលោកនិងក្លាយជាវីរបុរសអាចមក រួមរស់ជាមួយបក្សសង្គ្រោះជាតិដោយមិនមានការបារម្មណ៍ថាបក្សសង្គ្រោះជាតិនិងយកទៅកាត់ ទោសដូចហ៊ុនសែននោះឡើយ។ ប្រសិនបើបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មយកល្អលោកស ខេងមេត្តានៅឲ្យឆ្ងាយពីព្រិត្តិការណ៍នេះ បើមិនដូច្នេះទេនោះហ៊ុនសែននិងរុញលោកឲ្យធ្លាក់ចូល ក្នុងជ្រោះជំនោះហើយ។
លោកសម រង្ស៊ីមិនទាន់ប្រកាសធ្វើបាតុកម្មឯណា…..គាត់ថានេះជាជំរើសចុងក្រោយទេតើ…