លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ត្រៀម​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ស្តី​ពី​បង្កើត​ក្បាលម៉ាស៊ីន​ដឹក​នាំរដ្ឋសភា

ថ្ងៃ ពុធ 31 កក្កដា 2013
ដោយ ស៊ុន មេសា
RFI

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​បាន​បង្កើត​ក្រុមការងារ​មួយ​ជាស្រេច​ដើម្បី​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​និយាយ​អំពី​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា។ សមាសភាព​គណៈកម្មកា​រ​នោះ​មាន​លោក ស ខេង, លោក សាយ ឈុំ និង លោក សុខ អាន។ ការប្រកាស​បែបនេះ​បាន​ធ្វើឡើង​ខណៈដែល​លោកនាយក​រដ្ឋមន្ត្រី​បាន​ចុះទៅ​ទៅពិនិត្យ​ការដ្ឋាន​ស្ពាន​អាកាស​ស្ទឹងមានជ័យ ​ក្នុង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ដែលជា​ការបង្ហាញ​មុខ​ជា​សាធារណៈ លើកដំបូង​ក្រោយ​ការបោះឆ្នោត។ ប៉ុន្តែ បក្សប្រឆាំង​ទាមទារ​ឲ្យ​ដោះស្រាយ​ភាពមិនប្រក្រតី​រឿង​បោះឆ្នោត​ជាមុនសិន​​ មុននឹង​ជជែក​ពី​ការបែងចែក​មុខនាទី​។

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន ដែលបាន​បញ្ចេញ​មុខជា​សាធារណៈ​ជាលើកដំបូង បន្ទាប់ពីការបោះ​ឆ្នោត​អាណត្តិទី៥។ rfi/siv channa

សេចក្តី​រាយ​កាណ៍​របស់ ស៊ុន មេសា

(03:56)

បី​ថ្ងៃក្រោយ​ការបោះឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី៥ លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បានឈ្នះ​ឆ្នោត​ស្តួច​ស្នើ​ង​ក្នុង​រដ្ឋសភា បានប្រកាសថា ឱ្យមាន​ការចរចា​រន​យោ​បាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​បក្សប្រឆាំង ដើម្បី​បង្កើត​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា។

 
អនុប្រធាន​គណបក្ស​ប្រជាជន បាន​អះអាងថា គណបក្ស​របស់លោក បានរៀបចំ​ក្រុមការងារ​រួចរាល់​អស់ហើយ ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា។
 
លោក នាយករដ្ឋមន្ត្រី ក្នុងឋានៈ​ប្រមុខ​រដ្ឋាភិបាលចាំផ្ទះ បាន​សង្កត់ធ្ងន់ថា អ្នកនយោបាយ​កម្ពុជា​ គឺ​ពិតជា​អាច​ដោះស្រាយ​បញ្ហានយោបាយ​រវាង​គ្នា​និង​គ្នា​បាន ព្រោះ​បញ្ហា​ជាប់​គាំង​​នយោបាយ ​នៅ​កម្ពុជា ​មិនមែន​ទើបតែ​កើតឡើង​នោះទេ។ ក្បាល​ដឹកនាំ​គណបក្ស​នយោបាយ​​ទាំងអស់​ពិតជា​តម្កល់​ផលប្រយោជន៍​ជាតិ ជា​អតិ​ភាព និង​ជា​អ្វីដែល​ខ្មែរ​ចង់បាន។
 
គួ​រំលឹកថា ក្រោយ​ការបោះឆ្នោត​នៅ​កម្ពុជា​ កាលពី​ចុង​សប្តាហ៍​នេះ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បានកើត​ភាព​តានតឹង។ ហើយ​មាន​ពាក្យ​ច​ចាម​អារ៉ាម មួយចំនួន​ថា មាន​រដ្ឋប្រហារ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ទម្លាក់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ការ​រត់ចោល​ប្រទេស​របស់លោក​នាយករដ្ឋមន្ត្រី​ជាដើម។
 
នៅ​ចំពោះ មុខ​ថ្នាក់ដឹកនាំ​ថ្នាក់ដឹកនាំកំពូលៗ របស់​គណបក្ស​ប្រជាជន​កម្ពុជា លោកនាយ​រដ្ឋមន្ត្រី បាន​ទាត់ចោល​ពាក្យ​ច​ចាម​អារ៉ាម​ទាំងអស់នេះ។
 
សម្រាប់​កាបោះឆ្នោត​អាណត្តិ​ទី៥ ឆ្នាំ២០១៣នេះ តាម​លទ្ធផល​ជាបឋម របស់​ គណបក្ស​ប្រជាជន​កម្ពុជា បានបង្ហាញថា គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ទទួល​អាសនៈ ៦៨ ហើយ គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ៥៥ អាសនៈ។ អាសនៈ​ទាំងនេះហើយ ដែល​ត្រូវឱ្យ​គណបក្ស​ទាំងពីរ ត្រូវ​ចូលរួម​បង្កើត​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​រដ្ឋសភា ដែល​នឹង​អាច​ប្រព្រឹត្ត​ទៅក្នុង​អំ​ឡុង​ ខែកញ្ញា​ខាងមុខនេះ។
 
ទាក់ទិន​នឹង​ការសម្រុះសម្រួល​ផ្នែក​នយោបាយ​ដែល​លើកឡើង​ដោយ​គណបក្ស​ប្រជាជន​នោះ លោក​កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​លើកឡើងថា ជំហរ​របស់ គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល នឹងមិន​ចរចា​ជាមួយ​គណបក្ស​ប្រជា​ជន​ជាដាច់ខាត។
 

តែ​ទោះជា​យ៉ាងណា​ការប្រកាស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន មកពី​គណបក្ស​ប្រជាជន​ នាពេលនេះ​គឺជា​សញ្ញា​មួយ គឺ​ដើម្បី​ដោះ​ភាពទ័លច្រក​នៃ​នយោបាយ​ នៅ​កម្ពុជា ក្នុងការ​បង្កើត​រដ្ឋសភា ដែល​លោក​អនុប្រធាន​គណបក្ស​ប្រជាជន​រូបនេះ អះអាងថា ពិតជា​ឆន្ទះ​បង្រួបបង្រួម​នយោបាយ​ នៅ​កម្ពុជា​ក្រោយ​ការបោះឆ្នោត​បានបញ្ចប់៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

5 Responses to "លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ត្រៀម​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ស្តី​ពី​បង្កើត​ក្បាលម៉ាស៊ីន​ដឹក​នាំរដ្ឋសភា"

  1. Cheath យួន says:

    ដល់ពេលស្រឡាញ់មេក្រូទៀតហើយ បាត់មុខមួយរយះទៅពួនអែណាអេះ?។

  2. គណបក្សប្រជាជនជេរ និយមមន្រ្តីចោរពុករលួយលួចជាតិ says:

    ពួនថ្វាយបង្គំផ្នូរឪពុកទើបស្លាប់ថ្មីៗសុំឈ្នះឆ្នោតតាមក្បួនចោរ
    មានពេលខ្លះលាក់ខ្លួនបញ្ជាឱ្យពួកទាហានទៅបន្លំបោះឆ្នោត ។

  3. :* says:

    ធ្វើអ្វីត្រូវប្រុងប្រយ័ត្នពួកវាចោតថាទណ្ឌឹតនឹងចាប់ចូលគុក (បាតុកាំ )
    នេះជាល្បិចចឆ្មាលាក់ក្រចក របស់យួនកុម្មុយនីស្ត អាចចាប់នឹងចោតខុសពីនេះពីនោះ។

  4. សិស្សធនញ្ជ័យ says:

    លោក កឹម សុខា មិនចរចា ជាមួយគណបក្សប្រជាជនដាច់ខាត បើមានបាតុកម្មណាមួយកើតឡើង
    រឿងលទ្ធផលបោះឆ្នោត លោកកឹម សុខាដាច់ខាតមិនត្រូវ អោយប្រជារាស្រ្តណាម្នាក់មានគ្រោះថ្នាក់ ឫបាត់បង់ជីវិត ហើយតរូវហ៊ានប្តេជ្ញា ដាច់ខាតមិនអោយមានការប៉ះពាល់ទ្រព្យសម្បត្តិអ្នកដទៃ ទ្រព្យ
    សម្បត្តិសាធារណៈ។ ការដាច់ខាតអាចនាំអោយគណបក្សឺឈានទៅរកដាច់ខ្យល់ ព្រៅះលោកដឹកនាំ
    គណបក្សពីអាណត្តិហើយ សូមលោកលាលែងពីតំណែងជាប្រធានទឿតទៅ អោយសមតាមការសន្យា!!!!! ដឹកនាំពីអាណត្តិ៕៕៕៕៕

  5. សំបូរ says:

    ១. សូមអបអរសាទរចំពោះការចរចាររវាងលោកសមរង្សី មកពីគណៈបក្សសង្រ្គោះជាតិនិងគណៈបក្សហ៊ុនសែន!!!​ ប៉ុន្តែការចរចារណាមួយជាមួយលោកហ៊ុន សែនត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់!! វិធីចរចាររបស់លោកហ៊ុនសែន ច្រើនប្រើវិធីបោកប្រាស់!!
    ២. តើលោកហ៊ុន សែនត្រូវការអ្វីពីការចរចារនេះ? តើគណៈបក្សសង្រ្គោះជាតិត្រូវតែទទួលលទ្ធផលបែបណាទើប ប្រជារាស្រ្តមើលឃើញថា មិនលក់ខ្លួន?
    ២. A លោកហ៊ុនសែនត្រូវការតែពីរចំណុចប៉ុណ្ណោះគឺ ទី១. អោយគណៈបក្សសង្រ្គោះជាតិទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែលប្រកាសដោយគ.ជ.ប។ ទី២គឺ លោកហ៊ុនសែនចង់អោយមានសភាបើកកិច្ចប្រជុំថ្ងៃទី១អោយបានដាច់ខាត!!!!
    ២.B គណៈបក្សសង្រ្គោះជាតិត្រូវការលទ្ធផលស្នូលនៃការចរចារគឺ រាជរដ្ឋាភិបាលថ្មី ត្រូវតែអនុវត្តគោលនយោបាយ៧ចំណុច ជាពិសេសគឺបា្រក់ខែមន្រ្តីរាជការ១លានរៀល និងកម្មករ១៥០ដុល្លារ។ បើទទួលលទ្ធផលដូច្នេះ ទើបអាចបញ្ចាក់ថា លោកសមរង្សីនិងលោកកឹមសុខា មិនលក់ខ្លួន!!! ចំណែកការទាមទារបាននូវតួនាទីសភា រាជរដ្ឋាភិបាលនិងចៅហ្វាយខេត្តគឺជាភាពឈ្លាសវៃរបស់លោកសមរង្សីនិងលោកកឹមសុខាប៉ុណ្ណោះ។
    ៣. ការចរចារជាមួយលោកហ៊ុន សែនឬក្រុមលោកហ៊ុន សែនត្រូវតែប្រុងប្រយ័ត្ន ពួកនេះច្រើនប្រើល្បិចភរនិងបោកប្រាស់!!! ជាក់ស្តែងនៅថ្ងៃបើកសភាដំបូងនៃនិតីកាលទី៤ សមាជិកសភាពបក្សប្រឆាំងត្រូវលោកហ៊ុន សែនបោកប្រាស់ម្តងហើយ ។ កាលនោះលោកសមរង្សីរត់ទៅប្រជុំភ្លេចស្លៀកលីអូ ចំណែកលោកជំទាវមួងសុខហួរភ្លេចពាក់អាវក្នុង ឯលោកកឹមសុខាភ្លេចសិតសក់។ វិធីបោកកាលនោះគឺលោកហ៊ុនសែនអនុវត្តដោយប្រើកូនអុកជ្រូកបាជេសយ សុភាព និងលោកគិត ម៉េង!! ដូច្នេះការចរចារលើកនេះ លោកហ៊ុន សែនប្រាកដជាប្រើសេះស៊ីទូក រួចអុកយកស្តេច មានន័យថាបោកអោយទទួលស្គាល់ការបោះឆ្នោត រួចកុហកអោយចូលប្រជុំសភា ក្រោយមកគឺភារកិច្ចបក្សប្រឆាំងត្រូវចប់!!!!
    ៤. តើបក្សប្រឆាំងត្រូវធ្វើរបៀបណា?
    ៤.A បក្សប្រឆាំងត្រូវគោរពគោលការណ័របស់ខ្លួនគឺ គោលការណ៍៧ចំណុច
    ៤.B ក្រុមការងារចរចារជាមួយក្រុមលោកហ៊ុន សែន ត្រូវមានលោកសមរង្សី លោកកឹមសុខា ជំទាវមួរសុខហួរ លោកស៊ុន ឆៃ និងលោកគង់គាំ។ លោកទាំងប្រាំនាក់នេះសុទ្ធតែត្រូវទទួលការប្រមាថមើលងាយ ជាន់ឈ្លីកិត្តិយសជាប្រវត្តិសាស្រ្ត និងចាប់ដាក់គុកដោយលោកហ៊ុន សែនរួចមកហើយ ដូច្នេះលោកទាំងប្រាំប្រាកដជាមិនលក់ខ្លួនអោយលោកសែនទៀតទេ។ ហេតុអ្វីត្រូវការប្រាំនាក់? ពីព្រោះប្រាំនាក់ជួយគិតគ្នា គឺលោកសមរង្សីនិងលោកកឹមសុខាជាអ្នកចរចារ លោកជំទាវមួរសុខហួរកត់ត្រា លោកស៊ុនឆៃនិងលោកគង់គាំជាអ្នកអង្គុយត្រឹះរិះសម្តីនិងកាយវិការរបស់ពួកលោកហ៊ុន សែន។
    ៤.Bទីកន្លែងចរចារ គឺមិនត្រូវទៅផ្ទះលោកហ៊ុន សែនទេ វិមានសន្តិភាពក៍ទេដែរ គឺទៅសណ្ឋាគារ ឬសណ្ឋាគារ Le Royalមុខសកលវិទ្យាល័យNUMក៍ល្អ ដើម្បីចៀសវាងពីការគៀបសង្កត់ខាងផ្លូវចិត្ត!! ជាពិសេសត្រូវទតមានការប្រុងប្រយ័ត្នការអាត់ថតសម្លេងយកមកចាក់អោយសាធារណៈជនស្តាប់ពីសំណាក់លោកហ៊ុន សេន។ ដូចនេះពាក្យសម្តីត្រូវប្រុងប្រយ័ត្ន ពីព្រោះលោកហ៊ុន សែនមានសណ្តានជាមនុស្សពាល ក្បត់។
    ៥. សេណារិយូរបស់បក្សប្រឆាំងចាប់ពីពេលនេះទៅគឺ អញ្ចើញទូតបរទេស ជាពិសេសទូតអាមេរិក អឺរ៉ុបនិងជប៉ុន មកស្តាប់ការបកស្រាយរបស់គណៈបក្សសង្រ្គោះជាតិអំពីដំណើរការបោះឆ្នោតមិនសេរីនិងយុតិ្តធម៌។ ក្នុងនេះក៍មានការលុបឈ្មោះប្រជារាស្ត្រពីបញ្ជីបោះឆ្នោត ដោយសារប្រជារាស្រ្តទាំងនោះមិនទៅធ្វើកាតចូលគណៈបក្សប្រជាជនជាង១លាននាក់ផង។ ជំហានទី២ គឺបន្ទាប់ពីគ.ជ.បប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្នថ្ងៃទី១០សីហា ត្រូវតែមានបាតុកម្មមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។ទោះបិយ៉ាងណាដំណើរការចរចារត្រូវធ្វើដដែល។
    ៦. បើគណៈបក្សហ៊ុនសែន មិនទទួលគោលការណ៍៧ចំណុចទេ នោះមិនត្រូវចូលរួមប្រជុំសភានៅថ្ងៃទី១ទេ……… បើមិនដូច្នេះទេគឺលោកសមរង្សីនិងលោកកឹមសុខាលក់ខ្លួនជាប្រវតិ្តសាស្រ្តហើយ ។អនាគតរបស់អស់លោកនឹងត្រូវចប់ភ្លាម ដូចទ្រង់ណានារិទ្ធអញ្ចឹង!!!!!