ហេង រស្មី
01 សីហា 2013
វីអូអេខ្មែរ

សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអង្គុយនៅឯស្ថានីយ៍បោះឆ្នោតមួយដែលមានទីតាំងនៅក្នុងវត្តមួយនៅប្រទេសកម្ពុជានៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣។
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទុករយៈពេលប្រាំថ្ងៃដើម្បីឲ្យគណបក្សនយោបាយផ្តល់ភស្តុតាងពីភាពមិនប្រក្រតីក្នុងថ្ងៃបោះឆ្នោតមុននឹងសម្រេចប្រកាសលទ្ឋផលជាលើកដំបូងដែលគ្រោងធ្វើនៅថ្ងៃទី១០ខាងមុខនេះ។
មន្ត្រីគណបក្សសង្គ្រោះជាតិបាននិយាយថា រយៈពេលនេះមានចំនួនតិចតួចពេកដែលធ្វើឲ្យគណបក្សនេះមានភាពលំបាកក្នុងការប្រមូលភស្តុតាងឲ្យបានគ្រប់គ្រាន់ស្តីអំពីភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត។
លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា ចាប់ពីថ្ងៃទី២រហូតដល់ថ្ងៃទី៦ ខែសីហាខាងមុខនេះគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះក៏ដូចជាភាគីពាក់ព័ន្ឋត្រូវដាក់របាយការណ៍អំពីភាពមិនប្រក្រតីអំពីការបោះឆ្នោតនេះនៅគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់រាជធានីនិងខេត្ត និងគជបមិនឲ្យហួសរយៈពេលប្រាំថ្ងៃ។
លោកនិយាយថា «គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតនិងត្រួតពិនិត្យរបាយការណ៍ទាំងអស់នេះបន្ទាប់មកយើងនឹងចាត់វិធានការណ៍ដោះស្រាយទៅតាមកម្រិតនៃបញ្ហាហើយការរៀបចំនេះ យើងអញ្ជើញតំណាងគណបក្សនយោបាយអ្នកអង្កេតការណ៍ជាតិនិងអន្តរជាតិចូលរួមពិនិត្យទាំងអស់គ្នា»។
យោងតាមលទ្ឋផលបោះឆ្នោតជាបឋម គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលគ្រប់គ្រងប្រទេសអស់រយៈពេលជាង៣០ឆ្នាំបានទទួលសំឡេងចំនួន៦៨អសនៈចំណែកឯគណបក្សសង្គ្រោះជាតិទទួលបានចំនួន៥៥អសនះ។
គណបក្សសង្គ្រោះជាតិទើបតែបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះ។ របាយការណ៍នេះបានបង្ហាញថា គណបក្សសង្គ្រោះជាតិជាអ្នកទទួលជ័យជម្នះដោយទទួលបានអសនៈក្នុងរដ្ឋសភាយ៉ាងតិចចំនួន៦៣ដែលលទ្ឋផលនេះផ្ទុយពីការប្រកាសរបស់គណបក្សប្រជាជន។
គណបក្សសង្គ្រោះជាតិបានទាត់ចោលលទ្ឋផលរបស់គណបក្សគ្រប់គ្រងអំណាចតាំងពីដំបូងទីដោយសារតែការបោះឆ្នោតលើកនេះគណបក្សប្រឆាំងបានរកឃើញថា មានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរជាច្រើន។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាននិយាយថា ប្រាំថ្ងៃគឺជារយៈពេលតល់ក្រហល់ពេកដែលគណបក្សរបស់លោកពុំមានពេលវេលាគ្រប់គ្រាន់ទេ។ ទោះជាយ៉ាងណាក៏ដោយក៏លោកយឹម សុវណ្ណបាននិយាយថា គណបក្សកំពុងខិតខំប្រមូលភស្តុតាងដើម្បីដាក់ជួនគជប។លោកបញ្ជាក់ថា «រយៈពេលនេះខ្លីបំផុតដែលយើងពិបាកក្នុងការប្រមូលបានភស្តុតាងនិងរបាយការណ៍ផ្សេងៗដើម្បីដាក់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
កាលពីថ្ងៃពុធ គណបក្សសង្គ្រោះជាតិបានចាប់ផ្តើមប្រមូលភស្តុតាងស្តីអំពីភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោតដើម្បីដាក់ទៅកាន់គជប។
លោក ជាម យៀប សមាជិកគណៈកម្មការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថាគណបក្សប្រជាជនមិនទាន់បានទទួលពីការណែនាំពីគជបនៅឡើយទេ។ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា យើងបានត្រៀមរួចរាល់ហើយដើម្បីដាក់ជួនគជបឲ្យបានតាមថ្ងៃកំណត់។
«ប៉ុន្តែយើងមានភស្តុតាង។ យើងមានរបាយការណ៍ជាក់ស្តែងនៅតាមមូលដ្ឋានផ្សេងៗបណ្តើរៗហើយបាទ»។
ប្រជាពលរដ្ឋដែលបានចូលរួមបោះឆ្នោតដើម្បីជ្រើសរើសសមាជិកសភាតំណាងរាស្ត្រអណត្តិទី៥នេះមានចំនួនជាង៦លាននិង៧សែននាក់គឺស្មើប្រមាណ៦៩,៥៨%នៃចំនួនដែលបានចុះឈ្មោះសរុបចំនួន៩លាននិង៦សែននាក់។
ក្នុងពេលដែលគជបទាមទារឲ្យគណបក្សនយោបាយបង្ហាញភស្តុតាងអំពីភាពមិនប្រក្រីក្នុងអំឡុងពេលបោះឆ្នោត គណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោកសម រង្ស៊ីនិងលោកកឹម សុខាបានដឹកនាំសមាជិករបស់ខ្លួនចំនួន១៦រូបចូលគាល់ព្រះមហាក្សត្រនិងសម្តេចម៉ែ។
បន្ទាប់ជួបជាមួយព្រះមហាក្សត្រ លោកយឹម សុវណ្ណ បាននិយាយថា មន្ត្រីគណបក្សសង្គ្រោះជាតិគ្រាន់តែចូលក្រាបបង្គុំគាល់ព្រះមហាក្សត្រនិងគោរពព្រះវិញ្ញាណក្ខន្ឋព្រះបរមរតនកោដិសម្តេចឪនរោត្តម ស៊ីហនុ តែប៉ុណ្ណោះ៕
អត្ថបទព័ត៌មានទាក់ទង
- គណបក្សប្រឆាំងបើកយុទ្ធនាការប្រមូលភស្តុតាងបញ្ហាបោះឆ្នោត
- លោកហ៊ុន សែនបង្ហាញមុខប្រកាសត្រៀមចរចាជាមួយលោកសមរង្ស៊ី
- មនុស្សពីរនាក់គេចខ្លួន ដោយខ្លាចការគំរាមកំហែងទាក់ទងនឹងការបោះឆ្នោត
- អង្គការក្រៅរដ្ឋាភិបាល៖ ភាពមិនប្រក្រតីអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត
យ៉ាងហោចណាស់ក៍ទុកពេលឱ្យគេប្រមូលភស្តុតាង ១៥ថ្ងៃដែរ
គ.ជ.ប គ្រាន់តែធ្វើយកលេសមិនឱ្យគេមានពេលវេលាគ្រប់គ្រាន់តែប៉ុណ្ណោះ ។
អស់លោកតែងនិយាយថាគេបន្លំប៉ុន្តែពេលគេអោយបង្ហាញឯកសារអ្នកថាគ្មានពេលគ្រប់គ្រាន់ តាមការរស់នៅជាធម្មតាបើអ្នកចាំញាំគុយទាវទាល់តែមានលុយ ដូច្នេះមុននិងចោទគេក៏គួរមានអ្វីក្នុងដែដែរ
១.ផ្ទៀងផ្ទាត់ទាល់តែងាប់ ក៍គ.ជ.បប្រកាសអោយចាញ់ដែរ។
២.គណៈបក្សប្រជាជនហ៊ានប្រកាសថា ខ្លួនឈ្នះហើយ គឺគ្មានផ្លូវកែកើតទេ!!!!
៣. នៅឆ្នាំ១៩៩៣ អន្តរជាតិប្រកាសថា គណៈកប្សប្រជាជនចាញ់ ។ គណៈបក្សប្រជាជនបង្កើតតំបន់អបគមន៍និងប្រកាសសង្គ្រាមភ្លាមនិងដេញអ៊ុនតាក់។ មកដល់១៩៩៧ ដណ្តើមយករដ្ឋាភិបាលទាំងមូល ទោះបីនាំអោយសង្គមមានអស្ថិរភាពនិងអ្នកវិនិយោគទុនបរទេសរត់អស់ក៍ដោយ ក៍លោកហ៊ុន សែនមិនខ្វល់ដែរ។ ឥឡូវចេញមកគំរាមនៅក្រោមស្ពានស្ទឹងជ័យទៀត រួចធ្វើជានិយាយថា ខ្លួនស្រលាញ់សន្តិភាព។
៤. លោកហ៊ុន សែនមុខក្រាស់ណាស់ ទោះទៅដល់ណាចាញ់ឆ្នោតនៅទីនោះ ក៍នៅតែអ៊ើ ដដែល ។ ចាញ់ពីកំពង់ចាម ព្រៃវែង កណ្តាល រហូតដល់ភ្នំពេញទៀត។
៥. សូមអោយលោកហ៊ុន សែន បក្ខពួកលោកហ៊ុន សែន និងគ្រួសារលោកហ៊ុន សែន ចេះអៀនអ្នកភ្នំពេញនិងកំពង់ចាមផង។ កុំចេះតែគ្រាន់បើពេក!!!
At least 2 weeks for collections ,and NEC has to open website.
Get down Hun Sen and his clans.
បើគជប នៅតែចចេសទៀត។ ខ្ញុំជឿថារឿងអ្វីដែលកើតឡើងដោយយ៉ាងណានោះគឺប្រាកដជាជៀសមិនរួចនោះទេ ។
សូមកុំភ្លេចថារបបកុំមុយនីសផ្តាច់ការរបស់អ្នកអែងនេះវាអស់ប្រសិទ្ធភាពចាប់ពីពេលនេះទៅហើយ ។
សហគមន៏អឺរ៉ុប សហរដ្ធអាមេរិក និងបណ្តារអន្តរជាតិដ៏ទៃទៀត គេយល់ច្បាស់ហើយព្រួយបារម្ភនៅបញ្ហានេះណាស់ទើបបានជាពួកគេចេញសេចក្តីថ្លែងការណ៏ជាបន្តបន្ទាប់រួចមកហើយ ។