Thursday, 01 August 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជូនដំណឹងដល់ក្រុមអ្នកសង្កេតការណ៍ជាតិ អន្តរជាតិថា ក្រុមត្រួតពិនិត្យផ្ទៀងផ្ទាត់នៃ គ.ជ.ប នឹងចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥នេះ ចាប់ពីថ្ងៃទី៣ ខែសីហា រហូតដល់បញ្ចប់ជាស្ថាពរ។
គ.ជ.ប បានបញ្ជាក់ថា ការចូលរួមរបស់ក្រុមអ្នកសង្កេតការណ៍ជាតិអន្តរជាតិដែលពាក់ព័ន្ធ គឺមានសារសំខាន់ណាស់ក្នុងការការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនេះ ដែលនឹងប្រព្រឹត្តទៅនៅទីស្តីការ គ.ជ.ប។
ក្រោយពីការបោះឆ្នោតជាតិដែលបានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យសប្តាហ៍មុន គណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានលើកឡើងពីភាពមិនប្រក្រតីជាច្រើនជុំវិញដំណើរការបោះឆ្នោតនេះ រហូតទាមទារឲ្យមានការបង្កើតគណៈកម្មាការឯករាជ្យមួយស៊ើបអង្កេតលើបញ្ហានេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏បានចេញផ្សាយនូវសេចក្តីបំភ្លឺផ្សេងមួយទៀត អំពីលទ្ធផលបឋម នៃការបោះឆ្នោតនេះផងដែរ ប៉ុន្តែ មិនទាន់បានធ្វើការកំណត់បែងចែកចំនួនអាសនៈនៅឡើយទេ។
យោងតាមលទ្ធផលបណ្តោះអាសន្ននោះបង្ហាញថា ក្នុងចំណោមអ្នកបោះឆ្នោតសរុប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៩.៦៧៥.៤៥៣ នាក់ គឺមានអ្នកបោះឆ្នោត ដែលបានបោះឆ្នោតឲ្យគណបក្សនយោបាយទាំង ៨ សរុបចំនួន ៦.៦១៦.១១០ នាក់ក្នុងនោះគណបក្សសញ្ជាតិកម្ពុជា ទទួលបានសម្លេងសរុប ៣៧.៩៦៣ សម្លេង, គណបក្សហ្វ៊ុនស៊ិនប៉ិច ២៤១.៨៦៦, គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ៣៤.៥៦៩, គណបក្សប្រជាជនកម្ពុជា ៣.២២៧.៧២៩, គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១៩.៨៧១, គណបក្ស ខ្មែរឈប់ក្រ ៤៣.៣១២, គណបក្សសង្គ្រោះជាតិ ២.៩៤១.១៣៣, និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបាន ៦៩.៦៦៧ សម្លេង។
គ.ជ.ប. នឹងប្រកាសលទ្ធផលផ្លូវការ និងកំណត់បែងចែកចំនួនអាសនៈ សម្រាប់គណបក្សនយោបាយចូលរួមប្រកួតប្រជែង នៅបន្ទាប់ពីរាល់បណ្តឹងត្រូវបានដោះស្រាយចប់ជាស្ថាពរ។
១.ផ្ទៀងផ្ទាត់ទាល់តែងាប់ ក៍គ.ជ.បប្រកាសអោយចាញ់ដែរ។
២.គណៈបក្សប្រជាជនហ៊ានប្រកាសថា ខ្លួនឈ្នះហើយ គឺគ្មានផ្លូវកែកើតទេ!!!!
៣. នៅឆ្នាំ១៩៩៣ អន្តរជាតិប្រកាសថា គណៈកប្សប្រជាជនចាញ់ ។ គណៈបក្សប្រជាជនបង្កើតតំបន់អបគមន៍និងប្រកាសសង្គ្រាមភ្លាមនិងដេញអ៊ុនតាក់។ មកដល់១៩៩៧ ដណ្តើមយករដ្ឋាភិបាលទាំងមូល ទោះបីនាំអោយសង្គមមានអស្ថិរភាពនិងអ្នកវិនិយោគទុនបរទេសរត់អស់ក៍ដោយ ក៍លោកហ៊ុន សែនមិនខ្វល់ដែរ។ ឥឡូវចេញមកគំរាមនៅក្រោមស្ពានស្ទឹងជ័យទៀត រួចធ្វើជានិយាយថា ខ្លួនស្រលាញ់សន្តិភាព។
៤. លោកហ៊ុន សែនមុខក្រាស់ណាស់ ទោះទៅដល់ណាចាញ់ឆ្នោតនៅទីនោះ ក៍នៅតែអ៊ើ ដដែល ។ ចាញ់ពីកំពង់ចាម ព្រៃវែង កណ្តាល រហូតដល់ភ្នំពេញទៀត។
៥. សូមអោយលោកហ៊ុន សែន បក្ខពួកលោកហ៊ុន សែន និងគ្រួសារលោកហ៊ុន សែន ចេះអៀនអ្នកភ្នំពេញនិងកំពង់ចាមផង។ កុំចេះតែគ្រាន់បើពេក!!!