ចិន​ផ្តល់​កាំភ្លើ​​ង​​ខ្លី​ ១​ពាន់​​ដើម​​និង​គ្រាប់​៥ម៉ឺន​គ្រាប់​ឲ្យ​កម្ពុជា​

Thursday, 01 August 2013
វង្ស សុខេង​
ភ្នំពេញ ប៉ុស្តិ៍

5-story-1

លោក នេត សាវឿន អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ (ស្តាំ) និង​លោក Li Zhugun (ឆ្វេង) អនុ​ប្រធាន​​​នៃ​អគ្គ​នាយ​ក​ដ្ឋាន​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​​អន្តរជាតិ​របស់​ប្រទេ​ស​​ចិនចុះហត្ថលេខាលើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា។ រូបថត​ សហការី

ភ្នំ​ពេញៈ ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​អង្គារ​​ បាន​ប្រគល់​​កាំ​ភ្លើង​ខ្លី​​ចំនួន​ ១០០០​ ដើមនិង​គ្រាប់​ចំនួន​ ៥ ម៉ឺន​គ្រាប់ ដល់​ប្រទេស​កម្ពុជា​​​ នៅ​អគ្គ​ស្នង​ការ​​​នគរ​បាល​ជាតិ​​ ប៉ុន្តែ​​​មន្ត្រី​បាន​បដិសេធ​ថា​ ជំនួយ​នេះ​ មិនមែន​ជា​អ្វី​​ ដែល​ធ្វើ​​​​ឡើង ដើម្បី​​​រឹតបន្តឹង​សន្តិសុខ​​ នៅ​ក្នុង​អំឡុង​រយៈ​ពេល​ក្រោយ​ការ​បោះឆ្នោត​នោះ​ទេ។

​មន្រ្តី​ផ្នែក​ព័ត៌​មាន ​​នៅ​​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ​បាន​ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ​​ការ​ប្រគល់​អាវុធ​នេះ​ គឺ​ជា​កិច្ច​ព្រម​ព្រៀង​ចាស់​​ នៃ​កិច្ច​សន្យាសហ​​ប្រតិបត្តិការ​​​ទ្វេ​ភាគី​​ សម្រាប់​​ការ​ពង្រឹង​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​សាធារណៈ ​​រវាង​ប្រទេស​ចិន​ និង​កម្ពុជា​។

មន្រ្តី​ផ្នែក​ព័ត៌​មាន​រូប​នេះ ​បាន​បន្ត​ថា​៖ «​​វា​ជា​កិច្ច​ព្រម​ព្រៀង​ចាស់​ សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​​​ ដើម្បី​ពង្រឹង​សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​​​រវាង​​កម្ពុជា​ និង​ចិន​ ហើយ​​ការ​ប្រគល់​​នេះ​​ គឺ​គ្រាន់​តែ​ធ្វើ​ឡើង​ ដំណាល​គ្នា​​​​​ជា​មួយ​នឹង​រយៈ​ពេល​ក្រោយ​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ​»។លោក​បន្ត​ថា​៖«​វា​មិន​មែន​ជា​រឿង​សម្ងាត់​ទេ​​ ពី​ព្រោះថា​ កិច្ច​ព្រម​ព្រៀង​នេះ ​​​យើង​បាន​ដាក់​បង្ហាញ​នៅ​លើ​​គេហទំព័រ ​របស់​យើង​នៅ​ថ្ងៃ​នេះ​»។

លោក​បន្ត​ទៀត​ថា​ អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​​​ ត្រូវ​បាន​ចុះ​ហត្ថលេខា​​ កាល​ពី​ថ្ងៃ​អង្គារ​​ រវាង​​​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ លោក នេត សាវឿន ​និង​​លោក Li Zhugun អនុ​ប្រធាន​​​នៃ​អគ្គ​នាយ​ក​ដ្ឋាន​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​​អន្តរជាតិ​របស់​ប្រទេ​ស​​ចិន​។

លោក នេត សាវឿន ត្រូវ​បាន​ស្រង់​សម្តី ​​នៅ​លើ​គេហ​ទំព័រ​​​របស់​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិថា៖ «​អាជ្ញា​ធរ​ចិន​ជាន់ខ្ពស់​​បាន​និយា​យ​​​ថា​ ​កម្ពុជា​ និង​ចិន​​​ គឺ​តែ​​ងតែ​រួប​រួម​គ្នា​​ ​ហើយ​ចិន ​​តែង​តែ​​ជួយ​កម្ពុជា​ទាំង​ជំនួយ​​និង​​ចំណង​​ទាក់​ទង​ការ​ទូត​»។

ជា​ការ​ឆ្លើយ​តប​ លោក Li Zhugun ​បាន​ថ្លែង​ថា​៖ «​​ចិន​សូម​សរសើរ​​ ចំពោះ​​​ទំនាក់​ទំនង​[ល្អ​]​អំពី​​សន្តិសុខ​សង្គម​»។

​លោក គៀត​ ច័ន្ទ​ថារិទ្ធ ​អ្នក​នាំ​ពាក្យ ​នគរ​បាល​ជាតិ ​មិន​អាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​បាន​​​ទេ​។

​​លោក សុខ​ ទូច អ្នក​វិភាគ​ឯក​រាជ្យ​ បាន​ថ្លែង​ថា​ ​​ចិន​គ្រាន់​តែ​ចង់​បង្ហាញ​សាច់ដុំ​របស់​ខ្លួន​​ប៉ុណ្ណោះ​។ លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា​ ​ជំនួយ​កាំ​ភ្លើង​ខ្លី​​របស់​ចិន​​​ គ្រាន់​តែ​បង្ហាញ​សាច់​ដុំ​​ និង​​ជា​ស្មារតី​បំភិត​បំភ័យ​​»៕ PS  ​

 

What Next?

Recent Articles

25 Responses to "ចិន​ផ្តល់​កាំភ្លើ​​ង​​ខ្លី​ ១​ពាន់​​ដើម​​និង​គ្រាប់​៥ម៉ឺន​គ្រាប់​ឲ្យ​កម្ពុជា​"

  1. yuon says:

    good friend :P.. give guns during the election time..what is your purpose?

  2. អាចម៍ ឧត្តម says:

    The Chinese may help Cambodian government to kill its own people… Example: Pol Pot Regime. Our government should not cooperate with the Chinese any longer. What they gives us, they expects something else… immigrant, mineral resources…. etc.. Our saying reads “you look at the meet, while you drink soup…”

  3. KHMER SY KHMER says:

    CHINA GAVE A LOT WEAPONS TO POL POT FOR KILLS KHMER PEOPLE [1975-79 ]AND LET V-NAM HANOI INVADED CAMBODIA IN YEAR 1979. CHINA GAVE A SHORT GUNS TO UNPROFESSIONAL WITH OUT POLICE ACADEMY SCHOOL TO HUN SEN POLICE FORCES…THEY WILL USE THOSE GUYS TO KILLS KHMER PEOPLE AGAIN.

  4. Anonymous says:

    Chinese has a plan to support HS to kill Khmers if there is a protest begins as Som Rainsy has planned to do in the next a couple of days.

  5. សិស្សធនញ្ជ័យ says:

    គ្រាប់កាំភ្លើងនិងកាំភ្លើងថ្មីមានគុណភាព សូមគ្រប់គ្រងអោយមានសុវត្ថិភាពការពារប្រជាពលរដ្ឋ
    ការពារសុវត្ថិភាពថ្នាក់ដឹកនាំ ប្រយត្ន័អ្នកស្រវឹងស្រា ស្រវឹងអំណាចយកទៅប្រើខុសច្បាប់ទាហាន។
    អ្នករាល់គ្នារស់ក្រោមដំបូលច្បាប់តែមួយ បើមិនគោរពច្បា់ប់នាំអោយគ្រោះថ្នាក់ចរាចរណ៍ ការប្រើអាវុធក៏ដូចគ្នាដែរ សូម្បីតែម្ចាស់វាក៏គ្រាប់់កាំភ្លើងវាមិនស្គាល់ដែរ??

  6. :* says:

    តើចិនអោយកាំភ្លើងមកខ្មែរដើម្បីអ្វី? តើចិនប្រើល្បិចសាមកុកថ្មីជាមួយHS មកលើCNRP ឬយ៉ាងណា?…………..

  7. តាមពីតចិនមិនគួរផ្តល់ជំនួយដូចនេះមកខ្មែរក្នុងដំនាក់កាលពេលនេះឡើយ ។ ប្រទេសមួយនេះគ្មានបំនងអ្វីក្រៅពីការពារផលប្រយោជន៏ផ្ទាល់ខ្លួននោះទេ ។ ជាទូទៅយើងសង្កេតឃើញហើយថា រដ្ធាភិបាលចិនមិនដែលចេះទទួលខុសត្រូវនៅរឿងអតីតកាលរបស់ខ្មែរយើងនោះទេ វា

    គួរអោយអស់សំនើចណាស់នៅពេលរដ្ធាភិបាលកុំមុយនីសមួយនេះ

    ដែលជាប្រទេសពុំមានលិទ្ធប្រជាធិតេយ្យ និងការគោរពសិទ្ធមនុស្សផងនោះ

    បែរជាមកនិយាយថាការបោះឆ្នោតនៅស្រុកខ្មែរប្រព្រឹត្តទៅប្រកបទៅដោយលិទ្ធិប្រជាធិតេយ្យសេរី

    យុត្តិធម៏និងមានតម្លាភាពក្នុងខណះដែលប្រទេសខ្លួនពុំដែលធ្លាប់មានការបោះឆ្នោតដូចនេះម្តងណាសោះ ។

  8. Anonymous says:

    Really bad time,

  9. កូន​ខ្មែរ says:

    នេះជាការ​ល្អដែល​មានការទំនាក់ទំនងល្អជាមួយ​បរទេស​ជាមួយ​នីង​ការ​ផ្ឌល់អំណោយនេះ
    ក៏ប៉ុ​ន្តែហេតុនៅពេល​ដែល​cambodiaកំពុង​មាន​បញ្ហាខ្ល៉់ះៗនិងការ​បោះឆ្នោតជំនួយ​កាំ​ភ្លើង​ខ្លី​​របស់​ចិន​​​ គ្រាន់​តែ​បង្ហាញ​នូវអំនួតរបស់ខ្លួន​​ និង​​ជា​ស្មារតី​បំភិត​បំភ័​ដល់​ប្រជាជនកម្ពុជាប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏រហូត​មក​ដល់​ពេល​នេះ ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​មិន​ទាន់​រសាយ​នៅ​ឡើយ​​ចាំបាច់អ្វីផ្ដល់​នៅពេលនេះ​

  10. តាមការពិត

    ព្រឹត្តការណ៏ចល័តកម្លាំងទ័ពក្នុងក្រុងភ្នំពេញកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ

    មិនមែនជាការសំដែងអោយឃើញនៅការកំញើញឬគម្រាមដោយសារតែហ៊ុន

    សែនភ័យខ្លាចចំពោះបក្សសង្រ្គោះជាតិឈ្នះឆ្នោតនោះទេ ។ ហ៊ុន

    សែនក៏ដឹងហើយថាចំពោះគណះបក្សប្រឆាំងមួយនេះគ្មានអ្វិគួរអោយគាត់ភ័យពីរឿងសុវត្ថិភាពផ្ទាល់ខ្លួ

    នរបស់គាត់នោះទេ ពីព្រោះគណះបក្សប្រឆាំងមួយនេះមិនមានកងកម្លាំងប្រដាប់អាវុធឡើយ ។

    អ្វីដែលជាមូលហេតុដែលគួរអោយយើងសន្និដ្ធានបានថាវាគួរជាការពិតនោះគឺ

    ហេតុផលទីមួយ: គឺភាពរង្គោះរង្គើរយ៉ាងសម្បើមមួយរប

    ស់ក្រុមមន្រ្តីកំពូលៗនៃគណះបក្សប្រជាជនដែលមានអំនាចស្មើរនិងហ៊ុនសែនដែលពួកនេះបំរុងត្រៀម

    ប្រើកំលាំងទ័ពរបស់គេខ្លាចក្រែងហ៊ុន សែនប្តូរចិត្តសុខចិត្តទទួលស្គាល់លទ្ធផលនៃការចាញ់របស់គាត់


    ហេតុផលទីពីរ: គឺហ៊ុន សែន មានការខឹងសំបារចំពោះលទ្ធផលដ៏អាក្រក់នេះណាស់​ ។

    គាត់ប្រហែលជាមានការសង្ស័យទៅលើមន្រ្តីថា្នក់កំពូលមួយចំនួនក្នងគណះបក្សដែលអាចនឹងមានការ

    ងាករេចេញពីគាត់ ជាពិសេសក្រុមដែលមានសិទ្ធក្តាប់កងកំលាំងប្រដាប់អាវុធ

    ក្នុងខណះពួកនេះមានការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួនក្នុងការដាក់ពិន័យ្យយ៉ាងអាក្រក់របស់លោកហ៊ុ

    ន សែនចំពោះពួកគេ។ គេប្រហែលជានឹងងើបធ្វើការបះបោរដើម្បីការពារប្តូរបាននូវជីវិតនិងទ្រព្យសម្បត្តិដ៏មហាសាលរបស់គេវិញ។

  11. Anonymous says:

    no

  12. Sen-Gaddafi says:

    ប្រទេសចិនដូចជាហួសហេតុពេកហើយផ្តល់អាវុធឲ្យខ្មែរចំពេលប្រទេសមានភាពវឹកវ។ ប្រហែលជាប្រទេសចិនកំពុងតែគិតថាស្រុកខ្មែរជាប្រទេសកុំម្មុយនីស្ត៍ដូចប្រទេសខ្លួនហើយ មើលទៅ? ហើយប្រសិនបើដូររបបនោះអ្នកវិនិយោគចិនដែលភាគច្រើនជាអ្នបំផ្លិចបំផ្លាញធន ធានធម្មជាតិខ្មែរនោះនិងជួបការលំបាកហើយមើលទៅ បានជារួសរាន់ផ្តល់កំាភ្លើងសម្រាប់ ទប់ទល់ពួកបាតុករបក្សសង្គ្រោះជាតិនិងចេញដំណើរឆាប់ៗនេះ។ ការផ្តល់ អាវុធដល់ខ្មែររបស់​ចិនពេល​នេះ​​អាចគំរាមបានពីរគឺទីមួយអាមេរិក និងទី២ពួកអ្នកស្រឡាញ់ សេរីភាពរបស់បក្ស​សង្គ្រោះជាតិ។ តែយ៉ាងណាក៍ដោយបើទឹកចិត្តកំលាំងអ្នកស្រឡាញ់ប្រជា ធិបតេយ្យមាន​ពេញ
    ក្នុង​បេះដូងហើយនោះកុំថាឡើយអាវុធត្រឹម១០០០ដើមទោះបីជា១លានដើមក៍ទប់ទល់និង អ្នកប្រជាធិបតេយ្យមិនបានដែរ។ ខ្ញុំបានត្រៀមខ្លួរួចជាស្រេចហើយថាខ្ញុំនិងប្រឈមមុខនៅ​ ចំពោះកាំភ្លើងរបស់ចិននៅពេលឆាប់ៗខាងមុខនេះ មិនថាឡើយខ្ញុំនិងក្លាយជាយ៉ាងណាៗ នោះទេខ្ញុំនិងចូលរួមដើម្បីកុំឲ្យប្រទេសរបស់ខ្ញុំរងគ្រោះដោយពួកឈ្មួនិយមឥតសីលធម៌ ទាំងនោះ។

  13. Sen-Gaddafi says:

    រឿងរ៉ាវជំពាក់ជំពិនរវាងខ្មែរនិងចិនគឺវិលវុលកើតឡើងដដែលៗ។ សូមអស់លោកមើលទៅក្រោយ នៅឆ្នាំ១៩៧៥ដល់១៩៧៩តើចិនបានផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ខ្មែរ? កាលណោះមិនខុសគ្នានិង ពេលនេះទេ គឺចិនដឹកអង្ករខ្មែររាប់លានតោនដើម្បីទៅចិញ្ចឹមប្រជាជនរបស់គេហើយគេបញ្ជូនមក វិញសុទ្ធតែកាំភ្លើងនិងសម្ភារះសម្រាប់ធ្វើបាអ្នកទោសដូចជាខ្នោះ ចប ពួថៅ សង្កាប់ និងអ្វីៗជាច្រើន សម្រាប់បំរើក្នុងការធ្វើបាបមនុស្ស។ ហើយឥឡូវគំរូនោះកំពុងតែកើតឡើងជាថ្មីទៀតហើយគឺខ្មែរ កំពុងតែទទួលកាំភ្លើងខ្លីសម្រាប់បំរើវិស័យប៉ូលីសក្នុងការបង្ក្រាបអ្នប្រជាធិបតេយ្យដែលមានតែ ដៃទទេ។ ជាសរុបយើងឃើញថាការរកសុីជាមួយចិនគឺមិនមានការរីកចំរើននិងស្ថេរភាពេរយះ ពេលយូរនោះទេ គឺបន្ទាប់ពីចិនទាញផលប្រយើាជន៍ពីប្រទេសកម្ពុជាខ្សោះខ្លួនហើយនោះ នោះ ប្រទេសចិននិងបោកគ្រាប់បែកដើម្បីរំដោះខ្លួនហើយ។

  14. Strey Khmer says:

    China’s government give those guns to CPP for shoot civilian who are joined the contests with Sam Rainsy. After Cambodian were death, it gives Chinese an opportunity to annex the Cambodia very smoothly.

  15. Ratha says:

    នេះជាល្បិចមួយទៀតដែលចិនព្យាយាមសាងគុណជាមួយខ្មែរ ហើយក្នុងថ្ងៃបច្ចុប្បន្នឬថ្ងៃអនាគតខ្មែរត្រូវសងគុណចំពោះចិនវិញមិនចេះចប់មិនចេះហើយ  ព្រោះមានតាំងពីប្រាកកម្ចី ប្រជម្នួយឥត
    សំណង និងជំនួយផ្សេងៗជាច្រើនទៀត ម្យ៉ាងទៀតទាំងកាំភ្លើង ទាំងសម្ភារៈសឹកនានាដែលជា
    ជំនួយរបស់ចិនជាការបង្ហាញមួយដើម្បីទាក់ទាញឲ្យខ្មែរបញ្ជាទិញអាវុធនានាពីចិនក្នុងថ្ងៃអនាគត។

  16. Anonymouse says:

    Chineses wants Khmers kill Khmers again and they’ll become very best best friends of stupid idiots that has head but no brain Hun Sen. He is a Vietnamese’s slave who like to kill their own people.

  17. Anonymouse says:

    I heard that CPP leader recall their members in each group for meeting and swear that they had vote for CPP. Is that true? looser

  18. អាចម៍ ឧត្តម says:

    អាចិនចុយម៉្រាយ…​ជួយសំលាប់ក្នុងសម័យខ្មែរក្រហមមិនទាន់អស់ចិត្ត..មកតាមជួយសំលាប់​ទៀត..

  19. អាចម៍ ឧត្តម says:

    I, as a Cambodian, would like to appeal to the international community, especially the US and EU, to take every possible measure to prevent any bloodshed in Cambodia, which could possibly be created by the Chinese/Vietnamese-planted spy, and to make Mr. Hun Sen leave safely from his position and find a safe heaven for the rest of his life with his millions of dollar. To the best of my knowledge, the majority of Cambodian do not like him, neither the civil servants nor the civilian population. Those people have no choice, but to live like a frog in a small decorated well. If you don’t intervene in such a crucial situation, the respect for human rights and democracy will never materialize and there will be no more chance for Cambodia….

    Sincerely,

    A citizen in Kg. Cham province

  20. សូមអស់លោក និង

    បងប្អូនជនរួមជាតិទាំងអស់ទាំងអស់មេត្តាប្រុងប្រយ័ត្ននៅសុវត្ថិភាពផ្ទាល់ខ្លួនផងចុះ ។

    ពីព្រោះបញ្ហាផ្ទៃក្នុងរបស់ស៊ីភីភី កំពុងតែមានភាពរង្គោះរង្គើរខ្លាំងណាស់ ។

  21. socheat says:

    ក្នុងបរិបទប្រទេសកំពុងតែមានសភាពមិនសូវល្អក្រោយការបោះឆ្នោតបែបនេះបែជាប្រទេសកុំមុយ

    នីសមួយបានផ្តល់អាវុធអោយកម្ពុជា និងគ្រាប់ជាច្រើនទៅវិញ ។

    វាជារឿងមួយដែលគួរអោយឆ្ងល់ណាស់ ឬមួយចិនចង់អោយខ្មែរមានសង្គ្រាម

    កើតឡើងទើបគេសប្បាយចិត្ត ធ្វើបែបនេះវាហាក់បីដូច

    ជាបង្ហាញស្រស់ៗថាចិនជាប្រទេសដែលស្រឡាញ់សង្គ្រាមហើយមិនសប្បាយចិត្តពេលឃើញខ្មែរ

    មានសុខ។

    ធ្វើបែបនេះដូចជាគ្មានគុណធម៌សោះលោកមហាអំណាចចិនអើយ!!!

  22. socheat says:

    សូមថែមបន្តិចទៀតបើមានបញ្ហាឈាមហូរមិនមែនឈាមចិនទេគឺជាឈាមខ្មែរគ្នាឯងតែប៉ុណ្ណោះ

    សូមលោកអ្នកដឹកនាំធ្វើអ្វីអោយប្រយ័ត្នមែនទែនយើមានគំរូលោកតាប៉ុល ពតម្តង

    ហើយមិនទាន់កាត់ក្តីចប់ផង ដូចនេះកុំបន្តរគំរូមិនល្អទៀតរាស្រ្តខ្មែរ និងសាកលលោកមិន

    កោតសរសើរនោះទេ សូមប្រយ័ត្នអោយមែនទែនធ្វើអ្វីត្រូវគិតពីជាតិ និងរាស្ត្រខ្មែរជាធំ ហើយ

    កុំភ្លេច ថាយើងកាន់ព្រះពុទ្ធសាសនា អ្វីៗលើលោកនេះមិនទៀងទាត់ឡើយសូម្បីតែ

    អំណាចដែលកំពុងតែមានក៏មិនទៀងទាត់ដែរ ។ មានសុភាសិតមួយឃ្លាពោលថាពេលកំពុង

    ទទួលជោគជ័យ ត្រូវប្រយ័ត្នពីភាពបរាជ័យផង ។

  23. donjeyu says:

    ខ្ញុំគ្រាន់តែយល់ឃើញថា ចិនមិនមែនជាមិត្តដ៍ល្អ ដែលអាចអោយយើងរំពឹងបាននោះទេ ព្រោះចិនតែងតែមានគំនិតកេងចំណេញដើរខ្សែលើរគេជានិច្ច
    ទោះទៅដល់ប្រទេសណាក៍ដោយចិនតែងប្រើភាសារជំនួយជួយដល់ប្រទេសនោះ ផ្ទុយទៅវិញតែងតែយកផលចំណេញពីលើរប្រទេសនោះ

  24. ចែនសោ says:

    អាគាត់ចិនណឹងបានតែធ្វើលិបលចង់ជេងជាមួយអាគាំងចឹងទេ
    ដល់អាគាំងមើលមុខចំ គាត់ចិនរួញកវិញដូចបញ្ហាកូរ៉េខាងជើងចឹង !

  25. ចិនមិនជាមិត្តល្អរបស់កម្ពុជាទេមើលទង្វើរបស់ចិនស្ថានគារណ៏នៅប្រទេសកម្ពុជាកំពុងមានបញ្ហា
    យកកាំំភ្លើងនិង​គ្រាប់មកចែកសបញ្ជាក់ថា​មិត្តអាក្រក់ជាមិត្តទ្រូសមិត្តៗកេងចំណេញនៅសម័យ
    ពុល ពត ចិន​ជួយគ្រាប់អាវុធចិនយកទៅវិញប្រាក់និងមាសមិនជួយរកដំណោះស្រាយដោយសន្តិវីធី
    យកការបង្ហូរឈាមជាដំណោះស្រាយ​។​​ សព្វថ្ងៃក្រុមហ៊ុន ចិនកំពុងជិករកនិងបំផ្លាញព្រៃឈើដូចក្រុមហ៊ុនយួនដែរ ​។