តំណាង​សហប្រជាជាតិ ​និង​ប្រទេស​ជប៉ុន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ក្រោយការ​​​បោះឆ្នោត​

ថ្ងៃ ព្រហស្បតិ៍ 01 សីហា 2013
ដោយ ប៉ែន បូណា
RFI

អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ លោក​ សុរិយា​ ប្រាសាទ​ ស៊ូប៉ែឌី​ បាន​កោត​សរសើរ​ការបោះឆ្នោត​នៅ​​កម្ពុជា​ កាលពី​ថ្ងៃ​អាទិត្យ​ និង​បាន​អំពាវនាវ​ឲ្យ​មាន​សភាព​ស្ងប់ស្ងាត់​ និង​ការ​បង្រួប​បង្រួម​ជាតិ។ ​លោក​​​ក៏​បាន​ស្នើ​ឲ្យ​មាន​ការស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ឲ្យ​បាន​ម៉ត់ចត់​ផងដែរ។​ ក្រសួង​ការបរទេស​​ជប៉ុន​​ក៏​ចង់​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ក្រោយ​ការ​បោះឆ្នោត​ដូច​គ្នា​ដែរ។

លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍​ពិសេស​អ.ស.ប ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (Chana Siv/FRI)

សេចក្តីរាយការណ៍របស់ ប៉ែន បូណា

(02:14)

លោក ​សុរិយា​ប្រាសាទ ​ស៊ូប៊ែឌី ​បាន​កត់សម្គាល់​ថា​ ការបោះឆ្នោត​នៅ​កម្ពុជា​កាលពី​ថ្ងៃ​អាទិត្យ​​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ភាព​ចាស់ទុំ​​ខាង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​ លោក​អះអាង​ថា​ លោក​​ស្វាគមន៍​ចំពោះ​ប្រជាជន​កម្ពុជា​ដែល​បាន​ចេញ​ទៅ​បោះឆ្នោត​យ៉ាង​ច្រើន​កុះករ​ និង​ដោយ​​​សន្តិវិធី។​ នេះ​បើយោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ពីទីក្រុង​ហ្ស៊ឺណែវ​​ដែល​ចេញ​កាល​ពី​ល្ងាច​ថ្ងៃ​ទី៣១​កក្កដា។​
 
លោក​ ស៊ូប៊ែឌី ​បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ និង​ការបង្រួប​បង្រួម​ជាតិ​ដើម្បី​ឧត្តម​​ប្រយោជន៍​របស់​ប្រទេស​។ ​ទន្ទឹម​នឹង​ការ​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ក្រោយ​ការបោះឆ្នោត​ អ្នករាយការណ៍​ពិសេស​សហប្រជាជាតិ​​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​​ក៏បាន​អំពាវនាវ​ផងដែរ​ឲ្យ​បង្កើន​ល្បឿន​នៃ​កំណែទម្រង់​ស្ថាប័នរដ្ឋ​ ក៏ដូច​ជា​កំណែទម្រង់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដើម្បី​ធានាការ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ ដំណើរការ​នីតិរដ្ឋ​ និង​ប្រជាធិបតេ​យ្យនៅកម្ពុជា។​
 
លោក​ ស៊ូប៊ែឌី​ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​ និង​តួអង្គ​នយោបាយ​សំខាន់ៗ​របស់​កម្ពុជា​ឲ្យ​ កសាង​​សង្គម​ប្រជាធិបតេយ្យ​សេរី​ ប្រកប​ដោយ​ការ​អត់ធ្មត់​ និង​ការយល់​យោគ​គ្នា​​ដោយ​ចៀសវាង​ការរើស​អើង​និង​ស្អប់​ខ្ពើម​ជាតិសាសន៍​។
 
យ៉ាងណា​ក៏ដោយ​ លោក​ ស៊ូប៊ែឌី​ បាន​កត់សម្គាល់​ថា​ អនុសាសន៍​របស់​លោក​ភាគច្រើន​ទាក់ទង​នឹង​កំណែ​ទម្រង់​ការបោះឆ្នោត​មិន​ត្រូវ​បាន​អនុម័ត​ឡើយ​នៅ​មុន​ការបោះឆ្នោត​។​ សម្រាប់​លោក​ ស៊ូប៊ែឌី​ ប្រសិនបើ​អនុសាសន៍​ទាំង​នោះ​ត្រូវ​បាន​អនុវត្ត​ ស្ថានការណ៍​ពេល​នេះនឹ​​​​​​ង​កាន់​តែ​ល្អ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត។​ ទាក់ទង​ទៅ​នឹង​ភាព​មិន​ប្រក្រតី​នានា ​លោក​ ស៊ូប៊ែឌី​ ក៏​បាន​ស្នើឲ្យ​មាន​ការស៊ើប​អង្កេត​​ ​និង​សុំឲ្យ​គ.ជ.ប​ បង្ហាញ​ឲ្យ​បាន​ច្បាស់លាស់​​សន្លឹក​ឆ្នោត​​ដែល​មិន​បាន​ប្រើប្រាស់។​
 
ចំណែក​ឯ​ក្រសួង​ការបរទេស​ជប៉ុន​ ក៏បាន​សាទរ​ការបោះឆ្នោត​នេះ​ដែរ។​ តាមរយៈ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី​ ៣១​ កក្កដា​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ជប៉ុន​បាន​ស្វាគមន៍​ការ​​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​សន្តិភាព។​
 
យ៉ាងណា​ក៏ដោយ​ ជប៉ុន​អះអាង​ថា​ នឹង​ឃ្លាំមើល​បន្ត​ទៀត​ស្ថានការណ៍​ក្រោយ​ការបោះឆ្នោត​ និង​ផ្តោត​ក្តី​​សង្ឃឹម​ថា​ ការដោះស្រាយ​បណ្តឹង​នានា​នឹង​ដំណើរការ​ទៅ​ដោយ​ផ្នែក​លើ​ច្បាប់​ និង​ការ​ពិភាក្សាគ្នា​ដើម្បី​ឲ្យ​មាន​យុត្តិធម៌​ សន្តិវិធី​ និង​ធានា​សណ្តាប់​ធ្នាប់​ក្នុង​ប្រទេស៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

5 Responses to "តំណាង​សហប្រជាជាតិ ​និង​ប្រទេស​ជប៉ុន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ក្រោយការ​​​បោះឆ្នោត​"

  1. JML says:

    គណបក្សប្រជាជនកម្ពុជានៅតែបន្តការដឹកនាំប្រទេស នេះជាទឹកចិត្តស្រលាញ់ ពេញចិត្ត អាណិត
    សម្តេច តេជោសែន របស់ប្រជាជនកម្ពុជាទាំងមូល ថ្វីត្បិតកៅអីមានការថយចុះមែនប៉ុន្តែគណបក្ស
    ប្រជាជន នៅតែបន្តឈ្នះនៅណីទីកាលទី ៥នេះទៀត ។ សូមអបអរសាទរប្រជាជនខ្មែរបានជួយជាតិ
    ខ្មែរឲ្យកាន់តែរីកចំរើនទៅមុខបន្តទៀត ដោយប្រគល់ភារកិច្ចទាំងនេះជូនសម្តេច តេជោសែន ជាប្រមុខ
    រាជរដ្ឋាភិបាលអាណត្តិទី ៥ ២០១៣ ដល់ ២០១៨ ។ សូមអរគុណយ៉ាងស្មោះសគ្រ័ និងសូមជូនពរ
    សម្តេច អគ្គមហាសេនា បតិតេជោសែន ជានាយករដ្ឋមន្រ្តព្រះរាជាណាចក្រកម្ពុជា សូមសម្តេចជូបតែ
    វិបុលសុខ សេរីសួស្តី ដល់ក្រុមគ្រួសារ ។

  2. ហសរ says:

    ពត៏មានសំងាត់ បក្សប្រជាជនបានដាក់បញ្ជាអោយមន្រ្តីក្រោមឱវាទតាមក្រសួង មន្ទីរ ស្រុក ការិយាល័យទាំងអស់ បានអោយមេៗតសមកន្លែងនិមួយៗធ្វើលិខិតដើម្បីអោយមន្ត្រីរាជការ ប្រជាជន ផ្តិតមេដៃគាំទ្រថាការបោះឆ្នោតនេះយុត្តិធម៏ តើមន្ត្រីរាជការណា ប្រជាជនណាដែលមិនហ៊ានផ្តិតនោះប្រាកដជានៅក្នុងblacklistរបស់cppហើយ

  3. Arun Reah says:

    Thank you so much, Mr. Surya Subedi for his kind concern about Cambodia.

  4. :* says:

    CPP stop to play dangerous games to your own people.
    CPP you serve the own people or you serve Vietnamese people?
    Your bad trick , people know very well, and people unbelievable all your groups to operate the country any more.
    Get down Hun Sen and all CPP staffs !!!!!

  5. Kon Khmer says:

    ខំធ្វើជាស្លូត​ អាខ្លាពាក់ស្បែកលា ជាងសាមសិបឆ្នាំ គ្មានអ្នកណាល្ងង់ជៀហែងទៀតទេ អាក្បត់ជាតិ​ ហ៊ុន សែន ។