បក្សសង្គ្រោះជាតិ ថា​ខ្លួន​ឈ្នះ​បាន ៦៣ អាសនៈ

Thursday, 01 August 2013
Shane Worrell និង មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញៈ គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ម្សិលមិញ​បាន​បង្ហាញ​បញ្ជី​នៃ​ខេត្ត​ដែល​ខ្លួន​ជឿ​ថា ខ្លួន​បាន​ឈ្នះ​អាសនៈ​ច្រើន​ជាង​លទ្ធផល ៦៨‑៥៥ ដែល​ចេញ​ដោយ​គណបក្ស​ប្រជាជន។

បន្ទាប់​ពី​ការ​អះអាង​របស់ គណបក្ស​សង្គ្រោះ​ជាតិ​ថា ខ្លួន​ទទួល​បាន​អាសនៈ ៦៣ ជា​តួលេខ​មួយ ដែល​ប្រធាន​គណបក្ស​នេះ លោក សម រង្ស៊ី​ បាន​ថ្លែង​ថា អាច​ឡើង​ដល់ ៩០ អាសនៈ ប្រសិន​បើ​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត លោក សុន ឆ័យ បាន​ផ្តល់​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍ នូវ​ព័ត៌មាន​លម្អិត​នៃ «ចំនួន​ទទួល​បាន» បន្ថែម​ទៀត។

លោក​បន្ត​ថា ខេត្ត​ដែល​មាន​នៅ​ក្នុង​បញ្ជី​នោះ រួម​មាន​ខេត្ត បាត់ដំបង រាជធានី ភ្នំពេញ ក្រចេះ កំពង់ចាម សៀមរាប កណ្តាល និង បន្ទាយ​មាន​ជ័យ ប៉ុន្តែ​សេចក្តី​លម្អិត​ជាង​នេះ​ទៀត​មិន​ទាន់​បង្ហាញ​ដល់​សាធារណៈជន​នៅ​ឡើយ​ទេ​។

លោក​បន្ត​ថា​៖ «យើង​នឹង​រៀបចំ​សន្និសីទ​កាសែត​មួយ​ដើម្បី​ប្រកាស​ព័ត៌មាន​លម្អិត​ទាំង​អស់​»។ លោក ឆ័យ បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​«រយៈ​ពេល​ពីរ​សប្តាហ៍ ដើម្បី​ធ្វើ​វា ប៉ុន្តែ​សម្រាប់​ខ្ញុំ ពីរ​សប្តាហ៍​យូរ​ណាស់»។

លោក សម រង្ស៊ី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ប្រសិន​បើ​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​និង​លទ្ធផល ពី​ការ​បោះឆ្នោត​ថ្ងៃ​អាទិត្យ វា​នឹង​រក​ឃើញ​គណបក្ស​ប្រឆាំង​បាន​ឈ្នះ​ចន្លោះ​ពី ៨០ ទៅ ៩០ អាសនៈ​នៅ​សភា​ដែល​មាន​អាសនៈ​សរុប ១២៣។

លោក​បន្ត​ថា តួលេខ​ស្តីពី​ការ​បោះឆ្នោត​ចុងក្រោយ​របស់​គណបក្ស​លោក ដែល​មិន​បញ្ចូល​ភាព​មិន​ប្រក្រតី​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល ៦៣ អាសនៈ ដែល​គ្រប់​គ្រាន់​សម្រាប់​ការ​គ្រប់​គ្រង​ប្រទេស។ លោក​បន្ត​ថា​៖ «[៦៣] គឺជា​លទ្ធផល​ចុង​ក្រោយ​របស់​យើង»។

«ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់​ថា … ប្រសិន​បើ​យើង​កែ​តម្រូវ​តួលេខ​នេះ​ឡើង​វិញ​សម្រាប់​ភាព​មិន​ប្រក្រតី អ្នក​បោះឆ្នោត​ដែល​បាត់​បង់​សិទ្ធិ​បោះឆ្នោត អ្នក​បោះឆ្នោត​ខ្មោច យើង​នឹង​ឈ្នះ​ច្រើន​ណាស់។ «យើង​ចង់​ឲ្យ​គណៈកម្មការ​ធ្វើ​ការ​ស៊ើប​អង្កេត»។

«ដូច្នេះ​ខ្ញុំ​គិត​ថា លោក ហ៊ុន សែន គួរ​តែ​ចុះ​ចេញ​ពី​អំណាច​ឥឡូវ​នេះ»។

ពាក្យ​សម្តី​របស់​លោក សម រង្ស៊ី បាន​ធ្វើ​ឡើង បន្ទាប់​ពី​ការ​ថ្លែង​ទៅ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​រយ នាក់​កាល​ពី​ព្រឹក​ម្សិលមិញ។ លោក​បាន​អំពាវនាវ​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​រួម​មាន លោក ហ៊ុន សែន លោក ជា ស៊ីម និង​លោក ហេង សំរិន ចុះ​ចេញ​ពី​តំណែង បន្ទាប់​ពី​ខេត្ត​របស់​ពួក​គាត់​ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បាន​ថ្លែង​ថា​៖ «ប្រធាន​ធំៗ​ទាំង​បី​ចាញ់ ហេតុ​ដូច្នេះ ពួក​គេ​ត្រូវ​តែ​ចុះ​ពី​តំណែង​»។ «ពី​មុន​ពេល​ការ​បោះឆ្នោត​គណបក្ស​ប្រជាជន​បាន​អះអាង​ថា ខ្លួន​មាន​សមាជិក ៥ លាន​នាក់។ ក្រោយ​ការ​បោះឆ្នោត​ខ្លួន​ទទួល​បាន​មិន​ច្រើន​ជាង ២ លាន​សំឡេង​ទេ»។

បន្ទាប់​ពី​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​រួច ក្រុម​អ្នក​គាំទ្រ​ដែល​មាន​អត្ត​សញ្ញាណប័ណ្ណ​នៅ​នឹង​ដៃ​បាន​ប្រាប់​អំពី​ដំណើរ​សាច់​រឿង​របស់​ខ្លួន​នៃ​ការ​មិន​អាច​បោះឆ្នោត​បាន។

អ្នក​ស្រី ខៀវ ឡាយ ជា​ប្រជាជន​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បុរី​កីឡា ដែល​ឥឡូវ​នេះ​រស់​នៅ​កន្លែង​តាំង​ទីលំនៅ​ថ្មី​នៅ​ភ្នំ ឧដុង្គ ខេត្ត កណ្តាល បាន​ថ្លែង​ថា ប្រជាជន​ជាច្រើន​នាក់​នៅ​ក្នុង​សហគមន៍​របស់​អ្នក​ស្រី​បាន​ទៅ​ដល់​ការិយាល័យ​បោះឆ្នោត​ដើម្បី​រក​ឈ្មោះ ដែល​បាត់​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត។ អ្នក​ស្រី​បន្ត​ថា​៖ «ពួក​គេ​ភាគ​ច្រើន​បំផុត​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះឆ្នោត​ទេ»។ «ដូច្នេះ យើង​ត្រូវ​ការ​បក្ស​សង្គ្រោះ​ជាតិ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហគមន៍​អន្តរជាតិ​ធ្វើ​អន្តរាគមន៍​ជំរុញ​ឲ្យ គ.ជ.ប បើក​ការ​បោះឆ្នោត​ឡើង​វិញ​ដើម្បី​ឲ្យ​ពួកគេ​អាច​បោះឆ្នោត​បាន»។

តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស្រី មូរ សុខហួរ ថ្លែង​ថា គ.ជ.ប ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ដោះស្រាយ​បណ្តឹង​របស់​ប្រជាជន។ លោក​ស្រី​បន្ត​ថា​៖ «យើង​កំពុង​អះអាង​ថា យើង​មាន ៦៣ អាសនៈ»។ លោក​ស្រី​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​សរុប​សំឡេង​ឆ្នោត​ទូទាំង​ប្រទេស​ហើយ​ឃើញ​មាន​ចំនួន​ប៉ុណ្ណោះ​។​

លោក​ស្រី​បន្ត​ថា​៖ «ប្រសិន​បើ គ.ជ.ប នៅ​តែ​និយាយ​ថា យើង​មាន ៥៥ អាសនៈ សូម​ផ្តល់​ភ័ស្តុតាង​មក​យើង​។ យើង​មាន​ភ័ស្តុតាង​ថា យើង​មាន​អាសនៈ​ចំនួន ៦៣»។ តួលេខ​បឋម​របស់ គ.ជ.ប បាន​បង្ហាញ​ថា ចំនួន ៦៨​ទល់​នឹង ៥៥។

ប៉ុន្តែ​លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​បាន​ថ្លែង​ថា គណបក្ស​របស់​លោក មិន​ចាញ់​ការ​បោះឆ្នោត​ទេ ហើយ​ថា វា​ជា​វប្បធម៌​របស់​គណបក្ស​ប្រឆាំង​ដែល​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត។ លោក​បន្ត​ថា​៖«ប្រសិន​ធ្វើ​ការ​បោះឆ្នោត​នេះ ១០០០ ដង​ទៀត គណបក្ស​សង្គ្រោះ​ជាតិ​នឹង​នៅ​តែ​ច្រាន​ចោល​លទ្ធផល ១០០០ ដង​ដដែល បើ​ទោះ​បី​ជា​វា​ត្រឹម​ត្រូវ​ក៏​ដោយ»។

លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ថា​តើ​លទ្ធផល​បង្ហាញ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា គ.ជ.ប បាន​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ដាក់​ភ័ស្តុតាង​នៃ​ភាព​មិន​ប្រក្រតី​ចន្លោះ​ពី​ថ្ងៃ​ទី២​ដល់​ថ្ងៃ​ទី៦​ខែ​សីហា​បន្ទាប់​មក​នឹង​មាន​ការ​ពិនិត្យ។

គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍ ចំនួន​បី​បន្ថែម​ទៀត​ដែល​ក្នុង​នោះ​អ្នក​បោះឆ្នោត​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ចូល​រួម​ដើម្បី​បង្ហាញ​អំពី​ដំណើរ​សាច់​រឿង​នៃ​ភាព​មិន​អាច​បោះឆ្នោត​បាន​របស់​ពួកគេ។ ជា​ការ​ឆ្លើយ​តប​នឹង​ពាក្យ​ចចាម​អារ៉ាម​ដែល​លើក​ឡើង​ថា​គណបក្ស​សង្គ្រោះ​ជាតិ បាន​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ធំ​មួយ​ប្រសិន​បើ​សំណើ​សុំ​បង្កើត​គណៈកម្មាធិការ​ចម្រុះ​មិន​ត្រូវ​បាន​ធ្វើ​តាម​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក​ចង់​ឲ្យ​គណបក្ស​ប្រឆាំង​គោរព​ច្បាប់​ប្រសិន​បើ​គ្រោង​ធ្វើ​អ្វី​មួយ ហើយ​បាតុកម្ម​ត្រូវ​តែ​ធ្វើ​នៅ​សួន​សេរីភាព៕ PS

 

What Next?

Recent Articles

13 Responses to "បក្សសង្គ្រោះជាតិ ថា​ខ្លួន​ឈ្នះ​បាន ៦៣ អាសនៈ"

  1. Real Khmerologist says:

    CNRP is consisted of intellectuals from the western world. They are not stupid to make an allegation against the ruling party without real evidence. Millions of living witnesses are waiting for justice, those are people whose their names were missing from the voting lists. If the irregularity and fraudulent are found to be true, it is about time for the CPP to step down from the power.

  2. socheat says:

    បើយើងមើលសន្ទុះ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាស្រ្តខ្មែរ

    យើងសង្កេតឃើញថាបក្សសង្រ្គោះជាតិអាចទទួលអសនៈច្រើនជាង៦០ទៅទៀត ឬអាចនិយាយ​បាន

    ២ភាគ៣ផងក៏មិនដឹងព្រោះរាស្រ្តខ្មែរទូទៅចង់អោយមានការផ្លាស់ប្តូរអ្នកដឹកនាំ និងបក្សដែលគ្រង

    អំណាចយូរតែជាតិគ្មានការរីកចំរើនដើរមិនទាន់ប្រទេសជិតខាងផងនោះ ។

  3. Peara says:

    That alright. CNRP should get 63 seat.

  4. ប៉ុន្តែ​លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​បាន​ថ្លែង​ថា គណបក្ស​របស់​លោក មិន​ចាញ់​ការ​បោះឆ្នោត​ទេ ហើយ​ថា វា​ជា​វប្បធម៌​របស់​គណបក្ស​ប្រឆាំង​ដែល​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត។ លោក​បន្ត​ថា​៖«ប្រសិន​ធ្វើ​ការ​បោះឆ្នោត​នេះ ១០០០ ដង​ទៀត គណបក្ស​សង្គ្រោះ​ជាតិ​នឹង​នៅ​តែ​ច្រាន​ចោល​លទ្ធផល ១០០០ ដង​ដដែល បើ​ទោះ​បី​ជា​វា​ត្រឹម​ត្រូវ​ក៏​ដោយ»។

    ៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧
    ពាក្យថា បើ​ទោះ​បី​ជា​វា​ត្រឹម​ត្រូវ​ក៏​ដោយ នេះ បញ្ជាក់ថា លើកនេះវាមិនត្រឹមត្រូវហើយ

  5. ហសរ says:

    យី!ទាំង គជប ទាំង cppវាថា គជបអែករាជ្យ តែពេលបក្សប្រឆាំងស្នើរសុំបង្កើតគណកម្មការអព្យាក្រិតវាស្រែកថាមិនអាច ទេ គជប យើងមាននិតិវិធីគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហា ហើយ ម្យា៉ងទៀតវាហួសសមត្ថកិច្ច គជប ដល់ពេលសម្តេចបើកភ្លើងខៀវបានធ្វើអែង ចាប់ផ្តើមអញ្ជើញអង្គការជាតិ និង អន្តរជាតិ ចូលរួមបង្កើតគំណកម្មការសើុបអង្កេតការបោះឆ្នោត អាហ្នឹងហើយដែលគេថាចាំស្តាប់បញ្ជាពីមេវាហើយបានធ្វើ តើអព្យាក្រិតឬ?

  6. ប៉ុន្តែ​លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​បាន​ថ្លែង​ថា គណបក្ស​របស់​លោក មិន​ចាញ់​ការ​បោះឆ្នោត​ទេ ហើយ​ថា វា​ជា​វប្បធម៌​របស់​គណបក្ស​ប្រឆាំង​ដែល​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត។ លោក​បន្ត​ថា​៖«ប្រសិន​ធ្វើ​ការ​បោះឆ្នោត​នេះ ១០០០ ដង​ទៀត គណបក្ស​សង្គ្រោះ​ជាតិ​នឹង​នៅ​តែ​ច្រាន​ចោល​លទ្ធផល ១០០០ ដង​ដដែល បើ​ទោះ​បី​ជា​វា​ត្រឹម​ត្រូវ​ក៏​ដោយ»។
    ៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧
    ពាក្យថាបើ ​ទោះ​បី​ជា​វា​ត្រឹម​ត្រូវ​ក៏​ដោយ ពាក្យនេះបញ្ជាក់ បោះឆ្នោតរាល់លើកមិនត្រឹមត្រូវ បានវានិយាយថាបើទោះបីជាបោះត្រឹមត្រូវ

  7. ចែនសោ says:

    ត្រូវហើយអាក្ចាស់ ជាម យៀប បើបោះឆ្នោត ១០០០ដងទៀត
    ពួកចោរបក្សអាក្ចាស់ឯងនៅបន្លំសន្លឹកឆ្នោតគេទាំង១០០០ដង
    បក្សសង្រ្គោះនៅតែច្រានចោលទាំង១០០០ដងដដែលណឹង !
    កុំថាឡើយ១០០០ដង ទោះជា១០០០ ០០០ដងក៍ដោយឱ្យតែបក្សកាន់អំណាច
    នៅធ្វើចោរលួចបន្លំសន្លឹកឆ្នោត១០០០ ០០០ដងដដែល បក្សសង្រ្គោះច្រានចោល
    ទាំងមួយលានដង ក៍បក្សសង្រ្គោះជាតិនៅតែធ្វើត្រឹមត្រូវតាមច្បាប់អន្តរជាតិដែរ !

  8. អស់ជំនឿ says:

    ជា ស៊ីម
    ហ៊ុន សែន
    ហេង សំរិន
    នាំគ្នាលូនចុះចេញពីតំណែង
    ប្រជាជនខ្មែរលែងត្រូវការពួកកាកសំណល់ពុករលួយលួចជាតិ
    ប្លន់ដីធ្លី ហុតឈាមប្រជាជនកាន់អំណាចទៀតទេវើយ !!!

  9. Khmerologist says:

    អាឡប់ខាងលើ​ ទៅស់ីអាចម៏ទៅ​ចេះតែនិយាយហើយ!!!

  10. Real Khmerologist says:

    Everyone is right, except you Ah Cheat Ot Mayoy !

  11. អស់ជំនឿ says:

    ជា ស៊ីម
    ហ៊ុន សែន
    ហេង សំរិន
    នាំគ្នាលូនចុះចេញពីតំណែង
    ប្រជាជនខ្មែរលែងត្រូវការពួកកាកសំណល់ពុករលួយលួចជាតិ
    ប្លន់ដីធ្លី ហុតឈាមប្រជាជនកាន់អំណាចទៀតទេវើយ !!!

  12. ម៉ែនសូក says:

    ជា ស៊ីម
    ហ៊ុន សែន
    ហេង សំរិន
    នាំគ្នាលូនចុះចេញពីតំណែង
    ប្រជាជនខ្មែរលែងត្រូវការពួកកាកសំណល់ពុករលួយលួចជាតិ
    ប្លន់ដីធ្លី ហុតឈាមប្រជាជនកាន់អំណាចទៀតទេវើយ !!!
    ……………………………………
    ចុះចេញពីតំណេងពួកចាញ់ឆ្នោត !
    ចុះចេញពីតំណែងពួកលួចបន្លំសន្លឹកឆ្នោត !
    ចុះចេញពីតំណែងពួកប្រជាជនស្អប់ខ្ពើម !

  13. អស់ជំនឿ says:

    (អាឆ្កែ កំបុតក្បាល)ភ្នាល់ចាញ់គេខាងលើលួចឈ្មោះអ្នកណាទៀតហើយវើយ