ថ្ងៃ 1 August 2013
ABC Radio Australia
សរ សុវណ្ណារ៉ា
គណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមិនអាចបោះឆ្នោតបានទៅចុះឈ្មោះដើម្បីប្ដឹងជាសាក្សីពីការរៀបចំបោះឆ្នោតគ្មានតម្លាភាពរបស់ គជប ហើយនៅព្រឹកថ្ងែទី៣១ កក្កដានេះ ប្រជាជនរាប់ពាន់នាក់បាននាំគ្នាមកសំដែងការមិនសុខចិត្តចំពោះការមិនបានបោះឆ្នោត នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នារាជធានីភ្នំពេញ។

ពលរដ្ឋជាច្រើនពាន់នាក់នាំគ្នាដាក់ពាក្យបណ្តឹងនៅគណបក្សសង្រ្គោះជាតិ។ (Credit: ABC Licensed)
ប្រជាពលរដ្ឋបានពពាក់ពពួនគ្នាមកដល់ទីស្នាក់ការគណបក្សសង្រ្គោះជាតិនៅទួលគោកតាំងពីព្រលឹមដើម្បីចុះឈ្មោះប្ដឹងអំពីការមិនបានបោះឆ្នោត។
លោក ហូរ វ៉ាន់ អនុប្រធានគណកម្មាធិការគណបក្សសង្រ្គោះជាតិរាជធានីភ្នំពេញបានមានប្រសាសន៍ថាការបើកទទួលពាក្យបណ្ដឹងពីប្រជាជននេះមាននៅតាមផ្នែកនៅក្នុងការបោះឆ្នោត។
( សំឡេងលោក ហូរ វ៉ាន់ )
នៅក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្រ្គោះជាតិមានមនុស្សពេញហៀរ និងធ្វើឲ្យមានការស្ទះចរាចរនៅពីមុខទីស្នាក់ការ។ គេឮសូរតែសំឡេងបង្ហាញអំពីមូលហេតុដែលមិនអាចបោះឆ្នោតបាន។ អ្នកស្រី ផន យ៉េត នៅសង្កាត់ស្ទឹងមានជ័យបានបញ្ជាក់ថាគ្រួសារគាត់ ៨ នាក់មិនបានបោះឆ្នោត។
( សំឡេងអ្នកស្រី ផន យ៉េត )
ជាមួយគ្នានេះលោក ម៉ៅ សំ បានបញ្ជាក់ថាឈ្មោះគាត់ដែលបានបោះឆ្នោតនៅឆ្នាំ ២០១២ បានបាត់នៅឆ្នាំនេះ។
( សំឡេងលោក សឿន សំ )
ទន្ទឹមគ្នានេះលោក ម៉ៅ សឿន មកពីស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលបានទៅប្ដឹងអំពីសកម្មភាពអ្នកចំណូលថ្មីទៅបោះឆ្នោតនៅមូលដ្ឋានគាត់។
( សំឡេងលោក ម៉ៅ សឿន )
លោក ហូរ វ៉ាន់ បានបញ្ជាក់ចំពោះមុខប្រជាជនដែលបានមកកាន់តែច្រើនដើម្បីចុះឈ្មោះប្ដឹងអំពីការមិនបានបោះឆ្នោតថាការចុះឈ្មោះនេះគណបក្សនឹងធ្វើរយៈពេល ១០ ថ្ងែរហូតដល់ថ្ងែទី១០ សីហា។
ហើយថ្ងែស្អែកនេះគណបក្សសង្គ្រោះជាតិនឹងចាប់ចុះឈ្មោះនៅតាមខេត្តទៀត។ លោក ហូរ វ៉ាន់ បានបញ្ចាក់អំពីគោលបំណងប្រមូលឈ្មោះនេះថាដើម្បីសុំឲ្យ គជប រៀបចំឲ្យពួកគេបានបោះឆ្នោតឡើងវិញ។
( សំឡេងលោក ហូរ វាន់ )
សូមបញ្ជាក់ថាគណបក្សសង្រ្គោះជាតិបានបដិសេធលទ្ធផលបោះឆ្នោតពីថ្ងៃ ២៨ កក្កដាដោយថាមានភាពមិនប្រក្រតីច្រើន ហើយអ្នកបាត់សិទ្ធិបោះឆ្នោតមានចំនួនយ៉ាងច្រើន។
ហើយការស្រង់ឈ្មោះអ្នកមិនបានបោះឆ្នោតពេលនេះក៏ដើម្បីបង្ហាញ គជប និងមតិអន្តរជាតិឲ្យឃើញអំពីភស្តុតាងទាំងនោះហើយក៏ដើម្បីសុំឲ្យមានការបង្កើតគណៈកម្មាធិការចម្រុះដោះស្រាយដើម្បីឲ្យលទ្ធផលបោះឆ្នោតយុត្តិធម៌និងទទួលយកបាន៕
DEAR KHMERS,
YOU HAVE DONE GREAT JOB. PLEASE KEEP GOING AHEAD.
YOU ALL WILL HAVE A GOOD FUTURE.
ALL MY BEST
KHMER KROM
ខ្ញុំសូមលើកទឹកចិត្តដល់ដល់បងប្អូនអ្នកប្រជាធិបតេយ្យនិងយុត្តិធម៌ខំប្រឹងឡើង។ បើទោះបីជា ហ៊ុនសែនកំពុងតែរិះគន់អស់លោកថាគេមិនឲ្យធ្វើធំក្តី។ ហ៊ុនសែនកំពុងតែធ្វើមិនដឹងនិងមិន យល់ថាបងប្អូនខំប្រឹងបំរើនិងបោះឆ្នោតឲ្យបក្សសង្គ្រោះជាតិដើម្បិបានតំណែង ខុសហើយ លោកខ្វាក់អើយប្រជាជនគេបោះឆ្នោតឲ្យបក្សសង្គ្រោះជាគេមិនចង់បានធ្វើធំល្មោភអំណាច ដូចក្រុមអាក្វាក់ឯងនោះទេ គេបោះឆ្នោតឲ្យបក្សសង្គ្រោះជាតិគឺគេចង់បានសេរីភាពនិងយុត្តិ ធម៌សង្គមគឺអស់ចិត្តហើយ ព្រោះសេរីភាពនិងប្រពន្ធ័យុត្តិធម៌ត្រូវបានក្រុមអាក្វាក់ឯងកំពុង តែជាន់ឈ្លីព្រោះតែខ្លួនមានអំណាចនិងធ្វើឲ្យរាស្ត្រឈឺចាប់។
They are the living witnesses who will testify for the irregularity in the flawed national election.
ពួកអា គ.ជ.ប ពិតជាឆ្កែថោកទាបរបស់បក្សកាន់អំណាចកញ្ជះ ហ៊ុនសែន មែន
ពួកអា គ.ជ.ប នេះបែបបានសំណូកពីបក្សកាន់អំណាចច្រើនហើយបានជាឈាមថោក
ធ្វើចោរកញ្ជះដាច់ថ្លៃចឹង ។
ប្រជាជនខ្មែរគ្មានជំនឿបោះឆ្នោតឱ្យត្រកូលហ៊ុនផង
រឿងអីពួកអាចោរលួចជាតិណឹងឈ្នះឆ្នោត ?
ទាំងឪទាំងកូនត្រកូលហ៊ុនប្រជាជនបោះឆ្នោតទម្លាក់ក្បាលទាំងអស់ ព្រោះប្រជាជនខ្មែរស្គាល់ក្រយ៉ៅអាក្រក់ពួកវាច្បាស់ណាស់ ។
អញបោះឆ្នោត ដើម្បីប្រទេសជាតិ អញរីកចំរើន មិនមែនដើម្បីមុខតំណែង យសសក្តិ អំណាច ដូចអាថោកទាប ហ៊ុន សែន និងក្រុមគ្រួសារ សនិ្តតិវង្សត្រកូលហ៊ុន ទេ ល្មមដឹងខ្លួនផង អានរក៕