លោក​ ហ៊ុន សែន ​បង្ហាញ​មុខ​ប្រកាស​ត្រៀម​ចរចា​ជាមួយ​លោក ​សម ​រង្ស៊ី

គង់ ​សុឋានរិទ្ធ
01 សីហា 2013
វីអូអេខ្មែរ

លោក ហ៊ុន សែន ​ចុះពិនិត្យ​​សំណង់​ស្ពាន​អាកាស​​នៅភ្នំចេញ​ ជាមួយ​លោក ​ប៉ា ​សុជាតិវង្ស។

ភ្នំពេញ — «ឥឡួវ​នេះ​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ប្រទេស​និង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​កាន់​អំណាច​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​រាជ​រដ្ឋា​ភិបាល​និតិ​កាល​ទី​៤»។​

លោក​ ហ៊ុន​ សែន​ បាន​ប្រកាស​នៅ​ក្នុង​សន្និសីទកាសែត​មួយ​កាល​ពី​រសៀល​ថ្ងៃ​ពុធ​នេះ​ដោយ​បង្ហាញ​ពី​ការ​បក​ស្រាយ​ប្រឆាំង​ទៅ​នឹង​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា​លោក​បាន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ហើយ​បាន​លា​ឈប់​ពី​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាត់​បង់​អាសនៈ​ពី​៩០​មក​ត្រឹម​៦៨ ​វិញ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។​ ចំនួន​អាសនៈ​នេះមិន​ទាន់​ផ្លូវការ​នៅ​ឡើយ។​

លោក​ ហ៊ុន ​សែន ​ព្រមាន​ថា ​គ្មាន​អ្នកណា​អាច​គំរាម​រូប​លោក​ឲ្យ​ចុះ​ចេញ​ពី​ការងារ​ជា​នាយក​រដ្ឋមន្ត្រី​បាន​ទេ​ ទោះ​ជា​កម្លាំង​កងទ័ព​ ឬ​អ្នក​នយោបាយ​ណា​មួយ​ក៏​ដោយ។ ​ហើយ​លោក​ព្រមាន​បន្ថែម​ថា​ ការ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​គឺ​ជា​ការ​បោះឆ្នោត​គាំ​ទ្រ​ឲ្យ​រូប​លោក​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី។​

ជា​មួយ​គ្នា​នេះ ​លោក​ ហ៊ុន ​សែន​ ហាក់​បី​ដូច​ជា​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ដោយ​ប្រយោល។​

លោក​និយាយថា៖​«បញ្ហា​ធ្លាក់​ច្រើន​ ឬ​តិច​វា​ជា​សិទ្ធិ​ដែល​ប្រជាពលរដ្ឋ​ផ្តល់​ឲ្យ។​នេះ​ជា​ការ​សម្រេច​របស់​ប្រជា​ពលរដ្ឋ​ដែល​យើង​ត្រូវ​តែ​គោរព»។​

លោក​ហ៊ុន​ សែន​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ពេល​ដែល​លោក​បាន​ចុះទៅ​ពិនិត្យ​ការ​សាង​សង់​ស្ពាន​អាកាស​នៅក្នុង​ខណ្ឌ​មានជ័យ។ ​ហើយ​នេះ​គឺ​ជា​ការ​បង្ហាញ​មុខ​ជា​សាធារណៈលើក​ទីមួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បន្ទាប់​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​ដែល​បាន​លេចឮ​សុះ​សាយ​អំពី​ការ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​របស់​លោក​ និង​អំពី​ការ​ចុះ​ចេញ​ពី​ការងារ​របស់​លោក។​

មាន​គណបក្ស​នយោបាយ​ចំនួន​ប្រាំបី​បាន​ចូល​រួម​ប្រកួត​ប្រជែង​ដណ្តើម​សំឡេងឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​បួន​ថ្ងៃ​មុន​នេះ។ ​ក៏​ប៉ុន្តែ​មាន​គណបក្ស​នយោបាយ​តែ​ពីរ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​សំឡេងគាំទ្រ​ពី​ម្ចាស់​ឆ្នោត​ នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បន្ត​ជ័យ​ជំនះ​នាំ​មុខ​ បើទោះ​បីជា​បាត់​បង់​ការ​គាំទ្រ​ក៏ដោយ។​ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សម ​រង្ស៊ី​ និង​គណ​បក្ស​សិទ្ធិ​មនុស្សបាន​កើនពី​២៩​ទៅ​៥៥​អាសនៈ។​

ក៏​ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ពី​ភាព​មិន​ប្រកក្រតីជា​ច្រើន​ដែល​អាច​នាំឲ្យ​លទ្ធផល​បោះឆ្នោត​មិន​បាន​សុក្រឹត។​

គណបក្ស​ជំទាស់​កំពុង​ព្យាយាម​បង្ហាញ​ថា ​ចំនួន​អាសនៈ​របស់​ខ្លួន​នឹង​មាន​ចំនួ​ន​ច្រើន​ជាង​លទ្ធ​ផល​បឋម​ក្រៅ​ផ្លូវការ​ដែល​បង្ហាញ​ដោយ​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ។​

ជាមួយគ្នា​នេះ​ លោក​ហ៊ុន ​សែន​បញ្ជាក់​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​កំពុង​ជ្រើស​រើស​យក​យន្តការ​មួយ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ដោយមាន​ការ​ចូល​រួម​ពី​គណបក្ស​នយោ​បាយ​ និង​អង្គការ​សង្គម​ស៊ីវិល។​ ហើយ​លោក​គាំទ្រ​ឲ្យ​មាន​យន្តការ​បែប​នេះ​ដោយ​ឈរ​លើ​គោល​ការណ៍​បង្រួប​បង្រួម​ជាតិ។​

​លោក​និយាយថា៖​ «សម្រាប់​រាជ​រដ្ឋាភិបា​ល​ក៏​ដូច​ជា​គណបក្ស​ប្រជាជន ​សូម​ស្វាគមន៍​នូវ​ការ​បើក​ទូលាយ​បែប​នេះ​ដើម្បី​បង្ហាញ​ពី​តម្លាភាព ​និង​ដំណោះ​ស្រាយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។ ​បញ្ហា​សំខាន់​របស់​ជាតិ​យើង​នៅ​ពេល​នេះ​មិន​ថា​ អ្នក​ណា​ឈ្នះ​ អ្នកណា​ចាញ់​ទេ ​គឺ​ត្រូវ​ធ្វើ​ឲ្យ​ជាតិ​ឈ្នះ​ហើយ​បង្រួប​បង្រួម​ជាតិ​ឲ្យ​បាន»។​

នៅ​ពេល​នេះ​ លោក​ហ៊ុន ​សែន​ ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​ បាន​គូស​បញ្ជាក់​ថា​ គណបក្ស​របស់​លោក​បាន​ប្រជុំ​គណៈ​កម្មការ​អចិន្ត្រៃ​រួច​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​ និង​បាន​សម្រេច​ថា ​នឹង​ត្រៀម​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​រៀបចំ​បង្កើត​រដ្ឋ​សភា​ថ្មី​សម្រាប់​និតិកាល​ទី​៥។​

លោក​ហ៊ុន ​សែន​បញ្ជាក់​បន្ថែម​ថា​ ក្រុម​ចរចា​ក្នុង​បញ្ហា​នេះ​មាន​សមាជិក​ដូចជា​លោក​ស​ ខេង​ បច្ចុ​ប្បន្ន​ជា​ឧបនាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​លោក​សុខ​ អាន​ ឧប​នាយករដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រីទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី​និង​លោក​សាយ ​ឈុំ ​អគ្គ​លេខាធិការ​គណបក្ស​ប្រជាជន​កម្ពុជា៕​

 


អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

 

ពហុព័ត៌មាន

 

What Next?

Recent Articles

22 Responses to "លោក​ ហ៊ុន សែន ​បង្ហាញ​មុខ​ប្រកាស​ត្រៀម​ចរចា​ជាមួយ​លោក ​សម ​រង្ស៊ី"

  1. ែសន ឌឺ says:

    ឃើញសែន ជោរបង្ហាញមុខវិញនេះសរបញ្ជាក់ថាក្រុងហាណូយនៅត្រូវការសម្ដេចនៅឡើយ…..ហុឹកហ៊ាក់ជាងនេះទៅទៀតប្រកាសត្រៀមខ្លួនចរចារហាសហា សើចមួយចុះនេះបើរមិនគំរៀមធ្វើបាតុកម្មទូរទាំងប្រទេស ហើយសហគមន៌អន្តរជាតិថា គ ជ បលេងបីសន្លឹកម្លេះសែន ជោរចេញមកស្រែកឆ្ការដៃឆ្ការជើងតាំងពីល្ងាចថ្ងៃ28 ម្លេះ…ព្រោះធ្លាប់កាប់មាន់សុីមុនច្រើនដងមកហើយ

  2. CPPER says:

    DEAR KHMERS,
    PLEASE BE CAREFUL ABOUT WHAT HUNSEN SAID BECAUSE HE IS NOT HONEST MAN. HE CAN DO WHAT HE LIKE EVEN KILL KHMER. DO NOT BELIEVE HIM. YOU SEE IN 1997 HE LET HIS COLLEGUEAS KILLED MANY KHMERS. HE HIMSELFT USED TO BE A KHMER RED.
    FOR ME, HE IS MAD MAN. HE IS TOO OLD NOW. NOT SMART ANYMORE,
    HENCE, WE SHOULD SAY NO WITH HUNSEN
    BRAVO KHMERS!
    CPPER

  3. ស្រមោច says:

    រាល់ដំណោះស្រាយដោយសន្តិវិធី
    ខ្ញុំសូមគាំទ្រ

  4. ខ្លីៗ says:

    ខ្ញុំគិតថាសម្តេចមិនគួរអធិប្បាយច្រើនទេ ទាកទងទៅនឹងការរត់ចោលស្រុក ព្រោះក្នុងទសវត្ស​ឆ្នាំ១៩៧៨ សម្តេចធ្លាប់រត់ទៅស្រុកវៀតណាមនោះអី គ្រាន់តែមិនដឹងថាការរត់ចោលស្រុកនៅគ្រានោះបណ្តាលមកពី ការសម្លាប់របស់ខ្មែរក្រហមដែលជារឿងបុគ្គលសម្តេចផ្ទាល់ ឬក៏ឧត្តមគតិជាតិបង្កើតកំលាំងតស៊ូផ្តួលរំលំរបបខ្មែរក្រហម ឬនេះគ្រាន់តែជាទូររថភ្លើងបញ្ឆោតរបស់វៀត ណាម?

  5. ខ្លោចចិត្ត says:

    អាណិតសម្តេចណាស់ មុខលោកបង្កប់ទៅដោយទុក្ខព្រួយ បណា្តលមកពីបិតារបស់លោកទើបអនិ្ចកម្មថ្មីៗ ឬក៏បណ្តាលមកពីគិតច្រើននៅពេលដែលចាញ់ឆ្នោត ទឹកមុខលោកប៉ា សុជាតិវង្ស ហាក់ដូចជារីករាយ ជាង សម្តេចឆ្ងាយណាស់ ពីព្រោះមួយជីវិតបានធ្វើអភិបាលក្រុងម្តងទោះបីប៉ុន្មានថ្ងៃ ប៉ុន្មានខែកីដោយក៏ត្រូវតែ សប្បាយអីចឹងហើយ។
    ឡើងកាន់តែខ្ពស់ធ្លាក់កាន់តែឈឺ ច្បាប់ទំនាញដីរបស់ញូតុន

  6. says:

    នេះជាចរឹត អ្នកដឹក នាំ មិនមេន ជាចរឹត អ្នក ដឹកនាំធ្វើបាតុកម្ម ញុះញុង ជាតិសាសន៏ អោយ ឈ្លោះគ្នា ទេ ។ អ្នកណាឈ្នោះ អ្នកណាចាញ់ គឺ ជាសិទ្ធ របស់ ប្រជាជន ។ បើទោះបីជា អ្នកគាំទ្រ បក្សណាមួយ ក៏ដោយ ក៏ មិន ត្រូវ ឈ្លោះគ្នា បំផុស អោយ កាប់ចាក់គ្នា ធ្វើបាតុកម្ម បំផ្លាញជាតិឯង ធ្វើអោយ ប្រទេស ជ្រួលច្របល់ ដើម្បី បក្សខ្លួន ដែរ ។ ការគាំទ្របក្ស ណាមួយ ជាសិទ្ធ របស់ មនុស្សម្នាក់ៗ តែ ការចេគ្នា ជារឿង មិនល្អ ការបង្កបញ្ហា ដុត ឡាន បំផ្លាញសម្ភារ ជាតិ គឺ ជារឿង ខុស ច្បាប់ ។ យើង ជាជាតិខ្មែរ កាន់សាសនាព្រះ ពុធ សូម កុំចេគ្នា រិះគន់តាមបែប សុជិវធម៌ខ្ពស់ ។ សូមរក្សា ភាពស្ងៀមស្ងាត ទុកពេល អោយ បក្សទាំពី ចរចារគ្នា ដើម្បី ប្រទេសជាតិ ក្នុង ករណី ដែល គេ មិនគឹត គូ ពីជាតិខ្លួនឯង ប្រជាជន ឯង មិន អាណិត សម រស្ស៊ី នោះ គេអោយ កាត់ ចូលស្រុក ធ្វើអី នេះ កេចង់ បង្រួបបង្រួម ជាតិ ប៉ុលពត គេរុំលាយ បាន ចុះ សម រស្ស៊ី តូច មួយ គេបង្រួម មិនបាន រឺ? អោយ សម រស្ស៊ី ធ្វើ ប្រធាន សភាជាតិ ទៅ វាចប់ហើយ ។ ក្នុង ករណី សម រស្ស៊ី ធ្វើ ប្រធាន សភាជាតិ មេននោះ គណៈបក្ស សង្រ្គោះ ជាតិ អនាគនត់ ដូច គណៈបក្ស ហ្វុនស៊ិនប៉ិច និង ប្រហែល ជាមាន គណៈបក្សប្រឆាំងថ្មីមួយទៀតកើតឡើង។ សូមពិចារណា

  7. Kmeng Peal says:

    មុខចោរអញ្ចឹងតើហ្ន!ម៉េចអត់បឹតទ្វាវ៉ៃឆ្កែទៀតទេឬ?។

  8. Anonymous says:

    You have a Good rememory, Kmeng Peal!


  9. says:
    August 1, 2013 at 10:15 am នេះជាចរឹត អ្នកដឹក នាំ មិនមេន ជាចរឹត អ្នក ដឹកនាំធ្វើបាតុកម្ម ញុះញុង ជាតិសាសន៏ អោយ ឈ្លោះគ្នា ទេ ។ អ្នកណាឈ្នោះ អ្នកណាចាញ់ គឺ ជាសិទ្ធ របស់ ប្រជាជន ។ បើទោះបីជា អ្នកគាំទ្រ បក្សណាមួយ ក៏ដោយ ក៏ មិន ត្រូវ ឈ្លោះគ្នា បំផុស អោយ កាប់ចាក់គ្នា ធ្វើបាតុកម្ម បំផ្លាញជាតិឯង ធ្វើអោយ ប្រទេស ជ្រួលច្របល់ ដើម្បី បក្សខ្លួន ដែរ ។ ការគាំទ្របក្ស ណាមួយ ជាសិទ្ធ របស់ មនុស្សម្នាក់ៗ តែ ការចេគ្នា ជារឿង មិនល្អ ការបង្កបញ្ហា ដុត ឡាន បំផ្លាញសម្ភារ ជាតិ គឺ ជារឿង ខុស ច្បាប់ ។ យើង ជាជាតិខ្មែរ កាន់សាសនាព្រះ ពុធ សូម កុំចេគ្នា រិះគន់តាមបែប សុជិវធម៌ខ្ពស់ ។ សូមរក្សា ភាពស្ងៀមស្ងាត ទុកពេល អោយ បក្សទាំពី ចរចារគ្នា ដើម្បី ប្រទេសជាតិ ក្នុង ករណី ដែល គេ មិនគឹត គូ ពីជាតិខ្លួនឯង ប្រជាជន ឯង មិន អាណិត សម រស្ស៊ី នោះ គេអោយ កាត់ ចូលស្រុក ធ្វើអី នេះ កេចង់ បង្រួបបង្រួម ជាតិ ប៉ុលពត គេរុំលាយ បាន ចុះ សម រស្ស៊ី តូច មួយ គេបង្រួម មិនបាន រឺ? អោយ សម រស្ស៊ី ធ្វើ ប្រធាន សភាជាតិ ទៅ វាចប់ហើយ ។ ក្នុង ករណី សម រស្ស៊ី ធ្វើ ប្រធាន សភាជាតិ មេននោះ គណៈបក្ស សង្រ្គោះ ជាតិ អនាគនត់ ដូច គណៈបក្ស ហ្វុនស៊ិនប៉ិច និង ប្រហែល ជាមាន គណៈបក្សប្រឆាំងថ្មីមួយទៀតកើតឡើង។ សូមពិចារណា

    ……………………………………………………………………………………………………………………………..

    ម៉េចមិនចេញមុខដោយចំហរមកសំឡាញ់ ខ្មាស់អៀនអីទេហ្អើយ។ ក្រែងពីមុនស្រែកបានណាស់តើ ហី ?

  10. សំបូរ says:

    ១. សូមអបអរសាទរចំពោះការចរចាររវាងលោកសមរង្សី មកពីគណៈបក្សសង្រ្គោះជាតិនិងគណៈបក្សហ៊ុនសែន!!!​ ប៉ុន្តែការចរចារណាមួយជាមួយលោកហ៊ុន សែនត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់!! វិធីចរចាររបស់លោកហ៊ុនសែន ច្រើនប្រើវិធីបោកប្រាស់!!
    ២. តើលោកហ៊ុន សែនត្រូវការអ្វីពីការចរចារនេះ? តើគណៈបក្សសង្រ្គោះជាតិត្រូវតែទទួលលទ្ធផលបែបណាទើប ប្រជារាស្រ្តមើលឃើញថា មិនលក់ខ្លួន?
    ២. A លោកហ៊ុនសែនត្រូវការតែពីរចំណុចប៉ុណ្ណោះគឺ ទី១. អោយគណៈបក្សសង្រ្គោះជាតិទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែលប្រកាសដោយគ.ជ.ប។ ទី២គឺ លោកហ៊ុនសែនចង់អោយមានសភាបើកកិច្ចប្រជុំថ្ងៃទី១អោយបានដាច់ខាត!!!!
    ២.B គណៈបក្សសង្រ្គោះជាតិត្រូវការលទ្ធផលស្នូលនៃការចរចារគឺ រាជរដ្ឋាភិបាលថ្មី ត្រូវតែអនុវត្តគោលនយោបាយ៧ចំណុច ជាពិសេសគឺបា្រក់ខែមន្រ្តីរាជការ១លានរៀល និងកម្មករ១៥០ដុល្លារ។ បើទទួលលទ្ធផលដូច្នេះ ទើបអាចបញ្ចាក់ថា លោកសមរង្សីនិងលោកកឹមសុខា មិនលក់ខ្លួន!!! ចំណែកការទាមទារបាននូវតួនាទីសភា រាជរដ្ឋាភិបាលនិងចៅហ្វាយខេត្តគឺជាភាពឈ្លាសវៃរបស់លោកសមរង្សីនិងលោកកឹមសុខាប៉ុណ្ណោះ។
    ៣. ការចរចារជាមួយលោកហ៊ុន សែនឬក្រុមលោកហ៊ុន សែនត្រូវតែប្រុងប្រយ័ត្ន ពួកនេះច្រើនប្រើល្បិចភរនិងបោកប្រាស់!!! ជាក់ស្តែងនៅថ្ងៃបើកសភាដំបូងនៃនិតីកាលទី៤ សមាជិកសភាពបក្សប្រឆាំងត្រូវលោកហ៊ុន សែនបោកប្រាស់ម្តងហើយ ។ កាលនោះលោកសមរង្សីរត់ទៅប្រជុំភ្លេចស្លៀកលីអូ ចំណែកលោកជំទាវមួងសុខហួរភ្លេចពាក់អាវក្នុង ឯលោកកឹមសុខាភ្លេចសិតសក់។ វិធីបោកកាលនោះគឺលោកហ៊ុនសែនអនុវត្តដោយប្រើកូនអុកជ្រូកបាជេសយ សុភាព និងលោកគិត ម៉េង!! ដូច្នេះការចរចារលើកនេះ លោកហ៊ុន សែនប្រាកដជាប្រើសេះស៊ីទូក រួចអុកយកស្តេច មានន័យថាបោកអោយទទួលស្គាល់ការបោះឆ្នោត រួចកុហកអោយចូលប្រជុំសភា ក្រោយមកគឺភារកិច្ចបក្សប្រឆាំងត្រូវចប់!!!!
    ៤. តើបក្សប្រឆាំងត្រូវធ្វើរបៀបណា?
    ៤.A បក្សប្រឆាំងត្រូវគោរពគោលការណ័របស់ខ្លួនគឺ គោលការណ៍៧ចំណុច
    ៤.B ក្រុមការងារចរចារជាមួយក្រុមលោកហ៊ុន សែន ត្រូវមានលោកសមរង្សី លោកកឹមសុខា ជំទាវមួរសុខហួរ លោកស៊ុន ឆៃ និងលោកគង់គាំ។ លោកទាំងប្រាំនាក់នេះសុទ្ធតែត្រូវទទួលការប្រមាថមើលងាយ ជាន់ឈ្លីកិត្តិយសជាប្រវត្តិសាស្រ្ត និងចាប់ដាក់គុកដោយលោកហ៊ុន សែនរួចមកហើយ ដូច្នេះលោកទាំងប្រាំប្រាកដជាមិនលក់ខ្លួនអោយលោកសែនទៀតទេ។ ហេតុអ្វីត្រូវការប្រាំនាក់? ពីព្រោះប្រាំនាក់ជួយគិតគ្នា គឺលោកសមរង្សីនិងលោកកឹមសុខាជាអ្នកចរចារ លោកជំទាវមួរសុខហួរកត់ត្រា លោកស៊ុនឆៃនិងលោកគង់គាំជាអ្នកអង្គុយត្រឹះរិះសម្តីនិងកាយវិការរបស់ពួកលោកហ៊ុន សែន។
    ៤.Bទីកន្លែងចរចារ គឺមិនត្រូវទៅផ្ទះលោកហ៊ុន សែនទេ វិមានសន្តិភាពក៍ទេដែរ គឺទៅសណ្ឋាគារ ឬសណ្ឋាគារ Le Royalមុខសកលវិទ្យាល័យNUMក៍ល្អ ដើម្បីចៀសវាងពីការគៀបសង្កត់ខាងផ្លូវចិត្ត!! ជាពិសេសត្រូវទតមានការប្រុងប្រយ័ត្នការអាត់ថតសម្លេងយកមកចាក់អោយសាធារណៈជនស្តាប់ពីសំណាក់លោកហ៊ុន សេន។ ដូចនេះពាក្យសម្តីត្រូវប្រុងប្រយ័ត្ន ពីព្រោះលោកហ៊ុន សែនមានសណ្តានជាមនុស្សពាល ក្បត់។
    ៥. សេណារិយូរបស់បក្សប្រឆាំងចាប់ពីពេលនេះទៅគឺ អញ្ចើញទូតបរទេស ជាពិសេសទូតអាមេរិក អឺរ៉ុបនិងជប៉ុន មកស្តាប់ការបកស្រាយរបស់គណៈបក្សសង្រ្គោះជាតិអំពីដំណើរការបោះឆ្នោតមិនសេរីនិងយុតិ្តធម៌។ ក្នុងនេះក៍មានការលុបឈ្មោះប្រជារាស្ត្រពីបញ្ជីបោះឆ្នោត ដោយសារប្រជារាស្រ្តទាំងនោះមិនទៅធ្វើកាតចូលគណៈបក្សប្រជាជនជាង១លាននាក់ផង។ ជំហានទី២ គឺបន្ទាប់ពីគ.ជ.បប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្នថ្ងៃទី១០សីហា ត្រូវតែមានបាតុកម្មមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។ទោះបិយ៉ាងណាដំណើរការចរចារត្រូវធ្វើដដែល។
    ៦. បើគណៈបក្សហ៊ុនសែន មិនទទួលគោលការណ៍៧ចំណុចទេ នោះមិនត្រូវចូលរួមប្រជុំសភានៅថ្ងៃទី១ទេ……… បើមិនដូច្នេះទេគឺលោកសមរង្សីនិងលោកកឹមសុខាលក់ខ្លួនជាប្រវតិ្តសាស្រ្តហើយ ។អនាគតរបស់អស់លោកនឹងត្រូវចប់ភ្លាម ដូចទ្រង់ណានារិទ្ធអញ្ចឹង!!!!!

  11. ក្រុម​ដក says:

    នេះជាចរឹត អ្នកដឹក នាំ មិនមេន ជាចរឹត អ្នក ដឹកនាំធ្វើបាតុកម្ម ញុះញុង ជាតិសាសន៏ អោយ ឈ្លោះគ្នា ទេ ។ អ្នកណាឈ្នោះ អ្នកណាចាញ់ គឺ ជាសិទ្ធ របស់ ប្រជាជន ។ បើទោះបីជា អ្នកគាំទ្រ បក្សណាមួយ ក៏ដោយ ក៏ មិន ត្រូវ ឈ្លោះគ្នា បំផុស អោយ កាប់ចាក់គ្នា ធ្វើបាតុកម្ម បំផ្លាញជាតិឯង ធ្វើអោយ ប្រទេស ជ្រួលច្របល់ ដើម្បី បក្សខ្លួន ដែរ ។ ការគាំទ្របក្ស ណាមួយ ជាសិទ្ធ របស់ មនុស្សម្នាក់ៗ តែ ការចេគ្នា ជារឿង មិនល្អ ការបង្កបញ្ហា ដុត ឡាន បំផ្លាញសម្ភារ ជាតិ គឺ ជារឿង ខុស ច្បាប់ ។ យើង ជាជាតិខ្មែរ កាន់សាសនាព្រះ ពុធ សូម កុំចេគ្នា រិះគន់តាមបែប សុជិវធម៌ខ្ពស់ ។ សូមរក្សា ភាពស្ងៀមស្ងាត ទុកពេល អោយ បក្សទាំពី ចរចារគ្នា ដើម្បី ប្រទេសជាតិ ក្នុង ករណី ដែល គេ មិនគឹត គូ ពីជាតិខ្លួនឯង ប្រជាជន ឯង មិន អាណិត សម រស្ស៊ី នោះ គេអោយ កាត់ ចូលស្រុក ធ្វើអី នេះ កេចង់ បង្រួបបង្រួម ជាតិ ប៉ុលពត គេរុំលាយ បាន ចុះ សម រស្ស៊ី តូច មួយ គេបង្រួម មិនបាន រឺ? អោយ សម រស្ស៊ី ធ្វើ ប្រធាន សភាជាតិ ទៅ វាចប់ហើយ ។ ក្នុង ករណី សម រស្ស៊ី ធ្វើ ប្រធាន សភាជាតិ មេននោះ គណៈបក្ស សង្រ្គោះ ជាតិ អនាគនត់ ដូច គណៈបក្ស ហ្វុនស៊ិនប៉ិច និង ប្រហែល ជាមាន គណៈបក្សប្រឆាំងថ្មីមួយទៀតកើតឡើង។ សូមពិចារណា
    រឿងដុតឡាន​2​3ជារឿង???????????វាមឺនខាតជាតឺ​េទ​វាជាឡានព្ុះករល្ងយណា

  12. Sen-Gaddafi says:

    ឯកឧត្តមសមរង្សីុអើយហ៊ុនសែនដូចជាកំពុងតែដាក់កាយដាក់ចិត្តមកលួងលោមលោកម្តងទៀត ហើយ ហើយខ្ញុំសង្ឃឹមថាលោកសមរង្សីមិនធ្វើឲ្យខ្ញុំមានការខកចិត្តនោះទេប្រសិនបើលោកមានការ ប្រុងប្រយត្ន័ខ្ពស់នោះ។ ហ៊ុនសែនធ្លាប់ដល់ត្រើយសើយគូថដាក់លោកសមរង្សីម្តងហើយនៅពេល ចរចារកែររដ្ឋធម្មនុញ្ញពី២ភាគ៣ មក​៥០បូកមួយនោះ ហើយត្រូវបានហ៊ុនសែនហៅលោកសមរង្សី នៅមុនពេលបោះឆ្នោតថា (អាភ្លើ អាល្ងង់ ធ្វើនយោបាយឲ្យវាឆ្លាតបន្តិចមកជួយកែររដ្ឋធម្មនុញ្ញា ដើម្បី បើកផ្លូវឲ្យមានការរៀបចំក្បាលដឹកនាំរដ្ឋសភាបាន)។ ហើយលើកនេះហ៊ុនសែនកំពុងតែមានទុក្ខ បកមកចង់ខ្ចីដៃលោកសមរង្សីដើម្បីប្រើម្តងទៀតហើយ ហើយខ្ញុំសង្ឃឹមថាលោកសមរង្សីមិនល្ងង់ ដូចហ៊ុនសែនធ្លាប់ជេរលោកនោះឡើយម្តងនេះ។

  13. Sen-Gaddafi says:

    នៅពេលដែលលោកសមរង្សីនិងលោកគឹមសុខាមានទុក្ខដោយសារតែហ៊ុនសែនយកទៅដាក់គុក តើពេលនោះហ៊ុនសែនមានដែលគិតពីមនោសញ្ចេតនាទេ គឺគ្មានទេបើកុំតែអន្តរជាតិអន្តរាគមន៍ នោះលោកគឹមសុខាមិនបានចេញពីពន្ធ័ធនាគានោះទេ ហើយលោកសមរង្សីក៍អញ្ចឹងដែរបើកុំតែ អាមេរិកគំរាមសួរថាហ៊ុនសែនអនុញ្ញាតឲ្យសមរង្សីចូលស្រុមមែនទេ។ ដូច្នេះកុំទៅសសើរសន្ថាន ចិត្តក្លែងក្លាយដែលថាហ៊ុនសែនមានសន្ថានចិត្តអាណិតលោកសមរង្សីហើយអនុញ្ញាតឲ្យវិលចូល ស្រុកនោះគឺផះ។ ហើយឥឡូវដល់ពេលហ៊ុនសែនមានទុក្ខម្តងវិញព្រោះតែអន្តរជាតិនិងអាមេរិក កៀបករដោយសារការបោះឆ្នោតមិនមានតម្លាភាព។ ហើយដើម្បីរកដំណោះស្រាយឲ្យខ្លួនរួចផុត ពីផ្លូវមរណៈពេលនេះហ៊ុនសែនប្រើទាំងមនោសញ្ចេតនាថាលោកសមរង្សីធ្លាប់សសេរលិខិតចូល រួមមរណះទុក្ខឪពុកហ៊ុនសែនទើបតែស្លាប់មកប្រើដើម្បីកៀងលោកសមរង្សីឲ្យចូលក្នុងក្លេរបស់ ហ៊ុនសែនជាថ្មីម្តងទៀត។ តែទោះជាយ៉ាងណាក៍ដោយខ្ញុំសូមផ្តាំទៅលោកសមរង្សីថាបើដោះ ស្រាយពីភាពមិនប្រក្រតីនៃកាបោះឆ្នោតថ្មីៗនេះមិនបានទេខ្ញុំជាម្ចាស់ឆ្នោតពិតជាមិនសុខចិត្ត នោះទេ ឬមួយត្រូវរៀបចំការបោះឆ្នោតជាថ្មី ដោយមានគជបថ្មី និងសេរិយុត្តិធម៌ពិតប្រាកដ ទើបខ្ញុំអស់ចិត្ត ព្រោះពេលនេះកំលាំងរបស់យើងពិតជាកំពង់តែខ្លាំងហើយ។

  14. តាមការពិត

    ព្រឹត្តការណ៏ចល័តកម្លាំងទ័ពក្នុងក្រុងភ្នំពេញកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ

    មិនមែនជាការសំដែងអោយឃើញនៅការកំញើញឬគម្រាមដោយសារតែហ៊ុន

    សែនភ័យខ្លាចចំពោះបក្សសង្រ្គោះជាតិឈ្នះឆ្នោតនោះទេ ។ ហ៊ុន

    សែនក៏ដឹងហើយថាចំពោះគណះបក្សប្រឆាំងមួយនេះគ្មានអ្វិគួរអោយគាត់ភ័យពីរឿងសុវត្ថិភាពផ្ទាល់ខ្លួ

    នរបស់គាត់នោះទេ ពីព្រោះគណះបក្សប្រឆាំងមួយនេះមិនមានកងកម្លាំងប្រដាប់អាវុធឡើយ ។

    អ្វីដែលជាមូលហេតុដែលគួរអោយយើងសន្និដ្ធានបានថាវាគួរជាការពិតនោះគឺ

    ហេតុផលទីមួយ: គឺភាពរង្គោះរង្គើរយ៉ាងសម្បើមមួយរប

    ស់ក្រុមមន្រ្តីកំពូលៗនៃគណះបក្សប្រជាជនដែលមានអំនាចស្មើរនិងហ៊ុនសែនដែលពួកនេះបំរុងត្រៀម

    ប្រើកំលាំងទ័ពរបស់គេខ្លាចក្រែងហ៊ុន សែនប្តូរចិត្តសុខចិត្តទទួលស្គាល់លទ្ធផលនៃការចាញ់របស់គាត់


    ហេតុផលទីពីរ: គឺហ៊ុន សែន មានការខឹងសំបារចំពោះលទ្ធផលដ៏អាក្រក់នេះណាស់​ ។

    គាត់ប្រហែលជាមានការសង្ស័យទៅលើមន្រ្តីថា្នក់កំពូលមួយចំនួនក្នងគណះបក្សដែលអាចនឹងមានការ

    ងាករេចេញពីគាត់ ជាពិសេសក្រុមដែលមានសិទ្ធក្តាប់កងកំលាំងប្រដាប់អាវុធ

    ក្នុងខណះពួកនេះមានការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួនក្នុងការដាក់ពិន័យ្យយ៉ាងអាក្រក់របស់លោកហ៊ុ

    ន សែនចំពោះពួកគេ។ គេប្រហែលជានឹងងើបធ្វើការបះបោរដើម្បីការពារប្តូរបាននូវជីវិតនិងទ្រព្យសម្បត្តិដ៏មហាសាលរបស់គេវិញ។

  15. Strey Khmer says:


    Have you seen Srey Khmer US ‘s husband?
    He had disappeared since the election day.
    if anyone have seen him please call at 1- 877-498-2951
    Thank you

  16. Sen-Gaddafi says:

    ពិតហើយខ្ញុំគាំទ្រដែលហ៊ុនសែនលើកឡើងថាគាត់និងមិនរត់ចេញពីប្រទេសទេបើទោះបីជាមាន សន្លឹកឆ្នោតធ្លាក់យ៉ាងគំហ៊ុករបៀបនេះក្តីព្រោះគាត់មានហេតុផលច្រើនដូចជា៖ ទី១ ហ៊ុនសែន ស្តាយទ្រព្យសម្បត្តិដែលបានមកពីការលួចជាតិ (ដូចជាផ្ទះថ្មីនៅវិមានឯករាជ្យទើបសង់ថ្មីអស់ រាប់រយលានដុល្លារ)។ ទី២ បើទោះបីជាហ៊ុនសែនរត់ក៍រត់មិនរួចដែរហើយគ្មានប្រទេសណាគេ អនុញ្ញតឲ្យហ៊ុនសែនជ្រកកោននោះទេព្រោះតែប្រវត្តិរបស់ហ៊ុនសែនវាអាក្រក់ពេកសូម្បីតែ ប្រទេសយួនក៍គេមិនឲ្យស្នាក់នៅផងព្រោះហ៊ុនសែនលែងមានផលប្រយោជន៍សម្រាប់យួន ទៀតនោះទេ។ ទី ៣ ហ៊ុនសែនមិនអាចរត់បានព្រោះមានពួកឧត្តមសេនីយោធាខ្ពស់ៗត្រៀម ចាប់ខ្លួនព្រោះតែធ្វើឲ្យបក្សធ្លាក់ប្រជាប្រិយភាព។

  17. lovekhmer says:

    Hun sen must die coz it killed alot of Khmer.so we all of Khmer must cute body its 19999999888888888888899877655677889987654456788988776554443778888888888888888888 more same it killed Khmer.

  18. Sen-Gaddafi says:

    ខ្ញុំសូមផ្តាំទៅលោកសមរង្សីថាមិនត្រូវចរចារជាមួយហ៊ុនសែនហើយប្រើយន្តការផ្លូវច្បាប់របស់កម្ពុជា​ នោះឡើយ ត្រូវតែប្រើយន្តការច្បាប់រួមទាំងការចូលរួមជាមួយអន្តរជាតិជាដាច់ខាត។ ព្រើបើសិនជា លោកសមរង្សីប្រើយន្តការចប្បាប់ក្នុងស្រុកដើម្បីចរចារនោះវាគ្មានប្រយោជន៍គ្មានន័យ សូម្បីតែ លោកសមរង្សីក៍រងគ្រោះដោយប្រពន្ធ័យុត្តធម៌ស្រុកខ្មែរដែរហើយនារទេសទៅនៅស្រុកបារាំងជា ច្រើនឆ្នាំហើយ។ ខ្ញុំសង្ឃឹមថាលោកសមរង្សីពិតជាបានអាននូវមតិរបស់ខ្ញុំហើយពិតជាមិនធ្វើ ឲ្យខ្ញុំបាទដែលងប់ងល់និងសេរីភាពនិងប្រជាធិបតេយ្យមានវិបដិសារីយ៍ដោយសារលោកឡើយ។

  19. Real Khmerologist says:

    What happened to Ah Cheat ? where is he hiding ?

  20. ដល់ពេលហើយ says:

    សូមគាំទ្រចំពោះប្រសាសន៌របស់សម្តេច ដែលបង្ហាញពីការទទួលខុសត្រូវព្រមទាំងទទួល

    ស្គាល់ការពិត និង​ បង្ហាញចេតនារម្មណ៌ផ្សះផ្សាជាតិ ។តាមការបកស្រាយរបស់លោក

    បណ្ឌិត សុខ ទូច និង​ លោក បណ្ឌិត​ កែម ឡី កាលពីថ្ងៃទី ១៥ ខែ​​ កក្កដា ២០១៣​ ក្នុង

    កម្មវិធី VOA ថា​ រដ្ឋសភាថ្មី គួរតាក់តែងច្បាប់ពីអាណត្តិរបស់នាយករដ្ឋមន្រ្តី យ៉ាងយួរ

    បំផុត ត្រឹម ២ឆ្នាំ និង​ច្បាប់ការពារនាយករដ្ឋមន្រ្តីក្រោយចូលនិវត្តន៌ ពីព្រោះតាមប្រសាសន៌

    លោកបណ្ឌិតទាំងពីខាងលើពិតជាត្រឹមត្រូវ ។តាមការយល់ឃើញរបស់ខ្ញុំ សម្តេចក៌ចង់បាន

    ពេលវេលាចុងក្រោយសំរាប់រូបលោកមាសឧកាសសំរាកកាយដែរ ប៉ុន្តែអ្វីដែលលោក

    នៅបារម្មណ៌នោះថា ពេលសម្តេចអស់អំណាចទៅគណបក្សប្រឆំាងអាចកែរដ្ឋធម្មនុញ្ញ

    ធ្វើបាបរូបគាត់​ឬក្រុមគ្រួសារលោកវិញ​​ ។សូមកុំយកសុភាសិតខ្មែរមួយពោលថា

    “ទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រី”

    មកគិត ។គួរគិត ពិចារណាសុភាសិតសម័យទំនើបមួយពោលថា ជនពាលកែខ្លួន បណ្ឌិតមិនដូរ

    វិញ

  21. ដល់ពេលហើយ says:

    សូមកែកំហុស មិនមែន ២ឆ្នាំទេ គឺ ២ អាណត្តិ

  22. Smartman says:

    I support Mr Sambo idea . Despite CNRP cannot conduct the government but if CNRP can
    include 1 million riel and 150 $ to civil servants and workers as basic salary for them to the new
    created Cambodia goverment ,this will mean that CNRP have fulfilled their s promises at least
    to a greater portion of theirs supporters . People will keep theirs believes to CNRP forever.