លោក សម រង្ស៊ី សាទរ​ចំពោះ​ការ​គាំទ្រ​របស់​លោក ហ៊ុន សែន បង្កើត​គណៈកម្មការ​ចម្រុះ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​ចំពោះ​ការ​ឆ្លើយ​តប​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​សំណើ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​សភា​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា។ ការ​ឆ្លើយ​ឆ្លង​របស់​អ្នក​ដឹកនាំ​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ទាំង​២ តាម​រយៈ​សារព័ត៌មាន បាន​បង្កើត​ឲ្យ​មាន​បរិយាកាស​ធូរ​ស្រាល​ក្នុង​សង្គម​ក្រោយ​ការ​បោះ​ឆ្នោត។

ដោយ ដែន អយុធ្យា
2013-08-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ហ៊ុន​សែន​សម​រង្ស៊ី ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (RFA Photo)

ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី២៨ កក្កដា កន្លង​ទៅ មិន​ទាន់​ប្រកាស​លទ្ធផល​ផ្លូវ​ការ​ទេ ដោយសារ​មាន​ការ​ចោទ​ប្រកាន់​ថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​កើត​មាន។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១ ខែ​សីហា ថា គណៈកម្មការ​ចម្រុះ​ដែល​ស្នើ​បង្កើត ដើម្បី​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី៥ ត្រូវ​មាន​សមាសភាព​គណបក្ស​ឈ្នះ​អាសនៈ​ក្នុង​រដ្ឋសភា សង្គម​ស៊ីវិល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ការ​បោះ​ឆ្នោត ជា​ពិសេស ត្រូវ​មាន​អង្គការ​សហប្រជាជាតិ​ចូលរួម ព្រោះ​ជា​អ្នក​មាន​បទ​ពិសោធន៍​ខ្ពស់​ក្នុង​ការងារ​បោះ​ឆ្នោត។

លោក សម រង្ស៊ី៖ «យើង​ត្រូវ​តែ​រក​វិធានការ រក​ដំណោះស្រាយ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ប្រជារាស្ត្រ អ្នក​ដែល​បាន​ត្រូវ​គេ​លុប​ឈ្មោះ ត្រូវ​គេ​លួច​ឈ្មោះ ត្រូវ​គេ​បន្លំ​ឈ្មោះ ហើយ​មិន​បាន​បោះ​ឆ្នោត បើ​យើង​បណ្តោយ បើ​យើង​រំលង អ្នក​ដែល​រងគ្រោះ​អ្នក​ទាំងអស់​ហ្នឹង ការ​បោះ​ឆ្នោត​ហ្នឹង មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ប្រជារាស្ត្រ​ទេ ពីព្រោះ​ប្រជារាស្ត្រ​មួយ​ចំនួន​ធំ ត្រូវ​បាន​គេ​បំបាត់​សិទ្ធិ​បោះ​ឆ្នោត​របស់​គាត់»

យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី អះអាង​ថា រហូត​មក​ទល់​ពេល​នេះ ក្រុម​ការងារ​បក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បាន​ជួប​ជជែក​អ្វី​ទាំងអស់​ជាមួយ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ទេ។ លោក​សង្កត់​ធ្ងន់​ថា មុន​នឹង​ឈាន​ដល់​ការ​ជជែក​លើ​បញ្ហា​ផ្សេងៗ រវាង​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ និង​បក្ស​ប្រជាជន​កម្ពុជា គឺ​ត្រូវ​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ឲ្យ​ចប់​សព្វគ្រប់​ជា​មុន ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ក្នុង​ពិធី​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ បាន​ស្វាគមន៍​គាំទ្រ​ការ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ លោក​ស្នើ​ដល់​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ត្រូវ​ចូល​រួម​តាម​ដាន និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​ក្រុម​ការងារ​ដោះស្រាយ​មួយ ដើម្បី​ធ្វើ​ការងារ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សមាសភាព​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ដូច​ជា លោក សាយ ឈុំ លោក ស ខេង និង លោក សុខ អាន។

ទោះ​យ៉ាង​ណា លោក ហ៊ុន សែន មាន​យោបល់​ថា បើ គ.ជ.ប យល់​ថា​ចាំបាច់​មាន​ការ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត គឺ​រូប​លោក​គាំទ្រ៖ «ទាក់ទង​វិវាទ​នៃ​ការ​បោះ​ឆ្នោត គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មាន​ភារកិច្ច​ដោះស្រាយ។ ប៉ុន្តែ បើ​សិន​ជា គ.ជ.ប យល់​ឃើញ​ថា មាន​ការ​ចាំបាច់​ឲ្យ​គណបក្ស​នយោបាយ​ចូលរួម និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម សម្រាប់​ខាង​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា សូម​ស្វាគមន៍​នូវ​ការ​បើក​ទូលាយ​បែប​នេះ ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា»

យ៉ាង​នេះ​ក្តី លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ឲ្យ​ដឹង​ថា គ.ជ.ប គ្មាន​សិទ្ធិ​អំណាច​ដើម្បី​បង្កើត​គណៈកម្មាធិការ​ចម្រុះ​ពិនិត្យ​ការ​បោះ​ឆ្នោត​នេះ​ទេ។ ប៉ុន្តែ លោក​ថា គ.ជ.ប អាច​ដំណោះស្រាយ​តាម​យន្តការ​មាន​ស្រាប់​របស់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​តាម​លំដាប់​ថ្នាក់ និង​ស្នើ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ចូលរួម៖ «ក៏ប៉ុន្តែ គ.ជ.ប បាន​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់​ឲ្យ​ទទួល​យក​របាយការណ៍​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ដែល​ដាក់​នៅ​គណៈកម្មការ​រាជធានី-ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត និង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី៦ ខែ​សីហា ហើយ គ.ជ.ប នឹង​ពិនិត្យ​បញ្ហា​ទាំងអស់​នោះ។ ហើយ​អញ្ជើញ​ភាគី​គណបក្ស​នយោបាយ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត ព្រម​ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ ដើម្បី​ពិនិត្យ​មើល​ការ​ដោះស្រាយ​នេះ»

ទាក់ទិន​បញ្ហា​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ មើល​ឃើញ​ថា ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត គួរ​តែ​ផ្នែក​ពាក់ព័ន្ធ មាន​សង្គម​ស៊ីវិល គណបក្ស​នយោបាយ ឬ គ.ជ.ប ជាដើម ចូលរួម​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ពលរដ្ឋ​ស្ងប់​អារម្មណ៍ និង​អាច​ទទួល​យក​បាន៖ «សម្ដេច​នាយក​រដ្ឋមន្ត្រី​គាត់​ប្រកាស​ហ្នឹង គឺ​ប្រាកដ​ជា​មាន​ហើយ។ ទោះ​បី​ជា​យើង​សម្រប​សម្រួល កែ​តម្រូវ​លក្ខណៈ​បច្ចេកទេស​ហើយ ក៏​ត្រូវ​តែ​មាន​ការ​សម្រប​សម្រួល​ខាង​ផ្នែក​នយោបាយ​ដែរ។ ហើយ​ខ្ញុំ​គិត​ថា ជា​សញ្ញា​ល្អ​សម្រាប់​ស្រុក​ខ្មែរ អាច​រក្សា​ស្ថិរភាព​សង្គម​ផង អាច​រក្សា​ស្ថិរភាព​នយោបាយ​សេដ្ឋកិច្ច​ផង។ ប៉ុន្តែ​មិន​អាច​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ទេ វា​លែង​តែ​យើង​កែលំអ​ភាព​លម្អៀង​ខាង​បច្ចេកទេស​ឲ្យ​អស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»

បញ្ហា​នេះ​ដែរ គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាន​គាំទ្រ និង​ស្នើ​ដាក់​សមាសភាព​ចូលរួម​ក្នុង​គណៈកម្មការ​ចម្រុះ ដើម្បី​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះ​ឆ្នោត​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

8 Responses to "លោក សម រង្ស៊ី សាទរ​ចំពោះ​ការ​គាំទ្រ​របស់​លោក ហ៊ុន សែន បង្កើត​គណៈកម្មការ​ចម្រុះ"

  1. Real Khmerologist says:

    It seems that NEC is trying to elude the accusation and intentionally denying the request of setting up joint committee for the investigation of electoral irregularity. With the consent from both rival parties, NEC is still hesitated to implement the process, this means they want to get away with the conspiracy.

  2. ែសន ឌឺ says:

    ល្បងនីថានិយាយត្រូវ គជប គ្មានសិទ្ធក្នុងការបង្កើតគណកម្មការសុីបការចំរុះអំពីដំណើរការបោះឆ្នោតមិនប្រក្រតីទេ ព្រោះឥឡូវគេប្ដឹង គជបថាមិនយុត្តិធម៌អញ្ចឹងល្បងនីថាអែងដើរតួនាទីជាចុងចោទមិនមែនដើរតួជាចៅក្រមទេ

  3. :* says:

    Real Khmerologist, លោកនិយាយត្រូវ សូមគាំទ្រ.

  4. Khmerologist says:

    At least SRS knows how to live together!!!

  5. Khmerologist says:

    Shithead, you are a Real Liar!

  6. Chourn says:

    ខ្ញុំគិតថាកិច្ចចរចាររវាងខ្មែរនិងខ្មែរកន្លងមកមានលទ្ធផលត្រូវគ្នាតិចណាស់ព្រោះតែខ្មែរទាំងនោះ មិនមែនខ្មែរសុទ្ធបន្សល់ទុកពីសម័យអង្គរនោះទេខ្មែរសម័យនេះសុទ្ធតែខ្មែរកូនកាត់ដូច្នេះយើងមើល ឃើញទាំងអស់គ្នាហើយថាបើមួយនិយាយគោមួយទៀតច្បាស់ជានិយាយពីក្របីហើយព្រោះខ្លាចគេ ថាអន់ ហើយបើមានគ្នា៥នាក់ឲ្យតំរង់ជួរគឺពិតជាចេញ៥ជួរហើយ។ ដូច្នេះបើយ៉ាងនេះមានតែអាជ្ញា កណ្តាលដែលមិនមែនជាខ្មែរទេដែលអាចជួយនិងធ្វើជាសាក្សីបាន។ ដូចជាបញ្ហាជាប់គាំងនូវលទ្ធ ផលបោះឆ្នោតនីតិកាលទី៥នេះ បើទោះបីជាថ្នាក់ដឹកនាំនៃបក្សទាំងពីយល់ព្រមគ្នាថានិងចរចារ តែខ្ញុំមានសង្ឃឹមតិចណាស់ថាលទ្ធផលវានិងចេញមកហើយអ្នកទាំងអស់គ្នាយល់ព្រមទទួលនោះ។ ដូច្នេះប្រសិនបើបក្សទាំងពីរសុទ្ធតែចង់បានយុត្តិធម៌ពិតប្រាកដមែននោះគណះកម្មការស្វែងរកការ ពិតនៃលទ្ធផលបោះឆ្នោតនេះត្រូវតែមានការចូលរួមពីគ្រប់ភាគីដូចលោកសមរង្សីបានសំណូមពរ អញ្ចឹងជាពិសេសការចូលរួមរបស់អន្តរជាតិទើបវាច្បាស់លាស់ហើយអាចទទួលយកបានទាងអស់ គ្នា។ ខ្ញុំគិតថាបើបក្សទាំងអស់ទុកផលប្រយោជន៍ជាតិជាធំមិនទុកប្រយោជន៍បុគ្គលជាធំត្រូវតែហ៊ាន ទទួលសមាជិកអន្តរជាតិបានចូលរួមក្នុងគណះកម្មការសើុបអង្កេតនេះ។

  7. ទំនាយដល់ពេលគឺអស់លក្ខ័ says:

    ប្រយត្ន័ឆ្កែកន្ទុយខ្វៀនវាលាកន្ទុយពេលលូនកាត់ក្រោមរបង!!!!

  8. Strey Khmer says:

    We must not believe what Hun Sen says, we must look closely what he is doing.
    He is the hypocrite person, he says one thing but different meaning.
    He say good to the right, in the fact, he has the secret sneaky plan
    behind in the back to attack the honest people silently.