សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ចោទ​មេ​ឃុំ​បក្ស​ប្រជាជន​ថា​បន្ត​គំរាម​កំហែង

ដោយ វិទ្យុ​អាស៊ីសេរី
2013-08-01

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

 

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បើ​ទោះ​ជា​ការ​បោះ​ឆ្នោត​ជាតិ​សម្រាប់​អាណត្តិ​ទី៥ នេះ ត្រូវ​បាន​បិទ​បញ្ចប់​ទៅ​ហើយ​យ៉ាង​ណា​ក្ដី ក៏ប៉ុន្តែ​ហិង្សា​ដោយ​ពាក្យ​សម្ដី​ពី​បក្ស​មួយ​ទៅ​បក្ស​មួយ​ផ្សេង​ទៀត កំពុង​ធ្វើ​យុទ្ធនាការ​យ៉ាង​ធ្ងន់ធ្ងរ។ ជាក់ស្ដែង គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​បន្ត​គំរាម​កំហែង​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ពុំ​មាន​ថមថយ​នោះ​ឡើយ ជា​ពិសេស​មន្ត្រី​បក្ស​ប្រជាជន​ថ្នាក់​មូលដ្ឋាន​ភូមិ​ឃុំ បាន​គំរាម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ម៉ម មុនីរតន៍៖

 

 

អាជ្ញាធរ​បក្ស​ប្រជាជន​រង​ការ​ចោទ​ថា​គំរាម​កម្ទេច​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ

ដោយ យាង សុជាមេត្តា

ខេត្ត​កំពង់ចាម៖ អាជ្ញាធរ​នៅ​ខេត្ត​កំពង់ចាម បាន​គំរាម​កម្ទេច​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី៣០ កក្កដា ឆ្នាំ​២០១៣ បន្ទាប់​ពី​មាន​ការ​ប្រកែក​គ្នា​បន្តិច ដោយសារ​ការ​ចត​ម៉ូតូ​នៅ​ក្បែរ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ។ តែ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ថា ពួក​គេ​ពុំ​មាន​ការ​ភិតភ័យ​នឹង​ពាក្យ​គំរាម​កំហែង​នោះ​ឡើយ ហើយ​ពួក​គេ​ធ្វើ​ការ​ប្ដឹង​ផ្តល់​តាម​ផ្លូវ​ច្បាប់។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក យាង សុជាមេត្តា៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

11 Responses to "សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ចោទ​មេ​ឃុំ​បក្ស​ប្រជាជន​ថា​បន្ត​គំរាម​កំហែង"

  1. ខ្មែរនិង កសិករ says:

    ប្រជាជននៅតាមមូលដ្ឋាន អោយតែ មានទំនាស់ជាមួយគ្នា ពាក្យមួយចំនួន គាត់អត់ចេះ ទប់ទេ ជួនថា ទាំង មិនដឹង ខ្លួន នឹង មិនបាន គឹត មិនថា អ្នកគាំទ្រ បក្សណានោះទេ បក្សណាដូចបក្សណា ជួន ខ្លួនឯង មាឌតូច និយាយ សំឡុត គេ ចង់វាយគេ អ្នកមាឌធំ ដូច្នេះ បើរើសដាប់ ក្នុង រឿង នយោបាយ វាជារឿង ពុំសូវទទួលផលល្អ ។

  2. JML says:

    គណបក្សប្រជាជនកម្ពុជានៅតែបន្តការដឹកនាំប្រទេស នេះជាទឹកចិត្តស្រលាញ់ ពេញចិត្ត អាណិត
    សម្តេច តេជោសែន របស់ប្រជាជនកម្ពុជាទាំងមូល ថ្វីត្បិតកៅអីមានការថយចុះមែនប៉ុន្តែគណបក្ស
    ប្រជាជន នៅតែបន្តឈ្នះនៅណីទីកាលទី ៥នេះទៀត ។ សូមអបអរសាទរប្រជាជនខ្មែរបានជួយជាតិ
    ខ្មែរឲ្យកាន់តែរីកចំរើនទៅមុខបន្តទៀត ដោយប្រគល់ភារកិច្ចទាំងនេះជូនសម្តេច តេជោសែន ជាប្រមុខ
    រាជរដ្ឋាភិបាលអាណត្តិទី ៥ ២០១៣ ដល់ ២០១៨ ។ សូមអរគុណយ៉ាងស្មោះសគ្រ័ និងសូមជូនពរ
    សម្តេច អគ្គមហាសេនា បតិតេជោសែន ជានាយករដ្ឋមន្រ្តព្រះរាជាណាចក្រកម្ពុជា សូមសម្តេចជូបតែ
    វិបុលសុខ សេរីសួស្តី ដល់ក្រុមគ្រួសារ ។

  3. ហសរ says:

    ពត៏មានសំងាត់ បក្សប្រជាជនបានដាក់បញ្ជាអោយមន្រ្តីក្រោមឱវាទតាមក្រសួង មន្ទីរ ស្រុក ការិយាល័យទាំងអស់ បានអោយមេៗតមកន្លែងនិមួយៗធ្វើលិខិតដើម្បីអោយមន្ត្រីរាជការ ប្រជាជន ផ្តិតមេដៃគាំទ្រថាការបោះឆ្នោតនេះយុត្តិធម៏ តើមន្ត្រីរជការណា ប្រជាជនណាដែលមិនហ៊ានផ្តិតនោះប្រាកដជានៅក្នុងblacklistរបស់cppហើយ

  4. Cheath យួន says:

    ចោរតាំងពិក្មេង ដល់ចាស់ហើយនៅតែថ្វើចោរទៀត។ មិនបានលួចសីុបាយមិនថ្ងាញ់។

  5. Anonymous says:

    yes

  6. kumrou says:

    ពីមុនមានអ្នកជូន​comment ច្រើន​ប៉ុន្តែ​ក្រោយមកនេះ​ហាក់ដូចជា​ថមថយបន្តិច
    ជាពិសេស អ្នកមិនមានវោហាសព្ទខាងជេរ ខាងគំរាម​ ឬថាអ្នកមិនចេះភាសាជេរ
    ដែលគួរឱ្យរអើម។មួយវិញទៀត ក៏មានអ្នកមិនពូកែបំប៉ោង បំភ្លៃ និង​មួលបង្កាច់គេ
    ទើប​នៅសេសសល់តែអតិថិជន់ជាប់ចំណាត់ថ្នាក់ជេរតែប៉ុណ្ណោះ។
    ខ្ញុំគិតថា ល្មមបញ្ឈប់វប្បធម៌ព្រួសឈាមដាក់គ្នាទៅ ហើយទទួលយកការស្រុះ​ស្រួល
    ធ្វើការងារដើម្បីជាតិយើងរស់ ។រាល់ការចោទប្រកាន់ត្រូវតែមានភាពជាក់ស្តែង
    ទើបត្រឹមត្រូវ។ប៉ុន្មានជំនា់ន់មកហើយ ខ្ញុំកត់សំគាល់ថា មានអ្នកខកចិត្តច្រើនណាស់
    ដោយសារសកម្មភាពជ្រុលនិយម ធ្វើឱ្យគេធ្វើខុសឆ្គងនឹងច្បាប់ហើយក្លាយទៅជាអ្នកមានទោស។
    ខ្ញុំធ្លាប់ជាអ្នកសកម្មដែលបានចូលរួមធ្វើបាតុកម្មនៅសម័យវាយស្ថានទូតអាមេរិក(សង្គមរាស្ត្រនិយ)
    និងសម័យលន់ណុល បានធ្វើបាតុកម្មនៅINP(NIE)ដោយគិតថានឹងវាជាភាពត្រឺមត្រូវមួយ។
    ទីបំផុត អ្នកបានទទួលផលប្រយោជន៍គឺនរណា?អ្នកធ្លាប់ដឹងរឿងនេះអាចនឹងជំរាបជូនបាន។

  7. បើគណះបក្សប្រជាជនគេមិនចូលចិត្តនូវការរិះគន់របស់អ្នកណាម្នាក់ គឺគេតែងតែហៅថា អ្នកនោះជាពួកប្រឆាំង ផ្កាប់មុខជ្រុលនិយម​ឬជាជនអគិតិ តើនេះមិនមែនជាជាវប្បធ៏មរបសគណះបក្សនេះនិងពួកអាងាប់មុខទាំងនោះជាអ្នកបង្កើតមុនទេឬ? វាមិនខុសេពីសំដីរបស់ខ្មែរក្រហមដែល មិនពេញចិត្តនរណាម្នាក់ហើយចោទអ្នកនោះថាជាខ្មាំងទេ ?

    ខ្ញុំជឿថាលោក គំរូក៏មិនមែនជាពពួកមនុស្សធុនដូចនេះទេ ???????????????????

  8. Kon Khmer says:

    ក្មេងសម័យនេះ មិនដូចសម័យមុនទេ គេមិនសុខចិត្តដេកស្លាប់ ធ្វើមិនដឹងមិនលឺ ដូចមុនទេ ត្រូវដឹង ថាហ៊ុន សែន ឯងជិតដល់ថ្ងៃអន្សារហើយ ៕

  9. Chourn says:

    ខ្ញុំគិតថានយោបាយគំរាមគំហែងលែងមានប្រសិទ្ធភាពហើយពេលនេះ នៅទីណាក៍ដោយនៅលើ ពិភពលោកបើមានកាគំរាមគំហែងកាន់តែច្រើននោះការរើបំរាស់កាន់តែខ្ពស់។ យើងឃើញហើយថា បក្សប្រជាជននៅអាណត្តិនេះធ្លាក់កៅអីច្រើន តើនេះព្រោះតែអ្វី? មិនព្រោះតែការគំរាមគំហែងបំភិត បំភ័យទេឬ។ ដូច្នេះមានតែធ្វើអំពើរល្អទៅប្រជាជននោះទេទើបសង្ឃឹមថាបានសន្លឹកឆ្នោតពីគាត់ ព្រោះពួកគាត់យល់ច្បាស់ហើយថាសេរីភាពនិងយុត្តិធម៌គឺជាសេចក្តីប្រាថ្នារបស់ពួកគាត់តែមួយគត់​​ ស្អប់ខ្ពើមការគំរាមគំហែង។ នេះសរបញ្ជាក់ឲ្យឃើញថាប្រទេសប្រជាធិបតេយ្យគេត្រូវការសេរីភាព មិនមែនការគំរាមគំហែងនោះទេ គេមិនអាចធ្វើនយោបាយផ្តាច់ការក្នុងប្រទេសសេរីបាននោះទេ។

  10. ស្រុក​ខ្ញុំ​បាទ says:

    ដោយសារ​ខ្លួន​បាត់​បង់​អសនៈចំនួន ២២ ពី​រដ្ឋសភា​យ៉ាង​នេះ ពី​ថ្ងៃ​នេះ​តទៅ ហ៊ុន សែន នឹង​ធ្វើ​ការ​សង​សឹក​ទៅ​លើ​រាស្រ្ត​ខ្មែរ​តាម​វិធី​ផ្សេងៗ​មិន​ខាន។ មិន​ជឿ​ចាំ​តែ​មើល​ចុះ!!!

  11. ស្រុក​ខ្ញុំ​បាទ says:

    ខ្ញុំ​ផ្ទាល់​នៅ​តែជឿ​ថា ហ៊ុន សែន មិន​អាច​យក​ដៃ​បាំង​មេឃ​ដល់​អាយុ ៨០ ឆ្នាំទេ។ គង់​មាន​ថ្ងៃ​ណាមួយអ​​ន្សារ​មក​ដល់ នោះ​ទើប​ហៅ​រក​ពុទ្ធោ​ឲ្យ​ជួយ!!! បណ្តាសារ​រាស្រ្ត​ជា​រឿង​ធ្ងន់​ធ្ងរ​ណាស់!