សូដា នីតា ចង់ចេញទៅអាមេរិក ព្រោះជាលើកដំបូង ទោះមិនទាន់ដឹងលទ្ធផលសម្ភាសន៍

ថ្ងៃទី 1 សីហា 2013
ដោយ: ម៉ាម្លិះ
CEN

ភ្នំពេញ: តារា​ស្រី​ស្រស់ស្អាត សូ ដា​នី​តា ពីមុន​ធ្លាប់​ល្បីឈ្មោះ​សម្បើម​ដែរ តែ​ផ្អាក​មួយរយៈ ខណៈ​នេះ នាង​បាន​វិល​ចូល​មកវិញ ដោយ​ក្លាយជា​ពិធី​ការិនី​ប្រចាំ​ទូរទស្សន៍ ស៊ី​ធី​អិន​។ មិនយូរ​ទេ នាង​នឹង​ចូលទៅ​សម្ភាសន៍​នៅ​ស្ថានទូត​អាមេរិក មិន​ដឹងជាប់ រឺ​ធ្លាក់​នោះទេ តែមាន​សង្ឃឹម​ខ្ពស់​ដោយសារ​ធ្លាប់​ចេញទៅ​សម្តែង​ពីរ​ប្រទេស​រួចមកហើយ គឺ​អូស្ត្រាលី កាណាដា បារាំង​។​

​ដោយ​ចង់​ស្គាល់​ទឹកដី​អាមេរិក កញ្ញា សូ ដា​នី​តា បាន​ឲ្យ CEN ដឹង​កាលពី​ថ្ងៃទី​៣១ កក្កដា​ថា “​នេះ​ជា​លើក​ទី​៣ សម្រាប់​ការអញ្ជើញ ទៅ​សម្តែង​នៅ​អាមេរិក កាលពី​ឆ្នាំមុន​គាត់ បាន​ហៅ​ម្តង ខ្ញុំ​ជាប់​ទៅ​កាណាដា​។ សម្រាប់​លើក​នេះ គឺមាន​ពេលទំនេរ​ច្រើន​ការ​ចេញទៅ​សម្តែង​។ ម្យ៉ាងទៀត​ខ្ញុំ ក៏​ចង់​ស្គាល់​ប្រទេស​អាមេរិក​ដែរ ព្រោះ​បើ​បាន​ទៅ​វា​ជា​លើកទីមួយ សម្រាប់​ខ្ញុំ​។ កន្លងមក ខ្ញុំ​ធ្លាប់​ទៅ​បី​ប្រទេស​រួចមកហើយ ដូចជា អូរ​ស្ត្រា​លី កាណាដា បារាំង​”​។​

​ចំពោះ​ការ​ចេញទៅ​សម្តែង​និង​ច្រៀង​ក្រៅ​លើក​ទី​៤ នេះ នី​តា បន្តថា នាង​ក៏​មិន​សង្ឃឹម​បាន​ទៅ ១០០ ភាគរយ​ដែរ ព្រោះ​កន្លងមក​ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា សិល្បៈ​ជាច្រើនរូប​ក៏​បរាជ័យ មិនបាន​ទៅ​ប្រទេស​នេះដែរ​។ គិត​ទៅ​ពិបាក​ដែរ ព្រោះ​សំខាន់​លើ​អ្នក​ឧបត្ថម្ភ ដូចជា គាត់​មាន​មេធាវី​ខ្លាំង ដើម្បី​ធានា​បំពេញបែបបទ ឲ្យ​នាង​បានចេញ​យ៉ាងណា​នោះទេ​។

​តែ​នាង​នៅតែមាន​ការរំពឹងទុក​ជាខ្លាំង ព្រោះ​បើ​បាន​ចេញទៅ​គឺជា​ការ សប្បាយចិត្ត​មួយ​ដែរ​។​

​ទោះយ៉ាងណា ស្រី​ស្រស់​រូបនេះ មិនបាន​បញ្ជាក់​ពេលវេលា​នៃ​ការចូល​សម្ភាសន៍ នៅ​ស្ថានទូត​អាមេរិក​នៅឡើយ​ទេ​។​

​សូម​រំលឹកថា កញ្ញា​រូប​ស្រស់ សូ ដា​នី​តា ជា​តារា​សិល្បៈ​ដ៏​មាន​រូប​សម្រស់​ម្នាក់ និង​មាន​ច​រិ​ក​មនុស្សធម៌​។ ក្រៅពី​អាជីព​សិល្បៈ នាង​បាន​បើក​លក់​សម្លៀកបំពាក់​នៅ​ផ្ទះល្វែង​របស់​នាង​ផ្ទាល់ ដែល​ស្ថិត​នៅក្បែរ​ផ្សារ​ដី​ហុយ​។ ពិតណាស់ថា ខណៈដែល​ពីមុន តារា​សម្ដែង និង​ជា​ពិធី​ការិនី ធ្លាប់មាន​ឈ្មោះ​ល្បី សូ ដា​នី​តា ក្រោយមក​បាន​លេចចេញ​នូវ​រឿងអាស្រូវ​ជាច្រើន រហូតដល់​នាង​សុំ​បើក​រង្វង់​ក្រចក​មិន​និយាយ​។

​ចំពោះ​សកម្មភាព មនុស្សធម៌​មួយ​នេះ ស្ដែង​ឲ្យ​ឃើញ​ពី​ទឹកចិត្ត​ចេះ ជួយ​គ្នា​ក្នុង​គ្រា​លំបាក​ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា​។ តែមាន​អ្នកសិល្បៈ​មួយចំនួន បាន​រិះគន់​នាង​ថា បង្កើត​មូលនិធិ​ឡើង​ដោយសារ​ចង់​ល្បី​ឲ្យ​កាន់តែខ្លាំង លើ​វិថី​សិល្បៈ​ទៅវិញ​៕​

 

What Next?

Recent Articles

One Response to "សូដា នីតា ចង់ចេញទៅអាមេរិក ព្រោះជាលើកដំបូង ទោះមិនទាន់ដឹងលទ្ធផលសម្ភាសន៍"

  1. :* says:

    She wants show off in USA . Her face to old now.