Thursday, 01 August 2013
Kevin Ponniah និង ជាង សុខា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ អង្គការឃ្លាំមើលសិទិ្ធមនុស្ស ដែលជាអង្គការតស៊ូមតិនិងស្រាវជ្រាវអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយពីម្សិលមិញចោទថា គណបក្សប្រជាជនកម្ពុជាកាន់អំណាច «បានរៀបចំ» ក្លែងបន្លំសន្លឹកឆ្នោត ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា។
អង្គការនេះ បានចង្អុលបង្ហាញអំពីការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោតក្លែងក្លាយ ដែលប្រើប្រាស់ដោយអ្នកដែលមិនកាន់អត្តសញ្ញាណទៅបោះឆ្នោត ព្រមទាំងការចុះឈ្មោះអ្នកបោះឆ្នោតលើសចំនួនថា ជាភ័ស្តុតាងនៃការក្លែងបន្លំ។ អង្គការឃ្លាំមើលសិទិ្ធមនុស្សមិនដែលចេញសេចក្តីថ្លែងការណ៍ ក្រោយការបោះឆ្នោតឡើយ ចាប់តាំងពីអំពើហិង្សានយោបាយបានផ្ទុះឡើងក្នុងឆ្នាំ ១៩៩៨។
លោក ប្រេដ អាដាម នាយកប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្សថ្លែងថា៖«មន្រ្តីជាន់ខ្ពស់នៃគណបក្សកាន់អំណាចហាក់ដូចជាចូលរួម ក្នុងការចេញឯកសារបោះឆ្នោតក្លែងក្លាយ និងបានចុះឈ្មោះអ្នកបោះឆ្នោតក្នុងខេត្តជាច្រើន»។ ប៉ុន្តែ អង្គការនេះពុំបាននិយាយលម្អិតអំពីភ័ស្តុតាងដែលបញ្ជាក់អំពីការក្លែងបន្លំសន្លឹកឆ្នោតនៅទូទាំងប្រទេសដែលថាធ្វើដោយគណបក្សប្រជាជននោះទេ ហើយគ្រាន់តែលើកឧទាហរណ៍ច្បាស់មួយផ្អែកលើចម្លើយរបស់សាក្សី ចំពោះករណីអះអាងនីមួយៗ។
លោក Phil Robertson នាយករងប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្សមួយនេះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «យើងព្រួយបារម្ភដែលរឿងនេះ មានជាទូទៅ ហើយការស៊ើបអង្កេតថែមទៀតអាចបញ្ចេញករណីនេះ ហើយពេលនេះ អ្នករាល់គ្នាត្រូវតែខិតខំ ហើយពិនិត្យលើបញ្ហាទាំងនេះ»។
លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាបានចោទសួរថា តើគណបក្សរបស់លោកអាចឈ្នះសំឡេងឆ្នោតគាំទ្រក្នុងចំនួនភាគច្រើន តែប៉ុណ្ណឹងឬ ប្រសិនបើគណបក្សប្រជាជនពឹងផ្អែកលើការក្លែងបន្លំសន្លឹកឆ្នោតនោះ?
លោកបានបញ្ជាក់ថា ៖ «តើយើងអាចបន្ថែមសន្លឹកឆ្នោតថែមទៀតដើម្បីឈ្នះដោយរបៀបណា? គណបក្សប្រជាជនទទួលបានសំឡេងឆ្នោតជាង ៣ លាន ហើយគណបក្សសង្គ្រោះជាតិទទួលបានជាង ២ លាន»។
លោកបន្តថា ៖ «អង្គការមិនមែនរដ្ឋាភិបាលនោះតែងតែស្តាប់និងសរសេររបាយការណ៍ពីទស្សនៈរបស់គណបក្សប្រឆាំង…ពួកគេបានគាំទ្រគណបក្ស ប្រឆាំងជាយូរមកហើយ មិនត្រឹមតែពេលនេះទេ។ យើងមិនអាចទទួលយករបាយការណ៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស បែបនេះទេ»។
ចំណែកឯលោក ខៀវ កាញារីទ្ធ វិញ បានថ្លែងចំៗថា៖ «ប្រសិនបើយើងក្លែងបន្លំក្នុងការបោះឆ្នោត គណបក្សសង្គ្រោះជាតិនឹងឈ្នះបានអាសនៈតិចជាងនេះ»។
អង្គការឃ្លាំមើលសិទិ្ធមនុស្សបានស្រង់យកប្រភពមេភូមិគណបក្សប្រជាជន អនាមិកម្នាក់ ដែលថា ខ្លួនទទួលបញ្ជាផ្ទាល់ពីថ្នាក់លើបក្ស រាប់ទាំងឧត្តមសេនីយ៍កងទ័ព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនឲ្យចេញលិខិតបញ្ជាក់អត្តសញ្ញាណបោះឆ្នោត ដាក់ឈ្មោះអ្នកបោះឆ្នោតដែលបានស្លាប់ ឬចាកចេញពីក្នុងមូលដ្ឋាននោះ។
ក្រុមសិទ្ធិមនុស្ស ជាច្រើន រាប់ទាំងអង្គការឃ្លាំមើលសិទិ្ធមនុស្ស បានលើកឡើងនូវក្តីបារម្ភមុនការបោះឆ្នោត ដែលថាលិខិតបញ្ជាក់អត្តសញ្ញាណបោះឆ្នោតរាប់ម៉ឺនដែលបាន ចេញអាចនាំឲ្យអ្នកបោះឆ្នោតក្លែងបន្លំក្នុងការបោះឆ្នោត។
លោក អាដាម ថ្លែងថា៖ «ឥឡូវនេះមេភូមិគណបក្សប្រជាជនបញ្ជាក់ថា រឿងនេះពិតជាបានកើតឡើងក្នុងមូលដ្ឋានគាត់»។
សេចក្តីថ្លែងការណ៍ក៏បានចោទប្រកាន់ដែរថា មន្រ្តីរាជការជាន់ខ្ពស់ រាប់ទាំងលោក ង៉ោ សុវណ្ណ រដ្ឋលេខាធិការក្រសួងយុតិ្តធម៌និងជាបេក្ខជនឈរឈ្មោះនៅខេត្ត កណ្តាល បានចុះឈ្មោះនៅច្រើនកន្លែង។
អង្គការឃ្លាំមើល សិទិ្ធមនុស្សបានថ្លែងថា អ្នកភូមិក្នុងឃុំ គគីរធំ ក្នុងខេត្ត កណ្តាល និយាយថា ពួកគេត្រូវគេគំរាមចាប់ខ្លួន បន្ទាប់ពីប្តឹងមន្រ្តីបោះឆ្នោតថា លោក ង៉ោ សុវណ្ណ និងមន្រ្តីគណបក្សប្រជាជនដទៃទៀតកំពុងព្យាយាមបោះឆ្នោតនៅទីនេះ ដែលមិនមែនជាប្រជាជនមូលដ្ឋាន។
យោងតាមសេចក្តីថ្លែងការណ៍ឲ្យដឹងថា អ្នកភូមិ ក៏ទទួលរងការគំរាមសម្លាប់ផងដែរនៅថ្ងៃបន្ទាប់ពីក្រុមមួយដែល នៅក្នុងភូមិ។
លោក ង៉ោ សុវណ្ណ អតីតតំណាងរាស្រ្តគណបក្ស សម រង្ស៊ី ដែលបានប្តូរគណបក្ស បន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០០៨ មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ។
សេចក្តីថ្លែងការណ៍នេះ ឲ្យដឹងថា យោងតាមការវិភាគទិន្នន័យផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតគឺលោកបានចុះឈ្មោះបោះឆ្នោតនៅភ្នំពេញ ខេត្ត កណ្តាល និងខេត្ត ស្វាយរៀង។
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការ ខុម ហ្វ្រែល បានថ្លែងថា សេចក្តីថ្លែងការណ៍នេះលើកឡើងអំពីករណីក្លែងបន្លំជាក់លាក់ ហើយថា លោកមិនអាចកំណត់បានថា តើករណីប្រហាក់ប្រហែលគ្នាបានកើតឡើងជាលក្ខណៈប្រព័ន្ធនៅទូទាំងប្រទេសឬយ៉ាងណានោះទេ។
លោកបន្តថា៖ «យើងខ្វះព័ត៌មានមួយចំនួនអំពីសេចក្តីលម្អិតនៃលិខិតបញ្ជាក់អត្តសញ្ញាណបោះឆ្នោត… យើងគ្រាន់តែដឹងអំពីករណីជាក់លាក់មួយចំនួន ប៉ុន្តែយើងមិនអាចមើលឃើញរូបភាពថា តើបញ្ហាធំប៉ុនណាទេ… និងថាតើ វាត្រូវបានប្រើប្រាស់ជាទូទៅក្នុងការបោះឆ្នោតក្នុងកម្រិតប៉ុនណាឡើយ»។
លោក គល់ បញ្ញា បានបន្ថែមថា ការស្ទាក់ស្ទើររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងការអនុញ្ញាតឲ្យអ្នកអង្កេតការណ៍ខ្លួន ពិនិត្យលិខិតបញ្ជាក់អត្តសញ្ញាណបោះឆ្នោតឲ្យបានពេញលេញ ក្រោយការបោះឆ្នោត មិនអនុញ្ញាតឲ្យមានការស៊ើបអង្កេតត្រឹមត្រូវឡើយ។
ប៉ុន្តែលោកបញ្ជាក់ថា ការចុះឈ្មោះច្រើនលើកត្រូវបានអង្កេតឃើញជាទូទៅ។
«យើងឃើញឈ្មោះជាច្រើន ប៉ុន្តែយើងមិនអាចពិនិត្យដឹងថា តើពួកគេពិតជាបោះឆ្នោតច្រើនកន្លែងឬយ៉ាងណាទេ? ប៉ុន្តែយើងរកឃើញឈ្មោះច្រើនជាន់គ្នាពីរដង ឬបីដង របស់មន្រ្តីរាជការ»។
អង្គការឃ្លាំមើលសិទិ្ធមនុស្សបានអំពាវនាវឲ្យសហគមន៍អន្តរជាតិជំរុញឲ្យស៊ើបអង្កេតឯករាជ្យលើភាពមិន ប្រក្រតីនៃការបោះឆ្នោត ដូចដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍កាលពីម្សិលមិញ បន្ទាប់ពីស្ងប់ស្ងៀម ៣ ថ្ងៃកន្លងមក។
លោក Phil Robertson បានថ្លែងថា៖«ប្រសិនបើលោក ហ៊ុន សែន គាំទ្រនោះ វានឹងល្អប្រសើរ ហើយយើងសង្ឃឹមថា លោកនឹងធ្វើតាមការសន្យារបស់ខ្លួន… ប្រសិនបើគាត់ធ្វើតាមការសន្យានោះ វានឹងជាការវិវត្តដ៏វិជ្ជមានសម្រាប់កម្ពុជា»៕ TK
លោក ង៉ោ សុវណ្ណ មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ យល់ដឹងពីច្បាប់ច្បាស់លាស់ ហើយនៅតែបំពានច្បាប់ បោះឆ្នោតច្រើនកន្លែង គួរតែប្តឹងឲ្យជាប់គុក ពិន័យជាប្រាក់ ដើម្បីជាការព្រមាន បើមិនដូច្នេះទេ លើកក្រោយនឹងមានច្រើនជាងនេះទៀត មិនខាន ។
អ្នកចេះច្បាប់ អនុវត្តច្បាប់ បំពានច្បាប់គួរតែទទួលទោសយ៉ាងធ្ងន់ធ្ងរ
ខ្ញុំជាពលរដ្ឋសូមប្តឹង តែមិនប្តឹងគជប រឺតុលាការនៅកម្ពុជា គឺប្តឹងដល់អន្តរជាតិឲ្យជួយរកយុត្តិធម៌ឲ្យខ្មែរ
យើងគួររួមគ្នាប្តឹងអាជនថោកទាប ថោកទាប !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
កុំឲ្យវាដើរធ្វើរបៀបនេះទៀតនៅលើកក្រោយ !!!!!!!!!!
ថោកទាបណាស់ពួកអាថោកទាប !!!!!!!!
-ចំណែកឯលោក ខៀវ កាញារីទ្ធ វិញ បានថ្លែងចំៗថា៖ «ប្រសិនបើយើងក្លែងបន្លំក្នុងការបោះឆ្នោត គណបក្សសង្គ្រោះជាតិនឹងឈ្នះបានអាសនៈតិចជាងនេះ»។
-ចំណែកលោកកូនឪថ្លែងថា “ប្រសិនបើគណបក្សប្រជាជនមិនប្រើល្បិចក្លែងបន្លំទេ ប្រហែលជាធ្លាក់ ដល់បាតហើយ ប្រឹងបន្លំបែបនេះហើយនៅតែមិនចង់ឈ្នះទៀត ” ។
សារក្រោយមិនបាច់ប្រឹងប្រើល្បិចខូចទេ កាន់តែខូចកាន់តែប្រជាជនស្អប់ ។
ខ្ញុំសូមប្រាប់ហេតុផលមួយដែលនាំឲ្យCPP ដាំក្បាលនៅខេត្តកំពង់ចាម នោះគឺ
ទ្រព្យសម្បត្តិរដ្ឋនៅខេត្តកំពង់ចាម ត្រូវក្រុមគ្រួសារត្រកូលហ៊ុន ដែលមាន លោក ហ៊ុន ណេង ជាបងលោក ហ៊ុន សែន , លោកអាចារ្យបាំងឈើ ហ៊ុន ស៊ាងហេង ជាកូនលោក ហ៊ុន ណេង ប្លន់យកជា កម្មសិទ្ធិ និងលក់ខ្ទេចអស់ មានច្រើនណាស់ ឥឡូវលេចលឺថាលក់សាលាដីដុះ លក់សាលាទក្សិណ លក់មន្ទីរកសិកម្ម …..យកអស់ហើយ កុំបន្ទោសលោក លន់ លឹមថៃ ដែលជាអភិបាលឡើងថ្មី ថាមិនបានការ ថាធ្វើឲ្យចាញ់ ការពិតគឺ បង និងក្មួយលោកហ៊ុនសែននេះឯង ដែលជាអ្នកកប់ហ៊ុនសែន ទៅថ្ងៃក្រោយ ។
កូនឪ, You said ” Right ” Cambodian people all over country agreed with you.
Even Hun To become Tycoon , as well. How come Hun To make money from ?