Thursday, 01 August 2013
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍
រតនគិរីៈ សមាគមអាដហុកប្រចាំខេត្តរតនគិរីគ្រោងនឹងចុះធ្វើការស៊ើបអង្កេតករណីកាប់ឈើខុសច្បាប់ក្នុងស្រុកអូរយ៉ាវ បន្ទាប់ពីប្រជាសហគមន៏ជនជាតិដើមភាគតិចបានរាយការណ៏មកថា ជនជាតិវៀតណាមបាននឹងកំពុងបន្តឆ្លងដែនចូលមកកាប់ឈើក្នុងដីខ្មែរឥតឈប់ឈ។
លោក ឆាយ ធី មន្រ្តីស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុកខេត្តរតនគិរីបានឲ្យដឹងកាលពីម្សិលមិញថា ប្រជាសហគមន៏ជនជាតិដើមភាគតិចភូមិតេន ឃុំយ៉ាទុង និងភូមិឡំ ឃុំប៉ក់ញ៉ៃក្នុងស្រុកអូរយ៉ាដាវ បានរាយការណ៏មកអាដហុកជាបន្តបន្ទាប់ពីករណីដែលជនជាតិវៀតណាមឆ្លងដែនចូលដីខ្មែរកាប់ឈើខុសច្បាប់ចាប់តាំងពីខែមុនមក។
លោក ឆាយ ធី បានបញ្ជាក់ថា៖«ពួកវៀតណាមចូលមកកាប់ពេលយប់ និងដឹកចេញទាំងយប់ទៅប្រទេសគេ ដោយគ្មានការទប់ស្កាត់ទេ។យើងនឹងចុះអង្កេតពីរឿងនេះនៅសប្តាហ៏ក្រោយនេះ ដើម្បីប្រមូលយកភ័ស្តុតាង»។
អាយុវជនដែលបោះឆ្នោតអោយ CPP ត្រូវទទួលខុសត្រូវនូវការកាប់ព្រៃឈើខាងលើ ។ ការកាប់ព្រៃឈើជិតអស់ អត់មានអាណាជាប់គុកសោះ ។ អញអស់និយាយមានយុវជន និង មនុស្សបោះឆ្នោត ដោយបិទភ្នែកលោកអើយ ជាមនុស្សអី