សេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ បង្ហាញថា ប្រទេសចិន បានប្រគល់កាំភ្លើងខ្លីចំនួន ១ពាន់ដើម និងគ្រាប់រាប់ម៉ឺន មកអោយអគ្គស្នងការនគរបាលជាតិកម្ពុជា។ ការប្រគល់កាំភ្លើងខ្លីរបស់ប្រទេសចិន ដែលកើតឡើងភ្លាមៗនៅក្រោយការបោះឆ្នោតនោះ ធ្វើឲ្យមានពាក្យរិះគន់ថា បានបំភិតបំភ័យពលរដ្ឋ និងបានជំរុញអោយរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហាដោយសន្តិវិធី។
ដោយ សុ ជីវី
2013-08-01
RFA

២៦-ឧសភា-២០១១៖ មន្ត្រីយោធាខ្មែរ និងចិន ពិនិត្យមើលសម្លៀកបំពាក់យោធាដែលជាជំនួយរបស់ប្រទេសចិន នៅរាជធានីភ្នំពេញ។ Photo: RFA
អ្នកវិភាគសង្គមបានចាត់ទុកការផ្ដល់អាវុធមកអោយកម្ពុជា ពីសំណាក់ប្រទេសចិន ភ្លាមៗនៅក្រោយការបោះឆ្នោត ថាជារូបភាពដែលធ្វើអោយប៉ះពាល់ដល់ទឹកចិត្តពលរដ្ឋ ជាជាងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ស្របពេលដែលស្ថានភាពនៅក្រោយបោះឆ្នោតនៅមិនទាន់នឹងននៅឡើយ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា ការរក្សាសន្តិសុខជាករណីចាំបាច់ ដែលប្រទេសនីមួយៗត្រូវការជាចាំបាច់ដើម្បីការពារបូរណភាពទឹកដី។ ប៉ុន្តែ លោកពុំគាំទ្រចំពោះការប្រគល់កាំភ្លើងនៅក្នុងស្ថានភាពដែលកម្ពុជា កំពុងប្រឈមនឹងបញ្ហាប្រទាំងប្រទើសនៅក្រោយការបោះឆ្នោតនោះទេ។
គេហទំព័រនៃអគ្គស្នងការនគរបាលជាតិ បានផ្សព្វផ្សាយនៅរសៀលថ្ងៃទី៣០ ខែកក្កដា ថា អគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ នេត សាវឿន បានជួបជាមួយមន្ត្រីសមត្ថកិច្ចជាន់ខ្ពស់នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ប្រទេសចិន លោក លី ជូឈុន (Li Zhuqun)។ ក្នុងជំនួបនោះ ចិន បានប្រគល់អោយភាគីកម្ពុជា នូវសម្ភារៈជាច្រើន ដើម្បីបង្កើនការពង្រឹងសន្តិសុខ ក្នុងនោះមានអាវុធខ្លី ១ពាន់ដើម គ្រាប់ចំនួន ៥ម៉ឺនគ្រាប់ និងសម្ភារៈសម្រាប់រក្សាសន្តិសុខមួយចំនួនទៀត។
យ៉ាងណា សេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ ពុំបានបញ្ជាក់ទេថា សម្ភារៈដែលប្រទេសចិន ប្រគល់អោយនៅពេលនេះ គឺជាជំនួយប្រភេទណានោះទេ។
វិទ្យុអាស៊ីសេរី ពុំទាន់អាចសុំការអធិប្បាយពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានឡើយ នៅរសៀលថ្ងៃទី៣១ ខែកក្កដា។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះការរក្សាសុវត្ថិភាព ពុំគួរអីត្រូវប្រគល់អោយយ៉ាងតក់ក្រហល់នៅក្រោយពេលបោះឆ្នោតបែបនេះឡើយ។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានអោយដឹងថា សម្ភារៈដែលប្រទេសចិន ប្រគល់អោយកម្ពុជា ពុំមែនជាគម្រោងថ្មីថ្មោងទើបចាប់ផ្ដើមនៅក្រោយការបោះឆ្នោតនោះឡើយ គឺបានធ្វើតាមគម្រោងនៃការរក្សាសន្តិសុខដ៏ត្រឹមត្រូវមួយ។ លោក ផៃ ស៊ីផាន បានហៅការលើកឡើងពីការព្រួយបារម្ភចំពោះការបំភិតបំភ័យណាមួយនោះ គ្រាន់តែជាការការបំភ្លៃស្ថានការណ៍ពិតប៉ុណ្ណោះ។
ចាប់តាំងពីមួយថ្ងៃមុនថ្ងៃបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា កម្លាំងសមត្ថកិច្ចចម្រុះមានទាំងកងនគរបាល និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវដាក់ពង្រាយនៅក្នុងរាជធានីភ្នំពេញ ដោយសម្អាងហេតុផលថា ដើម្បីរក្សាសន្តិសុខ និងសម្រួលចរាចរណ៍ក្នុងក្រុង។ ហើយការរឹតបន្តឹងសន្តិសុខ ក៏បានបង្កើនបន្ថែមទៀតនៅថ្ងៃបោះឆ្នោត នៅក្រោយការផ្ទុះហិង្សារវាងអ្នកបោះឆ្នោត និងកម្លាំងសមត្ថកិច្ចនៅមណ្ឌលបោះឆ្នោតបឋមសិក្សាស្ទឹងមានជ័យ។ ប្រជាពលរដ្ឋជាច្រើនចាប់ផ្ដើមភ័យខ្លាចចំពោះស្ថានភាពនៃការរឹតបន្តឹងសន្តិសុខទាំងនេះ។
ទាក់ទិននឹងជំនួយផ្នែកសព្វាវុធ ប្រទេសចិន ដែលជាមហាអំណាចដែលឈានមុខទាំងសេដ្ឋកិច្ច និងសព្វាវុធ ជារឿយៗបានផ្ដល់ការគាំទ្រមកអោយកម្ពុជា ជាអាទិ៍កាលពីឆ្នាំ២០១០ ប្រទេសនេះបានប្រគល់រថយន្តយោធាចំនួន ២៥៧គ្រឿង និងឯកសណ្ឋានយោធា ៥០.០០០សម្រាប់។
សម្រាប់អ្នកវិភាគសង្គម លោក កែម ឡី បានបន្តថា រដ្ឋាភិបាលត្រូវមានតម្លាភាពរាល់ការផ្ដល់សម្ភារៈទាំងនោះ។ លោកបន្តទៀតថា ការបន្លែបន្លំណាមួយរវាងជំនួយ និងប្រាក់កម្ចី នឹងក្លាយជាបញ្ហាសម្រាប់សង្គមទាំងមូលនៅថ្ងៃអនាគត។
នៅក្នុងគម្រោងថវិកាជាតិឆ្នាំ២០១៣ ចំណាយនៅក្នុងផ្នែកសន្តិសុខ គឺមានចំនួន ៣.១០០លានដុល្លារ គឺច្រើនជាងឆ្នាំ២០១២ ប្រមាណជាង ១៤% ដែលចំនួននេះត្រូវអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី ចាត់ទុកថា ច្រើនលើសលប់ក្នុងការអភិវឌ្ឍវិស័យនេះ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានឆ្លើយតបថា ការទាមទារព័ត៌មានពីពាក់ព័ន្ធនឹងសព្វាវុធ គឺជាផ្នែកដែលហាមឃាត់ ដ្បិតត្រូវចាត់ទុកថា ជាព័ត៌មានប៉ះពាល់សន្តិសុខជាតិ។
ចំពោះអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច បានលើកឡើងថា ជាបទពិសោធន៍ ប្រទេសចិន តែងតែបានចំណេញពីការលក់សព្វាវុធទៅអោយប្រទេសតូចតាច ដែលពុំអាចគេចផុតពីជម្លោះផ្ទៃក្នុង ឬជម្លោះដែលឈានដល់សង្គ្រាមស៊ីវិល។
ករណីដដែលនេះ ទាំងអ្នកវិភាគសង្គម ទាំងអ្នកជំនាញវិទ្យាសាស្ត្រនយោបាយជំរុញអោយរដ្ឋាភិបាលជ្រើសរើសយកមធ្យោបាយសន្តិវិធីក្នុងការដោះស្រាយបញ្ហា ជាពិសេសបញ្ហាដែលបានចោទឡើងនៅក្រោយការបោះឆ្នោត ដែលអាចអោយកម្ពុជា បានបន្តស្ថិតក្នុងសន្តិភាព និងមានការរួបរួមដើម្បីប្រយោជន៍ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ព្រះសង្ឃវត្តស្ទឹងមានជ័យភ្ញាក់ផ្អើលចំពោះវត្តមានកងរាជអាវុធហត្ថ
- ប្រតិកម្មរបស់បក្សប្រជាជនជុំវិញការបោះឆ្នោត និងលទ្ធផលឆ្នោតបណ្ដោះអាសន្ន
- ប្រតិកម្មរបស់បក្សប្រជាជនជុំវិញការបោះឆ្នោត និងលទ្ធផលឆ្នោតបណ្ដោះអាសន្ន
- លោក ហ៊ុន សែន ស្វាគមន៍ការបង្កើតគណៈកម្មការស៊ើបអង្កេតរឿងបោះឆ្នោត
- ពលរដ្ឋបាត់សិទ្ធិបោះឆ្នោតដាក់ពាក្យបណ្ដឹងទៅបក្សសង្គ្រោះជាតិ
- ក្រសួងមហាផ្ទៃស្នើឲ្យលោក សម រង្ស៊ី គោរពច្បាប់ធ្វើបាតុកម្ម
- អង្គការអន្តរជាតិចេញរបាយការណ៍ស្ដីពីការលួចបន្លំសន្លឹកឆ្នោត
- បទវិភាគ៖ ភាពវឹកវរអាចកើតមានតែមិនអាចមានសង្គ្រាមស៊ីវិលទេ
- អ្នកវិភាគ៖ បដិវត្តន៍ព្យុះប្រជាធិបតេយ្យអាចផ្ទុះឡើងបើមានហិង្សាក្នុងបាតុកម្ម
អាវុធខ្លីមិនមែនសម្រាប់ច្បាំងនឹងសត្រូវឈ្លានពានទេ គឺសម្រាប់ច្បាំងនឹងខ្មែរស្លូតត្រង់ដែលមានតែដៃ កាំបិទ និងពូថៅប៉ុណ្ណោះ ។
របបអាឆ្កែ៕
CPP wanted this weapons to shoots civilian of Cambodia who has no weapons to defend themselves. They had no allowed to people to own weapons like in the U.S. So it is very
easy for an authority to defeat people like a dogs, such as Chouk Dundit as an example.
Without the world watchful over Cambodia, the people in Cambodia must be death by
authority shoots to kill them on the streets like a dogs.
You must learn a new things from education country!Thank to UN and USA this time but Everything is true you can not win any kind of election if everything is under the government. Only one things help is to create the law====>UN and US can not help you forever,you have to fix it by yourself “ដើម្បីឲ្យមានប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋសភាត្រូវបង្កើតច្បាប់ដូចប្រទេសជឿនលឿននៅបច្ចឹមប្រទេសគឺច្បាប់កំណត់អាណត្ដិនាយករដ្ឋមន្ត្រីឬប្រធានាធិបតីត្រឹម២អាណត្ដិ”Part of Vietnam always want to joint with Khmer because they don’t like the north side of Vietnam! In order for Cambodian reach this dream we have to create”A good speech but you don’t have a plan, but if you can able to enforce this law, I am guarantee the problem will be solve” ដើម្បីឲ្យមានប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋសភាត្រូវបង្កើតច្បាប់ដូចប្រទេសជឿនលឿននៅបច្ចឹមប្រទេសគឺច្បាប់កំណត់អាណត្ដិនាយករដ្ឋមន្ត្រីឬប្រធានាធិបតីត្រឹម២អាណត្ដិ…….
ដូច្នេះពេលបោះឆ្នោតមិនសូវរញ៉ីរញ៉ៃនឹងគ.ជ.ប.ក៏មានភាពត្រឹមត្រូវមិនជួយលួចបន្លំដែរ……
បំបាត់ចោរ ពុករលួយ អំណាច គឺច្បាប់កំណត់អាណត្ដិនាយករដ្ឋមន្ត្រី នឹងដាក់នាយករដ្ឋមន្ត្រីឲ្យរស់នៅក្នុងផ្ទះរបស់រដ្ឋ្ឋ”. This law is work for United States for more than 300 years. For my point of view:====>the world don’t care much about us because they want us stay behind them, so they are always ahead of you all the time. So only this law will stable the country forward peaceful and development country. God bless Cambodia”
នរណាគាំទ្រខ្មែរក្រហម ១៩៧៥ ១៩ដល់ ១៩៩៨?
នេះជាសញ្ញាបង្ហាញថា អាណាហ៊ានតវ៉ា អញបាញ់ផែសផែសមិនខាន!
យកកាំភ្លើងពីចិន បម្រុងមកបាញ់ក្បាលខ្មែរហើយពេលនេះ! ពិតជាចោរលួចសន្លឹកឆ្នោតមែន!
អស្ចារ្យណាស់ នៅស្រុកចិនមិនមែនមានការបោះឆ្នោតដោយសេរី បែរជាមកអះអាងថា បោះឆ្នោតខ្មែរធ្វើបានល្អ!!!