ថ្ងៃ 1 August 2013
ABC Radio Australia
មេដឹកនាំកម្ពុជា និងប្រមុខការទូតចិនប្រចាំកម្ពុជា បានថ្លែងអះអាងរួមគ្នាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមទៀត។

ជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំកម្ពុជា (Credit: ABC Licensed)
ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងជំនួបមួយរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំកម្ពុជា ។
លោកស្រី ឯកអគ្គរដ្ឋទូតបានថ្លែងថា ប្រទេសទាំងពីរ នឹងជំរុញផងដែរនូវកំណើនវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែច្រើនឡើងថែមទៀត។
នេះ ជាជំនួបលើកទីមួយរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយការបោះឆ្នោតជាតិនាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣។
ប្រទេសចិនបានក្លាយជាប្រទេសនាំមុខគេមួយ ក្នុងការផ្តល់ជំនួយនិងប្រាក់កំចីសម្បទានដល់ប្រទេសកម្ពុជា៕
ទំនាក់ទំនងនិងយុទ្ធសាស្ត្រជាដៃគូររវាងប្រទេសដ៍ទៃគឺជាបំណងប្រាថ្នាចង់បានសម្រាបគ្រប់គ្នានៅ លើពិភពលោក តែនៅពេលថ្មីៗនេះយើងទាំងអស់គ្នាមើលឃើញហើយថា ប្រទេសចិន និងប្រទេស ថៃហាក់ដូចជាបានធ្វើនូវទង្វើរជ្រុលបន្តិចហើយបើទោះបីយើងទាំងអស់គ្នាមិនទាន់បានយល់ឲ្យបាន សុីជំរៅនៃការទំនាក់ទំនងរបស់មេដឹកនាំទាំងបីក៍ដោយ។ នៅពេលដែលគជបខ្មែរមិនទាន់ប្រកាស លទ្ធផលឆ្នោតជាផ្លូវការផង ប្រទេសចិននិងប្រទេសថៃសុទ្ធតែបានសរសេសលិខិតអបអរសារទបក្ស ប្រជាជនរួចជាស្រេច មិនត្រឹមតែប៉ុណ្ណោះប្រទេសចិនថែមទាំងបានផ្តល់ជូនអាវុធខ្លីយ៉ាងច្រើនដល់ កម្ពុជានៅពេលដែលស្ថានភាពនោយបាយកម្ពុជាស្ថិតនៅភាពមិនទាន់ច្បាស់លាស់នៅឡើយ។
ហ៊ុន សែន មិនអាចខ្លាំងរហូតដល់អាយុ ៨០ ទេ។ ចាំមើលពីពេលនេះតទៅ ២០ ឆ្នាំទៅមុខទៀតវានឹងមានរឿងអីកើតឡើងខ្លះ???
អោបជើងចិន = ក្បាលម៉ាស៊ីនធូរធា តែយ៉ាប់រាស្រ្ត ព្រោះអីអាចិននេះចូលចិត្តសែនព្រេនសូកប៉ាន់អ្នកធំស្រុកខ្មែរណាស់…វាមិនខ្វល់ពីរាស្រ្តខ្មែរទេ…
ចប់ហើយស្រុកយើង គ្មានថ្ងៃរើរួចខ្លួនពីពួកកុម្មុយនីស្ត និងរបបកុម្មុយនីស្តផ្តាច់ការទេ!!!
It is very dangerous to the people when Hun Sen so close to China.
He will bring in the disaster for the people in Cambodia, while he
loving power more than people’s lives. However, American and
Europe are not allowed to Hun Sen to use his cruelly action on
our innocent people from their strong protection to our people.
ការជូនពររបស់ប្រទេសវៀតណាមមិនមានតំលៃចំពោះរាស្រ្តខ្មែរដែលកំពុងស្រេកឃ្លានលទ្ធិប្រជាធិប្បតេយ្យយ៉ាងគគ្រឹកគរគ្រេងនោះទេ ហើយរឿងសំខាន់ជាងនេះទៅទៀតប្រទេសវៀតណាមមិនទាន់ស្គាល់រស់ជាតិនៃការបោះឆ្នោតជាតិម្ដងណាសោះក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន