តើ​គេ​អាច​វាយតម្លៃ​ការបោះឆ្នោត​នេះ​ដូច​ម្តេច៖ មេរៀន​ដែល​ដក​ស្រង់​បាន​ពី​ការបោះឆ្នោត​២០១៣

ម៉ែន​ គឹមសេង
01 សីហា 2013
វីអូអេខ្មែរ

គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​ បង្ហាញ​សន្លឹក​ឆ្នោត​​ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត​​​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា​ ឆ្នាំ២០១៣។

តើ​គេ​អាច​វាយតម្លៃ​ការបោះឆ្នោត​នេះ​ដូច​ម្តេច៖ មេរៀន​ដែល​ដក​ស្រង់​បាន​ពី ការ​បោះឆ្នោត​២០១៣

រដ្ឋធានី​វ៉ាស៊ីនតោន៖ ការបោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិភាព​ ប៉ុន្តែ​នៅ​មាន​លេច​ចេញ​នូវ​បាតុភាពមិន​សេរី​ត្រឹមត្រូវ​តាម​ផ្នែក​មួយ​ចំនួន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​បណ្ឌិត​ ឡៅ ម៉ុងហៃ នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ។

លោក​បាន​បញ្ជាក់​ថា​កត្តា​ដែល​នាំ​ឱ្យ​មាន​សន្តិភាព​ដោយ​សារ​តែ​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​បាន​អនុញ្ញា​តឱ្យ​គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ​មាន​ឱកាស​ធ្វើ​ការ​ឃោសនា​និង​ដាក់​ស្លាក​សញ្ញា​បាន​ដោយ​មិន​មាន​បញ្ហា​អ្វី​ធំដុំ​កើត​ឡើង។ គណបក្ស​ប្រឆាំង​ក៏​បាន​ធ្វើ​យុទ្ធ​នាការ​ដោយ​មិន​មាន​ការ​រំខាន​អ្វី​ដែរ។​

ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា​មាន​បញ្ហា​ដែល​មិន​ត្រឹមត្រូវ​ខ្លះ​ដូច​ជា​ គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​មិន​ឯករាជ្យ ភា​ពមិនប្រក្រតី​កើត​មាន​ច្រើន​ទាក់​ទង​នឹង​ការចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ ការបាត់​ឈ្មោះ​អ្នក​បោះឆ្នោត ឈ្មោះ ជាន់​គ្នា និង​ការ​រាប់​សន្លឹកឆ្នោត​ជាដើម។

លោក​បាន​បន្ថែម​ថា​ការរឹតត្បិត​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ការទិញ​សន្លឹកឆ្នោត ការប្រើប្រាស់ទ្រព្យ​សម្បត្តិ​រដ្ឋ​រួម​ទាំង​មន្ត្រី​រាជ​ការ​ឱ្យ​ធ្វើ​ការ​សម្រាប់​គណបក្ស​ និង​ការ​គ្រប់​គ្រង​បណ្តាញ​ឃោសនា​ដោយ​គណបក្ស​តែ​មួយ​បាន​បន្ថែម​ទៅ ដល់​បញ្ហា​ទាំងអស់​នេះ។
លោក​បណ្ឌិត​ឡាវ ម៉ុងហៃ​បាន​បញ្ជាក់​ថា​គ.ជ.ប​មិន​មែន​ជា​អ្នក​ដោះស្រាយ​បញ្ហាទេ​ប៉ុន្តែ​ជា​ផ្នែក​មួយ​នៃ​បញ្ហាអញ្ចឹង​ហើយ​បាន​ជា​យើង​ឃើញ​មាន​បញ្ហា​ទាំង​អស់​នេះ​កើត​មាន​ឡើង។

លោក​បណ្ឌិត ​ឡៅ ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា។

លោក​បណ្ឌិត​បាន​បញ្ជាក់​បន្ថែម​ថា​កម្ពុជា​អាច​រៀបចំ​ការបោះឆ្នោត​ប្រកប​ដោយសន្តិភាព​ហើយ​នៅ​សល់​តែ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​មួយ​ទៀតប៉ុណ្ណោះ​ដែលត្រូវ​ធ្វើ។ ការយក​តាម​គំរូ​យុវជន​ជា​ការ​ល្អ៕

 


អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

 

What Next?

Recent Articles

6 Responses to "តើ​គេ​អាច​វាយតម្លៃ​ការបោះឆ្នោត​នេះ​ដូច​ម្តេច៖ មេរៀន​ដែល​ដក​ស្រង់​បាន​ពី​ការបោះឆ្នោត​២០១៣"

  1. Krom Khmer says:

    La mung hay is one of a stupid man in the world.
    From khmer krom.

  2. Pingpong says:

    ១.ផ្ទៀងផ្ទាត់ទាល់តែងាប់ ក៍គ.ជ.បប្រកាសអោយចាញ់ដែរ។
    ២.គណៈបក្សប្រជាជនហ៊ានប្រកាសថា ខ្លួនឈ្នះហើយ គឺគ្មានផ្លូវកែកើតទេ!!!!
    ៣. នៅឆ្នាំ១៩៩៣ អន្តរជាតិប្រកាសថា គណៈកប្សប្រជាជនចាញ់ ។ គណៈបក្សប្រជាជនបង្កើតតំបន់អបគមន៍និងប្រកាសសង្គ្រាមភ្លាមនិងដេញអ៊ុនតាក់។ មកដល់១៩៩៧ ដណ្តើមយករដ្ឋាភិបាលទាំងមូល ទោះបីនាំអោយសង្គមមានអស្ថិរភាពនិងអ្នកវិនិយោគទុនបរទេសរត់អស់ក៍ដោយ ក៍លោកហ៊ុន សែនមិនខ្វល់ដែរ។ ឥឡូវចេញមកគំរាមនៅក្រោមស្ពានស្ទឹងជ័យទៀត រួចធ្វើជានិយាយថា ខ្លួនស្រលាញ់សន្តិភាព។
    ៤. លោកហ៊ុន សែនមុខក្រាស់ណាស់ ទោះទៅដល់ណាចាញ់ឆ្នោតនៅទីនោះ ក៍នៅតែអ៊ើ ដដែល ។ ចាញ់ពីកំពង់ចាម ព្រៃវែង កណ្តាល រហូតដល់ភ្នំពេញទៀត។
    ៥. សូមអោយលោកហ៊ុន សែន បក្ខពួកលោកហ៊ុន សែន និងគ្រួសារលោកហ៊ុន សែន ចេះអៀនអ្នកភ្នំពេញនិងកំពង់ចាមផង។ កុំចេះតែគ្រាន់បើពេក!!!

  3. Money Talks says:

    Good Points, Pingpong!

  4. ស្រុក​ខ្ញុំ​បាទ says:

    ខ្ញុំ​អាច​វាយ​តម្លៃ​បាន​ថា ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ដោយ​ការ​លួច​បន្លំ បំភិត​បំភ័យ កែ​តួលេខ ធ្វើ​យ៉ាង​ណា​ឲ្យតែ CPP ឈ្នះ ទៅ​តាម​គោល​នយោបាយ​ ឈ្នះៗ (មិនចុះចាញ់) របស់​ល្បង សែន!!!

  5. បើនៅចិន នៅយួន នៅកូរ៉េខាងជើងវិញ ការបោះឆ្នោតវារឹតតែសន្តិភាពជាងនេះទៀត? ប៉ុន្តែសេរី យុត្តិធម៏និងមានតម្លាភាពនោះ លោកអ្នកអាចនិយាយដោយខ្លួនអែងបានហើយ ?

  6. ឃ្លាំមើល says:

    ដឹងខ្លួនថាប្រជាជនស្អប់យ៉ាងណាទេ​ ល្មមលាឈប់ហើយកុំអោយក្លាយជាមនុស្សអាក្រក់បំផុតក្នង​

    ប្រវត្តិសាស្រ្តកាន់តែខ្លាំង​ ។ នៅកំពង់ចាមក៏ធ្លាក់ នៅភ្នំពេញក៏ធ្ឡាក់ នៅស្អាងក៏ធ្ឡាក់ទៀត​ ។

    អើយខ្មាស់គេណាស់ ។ អបអរសាទរនឹអជ័យជំនះជប់លៀងប៉ុន្មានតុដែរ​អោយបក្សពួក ប្រហែល

    ជាស៊ីលែងឆ្ងាញ់ហើយ ព្រោះដឹងខ្លួនច្បាស់ថា សូម្បីតែអ្នកនៅជិតខ្លួនបំផុតនោះក៏គេលែងបោះ

    អោយដែរ​។