ការបោះឆ្នោតរើសសមាជិកតំណាងរាស្ត្រអាណត្តិទី៥ បានចប់ទៅហើយ។ ការប្រកាសលទ្ធផលជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនទាន់បានធ្វើនៅឡើយទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា បានប្រកាសថា ប្រភពព័ត៌មានរបស់ខ្លួនបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងគាំទ្រច្រើនជាងគណបក្សសង្គ្រោះជាតិ។
ដោយ កែវ និមល
2013-08-02
RFA

សមាជិកសភាគណបក្សសមរង្ស៊ីធ្វើពហិការមិនចូលប្រជុំសភា ដោយឈរនៅខាងមុខអគាររដ្ឋសភា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃ១៦ វិច្ឆិកា ២០០៩ (RFA/Sok Serey)
បើចែកជាអាសនៈនៅក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា បានទទួលអាសនៈចំនួន ៦៨ ហើយគណបក្សសង្គ្រោះជាតិ បានទទួល ៥៥អាសនៈ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ បានបដិសេធមិនទទួលស្គាល់លទ្ធផលដែលប្រកាសដោយគណបក្សប្រជាជនកម្ពុជា នេះទេ។ តើគណបក្សនយោបាយទាំងពីរដែលឈ្នះ អាចរួមគ្នាចូលរួមប្រជុំសភាថ្មីឬទេ?
ការកោះប្រជុំបង្កើតរដ្ឋសភាអាណត្តិទី៥ ក្រោយការបោះឆ្នោតចំនួន ៦០ថ្ងៃ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ប្រហែលជាជួបបញ្ហាជាច្រើន ដោយសារគណបក្សនយោបាយដែលទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតថ្ងៃទី២៨ កក្កដា បានដណ្ដើមគ្នាឈ្នះ និងកំពុងចោទប្រកាន់គ្នាទៅវិញទៅមក។
គណបក្សប្រជាជនកម្ពុជា បានអះអាងថា ឈ្នះនៅក្នុងការបោះឆ្នោតនេះដោយបានកៅអីចំនួន ៦៨ នៅក្នុងរដ្ឋសភា ក្នុងចំណោមកៅអីទាំង ១២៣ របស់រដ្ឋសភា និងមានសំឡេងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលម្នាក់ឯងបាន។ ចំណែកគណបក្សសង្គ្រោះជាតិ វិញ ក៏បានអះអាងថាឈ្នះនៅក្នុងការបោះឆ្នោតនេះដែរ ដោយបានទទួលអាសនៈចំនួន ៦៣ ក្នុងចំណោមកៅអីទាំង ១២៣ របស់រដ្ឋសភា ហើយមានសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលម្នាក់ឯងបានដែរ។ នេះជាបញ្ហាមួយ កើតឡើងដូចមនុស្ស ២នាក់ ដណ្ដើមគ្នាដេកកណ្ដាលអីចឹង។
គណបក្សសង្គ្រោះជាតិ បានទាមទារឲ្យមានការបង្កើតគណៈកម្មការស្រាវជ្រាវមួយឯករាជ្យ ដើម្បីអង្កេត ពិនិត្យឡើងវិញភាពមិនប្រក្រតីកើតមានក្នុងការបោះឆ្នោត និងបានលើកឡើងថា បើសិនជាការបោះឆ្នោតរើសសមាជិកតំណាងរាស្ត្រអាណត្តិទី៥ ប្រព្រឹត្តដោយត្រឹមត្រូវ មានតម្លាភាពនោះ គណបក្សសង្គ្រោះជាតិ ឈ្នះដាច់ច្រើនជាង ៦៣កៅអីទៅទៀត។ ពីព្រោះនៅទីណាក៏គេឮតែពាក្យថាដូរដែរ។ គណបក្សសង្គ្រោះជាតិ បានកំណត់ថា គណៈកម្មការស្រាវជ្រាវនោះមានរយៈពេល ១ខែ ដើម្បីធ្វើការងារ និងប្រកាសលទ្ធផលដែលពួកគេរកឃើញ។ គណបក្សសង្គ្រោះជាតិ បានកំណត់ទៀតថា សមាសភាពរបស់គណៈកម្មការស្រាវជ្រាវនោះ គឺមកពីគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន។
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបដិសេធថា រឿងបង្កើតគណៈកម្មការស្រាវជ្រាវឯករាជ្យនោះ គឺហួសពីសមត្ថកិច្ចរបស់ គ.ជ.ប ហើយ។ ចំណែកគណបក្សប្រជាជនកម្ពុជា បាននិយាយចេញជាចំហអំពីការគាំទ្រការបង្កើតគណៈកម្មការស្រាវជ្រាវឯករាជ្យនោះដោយ លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា លោកស្វាគមន៍ការបង្កើតគណៈកម្មការស្រាវជ្រាវឯករាជ្យមួយដែលមានសមាសភាពដូចការទាមទាររបស់គណបក្សសង្គ្រោះជាតិ បើសិនជា គ.ជ.ប យល់ថាចាំបាច់។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន បាននិយាយចេញជាសាធារណៈអំពីការត្រៀមខ្លួនជួបចរចាជាមួយអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភាទៀតផង។
ពិតមែនតែមានការខ្វែងគំនិតគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ លើចំនួនតួលេខអ្នកឈ្នះការបោះឆ្នោតនេះ តែជាចុងក្រោយ ការសម្របសម្រួលមុខជាកើតមានមិនខានក្រោយពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលជាផ្លូវការ។ បើមានការជួបប្រជុំសម្របសម្រួលរវាងគណបក្សឈ្នះឆ្នោតទាំងពីរពិតមែន ការប្រជុំសភាអាណត្តិទី៥ ប្រហែលជាមិនមានការលំបាកទេ។
រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ចែងថា សម័យប្រជុំសភាដំបូងត្រូវតែមានសមាជិកសភាថ្មីយ៉ាងតិច ១២០រូបចូលរួម។ ដូច្នេះ ការប្រជុំនោះត្រូវតែមាន ដើម្បីប្រកាសសុពលភាពតំណាងរាស្ត្រជាប់ឆ្នោតថ្មី។ ការងឿកឡាំប៉ាមិនចូលរួមប្រជុំរបស់គណបក្សមានអាសនៈតិចនៅក្នុងរដ្ឋសភា ធ្លាប់កើតមានរួចមកហើយកាលពីឆ្នាំ២០០៣ និងឆ្នាំ២០០៨ កន្លងមក។ តែចុងក្រោយ នៅតែដោះស្រាយបាន ដោយតំណាងរាស្ត្រគណបក្សជាប់ឆ្នោតនៅតែមកចូលរួមប្រជុំ។
ការធ្វើបាតុកម្មតវ៉ាដើម្បីទាមទារលក្ខខណ្ឌផ្សេងៗពីសំណាក់គណបក្សនយោបាយ អាចកើតមានមុនពេលរដ្ឋសភាថ្មីប្រជុំ ប៉ុន្តែ នោះគ្រាន់តែជាការទាមទារចំណែកនៃអំណាចដែលគណបក្សចង់បានប៉ុណ្ណោះ។ ប៉ុន្តែ បាតុកម្មនោះមិនអាចឈានទៅដល់ការបង្ហូរឈាមគ្នាតាមផ្លូវ និងបង្កជាសង្គ្រាម ឬកោលាហលសង្គមបានឡើយ ពីព្រោះប្រជាជនកម្ពុជា កាន់ព្រះពុទ្ធសាសនា ហើយឆ្អែតជាមួយសង្គ្រាមកាប់សម្លាប់គ្នាច្រើនដងច្រើនឆ្នាំទៅហើយ។ ដូច្នេះ ប្រជាពលរដ្ឋកម្ពុជា ចំនួន ៩លាននាក់ ដែលមានសិទ្ធិបោះឆ្នោតនោះ ប្រហែលជាមិនគាំទ្រឲ្យមានការដូរ រហូតដល់មានការបង្ហូរឈាមគ្នាតាមផ្លូវនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ការបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត
- លោក ហ៊ុន សែន ព្រមានចំពោះគម្រោងធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោត
- ក្រសួងមហាផ្ទៃប្រតិកម្មចំពោះរបាយការណ៍លោក ប្រែដ អាដាម
- បទវិភាគ៖ តើហេតុអ្វីយុវជនចូលរួមសង្កេតការណ៍បោះឆ្នោតដោយខ្លួនឯង?
- ការថយចុះចំនួនតំណាងស្ត្រីនៅក្នុងការបោះឆ្នោតអាណត្តិទី៥
- ការថយចុះចំនួនតំណាងស្ត្រីនៅក្នុងការបោះឆ្នោតអាណត្តិទី៥
- បទសម្ភាសន៍ស្ដីពីភាពមិនប្រក្រតីនៃការបោះឆ្នោតនៅខេត្តក្រចេះ
- បទវិភាគ៖ តើការបង្កើតរដ្ឋាភិបាលថ្មីនឹងអាចជាប់គាំងឬទេ?
- សង្គមស៊ីវិលស្វាគមន៍ជំហរបក្សប្រឆាំងបង្កើតគណៈកម្មការចម្រុះ
it was good adviced by PM HS
khmer must loves each other, don’t hate each other,,
as per history, khmer lost vast of lands to its nieghbor,, coz khmer never united , never loved each other
ក្រោយពីយល់ព្រមអោយបង្កើតក្រុមការងារចម្រុះដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនូវលទ្ធផលឆ្នោតមួយចំនួន សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចប្រជុំមួយនៅការិយាល័យនាយករដ្ឋមន្ដ្រីកាលពីថ្ងៃទី១ ខែសីហាម្សិលមិញនេះបានមានប្រសាសន៍ថា «រដ្ឋធម្មនុញ្ញមានមាត្រាមួយ ប្រសិនបើសមាជិកសភាមិនទទួលយកអាសនៈរបស់ខ្លួនតាមពេលកំណត់ទេនោះ មានមាត្រាមួយដែលអនុញ្ញាតឲ្យគាត់បែងចែកអាសនៈឲ្យគណបក្សផ្សេងទៀត»។
បើតាមអ្នកវិភាគនយោបាយនានាបានកត់សម្គល់ថា រៀងរាល់អាណត្តិគណបក្សប្រឆាំងមិនដែលទទួលស្គាល់លទ្ធផលឆ្នោតម្ដងណាទេ ប៉ុន្តែនៅពេលដែលសភាបើកសម័យប្រជុំ ដោយប្រកាសថា គណបក្សណាមិនមកចូលរួមសម័យប្រជុំលើដំបូងទេ អាសនៈដែលនៅសល់ សភាប្រគល់ទៅអោយគណបក្សតូចៗដែលមិនទាន់មានអាសនៈនៅក្នុងសភា ពេលនោះគេឃើញគណបក្សប្រឆាំងស្ទុះយ៉ាងលឿនរត់មកចូលរួមកិច្ចប្រជុំដំបូងរបស់រដ្ឋសភាគ្មានបាត់ម្នាក់ទេ តួយ៉ាងនៅអាណត្តិទី៤មានស្រាប់ គណបក្សប្រឆាំងមិនបានចូលរួមសច្ចាប្រណិធាននៅមុខព្រះស្វេតច្ឆត្រ ក្នុងព្រមបរមរាជវាំងទេ
ដោយអះអាងថាបក្សខ្លួនធ្វើពហិការ តែក្រោយបន្តិចគេឃើញគណបក្សប្រឆាំងនាំគ្នារត់រលះរលាំងមកចូលរួមកិច្ចប្រជុំនៅរដ្ឋសភា កាលនោះមានលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សផងដែរ ដែលស្ទើតែភ្លេចបិទឡេវអាវ ដើម្បីរត់មកអោយទាន់សម័យប្រជុំដំបូងរបស់សភានៃណត្តិទី៤៕
សំណូមពរដល់អ្នកនយោបាយត្រូវតែបើកមើលរដ្ឋធម្មនុញ្ញនិងច្បាប់ពាក់ពន្ធ័ឲ្យបានច្បាស់មុននិង និយាយនៅចំពោះមុខសារធារណៈ។ កុំចូលចិត្តបង្កើតច្បាប់ហើយមិនគោររពច្បាប់នោះ ហើយ កុំ យកព្រះមហាក្សត្រមកធ្វើចំណាប់ខ្មាំងអី ព្រោះព្រះមហាក្សត្រអាចកោះប្រជុំសមាជិកសភាបាន លុះត្រាតែសមាជិកសភាត្រូវបានមូលមាត់គ្រប់សមាជិកទាំង១២៣នាក់ហើយស្បថចូលកាន់
តំណែងរួចហើយប៉ុណ្ណោះមិនត្រូវបង្ខំព្រះមហាក្សត្រឲ្យទៅបើកប្រជុំសភាទាំងទទឹងទឹសនោះទេ សូមមេត្តាគោរពតួនាទីព្រះមហាក្សត្រផងបើមិនដូចច្នេះទេនោះអ្នកនយោបាយនិងនាំព្រះមហាក្សត្រ ឲ្យចូលដៃចូលជើងរំលោភច្បារដ្ឋធម្មនុញ្ញហើយ។ ហើយរឿងដែលថាបើបក្សប្រឆាំងមិនចូលរួមនោះ បក្សប្រជាជននិងយកកៅអីទាំងនោះចែកទៅសមាជិកបក្សប្រជាជននោះគឺកាន់តែខុសធ្ងន់ធ្ងរទៅនិង រដ្ឋធម្មនុញ្ញខ្មែរហើយព្រោះរដ្ឋធម្មនុញ្ញចែងពីប្រទេសកម្ពុជាជាប្រទេសប្រកាន់របបលទ្ធិប្រជាធិប តេយ្យសេរីពហុបក្សហើយត្រូវតែមានបក្សកាន់អំណាចនិងបក្សប្រឆាំងនៅក្នុងសភាចុះបើសភាដឹក នាំដោយបក្សប្រជាជនតែមួយនោះជាប្រទេសកុំម្មុយនីស្តន៍ឬក៍ប្រទេសប្រជាធិបតេយ្យ?
ក្រោយពីយល់ព្រមអោយបង្កើតក្រុមការងារចម្រុះដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនូវលទ្ធផលឆ្នោតមួយចំនួន សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចប្រជុំមួយនៅការិយាល័យនាយករដ្ឋមន្ដ្រីកាលពីថ្ងៃទី១ ខែសីហាម្សិលមិញនេះបានមានប្រសាសន៍ថា «រដ្ឋធម្មនុញ្ញមានមាត្រាមួយ ប្រសិនបើសមាជិកសភាមិនទទួលយកអាសនៈរបស់ខ្លួនតាមពេលកំណត់ទេនោះ មានមាត្រាមួយដែលអនុញ្ញាតឲ្យគាត់បែងចែកអាសនៈឲ្យគណបក្សផ្សេងទៀត»។
បើតាមអ្នកវិភាគនយោបាយនានាបានកត់សម្គល់ថា រៀងរាល់អាណត្តិគណបក្សប្រឆាំងមិនដែលទទួលស្គាល់លទ្ធផលឆ្នោតម្ដងណាទេ ប៉ុន្តែនៅពេលដែលសភាបើកសម័យប្រជុំ ដោយប្រកាសថា គណបក្សណាមិនមកចូលរួមសម័យប្រជុំលើដំបូងទេ អាសនៈដែលនៅសល់ សភាប្រគល់ទៅអោយគណបក្សតូចៗដែលមិនទាន់មានអាសនៈនៅក្នុងសភា ពេលនោះគេឃើញគណបក្សប្រឆាំងស្ទុះយ៉ាងលឿនរត់មកចូលរួមកិច្ចប្រជុំដំបូងរបស់រដ្ឋសភាគ្មានបាត់ម្នាក់ទេ តួយ៉ាងនៅអាណត្តិទី៤មានស្រាប់ គណបក្សប្រឆាំងមិនបានចូលរួមសច្ចាប្រណិធាននៅមុខព្រះស្វេតច្ឆត្រ ក្នុងព្រមបរមរាជវាំងទេ
ដោយអះអាងថាបក្សខ្លួនធ្វើពហិការ តែក្រោយបន្តិចគេឃើញគណបក្សប្រឆាំងនាំគ្នារត់រលះរលាំងមកចូលរួមកិច្ចប្រជុំនៅរដ្ឋសភា កាលនោះមានលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សផងដែរ ដែលស្ទើតែភ្លេចបិទឡេវអាវ ដើម្បីរត់មកអោយទាន់សម័យប្រជុំដំបូងរបស់សភានៃណត្តិទី៤៕
………………………………………………………………………………………………………………………………
ចំពោះគណះបក្សតូចៗដែលមិនទាន់មានអាសនះនៅក្នុងសភាបើតាមរដ្ធធមនុញ្ញគឺមិនអាចបែងចែកអាសនះបានឡើយលុះត្រាតែគណះបក្សទាំងនោះមានអាសនះក្នុងសភាសិន ។ លោក ហ៊ុន សែន ច្បាស់ជាយល់ពីបញ្ហានេះច្បាស់ណាស់ បើសិនជាមានការបែងចែកអាសនះរបស់គណះបក្សដែលគេមាននៅក្នុងសភាយកទៅអោយគណះបក្សដែលមិនមានសំលេងគ្រប់គ្រាន់ក្នុងការកាន៉កាប់អាសនះសភាពេលនោះទេ វាមិនខុសអីពីការប្លន់ ឬ ធ្វើរដ្ធប្រហារសភានោះទេ សុំជម្រាប់លោកម្នាក់នោះយល់អោយច្បាស់ផង ។
វាជាការពិតហើយកាលពីប៉ុន្មានអណត្តិមុន មានគណះបក្សច្រើនជាងពីរដែលគេគេទទួលបានអាសនះនៅក្នុងសភាដូច្នេះលោក ហ៊ុន សែនអាចក្រឡុក គម្រាម និងទិញទឹកចិត្តគណះបក្សណាមួយបាន ។ ក៏ប៉ុន្តែពេលនេះ គឺមានតែគណះបក្សធំៗពីរប៉ុណ្ណោះដែលមានអាសនេះក្នុងសភា សួរថា តើគេ បែងចែកអាសនះនេះអោយទៅនរណា ? ឬមួយអោយទៅគណះបក្សប្រជាជនរបស់លោកហ៊ុនសែនទាំងអស់ ? បើអញ្ចឹងមែនគណះបក្សសង្គ្រោះជាតិស្វាគមន៏នៅការសំរេចចិត្តរបៀបហើយ ដាក់អោយប្រទេសនេះស្ថិតនៅក្រោមរបបកុំមុយនីសផ្តាច់ការតែម្តងទៅ ។
និយាយមកហាក់ដូចមានតែខ្លួនជាចេះច្បាប់តែម្នាក់អែង ។
នេះជាសំដី គម្រាម ពីព្រោះខ្លាចគណបក្សសង្ក្រោះជាតិ មិនព្រមចូលចរចា នាំអោយស្ថានការ
ដឹកនាំនយោបាយ ត្រូវជាប់គាំង។ យកល្អ គួរតែព្រះមហាក្សត្រខ្មែរ សម្រុះសម្រួលវិញ មិន
មែនប្រើវិធីដូចលោក ហ៊ុន សែន បានត្រឹមតែ អាងគម្រាមគេដោយអាវុធនោះឡើយ។ មក
ដល់ពេលនេះ គឺវាហួសសម័យ ទៅហើយ។ ខ្ញុំស្អប់ខ្ពើមសំដីគាត់ខ្លាំងណាស់។
ាសដថាសថដសាថដសាថ
អុញនោះ ! មានលោកអ្នក ចង់បាន ការរំឮក ដូចមតិ eclipse អន់ៗទេដឹង ណ៎ ?