ថ្ងៃ សុក្រ 02 សីហា 2013
ដោយ ស៊ុន មេសា
RFI
ថ្លែងពីខេត្តកណ្តាលនៅព្រឹកថ្ងៃសុក្រទី ២សីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា នឹងគ្មានការជាប់គាំងនយោបាយក្រោយការបោះឆ្នោតដូចការបោះឆ្នោតមុនៗទេ បើទោះបីជាសមាជិកសភាបក្សប្រឆាំងមិនចូលរួមប្រជុំសភាក៏ដោយ។ យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី បានទទូចឲ្យមានការចរចាគ្នា ដោយសន្តិវិធី ជាជាងជម្រើសធ្វើបាតុកម្ម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (© ស៊ីវ ចាន់ណា)
គ្មានឡើយការជាប់គាំងនយោបាយក្រោយការបោះឆ្នោត នេះបើយោងតាមការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ ខណៈដែលលោកចេញមុខជាលើកទី២ ក្រោយការបោះឆ្នោត ដើម្បីជួយដកស្ទូងកសិករ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ គ្មានការជាប់គាំងនយោបាយ ដោយហេតុថា លោកបានសម្អាងទៅលើគណបក្សប្រជាជនកម្ពុជារបស់លោក ដែលបានឈ្នះឆ្នោតលើសពី៥០ ភាគរយបូកមួយ ដែលច្បាប់តម្រូវឲ្យបង្កើតរដ្ឋាភិបាលទៅទៀត។ ខុសពីមតិខ្លះដែលបកស្រាយថា រដ្ឋសភាមិនអាចដំណើរការប្រជុំដំបូងបានទេ ក្នុងករណីដែលមានសមាជិកមិនគ្រប់ គឺយ៉ាងតិច ១២០ នាក់ចូលប្រជុំនោះ។
យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីពីជំហររបស់គណបក្សនេះថា នៅតែបើកចំហជានិច្ចសម្រាប់ការចរចា ជាមួយគណបក្សប្រឆាំង។ ប៉ុន្តែ គឺជាការចរចាដើម្បីនិយាយ ពីក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភាតែប៉ុណ្ណោះ។ លោកបានបង្ហើបជាស្រេច អំពីសេណារីយោមួយចំនួន ដែលផ្តល់ជម្រើសដល់គណបក្សសង្គ្រោះជាតិ។ ជម្រើសទី១ គឺការជជែកបែងចែកតួនាទី ក្នុងសភាថា តើគណបក្សណាកាន់កាប់តំណែងដឹកនាំណាខ្លះ នៅក្នុងរចនាសម្ព័ន្ធសភា គឺតំណែងប្រធាន និងអនុប្រធានគណៈកម្មការសភា ឬត្រៀមធ្វើសម្បទានលើសពីនេះដល់បក្សប្រឆាំងដើម្បីបានចូលរួមប្រជុំទាំងអស់គ្នា ក្រោមព្រះរាជាធិបតេយ្យភាពរបស់ព្រះមហាក្សត្រ។ ចំណែកជម្រើសទី២ គឺប្រសិនបើគណបក្សប្រឆាំងមិនព្រមចូលរួមប្រជុំទេនោះ គណបក្សប្រជាជនកម្ពុជានឹងបើកកិច្ចប្រជុំតែម្នាក់ឯងដោយគ្មានឧបសគ្គផ្លូវច្បាប់ឡើយ។
លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ឱ្យផ្អាកនិយាយពី គណបក្សណាឈ្នះ គណបក្សណាចាញ់ ហើយឱ្យសាមគ្គីគ្នាឡើងវិញ តាមភូមិឃុំ ដើម្បីកុំឱ្យមានការបែកបាក់ជាតិ។ លោកបានព្រមានថា ការជ្រើសយកជម្រើសបាតុកម្មមិនល្អនោះឡើយ ពីព្រោះវានឹងបង្កឲ្យមានភាពវឹកវរ និងអសន្តិសុខពេញផ្ទៃប្រទេស។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម បានលើកឡើងថា គណបក្សសង្គ្រោះជាតិ មិនទាន់គិតពីការបែងចែកអំណាច ក្នុងរដ្ឋសភាជាមួយគណបក្សប្រជាជននៅឡើយនោះទេ៕


it was good adviced by PM HS
khmer must loves each other, don’t hate each other,,
as per history, khmer lost vast of lands to its nieghbor,, coz khmer never united , never loved each other
ដល់ពេលចឹតបឹទទ្វាវ៉ៃឆ្កែទៀតហើយ។ មនុស្សព្រៃវានៅតែព្រៃ ហារមកធំក្លិនតែព្រៃ។
It is regretable that our impoverished nation has long been ruled by a barbaric leader…
(ចេញផ្សាយថ្ងៃទី 02-08-2013, 3:36 pm)
ក្រោយពីយល់ព្រមអោយបង្កើតក្រុមការងារចម្រុះដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនូវលទ្ធផលឆ្នោតមួយចំនួន សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចប្រជុំមួយនៅការិយាល័យនាយករដ្ឋមន្ដ្រីកាលពីថ្ងៃទី១ ខែសីហាម្សិលមិញនេះបានមានប្រសាសន៍ថា «រដ្ឋធម្មនុញ្ញមានមាត្រាមួយ ប្រសិនបើសមាជិកសភាមិនទទួលយកអាសនៈរបស់ខ្លួនតាមពេលកំណត់ទេនោះ មានមាត្រាមួយដែលអនុញ្ញាតឲ្យគាត់បែងចែកអាសនៈឲ្យគណបក្សផ្សេងទៀត»។
បើតាមអ្នកវិភាគនយោបាយនានាបានកត់សម្គល់ថា រៀងរាល់អាណត្តិគណបក្សប្រឆាំងមិនដែលទទួលស្គាល់លទ្ធផលឆ្នោតម្ដងណាទេ ប៉ុន្តែនៅពេលដែលសភាបើកសម័យប្រជុំ ដោយប្រកាសថា គណបក្សណាមិនមកចូលរួមសម័យប្រជុំលើដំបូងទេ អាសនៈដែលនៅសល់ សភាប្រគល់ទៅអោយគណបក្សតូចៗដែលមិនទាន់មានអាសនៈនៅក្នុងសភា ពេលនោះគេឃើញគណបក្សប្រឆាំងស្ទុះយ៉ាងលឿនរត់មកចូលរួមកិច្ចប្រជុំដំបូងរបស់រដ្ឋសភាគ្មានបាត់ម្នាក់ទេ តួយ៉ាងនៅអាណត្តិទី៤មានស្រាប់ គណបក្សប្រឆាំងមិនបានចូលរួមសច្ចាប្រណិធាននៅមុខព្រះស្វេតច្ឆត្រ ក្នុងព្រមបរមរាជវាំងទេ
ដោយអះអាងថាបក្សខ្លួនធ្វើពហិការ តែក្រោយបន្តិចគេឃើញគណបក្សប្រឆាំងនាំគ្នារត់រលះរលាំងមកចូលរួមកិច្ចប្រជុំនៅរដ្ឋសភា កាលនោះមានលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សផងដែរ ដែលស្ទើតែភ្លេចបិទឡេវអាវ ដើម្បីរត់មកអោយទាន់សម័យប្រជុំដំបូងរបស់សភានៃណត្តិទី៤៕
But it is not going to happen at this time, dummy !
អាថោកប្លន់សន្លឹកឆ្នោត ចាញ៉គេហើយ មិនព្រមចាញ់ទៀត ពិតជាថោករកលេខ
ដាក់គ្មានមែន !
ខ្មែរស្រលាញ់ខ្មែរ បើអញ់លួចបានច្រើនហ្ហែងនៅឲស្ងៀមកុំតវ៉ានាំតែវឹកវរសង្គម អស្ថេរភាពនយោបាយ ហ្ហែងរកយុត្តិធម៌ស្អី ទុកឲអញ់ធ្វើនាយករដ្ឋមន្រ្តីបន្តទៀតលឺនៅ?
What Hun Sen said is not reflecting a fact! Khmer constitution states that the first opening of the National Assembly requires a quorum of at lease 120 candidates. If the firs opening arranged by CPP has a quorum of only 68 candidates, it will be against the constitution. The government shall be treated unlawful.
សំណូមពរដល់អ្នកនយោបាយត្រូវតែបើកមើលរដ្ឋធម្មនុញ្ញនិងច្បាប់ពាក់ពន្ធ័ឲ្យបានច្បាស់មុននិង និយាយនៅចំពោះមុខសារធារណៈ។ កុំចូលចិត្តបង្កើតច្បាប់ហើយមិនគោររពច្បាប់នោះ ហើយ កុំ យកព្រះមហាក្សត្រមកធ្វើចំណាប់ខ្មាំងអី ព្រោះព្រះមហាក្សត្រអាចកោះប្រជុំសមាជិកសភាបាន លុះត្រាតែសមាជិកសភាត្រូវបានមូលមាត់គ្រប់សមាជិកទាំង១២៣នាក់ហើយស្បថចូលកាន់
តំណែងរួចហើយប៉ុណ្ណោះមិនត្រូវបង្ខំព្រះមហាក្សត្រឲ្យទៅបើកប្រជុំសភាទាំងទទឹងទឹសនោះទេ សូមមេត្តាគោរពតួនាទីព្រះមហាក្សត្រផងបើមិនដូចច្នេះទេនោះអ្នកនយោបាយនិងនាំព្រះមហាក្សត្រ ឲ្យចូលដៃចូលជើងរំលោភច្បារដ្ឋធម្មនុញ្ញហើយ។ ហើយរឿងដែលថាបើបក្សប្រឆាំងមិនចូលរួមនោះ បក្សប្រជាជននិងយកកៅអីទាំងនោះចែកទៅសមាជិកបក្សប្រជាជននោះគឺកាន់តែខុសធ្ងន់ធ្ងរទៅនិង រដ្ឋធម្មនុញ្ញខ្មែរហើយព្រោះរដ្ឋធម្មនុញ្ញចែងពីប្រទេសកម្ពុជាជាប្រទេសប្រកាន់របបលទ្ធិប្រជាធិប តេយ្យសេរីពហុបក្សហើយត្រូវតែមានបក្សកាន់អំណាចនិងបក្សប្រឆាំងនៅក្នុងសភាចុះបើសភាដឹក នាំដោយបក្សប្រជាជនតែមួយនោះជាប្រទេសកុំម្មុយនីស្តន៍ឬក៍ប្រទេសប្រជាធិបតេយ្យ?
ស្តេចស្រុកខ្មែរ នឹងមានតម្លៃឡើងវិញនៅពេលនេះអែង។ នេះបើសិនជាស្តេចមួយអង្គនេះចេះស្វែងយល់ដោយខ្លួនអែង ។
លទ្ធផលនៃការបោះឆ្នោតក្នុងអណត្តិនេះ
វាជាសារគ្រប់គ្រាន់ណាស់ទៅហើយដែលប្រជាពលរដ្ធបានព្រមានទៅដល់ លោក ហ៊ុន សែន
ដើម្បីអោយគាត់បញ្ឈប់នូវភាពស្រមើស្រមៃឥតព្រំដែននៃអំនាចរបស់ខ្លួនទៀត ។ ការដែល លោក ហ៊ុនសែនបាននិយាយព្រមានពីម្សិលមិញនៅស្រុកខ្សាច់កណ្តាលក្នុងការដែលខ្លួននឹងត្រៀមលក្ខណះទប់ទល់វិញក្នុងការធ្វើបាតុកម្មតបតវិញនោះ វាមិនខុសអីពីលោកហ៊ុន សែនបានបង្ខិតអោយអំនាចរបស់គាត់កាន់ខិតខ្លីទៅទៀតនោះទេ។
យើងក៏ដឹងយ៉ាងច្បាស់រួចហើយនៅយុទ្ធសាស្រ្តដដែលៗរបស់លោកហ៊ុន សែនដែលគាត់បានធ្វើបន្ទាប់ពីកាលបោះឆ្នោតហើយប៉ុន្មានអណត្តិមុនកន្លងមកនេះ ។ ដូច្នេះវាគ្មានអ្វីគួរអោយចំលែកនិងមានការភ្ញាក់ផ្អើលនោះឡើយ។
យើងក៏សូមផ្ញើរសារជូនគាត់វិញផងដែរថា សំរាប់អណត្តិនេះនិងចាប់ពីពេលនេះតទៅ អំនាច និងឥទ្ធិពលរបស់គាត់វាគ្មានអ្វីគួរអោយយើងមានការភ័យខ្លាចដូចលើកមុនទៀតទេ ។ បើសិនជាលោកហ៊ុន សែននៅតែយល់ថាគណះបក្សប្រឆាំងមួយនេះនៅតែជាកូនក្មេងដដែលនោះ លទ្ធផលដែលគាត់នឹងទទួលបានមកវិញ គឺវាហួសពីការស្មានដូចដែលគាត់បានយល់ច្រលំយ៉ាងធំរួចទៅហើយនៅកំលុងមុនពេលឃោសនាបោះឆ្នោតដូច្នោះអែង។
អំនាចដែលបានមកដោយការប្រើប្រាស់លុយកាក់និងភាពទុច្ចរិតនោះ ឥឡូវនេះមានវាមិនអាចរឹងមាំដូច
អំនាចដែលបានមកដោយការផុសចេញពីឆន្ទះរបស់មនុស្សពឹតប្រាកដនោះទេ ។ នេះបើសិនជាលោកហ៊ុន សែននៅតែលង់លក់បន្តស្តាប់នៅសំដីរបស់មន្រ្តីដែលគ្មានបានការឬមន្រ្តីផ្លែល្ពៅទាំងអស់នោះទៀតនោះ អ្វីដែលគាត់នឹងទទួលបានមកវិញវាដូចទៅនិងអ្វីដែលខ្ញុំបាននិយាយខាងលើនោះអែង ។
ការប្រើ់យុទ្ធសាស្រ្តស្អំរួចវាយ វាយរួចស្អំដដែលៗនេះ វាគ្មានបានលទ្ធផលអ្វីចំពោះគាត់នោះទៀតឡើយ ។ តាមពិតគណះបក្សប្រឆាំងមានកម្លាំងគ្រប់គ្រាន់នឹងរឹងមាំបាននៅពេលនេះមិនមែនមកពីគណះបក្សប្រឆាំងមួយនេះពឺងផ្អែកលើតែកម្លាំងគណះបក្សរបស់ខួនមួយមុខតែប៉ុណ្ណោះនោះទេ ។ លក្ខណះនិងយុទ្ធសាស្រ្តពិសេសរបស់គណះបក្សប្រឆាំងគឺការក្តោបក្តាប់បាននៅកម្លាំងមហាជនទូទាំងប្រទេសនិងក្រៅប្រទេស និយាយរួមកមកទាំងផ្នែកទឹកចិត្តរបស់ប្រជាពលរដ្ធ និងផ្នែកការទូតគឺគណះបក្សប្រឆាំងបាននាំមុខរួចអស់ទៅហើយពីគណះបក្សប្រជាជន ។ ដូច្នេះវាខុសពីគណះបក្សប្រជាជនដែលគេជានិច្ចជាកាលតែងតែយល់ឃើញថាថាអំនាចរបស់ខ្លួនអាចក្តោបក្តាប់បានទាំងអស់រួមទាំងទឹកចិត្តមហាជន និងផ្នែកការទូត ។ ដូចយើងបានឃើញនឹងឮស្រាប់រួចទៅហើយអស់រយះកាលជាច្រើនឆ្នាំកន្លងរួចមកហើយ
ដែលក្នុងទ្រឹស្តីរបស់គេគឺគេតែងតែយកឈ្មោះប្រជារាស្រ្តមកដាក់ក្នុងទំព័រមុខគ្រាន់តែជាលំអរ
ប៉ុន្តែចិត្តនិងទង្វើរបស់គេវិញគឺផ្ទុយស្រលះពីទ្រឹស្តីនិងការនិយាយ។
ជាចុងក្រោយនេះយើងចង់ប្រាប់ទៅលោក ហ៊ុន សែនវិញផងដែរ ថាការបរាជ័យក្នុងសមរភូមិប្រយុទ្ធគ្នាដោយអាវុធ យើងអាចសង្ឃឹមវិញបានថាអាចនឹងទទួលជ័យជំនះនៅពេលក្រោយបើសិនជានៅតែមានការគាំទ្រពីទឹកចិត្តមនុស្សភាគច្រើន ។ ក៏ប៉ុន្តែបើបរាជ័យដោយគ្មានការគាំទ្រពីមនុស្សភាគច្រើនទៀតទេហើយនោះកុំសង្ឃឹមនឹងរំពឹងថាបានទទួលជោគជ័យមកវិញអោយសោះ ។
ករណីលោក ហ៊ុន សែនចង់ធ្វើបាតុកម្មតបតរវិញជាមួយគណះបក្សប្រឆាំងក៏ដូចគ្នានេះដែរ ។ វាជាហេតុផលដែលលោក ហ៊ុន សែន បានឃើញនៅដឹងឮស្រាប់ហើយតើ ក្នុងកំលុងដែលវត្តមានរបស់លោក សមរង្ស៊ី បានមកដល់ លើកតំបូងកាលពីថ្ងៃទី ១៩ កក្កដានិងរយះពេលឃោសនារបស់លោកដែលបានធ្វើនៅបណ្តារខេត្តមួយចំនួនដែលកន្លងមកនេះ សួរថា តើកម្លាំងនិងទឹកចិត្តរបស់ប្រជាពលរដ្ធមានទំហំប៉ុណ្ណាទៅ បើប្រៀបធៀបទៅ និង ការឃោសនារបស់គណះបក្សប្រជាជន ដែលបានខិតខំចំណាយប្រាក់កាក់ដ៏សន្ធឹកសន្ធាប់ដើម្បីទិញទឹកចិត្តប្រជាពលរដ្ធតែបានលទ្ធផលស្តួចស្តើងបំផុតនោះ ។
ចុះបើយើងប៉ាន់ស្មានលេងៗដោយឧបមាថា បើបាតុកម្មវានឹងអាចកើតមានមែននោះ សួរថា
តើកម្លាំងមហាជន ប៉ុន្មានលាននាក់ដែល
ពួកគេនឹងចេញមកឈរចំកណ្តាលនៅក្នុងក្រុងភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួន
គ្រាន់តែការមកដល់របស់លោកសមរង្ស៊ីនៅក្នុងថ្ងៃទី១៩
កក្កដាខែមុននេះវាជាឧទាហរណ៏ស្រាប់រួចទៅហើយ ។ តើគណះបក្សកាន់អំនាចហ៊ានយកឆ្កែ ឬ
កម្លាំងប្រដាប់អាវុធទៅបាញរះលើហ្វូងមនុស្សរាប់លានដែរទេ កុំភ្លេចថា នេះមិនមែនមួយរយ រីមួយពាន់ រីមួយម៉ឺននាក់នោះឡើយ គឺរាប់សែននាក់ណាមិនមែនដូចការគឹតដដែលរបស់លោក ហ៊ុន សែន ធ្លាប់គឹតនឹងធ្វើបានដូចមុននោះទេ ។
ហើយម្យ៉ាងវិញទៀតបើលោក ហ៊ុនសែន ប្រើវិធីយកបន្លាជួសបន្លាវិញនោះ វាមិនខុសអីពីយកសាំង ទៅចាក់លើភ្លើងដែលកំពុងឆេះសន្ធរសន្ធៅឡើយ ។ កិត្តិយស និងអំនាចរបស់លោក ហ៊ុន សែន ដែលកំពុងធ្លាក់ចុះមកបែបនេះគឹមិនដោយសារទង្វើបែបនេះទេឬ ?តើលទ្ធផលនៃប្រទេសដ៏កំសត់យើងមួយនេះវានឹងក្លាយទៅជាយ៉ាងណា ?
ខ្ញុំគិតថាលោកហ៊ុន សែនគាត់ក៏យល់ពីស្ថានភាពបែបនេះដែរ តែប្រហែលជាគាត់ចង់យកស្នៀតចាស់របស់គាត់មកប្រើដោយសង្ឃឹមថាបានលទ្ធផលដូចមុនហើយមើលទៅ!!!ដូចអ្វីដែល យើងលើកឡើងរួចមកហើយថា វានឹងគ្មានប្រសិទ្ធភាពសំរាប់គាត់ទៀតទេ ពីព្រោះគណះបក្សប្រឆាំងគេមានមូលដ្ធានគ្រឹះរឹងមាំរបស់គេរួចហើយដែរ ។ អ្វីដែលលោកហ៊ុនសែនគួរតែឈប់នោះគឺភាពក្រអឺតក្រទមនិងការស្រមើរស្រមៃដោយឥតព្រំដែនរបស់គាត់ ហើយត្រូវទទួលយកហេតុផលពឹតប្រាកដមួយមកដោះស្រាយវិញនោះទើបប្រសើរ ហើយវានឹងមានកិត្តិយសសំរាប់រូបគាត់ផងដែរ ។
គ្រាន់តែជាការវិភាគរបស់ខ្ញុំ ។
ហាស ហាស ហាស…
CPP must study from CNRP because this party love Khmer not love YOUN, boss CPP is YOUN, boss CNRP is khmer peoples.