ក្រោយ​បោះឆ្នោត​ ជា​​ពេល​វេលា​​ថ្លែង​អំណរ​គុណ​អ្នក​បោះឆ្នោត​

ថ្ងៃ សៅរ៍ 03 សីហា 2013
ដោយ លី ម៉េងហួរ
RFI

បន្ទាប់ពី​ការបោះឆ្នោត​ មេដឹកនាំ​បក្ស​នយោបាយធំ​ៗ​ពី​រ ដែល​ទទួល​បាន​កៅអី​ច្រើន​ក្នុង​សភា​ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្គ្រោះជាតិ ​​បាន​នាំគ្នាចុះទៅសួរសុខទុក្ខ និង​ថ្លែង​អំណរគុណម្ចាស់ឆ្នោតដល់ផ្ទះ។

លោក សម រង្ស៊ី ក្នុងថ្ងៃបោះឆ្នោតកាលពីថ្ងៃទី ២៨ កក្កដា (Siv Channa/RFI)

ក្រោយការ​បោះឆ្នោត​ដែល​គេ​អាច​ដឹង​លទ្ធផល​បណ្តោះអាសន្ន​ មេដឹក​នាំ​​គណបក្ស​​នយោបាយ​​ធំៗ​ពីរ​ ដែល​ជាប់ឆ្នោត​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​​សង្គ្រោះជាតិ​ ផ្តើម​ចុះ​​ជួប​ពលរដ្ឋ​​ម្ចាស់​​ឆ្នោត​ដល់​ផ្ទះ។ ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ដឹកនាំ​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​ក្នុង​នាម​ជា​រដ្ឋាភិបាល​ចាំផ្ទះ ​ទៅ​ជួប​សំណេះ​សំណាល​ និង​ជួយ​ដក​ស្ទូង​ប្រជាកសិករ​ នៅ​ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល។​

ដោយឡែក​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក ​សម រង្ស៊ី​ និង​លោក​ កឹម សុខា ​ក៏ត្រូវ​ធ្វើ​ដំណើរ​​​ទៅ​តាម​បណ្តាខេត្ត​មួយចំនួន​ដែល​ខ្លួន​បាន​ទទួល​អាសនៈ​ច្រើន​នៅ​ក្នុង​ការបោះឆ្នោត​​ កាលពី​ថ្ងៃ​អាទិត្យ​ ទី​២៨​កក្កដា​។ ​តាម​កម្មវិធី ​លោក​ សម រង្ស៊ី ​និង​លោក​ កឹម សុខា ​នឹង​ធ្វើដំណើរ​រួមគ្នា​ទៅ​ជួប​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ ដោយ​ចាប់ផ្តើម​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ ទី៣​ ខែ​សីហា​នេះ ​នៅ​ឃុំ​កោះខែល​ ស្រុកស្អាង​ ខេត្ត​កណ្តាល​ ហើយ​បន្ត​ទៅ​ខេត្ត​កំពង់ចាម​ ព្រៃវែង​  កំពង់​ស្ពឺ ​​តាកែវ​ និងចុងក្រោយ​ នៅ​រាជធានី​ភ្នំពេញ​ នា​រសៀល​​ថ្ងៃ​​ទី​៦​​សីហា។
 
កាលពី​រសៀល​ថ្ងៃ​ទី​២​សីហា​ម្សិលមិញ​ លោក​ សម រង្ស៊ី ​និង​លោក​ កឹម សុខា ​បាន​ជួប​ប្រជុំ​ជាមួយ​​តំណាង​​អង្គការ​សង្គមស៊ីវិល​​ជាច្រើន ​​នៅទី​ស្នាក់ការ​ធំ​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​កិច្ចប្រជុំ​​នោះ​ លោក​​ សម រង្ស៊ី ​និង​លោក​ កឹម សុខា ​បាន​បញ្ជាក់​ពី​​ជំហរ​​ច្បាស់​លាស់​របស់​ខ្លួន ​គឺ​មិន​បែក​បាក់​គ្នា​ឡើយ​។ ​
 
ប្រមុខ​បក្ស​ប្រឆាំង​ទាំងពីរ​​ក៏​បាន​​បញ្ជាក់​​​ពី​ជំហរ​រួម​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​ នាពេលនេះ គឺការទាមទារ​​បង្កើត​គណៈកម្មការ​ចម្រុះ​ ដើម្បី​ស្រាវជ្រាវ​ពី​ភាព​មិន​ប្រក្រតីនៃ​ការបោះឆ្នោត​ ហើយ​​គ្មាន​​ទេ​លទ្ធភាព​នៃ​ការចរចា​បង្កើត​រដ្ឋាភិបាល​ចម្រុះជាមួយ​គណបក្ស​​ប្រជាជន​​កម្ពុជា៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

5 Responses to "ក្រោយ​បោះឆ្នោត​ ជា​​ពេល​វេលា​​ថ្លែង​អំណរ​គុណ​អ្នក​បោះឆ្នោត​"

  1. horo says:

    ក្រោយ​បោះឆ្នោត​ ​​​លោកសមរង្ស៊ី​ថ្លែង​អំណរ​គុណ​អ្នក​បោះឆ្នោត​ ដែលបោះឱ្យគាត់ចាញ់

  2. ។។ says:

    ម៉េចបានត្រូវអរគុណពលរដ្ឋ?ពលរដ្ឋត្រូវអរគុណអ្នកនយោបាយវិញទើបត្រឹមត្រូវ ព្រោះអ្នកនយោបាយនឹងដោះស្រាយក្ដីកង្វល់ជាច្រើនឲ្យពលរដ្ឋ។

  3. .*. says:

    ​លោកសមរង្ស៊ី​ថ្លែង​អំណរ​គុណ​អ្នក​បោះឆ្នោត
    នេះជាអំពើដឹងគុណប្រជាជនដ៍ត្រឹមត្រូវរបស់មនុស្សធ្លាប់បានរៀនសូត្រចេះដឹងនិងមានសីលធម៏ !
    ប្រជាជនគឺជាកម្លាំងនៃជាតិមាតុភូមិ ! ប្រជាជនជាម្ចាស់នៃទឹកដី ! ប្រជាជនជាម្ចាស់នូវសំឡេងឆ្នោត !។ល។និង។ល។
    លោកពិតជាដឹងគុណប្រជាជនដ៍ត្រឹមត្រូវមែន មិនដូចឧក្រិដ្ឋជនខ្លះដាក់ឈ្មោះបក្សប្រជាជន តែវាយបាញ់ប្រជាជន
    ប្រើអំពើហឹង្សា ចាប់ដាក់គុក អូសដីធ្លីប្រជាជនបីដូចមេចោព្រៃភ្នំសែនអគតិមកប្លន់ប្រជាជនខ្លួនយ៉ាងសាហាវព្រៃផ្សៃ !!!

  4. Sva watpnom says:

    សូមអរគុណដល់ប្រជាជនដែលបានបោះឆ្នោតអោយបក្សប្រជាជនយើង អនុញ្ញាតិអោយបក្សយើងបានលួចជាតិទៅទៀត។យើងហ្នឹងប្តេជ្ញាកាត់
    ទឹកដីអោយយួនតទៅទៀត ទោះអស់ព្រៃឈើ,ត្រី,ដីរ៉ែក៍ដោយក៍យើងនៅមានប្រេងកាតដែលនឹងត្រូវបូមនាពេលខាងមុខ បូមលក់ចែកយកលុយដាក់
    ធនាគាជានិច្ចតទៅហោង។

  5. មាត់ដាច says:

    ទាំងនេះគឺសិល្បៈមួយក្នុងការគួរសមដល់ម្ចាស់ឆ្នោត និងជាគន្លឹះសុំការគាំទ្រទៅអនាគត។ ប៉ុន្តែសូមកុំអំពាវនាវប្រជាពលរដ្ឋមកចូលរួមធ្វើបាតុកម្ម ទើបជាមនសិការពិតព្រោះប្រជាកសិករដល់រដូវបង្កបង្កើនផល។