គង់ សុឋានរិទ្ធ
03 សីហា 2013
វីអូអេខ្មែរ

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា និយាយទៅកាន់យុវជនដែលជាអ្នកគាំទ្រ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។
ភ្នំពេញ៖ អ្នកឃ្លាំមើលដំណើរការនយោបាយនៅកម្ពុជាព្រមានថា ការចូលរួមបង្កើតរដ្ឋាភិបាលចម្រុះសម្រាប់អាណត្តិទី៥នេះ គឺជាចំណុចស្លាប់រស់របស់គណបក្សប្រឆាំង។
យោងតាមលទ្ធផលបោះឆ្នោតក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជាអះអាងថា ខ្លួនឈ្នះបាន៦៨អាសនៈក្នុងរដ្ឋសភាដែលមាន១២៣អាសនៈ។ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិក៏អះអាងដែរថា ខ្លួនទទួលបាន៦៣អាសនៈក្នុងសភាជាន់ទាបនេះ។ ប្រសិនបើលទ្ធផលបោះឆ្នោតនេះយកជាការបាននោះ គណបក្សនិមួយៗសុទ្ធតែអាចបង្កើតរដ្ឋាភិបាលបានដោយខ្លួនឯងឬត្រូវការដៃគូរវាងគណបក្សឈ្នះឆ្នោតសម្រាប់បង្កើតរដ្ឋាភិបាលចម្រុះ។
ក៏ប៉ុន្តែអ្នកវិភាគស្ថានការណ៍នយោបាយខ្មែរព្រមានថា គណបក្សសង្គ្រោះជាតិអាចនឹងត្រូវបំផ្លាញដោយគណបក្សប្រជាជនកម្ពុជានិងឈានដល់ការវិនាសឥទ្ធិពលនយោបាយ។
លោក ព្យែរ ជីល្លែត្ត (Pierre Gillette) ជាអតីតនិពន្ធនាយកកាសែតភាសាបារាំង កាំបូឌា ស្វ័រ (Cambodge Soir) ដែលបំពេញការងារនៅកម្ពុជាអស់រយៈពេលជាងដប់ឆ្នាំនិងជាអ្នកតាមដានសភាពការនយោបាយកម្ពុជា។ លោកមើលឃើញថា គួរតែមានគណបក្សមួយនៅក្រៅរដ្ឋាភិបាលសម្រាប់តាមឃ្លាំមើលការអនុវត្តរបស់គណបក្សកាន់អំណាច។ នេះជាគោលការណ៍នៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យក្នុងពិភពលោក។
លោក ជីល្លែត្ត បញ្ជាក់ថា គណបក្សជំទាស់ត្រូវគិតគូរពីតម្លៃកម្មវិធីនយោបាយរបស់ខ្លួននិងគ្រោះថ្នាក់នៅថ្ងៃខាងមុខ។
«ចូលរួមបង្កើតរដ្ឋាភិបាលថ្មីរបស់គណបក្សជំទាស់អាចធ្វើទៅបានប្រសិនកម្មវិធីនយោបាយមួយចំនួនរបស់ខ្លួននឹងត្រូវទទួលយកដោយគណបក្សម្ខាងទៀត។ ប្រសិនបើគណបក្សជំទាស់ចូលរដ្ឋាភិបាលចម្រុះដើម្បីបានតួនាទីនិងមុខតំណែងហើយមិនអាចធ្វើអ្វីបានដូចគេបានឃើញគណបក្សហ្វ៊ុនស៊ីនប៉ិកកាលពីអតីតកាល ដូច្នេះបើគណបក្សជំទាស់ចូលរួមបង្កើតរដ្ឋាភិបាលចម្រុះដើម្បីគ្រាន់តែទទួលបានមុខតំណែងនោះវានឹងក្លាយជារឿងមហន្តរាយ»។
គេជឿថាគណបក្សសង្គ្រោះជាតិទទួលបានការគាំទ្រដោយសារកម្មវិធីនយោបាយរបស់ខ្លួនដូចជាកម្មវិធីតម្លើងប្រាក់ខែដល់មន្ត្រីរាជការនិងកម្មករ កម្មវិធិផ្តល់ប្រាក់ឧបត្ថម្ភដល់មនុស្សចាស់ ការលើកស្ទួយជីវភាពប្រជាកសិករតាមរយៈការការពារតម្លៃកសិផលរបស់ពួកគេជាដើម។ ប្រសិនបើគណបក្សសង្គ្រោះជាតិមិនយកកម្មវិធីនយោបាយនេះទៅជាមួយក្នុងរដ្ឋាភិបាលចម្រុះនោះទេ គណបក្សសង្គ្រោះជាតិអាចនឹងធ្វើអត្តឃាតនយោបាយក្នុងភាពជាដៃគូក្នុងរដ្ឋាភិបាល។
ក្រុមអ្នកវិភាគជាច្រើនបានយកឧទាហរណ៍ការស្លាប់របស់គណបក្សរាជានិយមហ៊្វុនស៊ីនប៉ិកមកធ្វើជាមេរៀន។ គណបក្សនេះដែលឈ្នះបានអាសនៈចំនួន៥៨ក្នុងការបោះឆ្នោតកាលពីឆ្នាំ១៩៩៣គឺលើសគណបក្សប្រជាជនកម្ពុជាចំនួន៧អាសនៈ។ ប៉ុន្តែគណបក្សនេះហាក់ដូចជាមិនបានឱកាសយកដើមទុននយោបាយរបស់ខ្លួនមកប្រើក្នុងរដ្ឋាភិបាលចម្រុះនោះទេដោយសារការកាច់ចង្កូតនយោបាយត្រូវពឹងផ្អែកទាំងស្រុងលើគណបក្សប្រជាជនកម្ពុជាដែលមានអំណាចខ្លាំង។
ហើយ២០ឆ្នាំក្រោយមកគណបក្សរាជានិយមនេះបានបញ្ចប់ជីវិតនយោបាយរួចទៅ។ តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅកាលពីថ្ងៃទី២៨ ខែកក្ដដាឆ្នាំ២០១៣នេះ គណបក្សហ្វ៊ុនស៊ីនប៉ិកពុំបានទទួលអាសនៈសភាមួយណាឡើយ។
លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាគិតថា ការបង្កើតរដ្ឋាភិបាលចម្រុះគឺជាច្រកមួយពិបាកនឹងធ្វើទៅបានដោយសារតែវានឹងមិនមានគណបក្សប្រឆាំងនៅឃ្លាំមើលដំណើរការប្រព្រឹត្តិទៅរបស់រដ្ឋ ហើយវាក៏ជារណ្តៅគ្រោះថ្នាក់របស់គណបក្សសង្គ្រោះជាតិផងដែរ។
«ខ្ញុំមើលទៅបើសិនជាបង្កើតរដ្ឋាភិបាលជាមួយគ្នាគឺពិបាក ដោយសារមានតែគណបក្សតែពីរជាប់ឆ្នោត។ អត់មានគណបក្សប្រឆាំង។ ហើយបើសិនជាបង្កើតអញ្ចឹងមែន ការបែងចែកអំណាចនឹងមានកន្លែងជាន់គ្នា។ ហើយនឹងចាប់ផ្តើមានប៉ែងជើងគ្នាច្រើន។ ហើយបើដូច្នេះនឹងធ្វើឲ្យរដ្ឋាភិបាលក្រោយរញ៉េរញ៉ៃ។ ហើយគណបក្សប្រឆាំងអាចបាត់បង់ការគាំទ្រ»។
ប្រសិនបើគេក្រឡេកមើលសំឡេងគាំទ្រពីម្ចាស់ឆ្នោត ទាំងគណបក្សសង្គ្រោះជាតិ ទាំងគណបក្សប្រជាជនកម្ពុជាមានការរត់ប្រដេញគ្នា។ អ្វីដែលគេអាចសន្និដ្ឋានបានគឺថាគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចរយៈពេល៣៤ឆ្នាំមកហើយនេះមានទំនោរទៅរកការបាត់បង់ការគាំទ្រយ៉ាងសម្បើម ហើយគណបក្សសង្គ្រោះជាតិបានប្រជែងឈ្នះមួយជំហានយ៉ាងធំ ដែលអាចអនុញ្ញាត្តឲ្យគណបក្សនេះតថ្លៃយកតួនាទីបម្រើម្ចាស់ឆ្នោតក្នុងអំណាចរដ្ឋនៅតាមមូលដ្ឋានបានដូចជាក្នុងរដ្ឋបាលខេត្ត និងស្រុកជាដើមក្រៅពីការកាន់កាប់អំណាចរដ្ឋាភិបាល។
ក៏ប៉ុន្តែគន្លឺះមួយយ៉ាងសំខាន់នោះគឺថារដ្ឋអំណាចទាំងនេះនឹងត្រូវដាក់ឲ្យនៅក្រោមក្លៀកគណបក្សប្រជាជនកម្ពុជា ហើយក៏ត្រូវឆ្លងកាត់ការបោះឆ្នោតដែលត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានសមាជិកសុទ្ធតែមាននិន្ននាការនិងលម្អៀងទៅរកគណបក្សកាន់អំណាច។
លោក អ៊ូ វីរៈ ពន្យល់ថា គេអាចធ្វើការបែងចែកអំណាចដឹកនាំតាមមូលដ្ឋានទៅឲ្យគណបក្សជំទាស់បានប្រសិនបើមានការចរចាគ្នាបែបណាមួយដើម្បីធ្វើវិសោធនកម្មច្បាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំខេត្ត ក្រុងនិងស្រុក ខណ្ឌ។ នៅពេលនោះប្រសិនបើគេត្រឡប់មកវិភាគលទ្ធផលបោះឆ្នោតចុងក្រោយនេះ គណបក្សជំទាស់នឹងមានសិទ្ធិកាន់កាប់និងដឹកនាំខេត្ត ក្រុងនិងរាជធានីភ្នំពេញជាស្វ័យប្រវត្តិ។
យ៉ាងណាក៏ដោយដំណោះស្រាយទាំងនេះអាចក្លាយជាមុខម្ហូបលើតុចរចារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ។ ក៏ប៉ុន្តែវាក៏ជាគោលដៅដែលពិបាកនឹងទម្លាក់ជើងទៅដល់។ ក្នុងស្ថានភាពនេះ កម្លាំងគាំទ្រនយោបាយលើគណបក្សទាំងពីរប្រៀបបានដូចជាគោពីរក្បាលក្នុងនឹមតែមួយដែលមានកម្លាំងប្រហាក់ប្រហែលគ្នា។
ក្នុងន័យនេះ អ្នកស្រី ជា វណ្ណាត ដែលជាអ្នកវិភាគឯករាជ្យចង់ឃើញគណបក្សទាំងពីរដើរតួជាសត្វគោពីរក្បាលក្នុងនឹមនិងរទេះតែមួយ។
«ខ្ញុំមើលឃើញថា ពីរហ្នឹង (គណបក្ស) ត្រូវធ្វើការជាមួយគ្នា។ ចែកការទទួលខុសត្រូវយ៉ាងម៉េចក៏ចែកទៅ។ គណបក្សសង្គ្រោះជាតិក៏ដោយត្រូវការដាច់ខាតធ្វើការជាមួយគណបក្សប្រជាជនដែរ។ គណបក្សប្រជាជនក៏ត្រូវការសហការជាមួយគណបក្សសង្គ្រោះជាតិដើម្បីធ្វើការជាមួយគ្នាដែរ។ ប្រជាពលរដ្ឋចង់ឃើញអញ្ចឹង។ ចង់ឃើញគណបក្សពីរធ្វើការជាមួយគ្នាដើម្បីដឹកនាំប្រទេស ដើម្បីបម្រើប្រជាពលរដ្ឋ»។
ទស្សនៈនេះហាក់ដូចជាដើរបញ្ច្រាស់បទពិសោធន៍ជាក់ស្តែងរវាងភាពជាដៃគូរបស់គណបក្សហ្វ៊ុនស៊ីនប៉ិកនិងគណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋាភិបាល។
«ការពិតទៅគណបក្សហ្វ៊ុនស៊ីនប៉ិករលាយបាត់មែន ប៉ុន្តែបានផ្តល់បទពិសោធន៍ដ៏ល្វីងជូរចត់ដល់គណបក្សសង្គ្រោះជាតិ។ ហើយគណបក្សសង្គ្រោះជាតិចេញពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ គណបក្សទាំងពីរធ្លាប់ហែលបទពិសោធន៍គ្រប់យ៉ាង ម្ល៉ោះហើយខ្ញុំអត់ជឿថា វាសនាដូចគណបក្សហ្វ៊ុនស៊ីនប៉ិកទេ»។
នៅក្នុងពេលនេះមិនទាន់មានការចរចាជាដុំកំភូនរវាងគណបក្សជាប់ឆ្នោតទាំងពីរទេ។ ប៉ុន្តែពួកគេកំពុងរៀបចំយន្តការសម្រាប់ដោះស្រាយភាពមិនប្រក្រតីជាច្រើនដែលគណបក្សជំទាស់ចាត់ទុកថា ជាមូលហេតុនៃការបាត់បង់ចំនួនអាសនៈ។ បើទោះជាគណបក្សសង្គ្រោះជាតិមិនមានលទ្ធភាពបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមើលឃើញថា គណបក្សជំទាស់នឹងមានកម្លាំងចរចាបែងចែកអំណាចក្នុងរដ្ឋសភា។ នោះគឺគណបក្សជំទាស់អាចនឹងទទួលបានប្រធានគណៈកម្មការមួយចំនួន ហើយនឹងអាចទទួលតំណែងជាអនុប្រធានរដ្ឋសភា។
ជាមួយគ្នានេះលោកអ៊ូ វីរៈ យល់ថាជាមួយនឹងកៅអីតំណាងរាស្ដ្រ៥៥យ៉ាងតិចនិងមុខដំណែងសំខាន់ៗមួយចំនួនក្នុងរដ្ឋសភា គណបក្សសង្គ្រោះជាតិនឹងមានកម្លាំងនយោបាយយ៉ាងសំខាន់មួយក្នុងការធ្វើឲ្យមានតុល្យភាពក្នុងសភាជាន់ទាបនិងអាចជួយទប់ស្កាត់ឥទ្ធិពលគណបក្សកាន់អំណាចមកលើស្ថាបន័នីតិបញ្ញត្តិរួមទាំងអាចជួយជាន់ហ្វ្រាំងនៃទង្វើរបស់រដ្ឋាភិបាលមិនឲ្យឃ្លីងឃ្លោងតាមអំពើចិត្តបាន៕
អត្ថបទព័ត៌មានទាក់ទង
- គណបក្សកាន់អំណាចធ្លាក់ប្រជាប្រិយភាពធ្ងន់ធ្ងរក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣
- គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ នឹងពិភាក្សារឿងបង្កើតគណៈកម្មការចម្រុះ
- គណៈកម្មការជាតិរៀបចំការបោះឆ្នោតប្រាប់ឲ្យដឹងថា គ្មានលទ្ធភាពពីការស៊ើបអង្កេតរួមពីការបោះឆ្នោតទេ
It is a good analysis, but just wait and see what is the out come of the irregularity in the flawed election.
ហេតុអីត្រូវចូលរួមរដ្ឋាភិបាល បើCNRPជាអ្នកឈ្នះហ្នឹង ! បើមិនជៀរសួររាស្រ្តខ្មែរទៅ !
CNRPមិនគួរចូលរួមរដ្ឋាភិបាលចម្រុះជាមួយCPPទេ ខ្ញុំសូមលើកយកករណី២មកធ្វើការពិចារណា៖
១. ករណីCNRPមានកម្លាំងប្រហាក់ប្រហែលនឹងCPPក្នុងរដ្ឋាភិបាល ៖ពេលនោះ រដ្ឋាភិបាលអាចនឹង
ជួបប្រទះនូវភាពប្រទាញប្រទុងគ្នា ហើយនឹងបែងចែកខ្សែបក្ស និងប្រកាន់បក្សពួករៀងៗខ្លួន
ក្នុងរដ្ឋាភិបាលទៀត មិនយូរមិនឆាប់ គង់តែនឹងផ្ទុះជម្លោះធ្ងន់ធ្ងរជាមិនខាន ដូចឧទាហរណ៍
ព្រឹត្តការណ៍ថ្ងៃ៧កក្កដា ដែលCPPយកលេសកំទេចហ្វ៊ុនស៊ីនប៉ិច ។
២. ក្នុងករណីCPPមានកម្លាំងប្រៀបលើCNRPក្នុងរដ្ឋាភិបាល ៖ ដូចជាកងកម្លាំងប្រដាប់អាវុធទាំង៣
ប្រភេទ(ទាហាន,ប៉ូលីស,ប៉េអឹម)និងអាជ្ញាធរភូមិឃុំ ស្ថិតក្រោមការគ្រប់គ្រងរបស់CPP ពេលនោះ
CNRPប្រៀបបានដូចឈ្លូសមួយក្បាលដែលស្ថិតក្នុងការរឹតរួតពីពស់ថ្លាន់មួយក្បាល រហូតដល់
ដាច់ខ្យល់ ។ម្យ៉ាងទៀត ប្រាក់ខែរបស់មន្ត្រីរាជការមានតិចតួចស្តួចស្តើង មន្ត្រីCPPនឹងបបួលមន្ត្រី
CNRPនាំគ្នាប្រព្រឹត្តអំពើពុករលួយ ហើយទីបញ្ចប់ រាស្ត្រនឹងបាត់បង់ជំនឿលើCNRP ។
I think if the two parties share powers and work in the government altogether, it is one thing. If CNRP works as the oposition while CPP leads the government, it is another thing. I don’t think CPP can destroy CNRP like it destroyed Funcinpec. Funcinpec is far different fron CNRP. However, the formal result of the election has not come out yet. I don’t know for sure who is the real winner.
For me, i appeal to every party to place the national interests ahead of them and do the work for the people. Our people have sufferred for so long time. Now, it is time for khmer leaders to compensade them.
គណៈបក្សប្រជាជនធ្លាប់លេប ហ៊្វុនស៊ិនប៉ិច រហូតដល់ពេលនេះបាត់អាសនៈនៅក្នុងសភា។ ពាក្សខែ្មរ និយាយថានៅជាមួយចោរកើតចោរ នៅជាមួយអ្នកលេងល្បែងកើតអ្នកលេងល្បែង ក្នុងន័យនេះប្រសិនបើ បងើ្កតរដ្ឋាភិបាលចំរុះតើគណ់ៈប្រជាជននឹងលេបគណៈបក្សសង្រ្គោះជាតិ ដូចលេបហ៊្វុនស៊ិនប៉ិច ឬគណៈ បក្សសង្រ្គោះជាតិលេបគណៈបក្សប្រជាជនវិញ។ អ្នកមិនលេងល្បែងអាចអូសទាញអ្នកលេងល្បែងឲឈប់ លេងល្បែងបាន អ្នកមិនធ្លាប់ធ្វើចោរក៏អាចអូសទាញចោរឲឈប់លួចបានដែរ។
ទៅភ័យអី បើខ្លួនជាមាសទឹកដប់ចង់ជួយជាតិប្រាកដមែន។បើភ័យព្រោះតែកាឡៃឬសង្គ្រោះជាតិសិប្បនិម្មិត។
I don’t thimk there is peace if the two parties work together. There will be a lot of fights will happen, for sure. ប្រាកដជាមិនមានសន្តិភាពទេ។
ប្រទេសលទ្ធិប្រជាធិបតេយ្យត្រូវតែមានភាគីគណបក្សប្រឆាំង ដើម្បីជួយជាន់ហ្វ្រាំងនៃទង្វើរបស់ភាគីដទៃទៀត។។
កុំទុកចិត្តពួកទមិឡ ពួកធ្លាប់សីុបាយដាក់ស្មុគ្រដេកព្រៃ វានៅតែធុំក្លិនព្រៃទោះបីបានមកនៅក្រុងងូតទឹកម៉ាសីុនយ៉ាងណាក៍ដោយ។
នេះគេហៅថាយុទ្ធសាស្រ្ត ឈ្នះឈ្នះ របស់សម្តេច ។ ចាញ់ ក៏ឈ្នះ ឈ្នះក៏ឈ្នះ។ ឆ្លាតពេកហើយ។
យុទ្វសាស្រ្តនេះគឺគាត់បានប្រើជាមួយគណបក្សហ្វ៊ុនស៊ីនប៉ិក រួចហើយ។
ប្រសិនបើ CNRP មិនអាចទាមទារអ្វីដែលឈ្នះបានមកពេលនេះទេ
អាណត្តក្រោយមិនបាច់បោះឆ្នោតទេ គឺអង្គុយហើយនិយាយពីបែងចែកអំណាចតែម្តងទៅ។
សន្លឹកឆ្នោតរបស់រាស្ត្រ បោះអោយប៉ុន្មាន យកប៉ុណ្ណឹងទៅ។
ហេតុអ្វីមានវប្បធម៏ចែករំលែកអំណាចដូចប្រទេសទើបរំដោះចេញពីសង្រ្គាម?
នេះជាវប្បធម៏មិនល្អទេសំរាប់លទ្ធិប្រជាធិបតេយ្យ។
ខ្ញុំសូមសំណូមពរដល់ CNRP ត្រូវទាមទារអោយបាននូវលទ្វផលរបស់ខ្លួន
តាមការស៊ើបអង្កេតណ៏របស់អង្គការអន្តរជាតិ ហើយប្រកាសអោយពិភពលោកបានដឹងថា
រដ្ឋាភិបាលសព្វថ្ងៃកើតចេញពីរដ្ឋប្រហារ លើសេចក្តីទុកចិត្តរបស់រាស្រ្តខ្មែរ៕
ហ៊ានស៊ីត្រូវតែហ៊ានសង។ ខ្លួនបានប្រកាសក្តែងៗថា ប្រក្រោម៦០ អាសន្ន នឹងចុះចេញពីតំណែង។
ចុះឥទ្បូវហេតុអ្វីមិនចុះ?
ប៉ុន្តែចំពោះទស្សន:នៃខ្ញុំវិញ ខ្ញុំហ៊ានថា តើខ្លាចអីបានជាមិនហ៊ាន ចូលជាមួយរដ្ឋាភិបាលចំរុះ ?
បើកាលពីមុន មេដឹកនាំគណបក្សប្រឆាំង គាត់ដឹកនាំធ្វើនយោបាយ មានសេចក្តីរំពឹងទៅលើ
ភាពស្អាតស្អំ ចិត្តស្មោះត្រង់ និងការសម្តែងធ្វើចិត្តសាស្ត្រនយោបាយ ដើម្បីស្វែងរកការគាំទ្រ
ពីប្រជារាស្ត្រ តែប៉ុណ្ណោះ។ ចាប់តាំងពីចុងឆ្នាំ២០១០ មក មេដឹកនាំគណបក្សប្រឆាំង មាន
សមត្ថភាពពេញបរិបូរណ៌ ដែលត្រូវរក្សាគោលជំហរ ជាអ្នកស្អាតស្អំ ពង្រឹង និងពង្រីកដល់
សមាជិកថ្នាក់ក្រោមទាំងអស់អោយស្កប់ស្កល់ និងចេះស្រឡាញ់ជាតិ។ បើសិនជា គណបក្ស
មិនចូលរួមជាមួយរដ្ឋាភិបាលចំរុះមានន័យថា អ្នកកំពុងតែអនុគ្រោះបណ្តែតបណ្តោយអោយ
សង្គមទាំងមូល និយមតែបក្សពួក ពុករលួយ ទុកពេលអោយថ្នាក់លើបន្តធ្វើបាបថ្នាក់ក្រោម
ពង្រេចពង្រឹលទឹកដីខ្មែរយើង អស់ថែមទៀត។ ពីខ្ញុំជាមនុស្សម្នាក់ នៅក្នុងប្រទេសកម្ពុជា។
វាមិនខុសទេដែលអ្នកវិភាគអត្ថបទខាងលើយល់ឃើញនោះព្រោះអ្វីក៍ដោយបើគេធ្លាប់បំបែកបំបាក់ ឲ្យបក្សមួយរលាយបាននោះគេកាន់តែមានបទពិសោធន៍ច្រើនបើទោះបីជាថាបក្សប្រឆាំងបច្ចុប្បន្ន បានទទួលបទពិសោធន៍នៃការបែកបាក់ពីអតីតកាលក៍ដោយ។ អ្នកដែលចូលចិត្តបំបែកគេគឺគេមិន ប្រើរូបមន្តដដែលៗនោះទេគឺគេប្រើរូបមន្តថ្មីហើយប្រហែលជាខ្លាំងជាងមុនទើបអាចបំបែកបាន។ ដូច្នេះខ្ញុំមិនមានជំនឿនោះទេថាប្រសិនបើបក្សប្រឆាំងចូលរួមបង្កើតរដ្ឋាភិបាលចំរុះហើយមិនត្រូវ គេធ្វើឲ្យបែកខ្ចាយដូចហ្វុនសីនបិុចនោះ។ ដូច្នេះខ្ញុំជឿថាបក្សប្រឆាំងបានដឹងរឿងហ្នឹងអស់ហើយ ទើបបក្សនេះខិតខំតស៊ូពីភាពមិនប្រក្រតីនៃសន្លឹតឆ្នោតដោយមិនចាប់អារម្មណ៍និងការបែងចែក អំណាចនោះ។ ស្ថានការណ៍អាចបក្សប្រឆាំងជាអ្នកឈ្នះឆ្នោតនិងអាចដឹកនាំរដ្ឋាភិបាលផងក៍មិន ដឹងព្រោះមានភស្តុតាងច្រើនអាចគួរឲ្យជឿបាន។
បើមានការស្រុះស្រួលគ្នាដឹកនាំប្រទេសមែននោះ គឺជាការល្អប្រសើរណាស់ ប៉ុន្តែគន្លឹះសំខាន់នៅត្រចំណុចចថា តើរដ្ឋាភិបាលចំរុះនេះរៀបចំគោលនយោបាយបែបណា ដើម្បីបំពេញសេចក្តីស្រមៃរបស់ប្រជាពលរដ្ឋ?
–
ឧទាហរណ៏
–
គណះបក្សប្រជាជនអះអាងថា ខ្លួនមានជំនាញខាងស្វែងរកសន្តិភាព មិន បង្កសង្រ្គាមជាមួយប្រទេសជិតខាង មានបទពិសោធន៍ច្រើន និង ដឹងសុខទុក្ខប្រជាពលរដ្ឋ ចុះជួយដកស្ទូង ដឹកនាំគ្រូពេទ្យចុះព្យាបាលប្រជាជន ធ្វើផ្លូវ ។ល។ ………- ដូចនេះមានភារកិច្ចដឹកនាំ ក្រសួងការពារជាតិ ក្រសួងកសិកម្ម ក្រសួងសុខាភិបាល ក្រសួងគមនាគមន៍ ក្រសួងសង្គមកិច្ច ក្រសួងធម្មការនិងសាសនា ក្រសួងនគររូបនីយណ៍កម្ម និងសំណង់ ក្រសួងសិល្បះនិងវប្បធ៏ម….។
–
គណះបក្សសង្រ្គោះជាតិអះអាងថា មានគោលនយោបាយ និង សមត្ថភាពក្នុងការរកចំណូលជាតិ បំបាត់អំពើពុករលួយ បង្កើនប្រាក់ចំណូលអោយមន្រ្តីរាជការ និង កម្មករកម្មការនី និង ទប់ស្កាត់អន្តោរប្រវេសន៏ខុសច្បាប់ ពង្រឹងប្រព័ន្ធយុត្តិធ៏ម លើកស្ទួយសិទ្ធិមនុស្ស…. ដូចនេះគួរទទួលខុសត្រូវដឹកនាំ ក្រសួងហិរញ្ញវត្ថុ ស្ថាប័នវិនិយោគទុនសាធារណះ ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធ៏ម ស្ថាប័នកំចាត់អំពើពុករលួយ ក្រសួងឧស្សាហកម្-ថាមពលនិងរ៉ែ ក្រសួងអប់រំ ក្រសួងការបរទេស ក្រសួងព៏តមាន….។ល។
–
នេះគ្រាន់តែជាការស្រមៃរបស់ប្រជាពលរដ្ឋមួយចំនួនធំប៉ុណ្ណោះ បើវិភាគប្រៀបធៀបរវាងគោលនយោបាយ របស់គណះបក្សទាំងពីរ និង ការពិនិត្យការអនុវត្តរបស់រដ្ឋាភិបាលកន្លងមក ។
គណះបក្សប្រឆាំងពុំទាន់បានគិតគូរពីបញ្ហានេះឡើយ ។ ចំពោះលោក ហ៊ុន សែនវិញ
អ្វីដែលជាឧបសគ្គដ៏ធំបំផុតរបស់គាត់វិញ នោះ គឺ តើត្រូវធ្វើការវះកាត់សាច់មហារីកដ៏អាក្រក់មួយនេះដោយរបៀបណា?។ បើជំងឺនេះវាបានស៊ីយ៉ាងជ្រៅនិងមានទំហំធំធេងរួចបាត់ទៅហើយហ្នឹង ។
ហើយប្រសិនបើគាត់ហ៊ាន សំរេចចិត្តវះកាត់មហារីកដ៏អាក្រក់មួយនេះចេញ តើគាត់មាននឹងបានទទួលលទ្ធផលបែបណាវិញ? :
បើតាមស្តាប់សំដីរបស់គាត់ដែលបានលើកឡើងកាលពីម្សិលមិញថា គាត់នឹងធ្វើការកែទម្រង់ដ៏ស៊ីជម្រៅមួយ ? ។ បើយើងស្តាប់តែមួយភ្លែតវិញនោះ មើលទៅវាហាក់ដូចជាគាត់មានការប្តេជ្ញានិងតាំងចិត្តដ៏សម្បើមណាស់ ក៏ប៉ុន្តែ បើយើងមើលពីរយះកាលកន្លងមកក្នុងកំលុងក្រោយបោះឆ្នោតហើយប៉ុន្មានអណត្តិនោះពេកនេះវាមិនខុសពីអ្វីដែលគាត់ធ្លាប់បាននិយាយកាលពីមុននោះទេ។ សួរថាតើគាត់បានកែទំរង់អ្វីខ្លះដែលប្រកបដោយលក្ខណះស៊ីជម្រៅនោះ វាមិនត្រិមតែធ្វើមិនបាននោះទេថែមទាំងមានសភាពអាក្រក់គួរអោយស្អប់ខ្ពើមទៀតផង? តើមកពីមូលហេតុអ្វី? ។
គាត់គួរដឹងហើយថាពួកមន្រ្តីកំពូលៗដែលមានអំនាចមានលុយរាប់លានស្ទើរតែស្មើរនឹងគាត់នោះគឺពពួកអស់នេះរួមទាំងក្រុមគ្រួសារនិយមរបស់គាត់នោះហើយដែលបានរុញច្រានអោយគាត់ធ្លាក់ក្នុងស្ថានភាពបែបនេះ តើគាត់ហ៊ានវះកាត់សាច់ប្រភេទនេះបានដែរឬទេ? ចំលើយគឺមិនអាច ប៉ុន្តែបើអាច តើ ស្ថានភាពនៃអំនាចរបស់គាត់អាចទប់ទល់ជាមួយពួកទាំងនោះបានដែរឬទេ?
រីអែចំឡើយដែលមិនអាចវិញ នោះ សួរថាតើគាត់អាចទប់ទល់បានទេនៅសេចក្តីពុះកញ្ជ្រោលដែលស្រែកឃ្លាននៅសេរីភាពនិងយុត្តិធម៏ពីទឹកចិត្តប្រជាពលរដ្ធទូទាំងប្រទេសដែលកំពុងមានកំដោកើនឡើងដោយគំហុកចាប់ពីពេលនេះតទៅនោះ ?
ដូច្នេះពាក្យថាកែទម្រង់ស៊ីជម្រៅរបស់គាត់ដែលបានស្រែកប្រកាសពីវាលស្រែមកនោះ វាគ្រាន់តែជាពាក្យលួងលោមនៅអារម្មណ៏របស់គាត់អោយស្ងប់ចិត្តតែប៉ុណ្ណោះ ?
ដូចខ្ញុំបាននិយាយរួចមកហើយថា បើសិនជាគាត់អាចឡើងកាន់អំនាចក្នុងមួយអណត្តិទៀតនេះ វាគ្មានន័យអ្វីសំរាប់គាត់នោះទៀតឡើយ ពីព្រោះឥទ្ធិពលនៃអំនាចរបស់គាត់វានឹងអស់នៅក្នុងកំលុងពេលហ្នឹងហើយ ។
នេះហើយជាកម្មពារ ឬ តំរិះជិះក៏អែង ។
ចំពោះគណះបក្សប្រឆាំងបើសិនជាគណះបក្សនេះ ឬមានបំណងចង់ចូលរួមរដ្ធាភិបាលជាមួយគេក្នុងកំលុងពេលនេះ
វាប្រៀបបានទៅនឹងគណះបក្សប្រឆាំង សុខចិត្តទទួលរងនៅថ្មបាក់ជំនួសគេហើយ ។ប៉ុន្តែបើគណះបក្សនេះបានធ្វើរដ្ធាភិបាលក៏គួរតែគណះបក្សនេះធ្វើរដ្ធាភិបាលដោយខ្លួនអែងដែរ ហើយបើសិនជាមិនអាចវិញ
វីធីដែលល្អដែលគួរតែសំរេចចិត្តគឺនៅរង់ចាំឈរមើលគេពីក្រៅវិញល្អជាងហើយចាំត្រងទទួលយកលទ្ធផលពីគេដោយ
គាប់ចិត្តចុះពីព្រោះគណះបក្សប្រជាជននឹងមានការរង្គោះរង្គើរដ៏គួរភ្ញាក់ផ្អើលមួយ ។
ការបណ្តោយអោយបក្សផ្ដាច់ការ មានពេលវេលាគ្រប់គ្រាន់ ដើម្បីបង្កើនសមត្ថភាពបាន ដោយសារ
តែគេប្រព្រឹត្តអំពើពុករលួយ យ៉ាងសេរី ដូចមនុស្សជិះសេះលែងដៃ គឺមានន័យថា អ្នកចង់អោយគេ
មានសមត្ថភាព បើកដៃអោយគេ យកលុយពុករលួយទាំងនោះ មកសម្លាប់អាជីពគណបក្សរបស់
អ្នកវិញ។ កន្លងមក ថវិកាចុះឃោសនារកសម្លេងឆ្នោតរបស់បក្សកាន់អំណាច នៅតាមតំបន់ទទួល
ខុសត្រូវនិមួយៗ គឺបានមកពីលទ្ធភាពប្រព្រឺត្តអំពើពុករលួយ។ ពួកវាជាចោរលួចជាតិ។
មតិសេរី ជាមតិស្ថាបនា អានជក់ចិត្ត ផុលផុសណាស់។ យើងមើលឃើញទាំងអស់គ្នាហើយ ការប្រកួត
ប្រជែងបោះឆ្នោតរបស់គណបក្សធំៗទាំងពីរ អំពីលទ្ធភាពក្នុងការចំណាយថវិការបស់គណបក្សនិមួយ
ៗបានមកពី របៀបខុសគ្នា។ មេដឹកនាំគណបក្សប្រឆាំង មានសមត្ថភាពខ្ពស់ ដើម្បីបើកទូលាយ ពង្រីក
សមាជិកពិត នៃគណបក្សរបស់ខ្លួន ដែលជាអ្នកក្រីក្រ ដូចជា និសិ្សត កសិករ អាជីវកម្ម សិប្បកម្ម…នៅ
ក្នុងប្រទេសកម្ពុជា ចាប់ពីពេលនេះតទៅ។
To my idea, CNRP can work in the government for two or three years. Then, CNRP announces that CPP commits so heavy corruption that it cannot work with and leave the government to be led by CPP alone. From that time onwards, CNRP works as full oposition. By this way, CNRP will gain more supports which can defeat CPP easily for next mandate.
ខ្ញុំយល់ថា ពេលនេះសេចក្តីសុខ សុភមង្គលរបស់ប្រជាជនខ្មែរទូទាំងប្រទេសកំណត់ដោយថ្នាក់ដឹកនាំបក្សទាំងពីរហើយ។ ការសម្រេចចិត្តរបស់ បក្សសង្រោះជាតិក្នុងការចែករំលែកអំណាចដឹកនាំប្រទេសក្នុងរដ្ឋាភិបាល ក៏ជារឿងល្អដែរ តែវាប្រាស់ចាកពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ចំពោះការព្រួយបារម្ភករណីលង់ខ្លួនក្នុងរណ្តៅដូចមេរៀនផ្តល់ដោយគណបក្សហ្វុនស៊ិនប៊ិចនោះ ជឿថាមិនអាចទៅរួចឡើយ។
Khmer people in Cambodia are corrupted. No matter what parties, they are all Khmer living in Khmer society, they are all the same.
If the honest Khmer young people from the West come to work in Cambodia, they first are good and honest, soon later, they will copy from the others in the society, they will begin to do the corruption even worst than the others.
If CNRP agrees to join a government coalition at this mandate, it seems to join in order to learn how to corrupt from CPP. Finally CNRP will become 2nd FUNCIPEC, and the likelihhod of their fate will be exactly like NHEK BUN CHHAI.
បេសកកម្មរបស់បក្សសង្រ្គោះជាតិ ខ្ញុំជឿថាច្បាស់ជាចង់បានភាពរីកចម្រើនប្រកបដោយកត្តិយសជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។ អ្នកដឹកនាំបក្សនេះគ្រប់រូបមិនបានសម្លឹងទៅរកតួនាទី បុណ្យស័គ្គ ឬលាភសក្ការតាមរយះការធ្វើអាជីវកម្មលើសម្លេងគាំទ្ររបស់ប្រជាជន នោះឡើយ។ដូចនេះ ករណីដែលបក្សប្រជាជន បានរកឃើញកំហុសឬចំណុចខ្វះខាតរបស់ពួកគេ ហើយសុខចិត្តកែលម្អ ដែលអាចនាំដល់ ភាពសុខសាន្ត សុភមង្គល និងអភវឌ្ឍសង្គមជាតិជូនប្រជាជន នោះហើយជាសេចក្តីប៉ងប្រថ្នារបស់បក្សសង្គ្រោះជាតិ។ ផ្ទុយទៅវិញបើសម្លេងអ្នកគាំទ្របក្សសង្គ្រោះជាតិ នៅតែចុចអុចអាលអោយបក្សទាំងពីរខាំគ្នាដូចសត្វកណ្តាច់ ស្លាប់ម្ខាងៗដើម្បីអោយបានតំណែងសម្រាប់ខ្លួន. នោះវាមិនខុសពីការសម្លាប់ជាតិខ្លួនអែងឡើយ។. សូមថ្នាក់ដឹកនាំបក្សសង្រោះជាតិមេត្តាពិចារណាដោយសុភវិនិឆ្ឆ័យផងចុះ។ សូមទទួលការគោរពខ្ញុំ
់
បើបក្សសង្រ្គោះជាតិចូលរួមក្នុងរដ្ឋាភិបាលចម្រុះ
នោះបក្សសង្រ្គោះជាតិនិងក្លាយជាអាយ៉ងបក្សកាន់អំណាចលួចជាតិនេះជាមិនខាន !
The best part is to value its future. Once you enter there is alot of promise that CNRP cannot implement when working with CPP. Prove it you stay strong. For a better part, those members who want position will leave CNRP. Therefore, CNRP will have only better candidates that purely do for the interest of Cambodia.
The things the CNRP need to do are to stay strong: should not live and work under threat. Now nothing good. The world will see Premier H.S. CPP will also look at H.S as well as people.
Threat, threat and threat.
The CPP structure will come to an end very soon…
Of course, it is not a good idea to have the government coalition for CNRP. Hun Sen can form his own authoritarian government by using his money or loans to pay government officers salary and allowance while UN denies the legitimacy of his government. We want to see how long he would survive to support his power from now on? His stubbornness reflects in the grip of economic recession.
បើ CPP ឈ្នះឆ្នោត ហើយ៖
– CNRP ចូលរួមក្នុងរដ្ឋាភិបាល នោះប្រាកដណាស់ថាCPPកាន់តំណែងនាយករដ្ឋមន្ត្រី។ តើCNRP អាចសម្រេចធ្វើអ្វីបានខ្លះទៅ? តើអាចធានាថាខ្លួនអាចធ្វើតាមកិច្ចសន្យារបស់ខ្លួននាពេលឃោសនាបោះឆ្នោតបានទេ?។ មន្ត្រីរបស់ខ្លួនមួយចំនួនអាចប្រព្រឹត្តអំពើពុករលួយក្នុងជួររដ្ឋាភិបាល តើCNRP អាចដកតំណែងពួកគេនោះបានដែរឬទេបើនាយករដ្ឋមន្ត្រីមិនព្រមហើយសមាជិកសភាពីCPP មិនឯកភាពនោះ? ដូច្នេះចាប់ផ្តើមមានឈ្មោះស្អុយហើយ។
– បើកាន់តំណែងជាប្រធានសភាវិញ តើអាចអនុមត័ឬធ្វើវិសោដនកម្មច្បាប់ផ្សេងៗដូចជាច្បាប់ បោះឆ្នោត ប្រឆាំងអំពើពុករលួយ សន្ធិសញ្ញាព្រំដែន។ល។និង។ល។បានដែរឬទេ ប្រសិនបើនាយករដ្ឋមន្រ្តីនិងសមាជិកសភាមកពីគណៈបក្សប្រជាជនមិនព្រម? ដូច្នេះចាប់ផ្តើមមានឈ្មោះស្អុយទេហើយ។
***- ដូច្នេះតើគួរធ្វើអ្វី? ខ្ញុំគិតថា ជំហានដំបូងត្រូវកាន់កាប់អំណាចទាំង២នេះឲ្យបាន តាមរយៈដំណោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតនេះសិន។
នេះគ្រាន់តែជាគំនិតគិតគូរសើៗប៉ុណ្ណោះ។
Staying away from the coalition government is the best option for CNRP…
បើ CNRP ចូលរួមជាមួយរដ្ឋាភិបាល
បក្សសង្រ្គោះជាតិនិងក្លាយជាបក្សហ៊្វុនស៊ីនប៉ិកទីពីរ ហ៊ុនសែន និងជ្រៀកជាជំរាកៗ
ដូចហ៊្វុនស៊ីនប៉ិកចឹង ជួនកាលគេអាចយកអំណាចទិញអូសទាញសមាជិកក្នុងបក្ស
ឱ្យខាំគ្នាឯងបាក់បែកសឹងតែរលាយបក្សសាបសូន្យក៍អាចថាបានដែរ !
ជំរាបជួនមិត្តអ្នកអានអង្គការជាតិ អង្គការអន្តជាតិ NEC ថា
គ.ជ.ប ឃុំ លេខ ០០៧ ខេត្តលេខ ២១បានបើកលុយអោយមន្រ្តីរៀបចំបោះឆ្នោតនិងរាប់សន្លឹកឆ្នោតតាមការិយាល័យដែល គ.ជ.ប ឃុំ លេខ ០០៧ ទទួលខុសត្រួវ ដោយសុំ១០០០រៀល(មួយពាន់រៀល)ក្នុងមួយនាក់ជាថ្លែបើកប្រាក់ពីធានាគារជាតិជាតិ បើសរុបមិនដល់១០០,០០០រៀល(ដប់មឺនរៀល)ផង
តើគ.ជ.ប ឃុំផ្សេងទៀត ធ្វើដួចនេះទេ?
តើនេះជាទង្វើត្រឹមត្រួវរបស់ គ.ជ.ប ទេ?
តើ គ.ជ.ប ពឹតជាអព្យាក្រឹតទេ ត្រឹមត្រួវទេសំរាប់គណបក្សនយោបាយទំាងអស់នៅក្នុងឃុំ លេខ ០០៧ ខេត្តលេខ ២១ និងទូទំាងប្រទេសកម្ពុជា?
តើ គ.ជ.បខេត្ត រឺ NEC អាចចាត់ជាអព្យាក្រឹតទេ ត្រឹមត្រួវទេ បើគ្រាន់តែកួនចៅធ្វើទង្វើនេះមិនដឹងផង?
សូមអោយអង្គការជាតិ អង្គការអន្តជាតិ NEC សើបអង្កេត និងពិនិត្យឡើងវិញអំពីបញ្ហានេះ
សួមអោយមិត្តអ្នកអានជួយឆ្លើយ
-Be with a thug like be with the enemy.
– Be with a professional like be with the wise.
If you be with a thug like you be with your worse enemy.
If you be with a loyalty like you be with the wise.
១. តាមការបកស្រាយរបស់លោកកឹមសុខានៅស្រុកស្អាង ខេត្តកណ្តាល បានបញ្ជាក់យ៉ាងច្បាស់លាស់រួចទៅហើយ!! ដូច្នេះ សំនួរសួរថា គណៈបក្សសង្រ្គោះជាតិចូលរួមបង្កើតរដ្ឋាភិបាលទេ? ឬអាចរលាយទេនៅពេលចូលជាមួយបក្សប្រជាជន? លែងជាសំណួរគួរលើកឡើងទៀតហើយ!!!
២. ចាប់ពីពេលនេះទៅ មានតែសំណួរសួរថា៖ ត្រូវផ្តួលលោកហ៊ុន សែនតាមវិធីណា?? ប្រើរយៈពេលប៉ុន្មាន?? តើបងប្អូនជនរួមជាតិហ៊ានតស៊ូផ្តួលលោកហ៊ុន សែនឬទេ???
cpp dog
kral ka bros cot ma pom ban grak money ory people tral bros crot ory cpp men som siom tia
Strey Khmer (a gay in the US) was fucked in the asshole by the Real Khmerologist under the US bridge and inside the carton box. They are both homeless and menatally ill with uncurable!!! I have a pity on them. If they come to Cambodia, I will feed them kindly!!!
ខ្ញុំយល់ថា
Stop faking other people’s name, motherfucker! Or u want me to track u down and put a bullet in ur motherfucking head??? U son of bitch!
គោលដៅធំបំផុតរបស់បក្សប្រឆាំងគឺ ចង់យកឈ្នះកៅអីក្នុងសភា ហើយចង់ធ្វើនាយករដ្ឋមន្ត្រី
ប៉ុន្តែគោលបំណងបានត្រឹមជិតឈ្នះ ដូច្នេះមិនអាចលើកពានរង្វាន់ បានត្រឹមពានរង្វាន់ពាក់ បន្តោង លើករបង្ហាញជើងឯករង ។ ៥ឆ្នាំ បើគិតអាយុកាលក៏ាន់តែឈានទៅមុខ ស្បែកជ្រួញហើយ អនាគតខ្លួនឯង អនាគតគ្រួសារ ក៏រស់នៅក្នុងនាមជាបក្សប្រឆាំង តែចំពោះមាសប្រាក់ ទ្រព្យសម្បត្តិ
មិនបិ្រឆាំងបុគ្គលណាទាំងអស់ អ្នកណាអាចប្រឹងប្រែងរកវាបានគឺជាមនុស្សជោគជ័យ បើពូកែប្េឆាំងហើយមិនចេះអង្វរគេ ដើរតែអួត ដើរតែបង្អាប់គេ មុខមិនញញឹម សូម្បីធ្វើជាអ្នកសុំទាន សុំជំនួយគេ ក៏គេមិនចង់មើលមុខផង។ ក្នុងនាមអ្នកប្រឆាំង ជាអ្នកប្រជាធិប្បតេយ្យបែបអាមេរិកកាំង ទៅបបួលអ្នករស់នៅឯប្រទេសក្រៅអោយជួយលុយ ជួយ
បន្ទោសរាជរដ្ឋាភិបាលបន្តទៀត បើចូលចូលនាំអោយអាប់រាសី ក្រែងគេលែងជួយបក្សប្រឆាំង
ព្រោះស្អប់សម្តេច ចង់រួចពីទោសអង្វសម្តេច មើលមិនឃើញទឹកចិត្តស្នេហាជាតិរបស់សម្តេច
តែសសើរអាមេរិក ធ្លាប់ទំលាក់គ្រាប់ រាប់លានតោន សម្លាប់ខ្មែរ ។បើចង់បានជានានឹងគ្នា បើមិន
បានសសើរ សូមកុំបង្អាប់ដោយខុសកាលពេលវេលា ។
បុគ្គលដែលដុះមេ ខាងស្រវឹងខួបទៅហើយ តែបើកភ្នែកឡើងបើមិនបានផឹកស្រា គឹនៅមិនសុខ
តែបានផឹកហើយ បើមិនបានរិះគន់គេ មិនបានជេរគេ គនៅមិនសុខ ក្នុងគ្រួសាទាំងមូលគែនាំ
គ្នាទៅធ្វើការអស់ ឯអ្នកស្រវឹងគិតតែដើរផឹក ហើយអួតៗ ពីព្រោះធ្វើការ បញ្ចេញកម្លាំង គឺវាហត់នឿយ
វាមិនស្រួលដូច ផឹកដៀលគេ ផឹកជជែកគ្នាហើយដេកទើបវាស្រួល។
យ៉ាងណាមិញក្រុមដែលមិនចង់ធ្វើការ មិនចង់ចូលរួមគ្នាបំពេញតព្វកិច្ចជូនជាតិ ចេះតែដេកយល់សប្តិ ខាងយ៉ាងនេះ ខ្លាចយ៉ាងនោះ ចង់រក្សាខ្លួនដូចមាសទឹកដប់ ចង់រក្សភាពក្រមុំ
ព្រហ្មចារីយ័ បោះចូលធ្វើការនាំអៅយថោកខូចសម្រស់ ខ្លាចគេចោទថា ពុករលួយដែរ សុខចិត្ត ដេកនៅផ្ទះអោយពុកម្តាយរកប្រាក់មកចិញ្ចឹម ។បើម្នាកៗ គោរពច្បាប់ ប្រឹងបំពេញការងារ ធ្វើយ៉ាងណា
អោយជាតោមានភាពរីកចំរើនោះគង់តែមហាជនសសើរ ធម្មតាចុះទឹកគង់តែប្រឡាក់ ទទឺក ចូលព្រៃ តែងតែ មុតបន្លា បើមុតបន្លាតែងតែមានដំបៅ មានដំបៅតែងតែស្អុយរលួយមិនខាន
ប់ុន្តែបើមានប្រាក់ព្យាបាលជំងឺអាចជាសះស្បើយ តែបើដំបៅរលួយហើយក្រ ដេកលាក់ខ្លួន ពួនអត្មា ដំបៅរលួយនាំអោយក្លាយជាជំងឺធ្ងន់ គង់តែស្លាប់ដោយភាពវេទនាជាទីបំផុត ។អ្នកគ្មានពុករលួយសោះបើក្រ ពីព្រោះមិនចូលរួមធ្វើកាងារ ចង់បានគេសសើរ ល្អៗៗៗៗ រហូតដល់ស្លាប់ដូចគ្នា។
បុគ្គលដែលដុះមេ ខាងស្រវឹងខួបទៅហើយ តែបើកភ្នែកឡើងបើមិនបានផឹកស្រា គឹនៅមិនសុខ
តែបានផឹកហើយ បើមិនបានរិះគន់គេ មិនបានជេរគេ គនៅមិនសុខ ក្នុងគ្រួសាទាំងមូលគែនាំ
គ្នាទៅធ្វើការអស់ ឯអ្នកស្រវឹងគិតតែដើរផឹក ហើយអួតៗ ពីព្រោះធ្វើការ បញ្ចេញកម្លាំង គឺវាហត់នឿយ
វាមិនស្រួលដូច ផឹកដៀលគេ ផឹកជជែកគ្នាហើយដេកទើបវាស្រួល។
យ៉ាងណាមិញក្រុមដែលមិនចង់ធ្វើការ មិនចង់ចូលរួមគ្នាបំពេញតព្វកិច្ចជូនជាតិ ចេះតែដេកយល់សប្តិ ខាងយ៉ាងនេះ ខ្លាចយ៉ាងនោះ ចង់រក្សាខ្លួនដូចមាសទឹកដប់ ចង់រក្សភាពក្រមុំ
ព្រហ្មចារីយ័ បើចូលធ្វើការនាំអៅយថោកខូចសម្រស់ ខ្លាចគេចោទថា ពុករលួយដែរ សុខចិត្ត ដេកនៅផ្ទះអោយពុកម្តាយរកប្រាក់មកចិញ្ចឹម ។បើម្នាកៗ គោរពច្បាប់ ប្រឹងបំពេញការងារ ធ្វើយ៉ាងណា
អោយជាតោមានភាពរីកចំរើននោះគង់តែមហាជនសសើរ ធម្មតាចុះទឹកគង់តែប្រឡាក់ ទទឺក ចូលព្រៃ តែងតែ មុតបន្លា បើមុតបន្លាតែងតែមានដំបៅ មានដំបៅតែងតែស្អុយរលួយមិនខាន
ប់ន្តែបើមានប្រាក់ព្យាបាលជំងឺអាចជាសះស្បើយ តែបើដំបៅរលួយហើយក្រ ដេកលាក់ខ្លួន ពួនអត្មា ដំបៅរលួយនាំអោយក្លាយជាជំងឺធ្ងន់ គង់តែស្លាប់ដោយភាពវេទនាជាទីបំផុត ។អ្នកគ្មានពុករលួយសោះបើក្រ ពីព្រោះមិនចូលរួមធ្វើកាងារ ចង់បានគេសសើរ ល្អៗៗៗៗ រហូតដល់ស្លាប់ដូចគ្នា។
សង្គមមួយដែលគេហៅថាសង្គមរីកចំរើនគឺវាអាស្រ័យនឹងសមត្តភាពគ្រប់គ្រងមនុស្សខូច។
តែបើមនុស្សខូចគ្រប់គ្រងមនុស្សល្អ មិនដឹងគេហៅសង្កមអីទេ?
បៀម៉ាហ៊ូរើសខ្ទាស់តាមចិត្ត នៅតែច្រិមច្រុម ចំជារាសីអន់មែន។
Hun Sen is too old, so he cant do like the Funcipec Party
មិនទាន់ដឹងអីផង អ៊ូ វីរះ នាំគ្នាចែកបុណ្យសក្តិទៅហើយ