ក្រុមអង្គការមិនមែនរដ្ឋាភិបាលប្រមាណ ៤០ស្ថាប័ន បានដាក់សំណើរួមគ្នាមួយទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីបានសិទ្ធិថតចម្លងឯកសារចាំបាច់មួយចំនួន ដែលក្រុមនេះចាត់ទុកថាជាប្រភពក្នុងការស្រាវជ្រាវពីភាពសង្ស័យមួយចំនួននៅក្នុងដំណើរការបោះឆ្នោត។ ករណីនេះ គ.ជ.ប អះអាងថា ពុំទាន់មានពេលនឹងពិនិត្យពិចារណានៅឡើយ ប៉ុន្តែបង្ហើបថា ទំនងថានឹងមិនអាចបានការអនុញ្ញាតឡើយ។
ដោយ សុ ជីវី
2013-08-03
RFA

ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលដែលរួមគ្នាឃ្លាំមើលការបោះឆ្នោតនៃបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតឆ្នាំ២០១៣ រៀបចំឡើងដោយគណៈកម្មាធិការខុមហ្វ្រែល (Comfrel) នៅថ្ងៃ២៩ កក្កដា ឆ្នាំ២០១៣។ RFA/Tin Zakariya
ក្រុមអង្គការសមាគមមិនមែនរដ្ឋាភិបាល ដែលរួមគ្នាឃ្លាំមើលការបោះឆ្នោត គ្រោងនឹងសិក្សាស្រាវជ្រាវអំពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា កន្លងទៅ បន្ទាប់ពីបានរកឃើញថា ការបោះឆ្នោតនោះមានបញ្ហាមិនប្រក្រតីជាច្រើន ដែលទាមទារអោយមានការបញ្ជាក់ពីការពិត។
សេចក្ដីប្រកាសព័ត៌មានរបស់បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត ដែលបង្កើតឡើងដោយអង្គការមិនមែនរដ្ឋាភិបាលចំនួន ៤១ស្ថាប័ន ផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា បានអោយដឹងថា បញ្ហាដែលក្រុមនេះនឹងស្រាវជ្រាវនោះ រួមមាន បញ្ហាទាក់ទិននឹងអ្នកចេញទៅបោះឆ្នោត បញ្ជីបោះឆ្នោត លទ្ធផលនៃការបោះឆ្នោតនៅតាមការិយាល័យ ព្រមទាំងគុណភាពនៃការចេញលិខិតបញ្ជាក់អត្តសញ្ញាណបម្រើអោយការបោះឆ្នោត។
សេចក្ដីប្រកាសព័ត៌មានដដែលបានអោយដឹងទៀតថា ក្រុមអង្គការមិនមែនរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ខុមហ្រ្វែល (Comfrel) បានស្នើអោយ គ.ជ.ប ផ្ដល់បញ្ជីបោះឆ្នោតដែលបានប្រើប្រាស់ក្នុងថ្ងៃបោះឆ្នោត និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតពីកញ្ចប់សុវត្ថិភាព និងថតចម្លង ឬថតដោយម៉ាស៊ីនថតរូបនូវគល់បញ្ជីលិខិតបញ្ជាក់អត្តសញ្ញាណ បម្រើអោយការបោះឆ្នោតនៅក្នុងខេត្តក្រុងចំនួន៧ រួមមាន កំពង់ចាម កណ្ដាល បាត់ដំបង សៀមរាប ព្រៃវែង និងរាជធានីភ្នំពេញ។
នាយកប្រតិបត្តិគណៈកម្មការ ខុមហ្រ្វែល លោក គល់ បញ្ញា មានប្រសាសន៍បន្ថែមថា ឯកសារដែលក្រុមលោកបានស្នើទាំងនោះ គឺមានប្រយោជន៍សម្រាប់ការធ្វើសវនកម្ម ដើម្បីបង្ហាញពីភាពស្អាតស្អំនៃដំណើរការបោះឆ្នោត។ លោកបន្តថា គ.ជ.ប គួរអនុញ្ញាតអោយមានការថតចម្លងឯកសារទាំងនោះនៅពេលដែលស្ថាប័ននេះអះអាងថា បានបំពេញការងារដោយតម្លាភាព។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មានប្រសាសន៍ថា គ.ជ.ប នៅមិនទាន់មានពេលវេលាដើម្បីពិភាក្សាពីសំណើនេះនៅឡើយ។ ប៉ុន្តែ លោកបានបញ្ជក់ថា គ.ជ.ប ធ្លាប់បានបដិសេធសំណើដូចគ្នានេះម្ដងរួចមកហើយនៅមុនថ្ងៃបោះឆ្នោត។
ក្នុងការបោះឆ្នោតដែលបញ្ចប់ទៅកាលពីថ្ងៃទី២៨ ខែកក្កដា ខុមហ្រ្វែល បានរកឃើញមានភាពមិនប្រក្រតីជាង ២០០ករណី។ ក្នុងនោះមានដូចជា ការបាត់ឈ្មោះប្រជាពលរដ្ឋពីបញ្ជីបោះឆ្នោត ឈ្មោះប្រជាពលរដ្ឋត្រូវគេបោះឆ្នោតជំនួស ទឹកខ្មៅជ្រលក់ដៃលាងជ្រះ និងករណីជាច្រើនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក សម រង្ស៊ី ប្រកាសប្រាប់អ្នកគាំទ្រនៅខេត្តកណ្ដាលថាឈ្នះឆ្នោត
- ពលរដ្ឋនៅភាគពាយ័ព្យរក្សាភាពស្ងប់ស្ងាត់ក្រោយការបោះឆ្នោត
- បក្សសង្គ្រោះជាតិបដិសេធពាក្យចចាមអារ៉ាមលើបណ្ដាញហ្វេសប៊ុក
- ទស្សនៈពលរដ្ឋនៅខេត្តព្រះសីហនុចំពោះការបោះឆ្នោត
- លោក ហ៊ុន សែន មិនបារម្ភពីអាមេរិកកាត់ផ្ដាច់ជំនួយ
- នាយករដ្ឋមន្ត្រីអះអាងថាអាចបង្កើតរដ្ឋាភិបាលដោយមិនត្រូវការបក្សប្រឆាំង
- ការបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត
- លោក ហ៊ុន សែន ព្រមានចំពោះគម្រោងធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោត
- ក្រសួងមហាផ្ទៃប្រតិកម្មចំពោះរបាយការណ៍លោក ប្រែដ អាដាម
plz , play smartes politic, don’t play dumb & destroy our beloved country
think !! our country first ,,, top priority ,,,
camnew.com
CNRP យើងទទួលបានអាសនះច្រើនគួរជាមោទនភាព បើយើងទាមទារលើសពីនេះទៅទៀត យើងនឹងខាតទាំងចុង ខាតទាំងដើម ចុងក្រោយអ្នកបាត់បង់ជីវិត អ្នកបាត់បង់ផលប្រយោជន៍គឺ ប្រជាជន និង ប្រទេសជាតិទាំងមូល។ យើងដឹងច្បាស់ហើយថាអង្គការក្រៅរដ្ឋាភិបាលស្ទើរតែទាំងអស់លំអៀងមករកCNRPរបស់យើង យើងមិនត្រូវឆ្លៀតឪកាសប្រើប្រាស់ដៃរបស់ពួកគេ ដើម្បីបំរើមហិច្ឆិតាអំណាចរបស់យើងទេ។ បើយើងបំផុសប្រជាជនអោយចូលរួមធ្វើបាតុកម្ម យើងប្រាកដជាដឹងច្បាស់ហើយថា យើងនឹងទទួលបានលទ្ធផលមួយគឺ ការបាត់បង់ជីវិតប្រជាជនស្លូតត្រង់ ភាពខ្ទេចខ្ទាំនៃប្រទេស ដល់ពេលនោះទាំងប្រជាជនគាំទ្រCNRP ទាំងប្រជាជនគាំទ្រ CPP រួមទាំងប្រជាជនគាំទ្រគណបក្សផ្សេងៗ គឺជាអ្នកដែលត្រូវទទួល។
ជាចុងក្រោយក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមអំពាវនាវដល់អ្នកនយោបាយខ្មែរទាំងអស់ មេត្តាឈប់ធ្វើការបោកប្រាស់ប្រជាជនស្លូតត្រង់ អោយទៅស្លាប់ដើម្បីបំរើមហិច្ឆិតាចង់បានអំណាចរបស់ខ្លួនទៀតទៅ។
I think that very good Cambodia’people
ជំរាបជួនមិត្តអ្នកអានអង្គការជាតិ អង្គការអន្តជាតិ NEC ថា
គ.ជ.ប ឃុំ លេខ ០០៧ ខេត្តលេខ ២១បានបើកលុយអោយមន្រ្តីរៀបចំបោះឆ្នោតនិងរាប់សន្លឹកឆ្នោតតាមការិយាល័យដែល គ.ជ.ប ឃុំ លេខ ០០៧ ទទួលខុសត្រួវ ដោយសុំ១០០០រៀល(មួយពាន់រៀល)ក្នុងមួយនាក់ជាថ្លែបើកប្រាក់ពីធានាគារជាតិជាតិ បើសរុបមិនដល់១០០,០០០រៀល(ដប់មឺនរៀល)ផង
តើគ.ជ.ប ឃុំផ្សេងទៀត ធ្វើដួចនេះទេ?
តើនេះជាទង្វើត្រឹមត្រួវរបស់ គ.ជ.ប ទេ?
តើ គ.ជ.ប ពឹតជាអព្យាក្រឹតទេ ត្រឹមត្រួវទេសំរាប់គណបក្សនយោបាយទំាងអស់នៅក្នុងឃុំ លេខ ០០៧ ខេត្តលេខ ២១ និងទូទំាងប្រទេសកម្ពុជា?
តើ គ.ជ.បខេត្ត រឺ NEC អាចចាត់ជាអព្យាក្រឹតទេ ត្រឹមត្រួវទេ បើគ្រាន់តែកួនចៅធ្វើទង្វើនេះមិនដឹងផង?
សូមអោយអង្គការជាតិ អង្គការអន្តជាតិ NEC សើបអង្កេត និងពិនិត្យឡើងវិញអំពីបញ្ហានេះ
សួមអោយមិត្តអ្នកអានជួយឆ្លើយ
ជំរាបជួនមិត្តអ្នកអានអង្គការជាតិ អង្គការអន្តជាតិ NEC ថា
គ.ជ.ប ឃុំ លេខ ០០៧ ខេត្តលេខ ២១បានបើកលុយអោយមន្រ្តីរៀបចំបោះឆ្នោតនិងរាប់សន្លឹកឆ្នោតតាមការិយាល័យដែល គ.ជ.ប ឃុំ លេខ ០០៧ ទទួលខុសត្រួវ ដោយសុំ១០០០រៀល(មួយពាន់រៀល)ក្នុងមួយនាក់ជាថ្លែបើកប្រាក់ពីធានាគារជាតិជាតិ បើសរុបមិនដល់១០០,០០០រៀល(ដប់មឺនរៀល)ផង
តើគ.ជ.ប ឃុំផ្សេងទៀត ធ្វើដួចនេះទេ?
តើនេះជាទង្វើត្រឹមត្រួវរបស់ គ.ជ.ប ទេ?
តើ គ.ជ.ប ពឹតជាអព្យាក្រឹតទេ ត្រឹមត្រួវទេសំរាប់គណបក្សនយោបាយទំាងអស់នៅក្នុងឃុំ លេខ ០០៧ ខេត្តលេខ ២១ និងទូទំាងប្រទេសកម្ពុជា?
តើ គ.ជ.បខេត្ត រឺ NEC អាចចាត់ជាអព្យាក្រឹតទេ ត្រឹមត្រួវទេ បើគ្រាន់តែកួនចៅធ្វើទង្វើនេះមិនដឹងផង?
សូមអោយអង្គការជាតិ អង្គការអន្តជាតិ NEC សើបអង្កេត និងពិនិត្យឡើងវិញអំពីបញ្ហានេះ
សួមអោយមិត្តអ្នកអាន និងអង្គការសង្គមសីវិលជួយឆ្លើយ
ទេព នីថា ឈ្មោះនេះពិរោះណាស់តែចរិតរបស់ម្ចាស់វាមិនពិរោះដូចឈ្មោះឡើយ……..ខ្ញុំមិនបន្ទោសលោកទេព្រោះលោកក៏មានការពិបាកជាមួយជនផ្តាច់ការដែរ…តែនៅពេលដល់កលោកគួរតែគិតរឿង វាសនារបស់ប្រទេសជាតិផង អាណត្តិនេះលោកពិតជាលំបាកហើយក្នុងការបន្លំដូចលើកមុនៗ…លោក គួរតែដឹងពីសន្ទុះរបស់ម្ចាស់ឆ្នោត។ បួនអាណត្តិមុនម្ចាស់ឆ្នោតមិនទាន់ដល់កតែអាណត្តិទី៥នេះប្រៀប ដូចទឹកបាក់ទំនប់។
តាមដឹងខេត្ត ស្រុក ឃុំមួយចំនួនធ្វើលិខិតបព្ជាាក់អត្តសញ្ញាណបិតរូបថតតែមួយចំហៀងទេ ហើយហែកអោយសាមីុខ្លួនយកទៅបោះឆ្នោត ដោយឡែកគល់បពា្ជីមិនបានបិតរូបថតទេ ភាគច្រើននៅខេត្តកណ្តាល កំពង់ចាម ភំ្នពេញ ។ល។ មួយចំនួនទៀតមេឃុំចុះហត្ថលេខាថ្ងៃបោះឆ្នោតគ្រាន់តែចុះថ្ងៃមុនកាលកំណត់ ១២កក្កដា ២០១៣ ពេលគេអោយបិតបពា្ជី តែប៉ុណ្ណោះជាការស្រាច់ ។