អង្គការ​សហប្រជាជាតិ​ទាម​ទារ​ឲ្យ​មាន​ការ​​វិនិច្ឆ័យ​ដ៏​យុត្តិធម៌​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

ថ្ងៃ សៅរ៍ 03 សីហា 2013
ដោយ អ៊ឹម រចនា
RFI

ទាក់​ទង​ទៅ​នឹង​បញ្ហា​ចម្រូង​ចម្រាស​ ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា អង្គការ​សហប្រជាជាតិ​ កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ​ បាន​ទាមទារ​​ឲ្យ​មាន​ការ​វិនិច្ឆ័យ​ដ៏​យុត្តិធម៌​មួយ។ យ៉ាង​ណា​ក៏​ដោយ ស្ថាប័ន​នេះ មិន​ទាន់​ទទួល​បាន​ការ​ស្នើ​សុំ​ជា​ផ្លូវ​ការ​​ពី​ភាគី​ណា​មួយ ឲ្យ​ចូល​រួម​ស៊ើបអង្កេត​លើ​បញ្ហា​ចម្រូង​ចម្រាស ក្រោយ​ការ​បោះ​ឆ្នោត​នេះ​​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ លោក Martin Nesirky (UN/Paulo Filgueiras)

សេចក្ដី​រាយការណ៍​របស់ អ៊ឹម រចនា

(01:10)

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​បារាំង AFP អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​សុក្រ ទី​៣​ខែ​សីហា​កន្លង​ទៅ បាន​ទាមទារ​ឲ្យ​មាន​ការ​វិនិច្ឆ័យ​ដ៏​យុត្តិធម៌​មួយ ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូង​ចម្រាស​ក្រោយ​ការ​បោះ​ឆ្នោត ​នៅ​កម្ពុជា។

គណបក្ស​ប្រឆាំង​​​បាន​​អះអាង​ថា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​កើត​មាន​ឡើង នៅ​ក្នុង​ការ​បោះឆ្នោត ថ្ងៃ​ទី​២៨​កក្កដា។ គណបក្ស​ប្រឆាំង​នេះ ថែម​ទាំង​បាន​ដង្ហោយ​រកអង្គការ​សហប្រជាជាតិ​ ឲ្យ​ជួយ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ។ យ៉ាង​ណា​ក៏​ដោយ អង្គការ​សហប្រជាជាតិ អះ​អាង​ថា ខ្លួន​នៅ​មិន​ទាន់​បាន​ទទួល​សំណើ​ជា​ផ្លូវ​ការ​ណា​មួយ ឲ្យ​ចូល​រួម​ស៊ើបអង្កេត​លើ​បញ្ហា​ចម្រូង​ចម្រាស ក្រោយ​ការ​បោះ​ឆ្នោត​នេះ​​នៅ​ឡើយ​ទេ។
 
នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៥​ នៅ​កម្ពុជា​​នេះ អង្គការ​សហប្រជាជាតិ​មិន​បាន​លូក​ដៃ​ចូល​ទាល់​តែ​សោះ។ យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ លោក Martin Nesirky បាន​ឲ្យ​ដឹង​ថា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​ បាន គីមូន បាន​នឹង​កំពុង​តែ​តាម​ដាន​ការ​វិវត្ត​ន៍​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ចាប់​តាំង​ពី​បញ្ហា​ចម្រូង​ចម្រាស​​នេះ​ផ្ទុះ​ឡើង​មក​ម្ល៉េះ។
 
អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា អង្គការ​សហប្រជាជាតិ​ស្វាគម​​ចំពោះ​បណ្ដឹង​តវ៉ា​លើ​ដំណើរ​ការ​បោះ​ឆ្នោត ឬ​ការ​វិនិច្ឆ័យ​ដ៏​យុត្តិធម៌​លើ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ក្នុង​គោលបំណង​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ និង​សេចក្ដី​គោរព ចំពោះ​ឆន្ទៈ​​របស់​ពលរដ្ឋ​កម្ពុជា​ទាំង​អស់៕ 

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

7 Responses to "អង្គការ​សហប្រជាជាតិ​ទាម​ទារ​ឲ្យ​មាន​ការ​​វិនិច្ឆ័យ​ដ៏​យុត្តិធម៌​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា"

  1. .*. says:

    ឱកាសល្អមកដល់ហើយ ពេលវេលាដ៍ត្រចះត្រចង់ហុចឱ្យហើយ
    គណបក្សសង្រ្គោះជាតិត្រូវធ្វើពាក្យបណ្ដឹងតវ៉ាភ្លាមៗជាផ្លូវការដល់អង្គការសហប្រជាតិ !

  2. Old Man says:

    ពួកអាសំរ៉ែងម៉េចមិនស្រែកបឹទមាត់អង្ការសហប្រជាជាតិទៀតទៅ។

  3. Sokharoath says:

    It s not your own business. International creasy never be neutral. We know that you are hungry but not now. You should know how to wait. We are iraqis.

  4. Sokharoath says:

    Sorry, we are not Iraqis

  5. អស់ជំនឿ says:

    Thank to U.N very much.
    Only U.N can make Cambodia fair election .

  6. sokaroath shit says:

    Not ur businees too a sokhsroath, mother flower

  7. Chourn says:

    ចុំអង្គការសហប្រជាជាតិស្មានថាគាត់បានសំរានលក់បាត់ហើយ ដឹងអីគាត់កំពុងតែអង្គុយមើលនិង តាមដានព្រឹត្តិការណ៍បោះឆ្នោតនៅកម្ពុជាដោយមិនប្រិចភ្នែកដូចនេះចំជាយ៉ាប់មែនបានគីមូននេះ។​ មានអ្នកខ្លះបានខកចិត្តថាតើអង្គការសហប្រជាជាតិមកឃ្លាំមើលអីទៀតពីកម្ពុជានោះព្រោះកម្ពុជា ពេលនេះកំពុងតែមានសន្តិភាព យុត្តិធម៌សង្គម សេដ្ឋកិច្ចរីកចំរើន ហើយប្រជាជនកំពុងតែមានការ គោរពសិទ្ធមនុស្សយ៉ាងល្អឥខ្ចោះ ម្តេចក៍អង្កការសហប្រជាជាតិមិនទៅឃ្លាំមើលសហរដ្ឋអាមេរិក វិញទៅ។