ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ

ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​បរាជ័យ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ច្រាន​ចោល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​ដាក់​បញ្ចូល​សមាសភាព​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញាកណ្ដាល។

ដោយ ទេព សុរ៉ាវី
2013-08-04
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បោះ​ឆ្នោត ស្ទឹងមានជ័យ ៣០៥
សកម្មភាព​ប៉ះ​ទង្គិច​គ្នា​រវាង​ពលរដ្ឋ​និង​កម្លាំង​កង​រាជ​អាវុធហត្ថ នៅ​មណ្ឌល​បោះ​ឆ្នោត​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។ RFA/Leng Maly

កិច្ច​ប្រជុំ​រវាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពិភាក្សា​អំពី​អាណត្តិ​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មការ​ពិសេស​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ត្រូវ​បាន​លើក​ពេល​ដោយ​គ្មាន​ថ្ងៃ​កំណត់។ ការ​លើក​ពេល​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​មិន​ចូល​រួម​កិច្ច​ប្រជុំ ដោយ​អះអាង​ថា សមាសភាព​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​បាន​ស្នើ​ឡើង​មាន​លក្ខណៈ​ចង្អៀត និង​ផ្ទុយ​ពី​គោលបំណង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​ឆ្នោត​ត្រូវ​បរាជ័យ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ច្រាន​ចោល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​សមាសភាព​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល។

សេចក្ដី​ជូន​ដំណឹង​របស់ គ.ជ.ប ចេញ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​រវាង គ.ជ.ប ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពិភាក្សា​អំពី​អាណត្តិ​និង​តួនាទី ព្រមទាំង​ភារកិច្ច​របស់​គណៈកម្មការ​ពិសេស មិន​អាច​ប្រព្រឹត្ត​ទៅ​បាន ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ឃើញ​ថា សមាសភាព​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​ស្នើ​សុំ​ឡើង​មាន​លក្ខណៈ​តូច​ចង្អៀត។ តូច​ចង្អៀត​គឺ គ.ជ.ប ចង់​ត្រឹម​តែ​ឲ្យ​មាន​សមាសភាព​ចូល​រួម​តែ​ពី​ខាង​ភាគី គ.ជ.ប ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ចង់​បាន​គណៈកម្មការ​ចំពោះ​កិច្ច​ស្រាវជ្រាវ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ត្រូវ​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​នេះ គឺ​មាន​ន័យ​ថា មាន​សមាសភាព​ចូល​រួម​ឲ្យ​បាន​ច្រើន រួម​មាន​សមាសភាព​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ អង្គការ​សង្គម​ស៊ីវិល អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ ដោយ​មាន គ.ជ.ប ជា​អ្នក​សម្របសម្រួល និង​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ថា ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​បង្ក​ឡើង​ដោយ គ.ជ.ប និង​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​តាម​គំនិត​លោក ភាគី​បង្ក​បញ្ហា​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ពិសេស​មួយ ដើម្បី​ធានា​និង​រក​ឲ្យ​ឃើញ​នៃ​ភាព​មិន​ប្រក្រតី​ដោយ​ទាមទារ​ឲ្យ​មាន​ការ​រួម​ពី​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល។

លោក យឹម សុវណ្ណ៖ «ឲ្យ​មនុស្ស​បង្កើត​បញ្ហា​ដដែលៗ​មក​ដោះស្រាយ​ម៉េច​ចេញ អ៊ីចឹង​ចង់​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​ថ្មី អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល ហើយ គ.ជ.ប ជា​អ្នក​សម្របសម្រួល​ដើម្បី​ស្រាវជ្រាវ​រក​បញ្ហា​ទៅ​ដោះស្រាយ​ទាំង​អស់​គ្នា​ទៅ។ គ.ជ.ប មិន​ធ្វើ​អ្វី​ខុស គណបក្ស​ប្រជាជន​មិន​ធ្វើ​អ្វី​ខុស​ទេ គឺ​មិន​ចាំបាច់​ខ្លាច​ទេ គួរ​តែ​ឲ្យ​អង្គការ​សហប្រជាជាតិ​ដោះស្រាយ​ទៅ។ យើង​មិន​ព្រម​មាន​ន័យ​ថា យើង​ធ្វើ​អ្វី​ខុស»

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​កិច្ច​ប្រជុំ​ជាមួយ គ.ជ.ប ក្នុង​ការ​បង្កើត​គណៈកម្មការ​ពិសេស​នេះ​ម្ដង​ទៀត ប្រសិន​បើ គ.ជ.ប ពិចារណា និង​សម្រេច​ឲ្យ​មាន​សមាសភាព​ចូល​រួម​ពី​អង្គការ​ជាតិ អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា សំដែង​ការ​សោកស្ដាយ​ដោយ​បញ្ជាក់​ថា គ.ជ.ប នៅ​តែ​មាន​សុឆន្ទៈ​បង្កើត​គណៈកម្មការ​នេះ។ ប៉ុន្តែ​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​ឲ្យ​មាន​សមាសភាព​ពី​អង្គការ​ជាតិ អន្តរជាតិ​ចូល​រួម និង​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល​នោះ​វា​ហួស​ពី​សមត្ថកិច្ច​របស់ គ.ជ.ប៖ «គ.ជ.ប​នឹង​បន្ត​ធ្វើ​ការងារ​របស់​ខ្លួន​ទៀត ហើយ គ.ជ.ប នៅ​តែ​មាន​សុឆន្ទៈ​បង្កើត​គណៈកម្មការ​នេះ»

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) កាលពី​ថ្ងៃ​ទី​២ ខែ​សីហា បាន​ជំរុញ​ឲ្យ​កម្ពុជា ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​គណបក្ស​នយោបាយ​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ​និង​មាន​តម្លាភាព។

អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី ធ្លាប់​មាន​ប្រសាសន៍​ថា ក្នុង​ដំណាក់កាល​នេះ គឺ​សំខាន់​ណាស់​សម្រាប់​វត្តមាន​របស់​ស្ថាប័ន​អន្តរជាតិ ពីព្រោះ​ដើម្បី​ជៀសវាង​ការ​មិន​ទុក​ចិត្ត ហើយ​លោក​មិន​មាន​សង្ឃឹម​ទេ ប្រសិន​បើ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដែល​ឋិត​នៅ​ក្រោម​យុត្តាធិការ​របស់ គ.ជ.ប នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

14 Responses to "ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ"

  1. Real Khmerologist says:

    Using a thief to catch a thief is not going to work !

  2. Real Khmerologist says:

    The government controlled NEC commission is scared of international intervention, stating that this non-independent institution aligned itself with the ruling party by cheating.

  3. Former Hia lola says:

    នៅ​ទីបំផុត សម្លេងគាំទ្រ​គណបក្សប្រឆាំង​ មានប្រៀប​លើ​សម្លេងគាំទ្រ​គណបក្សកាន់អំណាច ​នៅតាម​បណ្តា​ខេត្ត និង​រាជធានី ដែល​មេដឹកនាំ​បក្ស​សង្គ្រោះជាតិ​បាន​ពោល​នៅមុនពេល និងក្នុងពេល​យុទ្ធនាការ​បោះឆ្នោត​អាណត្តិ​ទី​៥​នេះ ថា មាន​ជនជាតិ​វៀតណាម (​យួន​) ច្រើន​លើសលប់ ។ បើ​ដូច្នេះ តើ​សម្លេងឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​ច្រើន​រហូត​ទទួលបាន​ជ័យជំនះ​នៅតាម​បណ្តា​ខេត្ត និង​រាជធានី ដែល​ត្រូវបាន​ពួកគេ​ពណ៌នា​ថា សម្បូរ​ណ៍ជនជាតិ​វៀតណាម​នោះ បាន​មកពីណា​? ជនជាតិ​វៀតណាម​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ សម រង្ស៊ី ឬ​កឹម សុខា​?
    តើ​សម្លេងឆ្នោត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​នៅតាម​បណ្តា​ខេត្ត និងរាជធានី​​ដែល​​គេ​អះអាងថា​មាន​ជនជាតិ​វៀតណាម​ច្រើន​នោះ បាន​មកពីណា​?

  4. Neak ta says:

    ​វាគឺជា​ការពិត​ណាស់ គណ​បក្ស​​សង្រ្គោះ​​ជាតិ​ឈ្នះ​​ឆ្នោត​នៅ​​ខេត្ត​​ ​​និង​​រាជ​​ធានី​​ ដែល​​ពួក​គេ​​​​ធ្លាប់​ចោទថាសម្បូរណ៍​ទៅដោយ​​ជន​​ជាតិ​​វៀត​​ណាម​​ច្រើន

  5. Real Khmerologist & Neak ta ឡប់សតិ says:

    មានជនឆ្កួតពីរនាក់កំពុងបញ្ចេញមតិឆ្កួតខាងលើ ពួកអាចំកួតឯងអត់ដឹងអីបន្តិចសោះទេអី អាណត្តិនេះជនជាតិវៀតណាមអត់បានចូលបោះឆ្នោតទេ ដោយសារតែមានការរារាំងពីបងប្អូនខ្មែរនៅស្ទើគ្រប់មណ្ឌលបោះឆ្នោត។ ហាស ហាស ហា,,,,, ពួកអាឡប់សតិ៕

  6. Real Khmerologist & Neak ta ឡប់សតិ says:

    មានជនឆ្កួតពីនាក់ បានបញ្ចេញមតិឆ្កួតខាងលើ ពួកអាចំកួតឯងអត់ដឹងអីសោះទេអី អាណត្តិនេះជនជាតិវៀតណាមវាមិនបានចូលបោះឆ្នោតនោះទេ ពីព្រោះមានការរារាំងពីបងប្អូនខ្មែរស្ទើតែគ្រប់បណ្ឌលបោះឆ្នោត។ ហាស ហាស ហា,,,,, ជនឡប់សតិ។ល។

  7. Poor People says:

    ខ្លាចអីនឹងបង្កើតទៅ បើគិតថាខ្លួនឯងធ្វើត្រូវ (គជប)

  8. អាចម៍ ឧត្តម says:

    Yes, it is right Mr. Poor People. If it did something right, no matter what the commission is composed of….. Maybe there is something behind the scene.

  9. 23 October says:

    I think the CNRP should make a request to the King to create independent committee CPP, CNRP, NGOs (national and international ) and representative from UN because the NEC was impossibility to create the committee (NEC was a part of problem: voters list). If the king can not create the independent committee then the CNRP should write letter to the countries who signed the Parise Agreement in 1993.

  10. សំឡាញ់! says:

    គជប ធ្វើតាមតែគណបក្សប្រជាជនបញ្ជា ។ ពុំមានសិទ្ធឯករាជ្យទេ ។

  11. Som Rien Sey says:

    គណ​បក្ស​​សង្រ្គោះ​​ជាតិ​ឈ្នះ​​ឆ្នោត​នៅ​​ខេត្ត​​ ​​និង​​រាជ​​ធានី​​ដែល​​ពួក​គេ​​​​ធ្លាប់​ចោទថាសម្បូរណ៍​ទៅដោយ​​ជន​​ជាតិ​​វៀត​​ណាម​​ច្រើន!​​

    ឡឹម ពិសិដ្ឋ
    (ចេញផ្សាយថ្ងៃទី 03-08-2013, 9:28 pm)

    នៅ​ទីបំផុត សម្លេងគាំទ្រ​គណបក្សប្រឆាំង​មានប្រៀប​លើ​សម្លេងគាំទ្រ​គណបក្សកាន់អំណាច​នៅតាម​បណ្តា​ខេត្ត និង​រាជធានី ដែល​មេដឹកនាំ​បក្ស​សង្គ្រោះជាតិ​បាន​ពោល​នៅមុនពេល និងក្នុងពេល​យុទ្ធនាការ​បោះឆ្នោត​អាណត្តិ​ទី​៥​នេះ ថា មាន​ជនជាតិ​វៀតណាម (​យួន​) ច្រើន​លើសលប់ ។

    តើ​សម្លេងឆ្នោត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​នៅតាម​បណ្តា​ខេត្ត និងរាជធានី​​ដែល​​គេ​អះអាងថា​មាន​ជនជាតិ​វៀតណាម​ច្រើន​នោះ បាន​មកពីណា​?

    ​ពួក​មេ​ដឹក​នាំ​គណ​បក្ស​សង្រ្គោះ​ជាតិ​បាន​ឃោសនា​ថា ការបោះឆ្នោត​កន្លងមក ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះឆ្នោត គឺ​ដោយសារ​ជនជាតិ​វៀតណាម​ទាំងនោះ​បោះឆ្នោត​ជូន ។ ចំណែកឯ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស​ខ្លះ ខំ​ស្រែក​ឡូងៗ​ថា វៀតណាម (​យួន​) យក​ដី​ខ្មែរអស់ហើយ ៗ​ចូលរ​មក​រស់នៅ​ពេញ​ស្រុក​​ខ្មែរ​ទាំង​អស់​ ។​ល​។​

    ​គេ​នៅ​ចាំបាន​ថា នៅក្នុង​ការឃោសនា​នៅ​ខេត្តព្រៃវែង លោក​យ៉ែម ប៉ុ​ញ្ញា​រិ​ទ្ធ បាន​លើកឡើងថា មាន​ភូមិ​ខ្លះ​ក្នុងចំណោម​ពលរដ្ឋ​១០​នាក់ មាន​ជនជាតិ​វៀតណាម ៨​នាក់​ទៅហើយ គឺមាន​ខ្មែរ​តែ​ពីរ​នាក់​ទេ ។​

    ​នៅឯ​ខេត្តកណ្តាល​ក៏​យ៉ាង​ដូច្នោះ​ដែរ ។ លោក​អេង ឆៃ​អៀង បាន​ស្រែក​យ៉ាង​កម្រោល​ប្រឆាំង​ជនជាតិ​វៀត​ណាម​ នៅ​មុនពេល និង​ក្នុងពេល​ឃោសនា​រក​សម្លេងឆ្នោត​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ។

    ​លោក​អេង ឆៃ​អៀង បាន​មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​បណ្តេញ​ជនជាតិ​វៀតណាម យក​ដី​កោះត្រល់ និង​ដែនដី​កម្ពុជា​ក្រោម​មកវិញ នៅក្រោយ​ការបោះឆ្នោត ។ សម្លេង​របស់លោក ត្រូវបាន​កម្ម​វិធី​​វិទ្យុ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សាយ​ក្នុង​កម្មវិធី​ប្រចាំថ្ងៃរបស់គេ នៅក្នុង​ខែឧសភា មិថុនា និង​កក្កដា ឆ្នាំ២០១៣ ។​

    ​ឥឡូវនេះ លទ្ធផល​បោះឆ្នោត​បឋម​បាន​បង្ហាញនៅតាម​ខេត្ត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ​របស់ខ្លួន អះអាងថា សម្បូរ​ណ៍ទៅដោយ​ជនជាតិ វៀតណាម​នោះ ជ័យជំនះ​ត្រូវបាន​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ ។​

    ​លទ្ធផល​បឋម បង្ហាញថា គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំមុខ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រាជធានី​ភ្នំពេញ ដោយ​ទទួលបាន​៧ អាសនៈ ក្នុងចំណោម ១២ អាសនៈ ខេត្តកណ្តាល​ទទួលបាន​៦​អាសនៈ​ក្នុងចំណោម​១១​អាសនៈ ខេត្តព្រៃវែង​៦​អាសនៈ ក្នុងចំណោម ១១​អាសនៈ ខេត្តកំពង់ចាម​ទទួលបាន ១០​អាសនៈ ក្នុងចំណោម​១៨​អាសនៈ ។​

    ​ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​ជ័យជំនះ​តែ​នៅ​បណ្តា​ខេត្ត​ក្រុង​ណា ដែល​មិន​ត្រូវបាន​គណបក្សប្រឆាំង​ពណ៌នា​ថា សម្បូរ​ណ៍ទៅដោយជន​ជនជាតិវៀតណាម ដូចជា​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ។​ល​។

    ​បើ​ដូច្នេះ តើ​សម្លេងឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​ច្រើន​រហូត​ទទួលបាន​ជ័យជំនះ​នៅតាម​បណ្តា​ខេត្ត និង​រាជធានី ដែល​ត្រូវបាន​ពួកគេ​ពណ៌នា​ថា សម្បូរ​ណ៍ជនជាតិ​វៀតណាម​នោះ បាន​មកពីណា​? ជនជាតិ​វៀតណាម​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ សម រង្ស៊ី ឬ​កឹម សុខា​?

    ​នេះ​គ្រាន់តែ​ជា​ចម្ងល់​ទេ ។ គេ​នៅ​មិនទាន់​អាច​ឆ្លើយបាន​ភ្លាមៗ​ទេ ចំពោះ​សំណួរ​ទាំងនេះ ប៉ុន្តែ​អ្វីដែល​សំខាន់ ពលរដ្ឋ​ខ្មែរ បានធ្វើការ​កត់សម្គាល់​ថា ខេត្ត និង​រាជធានី ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​រិះគន់ថា សម្បូរ​ណ៍ទៅដោយ​ជនជាតិ​វៀតណាម​នោះ គឺ​គណបក្សប្រឆាំង​មួយ​នេះ បានទទួល​ជ័យជំនះ ។

    ​គេ​មិនឃើញ​មានប្រតិកម្ម​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ចំពោះ​ករណីនេះ​នៅឡើយ​ទេ ។

    ​ទោះជា​យ៉ាងនេះ​ក្តី គេ​នៅ​រង់​ចាំមើល​ចំណាត់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​ការបណ្តេញ​ជនជាតិ​វៀតណាម​ចេញពី​ប្រទេស​កម្ពុជា និង​ការដណ្តើមយក​កោះត្រល់ និង​ដែនដី​កម្ពុជា​ក្រោម ដូច​ការការ​ឃោសនារបស់ពួកគេ ៕

  12. Real Khmerologist says:

    Ah Cheat, there’s got to be something wrong with your dummy brain.

  13. 23 October says:

    The 5,000, 000 members of CPP, now there are about 2,400,000 members. But in the 2,400,000 voters there are some ghost name, double name and cheating name. Who can make a clarification of this number?

  14. អាចម៍ ឧត្តម says:

    I would like to appeal to the UN, US and the EU to take immediate action in your power to ensure the safe stepping down of Mr. Hun Sen and let him enjoy his money for the rest of his life. The problem here after the election may be not caused by the Cambodia itself. The Vietnamese may think they can no longer use Hun Sen to achieve its goal. So, they may look for someone else whom they trust to govern Cambodia so that Vietnam could steer . They might create chaos and take the advantage of the opportunity to kill Khmer people. We don’t want to live in the situation like that of Lao. Please intervene before it is too late. Without your intervention, Cambodia will never ever experience any prosper, and democracy and respect for human rights will never materialize.

    Sincerely,

    A citizen from Kg. Cham Province