ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មិនបានអនុញ្ញាតអោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប យកអាសនៈជាប់ឆ្នោតក្នុងរដ្ឋសភារបស់គណបក្សមួយដែលមិនបានប្រកាសបោះបង់ចោលទៅប្រគល់ឲ្យគណបក្សជាប់ឆ្នោតមួយផ្សេងទៀតនោះទេ។
ដោយ ជី វិតា
2013-08-03
RFA

ទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) RFA
មាត្រា ១១៨ ថ្មី ចំណុច «ង» នៃច្បាប់ជ្រើសតាំងតំណាងរាស្ត្រចែងថា៖ “ក្នុងករណីគណបក្សនយោបាយណាមួយបានទទួលអាសនៈមួយ ឬច្រើននៅក្នុងរដ្ឋសភា ប៉ុន្តែគណបក្សនយោបាយណាមួយនោះ បានប្រកាសបោះបង់ចោលអាសនៈរបស់ខ្លួន ឬត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះគណបក្សនយោបាយ តាមច្បាប់ស្ដីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងបេក្ខជននៃគណបក្សនយោបាយនោះដែលប្រកាសថា ជាប់ឆ្នោតរួចហើយ មិនមានសុពលភាព និងមិនមានគុណសម្បត្តិទៅទៀតឡើយ។ ក្នុងករណីខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរប្រាំពីរ (៧) ថ្ងៃ ទៅអោយគណបក្សនយោបាយផ្សេងដែលទទួលបានអាសនៈក្នុងខេត្ត ក្រុងជាមួយ ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់នោះ”។
យោងតាមអត្ថន័យនៃមាត្រាច្បាប់បោះឆ្នោតនេះ គ.ជ.ប អាចធ្វើការបែងចែកអាសនៈ ឬដកយកអាសនៈរបស់គណបក្សមួយទៅអោយគណបក្សនយោបាយផ្សេង លុះត្រាតែគណបក្សនយោបាយណាមួយនោះប្រកាសបោះបង់ចោលក្រោយពីជាប់ឆ្នោត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរដ្ឋាភិបាលថ្លែងនៅក្នុងពេលចុះជួបប្រជាពលរដ្ឋនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២ ខែសីហា ថា ការបង្កើតរដ្ឋសភាអាណត្តិថ្មីក្រោយការបោះឆ្នោត ដើម្បីឆ្ពោះទៅបង្កើតរដ្ឋាភិបាលនឹងមិនជាប់គាំងឡើយ។ លោក ហ៊ុន សែន មានអះអាងថា ច្បាប់បោះឆ្នោតអាចអនុញ្ញាតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដកយកអាសនៈជាប់ឆ្នោតរបស់គណបក្សដទៃ ដែលបោះបង់ចោលទៅអោយគណបក្សមួយផ្សេងទៀតដែលជាប់ឆ្នោតក្នុងរដ្ឋសភា។
ប៉ុន្តែពាក្យគន្លឹះទាក់ទងនឹងគតិយុត្តិក្នុងមាត្រា ១១៨ ថ្មី ចំណុច «ង» នៃច្បាប់បោះឆ្នោត គឺត្រង់ពាក្យយថា «ប្រកាសបោះបង់ចោលអាសនៈ»។ ប៉ុន្តែក្រោយការបោះឆ្នោតថ្ងៃទី២៨ កក្កដា រហូតមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិដែលរដ្ឋាភិបាលកម្ពុជា ប្រកាសថា ទទួលបានអាសនៈចំនួន ៥៥ នោះ មិនបានប្រកាសបោះបង់ចោលអាសនៈជាប់ឆ្នោតក្នុងរដ្ឋសភារបស់ខ្លួនទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការក្រៅរដ្ឋាភិបាលប្រមាណ៤០គ្រោងស្រាវជ្រាវបញ្ហាពាក់ព័ន្ធការបោះឆ្នោត
- ទស្សនៈពលរដ្ឋនៅខេត្តព្រះសីហនុចំពោះការបោះឆ្នោត
- នាយករដ្ឋមន្ត្រីអះអាងថាអាចបង្កើតរដ្ឋាភិបាលដោយមិនត្រូវការបក្សប្រឆាំង
- ការបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត
- លោក ហ៊ុន សែន ព្រមានចំពោះគម្រោងធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោត
- ក្រសួងមហាផ្ទៃប្រតិកម្មចំពោះរបាយការណ៍លោក ប្រែដ អាដាម
- បទវិភាគ៖ តើហេតុអ្វីយុវជនចូលរួមសង្កេតការណ៍បោះឆ្នោតដោយខ្លួនឯង?
- ការថយចុះចំនួនតំណាងស្ត្រីនៅក្នុងការបោះឆ្នោតអាណត្តិទី៥
- ការថយចុះចំនួនតំណាងស្ត្រីនៅក្នុងការបោះឆ្នោតអាណត្តិទី៥
ជំរាបជួនមិត្តអ្នកអានអង្គការជាតិ អង្គការអន្តជាតិ NEC ថា
គ.ជ.ប ឃុំ លេខ ០០៧ ខេត្តលេខ ២១បានបើកលុយអោយមន្រ្តីរៀបចំបោះឆ្នោតនិងរាប់សន្លឹកឆ្នោតតាមការិយាល័យដែល គ.ជ.ប ឃុំ លេខ ០០៧ ទទួលខុសត្រួវ ដោយសុំ១០០០រៀល(មួយពាន់រៀល)ក្នុងមួយនាក់ជាថ្លែបើកប្រាក់ពីធានាគារជាតិជាតិ បើសរុបមិនដល់១០០,០០០រៀល(ដប់មឺនរៀល)ផង
តើគ.ជ.ប ឃុំផ្សេងទៀត ធ្វើដួចនេះទេ?សួមការិយាល័យផ្សេងជួយចែករំលែកផង
តើនេះជាទង្វើត្រឹមត្រួវរបស់ គ.ជ.ប ទេ?
តើ គ.ជ.ប ពឹតជាអព្យាក្រឹតទេ តម្លាភាពទេសំរាប់គណបក្សនយោបាយទំាងអស់នៅក្នុងឃុំ លេខ ០០៧ ខេត្តលេខ ២១ និងទូទំាងប្រទេសកម្ពុជា?
តើ គ.ជ.បខេត្ត រឺ NEC អាចចាត់ជាអព្យាក្រឹតទេ ត្រឹមត្រួវទេ បើគ្រាន់តែកួនចៅធ្វើទង្វើនេះមិនដឹងផង?
សូមអោយអង្គការជាតិ អង្គការអន្តជាតិ NEC សើបអង្កេត និងពិនិត្យឡើងវិញអំពីបញ្ហានេះ
សួមអោយមិត្តអ្នកអាន និងអង្គការសង្គមសីវិលជួយឆ្លើយ
ពួកអាតំណាងរាស្រ្តcppវាចេះតែអក្សរយួន វាមិនចេះអក្សរខ្មែរនិងហើយបានជាវាបកស្រាយច្បាប់ខុស ហើយព្រមទាំងមិនចេះច្បាប់ខ្មែរផង មើលអាឈាងវុនវានិយាយក្នុងអាសុីសេរី វាមិននិយាយពីមាត្រាណានិយាយយ៉ាងមេ៉ច មាត្រានេះនិយាយអញ្ចេះទេ!ផ្ទុយទៅវិញ វានិយាយថាប្រហែលអាចជាមាត្រានេះ ឬនោះ វាសុំទោសចាំមិនច្បាស់ទេ និងលើកយកអាការអនុវត្តន៍ របស់សភាចាប់បង្ខំមកនិយាយទៅវិញ ពិតជាឆ្កួតមែនហើយ អា ឈាងវុន វាឆ្កួតនិងអំណាចហើយបានជានិយាយឡប់ៗដូច្នេះ។
ហ៊ុន សែន ប្រមុខរដ្ឋាភិបាលថ្លែងនៅក្នុងពេលចុះជួបប្រជាពលរដ្ឋនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២ ខែសីហា ថា ការបង្កើតរដ្ឋសភាអាណត្តិថ្មីក្រោយការបោះឆ្នោត ដើម្បីឆ្ពោះទៅបង្កើតរដ្ឋាភិបាលនឹងមិនជាប់គាំងឡើយ។ លោក ហ៊ុន សែន មានអះអាងថា ច្បាប់បោះឆ្នោតអាចអនុញ្ញាតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដកយកអាសនៈជាប់ឆ្នោតរបស់គណបក្សដទៃ ដែលបោះបង់ចោលទៅអោយគណបក្សមួយផ្សេងទៀតដែលជាប់ឆ្នោតក្នុងរដ្ឋសភា។
……………………………………………………………………………………………………………………………………….
គណបក្សសង្រ្គោះជាតិអត់ប្រកាសបោះបង់ចោលអាសនៈរបស់ខ្លួនទេអាងោះ !
បែបចង់ចាប់បង្ខំ គ.ជ.ប ឱ្យប្លន់អាសនៈរបស់បក្សសង្គ្រោះជាតិឱ្យបក្សចោរកាន់អមណាចវាហើយអាចង្រៃនេះ !
ឆ្លាតណាស់ខាងធ្វើចោរលួចប្លន់អំណាច អាត្រូវគ្រាប់ខ្វាក់ភ្នែកនេះវើយអ្ហា ។
ខ្ញុំគិតថាសេចក្តីអធិប្បាយនាយករដ្ឋមន្រ្តីគឺមិនខុសទេ។លោកបានមានប្រសាសន៍ថា”ច្បាប់បោះឆ្នោតអាចអនុញ្ញាតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដកយកអាសនៈជាប់ឆ្នោតរបស់គណបក្សដទៃ ដែលបោះបង់ចោលទៅអោយគណបក្សមួយផ្សេងទៀតដែលជាប់ឆ្នោតក្នុងរដ្ឋសភា”។
ពាក្យសំខាន់គឺ”ដែលបោះបង់ចោល”
ប្រសិនបើយើងមិន បោះបង់ចោលនោះ នៅពេលដែលព្រះមហាក្សត្រសូមអញ្ជើញអ្នកទាំងអស់គ្នាដើម្បីចូលរួមក្នុងកិច្ចប្រជុំជាលើកដំបូងអ្នកទាំងអស់គ្នាត្រូវចូលរួម។
កុំបង្ខំព្រះមហាក្សត្រ លោករាល់ថ្ងៃយ៉ាប់ណាស់ទៅហើយ
វាមិនងាយស្រួលដូចលោកហ៊ុនសែនថាទេ មិនអាចធ្វដូចភូមាកាលពីអតីតកាលទេ។ កុំអាងចិនពេកព្រោះខួរក្បាលអាពួកចិននេះមិនដែលនៅក្រោមខ្មែរទេ។ លោកហ៊ុនសែនពេលនេះនិយាយខុសច្រើន ណាស់ព្រោះគិតពេក ពេលនេះបានដឹងថាអ្នកណាជាអ្នកសន្យាខ្យ់ល់ពិតប្រាកដ អ្វីៗពិតជាមានទីបញ្ចប់ មន្រ្តីគណៈបក្សប្រជាជនទាំងអស់ត្រូវតែទទួលស្គាល់ការពិតថាហេតុអ្វីបានជាប្រជារាស្រ្តលែងគាំទ្រ គណៈបក្សប្រជាជន? មន្រ្តីគណៈបក្សប្រជាជនរួមទាំងអ្នកគាំទ្រពិតជាដឹងខ្លួនឯងច្បាស់ណាសថាអាណត្តិ នេះគណៈបក្សប្រជាជនពិតជាចាញ់មែន តែដើម្បីកាពារអំណាចបក្សពួកនិងក្រុមគ្រួសារអ្នកទាំង អស់គ្នាបាននិងកំពុងរកគ្រប់វិធីដើម្បីដណ្តើមអំណាច ក្នុងនោះរួមទាំងគំនិតសាហាវព្រៃផ្សៃផង។ ប៉ុន្តែ រាល់ការដឹកនាំទាំងឡាយបើគ្មានការចូលរួមពីប្រជាជនមហាជនទេគឺពិតជានាំមកនូវបរាជ័យ។ ចរិតលួច បន្លំនិងប្រើអំណាចនេះមិនបានបង្ហាញពីចរិតស្រឡាញ់ជាតិនិងប្រជាពលរដ្ឋឡើយ តែវាបានបង្ហាញកាន់ តែច្បាស់នូវចរិតស្រឡាញ់អំណាច……..« បើគណៈបក្សប្រជាជនធ្លាក់អាសនៈមកក្រោម៧០ខ្ញុំនឹងឈប់ ធ្វើនាយករដ្ខមន្រ្តី » ខ្ជាក់ហើយលេបវិញ
ការប្រើវិធីខុសបណ្តាលឲ្យគណៈបក្សប្រជាជនបរាជ័យ៖
ឲ្យអាកូនក្មេងជាឆេងប្រឆាំងនឹងតំណាងអង្គការសហប្រជាជាតិ
ឲ្យអាកឹមសុខុនបកអាក្រាតពីកឹមសុខា
ឲ្យកញ្ចាស់ជុំម៉ីធ្វើបាតុកម្មគ្មានន័យ រហូតដល់កាសែតបរទេសសរសេរថាជុំម៉ីទទួលលុយពីហ៊ុនសែន
ឲ្យពួកអាវិភាគតាមទូរទស្សន៍វាយប្រហារគេដោយគ្មានមូលដ្ឋានច្បាស់លាស់
ឲ្យពួកអានិយាយមិនដឹងខ្យល់គ្មានសីលធម៌មកព្រុសតាមអ៊ិនថឺណេត
ទូរទស្សន៍មួយចំនួនដៀលប្រមាថយុវជនដែលគាំទ្របក្សប្រឆាំង ធ្វើឲ្យពួកគេកាន់តែមានការឈឺចាប់
ទាំងនេះជាគំនិតរបស់ទីប្រឹក្សាស្ទើរភ្លើង ។ ម្ខាងជួលគេមកហែរ ម្ខាងទៀតគេស្ម័គ្រចិត្តមកហែរ។ ពេលខ្លះ គ.ជ.ប ក៏អាចភ្លាត់ស្នៀតក្នុងការបន្លំដែរ។ អាងសុទ្ធតែខុសកូនអើយចាំចុះអាងនោះមិនល្អ……………..
សប្បាយចិត្តមិនទាន់បានទេ ព្រោះបើអាងកម្លាំងទ័ពពិតជាមានគ្រោះកាចហើយ ការបង្កើតក្រុមញុះ ញង់ដើម្បីបំបែកកឹមសុខានិងសមរង្ស៊ីពេលនេះមិនស្រួលប៉ុន្មានទេ……..ជួនកាលមានលុយមិនអាច
ទិញបានគ្រប់យ៉ងនោះដែរ ព្រោះកឹមសុខានិងសមរង្ស៊ីមិនដូចស្តេចពាលរណឬទ្ធិឡើយ។ រដ្ឋាភិបាល ត្រូវការប្រជាពលរដ្ឋ ចុះបើប្រជាពលរដ្ឋឈប់គាំទ្រតើរដ្ឋាភិបាលនឹងទៅជាយ៉ាងណា?
«លទ្ធផលនៃអនាគតស្ថិតនៅលើគុណភាពថ្ងៃនេះ»