គណបក្សប្រឆាំងបានរកឃើញភាពមិនប្រក្រតីជាច្រើននៅពេលបោះឆ្នោត និងស្នើសុំដើម្បីឱ្យមានការស៊ើបអង្កេតឡើងវិញរាល់ភាពមិនប្រក្រតីទាំងនោះ តាមរយៈការបង្កើតឱ្យមានគណៈកម្មការចម្រុះមួយដែលមានសមាសភាពខាងបក្សប្រឆាំង និងបក្សកាន់អំណាច ដោយមានភាគីជាតិ អន្តរជាតិ និងសង្គមស៊ីវិលជាអ្នកសង្កេតការណ៍។
ដោយ សូត សុខប្រាថ្នា និង ខែ សុណង
2013-08-03
RFA

មន្ត្រីគណបក្សសង្គ្រោះជាតិ ចូលរួមកិច្ចប្រជុំបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេតភាពមិនប្រក្រតីក្នុងពេលបោះឆ្នោត នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃ៣ សីហា ឆ្នាំ២០១៣។ RFA
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធម្ដងរួចមកហើយចំពោះសំណើនេះ ដោយលើកឡើងថា ការបង្កើតគណៈកម្មការចម្រុះនេះហួសពីដែនសមត្ថកិច្ចរបស់ គ.ជ.ប។ ប៉ុន្តែក្រោយពីមានភ្លើងខៀវពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃ៣ សីហា គ.ជ.ប បានសម្តែងការយល់ព្រមសម្រាប់ការបង្កើតគណៈកម្មការចម្រុះមួយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងនៅថ្ងៃទី៣ សីហា ថា គណបក្សសង្គ្រោះជាតិ បានឯកភាពក្នុងការបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីក្នុងការបោះឆ្នោត តែមិនយល់ព្រមចំពោះសមាសភាពគណៈកម្មការដែលមានត្រឹមតែ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនោះឡើយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គ.ជ.ប ជាអ្នកបង្កើតបញ្ហាបោះឆ្នោតមិនប្រក្រតីនោះ ដូច្នេះគណបក្សសង្គ្រោះជាតិ ចង់ឲ្យសមាសភាពគណៈកម្មការស៊ើបអង្កេតនោះមានមកពីភាគីផ្សេងទៀត៖ «ដោយសារថា គ.ជ.ប គឺជាផ្នែកមួយនៃបញ្ហា! បញ្ហាដែលកើតឡើង ភាពមិនប្រក្រតីដែលកើតឡើង ដែលជះឥទ្ធិពលអវិជ្ជមានដល់លទ្ធផលនៃការបោះឆ្នោត គឺដោយសារតែការរៀបចំ ដោយសារតែទង្វើរបស់គ.ជ.ប»។
ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៣ ខែសីហា លោក ទេព នីថា ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា មន្ត្រីតំណាងគណបក្សសង្គ្រោះជាតិ និងតំណាងគណបក្សប្រជាជនកម្ពុជា បានយល់ព្រមក្នុងការបង្កើតនូវគណៈកម្មការស៊ើបអង្កេតចម្រុះមួយ ដើម្បីពិនិត្យមើលភាពមិនប្រក្រតីក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះជាមួយគ្នាក្នុងក្របខ័ណ្ឌរបស់ គ.ជ.ប។
លោក ទេព នីថា៖ «គណបក្សទាំងពីរបានសម្ដែងនូវសុឆន្ទៈត្រង់ទៅត្រង់មក ហើយចុងក្រោយបានឯកភាពគ្នានៅលើបញ្ហាពីរ។ ទី១ បានឯកភាពគ្នាក្នុងការបង្កើតនូវគណៈកម្មការចម្រុះមួយដែលមាន គ.ជ.ប និងតំណាងខាងគណបក្សទាំងពីរ ហើយទី២ គណៈកម្មការចម្រុះនេះនឹងធ្វើការពិភាក្សាគ្នានៅពេលខាងមុខនេះអំពីអាណត្តិ និងភារកិច្ចរបស់ខ្លួនដែលត្រូវអនុវត្ត។ នេះជាបញ្ហាពីរដែលយើងសម្រេចបាននៅក្នុងការប្រជុំនេះ»។
តំណាងខាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បានបញ្ជាក់ពីកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៣ ខែសីហា ថា បានសម្រេចឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតនូវគណៈកម្មការមួយដើម្បីដោះស្រាយនូវរាល់ភាពមិនប្រក្រតីដែលកើតឡើងក្នុងថ្ងៃបោះឆ្នោត និងការរាប់សន្លឹកឆ្នោត៖ «ជាគោលការណ៍យើងចង់ឱ្យបង្កើតនូវគណៈកម្មការមួយដើម្បីឱ្យស្វែងរកការពិតហ្នឹងហើយ»។
លោកបន្ថែមទៀតថា ចំពោះសមាសភាគរបស់អង្គការសហប្រជាជាតិខាងគណបក្សសង្គ្រោះជាតិ បានធ្វើការស្នើសុំឱ្យមានការចូលរួម ប៉ុន្តែត្រូវបានបដិសេធដោយ គ.ជ.ប៖ «យើងបានស្នើជាសំណើរបស់គណបក្សសង្គ្រោះជាតិ គឺស្នើសុំឱ្យមានតំណាងរបស់ UN … ប៉ុន្តែ គ.ជ.ប លោកមានប្រសាសន៍ថា អាហ្នឹងវាហួសពីសមត្ថកិច្ចរបស់ គ.ជ.ប ហើយ ពីព្រោះនៅក្នុងក្របខ័ណ្ឌច្បាប់មិនមានភាគីណាមិនមានអង្គការសហប្រជាជាតិណាចូលរួមនៅក្នុងនេះទេ។ ប៉ុន្តែសម្រាប់គណបក្សសង្គ្រោះជាតិ យើងចង់ឱ្យមានដើម្បីឱ្យអង្គការសហប្រជាជាតិធ្វើជាសាក្សី ដើម្បីមកមើលពីយន្តការ និងលទ្ធផលនៃការវាយតម្លៃនោះ»។
ចំពោះអ្នកតំណាងគណបក្សប្រជាជនកម្ពុជា លោក ព្រំ សុខា មិនបានធ្វើការបកស្រាយអ្វីនោះទេ ដោយលោកលើកឡើងថា ភារកិច្ចនេះគណបក្សទាំងពីរបានប្រគល់ទៅឱ្យ គ.ជ.ប៖ «NECៗៗ (គ.ជ.ប) អ្នកប្រកាសបាទ! ខ្ញុំមិនអាចជម្រាបជូនបានទេ ពីព្រោះឯកភាពគ្នាប្រគល់ឱ្យ NEC»។
ចំពោះការបង្កើតគណៈកម្មការចម្រុះដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ត្រូវបានអ្នកវិភាគសង្គមឯករាជ្យ លោក កែម ឡី បានបញ្ជាក់ថា ដើម្បីឱ្យដំណើរនៃការបង្កើតនូវគណៈកម្មការចម្រុះមួយឱ្យមានប្រសិទ្ធភាព គឺអាស្រ័យទៅលើសមាជិកភាពដែលចូលរួម៖ «សមាជិកភាពហ្នឹងធ្វើម៉េចឱ្យមានជាកូតាណាស់! មានន័យថា គ.ជ.ប មានមួយនាក់ពីរនាក់ គណបក្សមួយទៀតមានមួយនាក់ពីរនាក់ គណបក្សមួយទៀតមានមួយនាក់ពីរនាក់ សង្គមស៊ីវិលមានមួយនាក់ពីរនាក់។ ធ្វើយ៉ាងម៉េចកុំឱ្យកូតាហ្នឹងធ្វើសេចក្ដីសម្រេចចិត្តបាន។ ឧទាហរណ៍ថា ៩នាក់អ៊ីចឹង ធ្វើម៉េចកុំឱ្យ គ.ជ.ប និងគណបក្សប្រជាជនហ្នឹងបាន ៥នាក់ ប្រសិនបើបាន ៥នាក់ ដូចតុលាការខ្មែរក្រហមអ៊ីចឹង។ ខាងគណបក្សប្រឆាំងអ៊ីចឹងដែរ ធ្វើម៉េចកុំឱ្យគណបក្សប្រឆាំងហ្នឹងក្លាយជាមនុស្សដែលមានសមាជិកភាពច្រើនលើសលុបនៅក្នុងគណៈកម្មការនោះ»។
លោកបានបន្ថែមថា ក្នុងដំណាក់កាលនេះ គឺសំខាន់ណាស់សម្រាប់វត្តមានរបស់ស្ថាប័នអន្តរជាតិ ពីព្រោះដើម្បីជៀសវាងការមិនទុកចិត្ត ភាពអយុត្តិធម៌ក្នុងការធ្វើសេចក្ដីសម្រេចចុងក្រោយ។ លោកបានលើកឡើងចុងក្រោយថា លោកនឹងមិនមានសង្ឃឹមនោះទេ ប្រសិនបើគេបង្កើតគណៈកម្មាធិការឯករាជ្យមួយដែលស្ថិតនៅក្រោមយុត្តាធិការរបស់ គ.ជ.ប នោះ។
អ.ស.ប ស្វាគមន៍ដំណើរការបោះឆ្នោតនៅកម្ពុជា
អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក បាន គីម៉ូន (Ban Ki-moon) បានស្វាគមន៍ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជាថា ប្រកបដោយសន្តិភាព ហើយលោកជំរុញឲ្យសមត្ថកិច្ចដែលពាក់ព័ន្ធដោះស្រាយពាក្យបណ្ដឹងអំពីភាពមិនប្រក្រតីទាំងឡាយឲ្យបានត្រឹមត្រូវ និងមានតម្លាភាព។
សេចក្ដីថ្លែងការណ៍ដែលចេញដោយអ្នកនាំពាក្យនៃប្រធានការិយាល័យអង្គការសហប្រជាជាតិ កាលពីល្ងាចថ្ងៃទី២ ខែសីហា បានឲ្យដឹងថា លោកស្វាគមន៍ដំណើរការបោះឆ្នោតប្រកបដោយសន្តិភាពនៅកម្ពុជា ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា ពាក់ព័ន្ធនឹងរបាយការណ៍ស្ដីពីភាពមិនប្រក្រតីនៃការបោះឆ្នោត អង្គការសហប្រជាជាតិជំរុញឲ្យសមត្ថកិច្ចដែលពាក់ព័ន្ធ ដោះស្រាយពាក្យបណ្ដឹងទាំងឡាយឲ្យបានប្រកបដោយយុត្តិធម៌ និងមានតម្លាភាព ក្នុងគោលបំណងធានាឲ្យបាននូវការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលបម្រើឲ្យឆន្ទៈរបស់ពលរដ្ឋកម្ពុជា ហើយលោក បាន គីម៉ូន បន្តតាមដានស្ថានការណ៍នៅកម្ពុជាយ៉ាងដិតដល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក សម រង្ស៊ី ប្រកាសប្រាប់អ្នកគាំទ្រនៅខេត្តកណ្ដាលថាឈ្នះឆ្នោត
- អង្គការក្រៅរដ្ឋាភិបាលប្រមាណ៤០គ្រោងស្រាវជ្រាវបញ្ហាពាក់ព័ន្ធការបោះឆ្នោត
- ពលរដ្ឋនៅភាគពាយ័ព្យរក្សាភាពស្ងប់ស្ងាត់ក្រោយការបោះឆ្នោត
- បក្សសង្គ្រោះជាតិបដិសេធពាក្យចចាមអារ៉ាមលើបណ្ដាញហ្វេសប៊ុក
- លោក ហ៊ុន សែន មិនបារម្ភពីអាមេរិកកាត់ផ្ដាច់ជំនួយ
- នាយករដ្ឋមន្ត្រីអះអាងថាអាចបង្កើតរដ្ឋាភិបាលដោយមិនត្រូវការបក្សប្រឆាំង
- ការបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត
- លោក ហ៊ុន សែន ព្រមានចំពោះគម្រោងធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោត
- ក្រសួងមហាផ្ទៃប្រតិកម្មចំពោះរបាយការណ៍លោក ប្រែដ អាដាម

Good job Mr H. E Representative of CNRP. We actually need UN, ortherwise, Hun Sen and his dogs play the same game, the same method in order to dominant CNRP and Khmers.
Hey, Hun Sen if you are strong man you should except what CNRP and Khmers request. You are bad man in this world.
Keep going ahead Khmers and CNRP and good luck to you all.
All the best,
Khmer Krom live in Kampuchea Krom
Good job Mr H. E Representative of CNRP. We actually need UN, ortherwise, Hun Sen and his dogs play the same game, the same method in order to dominant CNRP and Khmers.
Hey, Hun Sen if you are strong man you should except what CNRP and Khmers request. You are bad man in this world.
Keep going ahead Khmers and CNRP and good luck to you all.
All the best,
Khmer Krom live in Kampuchea Krom
camnews.com