ប្រតិកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល ពាក់ព័ន្ធ​នឹង​គណៈកម្មការ​​ចម្រុះ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​​នៃ​​​ការ​បោះ​ឆ្នោត

ថ្ងៃ អាទិត្យ 04 សីហា 2013
ដោយ អ៊ឹម រចនា
RFI

ចុង​ក្រោយ​នេះ គណៈកម្មការ​​ចម្រុះ​ដើម្បី​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត មិន​អាច​បង្កើត​ឡើង​បាន​ទេ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​ចូល​រួម។ គណបក្ស​ប្រឆាំង​នេះ យល់​ឃើញ​ថា សមាស​ភាពគណកម្មការ​​ចំពោះ​កិច្ច ដែល គ.ជ.ប. ស្នើ​ឡើង គឺ​នៅ​មាន​លក្ខណៈ​ចង្អៀត​នៅ​ឡើយ ដែល​ផ្ទុយ​ពី​គោល​បំណង​របស់​គណបក្ស​សង្គ្រោះជាតិ​ចង់​បាន។ គោលបំណង​នោះ​គឺ​ គណៈកម្មការ​ត្រូវ​បាន​ការ​ចូល​រួម​ពី​តំណាង​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល អ្នក​សង្កេតការណ៍​ជាតិ-អន្តរជាតិ ដោយ​មាន គ.ជ.ប. ជា​អ្នក​សម្រប​សម្រួល និង​អង្គការ​សហប្រជាជាតិ ជា​អាជ្ញាកណ្តាល។ គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខាង​លើ​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​សង្កេត​ការណ៍​បោះ​ឆ្នោត យល់​ឃើញ​ផ្សេង​ៗ​ពី​គ្នា។

អង្គការ​សង្គម​ស៊ីវិល​អង្កេត​ការណ៍​បោះ​ឆ្នោត នៅ​ក្នុង​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត (RFI/Im Rachna)

សេចក្ដី​រាយការណ៍​របស់ អ៊ឹម រចនា

(03:54)

គម្រោង​បង្កើត​គណៈកម្មការ​ចម្រុះ សម្រាប់​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី ស្ដី​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ត្រូវ​បរាជ័យ​នៅ​ចុង​បញ្ចប់។ បរាជ័យ​ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ​មិន​ពេញ​ចិត្ត​នឹង​សមាសភាព​គណៈកម្មការ​ដែល​មិន​មាន​សង្គម​ស៊ីវិល និង​អង្គការ​សហប្រជាជាតិ​ចូល​រួម​ជា​អាជ្ញា​កណ្ដាល។

ទាក់ទិន​ទៅ​នឹង​វត្តមាន​របស់​អង្គការ​សង្គម​ស៊ីវិល នៅ​ក្នុង​គណៈកម្មការ​​ចម្រុះ​ខាង​លើ ត្រូវ​បាន​លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​សង្កេត​ការណ៍​បោះ​ឆ្នោត Necfec អះ​អាង​ថា មិន​មាន​ប្រយោជន៍​អ្វី​ទេ ប្រសិន​បើ​ភាគី​ទាំង​៣ គឺ​ គ.ជ.ប. គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​ស្រុះ​ស្រួល​គ្នា​ទេ​នោះ។
 
ប៉ុន្តែ​ការ​ធ្វើ​ការ​តែ​៣​ភាគី ដូច​លោក​ ហង្ស ពុទ្ធា លើក​ឡើង​ខាង​លើ ត្រូវ​បាន​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​សង្កេត​ការណ៍​បោះ​ឆ្នោត​ខុមហ្វ្រែល យល់​ផ្សេង​ថា វា​អាច​មាន​បញ្ហា។ មាន​បញ្ហា​ព្រោះ គ.ជ.ប. មាន​តែ​ម្នាក់ឯង ឈរ​នៅ​កណ្ដាល​គណបក្ស​ដល់​ទៅ​២។ លោក ​គល់ បញ្ញា យល់​ថា​គួរ​តែ​មាន​វត្តមាន​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​គណៈកម្មការ​ចម្រុះ​នោះ។ លោក​គល់ បញ្ញា អះអាង​ថា វត្តមាន​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​ឯកទេសនិង​​វិជ្ជាជីវៈ នឹង​ជួយ​ឲ្យ​ការ​ស៊ើបអង្កេត​របស់​គណៈ​កម្មការ​នោះ កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត។
 
ចំណែក​សំណើ​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ទាមទារ​ឲ្យ​មាន​វត្តមាន​អង្គការ​សហប្រជាជាតិ​ ​នៅ​ក្នុង​គណៈកម្មការ​នោះ ត្រូវ​បាន​លោក ​គល់ បញ្ញា ឲ្យ​ដឹង​ថា វា​ហាក់​ដូច​ជា​គ្មាន​ទំនាស់​អ្វី​ទេ ព្រោះអង្គការ​សហប្រជាជាតិ ក៏​ធ្លាប់​ជួយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣​ដែរ។​ លោក​គល់ បញ្ញា ឲ្យ​ដឹង​ថា ភាគី​ទាំង​អស់ ទាំង​ គ.ជ.ប. និង​គណបក្ស​នយោបាយ ​អាច​ជជែក​គ្នា​ ថា​តើ​នឹង​ប្រគល់​តួនាទី​អ្វី​ឲ្យ​អង្គការ​អន្ដរជាតិ​នោះ?
 
ផ្ទុយ​ពី​លោក គល់ បញ្ញា លោក​ហង្ស ពុទ្ធា យល់​ថា ឥឡូវ​នេះ វត្តមាន​របស់​អង្គការ​សហប្រជាជាតិ​ នៅ​ក្នុង​គណៈកម្មការ​ចម្រុះ តាម​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះជាតិ មិន​ទាន់​ចាំ​បាច់​ទេ។ សំខាន់​គឺ ខ្មែរ​គ្នា​ឯង​ដែល​មាន​និន្នាការ​នយោបាយ​ខុស​គ្នា​នេះ សាក​ល្បង​ជជែក​​គ្នា​​ម្ដង​ទៀត​សិន មុន​នឹង​សុំ​ជំនួយ​ពី​ក្រៅ៕ 

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

6 Responses to "ប្រតិកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល ពាក់ព័ន្ធ​នឹង​គណៈកម្មការ​​ចម្រុះ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​​នៃ​​​ការ​បោះ​ឆ្នោត"

  1. ខ្មែរនិង កសិករ says:

    និយាយ អោយខ្លី បើ គណៈបក្សសង្គ្រោះជាតិ មិនព្រម ចូលរួម ធ្វើតាមដំណើទៅ គ.ជ.ប ត្រូវប្រកាស លទ្ធផល បោះឆ្នោត តាមការគ្រោង ទុក របស់ ខ្លួន រដ្ឋាភិបាលខាស់ មានទួនាទី ទប់ស្កាត់ គ្រប់សកម្មភាព ដែល បង្ករអស្ថេរភាព សង្គម និង មានតួនាទី ការពារប្រទេស បញ្ជៀស អំពី ភាពវឹកវរ ត្រូវរក្សាស្ថេរភាពសង្គមអោយបាន បើទោះជាប្រវិធី ណាក៏ដោយ ។ បង្ក្រាបបាតុកម្ម នឹង ចលនាផ្សេងៗ ប្រមូលកំលាំង ទាំង យោធា ប៉ូលីស ប៉េអឹម រក្សាសន្តាប់ធ្នាប់ សង្គម អោយបានល្អរ ។ ព្រះបហាក្សត្រកោះហៅ អ្នកតំណាងរាស្រ្ត ដែល ប្រជាជន បានបោះឆ្នោតជូន អ្នកដែល បោះបង់ ចោល មិនចូលរួម ត្រូវតែផ្ទេអោយ អ្នកផ្សេង (បក្សផ្សេង) ដែល ចូលរួម ។ ព្រះបហាក្សត្រកោះហៅ អ្នកទាំងនោះ ចូល សច្ចាប្រនិធាន មុខព្រះមហាក្សត្រ រួច ប្រជុំសភា បង្កើត រដ្ឋាភិបាលថ្មី ចង់ បក្សណាប្តឹង ទៅណាក៏ប្តឹងទៅ ប្រទេសណា ចង់ផ្តាច់ ជំនួយ ផ្តាច់ទៅ ចាំដោះស្រាយជាក្រោយ ព្រោះ បើពន្យាពេល យ៉ូ ធ្វើតាម បក្សប្រឆាំង ក្រឡុកនោះ ធ្វើអោយមន្ត្រីរាជការ មានការយ៉ីតយ៉ូ ក្នុង ការងារ ។ ប្រទេស ដែល ផ្តាច់ ជំនួយមានតែ អាមេរិក មួយទេ លទ្ធផលបោះឆ្នោត នេះ ក៏មានប្រទេស ច្រើន គាំទ្រដែ ដូច្នេះ កុំពន្យា ពេល នាំអោយ ជាតិ លំបាក។ បក្សប្រឆាំង គ្រប់ លើក ក្រោយពេល បោះឆ្នោត តើ ដែល ទទួលស្គាល់ទេ? មិនដែល ទេ ដូច្នេះ តាមដំណើគេទៅចុះ ។
    ជាចុង ក្រោយ ខ្ញុំ ក្នុង នាមជា ប្រជាជន សូម អោយ គណៈបក្សសង្គ្រោះជាតិ គឹត គូដល់ សុខទុក ប្រជាជនផង យល់ព្រមទៅ តែ បើ បក្សសង្គ្រោះជាតិ អត់ យល់ព្រម ខ្ញុំ តំណាង អោយប្រជាជនខ្មែរ សូម អោយ គ.ជ.ប ប្រកាសលទ្ធផលនៃការបោះឆ្នោត តាមថ្ងៃគ្រោងទុក កុំខ្វល់ អំពី បញ្ហា ដែល បក្សប្រឆាំង គុំរាម ។ រដ្ឋាភិបាល ចាស់មានភារៈទប់ស្គាត់ គ្រប់ សកម្មភាព ដែលធ្វើអោយ អស្ថេរភាពសង្គម ព្រះមហាក្សត្រ កោះហៅអ្នកដែលប្រជាជនបានបោះឆ្នោតជូន បើអ្នកណាបោះបង់ចោល មិនចូលរួម គ.ជ.ប ផ្ទេអោយអ្នកដែល ចូលរួម(បក្សផ្សេង) រួច ចូល ស្បត់មុខព្រោះមហាក្សត្រ ព្រះមហាក្សត្រ កោះហៅអ្នកដែល បានដូលរួមស្បប់ ចូលប្រជុំសភា បង្កើត រដ្ឋាភិបាល ថ្មី កុំអោយ យ៉ីតពេល ។ បញ្ហាផ្សេង ចាំដោះស្រាយជាក្រោយ ។

  2. 23 October says:

    I think the CNRP should make a request to the King to create independent commission( CPP, CNRP, NGOs national and international and representative from UN) because of the NEC was impossibility and no right to create the commission (because NEC was a part of problem: voters list). If the king can not create the independent commission, then the CNRP should write letter to the countries who signed the Paris Agreement in 1993.

  3. 23 October says:

    Our King has also respected the constitutional law. It will not be like you said Mr. ខ្មែរនិង កសិករ

  4. សំឡាញ់! says:

    បើគេធ្វើកើត គេធ្វើបាត់ទៅហើយ មិនចាំបាច់លោកខ្មែរនិង កសិករឯងមកចេះដឹងណែនាំគេទេ ។តែ
    នេះប្រហែលជាមានរឿងអ្វីផ្សេងដែលនៅជាប់គាំងស្ញេញហើយមើលទៅ? ក្រែងប្រទេសកម្ពុជាសព្វ
    ថ្ងៃនេះរស់ដោយសារជំនួយបរទេសទេតើ ? មិនមែនរស់ដោយសារខ្លួនឯងមានសមត្ថភាពអាចដោះ
    ស្រាយបានឯណា ? បើគ្មានជំនួយបរទេសទេនោះប្រហែលអាចម៍ក៏គ្មានស៊ីផង ?

  5. ------- says:

    តំណាងអាខ្មោចអី​អញមិនអោយអាឯងមកតំណាងអោយអញទេ​អញក៏មានឈាមជាខ្មែរដែរ​ឬអាឯង​ជិតដាច់ខ្យល់ស្លាប់ម្នាក់ឯងខ្វះអង្កដាំបាយសីុ​អាឯងចង់រស់ត្រឹមយកតែអំណោយពួកវាអោយពេល​ប្រជាពលរដ្ឋមានការលំបាក​ហើយរស់នៅដោយគ្មានភាពថ្លៃថ្នូ​រស់ដើម្បីបំរើផលប្រយោជន៏ពួកវាទេ​អាឯងមិនឃើញពួកវាមានឡានបើកបុកកូនអ្នកក្រស្លាប់វាដែលជាប់គុកទេ​ចុះថ្ងៃក្រោយពួកអាសក្តិ​ភូមិអស់នឹងវាបុកក្រុមគ្រួសារណាម្នាក់របស់ឯងៗត្រូវអរគុណវាទៀតមែនទេ?​ការតំណាងរបស់ឯង​គឺតំណាងអោយពួកអាយួនវិញទេកុំថាតំណាងអោយប្រជាជនខ្មែរអី។ភាសាររបស់អាឯងគឺវា​សរបញ្ចាក់ថាអាឯងជាជនផ្តាច់ការរួចបាត់ទៅហើយ។

  6. មនុស្សធម្មតា says:

    លោក ខ្មែរ និងកសិករ ប្រហែលជាសប្បាយចិត្តខ្លាំងណាស់ ដែលឃើញខ្មែរ និងខ្មែរបង្ហួរឈាមណាស់មើលទៅជាពិសេសពលរដ្ខស្លូតត្រង់ ប្រសិនបើលោកជាពលរដ្ខខ្មែរដែរសូមលោកព្យាយាមគិតសាថ្មីនិងទទួលពត៍មានអោយបានច្រើនមុននឹងធ្វើការវិនិច្ឆ័យអ្វីមួយ