មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ជំរុញ​ឲ្យ​គណ​បក្សសង្គ្រោះ​ជាតិ​បន្ទន់​ឥរិយាបទ

ហេង រស្មី
05 សីហា 2013
វីអូអេខ្មែរ

លោក​​ ស ខេង ​រដ្ឋ​មន្ត្រី​​ក្រសួង​​មហា​​ផ្ទៃ​​ប្រកាស​​អំពី​​ការ​ដកខ្លួន​​របស់​គណ​បក្ស​​សង្គ្រោះជាតិ ចេញ​ពី​គណ​កម្មការ​​បីភាគី គ.ជ.ប. គណ​បក្ស​កាន់អំណាច និង​គណបក្ស​​ប្រឆាំង។​​

ភ្នំពេញ — មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ ​ថ្ងៃច័ន្ទ​នេះ​ បាន​ជំរុញ​ឲ្យគណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ការ​បន្ទន់​ឥរិយាបទ​ចូល​រួម​តុចរចា​ឡើង​វិញ ​ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ បើ​មិន​ដូច្នេះ​ទេ​ កម្ពុជា​នឹង​មាន​វិបត្តិ​យ៉ាង​ធ្ងន់​ធ្ងរ។​

ការ​ជំរុញរបស់​មន្ត្រី​រដ្ឋាភិបាល​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាត់​ចោល​យន្តការ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​បង្កើត​គណៈ​កម្មការ​មួយ​ដោយ​មាន​ការ​ចូលរួម​ពីត្រី​ភាគី​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សង្គ្រោះជាតិ​ និង​គ.ជ.ប.​ដើម្បី​ដោះ​ស្រាយ​ភាព​ជាប់​គាំង​ក្រោយ​ពី​ការ​បោះឆ្នោត។​

លោក​ឧបនាយក​រដ្ឋមន្ត្រី​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯ​ក្រសួង​មហា​ផ្ទៃ​ថា ​ការដែលគណបក្សសង្គ្រោះ​ជាតិ​ទាត់​ចោល​យន្តការ​របស់​គ.ជ.ប.គឺ​មិន​អាច​ទៅ​រួច​ទេ។​ លោក​បាន​និយាយ​ដោយ​ជំរុញមិន​ចំ​ថា ​ការ​ស្នើ​សុំ​ឲ្យបង្កើត​គណៈ​កម្មការ​អ្វី​ ​ខុស​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន​ក្រែង​លោ​ថា​ មាន​បញ្ហា​ផ្សេង​ទៀត​កាន់​តែ​ជ្រាល​ជ្រៅ។​

លោក​បាន​បញ្ជាក់​ថា៖​ «ខ្ញុំ​ជជែក​ជាមួយ​ឯក​ឧត្តម​សម រង្ស៊ី​តាម​ទូរស័ព្ទ​ដែរ​ថា​ ប្រសិន​ណា​ បើ​យើង​ទាត់​ចោល​នូវ​យន្តការ​ NEC ​ដែល​មាន​ស្រាប់​នេះ​ ហើយ​ទៅ​បង្កើត​យន្តការ​ផ្សេង​ទៀត​នោះ ​វា​កាន់​តែ​ធ្វើឲ្យច្របូល​ច្របល់​ហើយ។ ប្រហែល​ជា​ធ្វើ​ឲ្យរាំង​ស្ទះ​ដល់​ដំណើរ​ការជាតិ​កម្ពុជា​របស់​យើង​ អនាគត​កម្ពុជា​របស់​យើង​ផង»។​

គណបក្ស​សង្គ្រោះជាតិ ​គណបក្ស​ប្រជាជន​កម្ពុជា និង​គ.ជ.ប.​បាន​បើក​កិច្ច​ពិភាក្សា​គ្នា​កាល​ពីថ្ងៃ​សៅរ៍​ដើម្បី​ស្វាត់​ស្វែង​ទម្លុះ​ទម្លាយភាព​ទាល់​ច្រក​អំពី​ភាព​មិន​ប្រក្រតី ​ក្រោយ​ពី​បោះ​ឆ្នោត។​ ​ក៏​ប៉ុន្តែ​គណបក្ស​ប្រឆាំង​បាន​ទាត់​ចោល​នូវ​យន្ត​ការ​គ.ជ.ប.​ ដើម្បី​បង្កើត​គណៈកម្មការ​មួយ​ថ្មី​ដើម្បី​ដោះ​ស្រាយ​វិបត្តិ។​

គណបក្ស​ប្រឆាំង​មិន​ចង់​ឲ្យបង្កើត​យន្ត​ការ​ NEC ​នេះ​ទេ ​ដោយ​ទាម​ទារ​ឲ្យបង្កើត​គណៈ​កម្មការ​ចម្រុះមួយ​ដោយ​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​ប្រជាជន​កម្ពុជា​ គ.ជ.ប.​ អ្នក​សង្កេត​ការណ៍ជាតិ​ និង​អន្តរ​ជាតិ​ ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​អង្គការ​សហ​ប្រជាជាតិ។​

លោក​ស ខេង​បាន​និយាយ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​អនុញ្ញាត​ឲ្យមាន​ការ​ចូល​រួម ​តែ​តាម​ការ​ប្រកាស​របស់​គ.ជ.ប.​គឺ​ចូល​រួម​ជា​អ្នក​អង្កេត​ការណ៍គ្រប់​បញ្ហា​ទាំង​អស់​ គ្មាន​អ្វី​លាក់​បាំង​ទេ។​

លោក​គួយ ប៊ុនរឿន​ មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​ថា​ បើមិន​អនុញ្ញាត​ឲ្យមាន​ការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្តរជាតិ​ និង​ពី​អង្គការ​សហ​ប្រជាជាតិ​ទេ​ នោះ​គណបក្ស​របស់​លោក​នឹង​មិន​ចូល​រួម​ដោះស្រាយ​ទេ។​

លោក​បាន​និយាយ​ថា​ មូល​ហេតុ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​បង្កើត​គណៈ​កម្មការ​ដែលជា​យន្តការ ​NEC​ គឺ​យើង​មិន​ក្បត់​ឧត្តម​គតិ​រាស្ត្រ​ដែល​បាន​បោះ​ឆ្នោត​ឲ្យគណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​គ.ជ.ប.​ធ្វើ​ការ​មិន​ឯករាជ្យ។​

លោក​បញ្ជាក់ថា៖​ «ដោយ​សារ​យើង​យល់​ថា​ គ.ជ.ប.​ជា​ផ្នែក​មួយ​ដែល​អនុវត្ត​មិន​បាន​ត្រឹម​ត្រូវ​ដែល​មិន​បាន​ធានា​ឲ្យមាន​ការ​រៀប​ចំការ​បោះឆ្នោត​បាន​ត្រឹម​ត្រូវ​ និង​យុត្តិធម៌ ​ហើយ​ជាពិសេស​ធ្វើ​ឲ្យប្រជា​ពលរដ្ឋ​ជា​ច្រើន​បាត់បង់​សិទ្ធិបោះឆ្នោត»។​

លោកទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​បាន​និយាយ​ថា ​គ.ជ.ប.​មិន​អាច​រង់​ចាំ​ការ​ទាម​ទារ​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​ទេ ​ហើយគ.ជ.ប.នឹង​ដំណើរការ​អ្វីៗ​ទៅ​តាម​ច្បាប់។​

លោក​បញ្ជាក់​ថា ​បើ​គ.ជ.ប.រង់​ចាំ​អ្វី​ដែល​មិន​អាច​បង្កើត​ឡើង​បាន​ និង​ធ្វើឲ្យការ​អនុវត្ត​របស់​យើង​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ និង​ប្រតិទិន​ការងារ​ដែល​បាន​កំណត់។​

លោក​មាន​ប្រសាសន៍​ថា៖ ​«នេះ​ជាការ​ទាម​ទារ​របស់​គាត់​តាំង​ពី​មុន​មក។ ក៏ប៉ុន្តែ​បើ​និយាយតាម​ផ្លូវ​ច្បាប់​ គ.ជ.ប.​មិន​អាច​ធ្វើ​អញ្ចឹង​បាន​ទេ។ ច្បាប់មិន​អាច​ឲ្យគ.ជ.ប.​ទៅ​បង្កើត​គណៈ​កម្មការ​ដែល​មាន​អង្គការ​សហ​ប្រជាជាតិ ​ឬក៏​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​បាន​ទេ»។​

គណបក្ស​សង្គ្រោះជាតិ​បាន​ចោទ​ប្រកាន់​ថា គ.ជ.ប.​បានរៀបចំ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​សភា​អាណត្តិ​ទី​៥នេះ​ ដោយ​មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់​ធ្ងរ។​ហើយ​គណបក្ស​ប្រឆាំង​កំពុង​ធ្វើ​យុទ្ធនាការ​ប្រមូល​ភស្តុតាង​អំពី​ភាព​មិន​ប្រក្រតី​ទាំង​នេះ​ប្តឹង​គ.ជ.ប.​និង​សហគមន៍​អន្តរជាតិ៕​

 


អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

 

ពហុព័ត៌មាន

 

What Next?

Recent Articles

13 Responses to "មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ជំរុញ​ឲ្យ​គណ​បក្សសង្គ្រោះ​ជាតិ​បន្ទន់​ឥរិយាបទ"

  1. .*. says:

    ទេព នីថា <>។​
    គ.ជ.ប ដឹងខ្លួនឯងលម្អៀងច្បាស់ទៅរកបក្សកាន់អំណាចគ្មានទំនុកចិត្តពីបក្សសង្រ្គោះហើយ នៅហៅឱ្យគេទៅចូលស៊ងខ្លួននិងបក្សកាន់អំណាចអីទៀត ?
    បើដឹងខ្លួនធ្វើការមិនមានយុត្តិធម៏ត្រឹមត្រូវហើយ នៅចង់បានមុខមាត់អីទៀត ?

  2. .*. says:

    នៅមានទៀតបើ គ.ជ.ប គ្មាមការស្មោះត្រង់ចំពោះប្រជាជន លុបឈ្មោះប្រជាជនដែលបោះឆ្នោតឱ្យបក្សសង្រ្គោះទៅហើយ
    តើឱ្យបក្សសង្រ្គោះនៅមានសង្ឃឹមអីទៅលើ គ.ជ.ប ដែលជាផ្លែល្វា ពាក់មុខបក្សកាន់អំណាច លម្អៀងទាំងមុខទាំងក្រោយនោះ ។

  3. ម៉ែនសូក says:

    ត្រូវតែមានការចូលរួមពិនិត្យរបស់សង្គមសុ៍វិលនិងអង្គការសហប្រជាជាតិ
    ទើបមានតម្លាភាពនិងមានការកក់ក្ដៅ
    មិនអាចចូលរួមតុជាមួយបក្ខពួកលំអៀង តែត្រីភាគីទេ !!!

  4. ជា ប៊ុន says:

    គណបក្សសង្គ្រោះ! ខ្មែរឈ្មោះ ជា ប៊ុន សូមផ្តាំថា‹ កុំមុជទឺកក្រោមក្លៀកពួកហ៊ុន សែនទៀតអោយសោះៗៗៗៗៗៗៗៗ› លើកនេះគឺ‹ត្បូងចប›ហើយ។

  5. ជា ប៊ុន says:

    យើងត្រូវការ‹ យុត្តិធម៌›។

  6. ជា ប៊ុន says:

    យើងត្រូវការ‹ យុត្តិធម៌›។

  7. អាចម៍ ឧត្តម says:

    អោយបន្ទន់យ៉ាង​ម៉េច..បើបក្សប្រជាជនចាញ់ឆ្នោតហើយមិនព្រម​ចេញពីអំណាច……

  8. Mao says:

    ចុះគណៈបក្សសង្រ្គោះជាតិបានបន្ទុនឥរិយាបថហើយតើ សុំអោយអង្គការសង្គមស៊ីវិល និង អ ស​ ប

  9. www says:

    ប្រញាប់ថាគេចាញ់ម្លេះ បើគ.ជ.ប. ដ៏មហិមា ពុំទាន់ប្រកាសលទ្ធផលផ្លូវការផងហ្នឹង! ហើយម៉េចក៏ចូលចិត្តរំខាន UN ខ្លាំងម្លេះ ? គេរវស់បញ្ហា១០០ជំពូកនៅតំបន់ផ្សេងនៃផែនដីនេះ។ កាលពីការសុំលើកលែងទោសម៉េចមិនពឹងUN ផងទៅ ។ គួរខ្មាសគេឯងជិតខាងផងថៃគេយកយន្តការព្រះករណាមកសម្របសម្រួល មិនដែលឃើញពឹង បរទេសផង ។ កុំអាងក្រុមមេយើងមានជំនាញខាងធ្វើបាតុកម្ម វាមិនចំណេញដល់ជាតិ នឹងជាពិសេសវានឹងស្រអាប់ពណ៍ដ៏បក្ស។​​

  10. ម៉ែយ៉ែម says:

    មេរៀនវាមានពីមុនមក ធម្មតាបើបួសយូរប្រកដជាដឹងចឹត្តព្រះហើយ។

  11. ចុះខេង អែងមិននិយាយអោយចំសេចក្តីភ្លាមទៅ ។ ចាំបាច់នៅស្ទាបស្ទង់ទឹកចិត្តរបស់គេធ្វើអីទៀត

    ការប្រើស្ទីលចាស់ដូចលើកមុនវាលែងមានន័យនិងប្រសិទ្ធភាពស្អីទៀតហើយខេង អើយ ។ ទាំងក្រុម

    ខេង អែង និង គជប ក៏ដឹងច្បាស់រួចទៅហើយថា រើជាមួយគេលែងរួចទៅហើយ។

  12. យក្សកំនាចកំពុងជាប់ក្នុងជុចរបស់បងប្អូនក្មេងកំព្រាពីរនាក់បងប្អូន ។

    យក្សនោះដោយអំនាចនៃមហិទ្ធរិតដ៏សម្បើមរបស់ខ្លួនក៏សំរេចចិត្តដោយភាពក្អេងក្អាងអំនួតខ្វះការពិចារ

    ណាក៏ត្បុលក្បាលរុលចូលក្នុងជុចក្មេងកំព្រាទាំងពីរនាក់នោះ ។

    អ្វីត្បិតតែកំពុងជាប់នៅក្នុងជុចរបស់គេហើយក៏ដោយ

    តែយក្សដ៏ក្អេងក្អាងមួយនេះពុំព្រមទទួលស្គាល់នៅការពិតនៃឥទ្ធិពលរបស់ជុចនោះឡើយវា

    នៅតែគឹតថាខ្លួនអែងថាវានៅតែមានអំនាចនិងកម្លាំងអស្ចារ្យដើម្បីរើបំរះអោយរួចពីក្នុងជុចនេះ ។

    សម្រែកលាន់ឮរំពងពេញព្រៃព្រឹក្សា ភ្ញាក់ផ្អើលអស់សព្វពពួកសត្វដែលមានជីវិតទាំងឡាយនៅជុំវិញទីនោះ ។ ប៉ុន្តែទីបំផុតសំលងនេះ

    វាក៏បានស្ងាត់ផុតរលត់ទៅវិញក្នុងរយះពេលដ៏ខ្លីមួយ ដោយរាងកាយគួរអោយអាក្រក់របស់យក្សកំនាចនិងអំនួតនោះបានដេកស្តូកស្តឹងនៅកនុងជុចនោះយ៉ាងអាណោចអាធម៏ព្រមទាំងព្រលឹងនិងវិញាណបានចាកចេញពីដងខ្លួនហោះហើរទៅកាន់ទីសែនឆ្ងាយប្រហែលជាមិនមែនឋានសួគ៏នោះទេ ហើយវាលែងត្រលប់មកវិញជារាងរហូត។

  13. Chourn says:

    ខ្ញុំក៍ចង់បន់ស្រន់ឲ្យបក្សទាំងពីបន្ទន់ជំហរដែរ តែការបន្ទន់ជំហរនោះក៍ត្រូវតែមានតម្លាភាពទើបក្រោយ ការដោះស្រាយវានិងមិនមានបញ្ហាម្តងទៀត។ តាមពិតទៅគជបជាអ្នកបង្កើតនូវបញ្ហានេះហើយចុះ បើគជបទៅធ្វើជាអាជ្ញារកណ្តាលដដែលនោះបញ្ហានៅតែជាបញ្ហាខាតពេលឥប្រយោជន៍ដូចច្នេះត្រូវ​ តែមានស្ថាបន័ឯករាជ្យធ្វើជាអាជ្ញាកណ្តាលទើបវាមិនមានបញ្ហា។ ត្រង់នេះខ្ញុំបានឃើញបក្សសង្គ្រោះ ជាតិក៍បានបន្ទន់ជំហរហើយដែរគឺគេចង់បានអង្គការសហប្រជាជាតិធ្វើជាអាជ្ញារកណ្តាលនៃគណះ កម្មការចំរុះហើយតា ដូច្នេះប្រសិនបើបក្សប្រជាជនចង់សម្តែងភាពស្អាតស្អំខ្លួនគួរតែបន្ទន់ជំហរយល់ ព្រមចូលក្នុងគណះកម្មការចំរុះនោះទៅនោះនិងមិនមានបញ្ហាទៀតនោះទេ។