ឃួន ធារ៉ា
05 សីហា 2013
វីអូអេខ្មែរ

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិជួបជាមួយអ្នកភូមិបឹងកក់។
ភ្នំពេញ — ខណៈដែលលោក សម រង្ស៊ី ចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយការបណ្តេញចេញដោយបង្ខំក្នុងទីក្រុងភ្នំពេញ លោកបានបញ្ជាក់ថា គណបក្សរបស់លោកនឹងទាមទារឱ្យក្រុមហ៊ុនវិនិយោគទាំងនោះផ្តល់សំណងឱ្យបានសមរម្យដល់ពលរដ្ឋរងគ្រោះ ឬក៏ត្រូវប្រឈមនឹងការដកហូតដីសម្បទានទាំងនោះមកឱ្យប្រជាពលរដ្ឋវិញ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃច័ន្ទនេះ បានប្រកាសថា គណបក្សរបស់លោកនឹងដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ដោយការផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅទូទាំងប្រទេស នៅពេលគណបក្សរបស់លោកជាប់ឆ្នោតនោះ។ លោកសម រង្ស៊ីបានថ្លែងយ៉ាងដូច្នេះ ខណៈដែលលោកចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងគ្រោះពីទំនាស់ដីធ្លីនៅឯទីស្នាក់ការសហគមន៍បឹងកក់។
លោកនិយាយថា៖ «យើងទាមទារយុត្តិធម៌ ដីធ្លី និងផ្ទះសម្បែងរបស់យើងមកវិញ។ ត្រូវតែប្រគល់សងបងប្អូនវិញនូវដីរបស់បងប្អូនដែលបងប្អូនបានបាត់បង់ទាំងប៉ុន្មាន ទោះជាមិនប្រគល់ដីមកវិញត្រូវប្រគល់សងជាលុយ ហើយលុយហ្នឹងត្រូវមានតម្លៃដូចដីសព្វថ្ងៃ»។
លោក សម រង្ស៊ី បញ្ជាក់ថា គណបក្សរបស់លោកនឹងសើររើឡើងវិញនូវភាពស្របច្បាប់ ការគោរពសិទ្ធិមនុស្ស និងការផ្តល់សំណងសមរម្យដល់ប្រជាពលរដ្ឋមូលដ្ឋាន ដែលរងគ្រោះពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនវិនិយោគឯកជន។
បើយោងតាមអង្គការ យ៉ូមេនរ៉ាយ វ៉ច (HRW) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានឱ្យដឹងថា មានពលរដ្ឋខ្មែរប្រមាណ៧សែននាក់កំពុងរងការប៉ះពាល់ ដោយការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាលពីឆ្នាំ២០១១ កាត់ដីជាង១២ហិចតានៅតំបន់ជម្លោះពីក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់លោកឧកញ៉ា ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ដើម្បីចែកជូនប្រជាពលរដ្ឋសហគមន៍បឹងកក់ ដែលនៅសេសសល់ពីការបណ្តេញចេញដោយបង្ខំ។
ក៏ប៉ុន្តែរហូតមកទល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញនៅមិនទាន់បានផ្តល់បណ្ណកម្មសិទ្ធិដល់ពលរដ្ឋយ៉ាងហោចណាស់ចំនួន៦៣គ្រួសារទៀតដែលជាមូលហេតុនៃការតវ៉ាជាបន្តបន្ទាប់។
សាលារាជធានីភ្នំពេញបានសន្យាថា នឹងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋដែលនៅសេសសល់ពីការបណ្តេញចេញនៅមុនពេលបោះឆ្នោត។ ប៉ុន្តែក្រុមប្រជាពលរដ្ឋលើកឡើងថា រហូតមកទល់ពេលនេះ សាលារាជធានីភ្នំពេញនៅតែមិនទាន់បានអើពើអំពីបញ្ហានេះទេ។
អ្នកស្រី ហុង សុខេង អាយុ៤៨ឆ្នាំជាពលរដ្ឋរងគ្រោះក្នុងសហគមន៍បឹងកក់។ អ្នកស្រីសង្ឃឹមថា គណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ីនឹងអាចរកដំណោះស្រាយជូនសហគមន៍របស់អ្នកស្រីបាន។
អ្នកស្រីនិយាយថា៖ «ដោះស្រាយដីជូនសហគមន៍បឹងកក់របស់ខ្ញុំ។ ជួយដោះស្រាយរឿងដីនេះតែម្តង ព្រោះវារ៉ាំរ៉ៃជិត៧ឆ្នាំហើយ»។
ក្រៅពីប្រជាពលរដ្ឋសហគមន៍បឹងកក់ គេក៏ឃើញមានប្រជាពលរដ្ឋមកពីសហគមន៍ដែលរងគ្រោះមួយចំនួនផ្សេងទៀតក្នុងទីក្រុងភ្នំពេញ ដូចជាសហគមន៍បុរីកីឡា និងថ្មគោល សរុបប្រមាណ១០០០នាក់បានមកចូលរួមក្នុងពិធីសំណេះសំណាលរវាងលោកសម រង្ស៊ី និងពលរដ្ឋក្នុងសហគមន៍ក្រីក្រនេះ។
លោក សម រង្ស៊ី ថ្លែងទៅកាន់ហ្វូងអ្នកចូលរួមថា គណបក្សរបស់លោកបានឈ្នះឆ្នោតលើគណបក្សប្រជាជនកម្ពុជានៅអាណត្តិទី៥នេះ។
ប៉ុន្តែបើតាមតួលេខមិនផ្លូវការដែលចេញផ្សាយ គណបក្សប្រជាជនកម្ពុជាបង្ហាញថា ខ្លួនទទួលបាន៦៨អាសនៈ ចំណែកឯគណបក្សសង្គ្រោះជាតិទទួលបានត្រឹមតែ៥៥អាសនៈប៉ុណ្ណោះ។
ប៉ុន្តែគណបក្សសង្គ្រោះជាតិបញ្ជាក់ថា ខ្លួនបានទទួលសំឡេងគាំទ្ររហូត៦៣អាសនៈ។ គណបក្សសង្គ្រោះជាតិបានស្នើឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតចម្រុះមួយដែលមានសមាសភាពមកពីគណបក្សទាំងពីរ គ.ជ.ប. សង្គមស៊ីវិល និងអង្គការសហប្រជាជាតិ ដើម្បីពិនិត្យលើភាពមិនប្រក្រតីនាពេលកន្លងមក ដែលនាំឱ្យខ្លួនបាត់បង់អាសនៈមួយចំនួន។
ប៉ុន្តែមកទល់ពេលនេះ សំណើនេះនៅតែជាប់គាំងនៅឡើង ដោយសារគ.ជ.ប.លើកឡើងថា ការចូលរួមរបស់សង្គមស៊ីវិល និងអង្គការសហប្រជាជាតិក្នុងគណៈកម្មការនេះគឺហួសពីដែនសមត្ថកិច្ចរបស់ខ្លួន៕
អត្ថបទព័ត៌មានទាក់ទង
- អង្គការសិទ្ធិមនុស្ស៖ការផ្តល់កម្មសិទ្ធិដីធ្លីដោយលោកហ៊ុន សែនគ្មានតម្លាភាព
- តុលាការសាលាឧទ្ធរណ៍ផ្តន្ទាទោសអ្នកស្រីយ៉ោមបុប្ផាឲ្យជាប់ពន្ធនាគារ៣ឆ្នាំ
- ស្ត្រីអ្នកតវ៉ាពីរនាក់រងរបួសក្នុងពេលប៉ូលិសបង្ក្រាបអំពីទំនាស់ដីធ្លី
- សហគមន៍បឹងកក់និងបុរីកីឡាបានបន្តធ្វើបាតុកម្មចូលដល់ថ្ងៃទីពីរ
ពហុព័ត៌មាន






លោកសមរង្ស៊ី! តើលោកយល់ថា ក្រុមហ៊ុននឹងស្តាប់លោកឬ?
លោកសន្យាច្រើនណាស់ តើលោកអាចធ្វើបានដូចសន្យារបស់លោកឬទេ?
លោកសមរង្ស៊ី! មិនត្រូវកុហកនិងប្រើល្បិចកល់ដាក់ប្រជាជនទៀតទៅ។
លោកហ៊ុនសែនដ៏ខ្លាំង គាត់មិនអាចធ្វើរឿងនេះបាន ចុះលោកសមរង្ស៊ី ធ្វើបានអ្វីទៅ?
ស្រុកខ្មែរមានតែសម្តេច ទេ បើសំដាច់ធ្វើមិនកើតអាណាធ្វើកើត ???? ចុះនៅបារាំង ជប៉ុន អូស្រ្តាលី ជាដើមម៉េចបានរីកចំរើនជាងខ្មែររាប់រយដង បើគេគ្មានសម្តេចគ្រប់គ្រងផង ។ ល្មមបានហើយ សម្តេច វេលាបានចប់ហើយ កុំអោយហួសពេលស្តារលែងរួច សម្តេចគ្មានជីវិតអមតៈទេ ទុកកេរ្តិឈ្មោះមុនស្លាប់ខ្លះផង ។
អ្នកដែលសួរលោកសមរង្សីតើក្រុមហុននឹងស្តាប់លោកឬពិតជាក្មេងមិនទាន់បញ្ចប់បឋមភូមិទេមិនមែនក្រុមហុននោះធំជាងច្បាបទេហើយលោកហុនសែនក៏ដោះស្រាយបានដែរតែមកពីពាក់ព័ន្ធនិងការពុករលួយនិងផលប្រយោជន៏របស់ពួកសក្តិភូមិជាធំតើដីបឹងនឹងជារបស់ឪពុកម្តាយជីដូនជីតារបស់ពួកនឹងមែនទេ?មូលដ្ឋានរបស់ពួកអស់លោកនឹងគឺគិតពីផលប្រយោជន៌ផ្ទាល់ខ្លួនអំណាចបានពីរាស្ត្រយកមកគាបសង្កត់រាស្ត្រ។
Good Idea kon khmer , I agreed with you.
Develop countries 2 terms limit for leaders.
They always change Leaders and their countries develop very fast.
In Cambodia have a lot people can run the country to develop and Democracy. If keep samdach dek run the coutry for the whole life , Cambodia will be communist = china=lao=vietnam.
ចេះតែសន្យាទៅដើម្បីឲ្យចំណេញនយោបាយ។បើយកបានពលរដ្ឋសាទរ។បើយកអត់បានថាមកពីមិនទាន់បានកាន់អំណាច។ពលរដ្ឋខ្មែរទោះជាអ្នកនយោបាយសន្យាយកព្រះអាទិត្យឬព្រះចន្ទឲ្យគាត់ក៏គាត់នៅតែជឿដែរ ព្រោះពួកគាត់អត់ព្រមប្រើខួរគិតទេ។
Former Hia lola
says:
August 6, 2013 at 5:39 am លោកសមរង្ស៊ី! តើលោកយល់ថា ក្រុមហ៊ុននឹងស្តាប់លោកឬ?
លោកសន្យាច្រើនណាស់ តើលោកអាចធ្វើបានដូចសន្យារបស់លោកឬទេ
…………………………………………………………………………………………………………………………….
អញ្ចឹងហើយបានជារដ្ធាភិបាល លោក ហ៊ុន សែន ត្រូវបរាជ័យ ។ ពីព្រោះក្រុមហ៊ុន
វាមានអំនាចធំជាងរដ្ធាភិបាល ដូច្នេះវាចង់ធ្វើអីឬសំរេចអីស្រេចតែក្បាលចិត្តវាប៉ុណ្ណោះ វាមិនបានគោរពតាមច្បាប់និងលក្ខ័ណ្ឌរបស់រដ្ធាភិបាលដែលបានកណត់នោះឡើយ ។
ណ្ហើយទុកនៅទៀតក៏គ្មានប្រយោជន៏អីដែរ ល្មមចុះចេញពីដំនែងរបស់ខ្លួនអែងហើយ ។ ពីព្រោះបើសិនជានៅបន្តទៀតក៏គ្មានសម្ថភាពនិងលទ្ធភាពដោះស្រាយបញ្ហាទាំងអស់នោះបានដែរ ។
អើយខ្ញុំមកនេះមិនមែនមកសុំសន្លឹកឆ្នោតរបស់ប្រជាពលរដ្ធនោះទេ
ខ្ញុំមកពន្យល់អោយបងប្អូនបានយល់ តើបងប្អូននៅតែចង់សំរេចចិត្តដោយភាពអគិតិរបស់បងប្អូនទៀតឬ ។
នេះជាពាក្យសំដីមេបក្សមួយនោះដែលមានចិត្តងប់ងល់តក្កវិទ្យា និង រោគចិត្តវិទ្យា ។ ទីបំផុត ប្រជាពលរដ្ធពួកគាត់មានកើតរោគចិត្តអែណា មានតែមេបក្សមួយនោះទេតើដែលកំពុងកើតរោគចិត្តយ៉ាងពេញបន្ទុកទៅវិញនោះទេ ។ សកម្មជនរបស់គេក៏ដូចគ្នាដែរ Same Same Not Diffrent .
ហាស ហាស ហាស ហាស…ដល់វេលា…ត្រូវដឹងខ្លួនហើយ…!
សូម្បី Vietnam , China, Lao ជាប្រទេសកុមុយនីស្ត ក៏ដូរមេដឹកនាំដែរ ។ ឬសម្តេចអស្ចារ្យខ្លាំងពេក គ្មានខ្មែរណាអាចប្រៀបបាន ដូចដែលបណ្ឌឹតទាំងហ្វូង ក្នុង TV ស្រុកខ្មែរនិយាយ មិនអស់មិនហើយ ?
ពេលដែលប្រជាពលរដ្ឋចេះពិចារណាប្រកបដោយហេតុផល នោះការសន្យាខ្យល់នឹងលែងមានតម្លៃនៅក្នុងសង្គមយើងទៀតហើយ។។
គណះបក្សខ្ញុំមកនេះមិនមែនមកសុំសន្លឹកឆ្នោតពីបងប្អូននោះទេ ។ ហាស ហា ហាស ហាស ហា
តែគណះបក្សខ្ញុំនេះជាគណះបក្សនយោបាយ ហាស ហា ហាស ហាស ហា ហាស
សូមកុំប្រកាន់ខ្ញុំ ខ្ញុំកើតកំពុងកើតរោគចិត្តខ្លាំងណាស់ សូម្បីតែសកម្មជនរបស់ខ្ញុំក៏គេមិនគាំទ្រខ្ញុំទៀតផង ។ ហា ហាស ហា ហា ហាស ព្រះនៃសាសនាមួយទៀតកំពុងចាប់កំនើតហើយគឺព្រះរោគចិត្ត បន្ទាប់ពីសាសនាព្រះពុទ្ធ សាសនាគ្រឹស្ហ សាសនាឥស្លាម ហា ហស ហា ហាស ហា ហាស