ថ្ងៃទី 5 សីហា 2013
ដោយ: លី សិលា
CEN
ភ្នំពេញ: ការប្រលងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ឬប្រលងបាក់ឌុប រយៈពេលពីរថ្ងៃ និងមួយព្រឹក បានចាប់ផ្តើមធ្វើនៅព្រឹកថ្ងៃចន្ទ ទី៥សីហានេះ។ សិស្សានុសិស្សជាង ១សែននាក់ ត្រូវចូលរួមប្រលងយកសញ្ញាបត្របាក់ឌុប នៅឆ្នាំនេះ។
ជារៀងរាល់ឆ្នាំ ការប្រលងបាក់ឌុប ត្រូវបានគេសង្កេតឃើញថា មានបាតុភាពមួយចំនួន បានកើតឡើង ដូចជា ការលួចចំលង ការប្រមូលលុយនៅក្នុងបន្ទប់ប្រលង ដើម្បីសូកអនុរក្ស និងការលួចប្រើប្រាស់ទូរស័ព្ទដៃក្នុងបន្ទប់ប្រលង។ល។ និង។ល។ទាក់ទងនឹងបញ្ហានេះ ក្រសួងអប់រំ បានចេញវិធានការជាច្រើន សំដៅទប់ស្កាត់ភាពមិនប្រក្រតីនានា ដែលតែងកើតឡើងពេលប្រលង។ ក្រសួងអប់រំ បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី៣១ ខែកក្កដា ដោយណែនាំឲ្យដំណើរការប្រលងប្រព្រឹត្តទៅដោយត្រឹមត្រូវ យុត្តិធម៌ និងមានប្រសិទ្ធភាព ចៀសវាងការនាំចូលក្នុងបន្ទប់ប្រលងនូវសំភារៈ និងឯកសារនានា។
ចំណែកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរបស់លោក រ៉ុង ឈុន ក៏បានប្រកាស ដាក់អ្នកសង្កេតការណ៍តាមមើលការប្រលងបាក់ឌុប នៅទូទាំងប្រទេស ព្រមទាំងចេញប្រកាសអំពាវនាវកុំឲ្យមានការបែកធ្លាយវិញ្ញាសារ និងការឃោសនាលក់ប្រយ៉ុង ជាដើម៕
ប្រលងធ្លាក់ខាត ប្រលងជាប់ចំណេញ ចំណេញបានសញ្ញាបត្រ ចំណេញពេលវេលា
បើប្រលងធ្លាក់ចូលរៀននៅសកលវិទ្យាល័យនានា ត្រូវរៀនបន្ថែមមួយឆ្នាំ ទើបទទួលបាន
សញ្ញាបត្រ័ ដូចអ្នកមានសញ្ញាបត្រ ។ប្រលងគ្មានអនុញ្ញាតអោយចំលង តែបើសរសេរ
កាពារអនុបណ្ឌិត បណ្ឌិត អាចមានឯកសារចំលង ឯកសារយោង បើកសសេរបាន តែអួតថា
ខ្លួនពិតជាពូកែ ត្រឹមត្រូវ ជាងអ្នកប្រឹងប្រលងដែរឫទេ? ។
គ្រូៗមិអាចខ្វះគុណធម៌យោគយល់នៅភាពខ្សោយ តែងតែបញ្ចូលយុទ្ធសីលជួយជាកម្លាំងធាតុ
ចង់ឃើញសិស្សៗ ទទួលបានសញ្ញាបត្រច្រើនគ្រាន់ស្ពាយរកកន្លែងរៀនបន្តរ បើចេះភាសារបរទេស ទោះជាគ្មានសញ្ញាបត្រ ក៏មិនខ្វះការងារធ្វើដែរ អោយតែមានបទពិសោធន៍ផ្ទាល់ខ្លះៗ៕
ថោក៣ថ្ងៃ ថ្លៃមួយជីវិត