ស្រីពេជ្រ ចូលសិល្បៈផ្តើមពីចំណុចសូន្យ ស្វែងរកប្រជាប្រិយភាពឡើងវិញ

ថ្ងៃទី 5 សីហា 2013
ដោយ: ម្លិះ
CEN

ភ្នំពេញ: តារា​សម្តែង​ស្រី​ស្រស់​សាច់​សខ្ចី កញ្ញា ឆាយ ស្រី​ពេជ្រ ដែល​បាន​បាត់​មុខ​ពី​សិល្បៈ អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​រួចមក​។ នាង​បាន​បង្ហាញមុខ​សាជាថ្មី​នៅក្នុង រឿង “​ម៉ឺ​នុយ ធ្នាក់​អន្ទាក់ស្នេហ៍​” ដើរតួ​មាន​ចរិត​រួសរាយ ឈ្មោះ រតនា​។​

​កាលពីពេល​ថ្មីៗ​នេះ ស្រី​ស្រស់​សម្រស់​បាន កញ្ញា ឆាយ ស្រី​ពេជ្រ បាន​ប្រាប់​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាង​បាត់​វត្តមាន​ពី​វិស័យ​សិល្បៈ​អស់​មួយរយៈ​ពេល​ធំ​នោះ ដោយសារតែ​នាង​មានការ​មមាញឹក​ជាមួយ​ការងារ​ខាងក្រៅ​ច្រើន ទើប​មិនសូវមាន​ពេល​គ្រប់​មក​ចាប់​អាជីព​សិល្បៈ​ច្រើន​។ ដូច្នេះហើយ​បានជា​នាង​ត្រូវ​ដកឃ្លា​ពី​ការងារ​មួយរយៈ​ពេល​ធំ​។ ប៉ុន្តែ​ពេលនេះ នាង​មាន​ពេលទំនេរ​គ្រប់គ្រាន់​អាចមក​ចាប់​អាជីព​សិល្បៈ​វិញ​បាន​ហើយ​។​

​កញ្ញា​សាច់​សខ្ចី​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​រឿង​ថ្មី​នេះ នាង​ចង់​ក្លាយជា​តារា សម្តែង​ស្រី​មួយរូប​ដែលមាន​ភាពលេច​ធ្លោរ​ដូចពេលមុន​ថា “​តាមរយៈ​រឿង​ថ្មី​នេះ​ជា​ក្តី សង្ឃឹម​របស់ខ្ញុំ អាចធ្វើ​ឲ្យ​ខ្ញុំ​ទទួលបាន​ប្រជាប្រិយភាព​កាន់តែខ្លាំង​ជាង​មុន​។ ដោយសារតែ រឿងនេះ​មាន​ចេញទៅ​ថត​ក្រៅប្រទេស​ទៀតផង ។ ម្យ៉ាង​តួ​សម្តែង​ក្នុង​រឿងនេះ​មាន​សុទ្ធតែ តារា​សម្តែង​ជើងចាស់​ល្បីឈ្មោះ​ច្រើន ពួកគាត់​ក៏​ជួយ​ជម្រុញ​លើកទឹកចិត្ត​ខ្ញុំ ឲ្យ​ចូលរួម​សម្តែង​ផង​។ ដូច្នេះ​ទើប​ខ្ញុំ​សម្រេចចិត្ត​ចូលរួម​ថត​រឿងនេះ​”​។​

​គេ​ជឿថា ទម្រង់​មុខ​របស់​នាង​ក៏​អាច​បត់បែន​តាម​សាច់រឿង​បាន​គ្រប់ពេលវេលា ហើយ​កាលពីពេល​កន្លងទៅ នាង​ក៏​ធ្លាប់​ថត​រឿង​ឲ្យ​ផលិតកម្ម​មហាហង្ស​មួយ​ដែរ មាន​ចំណងជើង​ថា “​ហង្ស​អន្ទាក់ស្នេហ៍​” និង​ថ្មីៗ​នេះ រឿង “​ម៉ឺ​នុយ​ធ្នាក់​អន្ទាក់ស្នេហ៍​” គឺជា​រឿង​ថ្មី ទី​២ ដែល​នាង​បាន​ថត​ឲ្យ​ផលិតកម្ម​មួយ​នេះ​។​

​ទស្សនិកជន​ដែល​ធ្លាប់​គាំទ្រ និង​ធ្លាប់​ស្គាល់​តារា​សម្ដែង​សាច់​ស​សម្រស់​ទាក់ទាញ កញ្ញា ឆាយ ស្រី​ពេជ្រ បានធ្វើការ​សន្និដ្ឋានថា ប្រសិនបើ​នាង​ដាក់ចិត្ត​ដាក់​កាយ​ចូលប្រឡូក​ក្នុង​អាជីព​សម្ដែង​លើក​នេះ ម្តងទៀត កេរ្តិ៍ឈ្មោះ​របស់​នាង នឹង​ហក់​ស្ទុះ​ឡើង​យ៉ាង​ឆាប់រហ័ស អាច​ប្រជែង​យក​ប្រជាប្រិយភាព​បាន​យ៉ាង​ងាយស្រួល​។ ព្រោះ​នាង​មានបទពិសោធន៍ និង​ភាពប៉ិនប្រសព្វ​ក្នុង​ការសម្ដែង​រួចជាស្រេច​៕​

 

What Next?

Recent Articles

2 Responses to "ស្រីពេជ្រ ចូលសិល្បៈផ្តើមពីចំណុចសូន្យ ស្វែងរកប្រជាប្រិយភាពឡើងវិញ"

  1. មហាមេដ ឡេះឡោះ says:

    រូបសម្បត្តិទទួលយកបាន ស្អាតអញ្ចឹងប្រឹងរៀនភាសាបរទេសអាចបម្រើការវិស័យទេសចរណ៍ ឬ ក្លាយជាអ្នកការទូត នឹងរួមចំណែកលើកមុខមាត់ជាតិសាសន៍ខ្មែរមិនខាន ។​ ប៉ន្តែបើបោលលើវិថីសិប្បៈច្រើនតែពពួកអ្នកមានខ្វះសីលធម៌ល្មោភកាមតាមក្រវែល ចុងបញ្ចប់គេដាក់ឈ្មោះឲ្យនាងថា ស្រីពេជ្រ មិនបាច់ព្រួយ ឬ ពេជ្រ មិនបាចើគេច មិនខាន។

  2. :* says:

    បើដើរលើវិថីសិល្បៈ នាងពេជ្រអូននឹងត្រូវនាយវីស្គីហៅអាខ្ទើយកញ្ញារឹតឬអាកញ្ចាស់ដៃទោលវាយកទៅឆ្នៃមុនគេហើយ…….គួរគឹតខ្លួនឯងចុះ !!!