ក្រុមហ៊ុន​វៀតណាម ​នៅតែ​បន្ត​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា

Tuesday, 06 August 2013
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍

130802_03a

ឈើ​​ហ៊ុប​យ៉ាង​ច្រើន ដែល​គេ​កាប់​គរ​ទុក​ នៅ​ក្នុង​តំបន់​ដី​ក្រុម​ហ៊ុន​សម្ប​ទាន​សេដ្ឋ​កិច្ច​​មួយ​ កាល​ពីអំឡុង​ដើម​ឆ្នាំ ២០១៣ នេះ​។ រូបថត សហ​ការី

រតនគិរីៈ ប្រជា​សហគមន៍ និង​មន្ត្រី​អង្គការ​ អាដហុក បាន​ឲ្យ​ដឹង​ថា បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន ២៧​ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ បាន​ចូល​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​សហគមន៍​ព្រៃ​ការពារ នៅ​ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី និង​បាន​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ​ចូល​ទៅ​ប្រទេស​វៀតណាម។

លោក រម៉ាស ស្វាង តំណាង​សហគមន៍​ព្រៃ​ឈើ​នៅ​ភូមិ​ ឡំ ឃុំ ប៉ក់ញ៉ៃ​ក្នុង​ស្រុក អូរយ៉ាដាវ និង​អ្នក​ភូមិ បី​នាក់​ផ្សេង​ទៀត ដែល​បាន​ចុះ​ល្បាត​ព្រៃ​សហគមន៍​កាល​ពី​ថ្ងៃ​អាទិត្យ បាន​ប្រទះ​ឃើញ​ជំរុំ​ក្រុម​កាប់​ឈើ​ជន​ជាតិ​វៀតណាម​ដែល​ផ្ទុក​ដោយ​កំណាត់​ឈើ​ច្រើន​ជាង ៤០​ដើម ដែល​មួយ​ដើមៗ​មាន​ប្រវែង​ជាង ១០​ម៉ែត្រ។

លោក​បាន​រៀប​រាប់​ប្រាប់​ថា «ពួក​យើង​បាន​ឃើញ​ជន​ជាតិ​វៀតណាម ៦ នាក់​នៅ​ក្នុង​តង់ រថយន្ត​ដឹក​ឈើ និង​ត្រាក់​ទ័រ​មួយ​គ្រឿង។ យើង​បាន​ថត​វីឌីអូ និង​រូប​ថត​នៅ​ក្នុង​ជំរុំ​នោះ និង​ឈើ​ទុក​ជា​ភស្តុតាង​ហើយ»។

លោក​បន្ត​ថា ពេល​បាន​ឃើញ​អ្នក​ល្បាត​ព្រៃ​ដូច​ពួក​យើង​មក ជន​ជាតិ​វៀតណាម​បាន​ចេញ​ពី​ក្នុង​តង់ និង​បាន​សុំ​ឲ្យ​យើង​កុំ​ឲ្យ​ថត​រូប។

លោក រម៉ាស ស្វាង បាន​សួរ​ពួកគេ​ថា « ហេតុ​អ្វី​បាន​ជា​ពួកគេ​ចូល​មក​កាប់​ព្រៃ​ឈើ​កម្ពុជា នេះ​ជា​ព្រៃ​ការពារ​របស់​សហគមន៍។ ក្រុម​សហគមន៍​ក៏​បាន​រាយ​ការណ៍​ទៅ​សមាគម​អាដ​ហុក​អំពី​ករណី​កាប់​ឈើ​ខុស​ច្បាប់​នេះ។

ក្រុម​ហ៊ុន ៧២ ដែល​ជា​មាន​កិច្ច​សន្យា​រួម​ជាមួយ​នឹង​ក្រុមហ៊ុន ម៉ែន សារុន បាន​ទទួល​សិទ្ធិ​ជា​សម្បទាន​ដី​សេដ្ឋកិច្ច ក្នុង​ការ​ឈូស​ឆាយ​ព្រៃ​ដើម្បី​ដាំ​ដំណាំ​កៅ​ស៊ូ និង​ត្រូវ​បាន​គេ​រាយ​ការណ៍​ជា​រឿយៗ​ថា បាន​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​សហគមន៍​ព្រៃ​ការពារ ដោយ​មន្ត្រី និង​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​នោះ។

ក្រុមហ៊ុន​នេះ​ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី កោះ​ហៅ​សាក​សួរ​អំពី​បញ្ហា​កាប់​ឈើ​កាល​ពី​ខែ​កុម្ភៈ ហើយ កាល​ពី​ខែ​មិថុនា ប្រជា​សហគមន៍​ក្នុង​តំបន់​នោះ​បាន​ទៅ​រឹប​អូស​កូន​សោរ និង​អាគុយ ត្រាក់​ទ័រ​ឈូស​ដី​របស់​ក្រុម​ហ៊ុន។

សមាគម អាដហុក នឹង​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត ករណី​កាប់​ឈើ​ខុស​ច្បាប់ ក្នុង​ស្រុក អូរយ៉ាដាវ បន្ទាប់​ពី​ប្រជា​សហគមន៍ ជនជាតិ​ដើម​ភាគ​តិច បាន​រាយការណ៍​ថា ជនជាតិ​វៀតណាម​បាន​និង​កំពុង​បន្ត​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កាប់​ឈើ នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ឥត​ឈប់​ឈរ។

លោក ឆាយ ធី មន្រ្តី​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស អាដហុក ខេត្ត រតនគិរី បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ តេន ឃុំ យ៉ាទុង និង​ភូមិ ឡំ ឃុំ ប៉ក់ញ៉ៃ​ក្នុង​ស្រុក អូរយ៉ាដាវ បាន​រាយការណ៍​មក អាដហុក ជា​បន្ត​បន្ទាប់​ពី​ករណី​ដែល​ជនជាតិ​វៀតណាម ឆ្លង​ដែន​ចូល​ដី​ខ្មែរ កាប់​ឈើ​ខុស​ច្បាប់​ចាប់​តាំង​ពី​ខែ​មុន​មក។

លោក​បន្ត​ថា៖​«ពួក​វៀតណាម ចូល​មក​កាប់​ពេល​យប់ និង​ដឹក​ចេញ​ទាំង​យប់​ទៅ​ប្រទេស​គេ ដោយ​គ្មាន​ការ​ទប់​ស្កាត់​ទេ។ យើង​នឹង​ចុះ​អង្កេត​ពី​រឿង​នេះ នៅ​សប្តាហ៍​ក្រោយ ដើម្បី​ប្រមូល​យក​ភ័ស្តុតាង»។

លោក​បន្ត​ថា អាដហុក សហការណ៍​ជាមួយ​នឹង​សហគមន៍ នៅ​ក្នុង​ការ​ទប់​ស្កាត់​ការ​កាប់​ឈើ​ខុស​ច្បាប់​បែប​នេះ ហើយ​កាល​ពី​ចុង​ខែ​កក្កដា អាដហុក បាន​ផ្តល់​ម៉ាស៊ីន​ថត​រូប​មួយ​គ្រឿង​ដល់​ប្រជា​សហគមន៍ ដើម្បី​ថត​យក​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់ របស់​ជនជាតិ​វៀតណាម​ទាំង​នោះ។

ទោះ​យ៉ាង​ណា​លោក សេន វឿន នាយ​ប៉ុស្តិ៍ យ៉ាទុង បាន​បដិសេធ​ថា មិន​មាន​ករណី​ជនជាតិ​វៀតណាម​ឆ្លង​ដែន​មក​កាប់​ឈើ​ក្នុង​ទឹក​ដី​ខ្មែរ​នោះ​ ទេ។ លោក​បញ្ជាក់​ថា៖ «នៅ​ក្នុង​ភូមិ​នេះ គ្មាន​ព្រៃ​ទៀត​ទេ គឺ​ក្រុមហ៊ុន ៧២ បាន​កាប់​ឈូស​ឆាយ​ដាំ​កៅស៊ូ​អស់​តាំង​ពី​ឆ្នាំ​មុន​មក​ម៉្លេះ»៕

 

What Next?

Recent Articles

5 Responses to "ក្រុមហ៊ុន​វៀតណាម ​នៅតែ​បន្ត​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា"

  1. ជា ប៊ុន says:

    យួនថា‹‹អុងកាប់ឈើ អាណាហ៊ានធើអុយអុង អុងកាប់ឈើហ៊ុន សែន ជាអាយ៉ងអុងទេតើ!››

  2. mission impossible says:

    don’t blame & can not be blamed on vietnamess company to destroy tree’s,
    instead of, khmer’s autorities must be blamed, coz they let vietnamess to destroy it,
    if… khmer’s authorities don’t them, they won’t do it…

    dehco SEN, needs to replace-removes those khmer’s authorites from the post immediately, without delay.

    don’t be , CPP NATO… f ….

  3. Chourn says:

    នៅពេលនយោបាយខ្មែរនៅមិនទាន់មានភាពប្រាកដប្រជានោះឈ្មួញវាឈ្លៀតឪការពួយម៉ាអស់ដៃ ហើយ ហើយទំរាំតែនយោបាយវិលមករកភាពដើមវិញនោះស្រុកខ្មែរនៅដូចរហោឋានហើយ។ មិនខុសពីឈ្មួញវៀតណាមធ្លាប់និយាយនោះទេថាពេលនេះជាឪកាសរបស់ខ្លួនត្រូវប្រមូល ធនធាន មានតម្លៃពីស្រុកខ្មែរដូចច្នេះខ្លួនិងខិតខំប្រមូលឲ្យបានច្រើនតាមដែលអាចធ្វើបាន។

  4. វិនាសកម្មគួរអោយស្អប់ខ្ពើមបំផុត ។

  5. ស្មែរ says:

    នឹងហើយលទ្ធផលដែលបោះឆ្នោតអោយ លេខ ៤ បើកដៃអោយ​ យួន