គណបក្សសង្គ្រោះជាតិ គ្រោងជួបប្រជុំអ្នកគាំទ្រចំនួន ១ម៉ឺននាក់ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ នារាជធានីភ្នំពេញ។ ការជួបប្រជុំអ្នកគាំទ្រច្រើនដូច្នេះ គឺជួបម្ចាស់ឆ្នោតដើម្បីថ្លែងអំណរគុណ។
ដោយ ឡេង ម៉ាលី
2013-08-06
RFA

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធានបក្ស លោក កឹម សុខា លើកដៃ លើកដៃស្វាគមន៍អ្នកគាំទ្រនៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៣។ RFA/Uon Chhin
មន្ត្រីគណបក្សសង្គ្រោះជាតិនៅតែបញ្ជាក់ជាថ្មីថា គណបក្សនេះនឹងជួបជាមួយអ្នកគាំទ្ររបស់ខ្លួនមួយម៉ឺននាក់តាមគម្រោងនាទីក្រុងភ្នំពេញ នៅរសៀលថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០១៣។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ គឺលោក យឹម សុវណ្ណ ថ្លែងថា ការជួបប្រជុំគ្នានេះ មិនមែនជាការធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតទេ ទោះជាការបង្កើតគណៈកម្មការចំពោះកិច្ចពិនិត្យមើលភាពមិនប្រក្រតីនៃការបោះឆ្នោតនៅខ្វែងគំនិតគ្នាក៏ដោយ៖ «ការជួបនេះ គឺជាការជួបដើម្បីថ្លែងអំណរគុណម្ចាស់ឆ្នោត ជួបដើម្បីបញ្ជាក់ជំហរគណបក្សសង្គ្រោះជាតិ ចំពោះលទ្ធផលនៃការបោះឆ្នោត។ យើងមិនទាន់ឈានទៅដល់ការធ្វើបាតុកម្មទេ។ យើងប្រឹងប្រែងដោះស្រាយឱ្យអស់ពីសមត្ថភាព ដោះស្រាយតាមសន្តិវិធី តាមរយៈការបង្កើតគណៈកម្មការដើម្បីចរចារកដំណោះស្រាយរួមមួយដែលភាគីទាំងអស់ទទួលយកបាន»។
លោកមានប្រសាសន៍ថា ការជួបប្រជុំគ្នានេះ មិនគួរមានបញ្ហាអ្វីដល់សាលារាជធានីភ្នំពេញទេ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡង ឌីម៉ង់ ថ្លែងបញ្ជាក់នៅល្ងាចថ្ងៃទី៥ សីហាថា អាជ្ញាធរសាលារាជធានី និងតំណាងក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ បានជួបពិភាក្សា និងសម្រេចគ្នាហើយលើគម្រោងជួបប្រជុំមហាជនចំនួន ១ម៉ឺននាក់នោះ។
លោកបន្តថា ការជួបប្រជុំមនុស្សច្រើនបែបនេះ គឺជាការព្រួយបារម្ភអំពីសុវត្ថិភាព ហើយនៅក្នុងពេលរង់ចាំការណែនាំពីក្រសួងមហាផ្ទៃ លោករំពឹងថា ទំនងជាមិនមានបញ្ហាអ្វីចំពោះសំណើសុំជួបជុំគ្នារបស់គណបក្សសង្គ្រោះជាតិទេ។
នៅថ្ងៃចន្ទ ទី៥ សីហា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា លោកមិនដឹងពីលទ្ធផលនៃជំនួបរវាងគណបក្សសង្គ្រោះជាតិ និងមន្ត្រីសាលារាជធានីភ្នំពេញ នៅឡើយទេ។ ប៉ុន្តែលោកជូនយោបល់ថា ការថ្លែងអំណរគុណ មិនទាន់ហួសពេលទេ៖ «នៅពេលវេលាច្រើនណាស់ ព្រោះថាពេលនេះ មិនទាន់ប្រកាសលទ្ធផលផង ទើបតែប្រកាសលទ្ធផលបឋម។ ដូច្នេះ វានៅសល់ការប្រកាសលទ្ធផលបណ្ដោះអាសន្ន និងប្រកាសលទ្ធផលផ្លូវការ។ អ៊ីចឹងពេលវេលាដូចជាមិនទាន់ហួសទេ គឺច្រើនណាស់»។
ទាក់ទងនឹងបញ្ហានេះដែរ លោកមានប្រសាសន៍បន្តថា ការធ្វើអ្វីៗ ត្រូវគិតពីសន្តិវិធី សន្តិភាព ដើម្បីទុកឱកាសឱ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត ហើយការវិនិយោគ ឬការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណើរការទៅមុខជាធម្មតា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សប្រឆាំងចោទការរុះស្ពាននៅស្រុកស្អាងថាជាចេតនាបង្អាក់ដំណើរ
- សង្គមស៊ីវិលបារម្ភពីការគំរាមកំហែងទៅលើសកម្មជនបក្សនយោបាយ
- មេដឹកនាំបក្សសង្គ្រោះជាតិថ្លែងអំណរគុណម្ចាស់ឆ្នោតនៅព្រៃវែង
- សកម្មជនបក្សប្រឆាំងខេត្តព្រះវិហារភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួន
- បក្សប្រឆាំងមិនយល់ព្រមចំពោះសមាសភាពគណៈកម្មការចម្រុះ
- លោក សម រង្ស៊ី ប្រកាសប្រាប់អ្នកគាំទ្រនៅខេត្តកណ្ដាលថាឈ្នះឆ្នោត
- អង្គការក្រៅរដ្ឋាភិបាលប្រមាណ៤០គ្រោងស្រាវជ្រាវបញ្ហាពាក់ព័ន្ធការបោះឆ្នោត
- ពលរដ្ឋនៅភាគពាយ័ព្យរក្សាភាពស្ងប់ស្ងាត់ក្រោយការបោះឆ្នោត
- បក្សសង្គ្រោះជាតិបដិសេធពាក្យចចាមអារ៉ាមលើបណ្ដាញហ្វេសប៊ុក
ព្រួយពីសុវត្ថិភាពស្អី ខ្មែររង់ទុក្ខវេទនាក្រុមអស់លោកមានបានមើលទេ ថែមទាំងធ្វើបាបថែមទៀត ជាក់ស្តែងដូចជាបងប្អូនបឹងកក់ យកឡានពន្លត់អគ្គិភ័យមកបាញ់ពួកគាត់ទាំងរស់ ខ្ញុំជាខ្មែរមួយរូបដែរ ឈឺចាប់ណាស់ចំពោះក្រុមអស់លោក
នេះជាតួរលេខនិងឈ្មោះពួកអាអ្នកធ្វើអោយជើងម៉ារបស់បក្សប្រជាជនត្រូបាត់ដែលបានត្រូវយកបង្ហាញនៅខាងក្រោមនេះ:
អាមុខឡើងហើមដូចស្រាំងទិចសយ សុភាព ធ្វើអោយបាត់ជើងម៉ារបស់គណះបក្សប្រជាជន ២ ជើងម៉ា អាសក់ក្រញាញ់ដូចផ្នូរខ្មោចជុំកុសល ធ្វើអោយបាត់ ៣ជើងម៉ា អាមុខដូចអាបភ្នែលលៀនដូចខ្មោចឆៅ
សត្យា រាគ ធ្វើអោយបាត់ ៣ជើងម៉ា អាមុខដូចខ្មូតស៊ី ឈ្មោះស្អីផលគុណ(ឈ្មោះអានេះខ្ចិលចាំណាស់) ធ្វើអោយបាត់ ២ជើងម៉ា បើអាមួយទៀតនិយាយឡើងដៃវាញ័រទទ្រើកទឹកមាត់បែកខ្ចាយដូចត្រូវគេឆក់ខ្សែភ្លើងនោះធ្វោះអោយបាត់១ជើងម៉ា អាមួយក្បាទំពែកដូចត្រូរន្ទះបាញ់ចំក្បាលកណ្តាលខែចែត្រនិយាយថៃមិនគ្រប់ទឹកឈ្មោះស្អីឆាយ
យ៉ានោះបាត់ ២ជើងម៉ា ចំណែកអាមួយទៀត ដែល ឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ
ត្បុលក្បាលលូនក្រោមជើងគេសុំម៉ារស់ ម៉ាញ រិទ្ធ នោះធ្វើអោយបាត់ ១ជើងម៉ា ហើយ មីពីរនាក់តារាស៊ិច មីមួយនៅ បាយ័ន្ត មីមួយនៅ ស៊ីអិនស៊ីបាត់ ១ជើងម៉ា និង អាម៉ាក្រុមនិងអាមីក្រុមទៀតព្រុសដាក់ក្នុងបុស្តិ៏បាយ័ន្ត និងរាជធានីភ្នំពេញនៅពេលព្រឹកនោះធ្វើអោយបាត់ ២ជើងម៉ាដែរ ។
ហើយនៅសេសសល់ទាំងប៉ុន្មានគឺពពួកអាមន្រ្តីទាំងតូចទាំងធំទាំងមេទាំងកើយរបស់បក្សប្រជាជនជាអ្នកធ្វើអោយបាត់ ។
.
វាត្រឹមត្រូវណាស់ថាការថ្លែងអណរគុណវាមានពេលច្រើនណាស់តែខ្ញុំពីបក្សប្រឆាំងថារឿងនេះគឺមក ពីនាយករដ្ឋមន្ត្រីចាប់ផ្តើមយុទ្ធនាការមុនទើបបក្សប្រឆាំធ្វើតាមក្រោយតើរឿនេះពិតទេលោកសខេង។
សូមកែរសម្រួល (ខ្ញុំពីបក្សប្រឆាំងថា មក ខ្ញុំឮពីបក្សប្រឆាំងថា)
ពេលហ៊ុន សែនប្រកាសថាឈ្នះ គជប មិនមាត់ ដល់សម រង្សី ប្រកាសថាឈ្នះ បែរជាស្រែកឡាំប៉ា អត់យល់សោះ គជប ខ្មោចយរ៌ស្អី ប្រជាជនណាទុកចិត្តបាន បើលោក គជប បង្ហាញលើគោកបែបនេះ នោះ ។ អោយ គជប ធ្វើអាជ្ញាកណ្តាល ដូចអោយចោរ តាម ចាប់ចោរ អញ្ចឹង វាទៅមិនរួចទេ ។
ខ្ញុំយល់ថាការជួបជុំប្រហែលជាមានការចូលរួមលើសពី១ម៉ឺននាក់ទៅទៀតព្រោះបក្សសង្រ្គោះជាតិ
ជាបក្សដែលមានការគាំទ្រច្រើនជាង CPP ។ បក្សCPP ចង់ជួបជុំទាល់តែអោយលុយអោយ សារុង
ទើបមានអ្នកចូលរួម ។ យីសូម្បីតែការចូលរួមជួបជុំបក្សដែលខ្លួនគាំទ្រសោះក៏មានអំពើពុក
រលួយដែរចុះទម្រាំការដឹកនាំទៀតនោះពុករលួយអស់ស្ទះហ្នង ។
ហេតុតែរាស្ត្រខ្មែរបានដឹងថាយ៉ាងដូចនេះហើយទើប បានជាបោះឆ្នោតទំលាក់លែងអោយដឹកនាំ
រដ្ឋាភិបាលដោយប្រគល់វាសនាអោយទៅសង្គ្រោះជាតិវិញ ។ មិនសុខចិត្តបានអោយ(គជប)ដែល
ជាឆ្កែដាច់ថ្លៃជួយបន្លំរហូត ចាំមើលថាតើលើកនេះCNRP រកល្បិច ចាប់ចោរបានឬទេ ។
បើចាប់កូនចោរ(គជប) បានក៏ចាប់មេចោរបានដែរតើជាអ្នកណាដែលអោយ(គជប) ហ៊ាន
ធ្វើយ៉ាងនេះ រាប់អាណត្តិមកហើយ ។ ធ្វើជាមនុស្សដូចជាមិនចេះខ្មាស់គេ នឹងខ្លួនឯងសោះហ្នង ។
បងអ្នកលេងចេះរកនឹកឃើញពេលអានយោបល់បងហើយខ្ញុំសើច៧យប់៧ថ្ងៃ ។ អ្នកដែលធ្វើអោយ
បាត់ច្រើនជាងគេគឺមានម្នាក់មួយទៀតបងភ្លេច ម្នាក់នោះធ្វើអោយបាត់ប្រហែលជាង២០ជើងម៉ា
ឯនោះ ម្នាក់នេះបងប្រហែលជាដឹងហើយ ។
ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយអំពីនយោបាយនោះទេ ប៉ុន្ដែស្ថានភាពនយោបាយនៅប្រទេសកម្ពុជាថ្មីថ្មីនេះងាយរងគ្រោះបំផុត។
ប្រជាជនកម្ពុជា! តើអ្នកទាំងអស់គ្នាត្រៀមខ្លួនជាស្រេចសម្រាប់ការទទួលយកលោក សម រង្ស៊ី ជានាយករដ្ឋមន្រ្តី?
ប្រសិនបើអ្នកទាំងអស់គ្នាត្រៀមខ្លួនរួចរាល់ហើយ ហេតុអ្វីបានពេលដែលឮថាគណបក្សសង្គ្រោះជាតិ បានឈ្នះការបោះឆ្នោត អ្នកទាំងអស់គ្នាត្រលប់ជាភ័យខ្លាចនិងទិញអង្ករសម្រាប់បម្រុង?
អ្នកទាំងអស់គ្នាគួរតែទិញស្រាឬស្រាបៀររួចទៅហៅខ្ញុំឬមិត្តភក្តិរបស់អ្នកផឹកជាមួយគ្នា សប្បាយរីករាយជាមួយគ្នា។
ហេតុអ្វី????????
ព្រោះតែអ្នកទាំងអស់គ្នាបានដឹងអ្វីដែលនឹងកើតឡើងប្រសិនបើគណបក្សប្រជាជនមិនអាចឈ្នះការបោះឆ្នោតថ្នាក់ជាតិនេះ។
នៅពេលដែលអ្នកស្តាប់ឮថាគណបក្សប្រជាជនឈ្នះ អ្នកឈប់ព្រួយបារម្ភរួចហើយត្រលប់ទៅផ្ទះរបស់អ្នកទាំងធូរអារម្មណ៍។គ្មាននរណាម្នាក់ចូលទៅកាន់ហាងលក់អង្កររបស់ខ្ញុំ បន្ទាប់ពីទូរទស្សន៍បានប្រកាសលទ្ធផលការបោះឆ្នោត ‘។
ប្រសិនបើពួកគេប្រកាសយឺតជាងនេះ 1 ម៉ោង ខ្ញុំអាចលក់បានច្រើនជាងនេះយ៉ាងហោចណាស់ 2 តោន។
ប៉ុន្ដែគួរឱ្យចង់សើចនោះគឺ ព្រឹកបន្ទាប់ពួកគេទាំងអស់ស្រែករកការផ្លាស់ប្តូររដ្ឋាភិបាលជាថ្មីម្តងទៀត។
This is a good time for H.E Sam Rainsy and H.E Kem Sokha to express sincere thanks to the voters who have supported CNRP! Unity and Solidarity is immense force to defeat the dictator!
សូមឲ្យរបបខ្មែរក្រហមវិលមកម្ដងទៀត ដើម្បីជួយរកយុត្តិធម៌ជូនបក្សសង្គ្រោះជាតិ និងអ្នកគាំទ្របក្សនេះ ហ៊ុនសែនកុំរាំងស្កាត់ធ្វើអ្វី ទុកឲ្យពួកនេះបានស្គាល់ត្បូងចបម្ដងទៀត មានតែវិធីនេះទេវាស្រួលបំផុត មិនចាំបាចនិយាយច្រើន។។។។។ហ៊ឹក ហ៊ឹក ហ៊ឹក
ក្នុងពេលនេះ វាគឺជារបបខ្មែរក្រហមធ្វើពុត ដឹកនាំស្រាប់ហើយទេតើ ! ចាំបាច់អំពាវនាវ មកពីណាទៀត ? អ្នកមិនយល់
អំពីពិភពលោក គេកំពុងតែធ្វើអ្វីទាល់តែសោះ។ អ្នកត្រូវខំប្រឹងស្រាវជ្រាវឡើងវិញម្តងទៀត។