Tuesday, 06 August 2013
ឃុត សុភចរិយា-Shane Worrell
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានប្រកាសពេលលោកចុះទៅសហគមន៍ បឹងកក់ កាលពីម្សិលមិញ ថា គណបក្សរបស់លោកនឹងបន្តជំរុញឲ្យមានការចូលរួមពីសំណាក់អង្គការ សហប្រជាជាតិ ក្នុងការពិនិត្យលើភាពមិនប្រក្រតីនៃការបោះឆ្នោតកាលពីខែមុន ដែលគណបក្សសង្គ្រោះជាតិអះអាងថា ពោរពេញទៅដោយភាពមិនប្រក្រតី។
បន្ទាប់ពីការស្វាគមន៍យ៉ាងក្លៀវក្លា នៅច្រកចូលនៃមហាវិថីព្រះមុនីវង្ស លោក សម រង្ស៊ី បានដើរឆ្ពោះទៅផ្ទះសកម្មជនលោកស្រី ទេព វន្នី ក្នុងភូមិ ២២ ដោយមានមហាជនរាប់រយនាក់ដើរតាមក្រោយ។
នៅទីនោះ លោក សម រង្ស៊ី សន្យាថានឹងធ្វើការប្រមូលផ្តុំដើម្បីបន្តប្រយុទ្ធដើម្បីជ័យជម្នះ ហើយក៏បានសន្យាជាច្រើនទៀតចំពោះមុខអ្នកគាំទ្រ។
លោក សម រង្ស៊ី បានថ្លែងថា៖ «នៅរសៀលម៉ោង ៤ ថ្ងៃអង្គារនេះ យើងនឹងជួបជុំគ្នានៅលើទីលានប្រជាធិបតេយ្យ មហាមិទិ្ទញដ៏ធំមួយ ដើម្បីទាមទារឲ្យអង្គការសហប្រជាជាតិចូលរួមដោះស្រាយបញ្ហាបោះឆ្នោត និងការពារជ័យជម្នះរបស់យើង។ សូមបងប្អូនចូលរួមទាំងអស់គ្នា…យើងឈ្នះហើយ»។
បន្ទាប់ពីច្រានចោល លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតថ្ងៃទី ២៨ ខែកក្កដា គណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យមានការត្រួតពិនិត្យជាលក្ខណៈអន្តរជាតិលើភាពមិនប្រក្រតី។ ទោះយ៉ាងណា គណបក្សសង្គ្រោះជាតិបានធ្វើពហិការចំពោះការស៊ើបអង្កេតកាលពីថ្ងៃចុងសប្តាហ៍ ដោយលើកមូលហេតុថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ទាក់ស្ទើរក្នុងការទទួលយកការចូលរួមពីអ្នកខាងក្រៅដូចជាអង្គការសហប្រជាជាតិ។
ថ្លែងបន្ទាប់ពីលោក សម រង្ស៊ី ចេញពីបឹងកក់ លោក ហូ វ៉ាន់ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានជំរុញអ្នកទាំងឡាយដែលមិនត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតឲ្យចូលរួមក្នុងការប្រមូលផ្តុំនោះ។ លោកបានបន្ថែមថា៖ «កិច្ចប្រជុំនេះនឹងផ្តោតលើថាតើយើងរៀបសន្លឹកឆ្នោតឡើងវិញដោយ របៀបណា និងថាតើយើងអាចបោះឆ្នោតឡើងវិញដោយរបៀបណា?»។
ក្នុងអំឡុងសុន្ទរកថា ដែលដូចជាយុទ្ធនាការឃោសនាផង និងជាសុន្ទរកថា ជ័យជម្នះផងនោះ លោកប្រធានគណបក្សរូបនេះបានសន្យាជាមួយអ្នកភូមិថា លោកនឹងដោះស្រាយវិវាទដីធ្លី និងបញ្ហាដទៃទៀតនៅទូទាំងប្រទេស «ភ្លាមៗ បន្ទាប់ពីអង្គការសហប្រជាជាតិប្រកាសថា យើងបានឈ្នះ ហើយខ្ញុំបានក្លាយជានាយករដ្ឋមន្រ្តី»។
នៅពេលនោះ លោក សម រង្ស៊ី បានថ្លែងថា៖ «ខ្ញុំនឹងដោះស្រាយបញ្ហាទាំងនេះ ជូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ក្នុងតំបន់បឹងកក់ បុរីកីឡា និងជូនបងប្អូនក្នុងតំបន់ដែលមានជម្លោះទាំងអស់ទូទាំងប្រទេសដើម្បីទទួលបានសេចក្ដីសុខសាន្តទាំងអស់គ្នា»។
លោកបានបន្ថែមថា៖ «ការដោះស្រាយគឺត្រូវទាមទារឲ្យក្រុមហ៊ុនផ្ដល់សំណងពេញលេញតាម តម្លៃទីផ្សារសេរី ឬ តាមការសំណើសមស្របណាមួយរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះការអភិវឌ្ឍគឺទាមទារឲ្យមានការបង្កើនប្រាក់ចំណូល និងផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។ យើងនឹងធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ ថា តើនរណាជាអ្នកផ្ដើមគំនិតឲ្យមានការលុបបឹងកក់ ដែលជាបឹងធម្មជាតិ ហើយយើងនឹងចាប់ជននោះយកទៅដាក់គុក»។
លោកថ្លែងបន្តថា ៖ «យើងនឹងទាមទារឲ្យមានការដោះលែង អ្នកស្រី យ៉ោម បុប្ផា។ ពិតជាអយុត្តិធម៌ណាស់បងប្អូនយកដីគេហើយ យកដំបងឆក់ មកឆក់ និងវាយដំ ព្រមទាំងប្រើឡានទឹកបាញ់ទៅលើគេទៀត ហើយថែមទាំងចាប់គេដាក់គុកទៀត»។
លោក សម រង្ស៊ី មិនមែនជាមនុស្សតែម្នាក់ដែលគេចោមរោមពេលទៅដល់នោះទេ។ អ្នកភូមិគ្រប់វ័យបានរត់ទៅថតរូបជាមួយនឹងលោកស្រី មូរ សុខហូរ តំណាងរាស្រ្ត និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បេក្ខជនតំណាងរាស្រ្តក្នុងខេត្ត ព្រះសីហនុ។
លោកស្រី មូរ សុខហួរ បានថ្លែងថា ស្ថានការណ៍នៅបឹងកក់ជាវិវាទដីធ្លីមួយដែលចាំបាច់ត្រូវដោះស្រាយជាបន្ទាន់។
លោកស្រី បាននិយាយថា៖ «ការវាយតម្លៃឡើងវិញលើសម្បទាន មិនត្រឹមតែនៅភ្នំពេញទេគឺនៅគ្រប់ទីកន្លែងវាងាយស្រួលធ្វើ។ បឹងបានបំពេញរួចហើយ … ប៉ុន្តែ អ្នកមាន និងអ្នកក្រត្រូវរស់នៅទាំងអស់គ្នា ក្នុងទីក្រុងតែមួយ»។
វិវាទដីធ្លីជាច្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជា រាប់ទាំងនៅបឹងកក់ គឺពាក់ព័ន្ធនឹងក្រុមហ៊ុនដែលមានចំណងជាមួយនឹងគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច។
យោងតាមអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា កត្តាដែលធ្វើឲ្យលោក សម រង្ស៊ី មានប្រជាប្រិយភាព គឺការសន្យារបស់គណបក្សសង្គ្រោះជាតិមុនការបោះឆ្នោត ដែលថានឹងបញ្ចប់វិវាទដីធ្លី ដែលបានបណ្តេញមនុស្សជាង ១០ ភាគរយ ក្នុងរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ ២០០០ មក។
ជាការសម្តែងការគាំទ្រដល់លោក សម រង្ស៊ី កាលពីម្សិលមិញ គឺលោកស្រី ផាន់ ឈុនរ៉េត ស្រ្តីម្នាក់ក្នុងចំណោមស្រ្តីបឹងកក់ ១៣ នាក់ ដែលជាប់ពន្ធនាគារកាលពីឆ្នាំមុនបានថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ពេលលោក សម រង្ស៊ី ក្លាយជានាយករដ្ឋមន្រ្តី ខ្ញុំនឹងបានកម្មសិទិ្ធដីធ្លី ហើយរស់នៅក្នុងតំបន់បឹងកក់ ដោយសន្តិភាព»។
ទោះជាបែបណាក្ដី រហូតមកទល់ ពេលនេះគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត នៅមិនទាន់បានប្រកាសនូវអាសនៈជា បណ្ដោះអាសន្នណាមួយនៅឡើយទេ ខណៈដែលគណបក្សធំៗទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ អះអាងថា ឈ្នះរៀងៗខ្លួន។
យោងតាមតារាងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ របស់គ.ជ.ប បង្ហាញថា ក្នុងចំណោមអ្នកបោះឆ្នោតសរុប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៩.៦៧៥.៤៥៣ នាក់ គឺមានអ្នកបោះឆ្នោតឲ្យគណបក្សនយោបាយប្រកួតប្រជែងទាំង ៨ សរុប ៦.៦១៦.១១០ នាក់ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលការគាំទ្រលើគេបាន ចំនួន ៣.២២៧.៧២៩ សំឡេងបន្ទាប់គ្នាគឺគណបក្សសង្គ្រោះជាតិទទួលបាន ២.៩៤១.១៣៣ សំឡេង៕ TK

មិនត្រឹមតែឯកឧត្តមសម រង្ស៊ីទេ ប្រជារាស្រ្តទាំងមូលចង់អោយមានអង្គការសហប្រជាជាតិចូលរួម ហេតុអ្វី? ពីព្រោះពួកយើងលែងមានជំនឿលើមន្រ្តីរាជរដ្ឋាភិបាលចាំផ្ទះទៀតហើយ ។
La requête du chef de l’opposition à l’ONU est trop et diificile pour qu’elle puisse particper et défendre sa soi-disante victoire.
ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយអំពីនយោបាយនោះទេ ប៉ុន្ដែស្ថានភាពនយោបាយនៅប្រទេសកម្ពុជាថ្មីថ្មីនេះងាយរងគ្រោះបំផុត។
ប្រជាជនកម្ពុជា! តើអ្នកទាំងអស់គ្នាត្រៀមខ្លួនជាស្រេចសម្រាប់ការទទួលយកលោក សម រង្ស៊ី ជានាយករដ្ឋមន្រ្តី?
ប្រសិនបើអ្នកទាំងអស់គ្នាត្រៀមខ្លួនរួចរាល់ហើយ ហេតុអ្វីបានពេលដែលឮថាគណបក្សសង្គ្រោះជាតិ បានឈ្នះការបោះឆ្នោត អ្នកទាំងអស់គ្នាត្រលប់ជាភ័យខ្លាចនិងទិញអង្ករសម្រាប់បម្រុង?
អ្នកទាំងអស់គ្នាគួរតែទិញស្រាឬស្រាបៀររួចទៅហៅខ្ញុំឬមិត្តភក្តិរបស់អ្នកផឹកជាមួយគ្នា សប្បាយរីករាយជាមួយគ្នា។
ហេតុអ្វី????????
ព្រោះតែអ្នកទាំងអស់គ្នាបានដឹងអ្វីដែលនឹងកើតឡើងប្រសិនបើគណបក្សប្រជាជនមិនអាចឈ្នះការបោះឆ្នោតថ្នាក់ជាតិនេះ។
នៅពេលដែលអ្នកស្តាប់ឮថាគណបក្សប្រជាជនឈ្នះ អ្នកឈប់ព្រួយបារម្ភរួចហើយត្រលប់ទៅផ្ទះរបស់អ្នកទាំងធូរអារម្មណ៍។គ្មាននរណាម្នាក់ចូលទៅកាន់ហាងលក់អង្កររបស់ខ្ញុំ បន្ទាប់ពីទូរទស្សន៍បានប្រកាសលទ្ធផលការបោះឆ្នោត ‘។
ប្រសិនបើពួកគេប្រកាសយឺតជាងនេះ 1 ម៉ោង ខ្ញុំអាចលក់បានច្រើនជាងនេះយ៉ាងហោចណាស់ 2 តោន។
ប៉ុន្ដែគួរឱ្យចង់សើចនោះគឺ ព្រឹកបន្ទាប់ពួកគេទាំងអស់ស្រែករកការផ្លាស់ប្តូររដ្ឋាភិបាលជាថ្មីម្តងទៀត។
លោកម្នាក់ដែលមកពីខាងសៀមរាបនោះ ទើបតែភ្ញាក់ពីគេងហើយមែនទេសូមមេត្តាទៅលុបមុខសិនទៅទាន ។
អ្វីដែលធ្វើអោយប្រជាពលរដ្ធមានអារម្មណ៏ក្នុងការភ័យខ្លាចនោះ
មិនមែនមកពីគេគិតថាគណះបក្សសង្គ្រោះជាតិដឹកនាំធ្វើបាតុកម្មដោយអហឹង្សាដើម្បីទាមទាររកយុត្តិធ
ម៏ដោយបង្កនៅភាពចលាចលនោះទេ ។ ការភ័យខ្លាចរបស់ពួកគាត់គឺការបង្ក្រាបដោយភាពឃោរឃៅរបស់លោក ហ៊ុន សែន មកលើប្រជាពលរដ្ធដែលស្លូតត្រង់ដូចមានគំរូស្រាប់ទៅហើយកាលនៅឆ្នាំ១៩៩៧ ១៩៩៨ និង បន្តមកអស់រយះកាលកន្លងមកនេះ ដែល វានឹងបង្ករអោយមានភាពវ៉ឹកវរដោយពួកលោកហ៊ុន សែននេះទៅវិញទេ ?
លោកSiemreapរាស្រ្តនាំគ្នាទៅទិញអង្ករទុកដោយសារាស្រ្តលោកគាត់ស្គាល់ចរឹត្តលោកហ៑ុនសែនច្បាស់ដូចបាតដៃលោកអញ្ចឹង មនុស្សនេះមានចរឹត្តយង់ឃ្នង់មិនសាកសមជាជនជាតិខ្មែរទេ cppមានកំលាំងអាវុធគ្រប់ប្រភេទដែរអាចបង្រ្កាបរាស្រ្តប្រជាដែរគាំទ្រcnrpបានគ្រប់ពេលមិនថាទ្បើយសមាជិករបស់cnrpទេ,…
លោក Siemreap និយាយត្រូវ បើសំដាច់ធ្លាក់ សំដាច់នឹងមិនព្រមទទួលជាដាច់ខាត ហើយសំដាច់ ត្រូវតែសំលាប់ សំលាប់ សំលាប់ សំលាប់ សំលាប់ សំលាប់ សំលាប់ ។ តើខ្មែរយើងនៅតែត្រូវការ មេដឹកនាំសាហាវបែបនេះទៀត?
ខ្មែរជំនាន់មុនមានប្រវត្តិទុករឿងប្រាក់ឌួងដល់កូនចៅជំនាន់ក្រោយជាមេរៀន។ខ្មែរជំនាន់នេះប្រហែលមានរឿងចោលសាច់រត់ទៅយកស្រមោលពីព្រោះស្រមោល
វាធំជាងរូបពិត។This story was very popular.A dog and the shadow of the meat.
Haha! បងអ្នកលេង
ខ្ញុំក៏គិតថាអ្វីដែលធ្វើអោយប្រជាពលរដ្ធមានអារម្មណ៏ក្នុងការភ័យខ្លាចនោះ មិនខុសគ្នាពីអ្វីដែលបងគិតនោះទេ។
វាគឺជាហេតុផលខ្ញុំសួរអ្នកទាំងអស់គ្នាថា តើអ្នកទាំងអស់គ្នាត្រៀមខ្លួនជាស្រេចសម្រាប់ការទទួលយកលោក សម រង្ស៊ី ជានាយករដ្ឋមន្រ្តី?
គណបក្សប្រជាជនទទួលបានតែ 68 អាសនៈឬ 67 អាសនៈ។ វាមានន័យថាប្រជាជនកម្ពុជាមានការសប្បាយតិចជាងមុនជាមួយនឹងគណបក្សប្រជាជន។គណបក្សនេះអាចបរាជ័យសម្រាប់ការបោះឆ្នោតបន្ទាប់។
ដូច្នេះវានឹងព្យាយាមដ៏ល្អបំផុតដើម្បីបំពេញចិត្តប្រជាជនកម្ពុជា ‘វាគឺជាសញ្ញាប្រាប់ថាប្រជាជនកម្ពុជាមិនគ្រាន់តែមានភក្ដីភាពទៅនឹងគណបក្សប៉ុន្តែពួកគេក៏គិតអំពីប្រយោជន៏ផ្ទាល់ខ្លួនរបស់ពួកគេនិងផលប្រយោជន៍សង្គមផងដែរ។
បន្ទាប់ពីបានលទ្ធផលនេះគណបក្សប្រជាជននឹងធ្វើឱ្យកំណែទម្រង់។អត្ថប្រយោជន៍ពីកំណែទម្រង់ទាំងនេះនឹងធ្លាក់ដល់ប្រជាជនកម្ពុជា។
ប្រសិនបើវាមិនធ្វើកំណែទម្រង់ យើងនឹងរំលឹកជាថ្មីម្តងទៀតនៅក្នុងការបោះឆ្នោតឃុំសង្កាត់។
ខ្ញុំគិតថាវាមិនមែនជាពេលវេលាសម្រាប់គណបក្សប្រឆាំងដឹកនាំប្រទេសនោះទេ។ សូមមើលនៅធនធានមនុសរបស់គណបក្សនេះ។វាមានពេលវេលាគ្រប់គ្រាន់សម្រាប់គណបក្សប្រឆាំងរៀបចំខ្លួនវាផ្ទាល់ក្នុងអំឡុងពេល 5 ឆ្នាំបន្ទាប់ទៀត។
កុំប្រញាប់ពេកដឹង?
ចំពោះយុវជនអ្នកគួររង់ចាំ។ កុំបារម្ភពេក អ្នកនឹងបានមើលឃើញការផ្លាស់ប្តូរ ដោយសារតែអ្នកគ្រាន់តែមានអាយុ 18 ឆ្នាំ ហើយនាយករដ្ឋមន្រ្តីនៅពេលនេះគឺអាយុ 60 ឆ្នាំ។
សម្រាប់លោក សម រង្ស៊ី វាហាក់បីដូចជាមានការលំបាកនៅក្នុងការរង់ចាំ ព្រោះគាត់មានអាយុ64 ឆ្នាំ។
ទួលដើម្បីឲ្យមានតម្លាភាពនិងភាពសុក្រិត្យយើងជាពលរដ្ឋខ្មែរស្នើសុំឲ្យមានការរាប់សន្លឹក
ឆ្នោតតាមការិយាល័យបោះឆ្នោតនិមួយៗឲ្យបានច្បាស់ដោយមានតំណាង
អង្គការជាតិនិងអង្គការអន្តរាជាតិ អ្នកសង្កេតការ ទន្ទឺំមនិងនេះស្នើសុំកោះហៅមកវិញ
រាល់តំណាងគណៈបក្សដែលធ្វើការទទួលបន្ទុកនៅតាមការិយាល័យបោះឆ្នោតទាំង
អស់នោះមកបង្ហាញបញ្ជាក់អំពីលទ្ធផលដែលពួកគាត់បានធ្វើការបូកសារុបរួច
បានចុះហត្ថលេខានិងបានថតទុកចំណាំអំពីចំនួនសន្លឹកឆ្នោតដែលបណ្តាបក្សនយោបាយ
និមួយៗទទួលបាន។ និងរួចមកបូកសារុបលទ្ធផលសន្លឹកឆ្នោតទាំងនោះតាមមណ្ឌល
និមួយៗទៀតនោះទើបហៅថាវាមានភាពសុក្រិត្យ ត្រឹមត្រូវនិងយុត្តិធម៌។ សូមកុំធុញ
ទ្រាន់ ព្រោះប្រជាជនខ្មែរធ្លាប់ទទួលការឈើចាប់និងរងនូវអំពើអយុត្តិធម៌មកយូរហើយ។
ដូចនេះការប្រើពេលផ្ទៀងផ្ទាត់សារជាថ្មីឡើងវិញនេះវាមានតំលៃណាស់សម្រាប់ជនរួមជាតិ
មិនខុសណាពីការកាត់ក្តីខ្មែរក្រហមទេ។ ដូចនេះ សូមយើងអត់ធ្មត់និងការប្រើពេល
ធ្វើការនេះប្រសើរជាងនាំគ្នាទៅធ្វើការផឹកទឹកសម្បត់ដើម្បីចូលក្នុងរដ្ឋសភាធ្វើការទាំងមាន
អារម្មណ៍មិនច្បាស់លាស់ និងមិននិងន។ ព្រោះប្រជាជនប្រុសស្រី ទាំងចាស់និងក្មេង
អស់សង្ឃឹម និងមិនសប្បាយចិត្តធ្វើការ និងប្រកបមុខរបរចិញ្ចឹមជីវិត
ក្រោមរបបគៀបសង្កត់ គំរាមកំហែង និងប្រើអំពើហឹង្សាមកលើប្រជាពលរដ្ឋ។
រីឯអ្នកមានអំណាច នឹងរិតតែបង្កើនអំណាចធ្វើបាបរាស្ត្រខ្មែរស្លូតត្រង់អន់ថយថែមទៀត។ រីឯ
មន្ត្រីរាជការដែលធ្វើឲ្យបាក់មុខគណៈបក្សប្រជាជននិងត្រូវបានគេកត់សម្គាល់ចូលក្នុងបញ្ជីខ្មៅ
របស់គេដោយសារសម្លេងឆ្នោតចាញ់គណៈបក្សប្រឆាំង។ នេះជាយុទ្ធសាស្ត្រអ្នកមានអំណាច
ក្នុងរបបខ្មែរក្រហម។ អាងអីអាគំរាមចាប់ អាងគំរាមដាក់គុក អាងគំរាមសម្លាប់ប្រជាជនគ្មាន
ចិត្តមេត្តា គ្មានសិលធម៌ គ្មានចិត្តមនុស្សធម៌។ តើខំប្រឹងជាធ្វើបុណ្យដាក់ទានបានប្រយោជន៍អី?
បើមានចិត្តលោភៈ ទោសៈ និងមោហៈមិនចេះស្ងប់នៅក្នុងខន្ធទាំងប្រាំ គឺរូបខន្ធ វេទនាខន្ធ
សញ្ញាខន្ធ សង្ខារក្ខខន្ធ និងវិញ្ញាណខន្ធ ទាំងនេះ។
អណ្ណត្តិក្រោយបែបហៅព្រះឥន្ទ្រមកធ្វើជាសាក្សីហើយមើលទៅ។
ព័ទ្ធអាចម៍ក្ត អាថៅកែបាតុកម្ម បើស្រុកខ្មែរចលាចលមិនមែនងាប់សម រង្សីទេ គឺងាប់រាស្ត្រខ្មែរ
អ្នកដែលនៅទាមទារនៅបឹងកក់គឺជាអ្នកជួលផ្ទះគេ
ខ្ញុំគាំទ្រការសុំជំនួយពី UN
Sam Rainsy must request to get help from the UN.
Without your permission, they cannot arrive in
Cambodia. They have been waiting anxiously for
your request for help in Justice and the right of
people now.
អគុណលោកមកពីខាងសៀមរាប !! សំរាប់គណះបក្សសង្គ្រោះជាតិ ក្នុងដំនាក់កាលនេះ សំរាប់ខ្ញុំ ខ្ញុំ
មិនចង់អោយមានអ្នកឈ្នះឬមានអ្នកចាញ់នោះទេ ។ ជាការពិតណាស់សំរាប់ជនជាតិខ្មែរស្ទើរគ្រប់រូបគេក៏បានដឹងរួចទៅហើយថានៅលទ្ធផលនៃការបោះឆ្នោ
តក្នុងអណត្តិនេះតើគណះបក្សណាជាអ្នកឈ្នះពិតប្រាកដនោះ?។
ក៏ប៉ុន្តែស្ថានភាពបែបនេះតើយើងគប្បីយកការទទួលជ័យជំនះមកធ្វើអ្វី?
អ្វីដែលយើងចង់បានគឺ ឆន្ទះរបស់ប្រជាពលរដ្ធដែលចង់បាន។ដូច្នេះអ្វីដែលខ្ញុំនិងលើកឡើងក្នុងពេលក្រោយវាគ្រាន់តែជាគំនិតរ
បស់ខ្ញុំផ្ទាល់តែប៉ុណ្ណោះមិនមែន
ជាការឆ្លុះបញ្ចាំងរួមទាំងអស់នៃគណះបក្សសង្គ្រោះជាតិរបស់យើងផ្ទាល់នោះឡើយ ។
ចូរចងចាំថាអ្វីដែលសំខាន់បំផុតគឺគោលនយោបាយ៦
ចំនុចរបស់គណះបក្សសង្គ្រោះជាតិដែលជាសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ធទូទាំងប្រទេស ។
សូមមេត្តាពិចារណានិងគិតគួរពីរឿងនេះអោយច្បាស់ឡើងវិញនោះទើបប្រសើរជាង។
ក្នុងពេលនេះគណះបក្សសង្គ្រោះជាតិប្រៀបបានទៅនិងតុលាការអាទិទេពដែលមានអំនាចដ៏ខ្ពង់ខ្ពស់រួច
ទៅហើយតើចាំបាច់អីទៅគិតរឿងដែលមិនគួរត្រូវគិតនោះធ្វើស្អីទៀត ។
និយាយរួមមកបើចាញ់ក៏យើងឈ្នះបើឈ្នះក៏យើងឈ្នះដែរ ដូច្នេះហើយ
ហេតុអ្វីក៏យើងមិនដាក់លក្ខ័ណ្ឌអោយបានច្បាស់លាស់និងម៉ឺងមាត់ដោយមានការលាយល័ក្ខអក្សរនៅអ្វី
ដែលជាឆន្ទះប្រជាពលរដ្ធគ្រប់រូបចង់បានជាមុនជាមួយពួកគេសិនទៅ ។
បើសិនជាលក្ខ័ណ្ឌទាំងអស់នេះមិនត្រូវបានគេទទួលយកឬអនុវត្តន៏មិនបាននោះទេ
នោះហើយអ្វីដែលយើងនឹងត្រូវសំរេចចិត្តធ្វើរបៀបនេះវានឹងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ធ
ទូទាំងប្រទេសស្ទើរតែគ្មាននរណាម្នាក់អាចបដិសេដ្ធបានទៀតនោះឡើយ។ទីបញ្ចប់អំនាចរបស់លោក
ហ៊ុន សែន និងត្រូវរលាយបាត់ស្រមោលដោយគ្មានការរើបំរះ និង តដៃបានទៀតឡើយ។
Y no winner and loser?
No pain, no gain. However, people around the country will get pain whenever the protest begins while the only Sam Rainsy and his staffs would gain. So, which option most people would need to do?