អេ​ឡិច កោស​ក់ បួស​សងគុណ​លោកយាយ​

ថ្ងៃទី 6 សីហា 2013
ដោយ: ពិទូរ្យ
CEN

ភ្នំពេញ: ពិធីករ អេ​ឡិច ចាន់​ត្រា កំពុង​ជួប​ទុក្ខ​មួយ ដែល​មិនអាច​ងាក​មក​ស្រស់ស្រាយ​បាន ដោយសារតែ​តារា​សម្តែង ដែល​ក្រសោប​បាន​នូវ​ការសម្តែង​កាយវិការ​នូវ​បទ​ល្បី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស រូបនេះ កំពុងតែ​កោស​ក់សាង​ផ្នូ​ស​ជូន​ជីដូន ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​៣ ខែសីហា កន្លងទៅ​។​

​តារា​សម្តែង អេ​ឡិច ចាន់​ត្រា មួយរយៈ​ចុងក្រោយ​នេះ ហាក់​ជួប​រឿង​មិនល្អ​ច្រើន​ដែល​តែងតែ​តាម​យាយី​មកលើ​រូប តារាចម្រៀង​សម័យ​រូបនេះ ជាក់ស្តែង គ្រាន់តែ​ឈាន​ជើង​ចូលឆ្នាំ​២០១៣ ភ្លាម អេ​ឡិច ហាក់​ជួប​រឿង​រកាំរកូស​ផ្នែក​សិល្បៈ​មួយ​ផ្ទាំង​ធំ​ដែល ព្រោះ​តារាចម្រៀង​ដែល​ល្បី​ខាង​ដូរ​ដៃគូ​ញឹកញាប់ អេ​ឡិច ចាន់​ត្រា ត្រូវ​ខកខាន មិនបាន​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ម្តង​ជា​ពីរ​រួចមកហើយ​។
​    ​
​យោងតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក គេ​ឃើញ​តារា​រូបនេះ បង្ហាញ​រូបថត ដែល​ថត​ជាមួយ​ក្រុមគ្រួសារ ហើយ​មាន​កោស​ក់​ដើម្បី​ជាការ​សងគុណ​ដល់​ជីដូន ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​។

​ដោយសារតែ​គ្រួសារ អេ​ឡិច ជា​គ្រួសារ​មាន​សែស្រឡាយ​កាត់​ចិន ដូច្នេះ​រាល់ពេល​មាន​ពិធី​បុណ្យទាន ត្រូវតែមាន​ការគូសវាស​ពី គ្រូ​បុរាណ​ចិន (​ចិន​សែ​) ដែល​មិនអាច​មើលរំលង​បាន ជាក់ស្តែង​សព ជីដូន អេ​ឡិច ត្រូវបាន​តម្កល់ទុក​រហូតដល់ ៤ យប់ ៥ ថ្ងៃ ទើប​អាច​បូជា​បាន​។
​    ​
ក្នុងជំនួប​ជាមួយ​ស៊ី​អ៊ី​អិន ក្នុង​ទឹកមុខ​ស្រពាប់​ស្រពោន មិនសូវ​រួសរាយ​រ៉ា​ក់ទា​ក់​ដូច​សព្វដង អេ​ឡិច និយាយថា “​នេះ​ជា​ថ្ងៃទី​៤ ហើយ​ដែល​ខ្ញុំកំដរ​សព​យាយ​ខ្ញុំ នៅសល់​យប់​នេះ​មួយ​យប់​ទៀត ព្រោះ​ស្អែក​ត្រូវ​បូជា ហើយក៏​សូម​អរគុណ​ដល់​អ្នកសិល្បៈ ដែល​បាន​ចូលរួម​រំលែក​ទុក ក៏ដូចជា​មិត្ត​ភ័​ក្ដ​ជិតស្និទ្ធ​ទាំងអស់​ផងដែរ​”​។​
​ 

   ​
​តាមរយៈ ស៊ី​អ៊ី​អិន តារា​សម្តែង អេ​ឡិច ចាន់​ត្រា សូម​អញ្ជើញ​អ្នកសិល្បៈ ក៏ដូចជា​មិត្ត​ភ័​ក្រ​ដែល​បាន មក​ចូលរួម​រំលែក​ទុក និង​អ្នក​មិនបាន​ចូលរួម​ជ្រាបថា សព លោកយាយ ត្រូវបាន​ដង្ហែរ​ទៅ បូជា​នៅ វត្ត​សំពោង​ផល​អណ្តែត នៅ​ថ្ងៃ​ពុធ ទី​៧ ខែកក្កដា វេលា​ម៉ោង ៨​ព្រឹក។

ទោះជាយ៉ាងណាក៏ដោយតាមការពិនិត្យតាមរយៈរូបថតនោះ គឺ​សក់ក្បាលរបស់ អេ​ឡិច ហាក់ដូចជាមិនបានកោសក់ទេ ពោលគឺទំនងជាគ្រាន់តែកាត់សក់ឲ្យខ្លីបំផុត មើលទៅដូចជាលោកសង្ឃទើបនឹងសឹក ដែលខុសពីសាច់ញាតិដែលថតជាមួយ គឺពិតជាកោសក់ពិតប្រាកដមែន៕

 

What Next?

Recent Articles

One Response to "អេ​ឡិច កោស​ក់ បួស​សងគុណ​លោកយាយ​"

  1. :* says:

    Most of chinese people , when family has one people die they always buried.
    How come Alex grandma cremate ?…………….