ការ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ននៅ​ថ្ងៃ​ស្អែក​ នឹង​ជំរុញ​​ឲ្យ​មាន​ការ​បដិសេធកាន់​តែ​ខ្លាំង​​ពី​ម្ចាស់​ឆ្នោត​?

ថ្ងៃ អាទិត្យ 11 សីហា 2013
ដោយ អ៊ឹម រចនា
RFI

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. នៅ​ថ្ងៃ​នេះ ឲ្យ​ដឹង​ថា ខ្លួន​នឹង​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៥ នៅ​ថ្ងៃ​ស្អែក​ ថ្ងៃ​ទី​១២​ខែ​សីហា។ ប្រឈម​មុខ​នឹង​ការ​ប្រកាស​លទ្ធផល​ពី គ.ជ.ប. គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្ដែង​នូវ​សេចក្ដី​សោក​ស្ដាយ។ ហើយ​ថា ជំហរ​របស់ គ.ជ.ប. នា​ពេល​នេះ កំពុង​តែ​ជំរុញ​ឲ្យ​មាន​ការ​បដិសេធ​ពី​សំណាក់​មហាជន​ដែល​ជា​ម្ចាស់​ឆ្នោត។

កិច្ច​ប្រជុំ​របស់ គ.ជ.ប. កាល​ពី​ពេល​កន្លង​ទៅ (RFI/Siv Channa)

សេចក្ដី​រាយការណ៍ដោយ អ៊ឹម រចនា

(01:53)

ថ្ងៃ​ចន្ទ ទី​១២​ខែ​សីហា វេលា​ម៉ោង​៩​ព្រឹក ជា​ពេល​ដែល​លទ្ធផល​បណ្ដោះ​អាសន្ន នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ តាម​រយៈ​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ​កម្ពុជា វិទ្យុ​ជាតិ FM 96MHz និង​វិទ្យុ​វត្ត​ភ្នំ FM105.7MHz។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់ គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. ចុះ​ថ្ងៃ​ទី​១១​ខែ​សីហា​នេះ។

ការ​ប្រកាស​លទ្ធផល​នេះ ធ្វើ​ឡើង​បន្ទាប់​ពីគណៈកម្មការ​ពិសេស​ចំពោះកិច្ច​ ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត មិន​អាច​បង្កើត​ឡើង​បាន​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ទេព នីថា អគ្គលេខាធិការ គ.ជ.ប. ឲ្យ​ដឹង​ថា គណៈកម្មការ​ចំពោះ​កិច្ច​នោះ មិន​អាច​បង្កើត​ឡើង​បាន ដោយ​សារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​មិន​ឲ្យ​មាន​សមាសភាព គ.ជ.ប. នៅ​ក្នុង​នោះ។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា បែរ​ជា​ចង់​ប្រគល់​តួនាទី​ស៊ើប​អង្កេត​បញ្ហា​មិន​ប្រក្រតី​ដល់ គ.ជ.ប.។ ហើយ គ.ជ.ប. ចុង​ក្រោយ​នេះ បាន​សម្រេច​អនុវត្ត​ការងារ​របស់​ខ្លួន តាម​ច្បាប់ នីតិវិធី ព្រម​ទាំង​ប្រតិទិន​របស់​ខ្លួន។ នេះ​បើ​តាម​លោក ទេព នីថា អគ្គលេខា​ធិការ គ.ជ.ប.។
 
ការ​ប្រកាស​លទ្ធផល​របស់ គ.ជ.ប. នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ជួប​បញ្ហា​ប្រឈម​មួយ​យ៉ាង​ធំ​នោះ​គឺ ការ​ប្រកាស​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ។ ទាក់ទិន​នឹង​ការ​ប្រកាស​លទ្ធផល​នេះ លោក យ៉ែម បុញ្ញារិទ្ធ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្ដែង​នូវ​សេចក្ដី​សោក​ស្ដាយ។ លោក​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​បន្ថែម​ទៀត​​ថា ជំហរ​របស់ គ.ជ.ប. នា​ពេល​នេះ កំពុង​តែ​ជម្រុញ​ឲ្យ​មាន​ការ​បដិសេធ​ពី​សំណាក់​មហាជន​ដែល​ជា​ម្ចាស់​ឆ្នោត។
 
ករណី​ភាគី​ណា​មួយជំទាស់ ឬ​​មិន​ពេញ​ចិត្ត​លទ្ធផល ភាគី​នោះ​អាច​ប្ដឹង​ទៅ គ.ជ.ប. ឬ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក្នុង​រយៈ​ពេល​៧២​ម៉ោង ក្រោយ​ការ​ប្រកាស។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី អគ្គលេខាធិការ គ.ជ.ប. លោក​ទេព នីថា។ ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ជំហរ​​តែ​មួយ​គត់ ដែល​គណបក្ស​នេះ​ធ្លាប់​ប្រកាស​ជា​ញឹកញាប់ ក្នុង​ពេល​កន្លង​មក គឺ​មាន​តែ​មួយ​គត់។ នោះ​គឺ ការ​ធ្វើ​មហាបាតុកម្ម ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​សម​ស្រប​ណា​មួយ ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ទេ​នោះ៕

1098387_168829166635076_1215138563_n

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

5 Responses to "ការ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ននៅ​ថ្ងៃ​ស្អែក​ នឹង​ជំរុញ​​ឲ្យ​មាន​ការ​បដិសេធកាន់​តែ​ខ្លាំង​​ពី​ម្ចាស់​ឆ្នោត​?"

  1. ជា តារ៉ា says:

    ប្រជាជនទូទាំងប្រទេសបានដឹងបានឃើញបានឮនិងត្រចៀក និងភ្នែកថារដ្ឋាភិបាលកាន់អំណាច

    បានប្លន់លទ្ធផលបោះឆ្នោតរបស់ប្រជាពលរដ្ឋទាំងស្រស់ៗ ប្លន់ឆន្ទៈប្រជាពលរដ្ឋ ប្លន់សិទ្ធិសេរីភាព

    ប្រជាពលរដ្ឋ តាមការបង្វែរកនិងអណ្តាតអាពួកគ.ជ.ប ឲ្យថាតាមពួកគេ។ តើនេះឬដែលហៅថា

    រដ្ឋាភិបាលមិនរំលោភច្បាប់របស់គ.ជ.ប​ ទេឬ??? បើគេចង់ឲ្យអន្តរជាតិមកធ្វើអាជ្ញាកណ្ដាល

    ថាគេនិងរំលោភសិទ្ធិគ.ជ.ប ។​ កោតតែមិនចេះខ្មាស់គេសោះអីចឹង ចាញ់អុកសារ៉េនឆ្ងាយណាស់!

    បងប្អូនជួយវិភាគមើលទៅបើគេហ៊ានប្លន់សន្លឹកឆ្នោតទាំងស្រស់ទៅហើយតើគេនិងខ្លាចធ្វើអាអ្វី

    ទៀតដើម្បីអំណាចនិងបក្សពួករបស់ខ្លួននោះ!

  2. siwatha says:

    People start to realize that Hun Sen and his officials are all corrupted and manipulated, people lose their faith with Hun Sen from now on…..

  3. ក្មេងវត្តត្រឡែងកែង (លង្វែក) says:

    នែ ! អាសំឡាញ់ (ខ្មែរលើ) មិនចាំបាច់ប្តូរឈ្មោះទេ អញដឹងថាហ្អែងជា នណារហើយ ! ដាក់ឈ្មោះ

    ពិតហ្អែងវិញមកអា cheath រឿងដែលអាហ្អែងភ្នាល់ចាញ់លោក អ្នកលេង និងអ្នកដទៃទៀត

    អញឈប់ដេញដោរហើយ ព្រោះអញអាណិតហ្អែង អាcheath !

  4. Siemreap says:

    1-នៅថ្ងៃសៅរ៍​ទី 03 ខែសីហា​ឆ្នាំ 2013គណបក្សសង្គ្រោះជាតិគណបក្សប្រជាជនកម្ពុជាជួបពិភាក្សាពីការបង្កើតគណៈកម្មការ​ពិសេស​ចំពោះកិច្ច​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។ពួកគេបាន​ព្រមព្រៀងគ្នាក្នុង​ការបង្កើត​មានសមាជិក​ពី​ភាគីទាំងពីរ​និងគ.ជ.ប។

    2-នៅថ្ងៃអាទិត្យទី 04 ខែសីហា​ឆ្នាំ 2013 ពួកគេបាន​យល់ព្រម​ជួប​ពិភាក្សាគ្នាអំពី តួនាទីគណៈកម្មការ​ពិសេស​ចំពោះកិច្ច។

    លក្ខខណ្ឌ​ថ្មី​មកពី​គណបក្សសង្គ្រោះជាតិ ចង់​ទទួលបាន​អង្គការសហប្រជាជាតិនិង​អង្គការមិនមែនរដ្ឋាភិបាល​ចូលរួម​គណកម្មការ​នេះ ប៉ុន្ដែ​អង្គការសហប្រជាជាតិ​គឺជា​អាជ្ញា​កណ្តាល​និង​និងគ.ជ.បជាអ្នកសង្កេតការណ៍។ កិច្ចប្រជុំ​ពន្យាពេល។

    3-នៅថ្ងៃទី 05 ខែសីហា​ឆ្នាំ 2013 គណបក្សសង្គ្រោះជាតិ​ផ្ញើ​លិខិតទៅ​អង្គការសហប្រជាជាតិ​ស្នើសុំឱ្យ​មានអ្នកសង្កេតការណ៍​ប៉ុណ្ណោះ។ ការទាមទារនៅក្នុងរាជធានីភ្នំពេញគឺខុសពី ការទាមទារនៅទីក្រុង New York។

    តើអង្គការសហប្រជាជាតិ​អាចបញ្ជូន​អាជ្ញា​កណ្តាល​មកកាន់ប្រទេសកម្ពុជា​​ដោយរបៀបណា​ប្រសិនបើ​គណបក្សសង្គ្រោះជាតិ​គ្រាន់តែសូម​អ្នកសង្កេតការណ៍​ប៉ុណ្ណោះ។

    4-កាលពីថ្ងៃសុក្រ 09 សីហា 2013 គណបក្សប្រជាជនកម្ពុជា ចូលពិភាក្សាជាមួយក្រុមគណបក្សសង្គ្រោះជាតិជាថ្មីម្ដងទៀត។ គណបក្ស​ប្រជាជនកម្ពុជា​បាន​យល់​ព្រម​អោយ​មាន​តំណាង​អង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក មាន​សមាសភាព​​ធ្វើ​​ជា​​ អ្នក​សង្កេតការណ៍​ក្នុងគណៈកម្មការពិសេសចំពោះកិច្ចការ​នេះ។

    លក្ខខណ្ឌ​ថ្មីពី ​គណបក្សសង្គ្រោះជាតិ​គឺគ.ជ. ប​មិន​អាចចូលរួម​ជាមួយ​គណៈកម្មាធិ​នេះនោះទេ។​អង្គការក្រៅរដ្ឋាភិបាល​គឺជា​អាជ្ញា​កណ្តាល។គណបក្សសង្គ្រោះជាតិ​មិន​បានបញ្ជាក់​​អង្គការក្រៅរដ្ឋាភិបាល​មួយ​ណា​ដែលជា​អាជ្ញា​កណ្តាលនោះទេ​។

    អ្នកអាន​ទាំងអស់ ខ្ញុំ​ព្រួយបារម្ភចំពោះយុវជន​គណបក្សសង្គ្រោះជាតិ​ណាស់។ ឈាម​របស់ពួកគេ​ត្រូវបានយក​ជាដើមទុននៅក្នុង​សមរភូមិ​នយោបាយ។

    នយោបាយ​ទាំងអស់!!!! ​អ្នកគួរទុក​យុវជន​កម្ពុជា​នៅខ្លះខ្លះ សម្រាប់ឱ្យ​លាងលាមក​ឪពុកម្តាយ​ចាស់ចាស់របស់ពួកគេខ្លះផង

  5. សារិកា says:

    រឿងវាងាយសោះ តែធ្វើឲ្យវាពិបាក ដើម្បីលំអៀងទៅម្ខាងៗ។

    ១)​​ពេលបោះឆ្នោតតាមការិយាល័យនិមួយៗចប់ ត្រូវរាប់សរុបលទ្ធផលដាក់ក្នុង​១១០៤។​ គ្រប់ភាគីទាំងអស់ដែលមានមុខក្នុងការិយាល័យរាប់ឆ្នោតនោះ​ត្រូវតែស៊ីញេលើទីរង់នោះ ហើយថតបង្ហោះដាក់អីនធើណេត ជាការស្រេច។

    ២)​ ពេលស្រង់ពី១១០៤​ដាក់ក្នុង​១១០២​ក៏ត្រូវតែស៊ីញេយល់ព្រមពីគ្របភាគីទាំងអស់ដែរ។

    ៣)ដោយធ្វើបែបនេះទោះជាទៅដល់ណាក៏ឯកភាពគ្នាដែរ។