ប្រតិកម្ម​ចំពោះ​គម្រោង​ប្រកាស​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​របស់ ​គ.ជ.ប

ក្រុម​អង្គការ​សង្គមស៊ីវិល​នៃ​បន្ទប់ស្ថានការណ៍​ ថ្ងៃ​បោះឆ្នោត​ ឆ្នាំ​២០១៣​ បាន​សម្តែង​ការខកចិត្ត​ជាខ្លាំង​ ចំពោះ​ការសំរេច​របស់​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​ (គ.ជ.ប)​ ក្នុងការប្រកាស​លទ្ធផល​បោះឆ្នោតបណ្តោះអាសន្ន​ មុន​មាន​ការស៊ើបអង្កេត​ប្រកប​ដោយតម្លាភាព​ និង​ឯករាជ​ អំពី​ភាពមិនប្រក្រតី​យ៉ាងច្រើន​ នៃ​ដំណើរការ​បោះឆ្នោត​ និង​ដោយ​ពុំមាន​ការផ្ទៀងផ្ទាត់​អំពី​តួលេខ​ខុសគ្នា​នៃ​លទ្ធផលឆ្នោត​ ដែល​ផ្តល់​ដោយ​ គណបក្ស​សង្គ្រោះជាតិ​ និង​គណបក្សប្រជាជនកម្ពុជា។

ដោយ តាំង សារ៉ាដា
2013-08-11
RFA

បោះឆ្នោត ៦១០
ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ឈរ​តម្រង់​ជួរ​ដើម្បី​ចូល​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ Photo: RFA

សេចក្តីថ្លែងការណ៍​របស់​ក្រុមសង្គមស៊ីវិល​ទាំង​៤០ស្ថាប័ន​ នៃ​បន្ទប់ស្ថានការណ៍​ថ្ងៃបោះឆ្នោត​ ឆ្នាំ២០១៣​ ចេញផ្សាយ​នៅថ្ងៃទី​ ១២ ​ខែសីហា​ គូសបញ្ជាក់ថា​ សេចក្តីសំរេចនេះ​ ដែល​ធ្វើឡើង​ក្នុងតំណាក់កាល​ចរចារគ្នា​រវាង​គណបក្ស​ទាំងពីរនេះ​ មិនត្រឹមតែ​មិនបាន​ដោះស្រាយ​អ្វីទេ​ ផ្ទុយទៅវិញ​ វាកាន់តែ​បង្កើន​នូវ​ភាពតានតឹង​ក្នុងចំណោម​ម្ចាស់ឆ្នោត​។ ការប្រកាស​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​ របស់​គ.ជ.ប​ ក្នុងកាលៈទេសៈ​តានតឹង​ដូច្នេះ​ អាចនាំ​ឲ្យ​ប្រទេសជាតិ​ឈាន​ទៅរក​អស្ថិរភាព។

សេចក្តីថ្លែងការណ៍បានរំលឹកដល់គ.ជ.ប អំពីសេចក្តីថ្លែងរបស់អ្នករាយការណ៍របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា​ ដែលបានទទួលស្គាល់ថា៖ «ប្រសិនបើ ដំណើរការបោះឆ្នោតធ្វើឡើងមិនផ្អែកលើការពិត និងការជឿទុកចិត្ត​ពីម្ចាស់ឆ្នោត​ទេនោះ​ មូលដ្ឋានគ្រឹះ​នៃស្ថាប័ន​នយោបាយ​ និង​រដ្ឋធម្មនុញ្ញ​ នៃ​ប្រទេស​កម្ពុជា​ ដែល​បង្កើតឡើង​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ នឹងត្រូវ​រង្គោះរង្គើ​ ហើយ​ប្រទេសកម្ពុជា​អាចនឹង​ជួប​វិបត្តិ​នយោបាយ​ និង​ធ្លាក់​ទៅក្នុង​ស្ថានភាព​នៃការប្រើ​អំពើហិង្សា​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

11 Responses to "ប្រតិកម្ម​ចំពោះ​គម្រោង​ប្រកាស​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​របស់ ​គ.ជ.ប"

  1. USA says:

    អាច់ អាអាច់ អាសង្គមសុិវិល

  2. USA says:

    អាច់ អាអាច់ អាច់អញហឹុ អាសង្គមសុិវិល

  3. ក្មេងវត្តត្រឡែងកែង (លង្វែក) says:

    នែ ! អាសំឡាញ់ (ខ្មែរលើ) មិនចាំបាច់ប្តូរឈ្មោះទេ អញដឹងថាហ្អែងជា នណារហើយ ! ដាក់ឈ្មោះ

    ពិតហ្អែងវិញមកអា cheath រឿងដែលអាហ្អែងភ្នាល់ចាញ់លោក អ្នកលេង និងអ្នកដទៃទៀត

    អញឈប់ដេញដោរហើយ ព្រោះអញអាណិតហ្អែង អាcheath !

  4. ប្លន់ៗៗៗៗៗៗៗៗៗៗ! ​អោយរលាយអស់ទៅ ! រង់ចាំទទួលយកអំពើរបស់ពួកហ្អែងនេះវិញក្នុងពេលឆាប់ៗៗនេះទៅ ។

  5. ចាប់ពីពេលនេះទៅអ្នកអែងនឹងទទួលយកនៅឈ្មោះថ្មីមួយទៀតគឺ រដ្ធាភិបាលប្លន់ នាយករដ្ធមន្រ្តីប្លន់

    អំនាចនិងកេរ្តិ៏ឈ្មោះអ្នកអែងនឹងលែងមាននៅក្នុងចិត្តប្រជាពលរដ្ធទៀតហើយ​។

    ពេលអ្នកអែងទៅទីណា និងមានតែសំលេងស្រែកជេរប្រទេចផ្តាសាថា នាយករដ្ធមន្រ្តីប្លន់ ។ សូមអញ្ជើញដេកលក់អោយស្រួល និងស៊ីអោយឆ្ងាញ់ក្រោមគំនរទឹកភ្នែក និងក្រោមការជេរប្រទេចផ្តាសាដាក់ទំនាយ រាស្រ្តខ្មែររាប់លាននាក់ចុះ ។ នាយករដ្ធមន្រ្តីថោកទាបណាស់ក្នុងអណត្តិនេះ នាយករដ្ធមន្រ្តីអត់កេរ្តិ៏ខ្មាស់ សូមទទួលតំណែងនេះចុះ។

  6. Old Man says:

    ប្រទេសគេបោះឆ្នោតចប់សឹងមិនទាន់គេដឹងឈ្នះចាញ់បាត់ទៅហើយ អភ៍ព្វអីតែខ្មែរបោះចប់២អាទឹត្យហើយទើបវារគើមៗមកប្រកាសលឹទ្ធផល
    ហើយលឹទ្ធផលហ្នោះបណ្តោះអាសន្នទៅទៀត។ម៉េចក៏យូរម្លោះ អវល់លួច,ដោះដូរឬ?ពូកនេះសុទ្ធតែចោរ ចាញ់ឬឈ្នះស្រេចតែវាថា។

  7. ចាំមើលអំនាចដ៏ស្មុយគំរគ់របៀបនេះ វាដេកស៊ីចាយបានប៉ុន្មានទៀត ។

  8. ខ្មោចហ៊ុន នាង says:

    កូនប្រុសឪពុក ឪពុកពិតជាខុសខ្លាំងណាស់ ដែលឪមិនបានអប់រំកូនឲ្យចេះស្រលាញ់រាស្រ្តខ្លួនឯង

    កូនគួរតែកែចរិកឃោរឃៅចោលទៅ ប្រវត្តិសាស្រ្តនិង​កត់ត្រាឈ្មោះឪដាក់ក្នុងបញ្ជីស្បែកឆ្កែមិនខាន

    ទេកូន

  9. Khmer heart says:

    We all should say together that NEC is a robber. We must send them to jail.

  10. Siemreap says:

    1-នៅថ្ងៃសៅរ៍​ទី 03 ខែសីហា​ឆ្នាំ 2013គណបក្សសង្គ្រោះជាតិគណបក្សប្រជាជនកម្ពុជាជួបពិភាក្សាពីការបង្កើតគណៈកម្មការ​ពិសេស​ចំពោះកិច្ច​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។ពួកគេបាន​ព្រមព្រៀងគ្នាក្នុង​ការបង្កើត​មានសមាជិក​ពី​ភាគីទាំងពីរ​និងគ.ជ.ប។

    2-នៅថ្ងៃអាទិត្យទី 04 ខែសីហា​ឆ្នាំ 2013 ពួកគេបាន​យល់ព្រម​ជួប​ពិភាក្សាគ្នាអំពី តួនាទីគណៈកម្មការ​ពិសេស​ចំពោះកិច្ច។

    លក្ខខណ្ឌ​ថ្មី​មកពី​គណបក្សសង្គ្រោះជាតិ ចង់​ទទួលបាន​អង្គការសហប្រជាជាតិនិង​អង្គការមិនមែនរដ្ឋាភិបាល​ចូលរួម​គណកម្មការ​នេះ ប៉ុន្ដែ​អង្គការសហប្រជាជាតិ​គឺជា​អាជ្ញា​កណ្តាល​និង​និងគ.ជ.បជាអ្នកសង្កេតការណ៍។ កិច្ចប្រជុំ​ពន្យាពេល។

    3-នៅថ្ងៃទី 05 ខែសីហា​ឆ្នាំ 2013 គណបក្សសង្គ្រោះជាតិ​ផ្ញើ​លិខិតទៅ​អង្គការសហប្រជាជាតិ​ស្នើសុំឱ្យ​មានអ្នកសង្កេតការណ៍​ប៉ុណ្ណោះ។ ការទាមទារនៅក្នុងរាជធានីភ្នំពេញគឺខុសពី ការទាមទារនៅទីក្រុង New York។

    តើអង្គការសហប្រជាជាតិ​អាចបញ្ជូន​អាជ្ញា​កណ្តាល​មកកាន់ប្រទេសកម្ពុជា​​ដោយរបៀបណា​ប្រសិនបើ​គណបក្សសង្គ្រោះជាតិ​គ្រាន់តែសូម​អ្នកសង្កេតការណ៍​ប៉ុណ្ណោះ។

    4-កាលពីថ្ងៃសុក្រ 09 សីហា 2013 គណបក្សប្រជាជនកម្ពុជា ចូលពិភាក្សាជាមួយក្រុមគណបក្សសង្គ្រោះជាតិជាថ្មីម្ដងទៀត។ គណបក្ស​ប្រជាជនកម្ពុជា​បាន​យល់​ព្រម​អោយ​មាន​តំណាង​អង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក មាន​សមាសភាព​​ធ្វើ​​ជា​​ អ្នក​សង្កេតការណ៍​ក្នុងគណៈកម្មការពិសេសចំពោះកិច្ចការ​នេះ។

    លក្ខខណ្ឌ​ថ្មីពី ​គណបក្សសង្គ្រោះជាតិ​គឺគ.ជ. ប​មិន​អាចចូលរួម​ជាមួយ​គណៈកម្មាធិ​នេះនោះទេ។​អង្គការក្រៅរដ្ឋាភិបាល​គឺជា​អាជ្ញា​កណ្តាល។គណបក្សសង្គ្រោះជាតិ​មិន​បានបញ្ជាក់​​អង្គការក្រៅរដ្ឋាភិបាល​មួយ​ណា​ដែលជា​អាជ្ញា​កណ្តាលនោះទេ​។

    អ្នកអាន​ទាំងអស់ ខ្ញុំ​ព្រួយបារម្ភចំពោះយុវជន​គណបក្សសង្គ្រោះជាតិ​ណាស់។ ឈាម​របស់ពួកគេ​ត្រូវបានយក​ជាដើមទុននៅក្នុង​សមរភូមិ​នយោបាយ។

    នយោបាយ​ទាំងអស់!!!! ​អ្នកគួរទុក​យុវជន​កម្ពុជា​នៅខ្លះខ្លះ សម្រាប់ឱ្យ​លាងលាមក​ឪពុកម្តាយ​ចាស់ចាស់របស់ពួកគេខ្លះផង

  11. ម៉ែហ៊ុន សែន says:

    អាកូនថោកទាប ហ៊ុន សែន អ្ហែងត្រូវតែឈប់ធ្វើបាបប្រជាជនខ្មែរ
    ឈប់ក្បត់ជាតិខ្មែរខ្លួនឯង ឈប់ប្រព្រឹត្តិអំពើអាក្រក់ឃោរឃៅស្រេកឃ្លានអំណាចទៀតទៅ
    ព្រោះអញម៉ែឪអ្ហែងស្លាប់ទៅជាខ្មោចមិនបានសេចក្ដីសុខទេ ខ្មោចក្រុមគ្រួសារគេតាមរករឿងធ្វើបាបឪអ្ហែងនិងអញរាល់ថ្ងៃ !