បក្ស​ប្រឆាំង​បន្ថយ​កម្តៅ​ដែល​ថា ញុះញង់​កងទ័ព

Monday, 12 August 2013
វង្ស សុខេង និង Shane Worrell
ភ្នំពេញ ប៉ុស្តិ៍

4_story_1

ការចល័តកងទ័ពនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ រូបថត ម៉ៃ វីរៈ

ភ្នំពេញៈ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​សម្រាល​អំពី​ការ​បកស្រាយ​ថា មេ​ដឹក​នាំ​បក្ស​លោក សម រង្ស៊ី កំពុង​ញុះញង់​ឲ្យ​មាន​ការ​បះបោរ​ក្នុង​ជួរ​កងទ័ព​ដែល​កំពុង​ដាក់​ពង្រាយ តាម​រយៈ​សារ​របស់​លោក​លើ​ទំព័រ ហ្វេសប៊ុក ដែល​ជំរុញ​ឲ្យ​ពួក​គេ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គ្រាន់​តែ​ក្នុង​បំណង​បន្ថយ​ភាព​តាន​តឹង​រួច​ងាក​មក​រក្សា​ភាព​ស្ងប់​ស្ងៀម​ជា​ជាង​បញ្ឆេះ​កំហឹង។

នៅ​ក្នុង​ទំព័រ ហ្វេសប៊ុក របស់ លោក សម រង្ស៊ី ខណៈ​លោក​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​សុក្រ លោក​បាន​ជំរុញ​ឲ្យ​កងទ័ព​ដែល​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​តាំង​ពី​ថ្ងៃ ព្រហស្បតិ៍ ដើម្បី​ការពារ​មិន​ឲ្យ​មាន​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​ដឹក​នាំ​ដោយ គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ផ្លាស់​ប្តូរ​ភាព​ស្មោះ​ស្ម័គ្រ​មក​គាំទ្រ​គណបក្ស​លោក​វិញ។

លោក សម រង្ស៊ី ថ្លែង​ក្នុង​សារ​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​យ៉ាង​ទទូច​ដល់​បង​ប្អូន​កង​កម្លាំង​ប្រដាប់​អាវុធ ទាំង​អស់ មេត្តា​រួម​គ្នា​ក្រោក​ឡើង​ជាមួយ​កម្លាំង​ប្រជា​ពលរដ្ឋ​និង​កម្លាំង​យុវជន​ស្នេហា​ជាតិ​របស់​យើង​ដើម្បី​ប្តូរ​មេ​ដឹក​នាំ​ម្នាក់​នេះ​ចេញ»។

ការ​អត្ថាធិប្បាយ​របស់​លោក សម រង្ស៊ី នៅ​លើ ហ្វេសប៊ុក គាត់​បាន​ធ្វើ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ពី​រដ្ឋ​មន្រ្តី​ក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ តាម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​សៅរ៍​ថា ការ​ញុះញង់​ឲ្យ​មាន​ការ​បះបោរ​នៅ​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​នឹង​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ទៅ​លើ​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ។

លោក​ថ្លែង​ហាក់​សំដៅ​ទៅ​លើ​សារ​របស់​លោក សម រង្ស៊ី​នោះ​ថា៖ «ការ​ជំរុញ​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ​ធ្វើ​ការ​បះបោរ គឺជា​ការ​រំលោភ​បំពាន​ទៅ​លើ​ក្រម​ព្រហ្មទណ្ឌ។ បាតុកម្ម​ណា​មួយ​បង្ក​ចលាចល​បែប​នេះ​អាច​នឹង​មាន​លក្ខណៈ​គ្រោះថ្នាក់​បំផុត​។ នោះ​ហើយ​ជា​មូលហេតុ​ដែល [រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ] លោក ស ខេង បាន​ចេញ​លិខិត​ព្រមាន​មួយ ទៅ​អ្នក​ដែល​ទទួល​ខុស​ត្រូវ [ចំពោះ​បាតុកម្ម​មាន​ទ្រង់​ទ្រាយ​ធំ]»។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ កាល​ពី​ម្សិលមិញ​បាន​ថ្លែង​ការពារ​សេចក្តី​អត្ថាធិប្បាយ​របស់​លោក សម រង្ស៊ី ថា អត្ថាធិប្បាយ​ទាំង​នោះ គឺជា​កិច្ច​ប្រឹង​ប្រែង​ដើម្បី​រក្សា​សន្តិភាព​ជា​ជាង​ញុះញង់​កងទ័ព​ដែល ល្បាត​តាម​ផ្លូវ​នៅ​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍។

លោក​បន្ត​ថា៖ «អ្នក​បាន​ឃើញ​ហើយ​ថា ប្រជាជន​មាន​ការ​ភិតភ័យ។ ដូច្នេះ​យើង​ចង់​ជូន​សារ​នេះ​ទៅ​កងទ័ព​សុំ​ឲ្យ​ពួក​គេ​កុំ​ធ្វើ​អ្វី​ខុស និង​ត្រូវ​ពិចារណា​ទ្វេ​ដង»។

នៅ​ពេល​សួរ​ថា​តើ​វា​មាន​ន័យ ថា​ពួក​គេ​ត្រូវ​បែរ​ប្រឆាំង​នឹង​មេ​បញ្ជាការ​ខ្លួន​ឬ? លោក សុវណ្ណ ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​គ្រាន់​តែ​ចង់​ជំរុញ​ឲ្យ​ពួក​គេ​កុំ​ប្រើ​ហិង្សា​ណា​មួយ​តែ​ប៉ុណ្ណោះ។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំទាស់​នឹង​ការ​អះអាង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ថា ខ្លួន​បាន​ឈ្នះ​អាសនៈ ៦៨ ទល់​នឹង ៥៥ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី២៨ ខែ កក្កដា ហើយ​ជឿ​ថា គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ ដែល​បង្កើត​ឡើង​ដើម្បី​ពិនិត្យ​លទ្ធផល​នឹង​បង្ហាញ​ពី​ការ​ឈ្នះ​ឆ្នោត​របស់​គណបក្ស​ប្រឆាំង។

គ.ជ.ប ប្រកាស​ថា លទ្ធផល​បឋម​ចុងក្រោយ​នៃ​ការ​បោះឆ្នោត​ប្រកាស​នៅ​ថ្ងៃ​នេះ​បើ​ទោះ​ជា​ត្រូវ​បន្ត​រង់ចាំ​ការ​ស៊ើប​អង្កេត​ថែម​ទៀត​ក្តី។​ខណៈ ការ​ព្រមាន​នោះ​ទំនង​មាន​ឥទ្ធិពល​តិច​តួច ទៅ​លើ​ពាក្យ​សម្តី​លោក សម រង្ស៊ី។

កាល​ពី​ម្សិលមិញ លោក​បន្ត​សរសេរ​នៅ​លើ ហ្វេសប៊ុក អំពី​កងទ័ព​និង​ការ​គំរាម​បាតុកម្ម​ធំ​មួយ​ថា៖ «ថ្ងៃ​នេះ​យើង​បាន​ឃើញ ច្បាស់​នឹង​ភ្នែក​ហើយ គឺ​បង​ប្អូន ដែល​ជា​ប៉ូលិស ប៉េអឹម កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ជា​ពិសេស​ពល​ទាហាន បាន​ចេញ​មុខ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យើង​យ៉ាង​ពេញ​ទំហឹង ដូច្នេះ​នៅ​ពេល​ដែល​ឃើញ​ពួកគាត់​ត្រូវ​គេ​ដាក់​ពង្រាយ​តាម​ចិញ្ចើម​ផ្លូវ សូម​ក្មួយៗ​កុំ​មាន​ការ​ព្រួយ​បារម្ភ​ឲ្យ​សោះ»។

លោក​បន្ត​ថា៖ «ផ្ទុយ​មក​វិញ​ក្មួយៗត្រូវ ញញឹម​ដាក់​គាត់​ហើយ​បើ​ក្នុង​ដៃ​ក្មួយ​មាន​ទឹក​សុទ្ធ​ឬ​ភេសជ្ជៈ​ត្រូវ​ជូន​ពួកគាត់​រួច​និយាយ​ថា យើង​ត្រូវ​តែ​រួម​គ្នា​ក្រោក​ឡើង​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ឲ្យ​ទាល់​តែ​បាន​ដើម្បី​សង្គ្រោះ​ជីវភាព​និង​សង្គ្រោះ​ជាតិ​យើង»។

ប្រសិន​ក្រុម​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៅ​តែ​ស្ថិត​ក្នុង​ភាព​ចម្រូង​ចម្រាស​នៅ​ពេល​ការ​វិល​ត្រឡប់​របស់​លោក​នា​រយៈ​ពេល​បួន​ប្រាំ ថ្ងៃ​ទៀត លោក សម រង្ស៊ី បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត «ធ្វើ​មហា​បាតុកម្ម​មួយ​ដើម្បី​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​បច្ចុប្បន្ន»។

ជា​ថ្មី​ទៀត លោក យឹម សុវណ្ណ បាន​ថ្លែង​សម្រាល​សម្តី​ប្រធាន​របស់​លោក​ថា ការ​ធ្វើ​បាតុកម្ម​បែប​នេះ​ណា​មួយ គឺ​នៅ​តែ​ជា «ជម្រើស​ចុង​ក្រោយ» ហើយ​បញ្ហា​ចន្លោះ​ប្រហោង​ជាច្រើន​នៅ​តែ​មាន​សម្រាប់​ធ្វើ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី។ «ដូច្នេះ​យើង​អំពាវនាវ​ទៅ​ប្រជាជន​សូម​មេត្តា​រក្សា​ភាព​ស្ងប់​ស្ងៀម»។

អត្ថាធិប្បាយ​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​ក្នុង​ពេល​មិន​ច្បាស់​លាស់​អំពី​ការ​ល្បាត​ក្នុង​រាជធានី កង​ប្រដាប់​អាវុធ​និង​នគរបាល​រាប់​រយ​នាក់។

ក្រសួង​មហាផ្ទៃ​បាន​ចេញ​បញ្ជា​ទៅ​មន្រ្តី​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​សៅរ៍​ឲ្យ​បន្ត​បំពេញ​ការងារ​ខ្លួន «ដើម្បី​ប្រជាជន​កម្ពុជា​ទាំង​អស់» ហើយ​ធ្វើ​ការ​ល្បាត​ក្នុង​លក្ខណៈ​ដែល​មិន​បញ្ឆេះ​ភាព​តាន​តឹង។

រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​សារាចរ​ណែនាំ​នោះ​ថា ការ​ឆ្លើយ​តប​ខាង​យោធា​បណ្តាល​ពី​ការ​អំពាវនាវ​ដដែលៗ​របស់​លោក សម រង្ស៊ី ឲ្យ​មាន​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ ហើយ​ក្រសួង​មហា​ផ្ទៃ​ត្រៀម​ខ្លួន​ប្រើ​កម្លាំង​ដើម្បី​ត្រៀម​ទប់​ទល់​ស្ថានភាព។

លោក​បន្ត​ថា៖ «យើង​មិន​មាន​បំណង​គំរាម​កំហែង​ប្រជាជន​ទេ ប៉ុន្តែ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ការពារ​សន្តិសុខ​និង​សន្តិភាព។

បើ​បាតុកម្ម​មាន​លក្ខណៈ​សន្តិវិធី ខ្ញុំ​ធានា​ថា​នឹង​គ្មាន​បញ្ហា​អ្វី​ទេ»។

សង្គម ស៊ីវិល​បាន​សម្តែង​ក្តី​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​ដាក់​ពង្រាយ​កងទ័ព និង​ផល​ប៉ះពាល់​ដែល​វា​អាច​មាន​ចំពោះ​ការ​ឈាន​ទៅ​រក​ដំណោះស្រាយ​សន្តិវិធី។

លោក ធន់ សារាយ នាយក​នៃ​គណៈកម្មាធិការ​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ជា​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត បាន​ថ្លែង​ថា៖ «យើង​ជំរុញ​ឲ្យ​គ្រប់​ភាគី​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី។ យើង​មាន​ក្តី​បារម្ភ​អំពី​ស្ថានភាព​តានតឹង ពី​ព្រោះ​វា​នៅ​មាន​ភាព​ផ្ទុយ​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ»។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​អំពី​ករណី​ញុះ​ញង់​របស់​លោក សម រង្ស៊ី លោក សុក សំអឿន នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ថ្លែង​ថា៖ «ការ​ញុះញង់​មាន​ន័យ​ថា ការ​និយាយ​អ្វី​មួយ​បញ្ចុះ​បញ្ចូល​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស។ ប្រសិន​លោក សម រង្ស៊ី កំពុង​បញ្ចុះ​បញ្ចូល​ទាហាន​ឲ្យ​ប្រើ​អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​អាច​នឹង​មាន​បញ្ហា ប៉ុន្តែ​បើ​គ្រាន់​តែ​ថា «សូម​ចូល​រួម​បាតុកម្ម​សន្តិវិធី» នោះ​គ្មាន​បញ្ហា​ទេ»៕ PS

 

What Next?

Recent Articles

12 Responses to "បក្ស​ប្រឆាំង​បន្ថយ​កម្តៅ​ដែល​ថា ញុះញង់​កងទ័ព"

  1. Former Hia lola says:

    មន្ដ្រី​រដ្ឋាភិបាល​៖ លោក សម រង្ស៊ី អាច​ប្រឈម​នឹង​វិធានការ​តាមផ្លូវ​ច្បាប់​

    (ចេញផ្សាយថ្ងៃទី 12-08-2013, 3:46 pm) | ដោយ​៖ អភិ​សេរី វឌ្ឍនៈ​

    ការ​អំពាវនាវ​មួយ​របស់​​លោក សម រង្ស៊ី ប្រធាន​គណបក្សជំទាស់​ កាលពី​ថ្ងៃទី​១១ ខែ សីហា​ម្សិលមិញ ដែល​គេ​មើល​ឃើញ​ថា ជាការ​បញ្ចុះបញ្ចូល​កង​កម្លាំងប្រដាប់អាវុធរ​បស់​ជាតិ​អោយ​ក្រោក​​ឡើង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ប្រទេស​​បច្ចុប្បន្ន​ ត្រូវ​បាន​មន្រ្តីរាជរដ្ឋាភិបាល​មួយ​ចំនួន​កត់​សម្គាល់​ថា ការ​អំពាវនាវ​នេះ​អាច​នាំ​ឲ្យ​មេ​ដឹកនាំ​គណបក្ស​ជំទាស់​មួយ​នេះ​ប្រឈម​នឹង​វិធាន​ការ​ច្បាប់។

    លោក សម រង្ស៊ី ប្រធាន​គណបក្សសង្រ្គោះជាតិ

    សូម​រំលឹក​ថា ខ្លឹមសារអំពាវនាវ​​ដែល​លោក សម រង្ស៊ី បាន​ចុះផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​​កាលពី​ថ្ងៃទី​១១​នោះ​បា​នសរសេរ​​ថា​៖ «​ថ្ងៃនេះ​យើង​បានឃើញ​ច្បាស់​នឹង​ភ្នែក​ហើយ គឺ​បងប្អូន​ដែល​​ជា​ប៉ូលីស ប៉េអឹម កងកម្លាំងប្រដាប់អាវុធ​ទាំងអស់់ ជាពិសេស​ពលទាហាន បានចេញ​​មុខ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យើង យ៉ាង​ពេញទំហឹង ដូច្នេះ​នៅពេលដែល​ឃើញ​ពួក​​គាត់​ត្រូវបាន​គេ​ដាក់ពង្រាយ​តាម​ជ​ញ្ចើ​ម ផ្លូវ សូម​ក្មួយៗ​កុំ​មានការ​ព្រួយបារម្ភ​ឲ្យ​សោះ ផ្ទុយ​មកវិញ​ក្មួយៗ​ត្រូវ ញញឹម​ដាក់​គាត់ ហើយ​បើ​ក្នុង​ដៃ​ក្មួយ​មានទឹក​សុទ្ធ​ឬ​ភេសជ្ជៈ ត្រូវ​​ជួនគាត់​រួច​និយាយថា យើង​ត្រូវតែ​រួមគ្នា​ក្រោក​ឡើង​ទាមទារ​ឲ្យ មានការ ផ្លាស់ប្តូរ ឲ្យ​​ទាល់តែ​បាន ដើម្បី​សង្គ្រោះ​ជីវភាព និង​សង្គ្រោះ​ជាតិ​យើង ក្នុង​ឆ្នាំ ២០១៣​នេះ​។​កុំ​ភ្លេច​​ណា​ជួប​បងប្អូន​ទា​ហ៊ាន​តាមផ្លូវ​រាក់ទាក់​គាត់​ផង គាត់​ស្រលាញ់​រាស្ត្រ និង ជាតិ​ណាស់ គាត់​មិន​បំរើ​គ្រួសារ បក្សពួកនិយម​ទេ​»​។​

    ចំពោះ​ការ​អំពាវនាវ​នេះ លោក ខៀវ កាញារិទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​មាន​​មានប្រសាសន៍ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​«​ខ្ញុំ​ជឿថា លោក សម រង្ស៊ី បាន​និយាយ​អ្វី​​មួយ​ផ្សេង ហើយ​ប្រជាពលរដ្ឋ​បកស្រាយ​ការនិយាយ​របស់លោក សម រង្ស៊ី ក្នុងន័យ​ផ្សេ​​ង ប៉ុន្តែ​បើប្រសិន​បើ លោក សម រង្ស៊ី ពិតជា​បាន​និយាយ​យ៉ាង​ដូច្នោះ​មែន​នោះ វា​គឺជា​​បទល្មើស​ព្រហ្មទណ្ឌ​»​។​

    ​ចំណែក លោក ជាម យៀប សមាជិកសភា​ជាន់ខ្ពស់​ក៏បាន​ថ្លែង​ស្រដៀង​គ្នា​នេះដែរ​ថា​​ «​លោក សម រង្ស៊ី នឹង​អាច​ប្រឈមមុខ​នឹង​វិធានការ​តាមផ្លូវ​ច្បាប់ ដ្បិត​លោក សម រង្ស៊ី បាន​ប្រើប្រាស់​សារ​ញុះញង់ និង​លើកទឹកចិត្ត​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​​អោយមាន​ការធ្វើ​រដ្ឋប្រហា​រ​» លោក បន្ថែមថា ការបង្ក​អោយមាន​ការ​ធ្វើ​រដ្ឋប្រហារ​នេះ​​វា​ធ្វើអោយ​កើត​ច​ល​ច​ល​នៅ​ទូទាំងប្រទេស​៕​

  2. Neak ta says:

    Sam Rainsy might turn himself into a prisoner again.

  3. so so says:

    Where there is Sam Rainsy, there is problem.

  4. Former Hia lola says:

    ​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​បក​អាក្រាត​បក្ស​សង្រ្គោះ​ជាតិ​ពី​រឿង​ចរ​ចា​ផង​និងរៃ​អង្គា​ស​លុ​យ​ទុក​ធ្វើ​មហា​បាតុ​កម្ម​ផង

    (ចេញផ្សាយថ្ងៃទី 12-08-2013, 5:28 am) | By FPM

    ចលានា​អំណាច​ពល​រដ្ឋ​ខ្មែរ​ ដឹក​នាំ​ដោយ​លោក​សួន​ ​សេរី​រដ្ឋា​ ដែល​មាន​មូល​ដ្ឋាន​នៅ​សហ​រដ្ឋ​អា​មេរិក​ បាន​រក​ឃើញ​ភាព​ផ្ទុយ​គ្នា​​ពីរក្នុងពេលដំណាលគ្នា​​នៃ​​សក​ម្ម​​ភាព​​របស់​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ​​ ដែល​ម្ខាង​កំពុង​ចរចា​បង្កើត​គណ​កម្មការ​ចម្រុះ​ដើម្បី​ផ្ទៀង​ផ្ទា​ត់​ភាព​មិន​ប្រ​ក្រ​តី​ នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨​ ​ខែ​កក្កដា​ នៅ​ក្នុង​ប្រ​ទេស​ ហើយ​ម្ខាង​ទៀត​កំពុង​ប្រកាស​រៃ​អង្គាស​លុយ​ពី​អ្នក​ក្រៅ​ប្រទេស​ដើម្បី​ត្រៀម​ទិញ​ស្បៀង​ ​និង​ទឹក​ សម្រាប់​ធ្វើ​មហា​បាតុ​កម្ម​ ដើម្បី​ទម្លាក់​មេ​ដឹក​នាំ​ប្រទេស​បច្ចុប្បន្ន​ ។​

    ចលានា​ ​ដែល​មិន​ជឿ និង​មិន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​​នេះ​​ បាន​បក​អា​ក្រាត​ទង្វើ​របស់​គណ​បក្ស​សង្រ្គោះ​ជាតិ​ ​ដោយ​បាន​ហៅ​ថា​ ជា​ទង្វើ​នេះ​ជា​ទង្វើ​មិន​សុច្ច​ចរិត​ចំពោះ​អ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង​ ពោលគឺការប្រើ​​លេស​បាតុកម្ម​ដើម្បី​ប្រមូល​ប្រាក់​​។

    អត្ថបទ​​​​របស់​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​នោះ​​​ ​មាន​​​ចំណង​​ជើង​​ថា៖​​ «តំណាង​​គណ​​បក្ស​​សង្រ្គោះ​​ជាតិ​​​ រៃ​​អង្គាស​​លុយ​​ថា​​ទុក​​ទិញ​​បាយ​​ទឹក​​ចែក​​បាតុករ​ធ្វើ​មហា​បាតុ​កម្ម​ ឬ​ជាមធ្បោបាយប្រមូលលុយបែបថ្មី?» ។

    សូមមេត្តាចុចលើLink ខាង​ក្រោម​នេះ​ដើម្បី​ចូល​ទៅ​អាន​អត្ថបទ​ ។​

    http://www.kppmradio.org/%E1%9E%8F%E1%9F%86%E1%9E%8E%E1%9E%B6%E1%9E%84%E1%9E%82%E1%9E%8E%E1%9E%94%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%82%E1%9F%92%E1%9E%9A%E1%9F%84%E1%9F%87%E1%9E%87%E1%9E%B6%E1%9E%8F/

    គេ​នៅ​មិន​ទាន់ឃើញ​មា​ន​ប្រតិ​កម្ម​របស់​គណ​បក្ស​សង្រ្គោះ​ជាតិ​ ​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​នៅ​ឡើយ​ទេ​ ៕​

  5. Srey Khmer (Var Chheng) says:

    More than 2500+ star-generals in just a small army of 75000 men!!!

  6. កូនពុក
    លោក former Hai lola មួយអត្ថបទនេះលោកឯងស៊ីថ្លៃប៉ុន្មាន​ បច្ចុប្បន្ននេះរឿងឃោសនា អូសទាញ រាស្តមិនជឿទេ គេមានការគិត ការយល់ដឹង ការរស់នៅក្នុងសង្គមគេស្គាល់រួចហើយ ពីចរឹកអ្នកនយោបាយដែលបានដឹកនាំប្រទេសនាពេលនេះ រឿងអ្វីក៏ដោយបើយើងធ្វើត្រឹមត្រូវ សច្ចភាព យុត្តិធម គ្មានអ្នកណាគេតវ៉ាទេ ។ លើលោកនេះអំពើអាក្រក់មិនអាចស្ថិតស្ថេរបានទេ៕

  7. judice says:

    លោកកញ្ញារក្ស!
    If you want to find out the justice, you should read the “Free Press Magasin”. For the Cam News, they are not neutral. They incline to only one side. Cam News never publish any thing bad about the opposition party. The Cam News never said: The opposition party wins the votes in the area that they complain ” a lot of Vietnamese there to vote for HS”. Every other News said a lot about this.

  8. Chourn says:

    លោកសមរង្សីនិយាយមានន័យថាប្រសិនបើកងកំលាំងប្រដាប់អាវុធមិនប្រើកំលាំងលើបាតុករនោះ មានន័យថាកងកំលាំងប្រដាប់អាវុធទាំងនោះបានចូលរួមជាមួយយុវជនបក្សសង្គ្រោះជាតិហើយ។

    ខ្ញុំមិនហានឃាត់រដ្ឋាភិបាលមិនឲ្យបង្ក្រាបនោះទេតែដល់តំណាក់កាលនិងសម័យនេះទៅហើយវាដូច ជាមិនត្រូវនិងសភាពការណ៍នោះទេប្រសិនបើរដ្ឋាភិបាលប្រើទាហាននិងប៉ូលីសមកបង្ក្រាបបាតុករនោះ ហើយប្រសិនបើដូច្នេះមែននោះជីវិតនយោបាយរបស់មេដឹកនាំបច្ចុប្បន្នប្រាកដណាស់និងរួញខ្លីទៅៗ និងអាចបាត់រូបរាងទៀតផង។ ប្រទេសដែលប្រើកំលាំងបាយដើម្បីទប់ទល់បាតុករអហឹង្សាមិនដែល បានជោគជ័យនោះទេនៅសម័យទំនើបនេះ។ សម័យទំនើបគឺគេប្រើនយោបាយតម្លាភាពមិនមែន នយោបាយភូតភនិងផ្តាច់ការនោះទេព្រោះមនុស្សកាន់តែចេះដឹងហើយគេយល់នូវអ្វីៗដែលអ្នកដឹកនាំ កំពុងតែធ្វើ ហើយគេក៍មិនចង់មានមេដឹកនាំយ៉ូឆ្នាំនោះដែរគឺគេចង់ផ្លាស់ប្តូរទើបមានការរីកចំរើនតាម ការវិវឌ្ឍននៃពិភពលោក។

  9. មិនអីនោះទេ! ទុកអោយគេឆ្លើយចំពោះប្រជារាស្រ្ត

    និងប្រវត្តិសាស្រ្តដោយខ្លួនគេនោះទៅ។ខ្ញុំហ៊ាននិយាយថាបើសិនរដ្ធាភិបាលថ្មីតែដឹកនាំដោ

    យមនុស្សដដែលនៅក្នុងអណត្តិនេះនោះវានឹងអស់តំលៃចាប់ពីហ្នឹងទៅហើយដែរ

    ដែលវាប្រៀបបានទៅនឹងមនុស្សម្នាក់ដើរស្រាតកណ្តាលសាធារណះក្នុងចំនោមមនុស្សរាប់លាននា

    ក់អោយគេមើលនោះទេ ។ ហ៊ុន សែន នឹងប្រៀបបានទៅមនុស្សម្នាក់នោះអែង

    តើគាត់អាចត្រូវបានប្រជាពលរដ្ធចាត់ទុកថាជាអ្នកខ្លាំង និងគោរពបានទៀតទេក្នុងពេលនេះ?

    បើមនុស្សម្នាក់នេះត្រូវបានគេចាត់ទុកថាជាបុគ្គលអាក្រក់ឬក៏ជាចោរប្លន់បាត់ទៅហើយនោះ។

    ចាំមើលចុះមិនថាជនជាតិខ្មែរ ឬ ជនជាតិបរទេសនោះទេដែលបានគិតដូចខាងលើ

    រាល់ពេលដែលវត្តមានឬឮឈ្មោះគាត់ទៅដល់ទីណាក៏ដោយ។

    ពីមុនអំនាចដែលគាត់ដណ្តើមបានមកវាស្ថិតនៅក្នុងស្ថានភាពរបស់ប្រជាពលរដ្ធដែលមានការស្ទាក់ស្ទើ

    រច្រលំបល់យ៏ក្នុងការដែលគេពិបាកបែងចែកតើនរណាល្អឬនរណាអាក្រក់?ដើម្បីទទួលស្គាល់ការពិត។

    ប៉ុន្តែពេលនេះបន្ទាប់ពីភាពស៊ីជោរ ជិះសេះលែងដៃ និង

    អំនួតមិនប៉ាន់ប្រមាណរបស់គាត់ធ្វើអោយគាត់ត្រូវបានសំរេចចិត្តដោយប្រជាពលរដ្ធយ៉ាងពិតប្រាកដថាតើនរណាល្អឬនរ

    ណាអាក្រក់ហើយ ដូច្នេះអំនាចដែលគាត់ប្លន់ពីគេបាននៅពេលបច្ចុប្បន្ននេះទៀតវាអស់តំលៃ

    អស់ប្រសិទ្ធិភាព និង ឥទ្ធិពល​ដែលធ្វើអោយគេគោរពនិងកោតខ្លាចទៀតហើយ។

    សួរថាតើគាត់អាចយកអំនាចរបៀបនេះមកគ្រប និងកៀបសង្កត់ផ្លូវចិត្តរបស់ប្រជាពលរដ្ធបានទៀតទេ?

  10. ឃើញអាស្គត់( រថក្រោះប្រភេទនេះ)ធ្វើអោយខ្ញុំនឹកឃើញវាដួលបះជើងឆ្ងាងមួយគ្រឿងដោយស្នាដៃ

    B.40.5

    ផ្គុំគ្នារបស់យុទ្ធមិត្តពួកខ្ញុំនៅសមរភូមិភាគខាងជើងរបស់ប្រទេសកម្ពុជា

    ជិតត្រង់ជិតស្ពានព្រែកជីកស្រុកចុងកាល់ខេត្តឧត្តរមានជ័យ(អតីតខេត្តសៀមរាប) កាលដើមឆ្នាំ១៩៨៩

    ។ និងរថក្រោះមួយប្រភេទទៀតធុនT-54 របស់រុស្សី បីគ្រឿងត្រូវដេកស្ងៀមមិនកំរើក នៅម្តុំហួសស្រុកចុងកាល់

    ពាក់កណ្តាល ក្រុងសំរោងកំទេចដោយមីនតោន និងអាវុធធ្ងន់ D.K 80 របស់ទាហានខ្មែរក្រហម។

    ប៉ុន្តែពេលនេះខ្ញុំឆ្អែតហើយ ខ្ញុំចាប់យកស្លាបប៉ាការជាអាវុធមកតស៊ូ ជំនួសអោយការយកអាវុធប្រភេទខាងលើមកតស៊ូ ។

  11. ជា តារ៉ា says:

    ខ្ញុំមិនហានឃាត់រដ្ឋាភិបាលមិនឲ្យបង្ក្រាបនោះទេតែដល់តំណាក់កាលនិងសម័យនេះទៅ

    ហើយវាដូច ជាមិនត្រូវនិងសភាពការណ៍នោះទេប្រសិនបើរដ្ឋាភិបាលប្រើទាហាននិងប៉ូលីស

    មកបង្ក្រាបបាតុករនោះហើយប្រសិនបើដូច្នេះមែននោះជីវិតនយោបាយរបស់

    មេដឹកនាំបច្ចុប្បន្នប្រាកដណាស់និងរួញខ្លីទៅៗ និងអាចបាត់រូបរាងទៀតផង។

    ប្រទេសដែលប្រើកំលាំងបាយដើម្បីទប់ទល់បាតុករអហឹង្សាមិនដែល

    បានជោគជ័យនោះទេនៅសម័យទំនើបនេះ។ សម័យទំនើបគឺគេប្រើនយោបាយ

    តម្លាភាពមិនមែន នយោបាយភូតភនិងផ្តាច់ការនោះទេព្រោះមនុស្សកាន់តែចេះដឹងហើយគេ

    យល់នូវអ្វីៗដែលអ្នកដឹកនាំ កំពុងតែធ្វើ ហើយគេក៍មិនចង់មានមេដឹកនាំយ៉ូឆ្នាំនោះ

    ដែរគឺគេចង់ផ្លាស់ប្តូរទើបមានការរីកចំរើនតាម ការវិវឌ្ឍននៃពិភពលោក។

    ======================

    ថោកទាបខ្លាំងណាស់កោតតែមិនចេះខ្មាស់ប្រជាជនខ្លួនឯងសោះ! នេះហៅថាសែនមហា

    មុខក្រាស់ តើប្រឹងត្រដរដល់ណាទៀត??? ទោះជាឈ្នះបែបនេះក៏អត់មានតម្លៃដែរ!

    ទោះជាដឹកនាំតទៅទៀតក៏គ្មានខ្លឹមសារដែរ! ប្រជាជននឹងមិនពេញចិត្តគ្រប់គ្នា! ប្រជាជននឹង

    ធ្វើបុណ្យដាក់បណ្ដាសាឲ្យវិនាសហិនហោចព្រាត់ ប្រាស់ប្រពន្ធកូនចៅ ញាតិសណ្តាន និង

    ចុះនរកគ្រប់ៗគ្នា នឹងកើតមកសោយសុខក្នុងឋានសត្វតិរច្ឆានរាប់ពាន់ម៉ឺនអនន្ត!

    តើបណ្តាញក្រុមចោរទៅរកឯណាទៀតគឺពួកមុខក្រាស់ទាំងអស់នេះហើយ​

    ពិសេសគឺអាគ.ជ.ប នេះ ដែលធ្វើឲ្យប្រទេសខ្មែររលាយហិនហោចជាច្រើនទសវត្សរ៍មកហើយ ។

    វានឹងត្រូវបណ្ដាសារបស់ប្រជាពលរដ្ឋខ្មែររាល់ថ្ងៃជាក់ជាមិនខាន!

    សូមឲ្យកម្លាំងចិត្តកូនខ្មែរគ្រប់រូបក្រោកឡើង!!!

    ហេតុអីបានជាបងប្អូនមិនយល់? មើលចុះមហារមេចោរគឺនៅឃើញនិងមុខ

    និងភ្នែកស្រាប់ហើយ​គឺវាលួចសន្លឹកឆ្នោតហើយថែមទាំងប្លន់លទ្ធផលបោះឆ្នោតរបស់បងប្អូន

    ខ្មែរស្នេហាជាតិយើងទៀត។

    ចុះអីក៏មានចារឹកថោកទាបខ្លាំងម្លេះ? បក្សសង្គ្រោះជាតិឈ្នះវាដាច់ឆ្ងាយណាស់!

    តើពួកវានឹងរស់នៅបានសុខស្រួលទេទៅថ្ងៃខាងមុខ??? ព្រះលោកមានពុទ្ធដីការថាអ្នកលួច

    ប្លន់គេរស់មិនស្រណុក និងមិនបានយូរទេ ដោយសារត្រូវបណ្តាសាគេរាល់ថ្ងៃ ទោះបីខំប្រឹង

    ធ្វើបុណ្យប៉ុន្មានវត្តក៏គេចមិនផុតនិងកម្មពារនេះដែរ។

    គិតៗទៅក្រុមគណៈបក្សប្រជាជនគឺសុទ្ធសឹងជាជនពាល ជនចោរ ជនអត់សាសនា ជនបំផ្លាញ

    ប្រទេសជាតិ ជនសាហាវព្រៃផ្សៃ ជននរកប្រែត អាសូរកាយ ជនសត្វតិរច្ឆាន

    គ្មានស្គាល់ខុសត្រូវ។​ ខិតខំប្រើគ្រប់ល្បិចកល និងអំពើថោកទាប គ្រប់ទីកន្លែង ប៉ិន្នឹងហើយនៅ

    តែមិនឈ្នះទៀត។ ខំចល័តទ័ពដាក់ពង្រាយបំភ័យប្រជាពលរដ្ឋ។ បង្ខំឲ្យកងទ័ពនិងកងកម្លាំង

    គ្រប់ប្រភេទធ្វើការសម្បត់ដើម្បីការពារអំណាចរបស់ខ្លួន និងរហូតមិនទុកចិត្តកងទ័ព

    និងកងកម្លាំងប្រដាប់អាវុធដែលនៅទីក្រុងភ្នំពេញដោយធ្វើការដកហូតអាវុធពីពួកគាត់ចេញ។

    ដោយនិយាយថា កម្លាំងប្រដាប់អាវុធនៅទីក្រុងភ្នំពេញអសមត្ថភាព​ ទើបគេប្រើទព័ពីបណ្តាខេត្ត

    ទៅវិញ។ ចុះអីក៏ថោកយ៉ាងនេះ???

    ដូចនេះ អ្នកដែលទៅពីបណ្ដាខេត្តត្រូវតែមានស្មារតីស្នេហាជាតិ ការពារជាតិ មិនត្រូវឲ្យ

    មានជនណា ឬក្រុមណាមកឃាត់ឃាំងក្រុមប៉ាតុកម្មទាមទារយុត្តិធម៌ សិទ្ធិសេរីភាពរស់នៅរបស់

    ខ្មែរយើងជាដាច់ខាត! យើងស្រេកឃ្លានយុត្តិធម៌ខ្លាំងណាស់! យើងស្រេកឃ្លានសិទ្ធិសេរីភាព

    ខ្លាំងណាស់! យើងចង់បានប្រទេសយើងឯករាជ្យមិនជំពាក់បំណុលគេ! យើងមិនចង់ឲ្យប្រទេស

    យើងបន្តបាត់បង់ព្រៃឈើតទៅទៀតទេ!

    ដូចនេះសូមបងប្អូនរាល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលគេបង្ខំ

    ឲ្យមកគំរាមប្រជាជនសូមធ្វើការពិចារណាឲ្យបាលល្អផង ថាតើអ្នកដែលយើងគេមកឲ្យគំរាម

    និងបំណងប្រើអំពើហឹង្សា ឬវាយប្រហារនេះ ជាជនជាតិខ្មែរ ជាម៉ែជាឪ ជាបងជាប្អូនរបស់យើង

    ឬជាជនបរទេស??? កុំសម្លាប់ជាតិយើងព្រោះតែ ទទួលសំណូក និងផ្គាប់ចិត្តមេដឹកនាំដែលជា

    ជនបំផ្លាញជាតិឲ្យសោះ។ យើងត្រូវតែប្រឆាំងជាដាច់ខាតបើមានជនណាម្នាក់មកវាយប្រហារ

    ឬសម្លាប់ជាតិសាសន៍ខ្មែរយើង​ គឺយើងត្រូវតែមិនអនុគ្រោះឲ្យជាដាច់ខាត! ក្នុងពេលធ្វើបាតុកម្ម

    បើមានជនបង្កប់ណាមកក្លែងបន្លំឲ្យឆ្លៀតឪកាសវាយប្រហារនិងសម្លាប់ខ្មែរយើង គឺយើងត្រូវតែ

    វែកមុខរកឲ្យឃើញចាប់យកមកផ្តន្ទាទោសចំពោះមុខសាធារណៈជនឲ្យគេបានដឹងបានឮពីអំ

    ពើថោកទាបរបស់ពួកវា។ យើងត្រូវតែហ៊ានតស៊ូដើម្បីជាតិ ប្រជាជន ដើម្បីសិទ្ធិសេរីភាពនិងការ

    រស់នៅ ដើម្បីប្រទេសជាតិ និងព្រះមហាក្សត្រយើង! សព្វថ្ងៃព្រះមហាក្សត្រយើងលោកគ្មានសិទ្ធិ

    អ្វីទាំងអស់ក្នុងការសម្រេច និងសម្របសម្រួលនយោបាយផ្ទៃក្នុងឡើយ។ ព្រះអង្គជាជាតិខ្មែរ

    ព្រះអង្គជាម្លប់របស់កូនចៅខ្មែរ ព្រះអង្គលោកគ្មានចង់បានអ្វីក្រៅតែសុខសន្តិភាព សេរីភាព

    ភាពរីកចំរើន និងវិបុលសុខជូនប្រជារាស្ត្ររបស់ព្រះអង្គឡើយ។

  12. Some Better Nothing=SBN says:

    People do demonstration as their weaspons and For Government use the real weaspon for their weaspons. If it is fair, why 2 win parties do not sit around the table and discuss for good solution with local poeple with only international observers ??? it is simple , you are the both leaders still cheap attitudes, you know what are the people need ? they need peace and development with properity not the poor. Kingdom of Cambodia is not belong only hundred of people it is belong to 14 millions cambodian. Why the leader want to stay in the power for a whole life ??? and if the new leader come up in position not obey to their principle policies must go out with the term or after the term.