លទ្ធផល​បណ្តោះ​អាសន្ន​ គ.ជ.ប ​បង្ហាញ​ពី​ការ​ប្រែ​ប្រួល​តិច​តួច

Monday, 12 August 2013
ឆាយ ច័ន្ទនីដា និង Abby
ភ្នំពេញ ប៉ុស្តិ៍

Page_10

លទ្ធផលបណ្តោះអាសន្ននៅក្នុងមណ្ឌលខេត្តកណ្តាល។ គ.ជ.ប

ភ្នំពេញៈ គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ធ្វើ​ការ​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​នៅ​ព្រឹក​មិញ​នេះ​បាន​បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​នៅ​​តែ​បន្ត​ឈ្នះ និង​គ្មាន​ការ​ប្រែប្រួល​គួរ​ឲ្យ​កត់​សម្គាល់​នៃ​ចំនួន​សម្លេង​ឆ្នោត ដែល​ឈ្នះ​ដោយ​គណបក្ស​និមួយៗទេ។

លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​នេះ ត្រូវ​បាន​ប្រកាស​តាម​ខេត្ត​និមួយៗ ខណៈ ​ចំនួន​អាសនៈ​នៅ​មិន​ទាន់​គណនា បែង​ចែក​នៅ​ឡើយ​ទេ។ ប៉ុន្តែ​​មាន​ការ​ប្រែ​ប្រួល​តិច​តួច ដែល​ខុស​គ្នា​មិន​ដល់​ចំនួន​ជាង ១ ០០០​សម្លេងនោះឡើង​នៅ​តាម​​ខេត្ត​មួយ​ចំនួន រវាង​លទ្ធផល​បឋម និង​លទ្ធផល​បណ្តោះ​អាសន្ននេះ។

នៅ​ក្នុង​ខេត្ត​កណ្តាល ខេត្ត​ដែល​លោក នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត និង​មាន​បញ្ហា​ច្រើន​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​រហូត​ដល់ មាន​ការិយា​ល័យ​បោះឆ្នោត​ខ្លះ ត្រូវ​បាន​ដាក់​កង​កម្លាំង​ប្រដាប់​អាវុធ និង​ត្រូវ​បិទ​ទ្វារ គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​សម្លេង​បន្ថែម​ជិត ៥០០ សម្លេង​បន្ថែម​លើ​លទ្ធផល​បឋម។

គណបក្ស​ប្រជាជន ដែល​ធ្លាប់​តែ​ឈ្នះ​ឆ្នោត​នាំ​មុខ​ខ្លាំង នៅ​ក្នុង​ខេត្ត​(កណ្តាល)នេះ ទទួល​បាន​ត្រឹម​តែ ៤០ ភាគរយ ទល់​នឹង ៥៦ ភាគរយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន គឺ​គណបក្ស​ប្រជាជន ទទួល​បាន ៥ អាសនៈ​ក្នុង​ចំណោម ១១ អាសនៈ។ នេះ​បើ​តាម​តួលេខ​បឋម​របស់ គ.ជ.ប។

ភាព​ប្រែ​ប្រួល​ខ្លាំង​ជាង​គេ គឺ​នៅ​ក្នុង​ខេត្ត តាកែវ​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៨៩០ សម្លេង​បន្ថែម និង​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សម្លេង ១,៦៩៤ បន្ថែម។ នៅ​ក្នុង​ខេត្ត​ក្រចេះ គណបក្ស​ប្រជាជន​កម្ពុជា លោត​ដល់ ១,៥៣២ បន្ថែម ចំណែក​ឯ គណបក្ស​សង្គ្រោះ​ជាតិ​បាន​តែ ២៩៧ សម្លេង បន្ថែម​តែ​ប៉ុណ្ណោះ។

តាមលទ្ធផលបណ្តោះអាសន្ន គណបក្ស​ប្រជាជន​កម្ពុជា ទទួល​ការ​គាំទ្រ​លើ​គេ​បាន ចំនួន ៣.២៣៥.៩៦៩ រីឯ ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន ២.៩៤៦.១៧៦ សំឡេង។ ជាសរុប គណបក្សប្រជាជនកម្ពុជា ឈ្នះ​គណបក្ស​សង្រ្គោះជាតិ ចំនួន ២៨៩.៧៩៣។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាត់​ចោល​នូវ​ការ​អះ​អាង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ឈ្នះ ៦៨ អាសនៈ ទល់ ៥៥ អាសនៈ​ដែល​ខ្លួន​បាន​ទទួល ហើយ​​បាន​អះអាង​ថា យ៉ាង​ហោច​ណាស់​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​សម្លេង​ភាគ​ច្រើន ៦៣ អាសនៈ។ គណបក្ស​ប្រឆាំង​នេះ នៅ​តែ​ប្រកាន់​ជំហរ​ថា ខ្លួន​បាន​ទទួល​សម្លេង​ច្រើន​នៅ​ក្នុង​ខេត្ត បន្ទាយ​មាន​ជ័យ បាត់ដំបង កំពង់ចាម កណ្តាល ក្រចេះ រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប។

គ.ជ.ប បាន​​ប្រកាស​លទ្ធផល បណ្តោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​នេះ នៅ​ក្នុង​ពេល​ដែល​ការ​ស៊ើប​លើ​ភាព​មិន​ប្រក្រតី​មិន​ទាន់​ត្រូវ​បាន​ធ្វើ​ឡើង ហើយនិង គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ កំពុង​ស្ថិត​ក្នុង​ការ​ចរចារ​គ្នា បង្កើត​គណកម្មាការ​ចម្រុះ​ឯករាជ្យ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ។

 

What Next?

Recent Articles

3 Responses to "លទ្ធផល​បណ្តោះ​អាសន្ន​ គ.ជ.ប ​បង្ហាញ​ពី​ការ​ប្រែ​ប្រួល​តិច​តួច"

  1. Sralanh Khmer says:

    លទ្ធផល​បណ្តោះសេះហោះរបស់គជបនិងបក្សកាន់អំណាចគ្មាននរណាទទួលស្គាល់ទេ។
    ភាពប្រក្រតីមិនទាន់ដោះស្រាយផង ចេញលទ្ធផល​បណ្តោះសេះហោះ​!!!ឡូយមែន!!!

  2. ជា តារ៉ា says:

    ខ្ញុំមិនហានឃាត់រដ្ឋាភិបាលមិនឲ្យបង្ក្រាបនោះទេតែដល់តំណាក់កាលនិងសម័យនេះទៅ

    ហើយវាដូច ជាមិនត្រូវនិងសភាពការណ៍នោះទេប្រសិនបើរដ្ឋាភិបាលប្រើទាហាននិងប៉ូលីស

    មកបង្ក្រាបបាតុករនោះហើយប្រសិនបើដូច្នេះមែននោះជីវិតនយោបាយរបស់

    មេដឹកនាំបច្ចុប្បន្នប្រាកដណាស់និងរួញខ្លីទៅៗ និងអាចបាត់រូបរាងទៀតផង។

    ប្រទេសដែលប្រើកំលាំងបាយដើម្បីទប់ទល់បាតុករអហឹង្សាមិនដែល

    បានជោគជ័យនោះទេនៅសម័យទំនើបនេះ។ សម័យទំនើបគឺគេប្រើនយោបាយ

    តម្លាភាពមិនមែន នយោបាយភូតភនិងផ្តាច់ការនោះទេព្រោះមនុស្សកាន់តែចេះដឹងហើយគេ

    យល់នូវអ្វីៗដែលអ្នកដឹកនាំ កំពុងតែធ្វើ ហើយគេក៍មិនចង់មានមេដឹកនាំយ៉ូឆ្នាំនោះ

    ដែរគឺគេចង់ផ្លាស់ប្តូរទើបមានការរីកចំរើនតាម ការវិវឌ្ឍននៃពិភពលោក។

    ======================

    ថោកទាបខ្លាំងណាស់កោតតែមិនចេះខ្មាស់ប្រជាជនខ្លួនឯងសោះ! នេះហៅថាសែនមហា

    មុខក្រាស់ តើប្រឹងត្រដរដល់ណាទៀត??? ទោះជាឈ្នះបែបនេះក៏អត់មានតម្លៃដែរ!

    ទោះជាដឹកនាំតទៅទៀតក៏គ្មានខ្លឹមសារដែរ! ប្រជាជននឹងមិនពេញចិត្តគ្រប់គ្នា! ប្រជាជននឹង

    ធ្វើបុណ្យដាក់បណ្ដាសាឲ្យវិនាសហិនហោចព្រាត់ ប្រាស់ប្រពន្ធកូនចៅ ញាតិសណ្តាន និង

    ចុះនរកគ្រប់ៗគ្នា នឹងកើតមកសោយសុខក្នុងឋានសត្វតិរច្ឆានរាប់ពាន់ម៉ឺនអនន្ត!

    តើបណ្តាញក្រុមចោរទៅរកឯណាទៀតគឺពួកមុខក្រាស់ទាំងអស់នេះហើយ​

    ពិសេសគឺអាគ.ជ.ប នេះ ដែលធ្វើឲ្យប្រទេសខ្មែររលាយហិនហោចជាច្រើនទសវត្សរ៍មកហើយ ។

    វានឹងត្រូវបណ្ដាសារបស់ប្រជាពលរដ្ឋខ្មែររាល់ថ្ងៃជាក់ជាមិនខាន!

    សូមឲ្យកម្លាំងចិត្តកូនខ្មែរគ្រប់រូបក្រោកឡើង!!!

    ហេតុអីបានជាបងប្អូនមិនយល់? មើលចុះមហារមេចោរគឺនៅឃើញនិងមុខ

    និងភ្នែកស្រាប់ហើយ​គឺវាលួចសន្លឹកឆ្នោតហើយថែមទាំងប្លន់លទ្ធផលបោះឆ្នោតរបស់បងប្អូន

    ខ្មែរស្នេហាជាតិយើងទៀត។

    ចុះអីក៏មានចារឹកថោកទាបខ្លាំងម្លេះ? បក្សសង្គ្រោះជាតិឈ្នះវាដាច់ឆ្ងាយណាស់!

    តើពួកវានឹងរស់នៅបានសុខស្រួលទេទៅថ្ងៃខាងមុខ??? ព្រះលោកមានពុទ្ធដីការថាអ្នកលួច

    ប្លន់គេរស់មិនស្រណុក និងមិនបានយូរទេ ដោយសារត្រូវបណ្តាសាគេរាល់ថ្ងៃ ទោះបីខំប្រឹង

    ធ្វើបុណ្យប៉ុន្មានវត្តក៏គេចមិនផុតនិងកម្មពារនេះដែរ។

    គិតៗទៅក្រុមគណៈបក្សប្រជាជនគឺសុទ្ធសឹងជាជនពាល ជនចោរ ជនអត់សាសនា ជនបំផ្លាញ

    ប្រទេសជាតិ ជនសាហាវព្រៃផ្សៃ ជននរកប្រែត អាសូរកាយ ជនសត្វតិរច្ឆាន

    គ្មានស្គាល់ខុសត្រូវ។​ ខិតខំប្រើគ្រប់ល្បិចកល និងអំពើថោកទាប គ្រប់ទីកន្លែង ប៉ិន្នឹងហើយនៅ

    តែមិនឈ្នះទៀត។ ខំចល័តទ័ពដាក់ពង្រាយបំភ័យប្រជាពលរដ្ឋ។ បង្ខំឲ្យកងទ័ពនិងកងកម្លាំង

    គ្រប់ប្រភេទធ្វើការសម្បត់ដើម្បីការពារអំណាចរបស់ខ្លួន និងរហូតមិនទុកចិត្តកងទ័ព

    និងកងកម្លាំងប្រដាប់អាវុធដែលនៅទីក្រុងភ្នំពេញដោយធ្វើការដកហូតអាវុធពីពួកគាត់ចេញ។

    ដោយនិយាយថា កម្លាំងប្រដាប់អាវុធនៅទីក្រុងភ្នំពេញអសមត្ថភាព​ ទើបគេប្រើទព័ពីបណ្តាខេត្ត

    ទៅវិញ។ ចុះអីក៏ថោកយ៉ាងនេះ???

    ដូចនេះ អ្នកដែលទៅពីបណ្ដាខេត្តត្រូវតែមានស្មារតីស្នេហាជាតិ ការពារជាតិ មិនត្រូវឲ្យ

    មានជនណា ឬក្រុមណាមកឃាត់ឃាំងក្រុមប៉ាតុកម្មទាមទារយុត្តិធម៌ សិទ្ធិសេរីភាពរស់នៅរបស់

    ខ្មែរយើងជាដាច់ខាត! យើងស្រេកឃ្លានយុត្តិធម៌ខ្លាំងណាស់! យើងស្រេកឃ្លានសិទ្ធិសេរីភាព

    ខ្លាំងណាស់! យើងចង់បានប្រទេសយើងឯករាជ្យមិនជំពាក់បំណុលគេ! យើងមិនចង់ឲ្យប្រទេស

    យើងបន្តបាត់បង់ព្រៃឈើតទៅទៀតទេ!

    ដូចនេះសូមបងប្អូនរាល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលគេបង្ខំ

    ឲ្យមកគំរាមប្រជាជនសូមធ្វើការពិចារណាឲ្យបាលល្អផង ថាតើអ្នកដែលយើងគេមកឲ្យគំរាម

    និងបំណងប្រើអំពើហឹង្សា ឬវាយប្រហារនេះ ជាជនជាតិខ្មែរ ជាម៉ែជាឪ ជាបងជាប្អូនរបស់យើង

    ឬជាជនបរទេស??? កុំសម្លាប់ជាតិយើងព្រោះតែ ទទួលសំណូក និងផ្គាប់ចិត្តមេដឹកនាំដែលជា

    ជនបំផ្លាញជាតិឲ្យសោះ។ យើងត្រូវតែប្រឆាំងជាដាច់ខាតបើមានជនណាម្នាក់មកវាយប្រហារ

    ឬសម្លាប់ជាតិសាសន៍ខ្មែរយើង​ គឺយើងត្រូវតែមិនអនុគ្រោះឲ្យជាដាច់ខាត! ក្នុងពេលធ្វើបាតុកម្ម

    បើមានជនបង្កប់ណាមកក្លែងបន្លំឲ្យឆ្លៀតឪកាសវាយប្រហារនិងសម្លាប់ខ្មែរយើង គឺយើងត្រូវតែ

    វែកមុខរកឲ្យឃើញចាប់យកមកផ្តន្ទាទោសចំពោះមុខសាធារណៈជនឲ្យគេបានដឹងបានឮពីអំ

    ពើថោកទាបរបស់ពួកវា។ យើងត្រូវតែហ៊ានតស៊ូដើម្បីជាតិ ប្រជាជន ដើម្បីសិទ្ធិសេរីភាពនិងការ

    រស់នៅ ដើម្បីប្រទេសជាតិ និងព្រះមហាក្សត្រយើង! សព្វថ្ងៃព្រះមហាក្សត្រយើងលោកគ្មានសិទ្ធិ

    អ្វីទាំងអស់ក្នុងការសម្រេច និងសម្របសម្រួលនយោបាយផ្ទៃក្នុងឡើយ។ ព្រះអង្គជាជាតិខ្មែរ

    ព្រះអង្គជាម្លប់របស់កូនចៅខ្មែរ ព្រះអង្គលោកគ្មានចង់បានអ្វីក្រៅតែសុខសន្តិភាព សេរីភាព

    ភាពរីកចំរើន និងវិបុលសុខជូនប្រជារាស្ត្ររបស់ព្រះអង្គឡើយ។

  3. Former Hia lola says:

    ​ល្អ​មើលដែរ កន្លែងដែល​គណបក្សប្រឆាំង​បាន​ឈ្នះ​សម្លេងឆ្នោត​នោះ​ មានជនជាតិវៀតណាម​យ៉ាងច្រើន