Monday, 12 August 2013
ឆាយ ច័ន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នឹងផ្ញើលិខិតជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃនេះ ដើម្បីស្នើសុំឲ្យមានការស៊ើបអង្កេតក្រុមមនុស្សដែលមិនស្គាល់អត្តសញ្ញាណប្រមាណ ៥ នាក់ ដែលជិះម៉ូតូតាមរថយន្តរបស់លោក កាលពីថ្ងៃសុក្រ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យបក្សសង្គ្រោះជាតិ បានថ្លែងកាលពីម្សិលមិញថា កាលពីថ្ងៃសុក្រ មានមនុស្សប្រុសមិនស្គាល់អត្តសញ្ញាណមួយក្រុម មានគ្នាពី ៤ ទៅ ៥ នាក់ បានជិះម៉ូតូ ៣-៤ គ្រឿង តាមរថយន្តរបស់លោក កឹម សុខា ជាប់រហូត បើទោះបីជារូបលោកធ្វើដំណើរទៅទីណា ឬឈប់កន្លែងណាក៏ដោយ។ លោកបាននិយាយថា ៖ «យើងក៏មិនដឹងថា ជាការគំរាមកំហែងរបស់រដ្ឋាភិបាល ឬរបស់ក្រុមដទៃណាទេ។ តែលិខិតនឹងដាក់ជូនដំណឹង ដល់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ដើម្បីស្នើឲ្យចាត់វិធានការស៊ើបអង្កេតថា ក្រុមនោះមានបំណងយ៉ាងណា?»។
លោក កឹម សុខា បានចាត់ទុកក្រុមមនុស្សដែលជិះម៉ូតូតាមរថយន្តរបស់លោកនេះថា ជាការគំរាមកំហែងមួយ មកលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ លោក កឹម សុខា បាននិយាយនៅក្នុងវេទិកាអ្នកស្តាប់វិទ្យុ អាស៊ីសេរី កាលពីយប់ថ្ងៃសុក្រថា៖ «តើយុត្តិធម៌យ៉ាងម៉េច បើគំរាមតាំងពីមេបក្សទៀតនោះហើយមុខអ្នកដែលជិះម៉ូតូតាមឡានរបស់ខ្ញុំ ទាំងអស់នោះ ខ្ញុំស្គាល់។ សូមឲ្យរដ្ឋាភិបាលល្មមដូរគំនិត តាមដានបង្ខំឲ្យគេធ្វើតាមខ្លួនទៅ គឺត្រូវខំធ្វើអ្វីឲ្យល្អឲ្យគេតាមខ្លួនវិញ។ គេតាមដានឡានខ្ញុំ ខ្ញុំជិះដល់ណា គេជិះដល់ហ្នឹង ពេលខ្ញុំបត់ទៅណាគេបត់ទៅហ្នឹង។ ឥឡូវខ្ញុំថតរូបបានទៀត តើគាត់ថា អ្នកហ្នឹងជាអ្នកណា?»។
លោកកឹម សុខា បានលើកឡើងថា កាលពីមុនការបោះឆ្នោត មានការគំរាមកំហែងទៅលើសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើនករណី និងមានការឃុំខ្លួនពួកគេក្នុងពន្ធនាគារ ដោយលើកហេតុផលផ្សេងៗ តែតាមពិត គឺជារឿងនយោបាយ។
ប៉ុន្តែ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនជឿថា មានអ្នកជិះម៉ូតូតាមរថយន្តរបស់លោក កឹម សុខា នោះទេ ដោយចាត់ទុកការលើកបញ្ហានេះឡើង ថាជាការដុតកម្តៅស្ថានការនយោបាយឲ្យកាន់តែក្តៅ។
លោកបាននិយាយថា ៖ «ឯកឧត្តមឧប ធ្លាប់ថា មិនមានការគំរាមទេមានតែការនិយាយទល់មុខគ្នា។ ខ្ញុំគិតថា រដ្ឋាភិបាល ឬក្រសួងមហាផ្ទៃ ទៅជិះម៉ូតូតាមបានប្រយោជន៍អីគាត់ចេះតែនិយាយ»។
លោក ខៀវ សុភ័គ បានគូសបញ្ជាក់ថា បើរដ្ឋាភិបាលមានចេតនាជិះម៉ូតូតាមវិញ «គឺមិនធ្វើជាចំហ» ឡើយ។
លោកបន្តថា៖ «នេះជាសាររបស់គាត់ ដើម្បីដំឡើងកម្តៅបរិយាសដែលគាត់មិនជួយធ្វើឲ្យកម្តៅបរិយាកាសស្រកចុះ តែបែរជាធ្វើឲ្យកាន់តែក្តៅទៅវិញ។ គាត់គួរជួយផ្ញើសារបន្ថយកម្ដៅក្នុងពេលហ្នឹង»។
ចាប់តាំងពីក្រោយការបោះឆ្នោតមក គណបក្សសង្គ្រោះជាតិបានព្រមានធ្វើមហាបាតុកម្មអហិង្សា ប្រសិនបើគណៈកម្មការចម្រុះមួយដែលដឹកនាំដោយអង្គការសហប្រជាជាតិ មិនត្រូវបានបង្កើតឡើង ទៅតាមការទាមទាររបស់ខ្លួន ដើម្បីធ្វើការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីក្នុងការបោះឆ្នោតទេនោះ។ ការព្រមានធ្វើមហាបាតុកម្មនេះ បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន មានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលគេឃើញកងកម្លាំង និងរថយន្តយោធារបស់រដ្ឋាភិបាលជាច្រើន ត្រូវបានគេចល័តខុសប្រក្រតី ដែលហាក់ដូចជាសញ្ញាមួយបង្ហាញយ៉ាងច្បាស់ថា ប្រសិនបើគណបក្សប្រឆាំងដឹកនាំឲ្យមានការតវ៉ាណាមួយកើតឡើង រដ្ឋាភិបាលនឹងធ្វើការបង្ក្រាប៕
i’m sure this was a personal problems, as for loving affair ,,
this guy has so much problems with his lovers ,,,
you better keep ur nose cleaned,,
ល្មមចុះហើយ ២៨ ឆ្មាំ ហើយ រាស្រ្តភាគច្រើនវេទនាណាស់!
ខ្ញុំមិនហានឃាត់រដ្ឋាភិបាលមិនឲ្យបង្ក្រាបនោះទេតែដល់តំណាក់កាលនិងសម័យនេះទៅហើយវាដូច ជាមិនត្រូវនិងសភាពការណ៍នោះទេប្រសិនបើរដ្ឋាភិបាលប្រើទាហាននិងប៉ូលីសមកបង្ក្រាបបាតុករនោះ ហើយប្រសិនបើដូច្នេះមែននោះជីវិតនយោបាយរបស់មេដឹកនាំបច្ចុប្បន្នប្រាកដណាស់និងរួញខ្លីទៅៗ និងអាចបាត់រូបរាងទៀតផង។ ប្រទេសដែលប្រើកំលាំងបាយដើម្បីទប់ទល់បាតុករអហឹង្សាមិនដែល បានជោគជ័យនោះទេនៅសម័យទំនើបនេះ។ សម័យទំនើបគឺគេប្រើនយោបាយតម្លាភាពមិនមែន នយោបាយភូតភនិងផ្តាច់ការនោះទេព្រោះមនុស្សកាន់តែចេះដឹងហើយគេយល់នូវអ្វីៗដែលអ្នកដឹកនាំ កំពុងតែធ្វើ ហើយគេក៍មិនចង់មានមេដឹកនាំយ៉ូឆ្នាំនោះដែរគឺគេចង់ផ្លាស់ប្តូរទើបមានការរីកចំរើនតាម ការវិវឌ្ឍននៃពិភពលោក។
Chourn
គេជិះម៉ូតូទៅផ្ទះគេសោះគេគំរាមដែរ សូមឲ្យនិយមន័យគំរាម ?
គេបង្ក្រាបតែជនណាដែលបង្ករចលាចលទេ
បើបង្ករចលាចលទេកម្លាំងសម្ថចកិច្ចបង្រ្កាបហើយ
Mr. Chourn,
CPP loose everything. Hopeless. All Cambodian know CPP.
Government has to keep the social security.That is his duty.
y
អើអាវ៉ាChournអញឲ្យនិយមន័យជំនួសឯកឧត្តមកឹម សុខាចុះអាក្អូន ។សូមលើកជាឧទាហរណ៌
ដើម្បីអោយអាក្អូនងាយយល់: ដូចជានាយករដ្ឋមន្រ្តីប្លន់ថា បើគណះបក្សសង្រ្គោះជាតិឈ្នះស្រុក
ខ្មែរច្បាស់ជាកើតសង្រ្គាមជាមិនខាន នេះជានិយមន័យ គំរាម។