សមាគម​ទេសចរណ៍​ខ្លះ​មិន​សប្បាយ​ចិត្ត​នឹង​ការ​បង្ខំ​ឲ្យ​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត

មន្ត្រី​រាជការ​មួយ​ចំនួន​នៅ​តាម​​បណ្ដា​ខេត្ត ក្រៅ​តែ​ពី​ធ្វើ​ញត្តិ​គាំទ្រ​លទ្ធផល​​​នៃ​ការ​បោះ​ឆ្នោត​ដើម្បី​ភាព​ជោគជ័យ​នៃ​គណបក្ស​កាន់​អំណាច​នោះ គឺ​ថែម​ទាំង​បាន​បំផុស​ឱ្យ​អង្គការ ឬ​សមាគម​ក្រៅ​រដ្ឋាភិបាល​ខ្លះ ជួយ​ធ្វើ​ញត្តិ​គាំទ្រ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​​​​ដែរ។

ដោយ ហង្ស សាវយុត
2013-08-12
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប បាន​សំដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​​មន្ត្រី​រាជការ​ខ្លះ​ដែល​តម្រូវ​ឱ្យ​ពួកគេ​ធ្វើ​សេចក្ដី​ថ្លែងការណ៍ និង​ទទួល​ស្គាល់​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​៥ កន្លង​ទៅ គឺ​ប្រកប​ដោយ​ភាព​សេរី​​និង​យុត្តិធម៌ អាច​ទទួល​យក​បាន​នោះ។

សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ខ្លះ​បាន​អះអាង​ថា កាល​ពី​ពេល​ថ្មីៗ ពួកគេ​បាន​ទទួល​គំរូ​​នៃ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​រៀបចំ​ខ្លឹមសារ​រួច​ជា​ស្រេច ​សំដៅ​គាំទ្រ​ការ​បោះ​ឆ្នោត ឬ​ក៏​គាំទ្រ​ទៅ​លើ​គណបក្ស​​​​កាន់​អំណាច។ ប្រសិន​បើ​សមាគម​ណា​មួយ​ចាប់​អារម្មណ៍ គឺ​គ្រាន់​តែ​ចុះ​ហត្ថលេខា​បោះ​​ត្រា​ប្រគល់​ត្រឡប់​ទៅ​ឱ្យ​អ្នក​ចែក​វិញ​គឺ​ជា​ការ​ស្រេច មិន​ចាំ​បាច់​ចំណាយ​ពេល​ធ្វើ​ខ្លួន​ឯង​ទេ។

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​សីហា ថា កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា កន្លង​ទៅ មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​យក​គំរូ​នៃ​សេចក្ដី​ថ្លែងការណ៍​សម្រាប់​គាំទ្រ​ការ​បោះ​ឆ្នោត​មួយ​មក​ឱ្យ​រូប​លោក។ លោក​បាន​ពិនិត្យ​លើ​គំរូ​នៃ​សេចក្ដី​ថ្លែងការណ៍​នោះ ​គឺ​មាន​ន័យ​ថា គេ​ចង់​ឱ្យ​ចូល​រួម​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មាន​លក្ខណៈ​សេរី និង​យុត្តិធម៌ មាន​តម្លាភាព និង​គ្មាន​អំពើ​ហិង្សា​ជា​ដើម។

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ដដែល​បាន​បញ្ជាក់​ថា ទោះ​យ៉ាង​ណា លោក​មិន​យល់​ព្រម​ចុះ​ហត្ថលេខា​និង​បោះត្រា​លើ​គំរូ​នៃ​សេចក្ដី​ថ្លែងការណ៍​​នោះ​ឡើយ ដោយសារ​តែ​លោក​ដឹង​ថា ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា កន្លង​ទៅ គឺ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន៖ «ខ្ញុំ​គិត ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ ពីព្រោះ​ភាព​ជាក់ស្ដែង ខ្ញុំ​ក៏​ជា​អ្នក​សង្កេតការណ៍​មួយ​ដែរ​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ខ្ញុំ​ឃើញ​មាន​ផល​អវិជ្ជមាន​ជា​ច្រើន​ដែល​ខ្ញុំ​ជួប​ប្រទះ គឺ​ប្រជាជន​វៀតណាម យ៉ាង​ច្រើន ដែល​មាន​ឈ្មោះ​បោះ​ឆ្នោត ហើយ​មួយ​ទៀត ក៏​ខ្ញុំ​ចាប់​បាន​ឯកសារ​មួយ​ចំនួន​ដែល​បោះ​ឆ្នោត​ឈ្មោះ​ជាន់​ជាមួយ​នឹង​ឈ្មោះ​គេ​មាន​អត្តសញ្ញាណប័ណ្ណ​ត្រឹមត្រូវ ​មួយ​ចំនួន​ដែរ»

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ​បាន​បដិសេធ​ថា គំរូ​នៃ​សេចក្ដី​ថ្លែងការណ៍​នោះ គឺ​គេ​ពុំ​បាន​ចែក​ ទៅ​ឱ្យ​សមាគម​ក្រៅ​រដ្ឋាភិបាល​ដោយ​បង្ខំ​ឱ្យ​គាំទ្រ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ទេ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក ង៉ូវ សេងកាក់ បាន​មាន​ប្រសាសន៍​ថា គំរូ​នៃ​សេចក្ដី​ថ្លែងការណ៍​នោះ គឺ​ពិត​ជា​លោក​បាន​ធ្វើ​មែន ក៏ប៉ុន្តែ​លោក​មិន​បាន​ចែក​ចាយ​ទៅ​ឱ្យ​សមាគម​​ក្រៅ​រដ្ឋាភិបាល​ណា​ឡើយ។

លោក​បញ្ជាក់​ថា ការ​ធ្វើ​គំរូ​នៃ​សេចក្ដី​ថ្លែងការណ៍​នេះ គឺ​គ្រាន់​តែ​បម្រុង​​ទុក​ប្រសិន​បើ​សមាគម ឬ​អង្គការ​ណា​មួយ​ត្រូវ​ការ​អាច​មក​សុំ ហើយ​គ្រាន់​តែ​ចុះ​ហត្ថលេខា​បោះ​ត្រា​នៅ​លើ​នោះ​ជា​ការ​ស្រេច មិន​ចាំបាច់​ចំណាយ​ពេល​យូរ​ក្នុង​ការ​សរសេរ​ទេ៖ «អា​ហ្នឹង​គ្រាន់​តែ​ជា​គំរូ​មួយ គ្រាន់​តែ​យើង​ធ្វើ​ព្រាង បើ​គាត់​ចង់​សរសេរ​សម្រាប់​ពួក​គាត់​ហ្នឹង គឺ​ឱ្យ​គំរូ​ពួក​គាត់​ទៅ។ បើ​សិន​សមាគម​យល់​ថា គាំទ្រ ក៏​គាំទ្រ​ទៅ បើ​សិន​មិន​គាំទ្រ ស្រេច​តែ​ចិត្ត​របស់​គាត់ អត់​មែន​ជា​ការ​បង្ខិតបង្ខំ​អ្វី​ទេ»

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន គំរូ​នៃ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​ការ​បោះ​ឆ្នោត​នោះ គឺ​បាន​ចែក​ ទៅ​ឱ្យ​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប ដើម្បី​ស្វែង​រក​ការ​គាំទ្រ។

អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​ថា សេចក្ដី​ថ្លែងការណ៍​ដែល​គាំទ្រ​ការ​បោះ​ឆ្នោត​នោះ មិន​មែន​តែ​អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល​ទេ គឺ​មន្ត្រី​រាជការ​ខ្លះ​ក៏​បាន​ធ្វើ​ដូច​គ្នា។ លោក ចាន់ សុវ៉េត បាន​ហៅ​ការ​ធ្វើ​ញត្តិ​គាំទ្រ​ការ​បោះ​ឆ្នោត​នេះ គឺ​សំដៅ​ទៅ​ដល់​គាំទ្រ​​លទ្ធផល​មួយ​ដែល​ធ្វើ​ឱ្យ​​​គណបក្ស​ប្រជាជន​កម្ពុជា អាច​ទទួល​បាន​អាសនៈ​គ្រប់គ្រាន់​ក្នុង​ការ​ឈាន​ទៅ​ដល់​បង្កើត​រដ្ឋាភិបាល​ថ្មី បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ៥​ឆ្នាំ​ទៅ​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

3 Responses to "សមាគម​ទេសចរណ៍​ខ្លះ​មិន​សប្បាយ​ចិត្ត​នឹង​ការ​បង្ខំ​ឲ្យ​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត"

  1. តាចាស់ says:

    បើឈ្នះពិតប្រាកដមែន ទៅចាំបាច់អីស្លន់ស្លោម៉្លេះ?

  2. ជា តារ៉ា says:

    ខ្ញុំមិនហានឃាត់រដ្ឋាភិបាលមិនឲ្យបង្ក្រាបនោះទេតែដល់តំណាក់កាលនិងសម័យនេះទៅ

    ហើយវាដូច ជាមិនត្រូវនិងសភាពការណ៍នោះទេប្រសិនបើរដ្ឋាភិបាលប្រើទាហាននិងប៉ូលីស

    មកបង្ក្រាបបាតុករនោះហើយប្រសិនបើដូច្នេះមែននោះជីវិតនយោបាយរបស់

    មេដឹកនាំបច្ចុប្បន្នប្រាកដណាស់និងរួញខ្លីទៅៗ និងអាចបាត់រូបរាងទៀតផង។

    ប្រទេសដែលប្រើកំលាំងបាយដើម្បីទប់ទល់បាតុករអហឹង្សាមិនដែល

    បានជោគជ័យនោះទេនៅសម័យទំនើបនេះ។ សម័យទំនើបគឺគេប្រើនយោបាយ

    តម្លាភាពមិនមែន នយោបាយភូតភនិងផ្តាច់ការនោះទេព្រោះមនុស្សកាន់តែចេះដឹងហើយគេ

    យល់នូវអ្វីៗដែលអ្នកដឹកនាំ កំពុងតែធ្វើ ហើយគេក៍មិនចង់មានមេដឹកនាំយ៉ូឆ្នាំនោះ

    ដែរគឺគេចង់ផ្លាស់ប្តូរទើបមានការរីកចំរើនតាម ការវិវឌ្ឍននៃពិភពលោក។

    ======================

    ថោកទាបខ្លាំងណាស់កោតតែមិនចេះខ្មាស់ប្រជាជនខ្លួនឯងសោះ! នេះហៅថាសែនមហា

    មុខក្រាស់ តើប្រឹងត្រដរដល់ណាទៀត??? ទោះជាឈ្នះបែបនេះក៏អត់មានតម្លៃដែរ!

    ទោះជាដឹកនាំតទៅទៀតក៏គ្មានខ្លឹមសារដែរ! ប្រជាជននឹងមិនពេញចិត្តគ្រប់គ្នា! ប្រជាជននឹង

    ធ្វើបុណ្យដាក់បណ្ដាសាឲ្យវិនាសហិនហោចព្រាត់ ប្រាស់ប្រពន្ធកូនចៅ ញាតិសណ្តាន និង

    ចុះនរកគ្រប់ៗគ្នា នឹងកើតមកសោយសុខក្នុងឋានសត្វតិរច្ឆានរាប់ពាន់ម៉ឺនអនន្ត!

    តើបណ្តាញក្រុមចោរទៅរកឯណាទៀតគឺពួកមុខក្រាស់ទាំងអស់នេះហើយ​

    ពិសេសគឺអាគ.ជ.ប នេះ ដែលធ្វើឲ្យប្រទេសខ្មែររលាយហិនហោចជាច្រើនទសវត្សរ៍មកហើយ ។

    វានឹងត្រូវបណ្ដាសារបស់ប្រជាពលរដ្ឋខ្មែររាល់ថ្ងៃជាក់ជាមិនខាន!

    សូមឲ្យកម្លាំងចិត្តកូនខ្មែរគ្រប់រូបក្រោកឡើង!!!

    ហេតុអីបានជាបងប្អូនមិនយល់? មើលចុះមហារមេចោរគឺនៅឃើញនិងមុខ

    និងភ្នែកស្រាប់ហើយ​គឺវាលួចសន្លឹកឆ្នោតហើយថែមទាំងប្លន់លទ្ធផលបោះឆ្នោតរបស់បងប្អូន

    ខ្មែរស្នេហាជាតិយើងទៀត។

    ចុះអីក៏មានចារឹកថោកទាបខ្លាំងម្លេះ? បក្សសង្គ្រោះជាតិឈ្នះវាដាច់ឆ្ងាយណាស់!

    តើពួកវានឹងរស់នៅបានសុខស្រួលទេទៅថ្ងៃខាងមុខ??? ព្រះលោកមានពុទ្ធដីការថាអ្នកលួច

    ប្លន់គេរស់មិនស្រណុក និងមិនបានយូរទេ ដោយសារត្រូវបណ្តាសាគេរាល់ថ្ងៃ ទោះបីខំប្រឹង

    ធ្វើបុណ្យប៉ុន្មានវត្តក៏គេចមិនផុតនិងកម្មពារនេះដែរ។

    គិតៗទៅក្រុមគណៈបក្សប្រជាជនគឺសុទ្ធសឹងជាជនពាល ជនចោរ ជនអត់សាសនា ជនបំផ្លាញ

    ប្រទេសជាតិ ជនសាហាវព្រៃផ្សៃ ជននរកប្រែត អាសូរកាយ ជនសត្វតិរច្ឆាន

    គ្មានស្គាល់ខុសត្រូវ។​ ខិតខំប្រើគ្រប់ល្បិចកល និងអំពើថោកទាប គ្រប់ទីកន្លែង ប៉ិន្នឹងហើយនៅ

    តែមិនឈ្នះទៀត។ ខំចល័តទ័ពដាក់ពង្រាយបំភ័យប្រជាពលរដ្ឋ។ បង្ខំឲ្យកងទ័ពនិងកងកម្លាំង

    គ្រប់ប្រភេទធ្វើការសម្បត់ដើម្បីការពារអំណាចរបស់ខ្លួន និងរហូតមិនទុកចិត្តកងទ័ព

    និងកងកម្លាំងប្រដាប់អាវុធដែលនៅទីក្រុងភ្នំពេញដោយធ្វើការដកហូតអាវុធពីពួកគាត់ចេញ។

    ដោយនិយាយថា កម្លាំងប្រដាប់អាវុធនៅទីក្រុងភ្នំពេញអសមត្ថភាព​ ទើបគេប្រើទព័ពីបណ្តាខេត្ត

    ទៅវិញ។ ចុះអីក៏ថោកយ៉ាងនេះ???

    ដូចនេះ អ្នកដែលទៅពីបណ្ដាខេត្តត្រូវតែមានស្មារតីស្នេហាជាតិ ការពារជាតិ មិនត្រូវឲ្យ

    មានជនណា ឬក្រុមណាមកឃាត់ឃាំងក្រុមប៉ាតុកម្មទាមទារយុត្តិធម៌ សិទ្ធិសេរីភាពរស់នៅរបស់

    ខ្មែរយើងជាដាច់ខាត! យើងស្រេកឃ្លានយុត្តិធម៌ខ្លាំងណាស់! យើងស្រេកឃ្លានសិទ្ធិសេរីភាព

    ខ្លាំងណាស់! យើងចង់បានប្រទេសយើងឯករាជ្យមិនជំពាក់បំណុលគេ! យើងមិនចង់ឲ្យប្រទេស

    យើងបន្តបាត់បង់ព្រៃឈើតទៅទៀតទេ!

    ដូចនេះសូមបងប្អូនរាល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលគេបង្ខំ

    ឲ្យមកគំរាមប្រជាជនសូមធ្វើការពិចារណាឲ្យបាលល្អផង ថាតើអ្នកដែលយើងគេមកឲ្យគំរាម

    និងបំណងប្រើអំពើហឹង្សា ឬវាយប្រហារនេះ ជាជនជាតិខ្មែរ ជាម៉ែជាឪ ជាបងជាប្អូនរបស់យើង

    ឬជាជនបរទេស??? កុំសម្លាប់ជាតិយើងព្រោះតែ ទទួលសំណូក និងផ្គាប់ចិត្តមេដឹកនាំដែលជា

    ជនបំផ្លាញជាតិឲ្យសោះ។ យើងត្រូវតែប្រឆាំងជាដាច់ខាតបើមានជនណាម្នាក់មកវាយប្រហារ

    ឬសម្លាប់ជាតិសាសន៍ខ្មែរយើង​ គឺយើងត្រូវតែមិនអនុគ្រោះឲ្យជាដាច់ខាត! ក្នុងពេលធ្វើបាតុកម្ម

    បើមានជនបង្កប់ណាមកក្លែងបន្លំឲ្យឆ្លៀតឪកាសវាយប្រហារនិងសម្លាប់ខ្មែរយើង គឺយើងត្រូវតែ

    វែកមុខរកឲ្យឃើញចាប់យកមកផ្តន្ទាទោសចំពោះមុខសាធារណៈជនឲ្យគេបានដឹងបានឮពីអំ

    ពើថោកទាបរបស់ពួកវា។ យើងត្រូវតែហ៊ានតស៊ូដើម្បីជាតិ ប្រជាជន ដើម្បីសិទ្ធិសេរីភាពនិងការ

    រស់នៅ ដើម្បីប្រទេសជាតិ និងព្រះមហាក្សត្រយើង! សព្វថ្ងៃព្រះមហាក្សត្រយើងលោកគ្មានសិទ្ធិ

    អ្វីទាំងអស់ក្នុងការសម្រេច និងសម្របសម្រួលនយោបាយផ្ទៃក្នុងឡើយ។ ព្រះអង្គជាជាតិខ្មែរ

    ព្រះអង្គជាម្លប់របស់កូនចៅខ្មែរ ព្រះអង្គលោកគ្មានចង់បានអ្វីក្រៅតែសុខសន្តិភាព សេរីភាព

    ភាពរីកចំរើន និងវិបុលសុខជូនប្រជារាស្ត្ររបស់ព្រះអង្គឡើយ។

  3. khmer heart says:

    សូមបងប្អូនខ្មែរទាំងអស់គ្នាធ្វើពិធីដាក់បណ្តាសាជារៀងរាល់ថ្ងៃដល់ពួកមនុស្សអាក្រក់កេងបន្លំសន្លឹកឆ្នោតរាស្រ្ត និង​បំភ្លេចបំផ្លាញសម្បត្តិធម្មជាតិដូនតាខ្មែរយើងអោយវាវិនាសមហន្តរាយទាន់ហន់ព្រោះនៅក្នុងលោកនេះពិតជាមានតវ្តុសក្តិសិទ្ឋពិតប្រាកដ ជាពិសេសពួកអាក្រុម គ​ ជ ប​ អោយវាវិនាសមហន្តរាយទាន់ហន់ ។