អាជ្ញាធរ​ដៀម​ដាម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង

Monday, 12 August 2013
ម៉ៃ ទិត្យថារ៉ា និង Abby Seiff
ភ្នំពេញ ប៉ុស្តិ៍

2_story_1

កងកម្លាំងសមត្ថកិច្ច​ឈរការពារ នៅ​ខាង​ក្រៅ​ការិយា​ល័យ​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​បិទ​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត នៅក្នុងខេត្តកណ្តាល កាលពីខែមុន។ រូបថត សហការី

កណ្តាលៈ ពីរ​សប្តាហ៍​បាន​កន្លង​ផុត​ទៅ ខេត្ត កណ្តាល មាន​បញ្ហា​កើត​ឡើង​ច្រើន​គួរ​សម។ បញ្ហា​បាន​ផ្ទុះ​ឡើង នៅ​ឯ​ស្ថានីយ​បោះឆ្នោត​ជាច្រើន​ជា​ទី​ដែល​អ្នក​បោះឆ្នោត​ត្រូវ​បាន​គេ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី ហើយ​យ៉ាង​ហោច​ណាស់ មាន​ស្ថានីយ​មួយ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​បិទ​ទ្វារ ខណៈ​ដែល​អ្នក​ស្រុក បាន​រារាំង​នូវ​អ្វី ដែល​ពួក​គេ បាន​អះអាង​ថា ជា​អ្នក​នៅ​ខាង​ក្រៅ​បាន​ចូល​ទៅ​បោះឆ្នោត​នៅ​ក្នុង​ឃុំ​របស់​ពួក​គេ។

នៅ​ទី​បញ្ចប់ ខេត្ត​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្លា​ដែល​លោក ហ៊ុន សែន បាន​ឈរ​ឈ្មោះ​នេះ បាន​ជះ​ឥទ្ធិពល​ជា​លើក​ដំបូង​។ គណបក្ស​ប្រជាជន ដែល​ធ្លាប់​តែ​ឈ្នះ​ឆ្នោត​នាំ​មុខ​ខ្លាំង នៅ​ក្នុង​ខេត្ត​នេះ ទទួល​បាន​ត្រឹម​តែ ៤០ ភាគរយ ទល់​នឹង ៥៦ ភាគរយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន គឺ​គណបក្ស​ប្រជាជន ទទួល​បាន ៥ អាសនៈ​ក្នុង​ចំណោម ១១ អាសនៈ។ នេះ​បើ​តាម​តួលេខ​បឋម​របស់ គ.ជ.ប។

មាន​ចម្ងាយ​មិន​ដល់ ២០ គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី នៅ​ក្រុង តាខ្មៅ នៅ​ស្រុក ស្អាង គ្រប់​ភូមិ​ទាំង​អស់​នៅ​ក្នុង​ឃុំ​ខ្លះ បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រឆាំង ហើយ​ខណៈ​ដែល​អាជ្ញាធរ​មូលដ្ឋាន បាន​ព្យាយាម​ដោះស្រាយ​ជាមួយ​នឹង​ការ​ខាតបង់​នេះ អ្នក​ភូមិ​ខ្លះ បាន​អះអាង​ថា ពួក​គេ​កំពុង​តែ​រង​ថ្ម​បាក់។

លោក តាត សាមឿន និយាយ​ទាំង​សើច​ថា៖ «ក្រុម​មេភូមិ​ពី​គណបក្ស​ប្រជាជន មាន​ការ​ខឹង​សម្បា ព្រោះ​ពួក​គេ បាន​ចំណាយ​លុយ​យ៉ាង​ច្រើន ហើយ​លទ្ធផល​មិន​ល្អ​ទេ»។ នៅ​ភូមិ តានូ ជា​ទី​ដែល​លោក សាមឿន បាន​រស់​នៅ​ជិត​មួយ​ជីវិត​រស់​លោក «មេភូមិ​នេះ បាន​ដើរ​ស្រែក​ថា តើ​ហេតុ​អ្វី​បាន​ជា​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​? មនុស្ស​ជាច្រើន​បាន​បោះឆ្នោត​ឲ្យ​លេខ ៤»។

លោក បន្ត​ថា៖ «ការ​បោះឆ្នោត​លើក​មុន​គឺ​គណបក្ស​ប្រជាជន​ឈ្នះ តែ​ការ​បោះឆ្នោត​លើក​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ទៅ​វិញ»។ សរុប​សេចក្តី​ទៅ បក្ស​ប្រឆាំង ឈ្នះ​ប្រមាណ ២ ពាន់​សំឡេង​នៅ​ក្នុង​ឃុំ ស្អាងភ្នំ នេះ ដែល​មាន​អ្នក​បោះឆ្នោត ១ ម៉ឺន​នាក់​។ នេះ​បើ​តាម​លោក សាមឿន។

នៅ​ថ្ងៃ​បោះឆ្នោត ស្ថានីយ​បោះឆ្នោត​លេខ ១២០៤ ត្រូវ​បិទ​ទ្វារ នៅ​ម៉ោង ៩ ព្រឹក បន្ទាប់​ពី​អ្នក​ភូមិ​ខ្លះ បាន​ព្យាយាម​រារាំង​អ្នក​បោះឆ្នោត ដែល​ពួក​គេ​ថា ត្រូវ​បាន​គេ​ដឹក​តាម​ឡាន​មក​ពី​បណ្តា​ខេត្ត​ឆ្ងាយៗ​ឲ្យ​មក​បោះឆ្នោត។ បុរស​ម្នាក់ ត្រូវ​បាន​គេ​ឃុំ​ខ្លួន​អស់ ៩ ម៉ោង​ប៉ុន្តែ​នៅ​ទី​បញ្ចប់ ត្រូវ​បាន​គេ​ដោះលែង​ដោយ​មិន​មាន​ការ​ចោទ​ប្រកាន់។

លោក សាមឿន បាន​ថ្លែង​ថា ទោះ​ជា​យ៉ាង​ណា បន្ទាប់​ពី​លទ្ធផល​ចេញ «ប្រជា​ការពារ បាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ជុំវិញ​ទី​នោះ ដោយ​និយាយ​ថា ពួក​គេ​កំពុង​តែ​ស្វែង​រក​មនុស្ស ១០ នាក់ ដែល​ពាក់​ព័ន្ធ​នឹង​រឿង​នោះ​។ ខ្ញុំ​មិន​ដឹង​ពី​មូលហេតុ​នេះ​ទេ»។ ក្នុង​ភូមិ ១ ដែល​មាន​មនុស្ស​រាប់​រយ​នាក់​ទទួល​ខុស​ត្រូវ​ដោយ​សារ​តែ​រារាំង​អ្នក​បោះឆ្នោត ការ​គំរាម​កំហែង​បែប​នេះ​មិន​ត្រូវ​បាន​គេ​ដោះស្រាយ​ទេ។


លោក សាមឿន ថ្លែង​ថា៖ «ខ្ញុំ​បាន​ប្រាប់​ពួក​គេ នៅ​ពេល​ដែល​អ្នក​ដើរ កុំ​ដើរ​តែ​ឯង​។ ដើរ​មាន​គ្នា ២ ឬ ៣ នាក់»។

លោក នី ចរិយា មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស អាដហុក បាន​ឲ្យ​ដឹង​ថា អង្គការ អាដហុក ទទួល​បាន​បណ្តឹង​មួយ​ចំនួន​។

លោក​បន្ត​ថា៖ «តាម​ធម្មតា ការ​គំរាម​កំហែង បាន​កើត​មាន​មុន​ការ​បោះឆ្នោត។ ការ​បោះឆ្នោត​នេះ ខុស​ប្លែក​ពី​មុន​ណាស់​។ ការ​គំរាម​កំហែង កើត​ឡើង​ច្រើន បន្ទាប់​ពី​ថ្ងៃ​បោះឆ្នោត…អាជ្ញាធរ​មូលដ្ឋាន មាន​ការ​ខឹង​សម្បា​ជាមួយ​ពលរដ្ឋ (ដោយ​សារ​តែ​ពួក​គេ​មិន​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន)។ នៅ​ឆ្នាំ​នេះ ដោយ​សារ​តែ​គោល​នយោបាយ ផ្តល់​ប្រាក់​ដល់​ជន​ចាស់​ជរា ចាប់​ពី​អាយុ ៦៥ ឆ្នាំ​ឡើង​ក្នុង​ម្នាក់ៗ ៤ ម៉ឺន​រៀល​ក្នុង​មួយ​ខែ ផ្តល់​ប្រាក់​ខែ ៦០ ម៉ឺន​រៀល​ដល់​កម្មករ​រោងចក្រ និង ១ លាន​រៀល​សម្រាប់​មន្ត្រី​រាជការ គណបក្ស​សង្គ្រោះ​ជាតិ អាច​ទាក់​ទាញ​ការ​គាំទ្រ​បាន​ច្រើន​ក្នុង​ចំណោម​អ្នក​គាំទ្រ លើ​ការ​សន្យា​ធ្វើ​ផ្លូវ ស្ពាន​របស់​គណបក្ស​ប្រជាជន។

ដូច​លោក លួន សុគន្ធា អ្នក​ភូមិ​ម្នាក់ បាន​អះអាង​ថា៖ «ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត សារុង ៧០០ ត្រូវ​បាន​គណបក្ស​ប្រជាជន​យក​មក​ចែក​ក្នុង​ភូមិ​នេះ ប៉ុន្តែ​នៅ​ពេល​បោះឆ្នោត ពួក​គេ​ទទួល​បាន ៣០០ សំឡេង»។ ក្នុង​ភូមិ ព្រែកឆ្លង ដែល​លោក សុគន្ធា រស់​នៅ មាន​ការ​គំរាម​កំហែង​ជា​ចំហ​តិច​តួច។

ភរិយា​របស់​លោក សុគន្ធា អ្នក​ស្រី ហ៊ុយ ផាន បាន​ថ្លែង​ថា៖ «ពួក​គេ មិន​បាន​គំរាម​កំហែង​ទេ ប៉ុន្តែ​ពួក​គេ បាន​ស្តី​បន្ទោស​អ្នក (ដែល​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ) ពួក​គេ និយាយ​ពាក្យ​មិន​ល្អ ដល់​អ្នក​ទាំង​នោះ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ពួក​យើង មិន​មាន​ការ​ព្រួយ​បារម្ភ​ទេ ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខឹង​សម្បា​ជា​ខ្លាំង»។

អ្នក​ស្រី យីន អុត នៅ​ភូមិ ព្រែកខ្មែរ ដែល​នៅ​ក្បែរ​នោះ​បាន​ថ្លែង​ថា «ឥឡូវ ខ្ញុំ​មិន​ហ៊ាន​ចាក​ចេញ​ពី​ផ្ទះ​ទេ ខ្ញុំ​បារម្ភ​អំពី​សន្តិសុខ​របស់​ខ្ញុំ»។ អ្នក​ស្រី​បញ្ជាក់​ថា៖ «លោក អនុ​ភូមិ បាន​ស្រែក​ពី​ផ្លូវ ចូល​មក​ផ្ទះ​ខ្ញុំ​ថា គាត់​មាន​ការ​ខឹង​សម្បា​រាល់​ថ្ងៃ​គាត់ រិះគន់​ខ្ញុំ។ គាត់ បាន​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​អ្នក​យក​សារុង​ខ្ញុំ? តើ​ហេតុ​អ្វី​បាន​ជា​អ្នក​យក​លុយ​ខ្ញុំ ហើយ​មិន​បោះឆ្នោត​ឲ្យ​យើង?»។

អនុ​ភូមិ លោក គីន លាង បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នោះ ដោយ​និយាយ​ថា លោក​មិន​បាន​គំរាម​កំហែង ទេ គ្រាន់​តែ​ទប់​កំហឹង​មិន​បាន​បន្ទាប់​ពី​អុ្នក​ស្រី អុត បាន​ចោទ​ប្រកាន់​លោក​ថា រុះ​រើ​ស្ពាន​មួយ មិន​ឲ្យ​លោក សម រង្ស៊ី ឆ្លង​ចូល​ជួប​អ្នក​ភូមិ​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក បាន​និយាយ​បន្ត​ថា៖ «ខ្ញុំ មិន​បាន​គំរាម​កំហែង​គាត់​ទេ ហើយ​ខ្ញុំ ក៏​មិន​បាន​ប្តឹង​គាត់​ផង​ដែរ​។ ខ្ញុំ​គ្រាន់​តែ​ស្តី​បន្ទោស​គាត់ នៅ​ពេល​ដែល​ខ្ញុំ ខឹង (នូវ​អ្វី​ដែល​គាត់​បាន​និយាយ»។

ស្រដៀង​គ្នា​នេះ​ដែរ មេឃុំ ស្អាងភ្នំ លោក ស វិចិត្រ បាន​ការពារ​កូន​ចៅ​របស់​លោក​ដោយ​និយាយ​ថា អាជ្ញាធរ​ទាំង​អស់ ត្រូវ​បាន​គេ​ហ្វឹក​ហ្វឺន​យ៉ាង​ល្អ «កុំ​ឲ្យ​មាន​ប្រតិកម្ម»។ លោក​ថ្លែង​ថា៖ «ពួក​គេ​គ្រាន់​តែ​ចោទ​ប្រកាន់​យើង ប៉ុន្តែ​យើង មិន​បាន​ធ្វើ​អ្វី​ចំពោះ​ពួក​គេ​ទេ»។

លោក វិចិត្រ បាន​និយាយ​ថា តាម​ពិត គឺ​អាជ្ញាធរ​មូលដ្ឋាន​ទេ​ដែល​ត្រូវ​បាន​កំណត់​មុខ​សញ្ញា​ដោយ​អុ្នក​បោះឆ្នោត មិន​មែន​អ្នក​ផ្សេង​ពី​នោះ​ទេ​។ លោក​បន្ត​ថា៖ «ថ្មីៗ​នេះ​ពួក​គេ និយាយ​ថា ពួក​គេ​ចង់​ឲ្យ​ខ្ញុំ​រុះរើ​ការិយាល័យ​របស់​ខ្ញុំ ព្រោះ​យើង ចាញ់​ឆ្នោត ប៉ុន្តែ​យើង​មិន​ខ្វល់​នូវ​អ្វី​ដែល​ពួក​គេ​និយាយ​ទេ»។

បើ​តាម​លោក នី ចរិយា ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ចាប់​តាំង​ពី​ការ​បោះឆ្នោត អង្គការ​លោក ទទួល​បាន​ប្រមាណ ១៥ បណ្តឹង។

លោក​បន្ត​ថា៖ «ខ្ញុំ មិន​អាច​និយាយ​ថា តើ​បញ្ហា​នេះ មាន​ជា​ទូទៅ​ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​យើង បាន​ឮ​ពី​ការ​បារម្ភ​ទាំង​នេះ។ ចាប់​តាំង​ពី​ថ្ងៃ​បោះឆ្នោត ករណី​ច្រើន​ជាង​មុន បាន​កើត​ឡើង។ រហូត​មក​ដល់​ពេល​នេះ​យើង​មិន​ឃើញ​មាន​ស្ថាប័ន​ណា​មួយ ចាត់​វិធានការ​ប្រឆាំង​ការ​គំរាម​កំហែង​នេះ​នៅ​ឡើយ​ទេ»៕ NR

 

What Next?

Recent Articles

13 Responses to "អាជ្ញាធរ​ដៀម​ដាម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង"

  1. siwatha says:

    Hun Sen and his corrupted officials have cheated and robbed cambodian people in the broad daylight, CPP has just stold people’s heard and people’s rights, people are not happy Hun Sen behavior right now…..people lose faith and very very upset because their rights were robbed and manipulate!

  2. siwatha says:

    Hun Sen and his corrupted officials have cheated and robbed cambodian people in the broad daylight, CPP has just stold people’s heard and people’s rights, people are not happy with Hun Sen behavior right now…..people lose faith and very very upset because their rights were robbed and manipulate!

  3. ប្រជាជនខ្មែរ says:

    ​ ការ​គំរាម​កំហែង កើត​ឡើង​ច្រើន បន្ទាប់​ពី​ថ្ងៃ​បោះឆ្នោត…អាជ្ញាធរ​មូលដ្ឋាន មាន​ការ​ខឹង​សម្បា​ជាមួយ​ពលរដ្ឋ
    (ដោយ​សារ​តែ​ពួក​គេ​មិន​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន) ហាស ហាស ហា ! ហាស ហាស ហាស ហាស

  4. ចែនសោ says:

    ពួកអាពូជឆ្កែដំបៅក្បាលខឹងសម្បាហើយ
    នេះមកពីអាគេបាញ់ខ្វាក់ភ្នែកមេពួកអ្ហែងវាធ្វើអាក្រក់ដាក់ប្រជាជនខ្លាំងពេក !

  5. ម៉ែហ៊ុន សែន says:

    អាកូនថោកទាប ហ៊ុន សែន អ្ហែងត្រូវតែឈប់ធ្វើបាបប្រជាជនខ្មែរ
    ឈប់ក្បត់ជាតិខ្មែរខ្លួនឯង ឈប់ប្រព្រឹត្តិអំពើអាក្រក់ឃោរឃៅស្រេកឃ្លានអំណាចទៀតទៅ
    ព្រោះអញម៉ែឪអ្ហែងស្លាប់ទៅជាខ្មោចមិនបានសេចក្ដីសុខទេ ខ្មោចក្រុមគ្រួសារគេតាមរករឿងធ្វើបាបឪអ្ហែងនិងអញរាល់ថ្ងៃ !

  6. ទុកក៏គ្មានប្រយោជន៍ says:

    អស្ចារ្យណាស់លោកមេភូមិថោកទាបបំផុតគ្មានពីរក្នុងលោកប្រាក់ខែស៊ីមិនចង់គ្របើផងធ្វើឯងមកព្រុសដូចឆ្កែវ៉ើយ…..

  7. ។។ says:

    មកពីរដ្ឋាភិបាលធ្វើអាក្រក់ច្រើនពេកបានធ្លាក់សម្លេងឆ្នោត។បើនៅតែមិនកែប្រែ ហើយធ្វើអាក្រក់ថែមទៀត​ អណ្ណត្តិក្រោយច្បាស់ជាអាណោចអាធម។

  8. Anonymous says:

    ចរិកកុម្ុុយនិស្តគឹគំរាម សំលាប់

  9. Chourn says:

    ធ្លាក់សន្លឹកឆ្នោតយ៉ាងច្រើនហើយនៅតែមិនរៀង តើនេះមកពីអ្វីគឺមកពីការគំរាមគំហែងនិងបង្ខិតបង្ខំ ហ្នឹងឯង ។ សម័យនេះគេមិនត្រូវធ្វើនយោបាយចាស់គំរិលយកវិធីផ្តាច់ការគំរាមគំហែងបំភិតបំភ័យ នោះទេគឺគេប្រើវិធីតម្លាភាពមិនភូតភរប្រកបដោយភាពវៃឆ្លាតនៃអ្នកដឹកនាំ។ ប្រជាជនសម័យនេះគេ មានការរៀនសូត្របានជ្រៅជ្រះមិនមែនដូចបន្ទាប់ពីសម័យប៉ុលពតនោះទេ ដូច្នេះប្រជាជនសម័យនេះ គេមានការយល់ដឹងគិតពិចារណាបានជ្រៅជ្រះ។ បើចង់បានសន្លឹកឆ្នោតពីពួកគាត់ចូរបំបាត់ចោលនូវ នយោបាយគំរាមគំហែងនេះចោលទៅ ហើយធ្វើអ្វីៗដោយតម្លាភាពមិនភូតភរ។

  10. មិនអីនោះទេ! ទុកអោយគេឆ្លើយចំពោះប្រជារាស្រ្ត

    និងប្រវត្តិសាស្រ្តដោយខ្លួនគេនោះទៅ។ខ្ញុំហ៊ាននិយាយថាបើសិនរដ្ធាភិបាលថ្មីតែដឹកនាំដោ

    យមនុស្សដដែលនៅក្នុងអណត្តិនេះនោះវាមិនខុសអីវានឹងអស់តំលៃចាប់ពីហ្នឹងទៅហើយដែរ

    ដែលវាងាចប្រៀបបានទៅនឹងមនុស្សម្នាក់ដើរស្រាតកណ្តាលសាធារណះក្នុងចំនោមមនុស្សរាប់លាននា

    ក់អោយគេមើលនោះទេ ។ ហ៊ុន សែន នឹងប្រៀបបានទៅមនុស្សម្នាក់នោះអែង

    តើគាត់អាចត្រូវបានប្រជាពលរដ្ធចាត់ទុកថាជាអ្នកខ្លាំង និងគោរពបានទៀតទេក្នុងពេលនេះ?

    បើមនុស្សម្នាក់នេះត្រូវបានគេចាត់ទុកថាជាបុគ្គលអាក្រក់ឬក៏ជាចោរប្លន់បាត់ទៅហើយនោះ។

    ចាំមើលចុះមិនថាជនជាតិខ្មែរ ឬ ជនជាតិបរទេសនោះទេដែលបានគិតដូចខាងលើ

    រាល់ពេលដែលវត្តមានឬឮឈ្មោះគាត់ទៅដល់ទីណាក៏ដោយ។

    ពីមុនអំនាចដែលគាត់ដណ្តើមបានមកវាស្ថិតនៅក្នុងស្ថានភាពរបស់ប្រជាពលរដ្ធដែលមានការស្ទាក់ស្ទើ

    រច្រលំបល់យ៏ក្នុងការដែលគេពិបាកបែងចែកតើនរណាល្អឬនរណាអាក្រក់?ដើម្បីទទួលស្គាល់ការពិត។

    ប៉ុន្តែពេលនេះបន្ទាប់ពីភាពស៊ីជោរ ជិះសេះលែងដៃ និង

    អំនួតមិនប៉ាន់ប្រមាណរបស់គាត់ធ្វើអោយគាត់ត្រូវបានសំរេចចិត្តដោយពិតប្រាកដថាតើនរណាល្អឬនរ

    ណាអាក្រក់ហើយ ដូច្នេះអំនាចដែលគាត់ប្លន់ពីគេបាននៅពេលបច្ចុប្បន្ននេះទៀតវាអស់តំលៃ

    អស់ប្រសិទ្ធិភាព និង ឥទ្ធិពល​ដែលធ្វើអោយគេគោរពនិងកោតខ្លាចទៀតហើយ។

  11. កខគ says:

    អាណត្តិក្រោយគួរតែឈប់ចែកសារ៉ុង ឬចែកលុយទៅ
    បើបម្រើសេវាសាធារណៈឲ្យបានល្អ គេបោះឲ្យហើយ
    មិនបាច់ចំណាយប្រាក់ទិញសារ៉ុងចែកទេ ។ ប្រជាជន
    គេយល់ថា អ្វីជាការពិត ធ្វើល្អបានល្អ …

  12. រតនៈគិរី says:

    គិតទៅពួកអាក្រុមគណៈបក្សប្រជាជននេះ ធ្វើឲ្យឈើក្បាលខ្លាំងណាស់។ បើចាញ់ហើយនៅខំ

    ដណ្តើមយកឈ្នះទៀត! នេះបានហៅថាយុទ្ធសាស្ត្រឈ្នះឈ្នះឈ្នះរបស់គេមែន!

    សម្តីនិងគំនិតរ​បស់អាម្សៀសខេងនេះចង់តែគំរាមប្រជាជនតែម្តងហើយហ្ន! បើបក្សគេចាញ់

    គេមិនធ្វើឆ្កែធ្វើឆ្មាតវ៉ាបានអាច់គោក្មីធើអី។ នេះព្រោះតែគេឈ្នះ ហើយពួកឯងមកប្លន់ការឈ្នះ

    របស់គេ អីចឹងហើយបានជាទាមទាររកភាពយុត្តិធម៌ ។ អើវ៉ី ពួកគេនេះតែងតែអីចឹង ប្រជាជន

    ត្រូវក៏វាថាខុស ប្រជាជនធ្វើប៉ាតុកម្ម​ក៏ពួកវាប្រើអង្គរក្សនិងទាហ៊ានប៉ូលិសមកបង្រ្កាប ហើយ

    លួចបាញ់ប្រហារចោលគ្រាប់បែក និងចាប់ដាក់គុក! យីវើយ ពួកអានេះមិនអាណិតប្រជាជនទេ

    ពួកវាធ្វើម៉េចឲ្យតែខាងឈ្នះ ទោះប្រជាជនណាងាប់អីក៏ងាប់ទៅ។​ ឯពួកវាវិញត្រូវទាំងអស់

    បំផ្លាញព្រៃឈើក៏ត្រូវ រំលោភដីប្រជាជនក៏ត្រូវ ចាប់ប្រជាជនដាក់គុកក៏ត្រូវ គិតៗទៅពួកវាធ្វើអី

    ក៏ត្រូវដែរ វាចង់ដេញអាណាចេញពីរដ្ឋសភាក៏បានស្រេចតែចិត្តវា។ អស់ហើយកន្លែងសែនព្រែន

    ម្ចាស់ទឹកម្ចាស់ដីយើង។ ពិតជាពិរោះបស់គេមែនវើយ។

    ………………………………………………….

    យើងជាមនុស្សព្រៃគិតថាបើសិនជាមេបក្សនេះប្រកាស់ពួកគេឲ្យចូលរដ្ឋសភាដើម្បីបង្កើត

    រដ្ឋាភិបាលដែលពុំមានការយល់ព្រមនិងឯកភាពរវាងភាគីគណៈបក្សទាំង

    សងខាងទៅលើលទ្ធផល នៃការបោះឆ្នោតនោះទេបានន័យថារដ្ឋាភិបាល

    ដែលពួកគេបង្កើតនេះគឺជារដ្ឋាភិបាលចោរ ព្រោះតែលួចសន្លឹកឆ្នោត និងប្លន់លទ្ធផល

    ការបោះឆ្នោតរបស់ប្រជាពលរដ្ឋប្លន់ទឹកចិត្តឆន្ទៈរបស់ប្រជាជនស្នេហាជាតិ

    ប្លន់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ រំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

    ប្លន់លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន។ បើយ៉ាងនេះមែន តើបងប្អូនសុខចិត្តទ្រាំបានទេឲ្យ

    រដ្ឋាភិបាលចោរ ក្រុមចោរដឹកនាំប្រទេសតទៅទៀត??????

    បងប្អូនធ្វើការសិក្សាមើលថាតើប្រទេសជាតិយើងសព្វថ្ងៃកំពុងស្ថិតក្នុងសភាពបែបណា???

    សូមពិនិត្យមើលឲ្យបានច្បាស់និងស៊ីជម្រៅនៅរាល់គ្រប់វិស័យនិមួយៗ!

    វិស័យអប់រំយ៉ាងម៉េច?វិស័យសុខាភិបាលយ៉ាងម៉េច? វិស័យកសិកម្មយ៉ាងម៉េច?

    វិស័យបរិស្ថានយ៉ាងម៉េច? វិស័យវប្បធម៌យ៉ាងម៉េច?

    វិស័យសេដ្ឋកិច្ចពាណិជកម្មយ៉ាងម៉េច?វិស័យសន្តិសុខសង្គមយ៉ាងម៉េច?

    វិស័យការពារជាតិការពារបូរណៈភាពទឹកដីយ៉ាងម៉េច? យុត្តិធម៌ក្នុងសង្គមយ៉ាងម៉េច? ។ល។

    សព្វថ្ងៃយើងដើរបានតែវិស័យទេសចរណ៍មួយ ក្រៅពីនេះគឹសូន្យ។

    សូមបង្អូនធ្វើការវិភាកអំពីទឹកដីសុវណ្ណភូមិរបស់យើង

    ធ្លាប់តែរុងរឿងឥឡូវវិនាសសាបសូនអស់ហើយៗ ត្រូវប្រទេសជិតខាងមើលងាយ

    និងថែមទាំងជំពាក់បំណុលបរទេសជាច្រើនថែមទៀត។

    តើនៅខំស្រែកថាអភិវឌ្ឍន៍ខ្មោចយស្អីទៀត????

    អភិវឌ្ឍតែក្រុមគ្រួសារនិងបក្សពួករបស់ពួកវាតែមួយក្ដាប់តូចប៉ុណ្ណោះ!

    ===================
    យើងសូមគាំទ្រមតិខាងក្រោមនេះ​ (សូមសិទ្ធិចំឡងគំនិតម្ចាស់មុន ព្រោះចូលចិត្ត)
    ឥឥឥឥឥឥឥសានប្រទេសស្រេកឃ្លានយុត្តិធម៌ដូចអ្នកនៅបច្ចឹមនិងពាយ័ព្យប្រទេសដែរ
    ——————————————————————

    បើសិនជាគេប្រកាស់ជាផ្លូវការថាបក្សប្រជាជនឈ្នះឈ្នះឈ្នះមែន ពួកយើងនឹងជូយត្រេកអរ

    ហើយនឹងជួយស្រែកថាជ័យយោបក្សបោកប្រាស់! ជ័យយោរដ្ឋាភិបាលចោរ! ពីរោះទេគ្នាយើង?

    គ.ជ.ប.មិនឯករាជទេ ពិតជាមានចុងកាណុងភ្ជង់ពីក្រោយខ្នងពួកនេះហើយ ទើបមិនហ៊ាន

    សម្ដែងការពិត។ គ.ជ.ប មានប្រពន្ធមានកូន មានម្តាយ មានឪពុក ខ្លាចងាប់ចោលពួកគេ

    ណ្ហើយទុកឲ្យប្រជាជនជេរប្រទិចសិនចុះ ថាម៉េចក៏ថាទៅ ឲ្យឈប់ក៏ឈប់ដែរ តើអ្នកណាហ៊ាន

    និងគ្រាប់សំណព្រះអើយ! បាយបាយសិនហើយ! យីពិរោះបស់គេតើវ៉ី!

  13. one khmer says:

    ប្រជាជនគឺអីច្ចឹងឯងថ្ងៃនេះគាត់បោះឆ្នោតឲ្យគេថ្ងៃក្រោយគាត់បោះឆ្នោតឲ្យយើងម្ដងវិញ
    ដូច្នេះកុំនាំគ្នាបន្ទោសគាត់ឬខឹងគាត់ខំធ្វើតែអំពើល្អៗទៅគង់តែគាត់ងាកមករកយើងវិញ
    ជាមិនខានទេ។