កម្ពុជា​​ព្យួរ​ចោល​កម្ម​វិធី​​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក

Tuesday, 13 August 2013
Abby និង លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

IMG_1362

ក្រសួងការពារជាតិកម្ពុជា ធ្វើសន្និសីទកាសែតនៅព្រឹកមិញនេះ។ រូបថត ផា លីណា

ភ្នំពេញៈ មន្ត្រី​ស្ថាន​ទូត​អាមេរិក​បាន​ឲ្យ​ដឹង​ថា​កាល​ពី​ម្សិលមិញ​ថា កម្ពុជា​បាន​សម្រេច ព្យួរ​ចោល​កម្មវិធី​​យោធា​សហ​ប្រតិបត្តិ​ការ​​​ជាមួយ​សហរដ្ឋ​អាមេរិក​មួយ​រយៈ​ពេល​ខ្លី បន្ទាប់​ពី​ការ​បោះ​ឆ្នោត។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ធ្វើ​ឡើង​ក្នុង​រាជធានី វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក អ្នក​នាំ​ពាក្យ Marie Harf បាន​និយាយ​ថា ការ​ព្យួរ​ចោល​កម្មវិធីសហ​ប្រតិបត្តិ​ការ​​​​​យោធានេះ គឺជា​ការ​សម្រេច​ចិត្ត ដោយ​ឯកតោ​ភាគី របស់​កម្ពុជា។

លោក​ស្រី​បន្ត​ថា «ក្រោយ​ពី​ការ​បោះ​ឆ្នោត ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ផ្អាក និង​បាន​លុប​ចោល​កម្មវិធី សហ​ប្រតិបត្តិ​ការ​​​​ផ្នែក​យោធា​អន្តរជាតិ​មួយ​ចំនួន រួម​ទាំង​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។ យើង​មិន​ទាន់​អាច​បែង​ចែក​ច្បាស់​ពី​ការ​លុប​ចោល នៃ​កម្មវីធី​ទាំង​នោះ​បាន​ទេ ដូច​ជា​ការ​ផ្អាក​នូវ​សហ​ប្រតិបត្តិ​ការ​យោធា»។ «យើង​មិន​ទាន់​បាន​បង្ហាញ​ពី​អ្វី​ដែល​យើង​ចង់​បាន​ដែរ​នៅ​ឡើយ​ទេ»។

មុន​ពេល​បោះ​ឆ្នោត សមាជិក​សភា​អាមេរិក​មួយ​ចំនួន បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​អាមេរិក កាត់​ជំនួយ​ដែល​ផ្តល់​មក​កម្ពុជា ប្រសិន​បើ ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ ដែល​បាន​ទៅ​ផ្តល់​សក្ខីកម្ម​ក្នុង​សវនាការ​រៀប​ចំ​ដោយ​សភា​អា​មេរិក​នោះ បាន​ជម្រុញ​សហរដ្ឋ​អាមេរិក កាត់​បន្ថយ​ជំនួយ​ផ្នែក​យោធា​តែ​ប៉ុណ្ណោះ ប៉ុន្តែ មិន​ទាន់​មាន​សេចក្តី​សម្រេច​ណា​មួយ​ជា​សាធារណៈ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឡើយ​ទេ។

កាល​ពី​ដើម​ខែ​សីហា​នេះ ក្នុង​អំឡុង​ពេល​ចុះ​ទៅ​ស្ទូង​ស្រូវ​ជាមួយ​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​កណ្តាល លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​បាន​និយាយ​ចំអក​ឲ្យ​សហរដ្ឋ​អាមេរិក ដោយ​ជំរុញ​ឲ្យ​ធ្វើ​តាម​សម្តី​របស់​ពួក​គេ​ដែល​ចង់​កាត់​ជំនួយ​បរទេស​ចំពោះ​ កម្ពុជា ប្រសិន​បើ​ពួក​គេ​ចាត់​ទុក​ថា ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា ជា​ការ​បោះឆ្នោត​ខុស​ច្បាប់។

លោក​បានអះអាងថា លោកមិន​ភ័យ​ខ្លាច​ចំពោះ​ឱសានវាទ​បែប​នេះ​ទេ។

បើ​តាម​តួលេខ​របស់​ក្រសួង​ការ​បរទេស​អាមេរិក ជំនួយ​សរុប​របស់​អាមេរិក​ចំពោះ​កម្ពុជា​គឺ​មាន​ចំនួន​ជិត ៧០ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ។

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ឆ្លើយតប​នឹង​ការ​ព្យួរ​ចោល​កម្មវិធី​​សហ​ប្រតិបត្តិ​ការ​​​យោធា ជាមួយ​និង​សហរដ្ឋ​អាមេរិកផង​ដែរ។

កិច្ច​សហប្រតិបត្តិ​ការ​យោធា​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ដែល​បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ជំនួយ​រាប់​រយ​លាន​ដុល្លារ ដល់​ផ្នែក​យោធា​កម្ពុជា រួម​ទាំង​បាន​ធ្វើ​ការ​ហ្វឹកហាត់ សមយុទ្ធ​យោធា​ជាមួយ​គ្នា​ទៀត។ សូម​បញ្ជាក់​ថា កូន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​​ទើប​ពាក់​ផ្កាយ​បី​លើ​ស្មា លោក​ ហ៊ុន ម៉ាណែត គឺជា​ពលរដ្ឋ​កម្ពុជា​ទី​មួយ ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ក្នុង​សាលា​កងទ័ព​យោធា​អាមេរិក West Point។

 

What Next?

Recent Articles

13 Responses to "កម្ពុជា​​ព្យួរ​ចោល​កម្ម​វិធី​​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក"

  1. បើខ្ជាក់ហើយកុំលេបវិញវ៉ើយ អាវ៉ា! ពួកហ្អែងអស់នេះហើយជាណាស់កំពុងដាស់ខ្លាអោយភ្ញាក់ពីដេកវិញ។

    ចាំមើលអាមេរិកនិងស្វាគមន៏ក្បាលពួកហ្អែងវិញដោយរបៀបណា។

    កុំភ្លេចថាទំហំពាណិជ្ជកម្មរបស់ខ្មែរមានប៉ុន្មានរយលានទៅកាន់អាមេរិក។ អីយ៉ា ឡូយផស់គេ!

    អាងចិនឬ?ចាំមើលចិនវាចាក់អង្ករយកអង្កាមទេ ពួកហ្អែងនេះស្គាល់ចិត្តចិនតិចពេកហើយ ។

    លឺកុំភ័យចាំអាហ៊ាជួយ តែគិតថាអាមេរិកវាមានច្រើនជាងលឺ ហើយហ៊ារកស៊ីជាមួយវាកាក់កបជាងលឺសំប្បើមណាស់ ហើយអាមេរិកវាមានអំនាចធំណាស់ប្រហែលជាហ៊ាមិនហ៊ានប្រថុយជួយលឺទេ។

  2. Kobe says:

    អត្ថបទអ្នកលេងមើលទៅអត់យល់

  3. សំឡាញ់! says:

    មាយាទមេដឹកនាំខ្មែរនៅតែដដែល សុខចិត្តក្រ ឲ្យតែមានអំណាចក្នុងទ្រុង !!!

  4. eclipse says:

    វាជាយុទ្ធសាស្ត្ររបស់បុគ្គលណាម្នាក់ មានការភ័យព្រួយខ្លាចឥទ្ធិពលកងទ័ព ស រ អា

    ចូលមកសង្គ្រប់ ធ្វើអោយបាត់បង់ផលប្រយោជន៏របស់ខ្លួន។ អ្នកត្រូវយល់ថា រឿងរ៉ាវ

    ទាំងនេះ វាកើតឡើងដោយសារអ្នកបានរឹតត្បឹតសេរីភាព បោះឆ្នោតទៅលើគណបក្ស

    ប្រឆាំងជ្រុលខ្លាំងណាស់ពេក។ អ្នកមិននិយាយគ្នាមុនការបោះឆ្នោត។ អ្នកមើលងាយ

    មេដឹកនាំគណបក្សប្រឆាំង ជ្រុលហួតហេតុ។ គេមិនខ្សោយដូចអ្នកគិត នោះទេ។

  5. ស្រុក​ខ្ញុំ​បាទ says:

    ចោល​អាមេរិក​ស្រវា​ចាប់​ចិន​វិញ ប្រយ័ត្នហិនហោច​អស់​ទៅ!

  6. មានសែនមិនបាច់ហ៊ុនបើមានហ៊ុនមិនបាច់សែន says:

    យុទ្ធសាស្ត្រសេ្តចពាល១៩៦២
    យុទ្ធសាស្ត្រសេ្តចចោរ២០១៣
    ចាក់អង្ករយកអង្កាម!!!

  7. រតនៈគិរី says:

    គិតទៅពួកអាក្រុមគណៈបក្សប្រជាជននេះ ធ្វើឲ្យឈើក្បាលខ្លាំងណាស់។ បើចាញ់ហើយនៅខំ

    ដណ្តើមយកឈ្នះទៀត! នេះបានហៅថាយុទ្ធសាស្ត្រឈ្នះឈ្នះឈ្នះរបស់គេមែន!

    សម្តីនិងគំនិតរ​បស់អាម្សៀសខេងនេះចង់តែគំរាមប្រជាជនតែម្តងហើយហ្ន! បើបក្សគេចាញ់

    គេមិនធ្វើឆ្កែធ្វើឆ្មាតវ៉ាបានអាច់គោក្មីធើអី។ នេះព្រោះតែគេឈ្នះ ហើយពួកឯងមកប្លន់ការឈ្នះ

    របស់គេ អីចឹងហើយបានជាទាមទាររកភាពយុត្តិធម៌ ។ អើវ៉ី ពួកគេនេះតែងតែអីចឹង ប្រជាជន

    ត្រូវក៏វាថាខុស ប្រជាជនធ្វើប៉ាតុកម្ម​ក៏ពួកវាប្រើអង្គរក្សនិងទាហ៊ានប៉ូលិសមកបង្រ្កាប ហើយ

    លួចបាញ់ប្រហារចោលគ្រាប់បែក និងចាប់ដាក់គុក! យីវើយ ពួកអានេះមិនអាណិតប្រជាជនទេ

    ពួកវាធ្វើម៉េចឲ្យតែខាងឈ្នះ ទោះប្រជាជនណាងាប់អីក៏ងាប់ទៅ។​ ឯពួកវាវិញត្រូវទាំងអស់

    បំផ្លាញព្រៃឈើក៏ត្រូវ រំលោភដីប្រជាជនក៏ត្រូវ ចាប់ប្រជាជនដាក់គុកក៏ត្រូវ គិតៗទៅពួកវាធ្វើអី

    ក៏ត្រូវដែរ វាចង់ដេញអាណាចេញពីរដ្ឋសភាក៏បានស្រេចតែចិត្តវា។ អស់ហើយកន្លែងសែនព្រែន

    ម្ចាស់ទឹកម្ចាស់ដីយើង។ ពិតជាពិរោះបស់គេមែនវើយ។

    ………………………………………………….

    យើងជាមនុស្សព្រៃគិតថាបើសិនជាមេបក្សនេះប្រកាស់ពួកគេឲ្យចូលរដ្ឋសភាដើម្បីបង្កើត

    រដ្ឋាភិបាលដែលពុំមានការយល់ព្រមនិងឯកភាពរវាងភាគីគណៈបក្សទាំង

    សងខាងទៅលើលទ្ធផល នៃការបោះឆ្នោតនោះទេបានន័យថារដ្ឋាភិបាល

    ដែលពួកគេបង្កើតនេះគឺជារដ្ឋាភិបាលចោរ ព្រោះតែលួចសន្លឹកឆ្នោត និងប្លន់លទ្ធផល

    ការបោះឆ្នោតរបស់ប្រជាពលរដ្ឋប្លន់ទឹកចិត្តឆន្ទៈរបស់ប្រជាជនស្នេហាជាតិ

    ប្លន់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ រំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

    ប្លន់លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន។ បើយ៉ាងនេះមែន តើបងប្អូនសុខចិត្តទ្រាំបានទេឲ្យ

    រដ្ឋាភិបាលចោរ ក្រុមចោរដឹកនាំប្រទេសតទៅទៀត??????

    បងប្អូនធ្វើការសិក្សាមើលថាតើប្រទេសជាតិយើងសព្វថ្ងៃកំពុងស្ថិតក្នុងសភាពបែបណា???

    សូមពិនិត្យមើលឲ្យបានច្បាស់និងស៊ីជម្រៅនៅរាល់គ្រប់វិស័យនិមួយៗ!

    វិស័យអប់រំយ៉ាងម៉េច?វិស័យសុខាភិបាលយ៉ាងម៉េច? វិស័យកសិកម្មយ៉ាងម៉េច?

    វិស័យបរិស្ថានយ៉ាងម៉េច? វិស័យវប្បធម៌យ៉ាងម៉េច?

    វិស័យសេដ្ឋកិច្ចពាណិជកម្មយ៉ាងម៉េច?វិស័យសន្តិសុខសង្គមយ៉ាងម៉េច?

    វិស័យការពារជាតិការពារបូរណៈភាពទឹកដីយ៉ាងម៉េច? យុត្តិធម៌ក្នុងសង្គមយ៉ាងម៉េច? ។ល។

    សព្វថ្ងៃយើងដើរបានតែវិស័យទេសចរណ៍មួយ ក្រៅពីនេះគឹសូន្យ។

    សូមបង្អូនធ្វើការវិភាកអំពីទឹកដីសុវណ្ណភូមិរបស់យើង

    ធ្លាប់តែរុងរឿងឥឡូវវិនាសសាបសូនអស់ហើយៗ ត្រូវប្រទេសជិតខាងមើលងាយ

    និងថែមទាំងជំពាក់បំណុលបរទេសជាច្រើនថែមទៀត។

    តើនៅខំស្រែកថាអភិវឌ្ឍន៍ខ្មោចយស្អីទៀត????

    អភិវឌ្ឍតែក្រុមគ្រួសារនិងបក្សពួករបស់ពួកវាតែមួយក្ដាប់តូចប៉ុណ្ណោះ!

    ===================
    យើងសូមគាំទ្រមតិខាងក្រោមនេះ​ (សូមសិទ្ធិចំឡងគំនិតម្ចាស់មុន ព្រោះចូលចិត្ត)
    ឥឥឥឥឥឥឥសានប្រទេសស្រេកឃ្លានយុត្តិធម៌ដូចអ្នកនៅបច្ចឹមនិងពាយ័ព្យប្រទេសដែរ
    ——————————————————————

    គ.ជ.ប.មិនឯករាជទេ ពិតជាមានចុងកាណុងភ្ជង់ពីក្រោយខ្នងពួកនេះហើយ ទើបមិនហ៊ាន

    សម្ដែងការពិត។ គ.ជ.ប មានប្រពន្ធមានកូន មានម្តាយ មានឪពុក ខ្លាចងាប់ចោលពួកគេ

    ណ្ហើយទុកឲ្យប្រជាជនជេរប្រទិចសិនចុះ ថាម៉េចក៏ថាទៅ ឲ្យឈប់ក៏ឈប់ដែរ តើអ្នកណាហ៊ាន

    និងគ្រាប់សំណព្រះអើយ! បាយបាយសិនហើយ! យីពិរោះបស់គេតើវ៉ី!

  8. លោក eclipse says:

    លោកeclipse ឡប់ៗ ឯងទៅប្រុសនៅស្រុកអាគាំងទៅ បានវាត្រូវ ទីនេះទឹកដីកម្ពុជា។ អា USA នេះ សត្រូវ ជុំទិស បិទបេសកកម្មកាទូតស្ទើរគ្រប់ប្រទេស ឯងមានដឹងទេ។ អា USA នេះដើបង្ករឿង គ្រប់ប្រទេសចង់យកវាធ្វើជាខ្នង​ ចូរក្រឡេកមើលខ្លួនឯងផង ប្រទេសខ្មែរមិនមែនជាប្រទេស ដែល អា USA នេះចាប់យកធ្វើជាសម្ព័ន្ធមិតទេ វាមិនមែនស្រឡាញ់ រឺស្អប់ លោក សមរង្សី និង ហ៊ុន សែនទេ តែវាញួស ញ៉ុងឲ្យឈ្លោះគ្នា ដើម្បីកាត់បន្ថយឥទ្ធិពល់របស់ចិននៅក្នុងអាស៊ានយើងនេះ លោកមាន ដឹងទេអាស៊ានទាំង១០ ចិនមានឥតទ្ធិពលតែលើប្រទេស១គត់ គឺកម្ពុជា ក្រៅពីនោះ ត្រូវស្ថិតនៅក្រោមឥទ្ធិពល់អា USAទាំងអស់ ហើយប្រទេសទាំងនោះគ្មានស្ថេរភាព សន្តិសុខ ទេសង្រ្គាម កាប់ចាក់គ្នា អំពើ ភាវរកម្មសំលាប់បមុស្សរាល់ថ្ងៃ ដោយសារការញួសញ៉ុងរបស់អា USAនេះឯង អុចអាលបក្សប្រឆាំ ខាំគ្នាជាមួយ បក្សកាន់អំណាច អុចអាលបក្សកាន់អំណាចខាំ បក្សប្រឆាំង អ្វីដែលអា USAទទួលបានគឺ លក់អាវុធ ប្រទេសមានសង្រ្គាមសេដ្ឋកិច្ច ទន់ខ្សោយ ត្រូវពឹងពាក់អាUSAជាដរាប់ ដូចឧទាហរណ៏ជាក់ស្តែងប្រទេសយើង ជំពាក់អា USA ជាង៣០០លាន ដុល្លា តែ១សេនវាមិនផាត់ ចោលផង ។ ត្រូវចេះធ្វើជាខ្មែរឆ្លាតស្រឡាញ់សាមគ្គីគ្នាជួយគ្នា ពង្រឹង ធនធានឲ្យសំបូរ ទាំងធន់ធាន កំលាំង ទាំងធន់ធានបញ្ញា នោះជាអ្វីដែលយើងត្រូវគិត និងធ្វើដោយ ខានមិនបានសម្រាប់ប្រជាជន ខ្មែរម្នាក់ៗ។ គ្មាននរណាអាចជួយយើងបានក្រៅតែពីខ្លួន យើងបានទេ។

  9. រដ្ឋា
    កុំផ្តាច់ការទូតជាមួយអាមេរិចអោយសោះ អាមេរិចវាមានសម្ព័នមិត្តវាច្រើនណាស់​ វាមិនដែលធ្វើអ្វីម្នាក់ឯងទេ ថវិការចំណូលបានមកពីទីផ្សាពាណិជ្ជកម្មពីបណ្តាប្រទេសនៅអឹរុប ច្រើណាស់ ប្រយ័័ត្នសង្គមមានវិបត្តិសិទ្ធិមនុស្ស ប្រយ័ត្នដូច លោកកាដាហ្វី ត្រូវបានប្រជាជនអូសក្បាលយកមកកាត់ទោស ចិនវាមិនចោលផលប្រយោជវាទេ ។ ប្រវត្តសាស្រ្តតាំងពីកម្ពុជារាប់អានជាមួយចិនមកដល់ពេលនេះ តើកម្ពុជាដើរទៅមុខ​ឬថយក្រោយ ?

  10. .*. says:

    ប្រាប់ ហ៊ុន សែន ផង
    ទោះជាលុបចោលរហូតក៍មិនផ្អូមលុយគេដែរ ។

  11. Kmeng Peal says:

    ចាំមើលស្រុកមានអាសន្ន តើពួកអាដែងអស់ទាំងនោះវារត់ទៅចិនឬរត់ទៅអាមេរិកហ្ន?។

  12. k says:

    មានតែពួកអាឆ្កែដំបៅក្បាលឯងទេដែលរត់ទៅអាមេរិក។

  13. siwatha says:

    People start to see Hun Sen’s bad behaviors more and more clearly!