Tuesday, 13 August 2013
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ គណបក្សប្រឆាំងបានព្រមានកាលពីម្សិលមិញថា ការតវ៉ាណាមួយដែលនឹងកើតមានឡើង គឺជាការទទួលខុសត្រូវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តែមួយប៉ុណ្ណោះ។ ការព្រមាននេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពី គ.ជ.ប បានចេញលទ្ធផលបឋមដែលមានលក្ខណៈបច្ចុប្បន្នភាព និងបានបង្ហាញថា គណបក្សកាន់អំណាចឈ្នះឆ្នោតបើទោះជាការស៊ើបអង្កេតពីគណៈកម្មការដាច់ដោយឡែកមួយនៅបន្តរង់ចាំក៏ដោយ។
លទ្ធផលបោះឆ្នោត ដែលចាក់ផ្សាយនៅលើទូរទស្សន៍ជាតិ និងវិទ្យុជាតិ កាលពីព្រឹកថ្ងៃចន្ទ មិនបានបញ្ចូលការបែងចែកកៅអីក្នុងនោះទេ។
ប៉ុន្តែការគណនាដែលផ្អែកលើតួលេខរបស់ គ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈចំនួន ៦៨ ទល់នឹងអាសនៈចំនួន ៥៥ ដែលគណបក្សសង្គ្រោះជាតិទទួលបាន។តួលេខនេះគឺជាតួលេខដូចគ្នា នឹងការបង្ហាញដំបូង ដោយគណបក្សប្រជាជននៅក្នុងថ្ងៃបោះឆ្នោត។
គណបក្សប្រកួតប្រជែងកើតទុក្ខមិនសុខចិត្តមានរយៈពេល ៧២ ម៉ោង ដើម្បីដាក់ពាក្យបណ្តឹង ហើយលទ្ធផលចុងក្រោយដែលរួមបញ្ចូលទាំងការបែងចែកអាសនៈនឹងប្រកាសនៅថ្ងៃទី៨ ខែ កញ្ញាខាងមុខនេះ។ នេះបើតាមការឲ្យដឹងពី គ.ជ.ប។
នៅក្នុងសន្និសីទកាសែតមួយដែលធ្វើឡើងភ្លាមៗ បន្ទាប់ពីការប្រកាសរបស់ គ.ជ.ប អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានរិះគន់ស្ថាប័ននេះ ចំពោះការចេញតួលេខនៅមុនពេលការស៊ើបសង្កេតចម្រុះត្រូវបានធ្វើឡើង។
លោក កឹម សុខា បានថ្លែងថា ៖ «ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិសម្តែងការសោកស្តាយយ៉ាងខ្លាំង និងជំទាស់ទៅនឹងលទ្ធផលបោះឆ្នោតបណ្តោះអាសន្នដែលប្រកាសដោយ គ.ជ.ប នៅពេលនេះ។ ដោយស្ថានភាពបច្ចុប្បន្ន ការប្រកាសនេះមានន័យថា គ.ជ.ប ត្រូវតែទទួលខុសត្រូវជាដាច់ខាតចំពោះការតវ៉ាឬការបះបោរណាមួយ ដែលអាចបណ្តាលឲ្យមានអស្ថិរភាពនយោបាយពីសំណាក់អ្នកបោះឆ្នោតដែល កំពុងរង់ចាំយុត្តិធម៌»។
កាលពីថ្ងៃសុក្រ គណបក្សប្រឆាំងនិងគណបក្សកាន់អំណាចបានឯកភាពចំពោះការស៊ើបចម្រុះមួយទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោតដែលត្រូវបានតាមសង្កេតការណ៍ដោយអង្គការសហប្រជាជាតិនិងអង្គការក្រៅរដ្ឋាភិបាល។
តំណាងមកពីភាគីទាំងពីរបានថ្លែងកាលពីម្សិលមិញថា ការពិភាក្សាគឺនៅតែបន្ត បើទោះជាចាប់តាំងពីពេលនោះមក មិនទាន់មានកិច្ចប្រជុំណាថ្មីទៀតឬមានការវិវឌ្ឍទៅមុខក៏ដោយ។
ដោយចង្អុលទៅលើការស៊ើបអង្កេតដែលកំពុងរង់ចាំ លោក កឹម សុខា បានថ្លែងថា គ.ជ.ប ទំនងជា «រឹងទទឹងមិនគោរពទៅតាមឆន្ទៈរបស់ប្រជាជន» និងកំពុងជំរុញឲ្យមានបញ្ហារវាងគណបក្សទាំងពីរ បន្ទាប់ពីគណបក្សទាំងពីរបានឯកភាពជាគោលការណ៍ឲ្យមានការស៊ើបអង្កេតពិសេសមួយ។
នៅលើទំព័រ ហ្វេសប៊ុក របស់គាត់ លោក សម រង្ស៊ី បានបន្ទរទៅលើអត្ថាធិប្បាយដែលធ្វើឡើងនៅក្នុងសន្និសីទនោះដោយ លោកបានសរសេរថា ៖ «ការប្រកាសភា្លមៗនៃលទ្ធផលការបោះឆ្នោតបណ្តោះអាសន្នដោយ គ.ជ.ប នេះ បង្ហាញថា វាទំនងជាស្ថិតនៅក្រោមសម្ពាធរបស់ជនមានអំណាច»។
លទ្ធផលនេះត្រូវបានប្រកាសឡើងពីរថ្ងៃបន្ទាប់ពីកាលបរិច្ឆេទដែលពួកគេគ្រោងប្រកាសកាលពីដំបូង បន្ទាប់ពី គ.ជ.ប បានប្រកាសចុងក្រោយថា ពួកគេនឹងពន្យារពេលដើម្បីឲ្យមានពេលវេលាច្រើនជាងមុន ដើម្បីពិនិត្យទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោត។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា កាលពីម្សិលមិញបានថ្លែងការពារសេចក្តីសម្រេចរបស់ស្ថាប័នបោះឆ្នោតជាតិនេះថា៖ «យើងគ្មានជម្រើសទេ ពីព្រោះយើងបានពន្យារពេល [ពីរថ្ងៃរួចហើយ] ខណៈកំពុងរង់ចាំគណបក្សទាំងពីរស្វែងរកដំណោះស្រាយ ប៉ុន្តែ មិនមានជោគជ័យ ដូច្នេះ យើងមិនអាចរង់ចាំតទៅទៀតបានទេ»។ លោកបានបន្ថែមថា គណបក្សទាំងពីរមានរយៈពេល ៧២ ម៉ោង ដើម្បីដាក់ពាក្យបណ្តឹងទៅលើលទ្ធផល។
ដោយឡែកលោកថ្លែងថា គណបក្សមានព័ត៌មានជាច្រើន អំពីភាពមិនប្រក្រតីប្រមាណ ១ ម៉ឺនករណី ពីទូទាំងប្រទេសដែលនឹងមិនដាក់ទៅ គ.ជ.ប ទេ ប៉ុន្តែ បានទុកបម្រុង «រហូតដល់គណៈកម្មការ [ចម្រុះ] ត្រូវបានបង្កើតឡើង»។
សម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលប្រមាណ ៤០ អង្គការ រួមទាំងអង្គការខុម ហ្វ្រែល អាដហុក និងលីកាដូ និងអង្គការតម្លាភាពកម្ពុជាបានថ្លែងថា បញ្ហារៀបចំពេលវេលានៃការប្រកាសនាពេលនេះ អាចនឹងធ្វើឲ្យមានអស្ថិរភាពដល់ប្រទេស។
សេចក្តីថ្លែងការណ៍នេះកត់សម្គាល់ថា៖ «ឥរិយាបថនេះមិនបានធ្វើឲ្យមានលក្ខណៈប្រសើរទេប៉ុន្តែ បានបង្កើនភាពតានតឹងដែលកំពុងកើតមានក្នុងចំណោមប្រជាជន កម្ពុជាដែលមិនបានអនុញ្ញាតឲ្យបោះឆ្នោត។ ក្នុងអំឡុងពេលនៃភាពតានតឹងបែបនេះការប្រកាសនេះជាក់ស្តែងនឹងធ្វើឲ្យមានប្រតិកម្មហើយអាចនឹងធ្វើឲ្យមានអស្ថិរភាពដល់ប្រទេស»។
សម្ព័ន្ធអង្គការទាំងនេះក៏បានអំពាវនាវផងដែរឲ្យ គ.ជ.ប កត់សម្គាល់អត្ថាធិប្បាយដែលធ្វើឡើងដោយបេសកជនពិសេសផ្នែក សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក សូរិយា ស៊ូប៊ែរឌី កាលពីឆ្នាំមុន ដែលលោកបានព្រមានថា ដំណើរការបោះឆ្នោតដែលមិនមានទំនុកចិត្តពីប្រជាជនវាជាការប្រថុយប្រថានបន្ទាបតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាពក្រុង ប៉ារីស ហើយអាចនឹងនាំឲ្យមានអំពើហិង្សា។
សេចក្តីថ្លែងការណ៍នេះបន្តថា ៖ «សេចក្តីសម្រេច [ប្រកាសនេះ] គឺផ្ទុយទៅនឹងភាពរីកចម្រើន នៃការចរចារវាងគណបក្សទាំងពីរ។ ផលវិបាកនៃសេចក្តីសម្រេចនេះ នឹងធ្លាក់ទៅលើ គ.ជ.ប ហើយនឹងត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្រ្ត»។
នៅក្នុងសុន្ទរកថាខ្លាំងៗមួយដែលបានធ្វើឡើងតែប៉ុន្មានថ្ងៃមុនពេលលោកចេញពីប្រទេស ទៅចូលរួមពិធីមង្គលការកូនស្រី លោក សម រង្ស៊ី បានប្តេជ្ញាមិនឲ្យមានបាតុកម្មទ្រង់ទ្រាយធំ លុះត្រាណាតែលទ្ធផលនៃការបោះឆ្នោតឆ្លុះបញ្ចាំងការឈ្នះរបស់គណបក្សសង្គ្រោះជាតិ។
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បន្ទាប់មកបានព្រមានថា មេដឹកនាំគណបក្សប្រឆាំងនឹងត្រូវទទួលខុសត្រូវចំពោះបទព្រហ្មទណ្ឌ ដែលប្រព្រឹត្តដោយក្រុមបាតុករ។
កាលពីម្សិលមិញ លោក ស ខេង ជាថ្មីម្តងទៀត បានព្រមានចំពោះការតវ៉ាណាមួយដោយអំពាវនាវទៅសាធារណជនឲ្យ បញ្ចៀសពីការចូលរួមបាតុកម្ម និងរិះគន់គណបក្សសង្គ្រោះជាតិ លើការអត្ថាធិប្បាយនានារបស់ពួកគេ។
ដោយចង្អុលទៅលើការបដិសេធរបស់ពួកគេ មិនតាមដានដំណើរការផ្ទៀងផ្ទាត់របស់ គ.ជ.ប ដែលធ្វើឡើងកាលពីសប្តាហ៍មុនលោក ស ខេង បានចោទប្រកាន់គណបក្សប្រឆាំងថា មានចេតនាគេចវេះពីការចរចាក្នុងបំណងបញ្ឆេះភាពតានតឹង។
លោកថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា ៖ «វាជាការសោកស្តាយដ៏ធំមួយ ដែលមេដឹកនាំគណបក្សសង្គ្រោះជាតិមិនបានចូលរួមនៅក្នុងកិច្ចប្រជុំបើកចំហហើយបែរទៅធ្វើការឃោសនាបញ្ចុះបញ្ចូលប្រជាជនឲ្យចូលរួមក្នុងបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត ដែលបង្កើតឲ្យមានក្តីបារម្ភនៅក្នុងចំណោមប្រជាជនយើង»។
ថ្លែងនៅក្រៅសន្និសីទកាលពីម្សិលមិញ លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានថ្លែងបដិសេធអត្ថាធិប្បាយស្រដៀងគ្នា ដោយទទូចថា បើទោះជាមានអត្ថាធិប្បាយជាសាធារណៈរបស់លោក សម រង្ស៊ី គណបក្សប្រឆាំងគ្មានចេតនាបញ្ឆេះឲ្យមានបាតុកម្មទ្រង់ទ្រាយធំកើតឡើងទេ។
លោកបន្តថា៖ «យើងគឺជាអ្នកដែលធ្វើឲ្យពួកគេស្ងប់ស្ងាត់។ យើងបាននិយាយថា សូមរង់ចាំការស៊ើបអង្កេតធ្វើឡើងសិន សូមកុំធ្វើអ្វីមួយដែលអាចនឹងប៉ះពាល់ដល់សង្គម។
ប៉ុន្តែ គណបក្សប្រជាជនកម្ពុជានិង គ.ជ.ប គឺជាអ្នកដែលពិតជាចង់ធ្វើឲ្យមានបញ្ហាទាំងអស់នេះ ដូចជា រដ្ឋាភិបាលដែលដឹករថក្រោះមកនោះហើយពង្រាយកម្លាំងប្រដាប់អាវុធបំភ័យប្រជាជន។ ប្រការនេះនឹងមិនជួយឲ្យប្រជាជនស្ងប់ចិត្តទេ»។
ទន្ទឹមនេះ ខណៈដែលភាពរីកចម្រើនទៅរកដំណោះស្រាយរួមគ្នាប្រហែលជាជាប់គាំងគណបក្សប្រជាជនកម្ពុជា កាលពីម្សិលមិញ បានព្យាយាមរំឭកគណបក្សសង្គ្រោះជាតិចំពោះផែនការរបស់ខ្លួន ប្រសិនបើគណបក្សប្រឆាំងនេះធ្វើពហិការមិនចូលប្រជុំសភាលើក ទីមួយ។
លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាបានថ្លែងកាលពីម្សិលមិញថា៖ «ប្រសិនបើក្នុងចំណោមអាសនៈតំណាងរាស្រ្ត ១២៣ អាសនៈ មានតែ ៦២ ឬ ៦៣ [យើង] នៅតែអាចបើកកិច្ចប្រជុំបានហើយ អនុម័តច្បាប់ជាមួយនឹងសំឡេង៦២ ឬ ៦៣»។ «ប្រសិនបើពួកគេមិនចូលរួមវាមិនបញ្ហាទេ»៕ PS
រាយការណ៍បន្ថែមៈ Abby Seiff, ម៉ៃ ទិត្យថារ៉ា និង វង្ស សុខេង

ចូរស្តាប់លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាបានថ្លែងកាលពីម្សិលមិញថា៖ «ប្រសិនបើក្នុងចំណោមអាសនៈតំណាងរាស្រ្ត ១២៣ អាសនៈ មានតែ ៦២ ឬ ៦៣ [យើង] នៅតែអាចបើកកិច្ចប្រជុំបានហើយ អនុម័តច្បាប់ជាមួយនឹងសំឡេង៦២ ឬ ៦៣»។ «ប្រសិនបើពួកគេមិនចូលរួមវាមិនបញ្ហាទេ!!!!!ដូច្នេះមានន័យថាវាជាសភាបក្សកាន់អំណាចមិនមែនសភាជាតិខ្មែរទេលោកជាម យ៉ាប់អើយ!!!!សភាសព្វថ្ងៃនិងរដ្ឋាភិបាលចាំផ្ទះទៀតហើយយ៉ាប់មែន!!!
កម្ពុជាសំណាងមែនទែន សំបូអ្នកស្នេហាជាតិ ជាម យៀប. ឈាង វុន. ផៃ ស៊ីផាន. ឯក សំអុល …….
1-នៅថ្ងៃសៅរ៍ទី 03 ខែសីហាឆ្នាំ 2013គណបក្សសង្គ្រោះជាតិគណបក្សប្រជាជនកម្ពុជាជួបពិភាក្សាពីការបង្កើតគណៈកម្មការពិសេសចំពោះកិច្ចដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។ពួកគេបានព្រមព្រៀងគ្នាក្នុងការបង្កើតមានសមាជិកពីភាគីទាំងពីរនិងគ.ជ.ប។
2-នៅថ្ងៃអាទិត្យទី 04 ខែសីហាឆ្នាំ 2013 ពួកគេបានយល់ព្រមជួបពិភាក្សាគ្នាអំពី តួនាទីគណៈកម្មការពិសេសចំពោះកិច្ច។
លក្ខខណ្ឌថ្មីមកពីគណបក្សសង្គ្រោះជាតិ ចង់ទទួលបានអង្គការសហប្រជាជាតិនិងអង្គការមិនមែនរដ្ឋាភិបាលចូលរួមគណកម្មការនេះ ប៉ុន្ដែអង្គការសហប្រជាជាតិគឺជាអាជ្ញាកណ្តាលនិងនិងគ.ជ.បជាអ្នកសង្កេតការណ៍។ កិច្ចប្រជុំពន្យាពេល។
3-នៅថ្ងៃទី 05 ខែសីហាឆ្នាំ 2013 គណបក្សសង្គ្រោះជាតិផ្ញើលិខិតទៅអង្គការសហប្រជាជាតិស្នើសុំឱ្យមានអ្នកសង្កេតការណ៍ប៉ុណ្ណោះ។ ការទាមទារនៅក្នុងរាជធានីភ្នំពេញគឺខុសពី ការទាមទារនៅទីក្រុង New York។
តើអង្គការសហប្រជាជាតិអាចបញ្ជូនអាជ្ញាកណ្តាលមកកាន់ប្រទេសកម្ពុជាដោយរបៀបណាប្រសិនបើគណបក្សសង្គ្រោះជាតិគ្រាន់តែសូមអ្នកសង្កេតការណ៍ប៉ុណ្ណោះ។
4-កាលពីថ្ងៃសុក្រ 09 សីហា 2013 គណបក្សប្រជាជនកម្ពុជា ចូលពិភាក្សាជាមួយក្រុមគណបក្សសង្គ្រោះជាតិជាថ្មីម្ដងទៀត។ គណបក្សប្រជាជនកម្ពុជាបានយល់ព្រមអោយមានតំណាងអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក មានសមាសភាពធ្វើជា អ្នកសង្កេតការណ៍ក្នុងគណៈកម្មការពិសេសចំពោះកិច្ចការនេះ។
លក្ខខណ្ឌថ្មីពី គណបក្សសង្គ្រោះជាតិគឺគ.ជ. បមិនអាចចូលរួមជាមួយគណៈកម្មាធិនេះនោះទេ។អង្គការក្រៅរដ្ឋាភិបាលគឺជាអាជ្ញាកណ្តាល។គណបក្សសង្គ្រោះជាតិមិនបានបញ្ជាក់អង្គការក្រៅរដ្ឋាភិបាលមួយណាដែលជាអាជ្ញាកណ្តាលនោះទេ។
ហេតុអ្វីបានជាសម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលប្រមាណ ៤០ អង្គការ រួមទាំងអង្គការខុម ហ្វ្រែល អាដហុក និងលីកាដូ និងអង្គការតម្លាភាពកម្ពុជាមិនបានថ្លែងថា«ឥរិយាបថនេះមិនបានធ្វើឲ្យមានលក្ខណៈប្រសើរទេប៉ុន្តែ បានបង្កើនភាពតានតឹងដែលកំពុងកើតមានក្នុងចំណោមប្រជាជន”។
ពួកគេត្រឡប់មកស្ដីបន្ទោសទៅលើគ.ជ.បថា«ឥរិយាបថនេះមិនបានធ្វើឲ្យមានលក្ខណៈប្រសើរទេប៉ុន្តែ បានបង្កើនភាពតានតឹងដែលកំពុងកើតមានក្នុងចំណោមប្រជាជន កម្ពុជាដែលមិនបានអនុញ្ញាតឲ្យបោះឆ្នោត។ ក្នុងអំឡុងពេលនៃភាពតានតឹងបែបនេះការប្រកាសនេះជាក់ស្តែងនឹងធ្វើឲ្យមានប្រតិកម្មហើយអាចនឹងធ្វើឲ្យមានអស្ថិរភាពដល់ប្រទេស»។
សំរាប់ខ្ញុំ ខ្ញុំនិយាយថា«ឥរិយាបថរបស់សម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលប្រមាណ ៤០ អង្គការ រួមទាំងអង្គការខុម ហ្វ្រែល អាដហុក និងលីកាដូ និងអង្គការតម្លាភាពកម្ពុជាមិនបានធ្វើឲ្យមានលក្ខណៈប្រសើរទេប៉ុន្តែ បានបង្កើនភាពតានតឹងដែលកំពុងកើតមានក្នុងចំណោមប្រជាជន កម្ពុជាដែលមិនបានអនុញ្ញាតឲ្យបោះឆ្នោត។ ក្នុងអំឡុងពេលនៃភាពតានតឹងបែបនេះសេចក្តីថ្លែងការណ៍នេះជាក់ស្តែងនឹងធ្វើឲ្យមានប្រតិកម្មហើយអាចនឹងធ្វើឲ្យមានអស្ថិរភាពដល់ប្រទេស»។
លោក អ្នកអាន!
សូមចាប់អារម្មណ៍ប្រយោគនេះ ខ្ញុំបានដកស្រង់ពីអត្ថបទខាងលើ:
– គណបក្សប្រឆាំងបានព្រមានកាលពីម្សិលមិញថា ការតវ៉ាណាមួយដែលនឹងកើតមានឡើង គឺជាការទទួលខុសត្រូវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តែមួយប៉ុណ្ណោះ។
****តើ ការតវ៉ាណាមួយដែលនឹងកើតមានឡើងនោះ មិនមែនជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលទេឬ?
****តើ ការតវ៉ាណាមួយដែលនឹងកើតមានឡើងនោះ មិនមែនជាការទទួលខុសត្រូវរបស់គណបក្សប្រឆាំងទេឬ?
****តើ ការតវ៉ាណាមួយដែលនឹងកើតមានឡើងនោះ មិនមែនជាការទទួលខុសត្រូវរបស់គណបក្សប្រជាជនទេឬ?
****តើ ការតវ៉ាណាមួយដែលនឹងកើតមានឡើងនោះ មិនមែនជាការទទួលខុសត្រូវរួមគ្នារបស់គណបក្សប្រជាជននិងគណបក្សប្រឆាំងទេឬ?
****តើ ការតវ៉ាណាមួយដែលនឹងកើតមានឡើងនោះ មិនមែនជាការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់បុគ្គលដែលចូលរួមទេឬ?
លោក អ្នកអាន!
សូមចាប់អារម្មណ៍ប្រយោគនេះ ខ្ញុំបានដកស្រង់ពីអត្ថបទខាងលើ:
– ដោយចង្អុលទៅលើការស៊ើបអង្កេតដែលកំពុងរង់ចាំ លោក កឹម សុខា បានថ្លែងថា គ.ជ.ប ទំនងជា «រឹងទទឹងមិនគោរពទៅតាមឆន្ទៈរបស់ប្រជាជន» និងកំពុងជំរុញឲ្យមានបញ្ហារវាងគណបក្សទាំងពីរ បន្ទាប់ពីគណបក្សទាំងពីរបានឯកភាពជាគោលការណ៍ឲ្យមានការស៊ើបអង្កេតពិសេសមួយ។
ស្តាប់ទៅវាហាក់បីដូចជាគណបក្សទាំងពីរ(គណបក្សប្រជាជននិងគណបក្សប្រឆាំង)ស្រឡាញ់គ្នាចង់ស្លាប់ ហើយគ.ជ.បចូលទៅបំបែកបំបាក់ពួកគេ។
Why Cheam Yeab had very low educated like this. He was the Cambodia National Parliament 20 years ago. what he said it was not base on the principle of constitutional law. Cheam Yeab should go back to kiddie school to re-learn.
រាល់បញ្ហា សុទ្ធតែមានដំណោះស្រាយ ។យកពេលជជែកគ្នាមិនទាន់ដោះស្រាយចប់ ចង់បង្ហាញប្រជាជនថាមុននឹងព្រមទទួលប្រឹងរកសរខ្មៅអោយឃើញសិនទើបពិតជាសងគុណម្ចាស់
សំលេងឆ្នោត មិនទាន់ជ្រាយ មិនរណប តែរឿងចាញ់លទ្ធផលបានបង្ហាញហើយ។
រវល់វក់វីមិនខុសពីរកស៊ីចែកគ្នាមិនស្មើ ហើយក៏មិនឈ្លោះគ្នាក្នុងរវង់គ្រួសារដែរ គឹចង់
ឈ្លោះគ្នុងរង្វង់ក្នុងសង្គមជាតិ សូមមានហេតុផលចំពោះអ្នកដែលចង់បានការបោះឆ្នោត ដែលមិនមានខុស ហើយរៀបចំល្អឥតខ្ចោះ ។ដោយរវល់វក់វីការបោះឆ្នោត អស់លោកមានគិត
ដល់តើនិយាយគ្នាបែបណា ? ប្រឹងជជែកវែកញែកបែបណំា? សំរាប់កាត់បន្ថយភាពក្រីក្រ បង្កើតការងារអ្វីខ្លះ សំរាប់ប្រគួតប្រជែងជាមួយបរទេស ក្នុងការនាំចេញដើម្បិរកប្រាក់ចំណូល
ចូលហោបៅតាមគ្រួសារនោះ តែចំពោះអស់លោក លោកស្រីវិញ អាងលើព្រាក់ខែសភា បើអស់លោករវល់ឈ្លោះគ្នា តើគិតថានាំភាពឈ្នះលើកត្តាអ្វីខ្លះ ? ប្រទេសរីកចំរើនអាស្រ័យលើអ្នកដឹកនាំរួមចិត្តរួមគំនិតគ្នា ។បើរួមបង្កើតបញ្ហាប្រទេសអាចដើរថយក្រោយ ។ ហើយអ្នកទោសនយោបាយក៏កើន
ចំនួនទៅតាមនោះដែរ ។សូមយកមេរៀនព្រះពុទ្ធមកដាក់ខ្លួន ទើបរកសុខជូនជាតិបាន។
អ្វីៗក៍គេអាចធ្វើបានដែរក្រោយពីប្រកាសលទ្ធផលបោះឆ្នោតទី១ហើយគេនិងប្រកាសលទ្ធផលសម្រេច ជាបន្ទាប់។ ជាបន្តរគេនិងបើកប្រជុំសភាជាលើកដំបូងទោះបីជាបក្សប្រឆាំងមិនចូលក៍ដោយហើយរង់ ចាំព្រះមហាក្សត្រយាងត្រឡប់ហើយគេបក្សតែម្នាក់នោះនិងដង្ហែរគ្នាទៅស្បថនៅចំពោះមុខព្រះមហា ក្សត្រនៅព្រះបរមរាជ្យវាំងហើយបន្ទាប់ក៍យាងព្រះអង្គចូលរួមគណះអធិបតីយប្រជុំសភាពេញអង្គនិង បង្កើតរដ្ឋាភិបាលថ្មី។ រដ្ឋាភិបាលថ្មីនិងបន្តរដឹកនាំបើទោះបីជាបញ្រ្ចសរដ្ឋធម្មនុញ្ញក្តីហើយនៅពេលមាន បាតុកម្មកើតឡើងនោះរថគ្រោះនិងទាហានដែលបានរៀបចំរួចជាស្រេចនៅជុំវិញភ្នំពេញនិងចាប់ប្រត្តិ បត្តការការណ៍បើករថគ្រោះដេញកិនបាតុករឲ្យងាប់ខ្ទេចអស់ពីផែនដីនៃព្រះរាជាណាចក្រខ្មែរលែង ហានប្រឆាំងនិងរដ្ឋាភិបាលហើយអ្វីៗដែលរដ្ឋាភិបាលបានធ្វើសុទ្ធតែត្រឹមត្រូវទាំងអស់ហើយនៅពេល នោះអស់លោកនិងឮតែពាក្សបាទទានៗគ្រប់កន្លែង។
Chourn!
នីតិវិធីផ្នែកច្បាប់ដែលលោកបានរៀបរាប់ខាងលើមិនបញ្រ្ចសរដ្ឋធម្មនុញ្ញនោះទេ។ នៅថ្ងៃទី 22 ខែកក្កដាឆ្នាំ 2003 ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញក៏ផ្តល់ជាគំនិតដល់ព្រះមហាក្សត្រ ដូចគ្នានិងអ្វីដែលអ្នកបាននិយាយថាខាងលើ។ប្រសិនបើយើងខ្លាចរថគ្រោះ យើងមិនចូលរួមបាតុកម្មទៅចប់ហើយ។
ប្រសិនបើយើងមិនចូលចិត្តរដ្ឋាភិបាលយើងមិនបោះឆ្នោតឱ្យវាម្តងទៀតនៅក្នុង 2018។ប្រសិនបើវាអាចថយចុះពីកន្លែងអង្គុយចំនួន 90 ទៅ 68 អាសនៈហេតុអ្វីបានជាវាមិនអាចថយចុះពីអាសនៈ 68 ដល់ 44 អាសនៈ? អ្នកមិនគួរបាត់បង់ក្តីសង្ឃឹមនោះទេ
គិតទៅពួកអាក្រុមគណៈបក្សប្រជាជននេះ ធ្វើឲ្យឈើក្បាលខ្លាំងណាស់។ បើចាញ់ហើយនៅខំ
ដណ្តើមយកឈ្នះទៀត! នេះបានហៅថាយុទ្ធសាស្ត្រឈ្នះឈ្នះឈ្នះរបស់គេមែន!
សម្តីរបស់អាម្សៀជាមយៀបនេះ មិនបានចូលសាលារៀនទេ ដូចអាឈាងវុនដែរ ចាញ់យើងជា
មនុស្សព្រៃព្នងផង។
យើងជាមនុស្សព្រៃគិតថាបើសិនជាមេបក្សនេះប្រកាស់ពួកគេឲ្យចូលរដ្ឋសភាដើម្បីបង្កើត
រដ្ឋាភិបាលដែលពុំមានការយល់ព្រមនិងឯកភាពរវាងភាគីគណៈបក្សទាំង
សងខាងទៅលើលទ្ធផល នៃការបោះឆ្នោតនោះទេបានន័យថារដ្ឋាភិបាល
ដែលពួកគេបង្កើតនេះគឺជារដ្ឋាភិបាលចោរ ព្រោះតែលួចសន្លឹកឆ្នោត និងប្លន់លទ្ធផល
ការបោះឆ្នោតរបស់ប្រជាពលរដ្ឋប្លន់ទឹកចិត្តឆន្ទៈរបស់ប្រជាជនស្នេហាជាតិ
ប្លន់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ រំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ប្លន់លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន។ បើយ៉ាងនេះមែន តើបងប្អូនសុខចិត្តទ្រាំបានទេឲ្យ
រដ្ឋាភិបាលចោរ ក្រុមចោរដឹកនាំប្រទេសតទៅទៀត??????
បងប្អូនធ្វើការសិក្សាមើលថាតើប្រទេសជាតិយើងសព្វថ្ងៃកំពុងស្ថិតក្នុងសភាពបែបណា???
សូមពិនិត្យមើលឲ្យបានច្បាស់និងស៊ីជម្រៅនៅរាល់គ្រប់វិស័យនិមួយៗ!
វិស័យអប់រំយ៉ាងម៉េច?វិស័យសុខាភិបាលយ៉ាងម៉េច? វិស័យកសិកម្មយ៉ាងម៉េច?
វិស័យបរិស្ថានយ៉ាងម៉េច? វិស័យវប្បធម៌យ៉ាងម៉េច?
វិស័យសេដ្ឋកិច្ចពាណិជកម្មយ៉ាងម៉េច?វិស័យសន្តិសុខសង្គមយ៉ាងម៉េច?
វិស័យការពារជាតិការពារបូរណៈភាពទឹកដីយ៉ាងម៉េច? យុត្តិធម៌ក្នុងសង្គមយ៉ាងម៉េច? ។ល។
សព្វថ្ងៃយើងដើរបានតែវិស័យទេសចរណ៍មួយ ក្រៅពីនេះគឹសូន្យ។
សូមបង្អូនធ្វើការវិភាកអំពីទឹកដីសុវណ្ណភូមិរបស់យើង
ធ្លាប់តែរុងរឿងឥឡូវវិនាសសាបសូនអស់ហើយៗ ត្រូវប្រទេសជិតខាងមើលងាយ
និងថែមទាំងជំពាក់បំណុលបរទេសជាច្រើនថែមទៀត។
តើនៅខំស្រែកថាអភិវឌ្ឍន៍ខ្មោចយស្អីទៀត????
អភិវឌ្ឍតែក្រុមគ្រួសារនិងបក្សពួករបស់ពួកវាតែមួយក្ដាប់តូចប៉ុណ្ណោះ!
===================
យើងសូមគាំទ្រមតិខាងក្រោមនេះ (សូមសិទ្ធិចំឡងគំនិតម្ចាស់មុន ព្រោះចូលចិត្ត)
ឥឥឥឥឥឥឥសានប្រទេសស្រេកឃ្លានយុត្តិធម៌ដូចអ្នកនៅបច្ចឹមនិងពាយ័ព្យប្រទេសដែរ
——————————————————————
ថោកទាបខ្លាំងណាស់កោតតែមិនចេះខ្មាស់ប្រជាជនខ្លួនឯងសោះ! នេះហៅថាសែនមហា
មុខក្រាស់ តើប្រឹងត្រដរដល់ណាទៀត??? ទោះជាឈ្នះបែបនេះក៏អត់មានតម្លៃដែរ!
ទោះជាដឹកនាំតទៅទៀតក៏គ្មានខ្លឹមសារដែរ! ប្រជាជននឹងមិនពេញចិត្តគ្រប់គ្នា! ប្រជាជននឹង
ធ្វើបុណ្យដាក់បណ្ដាសាឲ្យវិនាសហិនហោចព្រាត់ ប្រាស់ប្រពន្ធកូនចៅ ញាតិសណ្តាន និង
ចុះនរកគ្រប់ៗគ្នា នឹងកើតមកសោយសុខក្នុងឋានសត្វតិរច្ឆានរាប់ពាន់ម៉ឺនអនន្ត!
តើបណ្តាញក្រុមចោរទៅរកឯណាទៀតគឺពួកមុខក្រាស់ទាំងអស់នេះហើយ
ពិសេសគឺអាគ.ជ.ប នេះ ដែលធ្វើឲ្យប្រទេសខ្មែររលាយហិនហោចជាច្រើនទសវត្សរ៍មកហើយ ។
វានឹងត្រូវបណ្ដាសារបស់ប្រជាពលរដ្ឋខ្មែររាល់ថ្ងៃជាក់ជាមិនខាន!
សូមឲ្យកម្លាំងចិត្តកូនខ្មែរគ្រប់រូបក្រោកឡើង!!!
ហេតុអីបានជាបងប្អូនមិនយល់? មើលចុះមហារមេចោរគឺនៅឃើញនិងមុខ
និងភ្នែកស្រាប់ហើយគឺវាលួចសន្លឹកឆ្នោតហើយថែមទាំងប្លន់លទ្ធផលបោះឆ្នោតរបស់បងប្អូន
ខ្មែរស្នេហាជាតិយើងទៀត។
ចុះអីក៏មានចារឹកថោកទាបខ្លាំងម្លេះ? បក្សសង្គ្រោះជាតិឈ្នះវាដាច់ឆ្ងាយណាស់!
តើពួកវានឹងរស់នៅបានសុខស្រួលទេទៅថ្ងៃខាងមុខ??? ព្រះលោកមានពុទ្ធដីការថាអ្នកលួច
ប្លន់គេរស់មិនស្រណុក និងមិនបានយូរទេ ដោយសារត្រូវបណ្តាសាគេរាល់ថ្ងៃ ទោះបីខំប្រឹង
ធ្វើបុណ្យប៉ុន្មានវត្តក៏គេចមិនផុតនិងកម្មពារនេះដែរ។
គិតៗទៅក្រុមគណៈបក្សប្រជាជនគឺសុទ្ធសឹងជាជនពាល ជនចោរ ជនអត់សាសនា ជនបំផ្លាញ
ប្រទេសជាតិ ជនសាហាវព្រៃផ្សៃ ជននរកប្រែត អាសូរកាយ ជនសត្វតិរច្ឆាន
គ្មានស្គាល់ខុសត្រូវ។ ខិតខំប្រើគ្រប់ល្បិចកល និងអំពើថោកទាប គ្រប់ទីកន្លែង ប៉ិន្នឹងហើយនៅ
តែមិនឈ្នះទៀត។ ខំចល័តទ័ពដាក់ពង្រាយបំភ័យប្រជាពលរដ្ឋ។ បង្ខំឲ្យកងទ័ពនិងកងកម្លាំង
គ្រប់ប្រភេទធ្វើការសម្បត់ដើម្បីការពារអំណាចរបស់ខ្លួន និងរហូតមិនទុកចិត្តកងទ័ព
និងកងកម្លាំងប្រដាប់អាវុធដែលនៅទីក្រុងភ្នំពេញដោយធ្វើការដកហូតអាវុធពីពួកគាត់ចេញ។
ដោយនិយាយថា កម្លាំងប្រដាប់អាវុធនៅទីក្រុងភ្នំពេញអសមត្ថភាព ទើបគេប្រើទព័ពីបណ្តាខេត្ត
ទៅវិញ។ ចុះអីក៏ថោកយ៉ាងនេះ???
ដូចនេះ អ្នកដែលទៅពីបណ្ដាខេត្តត្រូវតែមានស្មារតីស្នេហាជាតិ ការពារជាតិ មិនត្រូវឲ្យ
មានជនណា ឬក្រុមណាមកឃាត់ឃាំងក្រុមប៉ាតុកម្មទាមទារយុត្តិធម៌ សិទ្ធិសេរីភាពរស់នៅរបស់
ខ្មែរយើងជាដាច់ខាត! យើងស្រេកឃ្លានយុត្តិធម៌ខ្លាំងណាស់! យើងស្រេកឃ្លានសិទ្ធិសេរីភាព
ខ្លាំងណាស់! យើងចង់បានប្រទេសយើងឯករាជ្យមិនជំពាក់បំណុលគេ! យើងមិនចង់ឲ្យប្រទេស
យើងបន្តបាត់បង់ព្រៃឈើតទៅទៀតទេ!
ដូចនេះសូមបងប្អូនរាល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលគេបង្ខំ
ឲ្យមកគំរាមប្រជាជនសូមធ្វើការពិចារណាឲ្យបាលល្អផង ថាតើអ្នកដែលយើងគេមកឲ្យគំរាម
និងបំណងប្រើអំពើហឹង្សា ឬវាយប្រហារនេះ ជាជនជាតិខ្មែរ ជាម៉ែជាឪ ជាបងជាប្អូនរបស់យើង
ឬជាជនបរទេស??? កុំសម្លាប់ជាតិយើងព្រោះតែ ទទួលសំណូក និងផ្គាប់ចិត្តមេដឹកនាំដែលជា
ជនបំផ្លាញជាតិឲ្យសោះ។ យើងត្រូវតែប្រឆាំងជាដាច់ខាតបើមានជនណាម្នាក់មកវាយប្រហារ
ឬសម្លាប់ជាតិសាសន៍ខ្មែរយើង គឺយើងត្រូវតែមិនអនុគ្រោះឲ្យជាដាច់ខាត! ក្នុងពេលធ្វើបាតុកម្ម
បើមានជនបង្កប់ណាមកក្លែងបន្លំឲ្យឆ្លៀតឪកាសវាយប្រហារនិងសម្លាប់ខ្មែរយើង គឺយើងត្រូវតែ
វែកមុខរកឲ្យឃើញចាប់យកមកផ្តន្ទាទោសចំពោះមុខសាធារណៈជនឲ្យគេបានដឹងបានឮពីអំ
ពើថោកទាបរបស់ពួកវា។ យើងត្រូវតែហ៊ានតស៊ូដើម្បីជាតិ ប្រជាជន ដើម្បីសិទ្ធិសេរីភាពនិងការ
រស់នៅ ដើម្បីប្រទេសជាតិ និងព្រះមហាក្សត្រយើង! សព្វថ្ងៃព្រះមហាក្សត្រយើងលោកគ្មានសិទ្ធិ
អ្វីទាំងអស់ក្នុងការសម្រេច និងសម្របសម្រួលនយោបាយផ្ទៃក្នុងឡើយ។ ព្រះអង្គជាជាតិខ្មែរ
ព្រះអង្គជាម្លប់របស់កូនចៅខ្មែរ ព្រះអង្គលោកគ្មានចង់បានអ្វីក្រៅតែសុខសន្តិភាព សេរីភាព
ភាពរីកចំរើន និងវិបុលសុខជូនប្រជារាស្ត្ររបស់ព្រះអង្គឡើយ។
លោក Siemreap ពណ៌ខ្មៅ។ លោកលើកឡើង ដូចជាគណបក្សនៅខាងលោក
មានអំណាច ឯករាជ្យតែម្នាក់ឯង ចង់សម្រេចអ្វី ៗ តាមទំនើងចិត្ត។ បើសិនជា
អ្នកមានសមត្ថភាពដើរមិនត្រូវ យើងចាំមើល តើវានឹងកើត ហេតុការណ៏អ្វី ?។
សូមមេត្តាកុំលួចឈ្មោះខ្ញុំ!
ខ្ញុំមិនកាន់ជើងភាគីណាមួយទេ!
យើងតែងតែបាននិយាយថាយើង “ផ្លាស់ប្តូរ” ។
ផ្លាស់ប្តូរពីប្រទេស មិនមាននីតិរដ្ឋ ទៅជានីតិរដ្ឋ ។
មានអំណាច ឯករាជ្យតែម្នាក់ឯង ចង់សម្រេចអ្វី ៗ តាមទំនើងចិត្តឬឣត់យោងតាមច្បាប់។
ពួកគេធ្វើដោយខុសច្បាប់ យើងប្រឆាំង។ពួកគេធ្វើស្របច្បាប់ ប៉ុន្តែយើងមិនសប្បាយចិត្ត យើងរក្សាភាពស្ងប់ស្ងាត់។
ពួកឯងសុទ្ធតែឆ្កួច ពួកអាឆ្កួត ឆ្កួតទាំងអស់ហ្នឹង បន់ឲ្យតែវាធ្វើបាតុកម្ម អាលនឹងងាប់រដេករដូក
កណ្ដាលវាល កណ្ដាលថ្នល់ទៅ វាត្រជាក់ភ្នែកញ្ញវើយ!!!!!
Triem Yiep, Nguyn Nhel and Chieng Woon are so dumb and illiterated. These lawless makers are not real Khmer at all.
គណបក្សប្រឆាំង តែងតែទម្លាក់កំហុស ទៅឱ្យគេឯងគ្រប់គ្នាទាំងអស់។