រដ្ឋសភា​សាងសង់​បង្គោល​របង​ដែក​ខាង​ក្រៅ​មួយ​ជាន់​ទៀត

វិមាន​រដ្ឋសភា​ចាប់​ផ្ដើម​សាងសង់​បង្គោល​របង​ទី២ ខាង​ក្រៅ គឺ​របង​បន្ថែម​ពី​ក្រៅ​របង​ចាស់​មួយ​ជាន់​ទៀត ចំ​ពេល​ដែល គ.ជ.ប ប្រកាស​លទ្ធផល​បោះ​ឆ្នោត។ ពលរដ្ឋ​នៅ​ភ្នំពេញ​សម្ដែង​ការ​សង្ស័យ​ថា ការ​សាងសង់​របង​នេះ អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ ពិសេស​អាច​ធ្វើ​របង​សម្រាប់​ទប់ទល់​នឹង​បាតុកម្ម​ណា​មួយ​ដែល​អាច​កើត​ឡើង​នា​ពេល​ខាង​មុខ។

ដោយ វណ្ណ វិចារ
2013-08-13
RFA

១២-សីហា-២០១៣៖ បង្គោល​របង​ដែក​ដែល​គេ​សង់​បន្ថែម​នៅ​ខាង​មុខ​រដ្ឋសភា។ RFA/Vann Vichar

ក្រុម​ជាង​សំណង់ បាន​រៀប​ចំ​ដាំ​បង្គោល​របង​ដែក​ព័ទ្ធ​ជុំវិញ​ខាង​មុខ​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី១២ ខែ​សីហា ចំ​ថ្ងៃ​ដែល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ប្រកាស​លទ្ធផល​ឆ្នោត​បណ្ដោះ​អាសន្ន​ផ្លូវ​ការ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ចោល​នូវ​លទ្ធផល​បោះ​ឆ្នោត។ ក្រុម​ជាង​ធ្វើ​របង​ទាំង​នោះ បញ្ជាក់​ថា ពួក​គាត់​មាន​នាទី​ជា​អ្នក​ដាំ​បង្គោល​របង​ប៉ុណ្ណោះ ដោយ​មិន​ដឹង​ថា រដ្ឋសភា​នឹង​សម្រេច​ដាក់​បន្លា​លួស ឬ​ក៏​ដាក់​ស័ង្កសី​ព័ទ្ធ​ពី​ខាង​មុខ​វិមាន​រដ្ឋសភា​ឡើយ។

ក្រុម​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នៅ​ខាង​មុខ​វិមាន​រដ្ឋសភា មាន​ការ​ងឿង​ឆ្ងល់​ពី​បញ្ហា​នេះ។ អ្នក​ខ្លះ​ចោទ​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​សភា​ជាតិ​សាងសង់​បង្គោល​របង​បន្ថែម បើ​របង​ចាស់​នៅ​ល្អ​ស្រាប់​នោះ? ឬ​នេះ​ជា​ការ​ពង្រឹង​សន្តិសុខ ឬ​មួយ​មាន​អាថ៌កំបាំង​អ្វី​នៅ​ពី​ក្រោយ​រឿង​នេះ?

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ទទួល​ដំណឹង​ថា រដ្ឋសភា​ព័ទ្ធ​របង​មួយ​ជាន់​ទៀត​លើ​របង​ចាស់ ឬ​យ៉ាង​ណា​ទេ។ ប៉ុន្តែ បើ​សិន​ជា​មាន​ការ​ជួស​ជុល ឬ​ព័ទ្ធ​របង​បន្ថែម​មែន​នោះ រដ្ឋសភា​គួរ​ណាស់​តែ​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ដឹង​ជា​មុន ជៀសវាង​យល់​ច្រឡំ។

លោក​បញ្ជាក់​ថា រដ្ឋសភា​មិន​គួរ​ណា​ព័ទ្ធ​របង​ច្រើន​ជាន់​ទេ ព្រោះ​សភា​មិន​មែន​ជា​ឃ្លាំង​ប្រាក់ ឬ​ធនាគារ​ឡើយ ហើយ​រដ្ឋសភា​ត្រូវ​តែ​ជា​ទីតាំង​ដែល​សាធារណជន​ងាយ​ស្រួល​ចេញ​ចូល និង​ទំនាក់​ទំនង៖ «ខ្ញុំ​មិន​ដឹង​ថា ថ្នាក់​ដឹក​នាំ​គ្រប់គ្រង​រដ្ឋសភា​ជាតិ​ហ្នឹង គេ​ចង់​បាន​អី​ទេ ធម្មតា រដ្ឋសភា​ជា​ទី​កន្លែង​ដែល​បើក​ចំហ មិន​ដឹង​ថា​គេ​ការពារ​ចោរ ក៏​មិន​ដឹង ខ្ញុំ​អត់​យល់»

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី ទេ នៅ​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ​២០១៣។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ស្រាវ​ជ្រាវ​បញ្ហា​សង្គម​ឯករាជ្យ លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ពេល​នេះ ទំនង​ជា​អាច​រុញ​ច្រាន​ស្ថានការណ៍​នយោបាយ​ឲ្យ​តានតឹង​កាន់​តែ​ខ្លាំង ព្រោះ​ថា គណៈកម្មការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត មិន​ទាន់​លេច​រូប​រាង​នៅ​ឡើយ។ លោក​បន្ត​ថា ការ​ពង្រឹង​សន្តិសុខ​នៅ​ស្ថាប័ន​រដ្ឋ រួម​ទាំង​រដ្ឋសភា នៅ​ក្នុង​ពេល​ដែល គ.ជ.ប ប្រកាស​លទ្ធផល​បោះ​ឆ្នោត​នេះ ជា​ការ​បង្ហាញ​ថា អ្នក​នយោបាយ​កម្ពុជា កំពុង​តែ​មាន​ការ​ភ័យ​ខ្លាច នាំ​ឲ្យ​ពលរដ្ឋ​កាន់​តែ​មាន​ការ​ព្រួយ​បារម្ភ៖ «សភាពការណ៍​ធម្មតា​សោះ អ្នក​នយោបាយ​នាំ​គ្នា​ធ្វើ​ឲ្យ​ដូច​សភាពការណ៍​ឆ្នាំ​១៩៨០។ ខ្ញុំ​គិត​ថា មិន​ជា​ការ​ល្អ​ទេ អ្នក​នយោបាយ​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​កាន់​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ»

ប្រភព​ក្រៅ​ផ្លូវ​ការ​ពី​រដ្ឋសភា បញ្ជាក់​ថា កាល​ពី​សប្ដាហ៍​មុន រដ្ឋសភា​បាន​ដំឡើង​ប្រព័ន្ធ​កាមេរ៉ា​សន្តិសុខ​ម្តង​រួច​ហើយ ហើយ​ក៏​មិន​មាន​ការ​ប្រកាស​ឲ្យ​សាធារណជន​ដឹង​ឮ​ដែរ។ ស្ថាប័ន​រដ្ឋ​ដទៃ​ទៀត ដូច​ជា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ទីស្ដីការ​នាយក​រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ ស្ថានីយ​ទូរទស្សន៍​ជាតិ និង​វិទ្យុ​ជាតិ ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត សុទ្ធ​តែ​មិន​បាន​ធ្វើ​របង​ដូច​រដ្ឋសភា​ទេ ប៉ុន្តែ​រាជ​រដ្ឋាភិបាល​បាន​ដាក់​កម្លាំង​សន្តិសុខ​ការ​ពារ​ជា​សម្ងាត់​ជំនួស​វិញ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ប្រកាស​ថា​នឹង​ដឹក​នាំ​បាតុកម្ម​តវ៉ា​ណា​មួយ​ឡើយ ដោយ​មន្ត្រី​គណបក្ស​គ្រាន់​តែ​បញ្ជាក់​ថា បាតុកម្ម​អាច​នឹង​កើត​មាន ដរាប​ណា​ដំណោះ​ស្រាយ​ស្ថិត​នៅ​ដំណាក់​កាល​ចុង​ក្រោយ​ប៉ុណ្ណោះ។ ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​បញ្ជាក់​ថា បើ​សិន​បាតុកម្ម​កើត​ឡើង​មែន​នោះ គោល​ដៅ​សំខាន់ គឺ​ស្នាក់​ការ គ.ជ.ប ក្នុង​បរិវេណ​ក្រសួង​មហាផ្ទៃ និង​រដ្ឋសភា​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

18 Responses to "រដ្ឋសភា​សាងសង់​បង្គោល​របង​ដែក​ខាង​ក្រៅ​មួយ​ជាន់​ទៀត"

  1. JML says:

    ចេះតែថាហើយ អាញ់ឃើញពួកវាដូចគ្មានអីរំជើបរំជួលអីសោះហា ។
    អាញ់លឺក្មេងៗក្មួយគេពួកអាសង្គមស្អី FACEBOOK នោះ រញេរញៃតែពួកវាទេ ហើយចង់ប្រាប់ពួកអាស្លាប់
    ដែលបំពុលប្រជាពលរដ្ឋតាមរយៈ FACEBOOK ហ្នឹងចាំទុកពាក្យអាញ់ ពួកអាឆ្កែអស់សាច់ហែង មីស្រីអស់
    សាច់ទាំងប៉ុន្មានក្បាលនោះ ប្រយត្ន័តែខ្លួនតិចទៅ ។
    អាញ់នឹងឲ្យក្មេងៗ ជួយយករូបថតពួកអាំឆ្កែមីឆ្កែផ្កាប់មុខ ទុក ធ្វើជាឯកសារដែលពួកហែងបានជេរ
    ប្រមាថ ថ្នាក់ដឹកនាំបក្សប្រជាជន និងរាជរដ្ឋាភិបាល ជាពិសេសជេរប្រមាថសម្តេច តេជោ តែម្តង

  2. មនុស្សធម្មតា says:

    ចេញមកឆ្កួតតែឯងអាមួយនេះ​ JML

  3. Anonymous says:

    Yes he is a dog.

  4. ជា តារ៉ា says:

    អាមួយខាងលើនេះបើវាជាតិខ្មែរ បានន័យថាវាជាជនក្បត់ជាតិ ជនបំផ្លាញជាតិហើយ!

    អានេះជាជនពាលតាមមេដឹកនាំវា។ វាចង់បិទសិទ្ធិសេរីភាពប្រជាពលរដ្ឋជាម្ចាស់ឆ្នោត!

    បើអាខ្លាំងចេញទៅតតាំងគ្នានៅព្រំដែនសាកមើលអាមុខស្វា!​ អញរងគ្រាប់រងរំសែវអាមុខ

    ស្វាឯងដេកសម្ងំនៅក្នុងម៉ាស៊ីនត្រជាក់ អោបស្រីផឹកស៊ីគ្មានខ្វល់ពីសុខទុក្ខពួកអញទេអាងាប់

    ខានចាស់។

    អញមិនកាន់ជើងខាងណាទេ អញចង់ឲ្យមានការរាប់សន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោត

    មួយៗឲ្យបានច្បាស់សារឡើងវិញ ដោយមានការចូលរួមចម្រុះពីអន្តរជាតិតែប៉ុណ្ណោះ។
    =========================

    ខ្ញុំមិនហានឃាត់រដ្ឋាភិបាលមិនឲ្យបង្ក្រាបនោះទេតែដល់តំណាក់កាលនិងសម័យនេះទៅ

    ហើយវាដូច ជាមិនត្រូវនិងសភាពការណ៍នោះទេប្រសិនបើរដ្ឋាភិបាលប្រើទាហាននិងប៉ូលីស

    មកបង្ក្រាបបាតុករនោះហើយប្រសិនបើដូច្នេះមែននោះជីវិតនយោបាយរបស់

    មេដឹកនាំបច្ចុប្បន្នប្រាកដណាស់និងរួញខ្លីទៅៗ និងអាចបាត់រូបរាងទៀតផង។

    ប្រទេសដែលប្រើកំលាំងបាយដើម្បីទប់ទល់បាតុករអហឹង្សាមិនដែល

    បានជោគជ័យនោះទេនៅសម័យទំនើបនេះ។ សម័យទំនើបគឺគេប្រើនយោបាយ

    តម្លាភាពមិនមែន នយោបាយភូតភនិងផ្តាច់ការនោះទេព្រោះមនុស្សកាន់តែចេះដឹងហើយគេ

    យល់នូវអ្វីៗដែលអ្នកដឹកនាំ កំពុងតែធ្វើ ហើយគេក៍មិនចង់មានមេដឹកនាំយ៉ូឆ្នាំនោះ

    ដែរគឺគេចង់ផ្លាស់ប្តូរទើបមានការរីកចំរើនតាម ការវិវឌ្ឍននៃពិភពលោក។

    ======================

    ថោកទាបខ្លាំងណាស់កោតតែមិនចេះខ្មាស់ប្រជាជនខ្លួនឯងសោះ! នេះហៅថាសែនមហា

    មុខក្រាស់ តើប្រឹងត្រដរដល់ណាទៀត??? ទោះជាឈ្នះបែបនេះក៏អត់មានតម្លៃដែរ!

    ទោះជាដឹកនាំតទៅទៀតក៏គ្មានខ្លឹមសារដែរ! ប្រជាជននឹងមិនពេញចិត្តគ្រប់គ្នា! ប្រជាជននឹង

    ធ្វើបុណ្យដាក់បណ្ដាសាឲ្យវិនាសហិនហោចព្រាត់ ប្រាស់ប្រពន្ធកូនចៅ ញាតិសណ្តាន និង

    ចុះនរកគ្រប់ៗគ្នា នឹងកើតមកសោយសុខក្នុងឋានសត្វតិរច្ឆានរាប់ពាន់ម៉ឺនអនន្ត!

    តើបណ្តាញក្រុមចោរទៅរកឯណាទៀតគឺពួកមុខក្រាស់ទាំងអស់នេះហើយ​

    ពិសេសគឺអាគ.ជ.ប នេះ ដែលធ្វើឲ្យប្រទេសខ្មែររលាយហិនហោចជាច្រើនទសវត្សរ៍មកហើយ ។

    វានឹងត្រូវបណ្ដាសារបស់ប្រជាពលរដ្ឋខ្មែររាល់ថ្ងៃជាក់ជាមិនខាន!

    សូមឲ្យកម្លាំងចិត្តកូនខ្មែរគ្រប់រូបក្រោកឡើង!!!

    ហេតុអីបានជាបងប្អូនមិនយល់? មើលចុះមហារមេចោរគឺនៅឃើញនិងមុខ

    និងភ្នែកស្រាប់ហើយ​គឺវាលួចសន្លឹកឆ្នោតហើយថែមទាំងប្លន់លទ្ធផលបោះឆ្នោតរបស់បងប្អូន

    ខ្មែរស្នេហាជាតិយើងទៀត។

    ចុះអីក៏មានចារឹកថោកទាបខ្លាំងម្លេះ? បក្សសង្គ្រោះជាតិឈ្នះវាដាច់ឆ្ងាយណាស់!

    តើពួកវានឹងរស់នៅបានសុខស្រួលទេទៅថ្ងៃខាងមុខ??? ព្រះលោកមានពុទ្ធដីការថាអ្នកលួច

    ប្លន់គេរស់មិនស្រណុក និងមិនបានយូរទេ ដោយសារត្រូវបណ្តាសាគេរាល់ថ្ងៃ ទោះបីខំប្រឹង

    ធ្វើបុណ្យប៉ុន្មានវត្តក៏គេចមិនផុតនិងកម្មពារនេះដែរ។

    គិតៗទៅក្រុមគណៈបក្សប្រជាជនគឺសុទ្ធសឹងជាជនពាល ជនចោរ ជនអត់សាសនា ជនបំផ្លាញ

    ប្រទេសជាតិ ជនសាហាវព្រៃផ្សៃ ជននរកប្រែត អាសូរកាយ ជនសត្វតិរច្ឆាន

    គ្មានស្គាល់ខុសត្រូវ។​ ខិតខំប្រើគ្រប់ល្បិចកល និងអំពើថោកទាប គ្រប់ទីកន្លែង ប៉ិន្នឹងហើយនៅ

    តែមិនឈ្នះទៀត។ ខំចល័តទ័ពដាក់ពង្រាយបំភ័យប្រជាពលរដ្ឋ។ បង្ខំឲ្យកងទ័ពនិងកងកម្លាំង

    គ្រប់ប្រភេទធ្វើការសម្បត់ដើម្បីការពារអំណាចរបស់ខ្លួន និងរហូតមិនទុកចិត្តកងទ័ព

    និងកងកម្លាំងប្រដាប់អាវុធដែលនៅទីក្រុងភ្នំពេញដោយធ្វើការដកហូតអាវុធពីពួកគាត់ចេញ។

    ដោយនិយាយថា កម្លាំងប្រដាប់អាវុធនៅទីក្រុងភ្នំពេញអសមត្ថភាព​ ទើបគេប្រើទព័ពីបណ្តាខេត្ត

    ទៅវិញ។ ចុះអីក៏ថោកយ៉ាងនេះ???

    ដូចនេះ អ្នកដែលទៅពីបណ្ដាខេត្តត្រូវតែមានស្មារតីស្នេហាជាតិ ការពារជាតិ មិនត្រូវឲ្យ

    មានជនណា ឬក្រុមណាមកឃាត់ឃាំងក្រុមប៉ាតុកម្មទាមទារយុត្តិធម៌ សិទ្ធិសេរីភាពរស់នៅរបស់

    ខ្មែរយើងជាដាច់ខាត! យើងស្រេកឃ្លានយុត្តិធម៌ខ្លាំងណាស់! យើងស្រេកឃ្លានសិទ្ធិសេរីភាព

    ខ្លាំងណាស់! យើងចង់បានប្រទេសយើងឯករាជ្យមិនជំពាក់បំណុលគេ! យើងមិនចង់ឲ្យប្រទេស

    យើងបន្តបាត់បង់ព្រៃឈើតទៅទៀតទេ!

    ដូចនេះសូមបងប្អូនរាល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលគេបង្ខំ

    ឲ្យមកគំរាមប្រជាជនសូមធ្វើការពិចារណាឲ្យបាលល្អផង ថាតើអ្នកដែលយើងគេមកឲ្យគំរាម

    និងបំណងប្រើអំពើហឹង្សា ឬវាយប្រហារនេះ ជាជនជាតិខ្មែរ ជាម៉ែជាឪ ជាបងជាប្អូនរបស់យើង

    ឬជាជនបរទេស??? កុំសម្លាប់ជាតិយើងព្រោះតែ ទទួលសំណូក និងផ្គាប់ចិត្តមេដឹកនាំដែលជា

    ជនបំផ្លាញជាតិឲ្យសោះ។ យើងត្រូវតែប្រឆាំងជាដាច់ខាតបើមានជនណាម្នាក់មកវាយប្រហារ

    ឬសម្លាប់ជាតិសាសន៍ខ្មែរយើង​ គឺយើងត្រូវតែមិនអនុគ្រោះឲ្យជាដាច់ខាត! ក្នុងពេលធ្វើបាតុកម្ម

    បើមានជនបង្កប់ណាមកក្លែងបន្លំឲ្យឆ្លៀតឪកាសវាយប្រហារនិងសម្លាប់ខ្មែរយើង គឺយើងត្រូវតែ

    វែកមុខរកឲ្យឃើញចាប់យកមកផ្តន្ទាទោសចំពោះមុខសាធារណៈជនឲ្យគេបានដឹងបានឮពីអំ

    ពើថោកទាបរបស់ពួកវា។ យើងត្រូវតែហ៊ានតស៊ូដើម្បីជាតិ ប្រជាជន ដើម្បីសិទ្ធិសេរីភាពនិងការ

    រស់នៅ ដើម្បីប្រទេសជាតិ និងព្រះមហាក្សត្រយើង! សព្វថ្ងៃព្រះមហាក្សត្រយើងលោកគ្មានសិទ្ធិ

    អ្វីទាំងអស់ក្នុងការសម្រេច និងសម្របសម្រួលនយោបាយផ្ទៃក្នុងឡើយ។ ព្រះអង្គជាជាតិខ្មែរ

    ព្រះអង្គជាម្លប់របស់កូនចៅខ្មែរ ព្រះអង្គលោកគ្មានចង់បានអ្វីក្រៅតែសុខសន្តិភាព សេរីភាព

    ភាពរីកចំរើន និងវិបុលសុខជូនប្រជារាស្ត្ររបស់ព្រះអង្គឡើយ។

  5. លោកដែលបញ្ចេញទស្សន:ខាងលើនេះ ពាក្យសំដីអត់ពិរោះសោះ តើគាត់បានរៀនសូត្រ ឬ ក៏អត់ ?

  6. Public Servant says:

    Why we cant accuse them, who is priminister and all of public servants? They all charge salary from our hard work and labour. So we can speak about them because that is our right and the law protect us to speak. A crazy JML

  7. Sralanh Khmer says:

    ពលរដ្ឋ​នៅ​ភ្នំពេញ​សម្ដែង​ការ​សង្ស័យ​ថា ការ​សាងសង់​របង​នេះ អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ ពិសេស​អាច​ធ្វើ​របង​សម្រាប់​ទប់ទល់​នឹង​បាតុកម្ម​ណា​មួយ​ដែល​អាច​កើត​ឡើង​នា​ពេល​ខាង​មុខ។

  8. កូនអ្នកក្រ says:

    គ្មាសគេជាងដើរអត់លីអូទៅទៀត ពីព្រោះមិនដែល​ផ្ទះមានរបងពីជាន់ទេ!

  9. មានសែនមិនបាច់ហ៊ុនបើមានហ៊ុនមិនបាច់សែន says:

    ដូចជាធ្វើរបងគុកដាក់រដ្ឋសភា???ខ្លាចរដ្ខសភារត់ទេដឹង???
    ព្រោះរដ្ឋសភារបស់ហ៊ុនសែនជាសភាប្រថាប់ត្រាតែប៉ុណ្តោះ?
    សម័យមហាចោរវាដឹកនាំវាមិនស្គាល់និតិប្រតិបត្តិឫនិតិបញ្ញាត្តិអីគេទេគឺដឹងតែអញឈ្នះៗប៉ុណ្តោះ!
    ស្តេចពាល=សហ
    ស្តេចចោរ=ហស
    ដល់ពេលវិនាសសន្តិអសេ្សតោហើយ។

  10. Mao says:

    A cheat អត់យក A JML ទៅផងគ្រាន់បានជាគ្នា

  11. Chourn says:

    ប្រសិនបើការសាងសង់របងរដ្ឋាសភាថ្មីដើម្បីគ្រាន់តែសម្រាប់ទប់ទល់ក្រុមបាតុកររបស់បក្សសង្គ្រោះ ជាតិទេនោះ​ តាមយោបល់ខ្ញុំយកល្អអ្នកដែលយកសភាធ្វើជាផ្ទះនោះ មេត្តាសែងផ្ទះរបស់ខ្លួនរៀងៗខ្លួន ទៅដាក់ក្នុងសភាតែម្តងទៅងាយស្រួលក្នុងការស្នាក់នៅនិងធ្វើការងារក្នុងសភាហើយមិនមានប្រជាជន ទៅធ្វើបាតុកម្មរំខាន ហើយរបង់មិនត្រឹមតែសាងសង់តែពីជាន់នោះទេត្រូវតែពង្រីកបន្ថែម១០ជាន់ទៅ។

  12. Real Khmerologist says:

    Wow, steel enforcement with barbwire on top, it is an unusual effort to protect the uneducated parliamentary leaders like Heng Xamrinh, Nguyn Nhel, Qiem Yiep and many more…

  13. ទុកក៏គ្មានប្រយោជន៍ says:

    អាឆ្កែJMLនេះវាមកឆ្កួតតែឯងមកវ៉ើយ

  14. រតនៈគិរី says:

    គិតទៅពួកអាក្រុមគណៈបក្សប្រជាជននេះ ធ្វើឲ្យឈើក្បាលខ្លាំងណាស់។ បើចាញ់ហើយនៅខំ

    ដណ្តើមយកឈ្នះទៀត! នេះបានហៅថាយុទ្ធសាស្ត្រឈ្នះឈ្នះឈ្នះរបស់គេមែន!

    សម្តីនិងគំនិតរ​បស់អាម្សៀសខេងនេះចង់តែគំរាមប្រជាជនតែម្តងហើយហ្ន! បើបក្សគេចាញ់

    គេមិនធ្វើឆ្កែធ្វើឆ្មាតវ៉ាបានអាច់គោក្មីធើអី។ នេះព្រោះតែគេឈ្នះ ហើយពួកឯងមកប្លន់ការឈ្នះ

    របស់គេ អីចឹងហើយបានជាទាមទាររកភាពយុត្តិធម៌ ។ អើវ៉ី ពួកគេនេះតែងតែអីចឹង ប្រជាជន

    ត្រូវក៏វាថាខុស ប្រជាជនធ្វើប៉ាតុកម្ម​ក៏ពួកវាប្រើអង្គរក្សនិងទាហ៊ានប៉ូលិសមកបង្រ្កាប ហើយ

    លួចបាញ់ប្រហារចោលគ្រាប់បែក និងចាប់ដាក់គុក! យីវើយ ពួកអានេះមិនអាណិតប្រជាជនទេ

    ពួកវាធ្វើម៉េចឲ្យតែខាងឈ្នះ ទោះប្រជាជនណាងាប់អីក៏ងាប់ទៅ។​ ឯពួកវាវិញត្រូវទាំងអស់

    បំផ្លាញព្រៃឈើក៏ត្រូវ រំលោភដីប្រជាជនក៏ត្រូវ ចាប់ប្រជាជនដាក់គុកក៏ត្រូវ គិតៗទៅពួកវាធ្វើអី

    ក៏ត្រូវដែរ វាចង់ដេញអាណាចេញពីរដ្ឋសភាក៏បានស្រេចតែចិត្តវា។ អស់ហើយកន្លែងសែនព្រែន

    ម្ចាស់ទឹកម្ចាស់ដីយើង។ ពិតជាពិរោះបស់គេមែនវើយ។

    ………………………………………………….

    យើងជាមនុស្សព្រៃគិតថាបើសិនជាមេបក្សនេះប្រកាស់ពួកគេឲ្យចូលរដ្ឋសភាដើម្បីបង្កើត

    រដ្ឋាភិបាលដែលពុំមានការយល់ព្រមនិងឯកភាពរវាងភាគីគណៈបក្សទាំង

    សងខាងទៅលើលទ្ធផល នៃការបោះឆ្នោតនោះទេបានន័យថារដ្ឋាភិបាល

    ដែលពួកគេបង្កើតនេះគឺជារដ្ឋាភិបាលចោរ ព្រោះតែលួចសន្លឹកឆ្នោត និងប្លន់លទ្ធផល

    ការបោះឆ្នោតរបស់ប្រជាពលរដ្ឋប្លន់ទឹកចិត្តឆន្ទៈរបស់ប្រជាជនស្នេហាជាតិ

    ប្លន់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ រំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

    ប្លន់លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន។ បើយ៉ាងនេះមែន តើបងប្អូនសុខចិត្តទ្រាំបានទេឲ្យ

    រដ្ឋាភិបាលចោរ ក្រុមចោរដឹកនាំប្រទេសតទៅទៀត??????

    បងប្អូនធ្វើការសិក្សាមើលថាតើប្រទេសជាតិយើងសព្វថ្ងៃកំពុងស្ថិតក្នុងសភាពបែបណា???

    សូមពិនិត្យមើលឲ្យបានច្បាស់និងស៊ីជម្រៅនៅរាល់គ្រប់វិស័យនិមួយៗ!

    វិស័យអប់រំយ៉ាងម៉េច?វិស័យសុខាភិបាលយ៉ាងម៉េច? វិស័យកសិកម្មយ៉ាងម៉េច?

    វិស័យបរិស្ថានយ៉ាងម៉េច? វិស័យវប្បធម៌យ៉ាងម៉េច?

    វិស័យសេដ្ឋកិច្ចពាណិជកម្មយ៉ាងម៉េច?វិស័យសន្តិសុខសង្គមយ៉ាងម៉េច?

    វិស័យការពារជាតិការពារបូរណៈភាពទឹកដីយ៉ាងម៉េច? យុត្តិធម៌ក្នុងសង្គមយ៉ាងម៉េច? ។ល។

    សព្វថ្ងៃយើងដើរបានតែវិស័យទេសចរណ៍មួយ ក្រៅពីនេះគឹសូន្យ។

    សូមបង្អូនធ្វើការវិភាកអំពីទឹកដីសុវណ្ណភូមិរបស់យើង

    ធ្លាប់តែរុងរឿងឥឡូវវិនាសសាបសូនអស់ហើយៗ ត្រូវប្រទេសជិតខាងមើលងាយ

    និងថែមទាំងជំពាក់បំណុលបរទេសជាច្រើនថែមទៀត។

    តើនៅខំស្រែកថាអភិវឌ្ឍន៍ខ្មោចយស្អីទៀត????

    អភិវឌ្ឍតែក្រុមគ្រួសារនិងបក្សពួករបស់ពួកវាតែមួយក្ដាប់តូចប៉ុណ្ណោះ!

    ===================
    យើងសូមគាំទ្រមតិខាងក្រោមនេះ​ (សូមសិទ្ធិចំឡងគំនិតម្ចាស់មុន ព្រោះចូលចិត្ត)
    ឥឥឥឥឥឥឥសានប្រទេសស្រេកឃ្លានយុត្តិធម៌ដូចអ្នកនៅបច្ចឹមនិងពាយ័ព្យប្រទេសដែរ
    ——————————————————————

    គ.ជ.ប.មិនឯករាជទេ ពិតជាមានចុងកាណុងភ្ជង់ពីក្រោយខ្នងពួកនេះហើយ ទើបមិនហ៊ាន

    សម្ដែងការពិត។ គ.ជ.ប មានប្រពន្ធមានកូន មានម្តាយ មានឪពុក ខ្លាចងាប់ចោលពួកគេ

    ណ្ហើយទុកឲ្យប្រជាជនជេរប្រទិចសិនចុះ ថាម៉េចក៏ថាទៅ ឲ្យឈប់ក៏ឈប់ដែរ តើអ្នកណាហ៊ាន

    និងគ្រាប់សំណព្រះអើយ! បាយបាយសិនហើយ! យីពិរោះបស់គេតើវ៉ី!

  15. kom kmack says:

    HUN SEN, traître de la Nation. Le CPP ouvrait la 1ere séance parlementaire à son insu ignorant et en violant la constitution. Ainsi, une telle construction empêchera la colère générale des manifestants, qui pourrait mener à un débordement.

  16. Anonymous says:

    Mr. Chhea Dara ,
    Yes I agree with, you annocement will reach our citizen.
    They will rise up, you know HS he know clearly that when he give up power he only got one way is going to arrested or kill. You see case in libya.

  17. កញ្ញារិទ្ធ

    ជូនចំពោះ លោកJML

    អាឆ្កួត JML បន្តិចទៀត បារមីវិញ្ញាណខ័នស្តេចខ្មែរគ្រប់ជំនាន់ រុញវាចូលឡានហើយ ព្រោះវាក្ប់ត់ឆន្ទរាស្ត និយាយស្តីពោពេញដោយអំពើបាប ។

  18. តាម៉ុក says:

    អាណត្តិក្រោយចប់!!