សុខ ខេមរា
13 សីហា 2013
វីអូអេខ្មែរ

លោក ទេព នីថា (អង្គុយកណ្តាល) អគ្គលេខាធិការ គ.ជ.ប. ថ្លែងក្នុងសន្និសីទសារព័ត៌មាន។
វ៉ាស៊ីនតោន — ក្រុមអង្គការសង្គមស៊ីវិលខកចិត្តនឹងការប្រកាសលទ្ធផលឆ្នោតរបស់ គ.ជ.ប. ដោយបារម្ភអំពីភាពរំជើបរំជួលដោយសារតែគ្មានដំណោះស្រាយរវាងភាគីទាំងពីរទាក់ទងនឹងភាពមិនប្រក្រតីនៃការបោះឆ្នោត។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោក សុខ ខេមរា នៃវីអូអេរាយការណ៍ថា ក្រុមសង្គមស៊ីវិលនិងអ្នកសង្កេតការណ៍ឯករាជ្យលើកឡើងថា នៅពេលការចរចាកំពុងដំណើរការមិនគួរមានការប្រកាសលទ្ធផលបោះឆ្នោតដំបូងដែលនាំឲ្យមានភាពតានតឹងនយោបាយទេ។
មន្ត្រីសង្គមស៊ីវិលនិងអ្នកឃ្លាំមើលការបោះឆ្នោតអះអាងថា ការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការដំបូងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នឹងនាំឲ្យមានកំដៅនយោបាយកាន់តែរីកឡើងក្នុងចំណោមអ្នកមិនបានបោះឆ្នោត នៅពេលដែលបញ្ហាស៊ើបអង្កេតអំពីភាពមិនប្រក្រតីមិនទាន់ត្រូវបានដោះស្រាយ ហើយការចរចាបង្កើតគណៈកម្មការឯករាជ្យមួយកំពុងដំណើរការទៅមុខ មិនទាន់សម្រេចបាននៅឡើយ។
គ.ជ.ប.បានប្រកាសលទ្ធផលការបោះឆ្នោតនៅថ្ងៃនេះដែលថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឈ្នះប្រផិតប្រផើយដោយទទួលបានសន្លឹកឆ្នោតជាង៣លាន២សែន តែអាចមានសំឡេងបង្កើតរដ្ឋាភិបាលម្នាក់ឯងបាន ហើយគណបក្សសង្គ្រោះជាតិឈ្នះក្នុងលំដាប់ទី២គឺទទួលបានសំឡេងឆ្នោតជាង២លាន៩សែន៥ម៉ឺនសន្លឹក។ គណបក្សសង្គ្រោះជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនេះទេ ដោយអះអាងថា ខ្លួនជាអ្នកឈ្នះគណបក្សប្រជាជនកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគ្មានការប្រែប្រួលអ្វីទេ គណបក្សប្រជាជននឹងទទួលបានអាសនៈចំនួន៦៨ដូចការប្រកាសរបស់គណបក្សប្រជាជនកម្ពុជាភ្លាមៗក្រោយការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ ហើយគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។
គណបក្សសង្គ្រោះជាតិនិងក្រុមមន្ត្រីសង្គមស៊ីវិលបានអះអាងថា គ.ជ.ប.ត្រូវបង្ហាញឯកសារមួយចំនួន ដូចជាបញ្ជីឈ្មោះបោះឆ្នោតរួច និងកំណត់ហេតុសន្លឹកឆ្នោត ទម្រង់១១០២ ឬ១១០៤ ដើម្បីឲ្យបានដឹង ថាតើគណបក្សប្រជាជនកម្ពុជាពិតជាឈ្នះដោយយុត្តិធម៌មែនឬយ៉ាងណា ហើយនឹងការបង្កើតឲ្យមានស្ថាប័នឯករាជ្យមួយដើម្បីស្រាវជ្រាវអំពីរឿងនេះ។
លោកធន់ សារ៉ាយ នាយកគណៈអភិបាលអង្គការឃ្លាំមើលការបោះឆ្នោត COMFREL បានអះអាងថា ការប្រកាសលទ្ធផលនៃការបោះឆ្នោតដ៏ប្រញាប់ប្រញាល់ពេកនេះធ្វើឲ្យមានភាពតានតឹងផ្នែកនយោបាយ និងការវិលថយក្រោយនៃការរីកចម្រើននៃកិច្ចចរចា។
លោកនិយាយថា៖ «អញ្ចឹងលទ្ធផលពីរដែលផ្ទុយគ្នាអញ្ចឹងគួរតែគ.ជ.ប.ហ្នឹង ផ្ទៀងផ្ទាត់មើលទាំងសងខាងសិន ថាតើទម្រង់ដែលគណបក្សសង្គ្រោះជាតិមានហ្នឹងតើជាទម្រង់យ៉ាងម៉េច? ហើយយើងគួរតែរៀបចំគ្នាឲ្យមានការសង្កេតការណ៍ពីអង្គការសង្គមស៊ីវិល ក៏ដូចជាការព្រមព្រៀងគ្នាឲ្យមានអ.ស.ប.ជាអ្នកសង្កេតការណ៍ផងដែរ។ ពិនិត្យមើលរឿងហ្នឹងសិន យ៉ាងហោចណាស់ក៏បានប៉ុណ្ណឹងសិនដែរ មុននឹងចេញជាលទ្ធផលបឋម។ តែយើងមានការសោកស្តាយត្រង់ថា គ.ជ.ប.ធ្វើអញ្ចឹង ដូចជាធ្វើឲ្យដំណើរការខិតខំហ្នឹង វាទៅជាមានការស្រុតចុះទៅវិញ»។
លោកធន់ សារ៉ាយអះអាងថា ក្រុមអង្គការសង្គមស៊ីវិលនៅតែទទូចឲ្យគណបក្ស ទាំងពីរបន្តជជែកគ្នា មុនពេលប្រកាសលទ្ធផលជាផ្លូវការចុងក្រោយនៅថ្ងៃទី៨ ខែកញ្ញាខាងមុខដើម្បីបញ្ជៀសបញ្ហាបាតុកម្ម ឬអំពើហិង្សាណាមួយដែលអាចកើតឡើង។
លោកនិយាយថា៖ «ដូច្នេះយើងឃើញថា គួរតែមានការបន្តបើកទ្វារក្នុងការជជែកគ្នានេះបន្តទៀត ព្រោះយើងចេះតែបារម្ភថា ប្រសិនបើគណបក្សទាំងពីរបិទទ្វារ មិនមានការជជែកគ្នា នោះការប្រទូសសារ៉ាយគ្នានឹងអាចកើតមាននៅពេលដ៏ខ្លីខាងមុខ។ នេះជាបញ្ហាមួយដែលគ្រោះថ្នាក់ដល់សង្គមយើងទាំងមូល ដល់ប្រទេសយើងទាំងមូល ដែលយើងព្រួយបារម្ភទាំងអស់គ្នា»។
លោកបណ្ឌិតពុទ្ធា ហង្ស នាយកអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិច បានអះអាងដែរថា នេះជាការភ្ញាក់ផ្អើលដោយការប្រកាសលទ្ធផលនេះត្រូវបានធ្វើឡើង នៅពេលការចរចាកំពុងបន្ត។
លោកថ្លែងថា៖ «អ្វីដែលសង្គមស៊ីវិលបារម្ភនោះគឺត្រង់ថា កំដៅនយោបាយនៅមាននៅឡើយ ហើយពុំទាន់បានដោះស្រាយភាពមិនប្រក្រតីដែលពាក់ព័ន្ធនឹងការចោទប្រកាន់គ្នារវាងគណបក្សនយោបាយទាំងពីរនៅឡើយ។ អញ្ចឹងយើងបារម្ភថា ក្រោយការប្រកាសលទ្ធផលអាចនឹងមានព្រឹត្តិការណ៍អីកើតឡើងដោយសារការមិនអស់ចិត្តរវាងគណបក្សនយោបាយ។ អញ្ចឹងបើសិនជាបញ្ហាមួយចំនួនធំត្រូវបានដោះស្រាយតាមរយៈបណ្តឹងឬក៏ភាពមិនប្រក្រតីដែលមានការចោទប្រកាន់គ្នា យ៉ាងហោចណាស់ក៏អាចមានការកាត់បន្ថយកំដៅនយោបាយផងដែរ បាទ»។
គណបក្សសង្គ្រោះជាតិ ដែលអះអាងថា ខ្លួនជាអ្នកឈ្នះក្នុងការបោះឆ្នោត បានគំរាមធ្វើបាតុកម្មអហិង្សា ទាមទារឲ្យមានការផ្តល់យុត្តិធម៌ក្នុងការបោះឆ្នោតប្រសិនបើការចរចាមិនត្រូវគ្នាអំពីការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតនិងការចូលរួមរបស់អ.ស.ប.ក្នុងគណៈកម្មាធិការឯករាជ្យមួយនោះ។
លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា ដោយសារគ.ជ.ប.មិនអាចមានលទ្ធភាព និងសមត្ថកិច្ចបង្កើត គណៈកម្មការដូចដែលគណបក្សជំទាស់ចង់បាន ហើយមិនអាចរង់ចាំបានបន្តទៀតបាននោះ នោះគ.ជ.ប.សម្រេចចិត្តប្រកាសលទ្ធផលនេះដើម្បីកុំឲ្យលើសកាលកំណត់យូរតទៅទៀត។
លោកនិយាយថា៖ «អញ្ចឹងទេ គ.ជ.ប.មានតែងាកទៅអនុវត្តតាមច្បាប់ដែលខ្លួនមានភារកិច្ច និងប្រតិទិន មិនអាចពន្យារបានទេ។ ហើយសុំជម្រាបថា គ.ជ.ប.ដើម្បីដោះស្រាយនេះ គ.ជ.ប.បានជំរុញការផ្សាយលទ្ធផលនៃការបោះឆ្នោតបណ្តោះអាសន្នគឺលទ្ធផលបណ្តោះអាសន្នតាមប្រតិទិនត្រូវផ្សាយនៅថ្ងៃទី១០ខែសីហា តែយើងរុញពីរថ្ងៃដើម្បីរង់ចាំគណៈកម្មាធិការនេះ តែចេញអត់រួច។ អញ្ចឹងហើយគ.ជ.ប.គ្មានជម្រើសអីផ្សេងក្រៅពីអនុវត្តតួនាទីរបស់ខ្លួនតាមប្រតិទិនទេ»។
លោកអះអាងថា បណ្តឹងពីរប្រភេទទាក់ទងនឹងការឃោសនាបោះឆ្នោត និង បណ្តឹងទាក់នឹងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ជាដើមត្រូវបានដោះស្រាយ ហើយ ហើយបើគណបក្សនយោបាយមិនអាចទទួលយកបានទេ គេមានពេល៧២ម៉ោងដើម្បីប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ។
លោកធន សារ៉ាយអះអាងថា មកដល់ពេលនេះ អ្នកនយោបាយនៅមានពេលបន្តចរចាគ្នា មុនពេលការប្រកាសលទ្ធផលស្ថាពរនៅថ្ងៃទី៨ ខែកញ្ញាខាងមុខ។ លោកថ្លែងថា សហគមន៍អន្តរជាតិមួយចំនួននៅតែទទូចឲ្យមានការបន្តចរចាគ្នាស្ងាត់ៗដើម្បីរកដំណោះស្រាយ។ លោកបានបន្តថា ភាគីទាំងពីរមិនត្រូវខិតខំរកលេសដើម្បីយកប្រៀបរៀងខ្លួនសម្រាប់បក្សខ្លួនទេ តែត្រូវគិតពីបញ្ហាជាតិជាធំ។
លោកបានអះអាងថា កាលពីឆ្នាំ២០០៣ មានការជាប់គាំងនយោបាយ ដូចគ្នានេះដែរ គឺបន្តជិតមួយឆ្នាំដើម្បីបង្កើតរដ្ឋសភា និងរដ្ឋាភិបាល។ លោកសារ៉ាយបន្តថា ពេលនេះក៏អាចពន្យារពេលបន្តិចដើម្បីចរចាគ្នារកដំណោះស្រាយដែលមានភាពស្រុះស្រួល និងស្ងប់ចិត្តទាំងអស់គ្នាបានដែរ៕
អត្ថបទព័ត៌មានទាក់ទង
- ចលនាចល័តកងទ័ពធ្វើឲ្យពលរដ្ឋបារម្ភខ្លាំង
- លោកស ខេងបញ្ជាក់ថា មានចលនាកងទ័ពត្រៀមរក្សាសន្តិសុខ
- គណបក្សឈ្នះឆ្នោតទាំងពីរបន្ទន់ជំហរមួយកម្រិតក្នុងកិច្ចប្រជុំថ្ងៃសុក្រ
- គណបក្សដែលមិនបានអាសនៈខកចិត្តនឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោត
- ព្រះមហាក្សត្រយាងចេញពីកម្ពុជាពេលវិបត្តិនយោបាយមិនទាន់ដោះស្រាយ
- គ.ជ.ប.ចេញលទ្ធផលបណ្តោះអាសន្នថា គណបក្សកាន់អំណាចឈ្នះឆ្នោត




forces has to be used until every things is going smoothly,
coz, VNRP, keep intimidating governments,,
forces – has to be re-enforced in order to keep every things under control.,
តើអ្នកណាខ្លះមានទំរង់១១០៤?
តើអាចបង្ហោះឲ្យអ្នកផងដឹងបានទេ?
តើវាសំងាត់ជាងបច្ចេកទេសនុយក្លេអែអាមេរិក រឺយ៉ាងណា
មិនអីនោះទេ! ទុកអោយគេឆ្លើយចំពោះប្រជារាស្រ្ត
និងប្រវត្តិសាស្រ្តដោយខ្លួនគេនោះទៅ។ខ្ញុំហ៊ាននិយាយថាបើសិនរដ្ធាភិបាលថ្មីតែដឹកនាំដោ
យមនុស្សដដែលនៅក្នុងអណត្តិនេះនោះវាមិនខុសអីវានឹងអស់តំលៃចាប់ពីហ្នឹងទៅហើយដែរ
ដែលវាងាចប្រៀបបានទៅនឹងមនុស្សម្នាក់ដើរស្រាតកណ្តាលសាធារណះក្នុងចំនោមមនុស្សរាប់លាននា
ក់អោយគេមើលនោះទេ ។ ហ៊ុន សែន នឹងប្រៀបបានទៅមនុស្សម្នាក់នោះអែង
តើគាត់អាចត្រូវបានប្រជាពលរដ្ធចាត់ទុកថាជាអ្នកខ្លាំង និងគោរពបានទៀតទេក្នុងពេលនេះ?
បើមនុស្សម្នាក់នេះត្រូវបានគេចាត់ទុកថាជាបុគ្គលអាក្រក់ឬក៏ជាចោរប្លន់បាត់ទៅហើយនោះ។
ចាំមើលចុះមិនថាជនជាតិខ្មែរ ឬ ជនជាតិបរទេសនោះទេដែលបានគិតដូចខាងលើ
រាល់ពេលដែលវត្តមានឬឮឈ្មោះគាត់ទៅដល់ទីណាក៏ដោយ។
ពីមុនអំនាចដែលគាត់ដណ្តើមបានមកវាស្ថិតនៅក្នុងស្ថានភាពរបស់ប្រជាពលរដ្ធដែលមានការស្ទាក់ស្ទើ
រច្រលំបល់យ៏ក្នុងការដែលគេពិបាកបែងចែកតើនរណាល្អឬនរណាអាក្រក់?ដើម្បីទទួលស្គាល់ការពិត។
ប៉ុន្តែពេលនេះបន្ទាប់ពីភាពស៊ីជោរ ជិះសេះលែងដៃ និង
អំនួតមិនប៉ាន់ប្រមាណរបស់គាត់ធ្វើអោយគាត់ត្រូវបានសំរេចចិត្តដោយប្រជាពលរដ្ធយ៉ាងពិតប្រាកដថាតើនរណាល្អឬនរ
ណាអាក្រក់ហើយ ដូច្នេះអំនាចដែលគាត់ប្លន់ពីគេបាននៅពេលបច្ចុប្បន្ននេះទៀតវាអស់តំលៃ
អស់ប្រសិទ្ធិភាព និង ឥទ្ធិពលដែលធ្វើអោយគេគោរពនិងកោតខ្លាចទៀតហើយ។
សួរថាតើគាត់អាចយកអំនាចរបៀបនេះមកគ្រប និងកៀបសង្កត់ផ្លូវចិត្តរបស់ប្រជាពលរដ្ធបានទៀតទេ?
តាមបទពិសោធន៌ដែលខ្ញូំបាទ បានទៅសិក្សានៅបរទេស ភាគច្រើនបរទេសតែងតែដាក់សំនួរសួរដល់សិក្ខាមគ្រាន់តែ ធ្វើជារឿងកំដរអារម្មណ៌ ដូចជាសំនួរសួរថា តើប្រទេសណា ដែលមាននាយករដ្ធមន្រ្តីភ្នែកមួយ? បើនរណាឆ្លើយត្រូូវយើងផ្តល់ស្ករគ្រាប់ជារង្វាន់។ ដូច្នេះ នាយករដ្ឌមន្រីសុ្រុកខ្មែរនេះវាគ្មានតំលៃទេ។ បើអពា្ចឹញសូមបងប្អូនទាំងអស់ជ្រាប។
ចេះតែថាហើយ អាញ់ឃើញពួកវាដូចគ្មានអីរំជើបរំជួលអីសោះហា ។
អាញ់លឺក្មេងៗក្មួយគេពួកអាសង្គមស្អី FACEBOOK នោះ រញេរញៃតែពួកវាទេ ហើយចង់ប្រាប់ពួកអាស្លាប់
ដែលបំពុលប្រជាពលរដ្ឋតាមរយៈ FACEBOOK ហ្នឹងចាំទុកពាក្យអាញ់ ពួកអាឆ្កែអស់សាច់ហែង មីស្រីអស់
សាច់ទាំងប៉ុន្មានក្បាលនោះ ប្រយត្ន័តែខ្លួនតិចទៅ ។
អាញ់នឹងឲ្យក្មេងៗ ជួយយករូបថតពួកអាំឆ្កែមីឆ្កែផ្កាប់មុខ ទុក ធ្វើជាឯកសារដែលពួកហែងបានជេរ
ប្រមាថ ថ្នាក់ដឹកនាំបក្សប្រជាជន និងរាជរដ្ឋាភិបាល ជាពិសេសជេរប្រមាថសម្តេច តេជោ តែម្តង
A NEC crazy!!!
គ.ជ.ប តែងតែធ្វើនូវអ្វីដែលមិនគួរធ្វើ ។
ហើយជារឿយៗ គ.ជ.ប បែរជាមិនព្រមធ្វើតាមនូវអ្វីដែលគួរតែធ្វើ ។
អាមួយខាងលើនេះបើវាជាតិខ្មែរ បានន័យថាវាជាជនក្បត់ជាតិ ជនបំផ្លាញជាតិហើយ!
អានេះជាជនពាលតាមមេដឹកនាំវា។ វាចង់បិទសិទ្ធិសេរីភាពប្រជាពលរដ្ឋជាម្ចាស់ឆ្នោត!
បើអាខ្លាំងចេញទៅតតាំងគ្នានៅព្រំដែនសាកមើលអាមុខស្វា! អញរងគ្រាប់រងរំសែវអាមុខ
ស្វាឯងដេកសម្ងំនៅក្នុងម៉ាស៊ីនត្រជាក់ អោបស្រីផឹកស៊ីគ្មានខ្វល់ពីសុខទុក្ខពួកអញទេអាងាប់
ខានចាស់។
អញមិនកាន់ជើងខាងណាទេ អញចង់ឲ្យមានការរាប់សន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោត
មួយៗឲ្យបានច្បាស់សារឡើងវិញ ដោយមានការចូលរួមចម្រុះពីអន្តរជាតិតែប៉ុណ្ណោះ។
=========================
ខ្ញុំមិនហានឃាត់រដ្ឋាភិបាលមិនឲ្យបង្ក្រាបនោះទេតែដល់តំណាក់កាលនិងសម័យនេះទៅ
ហើយវាដូច ជាមិនត្រូវនិងសភាពការណ៍នោះទេប្រសិនបើរដ្ឋាភិបាលប្រើទាហាននិងប៉ូលីស
មកបង្ក្រាបបាតុករនោះហើយប្រសិនបើដូច្នេះមែននោះជីវិតនយោបាយរបស់
មេដឹកនាំបច្ចុប្បន្នប្រាកដណាស់និងរួញខ្លីទៅៗ និងអាចបាត់រូបរាងទៀតផង។
ប្រទេសដែលប្រើកំលាំងបាយដើម្បីទប់ទល់បាតុករអហឹង្សាមិនដែល
បានជោគជ័យនោះទេនៅសម័យទំនើបនេះ។ សម័យទំនើបគឺគេប្រើនយោបាយ
តម្លាភាពមិនមែន នយោបាយភូតភនិងផ្តាច់ការនោះទេព្រោះមនុស្សកាន់តែចេះដឹងហើយគេ
យល់នូវអ្វីៗដែលអ្នកដឹកនាំ កំពុងតែធ្វើ ហើយគេក៍មិនចង់មានមេដឹកនាំយ៉ូឆ្នាំនោះ
ដែរគឺគេចង់ផ្លាស់ប្តូរទើបមានការរីកចំរើនតាម ការវិវឌ្ឍននៃពិភពលោក។
======================
ថោកទាបខ្លាំងណាស់កោតតែមិនចេះខ្មាស់ប្រជាជនខ្លួនឯងសោះ! នេះហៅថាសែនមហា
មុខក្រាស់ តើប្រឹងត្រដរដល់ណាទៀត??? ទោះជាឈ្នះបែបនេះក៏អត់មានតម្លៃដែរ!
ទោះជាដឹកនាំតទៅទៀតក៏គ្មានខ្លឹមសារដែរ! ប្រជាជននឹងមិនពេញចិត្តគ្រប់គ្នា! ប្រជាជននឹង
ធ្វើបុណ្យដាក់បណ្ដាសាឲ្យវិនាសហិនហោចព្រាត់ ប្រាស់ប្រពន្ធកូនចៅ ញាតិសណ្តាន និង
ចុះនរកគ្រប់ៗគ្នា នឹងកើតមកសោយសុខក្នុងឋានសត្វតិរច្ឆានរាប់ពាន់ម៉ឺនអនន្ត!
តើបណ្តាញក្រុមចោរទៅរកឯណាទៀតគឺពួកមុខក្រាស់ទាំងអស់នេះហើយ
ពិសេសគឺអាគ.ជ.ប នេះ ដែលធ្វើឲ្យប្រទេសខ្មែររលាយហិនហោចជាច្រើនទសវត្សរ៍មកហើយ ។
វានឹងត្រូវបណ្ដាសារបស់ប្រជាពលរដ្ឋខ្មែររាល់ថ្ងៃជាក់ជាមិនខាន!
សូមឲ្យកម្លាំងចិត្តកូនខ្មែរគ្រប់រូបក្រោកឡើង!!!
ហេតុអីបានជាបងប្អូនមិនយល់? មើលចុះមហារមេចោរគឺនៅឃើញនិងមុខ
និងភ្នែកស្រាប់ហើយគឺវាលួចសន្លឹកឆ្នោតហើយថែមទាំងប្លន់លទ្ធផលបោះឆ្នោតរបស់បងប្អូន
ខ្មែរស្នេហាជាតិយើងទៀត។
ចុះអីក៏មានចារឹកថោកទាបខ្លាំងម្លេះ? បក្សសង្គ្រោះជាតិឈ្នះវាដាច់ឆ្ងាយណាស់!
តើពួកវានឹងរស់នៅបានសុខស្រួលទេទៅថ្ងៃខាងមុខ??? ព្រះលោកមានពុទ្ធដីការថាអ្នកលួច
ប្លន់គេរស់មិនស្រណុក និងមិនបានយូរទេ ដោយសារត្រូវបណ្តាសាគេរាល់ថ្ងៃ ទោះបីខំប្រឹង
ធ្វើបុណ្យប៉ុន្មានវត្តក៏គេចមិនផុតនិងកម្មពារនេះដែរ។
គិតៗទៅក្រុមគណៈបក្សប្រជាជនគឺសុទ្ធសឹងជាជនពាល ជនចោរ ជនអត់សាសនា ជនបំផ្លាញ
ប្រទេសជាតិ ជនសាហាវព្រៃផ្សៃ ជននរកប្រែត អាសូរកាយ ជនសត្វតិរច្ឆាន
គ្មានស្គាល់ខុសត្រូវ។ ខិតខំប្រើគ្រប់ល្បិចកល និងអំពើថោកទាប គ្រប់ទីកន្លែង ប៉ិន្នឹងហើយនៅ
តែមិនឈ្នះទៀត។ ខំចល័តទ័ពដាក់ពង្រាយបំភ័យប្រជាពលរដ្ឋ។ បង្ខំឲ្យកងទ័ពនិងកងកម្លាំង
គ្រប់ប្រភេទធ្វើការសម្បត់ដើម្បីការពារអំណាចរបស់ខ្លួន និងរហូតមិនទុកចិត្តកងទ័ព
និងកងកម្លាំងប្រដាប់អាវុធដែលនៅទីក្រុងភ្នំពេញដោយធ្វើការដកហូតអាវុធពីពួកគាត់ចេញ។
ដោយនិយាយថា កម្លាំងប្រដាប់អាវុធនៅទីក្រុងភ្នំពេញអសមត្ថភាព ទើបគេប្រើទព័ពីបណ្តាខេត្ត
ទៅវិញ។ ចុះអីក៏ថោកយ៉ាងនេះ???
ដូចនេះ អ្នកដែលទៅពីបណ្ដាខេត្តត្រូវតែមានស្មារតីស្នេហាជាតិ ការពារជាតិ មិនត្រូវឲ្យ
មានជនណា ឬក្រុមណាមកឃាត់ឃាំងក្រុមប៉ាតុកម្មទាមទារយុត្តិធម៌ សិទ្ធិសេរីភាពរស់នៅរបស់
ខ្មែរយើងជាដាច់ខាត! យើងស្រេកឃ្លានយុត្តិធម៌ខ្លាំងណាស់! យើងស្រេកឃ្លានសិទ្ធិសេរីភាព
ខ្លាំងណាស់! យើងចង់បានប្រទេសយើងឯករាជ្យមិនជំពាក់បំណុលគេ! យើងមិនចង់ឲ្យប្រទេស
យើងបន្តបាត់បង់ព្រៃឈើតទៅទៀតទេ!
ដូចនេះសូមបងប្អូនរាល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលគេបង្ខំ
ឲ្យមកគំរាមប្រជាជនសូមធ្វើការពិចារណាឲ្យបាលល្អផង ថាតើអ្នកដែលយើងគេមកឲ្យគំរាម
និងបំណងប្រើអំពើហឹង្សា ឬវាយប្រហារនេះ ជាជនជាតិខ្មែរ ជាម៉ែជាឪ ជាបងជាប្អូនរបស់យើង
ឬជាជនបរទេស??? កុំសម្លាប់ជាតិយើងព្រោះតែ ទទួលសំណូក និងផ្គាប់ចិត្តមេដឹកនាំដែលជា
ជនបំផ្លាញជាតិឲ្យសោះ។ យើងត្រូវតែប្រឆាំងជាដាច់ខាតបើមានជនណាម្នាក់មកវាយប្រហារ
ឬសម្លាប់ជាតិសាសន៍ខ្មែរយើង គឺយើងត្រូវតែមិនអនុគ្រោះឲ្យជាដាច់ខាត! ក្នុងពេលធ្វើបាតុកម្ម
បើមានជនបង្កប់ណាមកក្លែងបន្លំឲ្យឆ្លៀតឪកាសវាយប្រហារនិងសម្លាប់ខ្មែរយើង គឺយើងត្រូវតែ
វែកមុខរកឲ្យឃើញចាប់យកមកផ្តន្ទាទោសចំពោះមុខសាធារណៈជនឲ្យគេបានដឹងបានឮពីអំ
ពើថោកទាបរបស់ពួកវា។ យើងត្រូវតែហ៊ានតស៊ូដើម្បីជាតិ ប្រជាជន ដើម្បីសិទ្ធិសេរីភាពនិងការ
រស់នៅ ដើម្បីប្រទេសជាតិ និងព្រះមហាក្សត្រយើង! សព្វថ្ងៃព្រះមហាក្សត្រយើងលោកគ្មានសិទ្ធិ
អ្វីទាំងអស់ក្នុងការសម្រេច និងសម្របសម្រួលនយោបាយផ្ទៃក្នុងឡើយ។ ព្រះអង្គជាជាតិខ្មែរ
ព្រះអង្គជាម្លប់របស់កូនចៅខ្មែរ ព្រះអង្គលោកគ្មានចង់បានអ្វីក្រៅតែសុខសន្តិភាព សេរីភាព
ភាពរីកចំរើន និងវិបុលសុខជូនប្រជារាស្ត្ររបស់ព្រះអង្គឡើយ។
អា JML បើហ្អេងខ្លាំងប្រាប់ឈ្មោះពិតមក ចាំអញទៅជួបហ្អែងដល់ផ្ទះ អាឆ្កែកំសាកញី
ហ្អែងចង់គំរាមអាណា បើខ្លាំងចេញមុខមកអាឆ្កែថោកទាប អញទៅច្បាំងរាប់ឆ្នាំដើម្បីជាតិ តែមេ (អាហ៊ុន សែន) ហ្អែង មិនដែលមើលឃើញអញទេ វាបែរតែងតាំងកូនៗវា និងបក្សពួកកូនចៅវា អោយឡើងធំអស់ ពួកម៉ាកអញប្រចាំការនៅជាយដែន បែរជាមើលមិនឃើញ ។ ពួកអាចុយម្រ៉ាយ តែដល់ករប៉ុណ្ណេះ ហើយ ចង់ហ្អែងមានក្បាលដប់ក៏អញបាញ់ចោលដែរ កូនមីនរកអស់នេះ អញគ្មានអី្វត្រូវខ្លាចទៀតទេ គ្នាអញចូលសមរភូមិរាប់ឆ្នាំ បែរជាឡើងសក្តិពួកកូនឆ្កែ នៅទីក្រុង និងអាទាហ៊ានខ្សែអាហ៊ីង ប៊ុនហៀង ដែលមិនស្គាល់ ថាសង្រ្គាម បានតែខោអាវស្អាត តែពេលឡើង សមរភូមិរត់ចូលតែត្រង់សេ ហើយអោយពួកអញចូលនាំមុខ ។ កូនមីឆ្កែអស់នេះ ។
J’ai une question à poser aux ONG qui soutiennent secrètement l’opposition: Quels sont leurs avis si le NEC a déclaré que l’opposition donne vainqueur de cette élection?
Je crois que ces ONG vont changer le ton et sont fiers de la victoire remportée par un parti d’opposition en criant “Vive, la démocratie au Cambodge.
ខ្ញុំគាំទ្រសំដីលោក Killer….
ពិតប្រាកដណាស់ខ្ញុំសូមគាំទ្រមតិនិងគំនិតរបស់លោក Killer! បើសិនជាមេបក្សនេះប្រកាស់ពួក
គេឲ្យចូលរដ្ឋសភាដើម្បីបង្កើតរដ្ឋាភិបាលដែលពុំមានការយល់ព្រមនិងឯកភាពរវាង
ភាគីគណៈបក្សទាំងសងខាងទៅលើលទ្ធផលនៃការបោះឆ្នោតនោះទេបានន័យថា
រដ្ឋាភិបាលដែលពួកគេបង្កើតនេះគឺជារដ្ឋាភិបាលចោរ ព្រោះតែលួចសន្លឹកឆ្នោត
និងប្លន់លទ្ធផលការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ប្លន់ទឹកចិត្តឆន្ទៈរបស់ប្រជាជន
ស្នេហាជាតិ ប្លន់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ រំលោភកិច្ចព្រម
ព្រៀងសន្តិភាពទីក្រុងប៉ារីស ប្លន់លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន។ បើយ៉ាងនេះមែន តើបង
ប្អូនសុខចិត្តទ្រាំបានទេឲ្យរដ្ឋាភិបាលចោរ ក្រុមចោរដឹកនាំប្រទេសតទៅទៀត??????
បងប្អូនធ្វើការសិក្សាមើលថាតើប្រទេសជាតិយើងសព្វថ្ងៃកំពុងឋិតក្នុងសភាពបែបណា???
សូមពិនិត្យមើលឲ្យបានច្បាស់និងស៊ីជម្រៅនៅរាល់គ្រប់វិស័យនិមួយៗ! វិស័យអប់រំយ៉ាងម៉េច?
វិស័យសុខាភិបាលយ៉ាងម៉េច? វិស័យកសិកម្មយ៉ាងម៉េច? វិស័យបរិស្ថានយ៉ាងម៉េច?
វិស័យវប្បធម៌យ៉ាងម៉េច? វិស័យសេដ្ឋកិច្ចពាណិជកម្មយ៉ាងម៉េច?
វិស័យសន្តិសុខសង្គមយ៉ាងម៉េច? វិស័យការពារជាតិការពារបូរណៈភាពទឹកដីយ៉ាងម៉េច?
យុត្តិធម៌ក្នុងសង្គមយ៉ាងម៉េច? ។ល។ សព្វថ្ងៃយើងដើរបានតែវិស័យទេសចរណ៍មួយ
ក្រៅពីនេះគឹសូន្យ។ សូមបង្អូនធ្វើការវិភាកអំពីទឹកដីសុវណ្ណភូមិរបស់យើង ធ្លាប់តែរុងរឿង
ឥឡូវវិនាសសាបសូនអស់ហើយៗ ត្រូវប្រទេសជិតខាងមើលងាយ និងថែមទាំងជំពាក់បំណុល
បរទេសជាច្រើនថែមទៀត។ តើនៅខំស្រែកថាអភិវឌ្ឍន៍ខ្មោចយស្អីទៀត????
អភិវឌ្ឍតែក្រុមគ្រួសារ និងបក្សពួករបស់ពួកវាតែមួយក្ដាប់តូចប៉ុណ្ណោះ!
កញ្ញារក្ស
ខ្ញុំខ្សិបប្រាប់អស់លោកថាអា JML វាជាយួនទេ វាកំពុងបន្លប់ពួកយើងហើយ វាជាជនក្បត់ វាកំពុងអនុវត្តយុទ្ធសាស្រ្តច្រេះស៏ស៊ីដែករបស់វា ពួកយើងត្រូវប្រុងប្រយ័ត្រ រឹងមាំ កុំចាញ់បោកវាអោយសោះ ។