ក្រោយពីថ្ងៃបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ ស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះក្នុងស្ថានភាពតានតឹងជាបន្តបន្ទាប់ នៅពេលគណបក្សប្រឆាំងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយប្រកាសធ្វើមហាបាតុកម្មទាមទាររកយុត្តិធម៌។
ដោយ សូត សុខប្រាថ្នា
2013-08-13
RFA
ស្ថានភាពតានតឹងដែលមិនគួរឲ្យទុកចិត្តដូច្នេះ ធ្វើឲ្យព្រះមហាក្សត្រ រួមទាំងក្រសួងមហាផ្ទៃ អំពាវនាវម្ដងហើយម្ដងទៀត សុំកុំឲ្យកើតមានអំពើហិង្សា។ ក៏ប៉ុន្តែស្ថានភាពភ័យព្រួយនៅតែស្ថិតក្នុងអារម្មណ៍ប្រជាពលរដ្ឋដដែល។
គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សំរាប់ការបោះឆ្នោត និងខាងសង្គមស៊ីវិល បានចេញលិខិតអំពាវនាវម្ដងទៀតនៅថ្ងៃទី១២ សីហា សុំឲ្យគណបក្សនយោបាយ បងប្អូនជនរួមជាតិ អាជ្ញាធរ និងកងកម្លាំងដែលមានសមត្ថកិច្ចទាំងអស់ឱ្យបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា ឱ្យស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ។
លិខិតរបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សំរាប់ការបោះឆ្នោតបានអំពាវនាវដល់ជនរួមជាតិទាំងអស់ថា សូមមេត្តារក្សាភាពស្ងប់ស្ងាត់ ហើយធ្វើការប្រកបកិច្ចការងារ និងមុខរបរជាធម្មតាតាមមូលដ្ឋានរៀងៗខ្លួន។ ប្រជាពលរដ្ឋមានសិទ្ធិចូលរួមនៅក្នុងដំណើរការនៃការបោះឆ្នោត គឺជាសិទ្ធិរបស់បងប្អូនជនរួមជាតិ ប៉ុន្តែសូមចូលរួមនៅក្នុងសកម្មភាពណាស្របទៅតាមផ្លូវច្បាប់ជាធរមាន ដោយមិនប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងចូលរួមដោយសន្តិវិធី។ រាល់ការតវ៉ាណាមួយដែលមានអាវុធ ឬឧបករណ៍ដែលបង្កគ្រោះថ្នាក់ គឺជាបច្ច័យមិនល្អដែលងាយនាំឱ្យមានការប៉ះទង្គិចចលាចល និងបង្កហានិភ័យដល់សង្គមជាតិ ហើយសូមឱ្យបងប្អូនជនរួមជាតិទាំងអស់មេត្តាលើកកម្ពស់ការប្រុងប្រយ័ត្នការពារសន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ទ្រព្យសម្បត្តិរបស់ខ្លួន និងទ្រព្យសម្បត្តិសាធារណៈឱ្យបានគង់វង្ស។
មិនតែប៉ុណ្ណោះ ក្នុងលិខិតដដែលក៏បានអំពាវនាវឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាគោរពតាមក្រមសីលធម៌ លើកកម្ពស់គុណធម៌ និងភាពអត់ធ្មត់កម្រិតខ្ពស់បំផុតក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបញ្ចៀសនូវការប៉ះទង្គិចណាមួយជាយថាហេតុ។ ជាងនេះទៅទៀត ក្នុងលិខិតក៏បានអំពាវនាវដល់គណបក្សទាំងអស់ដែលឈ្នះឆ្នោត ទទួលអាសនៈនៅក្នុងរដ្ឋសភា មេត្តាអត់ធ្មត់ និងគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដោយត្រូវដោះស្រាយបញ្ហាដែលខ្វែងគំនិតគ្នាដោយសន្តិវិធី និងស្របទៅតាមផ្លូវច្បាប់។
ចំពោះភាពតានតឹងផ្នែកនយោបាយនៅកម្ពុជា ក្រោយពេលបោះឆ្នោត ខាងគណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទកាសែតមួយកាលពីព្រឹកថ្ងៃ១២ សីហា ក្រោយពេលដែល គ.ជ.ប ចេញសេចក្តីប្រកាសពីលទ្ធផលបឋមនៃការបោះឆ្នោត។
ក្នុងវេទិកាសន្និសីទកាសែតនោះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏បានបញ្ជាក់ពីគោលជំហររបស់គណបក្សសង្គ្រោះជាតិ ដោយសូមឱ្យមានយន្តការដោះស្រាយភាពតានតឹងផ្នែកនយោបាយនោះដោយសន្តិវិធី និងយុត្តិធម៌ ដើម្បីការផ្សះផ្សាជាតិនិងបង្រួបបង្រួមជាតិ។
ស្របពេលឃើញនូវស្ថានភាពនយោបាយនៅកម្ពុជា នៅតែមានភាពតានតឹងនោះ ខាងអង្គការសង្គមស៊ីវិលចំនួន ១០ បានចេញសេចក្ដីថ្លែងការណ៍រួមមួយកាលពីថ្ងៃ១២ សីហា ដោយស្វាគមន៍ចំពោះឱកាសជួបជាមួយឧបនាយករដ្ឋមន្រ្តី ស ខេង និងបានជំរុញឱ្យមានដំណោះស្រាយដោយយុត្តិធម៌លើបញ្ហាជាប់គាំងក្រោយការបោះឆ្នោត។
ក្នុងសេចក្ដីថ្លែងការណ៍រួមនោះ អង្គការសង្គមស៊ីវិលបានជំរុញឱ្យភាគីដែលពាក់ព័ន្ធ រួមទាំងគណបក្សនយោបាយទាំងអស់ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺសូមឱ្យបន្ធូរបន្ថយនូវរាល់ភាពតានតឹង និងពិចារណាលើសារដែលបានបញ្ជូនទៅកាន់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការចល័តកងទ័ពរាប់រយនាក់ពីបណ្ដាមូលដ្ឋានទ័ពនៅតាមខេត្តមកកាន់រាជធានីភ្នំពេញ។ សូមឱ្យការពារសិទ្ធិជួបប្រជុំដោយសន្តិវិធី និងធានាឱ្យមានភាពអត់ធ្មត់ក្នុងអំឡុងពេលបាតុកម្ម ឬការប្រមូលផ្តុំខាងការប្រជុំផ្សេងៗខាងមុខ។
ជៀសវាងឱ្យផុតពីពាក្យសម្ដីដែលនាំឱ្យមានការបះបោរ និងការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីស្ថានភាពបច្ចុប្បន្ន និងធ្វើការបញ្ជាក់សាជាថ្មីពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះដំណោះស្រាយប្រកបដោយសន្តិវិធី តម្លាភាព និងយុត្តិធម៌។ បង្កើតគណៈកម្មាធិការស៊ើបអង្កេតចម្រុះឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើការស៊ើបអង្គេតលើពាក្យបណ្តឹងស្តីពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត ដែលដាក់បញ្ចូលសមាសភាពអង្គការសង្គមស៊ីវិល អ្នកអង្កេតការណ៍របស់អង្គការសហប្រជាជាតិ និងផ្សព្វផ្សាយជាសាធារណៈពីលទ្ធផលដែលបានរកឃើញ។
សូមឱ្យធ្វើរបាយការណ៍និងផ្សព្វផ្សាយព័ត៌មានស្ដីពីការវិវឌ្ឍន៍ និងលទ្ធផលនៃការស៊ើបអង្កេត ក៏ដូចជាការចរចារវាងគណបក្សដែលមានទំនាស់ដោយយុត្តិធម៌ និងតម្លាភាពត្រឹមត្រូវ។ ធានាថាស្ត្រីត្រូវបានបញ្ចូលនៅក្នុងដំណើរការស៊ើបអង្កេតនោះ រួមទាំងការបង្កើតគណៈកម្មាធិការដោយធានាឱ្យបានថា ដំណើរការនោះជាការឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើនសមាសភាពរបស់ស្ត្រីជាតំណាងក្នុងវិស័យនយោបាយ ក៏ដូចជាការអនុវត្តដ៏ល្អបំផុតរបស់អន្តរជាតិ ដើម្បីឱ្យមានដំណោះស្រាយជម្លោះប្រកបដោយសន្តិវិធី និងកសាងសន្តិភាព ហើយនិងបញ្ចូនសេចក្ដីបង្គាប់ឱ្យបានច្បាស់លាស់ដល់មេភូមិ ប្រធាន ក្រុមប្រឹក្សាឃុំ/សង្កាត់ ទាំងអស់ឱ្យបញ្ឈប់នូវការគំរាមកំហែងដល់ប្រជាពលរដ្ឋនៅក្នុងដែនយុត្តាធិការរបស់ខ្លួន។
រាល់សេចក្ដីអំពាវនាវជាច្រើនដែលបានចេញផ្សព្វផ្សាយជាសាធារណៈ ទាំងទម្រង់ជាពាក្យសម្ដីរបស់មេដឹកនាំ និងលិខិតផ្សេងៗ ដើម្បីឱ្យប្រជាជនទាំងអស់បន្តភាពអត់ធ្មត់ និងសន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួននិងសង្គម នៅក្រោយពេលដែលមានភាពតានតឹងផ្នែកនយោបាយកើតមានឡើងក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សមាគមទេសចរណ៍ខ្លះមិនសប្បាយចិត្តនឹងការបង្ខំឲ្យគាំទ្រលទ្ធផលបោះឆ្នោត
- លទ្ធផលបណ្ដោះអាសន្នរបស់គ.ជ.បបង្ហាញថាបក្សប្រជាជនឈ្នះ
- ប្រតិកម្មចំពោះគម្រោងប្រកាសលទ្ធផលឆ្នោតបណ្តោះអាសន្នរបស់គ.ជ.ប
- គ.ជ.បនឹងប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ននៅថ្ងៃទី១២ សីហា
- គ.ជ.បពន្យារពេលប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន
- បក្សប្រជាជនកំពុងពិនិត្យសំណើបក្សសង្គ្រោះជាតិជុំវិញការបង្កើតគណៈកម្មការចម្រុះ
- សកម្មជនបក្សសង្គ្រោះជាតិខេត្តកំពត២នាក់រងការប្ដឹងទៅតុលាការ
- ក្រសួងមហាផ្ទៃហាមបក្សខ្មែរឈប់ក្រមិនឲ្យធ្វើកូដកម្ម
- លោក ស ខេង ណែនាំមន្ត្រីក្រោមឱវាទឲ្យបម្រើពលរដ្ឋដោយស្មើភាព
Chourn
August 13, 2013 at 11:35 am
ខ្ញុំមិនហានឃាត់រដ្ឋាភិបាលមិនឲ្យបង្ក្រាបនោះទេតែដល់តំណាក់កាលនិងសម័យនេះទៅ
ហើយវាដូច ជាមិនត្រូវនិងសភាពការណ៍នោះទេប្រសិនបើរដ្ឋាភិបាលប្រើទាហាននិងប៉ូលីស
មកបង្ក្រាបបាតុករនោះហើយប្រសិនបើដូច្នេះមែននោះជីវិតនយោបាយរបស់
មេដឹកនាំបច្ចុប្បន្នប្រាកដណាស់និងរួញខ្លីទៅៗ និងអាចបាត់រូបរាងទៀតផង។
ប្រទេសដែលប្រើកំលាំងបាយដើម្បីទប់ទល់បាតុករអហឹង្សាមិនដែល
បានជោគជ័យនោះទេនៅសម័យទំនើបនេះ។ សម័យទំនើបគឺគេប្រើនយោបាយ
តម្លាភាពមិនមែន នយោបាយភូតភនិងផ្តាច់ការនោះទេព្រោះមនុស្សកាន់តែចេះដឹងហើយគេ
យល់នូវអ្វីៗដែលអ្នកដឹកនាំ កំពុងតែធ្វើ ហើយគេក៍មិនចង់មានមេដឹកនាំយ៉ូឆ្នាំនោះ
ដែរគឺគេចង់ផ្លាស់ប្តូរទើបមានការរីកចំរើនតាម ការវិវឌ្ឍននៃពិភពលោក។
======================
ថោកទាបខ្លាំងណាស់កោតតែមិនចេះខ្មាស់ប្រជាជនខ្លួនឯងសោះ! នេះហៅថាសែនមហា
មុខក្រាស់ តើប្រឹងត្រដរដល់ណាទៀត??? ទោះជាឈ្នះបែបនេះក៏អត់មានតម្លៃដែរ!
ទោះជាដឹកនាំតទៅទៀតក៏គ្មានខ្លឹមសារដែរ! ប្រជាជននឹងមិនពេញចិត្តគ្រប់គ្នា! ប្រជាជននឹង
ធ្វើបុណ្យដាក់បណ្ដាសាឲ្យវិនាសហិនហោចព្រាត់ ប្រាស់ប្រពន្ធកូនចៅ ញាតិសណ្តាន និង
ចុះនរកគ្រប់ៗគ្នា នឹងកើតមកសោយសុខក្នុងឋានសត្វតិរច្ឆានរាប់ពាន់ម៉ឺនអនន្ត!
តើបណ្តាញក្រុមចោរទៅរកឯណាទៀតគឺពួកមុខក្រាស់ទាំងអស់នេះហើយ
ពិសេសគឺអាគ.ជ.ប នេះ ដែលធ្វើឲ្យប្រទេសខ្មែររលាយហិនហោចជាច្រើនទសវត្សរ៍មកហើយ ។
វានឹងត្រូវបណ្ដាសារបស់ប្រជាពលរដ្ឋខ្មែររាល់ថ្ងៃជាក់ជាមិនខាន!
សូមឲ្យកម្លាំងចិត្តកូនខ្មែរគ្រប់រូបក្រោកឡើង!!!
ហេតុអីបានជាបងប្អូនមិនយល់? មើលចុះមហារមេចោរគឺនៅឃើញនិងមុខ
និងភ្នែកស្រាប់ហើយគឺវាលួចសន្លឹកឆ្នោតហើយថែមទាំងប្លន់លទ្ធផលបោះឆ្នោតរបស់បងប្អូន
ខ្មែរស្នេហាជាតិយើងទៀត។
ចុះអីក៏មានចារឹកថោកទាបខ្លាំងម្លេះ? បក្សសង្គ្រោះជាតិឈ្នះវាដាច់ឆ្ងាយណាស់!
តើពួកវានឹងរស់នៅបានសុខស្រួលទេទៅថ្ងៃខាងមុខ??? ព្រះលោកមានពុទ្ធដីការថាអ្នកលួច
ប្លន់គេរស់មិនស្រណុក និងមិនបានយូរទេ ដោយសារត្រូវបណ្តាសាគេរាល់ថ្ងៃ ទោះបីខំប្រឹង
ធ្វើបុណ្យប៉ុន្មានវត្តក៏គេចមិនផុតនិងកម្មពារនេះដែរ។
គិតៗទៅក្រុមគណៈបក្សប្រជាជនគឺសុទ្ធសឹងជាជនពាល ជនចោរ ជនអត់សាសនា ជនបំផ្លាញ
ប្រទេសជាតិ ជនសាហាវព្រៃផ្សៃ ជននរកប្រែត អាសូរកាយ ជនសត្វតិរច្ឆាន
គ្មានស្គាល់ខុសត្រូវ។ ខិតខំប្រើគ្រប់ល្បិចកល និងអំពើថោកទាប គ្រប់ទីកន្លែង ប៉ិន្នឹងហើយនៅ
តែមិនឈ្នះទៀត។ ខំចល័តទ័ពដាក់ពង្រាយបំភ័យប្រជាពលរដ្ឋ។ បង្ខំឲ្យកងទ័ពនិងកងកម្លាំង
គ្រប់ប្រភេទធ្វើការសម្បត់ដើម្បីការពារអំណាចរបស់ខ្លួន និងរហូតមិនទុកចិត្តកងទ័ព
និងកងកម្លាំងប្រដាប់អាវុធដែលនៅទីក្រុងភ្នំពេញដោយធ្វើការដកហូតអាវុធពីពួកគាត់ចេញ។
ដោយនិយាយថា កម្លាំងប្រដាប់អាវុធនៅទីក្រុងភ្នំពេញអសមត្ថភាព ទើបគេប្រើទព័ពីបណ្តាខេត្ត
ទៅវិញ។ ចុះអីក៏ថោកយ៉ាងនេះ???
ដូចនេះ អ្នកដែលទៅពីបណ្ដាខេត្តត្រូវតែមានស្មារតីស្នេហាជាតិ ការពារជាតិ មិនត្រូវឲ្យ
មានជនណា ឬក្រុមណាមកឃាត់ឃាំងក្រុមប៉ាតុកម្មទាមទារយុត្តិធម៌ សិទ្ធិសេរីភាពរស់នៅរបស់
ខ្មែរយើងជាដាច់ខាត! យើងស្រេកឃ្លានយុត្តិធម៌ខ្លាំងណាស់! យើងស្រេកឃ្លានសិទ្ធិសេរីភាព
ខ្លាំងណាស់! យើងចង់បានប្រទេសយើងឯករាជ្យមិនជំពាក់បំណុលគេ! យើងមិនចង់ឲ្យប្រទេស
យើងបន្តបាត់បង់ព្រៃឈើតទៅទៀតទេ!
ដូចនេះសូមបងប្អូនរាល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលគេបង្ខំ
ឲ្យមកគំរាមប្រជាជនសូមធ្វើការពិចារណាឲ្យបាលល្អផង ថាតើអ្នកដែលយើងគេមកឲ្យគំរាម
និងបំណងប្រើអំពើហឹង្សា ឬវាយប្រហារនេះ ជាជនជាតិខ្មែរ ជាម៉ែជាឪ ជាបងជាប្អូនរបស់យើង
ឬជាជនបរទេស??? កុំសម្លាប់ជាតិយើងព្រោះតែ ទទួលសំណូក និងផ្គាប់ចិត្តមេដឹកនាំដែលជា
ជនបំផ្លាញជាតិឲ្យសោះ។ យើងត្រូវតែប្រឆាំងជាដាច់ខាតបើមានជនណាម្នាក់មកវាយប្រហារ
ឬសម្លាប់ជាតិសាសន៍ខ្មែរយើង គឺយើងត្រូវតែមិនអនុគ្រោះឲ្យជាដាច់ខាត! ក្នុងពេលធ្វើបាតុកម្ម
បើមានជនបង្កប់ណាមកក្លែងបន្លំឲ្យឆ្លៀតឪកាសវាយប្រហារនិងសម្លាប់ខ្មែរយើង គឺយើងត្រូវតែ
វែកមុខរកឲ្យឃើញចាប់យកមកផ្តន្ទាទោសចំពោះមុខសាធារណៈជនឲ្យគេបានដឹងបានឮពីអំ
ពើថោកទាបរបស់ពួកវា។ យើងត្រូវតែហ៊ានតស៊ូដើម្បីជាតិ ប្រជាជន ដើម្បីសិទ្ធិសេរីភាពនិងការ
រស់នៅ ដើម្បីប្រទេសជាតិ និងព្រះមហាក្សត្រយើង! សព្វថ្ងៃព្រះមហាក្សត្រយើងលោកគ្មានសិទ្ធិ
អ្វីទាំងអស់ក្នុងការសម្រេច និងសម្របសម្រួលនយោបាយផ្ទៃក្នុងឡើយ។ ព្រះអង្គជាជាតិខ្មែរ
ព្រះអង្គជាម្លប់របស់កូនចៅខ្មែរ ព្រះអង្គលោកគ្មានចង់បានអ្វីក្រៅតែសុខសន្តិភាព សេរីភាព
ភាពរីកចំរើន និងវិបុលសុខជូនប្រជារាស្ត្ររបស់ព្រះអង្គឡើយ។
ការរក្សាសន្តិសុខនិងសុវត្ថិភាពសង្គមវាកាតព្វកិច្ចរបស់រដ្ឋាភិបាលប៉ុន្តែបើមានបាតុកម្មអហឹង្សាហាមកំលាំងបាយវាយធ្វើបាបបាតុករដៃទទេរពីព្រោះជាឈាមខ្មែរដូចគ្នាខ្មាសអៀនគេជិតខាងយើងផងទានអើយ។
ប្រជាពលរដ្ឋខ្មែរភាគច្រើនដែលបានបោះឆ្នោតគាំទ្រគណបក្សប្រឆាំងគាត់គ្រាន់តែចង់គាំទ្រ
ដោយសន្លឹកឆ្នោតតែប៉ុណ្ណោះគាត់គ្មានបំណងប្រាថ្នាទៅធ្វើបាតុកម្មអ្វីទេព្រោះវានឹងរំខាន
ដល់សេចក្តីសុខនិងការប្រកបរបរទទួលទានរបស់ពួកគាត់។ទោះបីឈ្នះឬក៏ចាញ់យ៉ាងណា
នោះសូមឲ្យមេដឹកនាំគណបក្សទាំងអស់មេតា្តកុំញ៉ុះញង់ឬជំរុញឲ្យពួកគាត់ទៅត្រូវរបួសឬស្លាប់អី
សូមនាំគ្នាដោះស្រាយតែគ្នាឯងខាងលើទៅបានហើយ។យកល្អនាំគ្នារាបចំគណកម្មការរាបចំ
ការបោះឆ្នោតឲ្យបានសុក្រឹតល្អមុននឹងធ្វើការបោះឆ្នោតឆ្នាំ២០១៨ខាងមុខវាមិនទាន់ហួសពេលទេ។