គ.ជ.ប ផ្តើម​ដោះ​ស្រាយ​បណ្តឹង​ទាស់​លទ្ធ​ផល​បោះ​ឆ្នោត

ថ្ងៃ ព្រហស្បតិ៍ 15 សីហា 2013
ដោយ ស៊ុន មេសា
RFI

បន្ទាប់ពី​ទទួលបាន​បណ្តឹងទាស់​នឹង​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន គ.ជ.ប នឹង​ចាប់ផ្តើម​ដោះស្រាយ​បណ្តឹងទាស់​ទាំងអស់​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី១៥ សីហា​នេះ ដើម្បី​បើកផ្លូវ​ឈានទៅរក​ការប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវ​ការណ៍។ បណ្តឹង​ទាំងអស់​មាន​ចំនួន ១៧ ដែល​ប្តឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ

ប្រធានដឹកនាំគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ក្នុង​កិច្ច​ប្រ​ជុំ​កាល​ពី​ពេល​កន្លង​ទៅ។ rfi/channa

សេចក្តី​រាយ​កាណ៍​របស់ ស៊ុន មេសា

(01:59)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប) នឹង​ប្រើប្រាស់​រយៈពេល៤៨ម៉ោង​របស់ខ្លួន ដើម្បី​ដោះស្រាយ​បណ្តឹងតវ៉ា​ទៅនឹង​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​ទាំងអស់​ចាប់ពី​ល្ងាច​ថ្ងៃ​សុក្រ​នេះ​តទៅ។ លោក ទេព នីថា អគ្គលេខា គជប បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា បណ្តឹង​ដែល​គជប​នឹងត្រូវ​ដោះស្រាយ​ទាក់ទង​នឹង​លទ្ធផល​បោះឆ្នោត​មាន​ចំនួន១៧បណ្តឹង ដែល​ប្តឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។

 
លោក​បន្តថា គ.ជ.ប នឹង​ផ្តើម​ដោះស្រាយ​បណ្តឹង​មកពី​មណ្ឌល​ខេត្តក្រចេះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មុននឹង​ឈានទៅ​ដោះ​បណ្តឹងតវ៉ា​ផ្សេងទៀត​របស់​គណបក្សប្រឆាំង​ដដែល ដែល​មកពី​ខេត្តផ្សេងៗទៀត មានដូចជា ខេត្តកណ្តាល និង​បាត់ដំបង ជាដើម។ បណ្តឹង​ដែល​គជប នឹង​ដោះ​នោះ​គឺជា​បណ្តឹង​ដែល​ស្នើឱ្យ​ផ្ទៀងផ្ទាត់​លទ្ធផល​តែប៉ុណ្ណោះ។ ចំណែក​បណ្តឹង​ស្តីពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ​មិនត្រូវ​ចាត់​ចូលទៅក្នុង​បណ្តឹង​សម្រាប់​ក្រោយ​ការប្រកាស​លទ្ធផល​បោះឆ្នោត​នោះទេ។
 
លោក គួ​យ​ប៊ុន​រឿង តំណាង​រា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ rfi ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ម្សិលមិញ​បានដាក់​បណ្តឹងធំៗពីរ គឺ​ទី១ បណ្តឹង រួម​ទូទាំងប្រទេស​របស់​គណ​កប្ស​សង្គ្រោះ​ជាតិ ដែល​ប្តឹង​ពី​ការបាត់​ឈ្មោះ​អ្នកបោះឆ្នោត​រាប់លាន​នាក់ និង​បណ្តឹង​ទាក់ទង​នឹង​ការចេញ​ទំរង់​លិខិតបញ្ជាក់​អត្តសញ្ញាណ​ដល់​អ្នកបោះឆ្នោត​មិន​ត្រឹមត្រូវ រួមទាំង​បណ្តឹង​ទឹកខ្មៅ​លុប លាង​មិន​ជ្រេះ។ និង​ទី២ គឺ​បណ្តឹង​ស្តីពី​ភាពមិនប្រក្រតី​នៃ​ការរាប់​សន្លឹកឆ្នោត នៅ​ខេត្ត​ចំនួន១៥ទូទាំងប្រទេស។ បណ្តឹង​ទាំងនេះហើយ ដែល​លោក កួយ ប៊ុន​រឿន អះអាងថា ជា​បច្ច័យ​ដែល​ធ្វើឱ្យ​គណ​កប្ស​សង្គ្រោះ​ជាតិ​ចាញ់ឆ្នោត​នីតិកាល​ទី៥នេះ។
 
តែ​យ៉ាងណាក៏ដោយ លោក ទេព នីថា ត្រឡប់មក​ពន្យល់ថា បណ្តឹង​មួយចំនួន​របស់​គណបក្ស​ប្រឆាំង គ្មាន​មូលដ្ឋាន​ពិតប្រាកដ​ដោយ​គ្រាន់តែ​យក​ចំនួន​តូរ​លេខ​របស់​អង្គការ​មួយចំនួន​មក​បញ្ជាក់ ហើយ​គ្មាន​បញ្ជី​ឈ្មោះ​ពិតប្រាកដ​នោះទេ។
 
ស្របពេល​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចាប់ផ្តើម​ដោះស្រាយ​បណ្តឹង​នោះ នៅ​ថ្ងៃ​សុក្រ​ទី១៥នេះ អង្គការ​អង្កេត​ការណ៍​បោះឆ្នោត ខុមហ្វ្រែល ក៏បាន​ចេញផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​អះអាងថា ភាពមិនប្រក្រតី​ក្នុង​ថ្ងៃ​ស ថ្ងៃ​បោះឆ្នោត និង ការរាប់​សន្លឹកឆ្នោត​នោះ មាន​ជាង ១ម៉ឺន​ករណី​នៅ​ទូទាំងប្រទេស៕      

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

8 Responses to "គ.ជ.ប ផ្តើម​ដោះ​ស្រាយ​បណ្តឹង​ទាស់​លទ្ធ​ផល​បោះ​ឆ្នោត"

  1. Sen-Gaddafi says:

    បើតាមពត៌័មានច្បាស់ការមកថាគជបនិងសម្រុកដោះស្រាយបណ្តឹងឲ្យបានឆាប់រហ័សប្រើពេលយ៉ាងយូរតែពីរថ្ងៃ នោះទេហើយនិងប្រកាសលទ្ធផលចុងក្រោយឲ្យបានឆាប់រហ័សព្រោះតែមានកាគំរាមពីបក្សប្រជាជន។ បក្សប្រ​ ជាជនគេប្រាប់មកគជបថាសូមប្រកាសលទ្ធផលឲ្យបានឆាប់ព្រោះចង់បង្កើតរដ្ឋាភិបាលសម្បើមណាស់ ហើយផ្តល់ សញ្ញាដល់គជបថាឥឡូវអត់មានអីទៅព្រួយនោះទេរថគ្គ្រោះទាហានបានរៀបចំយ៉ាងល្អិតល្អន់ពទ្ធ័នៅជុំវិញទីក្រុង ភ្នំពេញអស់ហើយ ហើយប្រសិនបើយ៉ាងណាៗនោះ នោះបក្សប្រជាជននិងប្រើទាហាននិងរថគ្រ្គោះទាំងនោះ ដើម្បីក្តោបអំណាចយកតែម្តង។ បក្សប្រជាជនបន្តរថាមនុស្សធ្លាប់មានអំណាចហើយបាត់បង់អំណាចតែប៉ុនន្មាន ថ្ងៃហាក់ដូចជាពិភពលោកគ្មានព្រះអាទិត្យអញ្ចឹងពិបាករស់ស្ទើរស្លាប់ហើយ ដូច្នេះបើរង់ចាំយូរទៀតនោះពិតជា ទ្រាំមិនបានឡើយ ចង់បានបង្កើតរដ្ឋាភិបាលថ្មីឲ្យបានឆាប់រហ័សដើម្បីយកអំណាចទៅអួតគ្នានិងទៅធ្វើបាបរាស្ត្រ បន្តរទៀត។

  2. បរកែវ- រតនៈគិរី says:

    នៅលើលោកនេះ គ្មានទេយុត្តិធម៌!!! សូមកុំឆ្ងល់! អ្នកណាធំអ្នកនិងថា អាតូចតវ៉ាអាធំធាក់!

    អារុក្ខអារក្សអ្នកតាម្ចាស់ស្រុកបរកែវបានមកពន្យល់សប្តពួកយើងថា អ្នកធំមានអំណាច មិនអាចឲ្យ

    ការចាញ់ឆ្នោតនេះទៅភាគីដែលឈ្នះឆ្នោតបានជាដាច់ខាត ព្រោះថាលោកអ្នកធំនេះកំពុងនៅជាប់

    ជំពាក់កិច្ចសន្យារំជើបរំជួលក្នុងប្រទេសមួយនេះជាមួយប្រទេសជិតខាង។ ដោយសាររឿងនេះទើប

    ចេះតែបង្វែរទឹស។ ដូចនេះសូមបណ្តាមិត្តរួមពូជសាសន៍កុំទាន់កញ្ជ្រោលបោលខ្លាំងពេក រង់ចាំ

    ពួកគេរកតំណោះស្រាយផ្ទៃក្នុងរួចសិន។ លោកតាម្ចាស់ស្រុកខ្សឹបប្រាប់ថាជំនួយ

    ត្រូវតែមានចំណង​ និងចំណងនេះហើយដែលធ្វើឲ្យដំណើរការបោះ ឆ្នោត និង​លទ្ធផលនៃការ

    បោះឆ្នោតនេះមិនធម្មតា និងសូមទ្រឹងមួយរយៈពេលសិនចុះ។ រង់ចាំមានការចរចារដោយ

    សម្ងាត់រវាងភាគីខ្មែរនិងខ្មែរ។

    យើងចង់ចូលព្រៃបានលុះត្រាណាតែយើងហ៊ានអារសាច់បោះឲ្យខ្លាស៊ីមួយដុំនោះចុះ។

    នេះហើយដំណោះស្រាយដោយសន្តិវិធី ។ បន្ទាប់មករដ្ឋត្រូវតែមានក្រុមអ្នកស្នេហាជាតិ អ្នកចេះ

    អ្នកគិតពីផលប្រយោជន៍ជាតិ មិនមែនយកអ្នកតំណាងរាស្ត្រនៅក្នុងរដ្ឋសភាដូចសព្វថ្ងៃនេះមក

    ធ្វើការទៀតទេ។ ព្រោះថាពួកអស់លោកនេះ គឺជាពួកគ្រាន់តែមានប្រវត្តចេញមកពីជំនាន់ខ្មែរក្រ

    ហមប៉ុណ្ណោះ ។ ដូចនេះពួកនេះចង់ធ្វើធំវាយឬកបង្អួតប្រជាជនខ្មែរតែប៉ុណ្ណោះ បើពីរបៀបដឹកនាំ

    របៀបគ្រប់គ្រង របៀបធ្វើឲ្យប្រទេសមានសាមគ្គីភាព ភាពស្រឡាញ់គ្នា សណ្ដោសគ្នា ជួយគ្នា

    ការពារគ្នាដែលជាពូជសាសន៍ដូចគ្នា គឺគ្មានឡើយ ឲ្យតែជនបរទេសឲ្យលុយ ឲ្យសំណូក បញ្ជោរ

    គឺសុខចិត្តផ្ដល់ដី ផ្តល់ទីកន្លែង ចេញបណ័ ឲ្យគេមករស់នៅលើទឹកដីខ្មែរយើងបានយ៉ាងស្រួល

    ដោយមិនគិតអំពីផលប៉ះពាល់ដល់ជីវភាពនិងការរស់នៅរបស់ប្រជាជនខ្លួនឯងឡើយ។

    យើងនិយាយមិនពិរោះទេ ប៉ុន្តែគិតថាជនរួមជាតិអាចយល់ ហើយដឹងច្បាស់អំពីស្ថានការណ៍

    ក្រោយពីបានគិតនិងពិចារណានៅលើសំណេររបស់យើង។ យើងចង់និយាយនិងពន្យល់លំអិត

    ឲ្យបានច្រើនថែមទៀតដើម្បីឲ្យបាន បានធូរស្បោយពីភាពតានតឹង

    ព្រោះថាអ្វីៗវានឹងប្រព្រឹត្តទៅល្អប្រសើរនាពេលខាងមុខនេះ ហើយជនរួមជាតិពិតជាពេញចិត្ត

    មិនខាននូវអ្វីដែលបងប្អូនជនរួមជាតិចង់បាន។

  3. បរកែវ- រតនៈគិរី says:

    សូមលោក.គ.ជ.ប​ ប៉ុន្មាននាក់នេះកោរពុកមាត់ចេញទៅ! ដោយសារអាពុកមាត់នេះហើយដែលវា

    ធ្វើឲ្យមានការស្រម៉េមស្រម៉ាមទាក់រឿងមិនចេះចប់សោះនិងណា!

  4. Real Khmerologist says:

    Over ten thousand cases of petition, Ah Nitha !

  5. mission impossible says:

    —————————
    khmer & world leaders, needs to pressures VNRP to stop intimidating governements, in which for mass rallies

    same, needs to hold mr. SR + KS for responsible for country destruction, peace & stability
    of course, bring them to UN war crimes to face justice

  6. ចែនសោ says:

    Only Hun Sen used tanks gun and military to harm Cambodians people !
    VNRP no gun ,no tanks at all .
    So UN must bring Hun Sen to UN war crimes to face justice !

  7. siwatha says:

    Remembered Hun Sen commited crimes against his people in 1997….UN must not playing deaf or mute…

  8. socheat says:

    NEC should be solve the problem on the free and fair , because Cambodian not happy with your

    result .