ថ្ងៃ ពុធ 14 សីហា 2013
ដោយ រិទ្ធិ ម៉ូនីកា
RFI
ជនសង្ស័យបាញ់សម្លាប់សកម្មជនគណបក្សសង្គ្រោះជាតិក្នុងខេត្តកំពង់ស្ពឺត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ នេះបើយោងតាមសមត្ថកិច្ចខេត្តកំពង់ស្ពឺ។ ទន្ទឹមនឹងនោះ សមត្ថកិច្ចក៏បានអះអាងថា នេះមិនមែនជាឃាតកម្មនយោបាយទេ។
លោក សាន់ សឿន អាយុ ៦៧ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី១២ ខែសីហា នៅក្នុងផ្ទះជនរងគ្រោះ ក្នុងភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី បានចូលទៅទិញស្រាបៀរនៅផ្ទះជនរងគ្រោះ ហើយក៏បានបាញ់ទៅលើជនរងគ្រោះតែម្តង។
គណបក្សសង្គ្រោះជាតិបានហៅការបាញ់សម្លាប់សកម្មជនរបស់ខ្លួននេះថា ជាឃាតកម្មនយោបាយ។ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានអញ្ជើញទៅចូលរួមបុណ្យសពកាលពីព្រឹកមិញនេះ។ ប៉ុន្តែ ប៉ូលិសបានអះអាងថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ នេះមិនមែនជារឿងនយោបាយទេ៕

ប្រសិនបើរឿងនោះជារឿងនយោបាយមែននោះពិតជាគួរឲ្យអស់សំណើចមែនទែនព្រោះនៅក្នុង សង្គមលទ្ធិប្រជាធិបតេយ្យមនុស្សគេមានសិទ្ធបោះឆ្នោតឲ្យបេក្ខជនដែលគេស្រឡាញ់និងចូលចិត្ត ហើយគ្រាន់តែរឿងគេមិនបានបោះឆ្នោតឲ្យសោះបែរទៅជាបាញ់សំលាប់គេដោយព្រៃផ្សៃទៅវិញ។ គ្រាន់តែការបញ្ចេញមតិគាំទ្រតាមរយះបោះឆ្នោតដោយសម្ងាត់ជូនបក្សមេដឹកនាំដែលខ្លួនស្រឡាញ់ គឺមិនជាធ្ងន់ធ្ងររហូតដល់ទៅសំលាប់ជីវិតគ្នានោះទេ ខ្ញុំមិនគាំទ្រនូវទង្វើរដ៍មិនគួរឲ្យតម្លៃនេះទេ។ អ្នកនយោបាយសូមមេត្តាបើកចិត្តឲ្យទូលាយបើចង់ប្រគួតគ្នានៅលើទីលានប្រជាធិបតេយ្យព្រោះ យើងមិនអាចបង្ខំបេះដូងគេទាំងអស់គ្នាមកឲ្យស្រឡាញ់ខ្លួនតែម្នាក់នោះទេ ហើយប្រសិនបើគេ មិនគាំទ្រខ្លួនយើងខំស្វែងយល់ថាតើគេមិនចូលចិត្តត្រង់ណាហើយខំកែរប្រែនៅចំនុចដែលគេមិន គាំទ្រនោះទៅ នោះនៅអាណតិក្រោយគេនិងបោះឆ្នោតឲ្យហើយមេត្តាកុំភ័យរហូតទៅសំលាប់គ្នា គ្រាន់តែសន្លឹកឆ្នោតមួយសន្លឹកនោះ នេះគឺជាអំពើរដ៍ឆោតល្ងង់របស់អ្នកនយោបាយនោះទៅវិញ ទេ។ ព្រោះបើអ្នកនយោបាយនោះកាន់តែព្រៃផ្សៃនោះប្រជាជនកាន់តែស្អប់ខ្ពើមនិងមានគំនុំក្នុង ចិត្តរបស់គេកាន់តែច្រើនឡើងៗ។
ឥឡូវលោកតាបានស្លាប់ទៅបាត់ហើយ ហើយប្រហែលជាបក្សប្រជាជនកំពុងតែសប្បាយរីករាយដោយបានឮថា អ្នកមិនគាំបក្សខ្លួនត្រូវបានខ្លួនជួលអ្នកសំលាប់បានជោគជ័យហើយ។ ប៉ុន្តែអ្នកមិនត្រូវមើលរំលងសាកសពរបស់ លោកតាបានដោយងាយស្រួលនោះទេ បើទោះបីជាអ្នកកំពុងតែសើចព្រោះបានបង្ករទុក្ខដល់គ្រួសាររបស់គេ។ ខ្ញុំជឿរថាថ្ងៃដែលលោកតាកំពុងតែវេទនានិងវិលមករកអ្នកដែលចូលចិត្តឥរិយាបទព្រៃផ្សៃវិញជាមិនខាន។ គ្រាន់តែគេមិនបោះឆ្នោតឲ្យកូនខ្លួនបែទៅជួលឃាតករមកសំលាប់ជីវិតរបស់គេពិតជាហួសចិត្តនឹកស្មានមិន ដល់សោះថាបក្សប្រជាជនសម្បូរមនុស្សកំសាកញីរបៀបហ្នឹងសោះគួរឲ្យខ្មាស់ឆ្កែរមែនទែន។
បើមិនទាន់ឃើញជាក់កុំទាន់អាលញាក់ចញ្ចើម។
មានរឿងជាច្រើនដែលនឹកស្មានមិនដល់ តែវាកើតមាន នៅស្រុកខ្មែរ… នេះមកពីការគ្រប់គ្រងអន់ផុតលេខរបស់អ្នកដឹកនាំ